ជាតិ
News & ជាតិ

ឱកាសការងារជាងបីម៉ឺនកន្លែងពីក្រុមហ៊ុនរោងចក្រ និងសហគ្រាសធំៗចំនួន១៥០ក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ២០២៥
ភ្នំពេញ៖ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥នេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការពលកម្មអន្តរជាតិ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិនគ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។ ពិព័រណ៍ការងារនេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាជួបជុំដ៏ធំរវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីពការងារ និងវិជ្ជាជីវៈ ព្រមទាំងបង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ។ ជាមួយគ្នានេះ ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ ក៏នឹងរួមបញ្ចូលនូវកិច្ចពិភាក្សា និងការប្រកួតប្រជែងនិយាយជាសាធារណៈ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្រោមប្រធានបទ វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ […]
News & ជាតិ

ឯកឧត្តម បាន លឹម ព្រមទាំងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក ប្រចាំប្រទេសអាឡឺម៉ង់
ទីក្រុងហែមប៊ើក៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ព្រមទាំងមានការសម្របសម្រួលពីលេខាធិការដ្ឋានសមាគម កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់។ ឯកឧត្តម បាន លឹម បានជួបពិភាក្សាជាមួយលោកបណ្ឌិត អារ៉ាស អូនសូរ៊ី (Arash Onsori) ប្រធានធនាគារ អ៊ីអាយអេក និងលោក ថូម៉ាស ចាំង (Thomas Junge) នាយកគ្រប់គ្រងទូទៅរបស់ធនាគារ អ៊ីអាយអេក ប្រចាំប្រទេសអាឡឺម៉ង់ ដើម្បីផ្លាស់ប្តូរព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងសមាជិកភាពរវាងធនាគារទាំងពីរក្នុងនាមជាសមាជិកសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសអាឡឺម៉ង់ ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ […]
News & ជាតិ

សហគមន៍កសិកម្មនៅខេត្តព្រះវិហារ ចុះហត្ថលេខាលើកិច្ចសន្យាជំរុញកសិកម្មសរីរាង្គ
ខេត្តព្រះវិហារ៖ កន្លងទៅថ្មីៗនេះពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មដ៏សំខាន់មួយបានធ្វើឡើង ដោយពង្រឹងភាពជាដៃគូរវាងសហគមន៍កសិកម្មនៅខេត្តព្រះវិហារ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់វិស័យកសិកម្មសរីរាង្គរបស់កម្ពុជា ដោយធានាបាននូវទីផ្សារស្ថិរភាពសម្រាប់កសិករក្នុងស្រុក និងការពង្រឹងជំហរនៃវិស័យកសិកម្មរបស់ប្រទេសនៅក្នុងទីផ្សារពិភពលោក។ ព្រឹត្តិការណ៍នេះគឺជាការបន្តនៃភាពជាដៃគូដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្មដែលមានរចនាសម្ព័ន្ធ និងការគាំទ្រកាន់តែច្រើន។ ភាពជោគជ័យនៃភាពជាដៃគូសាធារណៈ ឯកជន ផលិតករនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។ ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវក្របខ័ណ្ឌគាំទ្រសម្រាប់ការធ្វើកសិកម្មតាមកិច្ចសន្យាតាមរយៈគោលនយោបាយ ការបណ្តុះបណ្តាល និងការសម្របសម្រួលទីផ្សារជាដើម។ ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដែលត្រូវបានគេស្គាល់ថា ជាគំរូអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ននេះ។ ក្រុមហ៊ុនធ្វើការដោយផ្ទាល់ជាមួយកសិករខ្នាតតូច ដោយផ្តល់ជំនួយបច្ចេកទេស និងការធានាបាននូវទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់ពួកគេ។ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា គាំទ្រសហគមន៍កសិកម្ម ដោយផ្តល់ជំនួយបច្ចេកទេស លទ្ធភាពទទួលបានទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជួយពួកគេបន្ថែមតម្លៃដល់ដំណាំកសិកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេ។ ពិធីចុះហត្ថលេខាពាណិជ្ជកម្មស្រូវសរីរាង្គនៅខេត្តព្រះវិហារ មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះកសិករ ចំពោះកសិកម្មប្រកបដោយចីរភាព និងចំពោះកិត្តិយសរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិតស្រូវសរីរាង្គឈានមុខ។ តាមរយៈកិច្ចសហការជាមួយសហគមន៍កសិកម្ម ២៩ និងកសិករជាង ៣,៧០០ នាក់ អេមរុ រ៉ាយស៍ […]
News & ជាតិ

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលតំណាងទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិករបស់សហព័ន្ធស្រូវអង្ករសហរដ្ឋអាមេរិក
ប្រទេសអាឡឺម៉ង់៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ីស្ទើ សូមូជី (Eszter Somogyi) ក្រុមប្រឹក្សាភិបាលតំណាងទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា និងទ្វីបអាហ្រ្វិករបស់សហព័ន្ធស្រូវអង្ករសហរដ្ឋអាម៉េរិក។ ជំនួបនេះ ត្រូវបានធ្វើឡើងក្នុងដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដើម្បីពិនិត្យលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ គឺសហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធស្រូវអង្ករសហរដ្ឋអាម៉េរិក ដែលក្នុងនោះរួមមានដូចជាការផ្លាស់ប្តូរទិន្នន័យ របៀបនៃការគ្រប់គ្រង និងការដឹកនាំសមាជិកនៃសហព័ន្ធស្រូវអង្ករទាំងពីរផងដែរ។ ដោយឡែក កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អ៊ីអាយអេក (EIH Bank Hamburg) ប្រចាំប្រទេសអាឡឺម៉ង់។ ជំនួបលើទឹកដីអាឡឺម៉ង់នោះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) […]
News & ជាតិ

សិប្បកម្មខ្នាតតូចមួយនៅខេត្តកំពង់ចាមកំពុងបង្កើនការកែច្នៃផ្លែចក្រូចសើចធ្វើជាផលិតផលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ
ដោយ ឡុង សារេត កំពង់ចាម៖ សិប្បកម្មខ្នាតតូចមួយនៅស្រុកព្រៃឈរខេត្តកំពង់ចាមមានយីហោ“ហត្ថាធម្មជាតិ”ដែលកើតចេញពីជំនាញរបស់ដូនតាបាននិងកំពុងបង្កើនការកែច្នៃផ្លែក្រូចសើចធ្វើផលិតផលប្រេងលាបសម្រាប់ការពារសត្វល្អិតនៅតាមគ្រួសារចាប់ផ្តើមមានសន្ទុះកើនឡើង ស្របពេលដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងមាននិន្នការ កាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលមកពីខាងក្រៅ ងាកមកប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក។ តួយ៉ាងនៅពេលមានការរៀបចំពិព័រណ៍ដាក់តាំងបង្ហាញផលិតផលក្នុងខែកញ្ញាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។ អ្នកស្រី ឆាយ សុទេវី ម្ចាស់សិប្បកម្មហត្ថាធម្មជាតិបានឱ្យដឹងថា សិប្បកម្មហត្ថាធម្មជាតិបានបង្កើតឡើងអស់រយៈជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែវាជាលក្ខណៈសិប្បកម្មកែច្នៃលក្ខណៈគ្រួសារខ្នាតតូច ដោយយកផ្លែក្រូចសើចធ្វើជាផលិតផលប្រេងលាបការពារសត្វល្អិតក្នុងបរិមាណតិចតួច សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ពេលឃើញប្រជាពលរដ្ឋក្នុងស្រុកគាំទ្រមានសន្ទុះកើនឡើង បានធ្វើឱ្យសិប្បកម្មហត្ថាធម្មជាតិចាប់ផ្តើមមានគំនិតបង្កើនការកែច្នៃផលិតផលកើនដល់៤ ០០០ដបសម្រាប់ចែកចាយឱ្យមានមានលក្ខណៈទូលំទូលាយជូនដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងតំបន់និងក្រៅតំបន់។ អ្នកស្រី ឆាយ សុទេវី បានបញ្ជាក់ប្រាប់ថា ផលិតផលប្រេងលាបកែច្នៃចេញពីផ្លែក្រូចសើចនេះ អ្នកស្រីចេះមកពីដូនតា ដោយសារកាលពីដើមគេដឹងថា ផ្លែក្រូចសើចវាអាចការពារពីសត្វមានពិសបាន។ ដូចនេះអ្នកស្រីក៏សាកល្បងធ្វើជាប្រេងក្រូចសើចប្រើប្រចាំលក្ខណៈគ្រួសារ ដោយចាប់ផ្តើមកែច្នៃដំបូងៗមានប្រហែល៥០ដងប៉ុណ្ណោះ។ បើយោតាមម្ចាស់សិប្បកម្មខាងលើ, បច្ចុប្បន្នហត្ថាធម្មជាតិមានសមត្ថភាព អាចកែច្នៃប្រេងកូ្រចសើចក្នុងមួយថ្ងៃបានប្រមាណ១០០០ដប ហើយតាមរយៈការបង្កើនការផលិតរបស់សិប្បកម្មនេះ បានផ្តល់ឱ្យកាសការងារទៅដល់ប្រជាពលរដ្ឋក្នុងតំបន់អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់នៅក្នុងគ្រួសារបានមួយចំនួន និងប្រជាពលរដ្ឋដែលមានផ្លែក្រូចសើចធ្លាប់ទុកវាឱ្យស្អុយរលួយចោល ក៏ចាប់ផ្តើមមានទីផ្សារដោយក្នុងផ្លែក្រូចសើចមួយគីឡូក្រាមអាចលក់បានថ្លៃប្រមាណ៣០០០រៀលផងដែរ៕
All Program & ជាតិ

សហគ្រាសជលផលចំនួន៥៦៨ ទទួលបានការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយយ៉ាងច្រើនដល់វិស័យជលផលនៅកម្ពុជា។ តាមរយៈគម្រោងមួយនេះដែរ គិតរហូតមកដល់បច្ចុប្បន្ន មានសហគ្រាសជលផលចំនួន៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប៦២ភាគរយ។ ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន៦៤ផ្សេងទៀត ក៏បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ ក្រៅពីនេះក៏មានសហគ្រាសធុនតូច និងមធ្យមចំនួន៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាពផលិតផលជលផលកម្ពុជា ឬហៅថា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈពេលសហគ្រាសចំនួន១១កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានបញ្ជាក់ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ថា “វឌ្ឍនភាពនៃស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត […]
News & ជាតិ

កញ្ញា សុខ សម្ភ័ស ចាប់យកមុខជំនាញវិទ្យាសាស្ត្រកសិកម្ម ដោយសារកម្ពុជាពឹងផ្អែកលើវិស័យកសិកម្ម
ដោយ ឡុង សារេត ភ្នំពេញ៖ កញ្ញា សុខ សម្ភ័ស មានស្រុកកំណើតនៅខេត្តតាកែវ ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញវិទ្យាសាស្ត្រកសិកម្មជំនាន់ទី៣៦ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចាប់យកមុខជំនាញវិទ្យាសាស្ត្រកសិកម្ម គឺដោយសារប្រទេសកម្ពុជាពឹងផ្អែកលើវិស័យកសិកម្ម ជាពិសេសការគ្រប់គ្រងដំណាំជាចំណុចស្នូលរបស់កម្ពុជា។ បើតាមកញ្ញា សុខ សម្ភ័ស មុខជំនាញវិទ្យាសាស្ត្រកសិកម្មគឺ ផ្តោតជាសំខាន់ទៅលើដំណាំ រាប់តាំងពេលចាប់ផ្តើមដំបូងរហូតដល់ពេលប្រមូលផល ចែកចាយលក់ទៅលើទីផ្សារ។ មុខជំនាញនៅក្នុងវិស័យកសិកម្មមានច្រើន ប៉ុន្តែកញ្ញាបានជ្រើសរើសយកជំនាញវិទ្យាសាស្ត្រកសិកម្មនេះ៖ទី១) ដោយសារចំណង់ចំណូលចិត្តលើមុខជំនាញវិទ្យាសាស្ត្រកសិកម្មផ្ទាល់, និងទី២)ប្រទេសកម្ពុជាសព្វថ្ងៃពឹងផ្អែកលើវិស័យកសិកម្ម ហើយការគ្រប់គ្រងដំណាំជាចំណុចស្នូលរបស់កម្ពុជា។ តួយ៉ាងបច្ចុប្បន្នកម្ពុជាបានបង្កើតសហគមន៍ទំនើបមានច្រើន ដែលទាមទារឱ្យមានអ្នកបច្ចេកទេសគ្រប់គ្រាន់ ដើម្បីស្វែងរកទីផ្សារមួយ ដែលមានតម្លៃស្ថិរភាព និងនិរន្តរភាព។ ដូច្នេះកញ្ញាសង្ឃឹមថា និស្សិតគ្រប់រូប រួមនិងអ្នកពាក់ព័ន្ធ និងយកមុខជំនាញទៅធ្វើការចែករំលែកបទពិសោធន៍ផ្សេងៗរបស់ខ្លួនជូនប្រជាកសិករ ដើម្បីលើកកម្ពស់ការផលិតនៅតាមគ្រួសារ និងសហគមន៍ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល។ កញ្ញាបានបន្តថា កាលពីមុននិស្សិតក្នុងស្រុកមួយចំនួនតែងនិយាយថា រៀនមុខជំនាញកសិកម្ម គ្មានផលប្រយោជន៍អ្វីនោះទេ ។ ប៉ុន្តែក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់ ដើម្បីជួយដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ការការពារដំណាំ ការរកទីផ្សារជូនប្រជាកសិករ ចុះធ្វើការស្ទាប់ស្ទង់ជាមួយកសិករ តាមដានគ្រប់ពេលវេលា។ ដូច្នេះឃើញថា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន និងសហគមន៍អន្តរជាតិ។ យើងខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះការបញ្ចេញមតិកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ នៅចំពោះមុខការបង្កហេតុដោយចេតនានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក និងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិ និងការអត់ធ្មត់។ […]
News & ជាតិ

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមជាវាគ្មិនក្នុងវេទិកាស្រូវអង្ករ លើកទី៧ នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់
កូឡូញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងកំឡុងពេលបំពេញបេសកកម្មដឹកនាំក្រុមហ៊ុន ដែលជាសមាជិកចូលរួមការតាំងពិព័រណ៍អន្តរជាតិ Anuga International Food Fair 2025 កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុងវេទិកាស្រូវអង្ករលើកទី៧ (7th Eurofins Anuga Rice Conference) នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលវេទិកានេះផ្តោតលើប្រធានបទ ស្ថានភាពការប្រឈម និងឱកាសនៃការធ្វើពាណិជ្ជកម្មស្រូវអង្ករអន្តរជាតិនាពេលបច្ចុប្បន្ន-Current Opportunities and Challenges for International Rice Trade។ នៅក្នុងកម្មវិធីនេះដែរក៏មានវាគ្មិនមកពីសហរដ្ឋអាម៉េរិក ប៉ាគីស្ថាន អាឡឺម៉ង់ និងអ្នកជំនាញផ្នែកស្រូវនិរន្តរភាព អ្នកវិទ្យាសាស្ត្រស្រូវអំពី DNA ស្រូវអង្ករ និងការគ្រប់គ្រងថ្នាំពុលកសិកម្ម និងសារធាតុនៅក្នុងគ្រាប់អង្ករផងដែរ។ ឧកញ៉ា ឡាយ ឈុនហួ ក៏បានបង្ហាញដល់អង្គវេទិកានូវសក្តានុពលនៃការដាំដុះ ការកែច្នៃ និងការនាំចេញអង្កររបស់កម្ពុជា ព្រមទាំងផែនការ និងគោលនយោបាយមួយចំនួនរបស់សហព័ន្ធស្រូវអង្ករ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្ម ដាំដុះ ការកិនកែច្នៃ […]
News & ជាតិ

ផ្សារចុងសប្តាហ៍ខេត្តតាកែវ ចូលរួមជំរុញផលិតផលរបស់កសិករខ្នាតតូច ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក
ដោយ ឡុង សារេត តាកែវ៖ ក្រោយពីអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ, មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានបើកឱ្យសាកល្បងផ្សារចុងសប្តាហ៍ឡើងវិញជាថ្មីចំនួន១០ស្តង់ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅទល់មុខសាលមហាស្រពខេត្តតាកែវ ដើម្បីផ្តល់ឱ្យកាសដល់ផលិតករខ្នាតតូចនៅក្នុងស្រុកបានដាក់តាំងលក់ផលិតផលរបស់ខ្លួនឆាប់ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងាស្រុក។ លោក សុខគឹម យូហេង ប្រធានការិយាល័យអភិវឌ្ឍន៍អាជីវកម្មនៃមន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងជាមន្ត្រីបង្គោលសម្រាប់អនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចហៅថា អេមស៍ បានប្រាប់ឱ្យ ARDB TVដឹងថា ផលិតផលដែលយកមកដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ពេលនេះ គឺមានការសម្រិតសម្រាំងចេញពីគម្រោង តាមរយៈក្រុមផលិត និងចង្កោមផលិត ក្នុងនោះមានទាំងលក់ទិញ អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកផ្តល់សេវាកម្មផ្សេងៗ។ លោកបន្តថា “ក្រុមអ្នកផលិតក៏ដូចជាចង្កោមអ្នកផលិត ដែលយើងប្រមូលផលិតផលពួកគាត់មកដាក់តាំងលក់នៅចុងសប្តាហ៍ជាថ្មីវិញនេះ គឺយើងបានដឹងអំពីសាវតាពិតប្រាកដ។ មានន័យថា ដឹងទាំងគ្រាប់ពូជយកទៅដាំ ការផ្គត់ផ្គង់បច្ចេកទេស ការប្រើប្រាស់ជី និងការរៀបចំវេចខ្ចប់ផ្សេងៗ គឺស្ថិតនៅក្នុងរង្វង់នៃគម្រោងផលិតទាំងអស់។ ដូច្នេះផលិតផល ដែលបានយកមកដាក់លក់នៅផ្សារចុងសប្តាហ៍នេះ គឺមានសុវត្ថិភាព១០០ភាគរយ”។ បើតាមមន្ត្រីបង្គោលសម្រាប់អនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចថា ផ្សារចុងសប្តាហ៍ខេត្តតាកែវពីមុន មានការដាក់តាំងបង្ហាញផលិតផលរបស់កសិករខ្នាតតូចនៅជិតផ្សារណាត់ តែសម្រាប់គម្រោងសាកល្បងឡើងវិញថ្មីនេះ ទទួលបានការអនុញ្ញាតពីអភិបាលខេត្ត ឱ្យដាក់នៅទីតាំងសាធារណៈនៅទល់មុខសាលមហោស្រពខេត្តតាកែវ។ ផ្អែកលើទីតាំង ដែលភ្ញៀវទេសចរណ៍តែងមកកម្សាន្តនេះ គម្រោងមានការរំពឹងទុកថា អាចទាក់ទាញប្រជាពលរដ្ឋ ដែលនិយមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរក្នុងខេត្តបានកាន់តែច្រើននៅគ្រាបន្ទាប់។ លោក សុខគឹម […]
News & ជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា អង្ករម៉ាក Emerald River លក់ក្នុងផ្សារ Costco នៅអាម៉េរិកជាអង្ករនាំចេញពីកម្ពុជា
(ភ្នំពេញ)៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករម៉ាក អេមើរល់ រីវើ (Emerald River) ដែលវេចខ្ចប់ដោយក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ (Otis Mc Allister Inc) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក គឺជាអង្ករនាំចេញពីកម្ពុជា ក្រោយពេលក្រុមហ៊ុន និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា កាលពីឆ្នាំ២០២៤។ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ បានសម្រេចនាំចូលអង្ករពីប្រទេសកម្ពុជា ហើយយកទៅវេចខ្ចប់ខ្លួនឯង ក្រោមម៉ាកសញ្ញារបស់អាម៉េរិកម៉ាក អេមើរល់ រីវើ។ កន្លងមកអង្ករម៉ាក អេមើរល់ រីវើ នេះធ្លាប់នាំចូលអង្ករមកពីប្រភពប្រទេសផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនាំចេញពីប្រទេសកម្ពុជាវិញ។ ការកិន និងវេចខ្ចប់ ធ្វើឡើងដោយរោងម៉ាស៊ីនកិនស្រូវធំមួយនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។ ការចេញមកបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាម៉េរិក បានផ្សព្វផ្សាយថា អង្ករផ្កាម្លិះ ដែលវេចខ្ចប់ក្រោមម៉ាក អេមើរល់ រីវើ […]
News & ជាតិ

ធនាគារ ADB បង្ហាញពីការរក្សាបាននូវភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា បើទោះជាបានព្យាករណ៍កំណើនទាបជាងមុន
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី៦,១ភាគរយ មក៤,៩ភាគរយសម្រាប់ឆ្នាំ២០២៥ និងពី៦,២ភាគរយ មក៥,០ភាគរយសម្រាប់ឆ្នាំ២០២៦ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារ ADB កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ នាយិកា ADBប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា “សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព”។ យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី៦,០ភាគរយក្នុងខែមករា មកត្រឹម១,៦ភាគរយ ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២,0ភាគរយទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង២២,២ភាគរយ ឆ្នាំលើឆ្នាំសម្រាប់ឆមាសទីមួយ […]
