អន្តរជាតិ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ពូជស្រូវទិន្នផលដល់១៣តោនក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ
ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែកពូជស្រូវក្នុងស្រុក ដែលអាចផ្ដល់ទិន្នផលខ្ពស់ចន្លោះពី១០ ទៅ១៣តោនក្នុងមួយហិកតា ដល់កសិកររបស់ខ្លួន ខណៈពូជស្រូវនេះក៏ធន់នឹងអាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹងត្រូវចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន
គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន
វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារសម្រាប់ផ្លែទំពាំងបាយជូររបស់ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេនពីវៀតណាមវិញដែរ ។ ការបើកទីផ្សារឱ្យគ្នាទៅវិញទៅមកនេះ គឺដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌាបានផ្ដល់សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ៕ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០
កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចោរលួចចៀមជាង៥ ០០០ក្បាល តម្លៃជាង១លានដុល្លារ នៅប្រទេសអូស្ត្រាលី
អូស្ត្រាលី៖ សត្វចៀមរស់រាប់ពាន់ក្បាល មានតម្លៃប្រមាណ១,២លានដុល្លារអូស្ត្រាលី ត្រូវចោរលួចចេញពីកសិដ្ឋានមួយកន្លែង ក្នុងប្រទេសអូស្ត្រាលី ធ្វើឱ្យកសិករនៅតាមកសិដ្ឋាននានាដេកមិនសូវលក់។ មន្ត្រីនគរបាលអូស្ត្រាលី បានបើកការស៊ើបអង្កេតបន្ទាប់ពីសត្វចៀម ប្រមាណ ៥៥០០ក្បាល បានបាត់ខ្លួនពីកសិដ្ឋានធំមួយ ក្នុងតំបន់ភាគកណ្តាល ឈៀងខាងលិចនៃរដ្ឋឃ្វីនឡែន ( Queensland) របស់ប្រទេសអូស្ត្រាលី។ មន្ត្រីនគរបាលបាននិយាយថា ចៀមទាំងអស់សុទ្ធតែមានបំពាក់ស្លាកសម្គាល់តាមប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ ហើយត្រូវគេសង្ស័យថា ចោរអាចលួចក្នុងចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៦នេះ។ ចៀមពូជ ដ័រពើ អាចសម្គាល់បានយ៉ាងងាយតាមរយៈក្បាល និងក មានពណ៌ខ្មៅស្រអាប់ ខុសពីដងខ្លួនរបស់វា ដែលមានពណ៌ស។ ក្រុមអ្នកស៊ើបអង្កេតមកពីក្រុមបង្ក្រាបបទល្មើសឧក្រិដ្ឋ ពាក់ព័ន្ធការចិញ្ចឹមសត្វ និងនៅតាមជនបទ (Rural and Stock Crime Squad) កំពុងអំពាវនាវសុំសហការផ្តល់ព័ត៌មានពីសាធារណៈជន ហើយស្នើឱ្យអ្នកបានឃើញសត្វណាមួយចៀមមានលក្ខណៈដូចការពិពណ៌នា ឬមានព័ត៌មានពាក់ព័ន្ធ សូមផ្តល់ព័ត៌មានដល់មន្ត្រីនគរបាល។ សេចក្តីថ្លែងការណ៍របស់មន្ត្រីនគរបាល បានបញ្ជាក់យ៉ាងច្បាស់ថា «ក្រុមអ្នកស៊ើបអង្កេតចង់ពិភាក្សាជាមួយអ្នកណាក៏ដោយ ដែលបានសង្កេតឃើញពីការផ្លាស់ទីរបស់សត្វចៀម សកម្មភាពដឹកជញ្ជូនសត្វ ឬសកម្មភាពប្រក្រតីផ្សេងទៀត នៅក្នុងតំបន់នេះ»។ លោក ប៉ូល អេល្លៀត (Paul Elliot) ស្នងការរងជាន់ខ្ពស់ទទួលបន្ទុកផ្នែកស៊ើបអង្កេត បាននិយាយថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន ត្រៀមនាំចូលអង្ករ៥លានតោន នៅឆ្នាំ២០២៧ រួមទាំងអង្ករកម្ពុជា ព្រោះបាតុភូតធម្មជាតិធ្វើឱ្យខូចដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចត្រូវការអង្ករនាំចូលរហូតដល់៥លានតោន ដើម្បីឱ្យមានអង្ករគ្រប់គ្រាន់ ព្រោះគ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលបណ្តាលមកពីបាតុភូត អែលនីញ៉ូ (El Niño) កំពុងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេសកម្ពុជា ប្រមាណ៣ ៥១០តោន ហើយអាចកើនឡើងរហូតដល់២០០ ០០០ តោន ក្នុងឆ្នាំ២០២៦ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកក្កដា ២០២៦នេះ អង្ករកម្ពុជាប្រមាណ៦៩ ៧៧០តោន ត្រូវបាននាំចូលទីផ្សារហ្វីលីពីនរួចហើយ។ រដ្ឋមន្ត្រីកសិកម្ម ហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសបែបនេះ កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំរដ្ឋសភា ស្តីពីថវិកាឆ្នាំ២០២៧ ដោយលោកលើកឡើងថា រដ្ឋាភិបាលកំពុងពិចារណាបង្កើនអង្ករ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធ្ងន់ធ្ងរ ហើយបានគ្រោងនាំចូលអង្ករនៅត្រីមាសទី១ ឆ្នាំ២០២៧។ លោកបានប្រាប់រដ្ឋសភាថា «វាជាការល្អប្រសើរជាង ប្រសិនបើយើងត្រៀមផ្គត់ផ្គង់អង្ករឱ្យបានគ្រប់គ្រាន់ ជាជាងរងចាំដោះស្រាយបញ្ហាខ្វះខាតអង្ករ»។ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រមាណ៤ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ដាច់លុយ អត់ការងារ ជនជាតិវៀតណាមម្នាក់ទៅលួចផ្លែទុរេន ជិត២តោន
វៀតណាម៖ បុរសវៀតណាម្នាក់ ដោយសារតែបាត់បង់ការងារធ្វើ ហើយគ្មានលុយកាក់ផងនោះ ក៏បែកចិត្តទៅលួចផ្លែទុរេនក្នុងចម្ការអ្នកដទៃរហូតដល់ទៅជិត២តោន។ នគរបាលវៀតណាម នៅក្នុងខេត្តដាក់ឡាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនបុរសម្នាក់ ពីបទលួចប៉េះផ្លែទុរេនអស់ជិតពីរតោន ដើម្បីលក់យកលុយមកចិញ្ចឹមជីវិត។ នគរបាលវៀតណាម បានឱ្យដឹងថា បុរសសង្ស័យជាចោរលួចផ្លែទុរេន មានឈ្មោះ តាង ង៉ុកហៀន (Tang Ngoc Hien) អាយុ២១ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហៃហ្វុង ភាគខាងជើងទីក្រុងហាណូយ ប៉ុន្តែបានមកធ្វើការជាកម្មករស៊ីឈ្នួលប៉េះផ្លែទុរេន នៅក្នុងខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ មួយថ្ងៃមុនពេលចាប់ខ្លួនចោរលួចផ្លែទុរេននេះ ប៉ុស្ត៍រដ្ឋបាលនគរបាលឃុំ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្តឹងរៀបរាប់អំពីសកម្មភាពគួរឱ្យសង្ស័យរបស់ជនល្មើស ដូច្នេះ នគរបាលក៏បានឃាត់ខ្លួនឈ្មោះជនសង្ស័យព្រមទាំងរឹបអូសបានផ្លែទុរេនជាង១៦០០គីឡូក្រាម។ ជនសង្ស័យឈ្មោះ តាង ង៉ុកហៀន បានសារភាពប្រាប់នគរបាលថា ខ្លួនបានធ្វើដំណើរពីខេត្តហៃហ្វុង មកកាន់ខេត្តដាក់ឡាក់ ដើម្បីរកការងារធ្វើ។ ប៉ុន្តែបន្ទាប់ពីគ្មានការងារធ្វើ និងអស់លុយចាយ ក៏បែកគំនិតហ៊ានលួចប៉េះផ្លែទុរេន។ ជនជាប់ចោទរូបនេះ បាននិយាយរៀបរាប់ថា ខ្លួនបានដើរសង្កេតរកមើលចម្ការទុរេនណាមានផ្លែច្រើន ហើយមិនសូវមានអ្នកយាមតឹងតែង ឬមិនសូវមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន ដើម្បីចូលលួចនៅពេលយប់។ ចោរអាយុ២១ឆ្នាំនេះ បានសារភាពទៀតទៀត ខ្លួនធ្លាប់លួចប៉េះផ្លែទុរេនពីក្នុងចម្ការអ្នកដទៃ ទទួលបានជោគជ័យចំនួនពីរលើករួចមកហើយ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

រដ្ឋាភិបាលជប៉ុន គ្រោងទិញអង្ករជាងពីរសែនតោនត្រឡប់ចូលស្តុកវិញ
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុននឹងទិញអង្ករចំនួន២១០ ០០០តោន ដែលខ្លួនបានបញ្ចេញកាលពីឆ្នាំ២០២៥ ត្រឡប់ចូលស្តុកវិញ បន្ទាប់ពីការផ្គត់ផ្គង់អង្ករនាពេលនេះ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ កាលពីឆ្នាំ២០២៥ នៅពេលតម្លៃអង្ករជប៉ុនឡើងថ្លៃខ្លាំងពេក រដ្ឋាភិបាលបានបង្ខំចិត្តបញ្ចេញអង្ករសរុប៥៩០ ០០០តោន ពីស្តុកបម្រុងរបស់ខ្លួន ដែលត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន មានអង្ករនៅសល់ក្នុងស្តុកប្រមាណ៣២០ ០០០តោន ដែលទាបជាងបរិមាណកំណត់ស្តុកទុកចំនួន១លានតោន។ ដូច្នេះ ការទិញអង្ករត្រឡប់ចូលស្តុកវិញតាមផែនការនេះ នឹងធ្វើឱ្យបរិមាណអង្ករក្នុងស្តុកទុកកើនឡើងដល់ប្រមាណ៧៤០ ០០០តោន។ តម្លៃអង្ករជប៉ុនបានធ្លាក់ចុះ ដោយសារមានអង្ករច្រើនឡើងនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ កសិករមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ដ៏សម្បូរហូរហៀរអាចនាំឱ្យតម្លៃអង្ករធ្លាក់ចុះទាបពេក។ រដ្ឋមន្ត្រីកសិកម្ម លោក ណូរីកាហ្ស៊ុ ស៊ុយហ្សូគី (Norikazu Suzuki) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានបញ្ជាក់ហើយថា ការផ្គត់ផ្គង់នឹងមានច្រើនជាងតម្រូវការ» ហើយគេរំពឹងថា នឹងទទួលបានទិ្នផលស្រូវល្អនៅរដូវប្រមូលផលឆ្នាំនេះ។ ផែនការទិញអង្ករត្រឡប់ចូលស្តុកវិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃអង្ករខ្លាំងពេក ព្រមទាំងកាត់បន្ថយបន្ទុកលើគ្រួសារប្រជាជនជប៉ុន ចំពោះការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលពេញមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីអភិវឌ្ឍប្រព័ន្ធតាមដានទឹកក្រោមដី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ភ្លើងឆេះព្រៃ
ហ្សាការតា៖ ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី កំពុងអភិវឌ្ឍប្រព័ន្ធតាមដានទឹកក្រោមដី ក្នុងគោលបំណងកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ និងដី ជាពិសេសនៅតំបន់ដីព្រៃព្រឹក្សា (peatland)។ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាកាសធាតុ និងបរិយាកាស នៃទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីតាមដានស្ថានភាពទឹកក្រោមដីនៅតំបន់ដីព្រៃព្រឹក្សា និងរកឃើញការប្រែប្រួលដែលអាចជាសញ្ញាបង្ហាញពីការកើនឡើងនៃហានិភ័យភ្លើងឆេះព្រៃ និងតាមដានការបញ្ចេញឧស្ម័នកាបូនពីតំបន់ទាំងនេះ។ លោកបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា «ទិន្នន័យកម្រិតទឹកក្រោមដីអាចប្រើជាប្រព័ន្ធព្រមានជាមុន ដើម្បីកំណត់ថា តើដីព្រៃចាប់ផ្តើមងាយរងគ្រោះដោយភ្លើងឆេះនៅពេលណា ព្រោះការធ្លាក់ចុះនៃកម្រិតទឹកក្រោមដីធ្វើឱ្យដីព្រៃព្រឹក្សាកាន់តែស្ងួត»។ ការស្រាវជ្រាវថ្មីៗរបស់ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានបង្ហាញថា ព្រៃលិចទឹកមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទឹកភ្លៀងក្នុងតំបន់ ស្តុកទុកបរិមាណកាបូនដ៏ច្រើន និងរក្សាលំនឹងទឹក ដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីទាំងនេះមានសារៈសំខាន់ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ លោកបានបន្ថែមថា ការគ្រប់គ្រងដីព្រៃព្រឹក្សាសម្រាប់ការដាំដុះដំណាំ អាចរួមមានការជីកប្រឡាយ ដើម្បីគ្រប់គ្រងកម្រិតទឹក។ ទោះជាយ៉ាងណា ប្រសិនបើកម្រិតទឹកក្រោមដីធ្លាក់ចុះខ្លាំងពេក វាអាចធ្វើឱ្យដីព្រៃព្រឹក្សាស្ងួត និងបង្កើនហានិភ័យភ្លើងឆេះ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អស់ពីកូរ៉េខាងត្បូង ចូលដល់សិង្ហបុរី ដែលភ័យរឿងស្ពៃបូកគោចិន
សិង្ហបុរី៖ ក្រោយពីកូរ៉េខាងត្បួង បានបង្កើនការត្រួតពិនិត្យសុវត្ថិភាពលើស្ពៃបូគោ និងជ្រក់គីមឈីនាំចូលពីប្រទេសចិន ឥឡូវនេះគឺដល់វេនសិង្ហបុរីវិញម្ដង។ ទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី បានបង្កើនការត្រួតពិនិត្យ និងធ្វើតេស្តពិសោធន៍លើស្ពៃបូកគោនាំចូលពីប្រទេសចិន ក្រោយពេលឈ្មួញលក់ស្ពៃនៅប្រទេសចិន ត្រូបានគេរកឃើញថា បានប្រើសារធាតុ ហ្វ័រម៉ុលនៅក្នុងបន្លែ ខណៈដែលហ័្វរម៉ូលជាសារធាតុរក្សាសាកសព បង្កជំងឺមហារីកចំពោះអ្នកបរិភាគ។ អាជ្ញាធរសិង្ហបុរី បានឲ្យដឹងថា គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ មើលការវិវត្តន៍នានាជុំវិញបញ្ហាស្ពៃបូកគោនាំចូលពីចិននេះ ។ ចំណាត់ការរបស់សិង្ហបុរី បានធ្វើឡើងក្រោយពេលដែល អាជ្ញាធរកូរ៉េខាងត្បួង បានបង្កើនការត្រួតពិនិត្យសុវត្ថិភាពលើស្ពៃបូគោ និងជ្រក់គីមឈី ដែលនាំចូលពីប្រទេសចិន។ នៅឯប្រទេសចិនឯណោះវិញ អាជ្ញាធរបានចុះត្រួតពិនិត្យដល់ទីកន្លែង នៅតាមហាង និងទីផ្សារនានា ដោយមិនជូនដំនឹងមុនឡើយ ។ អាជ្ញាធរមូលដ្ឋានរបស់ចិន បានទទួលស្គាល់ថា ពិតជាមានការប្រើប្រាស់សារធាតុហ័្វរម៉ុលអំឡុងពេលទិញ និងដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ ។ រឿងអាស្រូវស្ពៃបូកគោរបស់ចិនបានផ្ទុះឡើង បន្ទាប់ពីមានករណីកម្មករប្រមូលផលស្ពៃបូគោ នៅក្នុងខេត្ត ហឺប៉ី (Hebei) ប្រទេសចិន បានជ្រក់សារធាតុហ្វ័រម៉ុល ដើម្បីរក្សាឱ្យស្ពៃនៅស្រស់បានយូរ។ ករណីនេះត្រូវបានផ្ទុះជារឿងអាស្រូវ បន្ទាប់ពីឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមចិន ដោយក្នុងនោះកម្មករម្នាក់កំពុងយកស្ពៃបូគោទៅត្រាំក្នុងទឹកលាយសារធាតុហ្វ័រម៉ុល មុនពេលដឹកទៅលក់ចែកចាយតាមទីផ្សារ។
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

តៃវ៉ាន់នឹងអភិវឌ្ឍប្រព័ន្ធព្យាករណ៍អំពីបរិមាណត្រីនៅតាមតំបន់នេសាទ
តៃប៉ិ៖ តៃវ៉ាន់នឹងចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធព្យាករណ៍តំបន់នេសាទនៅឆ្នាំក្រោយ ដោយប្រើប្រាស់ទិន្នន័យកំណត់ត្រាបរិមាណត្រី ដែលតៃវ៉ាន់ចាប់បានប្រចាំឆ្នាំ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកទីភ្នាក់ងារជលផល កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ អគ្គនាយកទីភ្នាក់ងារជលផលរបស់តៃវ៉ាន់ បានឱ្យដឹងថា តៃវ៉ាន់មានទិន្នន័យអំពីការចាប់ត្រីមួយក្នុងចំណោមទិន្នន័យ ដែលមានភាពគ្រប់ជ្រុងជ្រោយបំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច និងប៉ាស៊ីហ្វិកភាគកណ្តាល។ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ ក៏នឹងចូលរួមផ្តល់ទិន្នន័យរូបភាពតាមផ្កាយរណបពីអតីតកាលផងដែរ។ ការវិភាគនឹងបញ្ចូលព័ត៌មានអំពីមហាសមុទ្រ ដូចជា សីតុណ្ហភាពទឹកសមុទ្រ ពណ៌ទឹកសមុទ្រ និងកម្រិតអាស៊ីតនៃទឹកសមុទ្រ។ តាមរយៈការប្រៀបធៀបទិន្នន័យទាំងនេះ អ្នកស្រាវជ្រាវមានគោលបំណងស្វែងរកលំនាំនៃការបែកខ្ញែកហ្វូងត្រី និងកំណត់ថា តំបន់ណាខ្លះមានលទ្ធភាពក្លាយជាតំបន់នេសាទ ដែលមានត្រីច្រើន។ លទ្ធផលនៃការព្យាករណ៍នេះ ដំបូងនឹងផ្តល់ជូន ក្រុមនាវានេសាទក្នុងស្រុករបស់កោះតៃវ៉ាន់។ ប្រព័ន្ធនេះត្រូវបានរំពឹងថា នឹងជួយឱ្យនាវិកកំណត់តំបន់ ដែលមានសក្តានុពលសម្រាប់ការនេសាទត្រី និងកាត់បន្ថយពេលវេលា ព្រមទាំងកម្លាំងពលកម្ម ដែលត្រូវប្រើដើម្បីស្វែងរកតំបន់មានត្រីច្រើននៅក្នុងមហាសមុទ្រ។ លោកអគ្គនាយកទីភ្នាក់ងារជលផល បាននិយាយទៀតថា សេវានេះអាចផ្តល់ដំណឹងដល់ទីផ្សារអន្តរជាតិ នៅពេលអនាគតផងដែរ ប្រសិនបើទិន្នន័យតាមដានមហាសមុទ្រ និងទិន្នន័យតំបន់នេសាទ បំពេញតាមតម្រូវការសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ វិស័យនេសាទរបស់តៃវ៉ាន់បានបង្កើតទិន្នផល មានតម្លៃជាង ៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥។ រីឯខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងមូល មានតម្លៃជាង ១១ ពាន់លានដុល្លារ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកោះតៃវ៉ាន់ ដែលបញ្ជាក់ពីសារៈសំខាន់នៃវិស័យជលផលចំពោះសេដ្ឋកិច្ចតៃវ៉ាន់៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

នាយករដ្ឋមន្ត្រីនេប៉ាល់សុំឱ្យចាត់វិធានការ ចំពោះការប្រែប្រួលអាកាសធាតុ បន្ទាប់ពីមានគ្រោះមហន្តរាយ
កដ្ឋមណ្ឌួ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ទឹកជំនន់ដ៏សាហាវនៅតំបន់ភ្នំហេមពាន្វ មិនមែនជាហេតុការណ៍ធម្មតានោះទេ ប៉ុន្តែត្រូវបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ហើយលោកបានអំពាវនាវឱ្យធ្វើសកម្មភាពជាអន្តរជាតិ។ រលកត្រជាក់ធ្លាក់ពីកំពូលភ្នំដ៏ខ្លាំងមហិមា លាយឡំជាមួយកម្ទេចកម្ទី ដែលកើតឡើងបន្ទាប់ពីផ្ទាំងទឹកកករលំ នៅតាមព្រំដែនចិន–នេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩៣៩នាក់ និងបាត់ខ្លួនជិត៤ ៥០០នាក់។ រដ្ឋាភិបាលនេប៉ាល់បានព្រមានថា ថ្លៃតម្រូវការទឹកប្រាក់សម្រាប់ការស្តារឡើងវិញ អាចកើនដល់រាប់ពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក បាលេន្ត្រា ហ្សាស (Balendra Shah) បានសរសេរនៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់តាមដងទន្លេ ក្នុងប្រទេសនេប៉ាល់ មិនមែនជាទឹកជំនន់ធម្មតានោះទេ។ វាគឺជាគ្រោះមហន្តរាយដ៏ធំមហិមាមួយ ក្នុងចំណោមគ្រោះមហន្តរាយធំៗនៅក្នុងតំបន់ ដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកក នៅតំបន់ភ្នំហេមពាន្វ។ លោកនាយករដ្ឋមន្ត្រី បានបន្ថែងា ទោះបីមូលហេតុពិតប្រាកដនៃការរលំបាក់ធ្លាក់ទឹកកកមានអាយុរាប់ពាន់ឆ្នាំនេះ នៅមិនទាន់ច្បាស់លាស់ក៏ដោយ ក៏ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅទូទាំងពិភពលោក ដែលបង្កើនជាហានិភ័យនៃគ្រោះមហន្តរាយបែបនេះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្ទាំងទឹកកកលើជួរភ្នំហេមពាន្វ ដែលជាជួរភ្នំខ្ពស់ជាងគេបំផុតក្នុងពិភពលោក កំពុងរលាយលឿនជាងមុន ខណៈសីតុណ្ហភាពពិភពលោកកើនឡើង។ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានបន្ថែមថា «ឧបទ្ទវហេតុនេះបង្ហាញថា ហានិភ័យ ដែលយើងជួបប្រទះនៅតំបន់ភ្នំហេមពាន្វ កំពុងកើនឡើងជាបន្តបន្ទាប់រួមជាមួយការប្រែប្រួលអាកាសធាតុ។ ដូច្នេះ តំបន់នេះត្រូវតែបន្តមានការប្រុងប្រយ័ត្នខ្ពស់។ ប្រទេសនេប៉ាល់ ដែលជាប្រទេសមានប្រជាជនប្រមាណ៣០លាននាក់ […]
