សិប្បកម្ម​ខ្នាតតូច​​​មួយនៅខេត្តកំពង់ចាម​​​​កំពុងបង្កើនការកែច្នៃ​​ផ្លែចក្រូចសើច​ធ្វើជាផលិតផលសម្រាប់​​​ប្រើប្រាស់ក្នុងគ្រួសារ​

photo_2025-10-10_11-15-27

ដោយ ឡុង សារេត

កំពង់ចាម​៖ ​​សិប្បកម្ម​​ខ្នាតតូច​​​​មួយនៅស្រុកព្រៃឈរខេត្តកំពង់ចាម​​មានយីហោ“ហត្ថាធម្មជាតិ​”ដែលកើតចេញពីជំនាញ​របស់​ដូន​តា​បាននិងកំពុងបង្កើនការកែច្នៃ​ផ្លែក្រូចសើច​ធ្វើផលិតផល​ប្រេងលាបសម្រាប់ការពារសត្វល្អិត​​​នៅតាមគ្រួសារ​​ចាប់ផ្តើមមានសន្ទុះកើនឡើង​​​ ស្របពេលដែល​ប្រជាពលរដ្ឋ​នៅក្នុងប្រទេសកំពុងមាននិន្នការ ​កាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលមកពីខាងក្រៅ​ ងាកមក​ប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក។ តួយ៉ាង​​នៅពេល​មានការរៀបចំពិព័រណ៍​ដាក់តាំង​បង្ហាញផលិតផល​ក្នុងខែកញ្ញាឆ្នាំ​២០២៥កន្លងទៅថ្មីៗនេះ​។​

អ្នកស្រី ឆាយ សុទេវី ម្ចាស់សិប្បកម្ម​ហត្ថា​ធម្មជាតិ​បានឱ្យដឹង​ថា​ សិប្បកម្ម​ហត្ថាធម្មជាតិ​បាន​បង្កើតឡើងអស់រយៈជាច្រើន​ឆ្នាំមកហើយ។ ប៉ុន្តែ​វាជាលក្ខណៈសិប្បកម្ម​កែច្នៃលក្ខណៈគ្រួសារ​ខ្នាតតូច​ ដោយយកផ្លែក្រូចសើច​ធ្វើជាផលិតផល​ប្រេងលាបការពារសត្វល្អិតក្នុងបរិមាណ​​​តិចតួច ​សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ​។ ប៉ុន្តែ​នៅប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ពេលឃើញ​ប្រជាពលរដ្ឋ​ក្នុងស្រុកគាំទ្រ​​មានសន្ទុះកើនឡើង​ បានធ្វើឱ្យសិប្បកម្ម​ហត្ថាធម្មជាតិ​ចាប់ផ្តើម​មានគំនិត​បង្កើនការកែច្នៃ​ផលិតផលកើនដល់​៤ ០០០ដបសម្រាប់ចែកចាយ​ឱ្យមានមានលក្ខណៈទូលំទូលាយ​ជូនដល់ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនៅក្នុងតំបន់និងក្រៅតំបន់​​​។​

​អ្នកស្រី ឆាយ សុទេវី ​បាន​​បញ្ជាក់ប្រាប់​ថា ផលិតផលប្រេងលាបកែច្នៃ​ចេញពីផ្លែ​ក្រូចសើចនេះ អ្នកស្រីចេះ​មកពី​​ដូនតា​ ដោយសារកាលពីដើម​គេដឹងថា​​ ផ្លែក្រូចសើចវា​អាចការពារ​ពីសត្វមានពិសបាន​​។​​ ដូចនេះអ្នកស្រី​ក៏​សាកល្បង​ធ្វើជាប្រេងក្រូចសើចប្រើប្រចាំ​លក្ខណៈគ្រួសារ​​ ដោយចាប់ផ្តើមកែច្នៃដំបូង​ៗមានប្រហែល​៥០ដង​ប៉ុណ្ណោះ​។​

​បើយោតាមម្ចាស់សិប្បកម្ម​ខាងលើ, ​​បច្ចុប្បន្ន​ហត្ថាធម្មជាតិ​មានសមត្ថភាព​ អាច​កែច្នៃប្រេងកូ្រចសើចក្នុងមួយថ្ងៃបានប្រមាណ​១០០០ដប​ ហើយតាមរយៈការបង្កើនការផលិត​របស់សិប្បកម្ម​នេះ​ បានផ្តល់ឱ្យកាសការងារ​ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់​អាចរកប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់នៅក្នុងគ្រួសារបានមួយចំនួន និងប្រជាពលរដ្ឋដែលមានផ្លែក្រូចសើច​ធ្លាប់ទុកវាឱ្យស្អុយរលួយចោល ក៏​ចាប់ផ្តើមមានទីផ្សារ​​ដោយក្នុងផ្លែក្រូចសើចមួយគីឡូក្រាម​អាចលក់បានថ្លៃប្រមាណ​៣០០០រៀល​ផងដែរ​៕


image_2026-07-28_14-17-05
សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ក្រោយពីតម្លៃកង្កែបសាច់ក្នុងស្រុកធ្លាក់ចុះខ្លាំង

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះតម្លៃកង្កែបសាច់មានការធ្លាក់ចុះខ្លាំង ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកដល់៥ ០០០រៀលក្នុងមួយគីឡូក្រាម គិតត្រឹមដើមសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦។ សមាគមបញ្ជាក់ថា តម្លៃកង្កែបសាច់ធ្លាក់ចុះ ដោយសារអ្នកប្រមូលទិញកង្កែបសាច់ក្នុងស្រុកបានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបនាំចូល។ ទាក់ទងនិងការធ្លាក់ចុះតម្លៃកង្កែបសាច់នេះ លោក គង់ គឹមឆាវ អ្នកចិញ្ចឹមកង្កែប និងជាប្រធានក្រុមអ្នកចិញ្ចឹមកង្កែប នៅស្រុកបា្រសាទបាគង ខេត្តសៀមរាប បានយល់ឃើញថា ការធ្លាក់ចុះតម្លៃកង្កែបសាច់នៅក្នុងតំបន់មួយរយៈចុងក្រោយនេះ បណ្តាលមកពីកក្តាធំៗ។ ទី១)ដោយសារការនាំចូលកង្កែបសាច់ច្រើនហួសហេតុពេក ស្របពេលកសិករនៅក្នុងស្រុកចិញ្ចឹមកង្កែបបានច្រើនជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ។ ទី២) កង្កែកចិញ្ចឹមដោយកសិករក្នុងស្រុក មានរដូវចិញ្ចឹម។ ដូច្នេះការប្រមូលផលមានច្រើនក្នុងពេលដូចគ្នា ធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ខណៈពេលនៅក្នុងខេត្តសៀមរាប ខ្សត់ភ្ញៀវទេសចរណ៍ចូលមកកម្សាន្តធ្វើឱ្យការលក់កង្កែបមិនសូវបានច្រើន។ បើយោងតាមលោក គង់ គឹមឆាវ, កាលពីដើមខែកក្កដា កសិករជាសមាជិកចិញ្ចឹមកង្កែបសាច់នៅក្នុងតំបន់លក់បានថ្លៃ៦ ០០០រៀល ហើយសមាជិកខ្លះនៅតំបន់ឆ្ងាយលក់បានថ្លៃប្រមាណ៥ ៥០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះសម្រាប់កសិករមិនទទួលបានផលចំណេញនោះទេ។ លុះត្រាតែលក់បានថ្លៃចាប់ពី៦៥០០រៀលឡើងទៅ ទើបរកបានប្រាក់ចំណេញ។ លោកលើកឡើងថា […]

dragon
វៀតណាម កំពុងព្យាយាមពង្រីកការនាំចេញទំនិញកសិផលចូលទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក

ហាណូយ៖ ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអេមីរ៉ាត អារ៉ាប់រួម បានឱ្យដឹងថា ការនាំចេញទំនិញកសិផលរបស់វៀតណាម ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការនាំចេញបន្លែ និងផ្លែឈើ របស់វៀតណាមទៅកាន់តំបន់នេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួនជិត៣៥លានដុល្លារ ធ្លាក់ចុះជិត៤២ភាគរយ គ្រាប់ស្វាយចន្ទីមានទំហំទឹកប្រាក់ចំនួនជាង២៥លានដុល្លារ ធ្លាក់ចុះជាង៧០ភាគរយ ម្រេចមានទំហំទឹកប្រាក់ចំនួនជាង៦លានដុល្លារ ធ្លាក់ចុះជាង៥០ភាគរយ និងអាហារសមុទ្រមានទំហំទឹកប្រាក់ចំនួនប្រមាណជាង១៦លានដុល្លារ ធ្លាក់ចុះជិត៣៤ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសអេមីរ៉ាត អារ៉ាប់រួម ផលិតបន្លែ និងផ្លែឈើបានត្រឹមតែប្រហែល១០ ឬ១៥ភាគរយនៃតម្រូវការអាហារក្នុងស្រុករបស់ខ្លួន ដោយនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេស។ ដូច្នេះ ឱកាសនៅតែមានច្រើនសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារនៅទីនោះ។ ក្រៅពីនាំចូលទីផ្សារអេមីរ៉ាត អារ៉ាប់រួម ប្រទេសអ៊ីស្រាអែលក៏ត្រូវបានគេចាត់ទុកថា ជាទីផ្សារមួយដ៏មានសក្តានុពលច្រើនសម្រាប់ផលិតផលកសិកម្មវៀតណាមផងដែរ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា ការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម ក៏ជាផលិតផល ដែលប្រទេសអ៊ីស្រាអែលត្រូវការនាំចូលយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ និងបំពេញតម្រូវសង្វាក់ផលិតកម្ម ជាពិសេសផ្នែកចំណីអាហារ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ។ ផលិតផលគ្រឿងសមុទ្រវៀតណាមបច្ចុប្បន្ន មានចំណែកទីផ្សារប្រហែល១១​ ឬ១៣ភាគរយ នៃការនាំចូលផលិតផលសមុទ្រសរុបរបស់អ៊ីស្រាអែល ដូច្នេះផលិតផលគ្រឿងសមុទ្រវៀតណាមនៅតែមានសក្តានុពលខ្ពស់គួរឱ្យកត់សម្គាល់។ ផលិតផលគ្រឿងសមុទ្រក៏ជាក្រុមផលិតផលមួយ ក្នុងចំណោមកផលិតផលមួយចំនួន ដែលបានរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលបើកដំណើរការនាំចេញក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងតម្រូវការអ្នកប្រើប្រាស់ដ៏រឹងមាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកំពុងបង្កើតឧត្តមភាពប្រកួតប្រជែងបន្ថែមទៀត […]

IMG_1781
ការមានអណ្តូងទឹកបានទាំងប្រើប្រាស់ប្រចាំថ្ងៃ និងទុកស្រោចដំណាំ ជាពិសេសសម្រាប់នារដូវក្តៅខ្លាំងនាឆ្នាំនេះ

ដោយ រស្មី ភ្នំពេញ៖ អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា ដែលប្រជាពលរដ្ឋរស់នៅតាមទីជនបទកំពុងប្រើប្រាស់នោះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក៏ដូចជាសម្រាប់ស្រោចដំណាំតាមផ្ទះសម្បែង ដែលជាផ្នែកមួយជួយសម្រាលដល់ការចំណាយទិញទឹកគេប្រើប្រាស់។ អណ្តូងទឹកធំចំនួនពីរ ដែលជាអណ្តូងទឹកដើរដោយបច្ចេកវិទ្យាសម័យថ្មីនេះ ស្ថិតនៅភូមិបាដេស ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។ អណ្តុងទាំងនេះ បានផ្តល់ទឹកចំណុះ១០ ០០០លីត្រ នៃគម្រោងរេដបូកភ្នំសំកុស បានជួយដល់កសិករសម្រាប់ការប្រើប្រាស់នារដូវក្តៅខ្លាំង ជាពិសេសបាតុភូតអាកាសធាតុក្តៅខ្លាំង មហាអែលនីញ៉ូ​​ (Super El Niño)ក្នុងឆ្នាំ២០២៦ ដែលអាចនឹងរុញច្រានសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។ បាតុភូតនេះកំពុងគ្រប់ដណ្តប់លើប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ថា អណ្តូងទឹកស្អាតទាំងពីរកន្លែងនេះ ដោយក្នុងនេះមួយកន្លែងត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៣ និងមួយកន្លែងទៀតត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៥។ អ្នកស្រី ធួន ស្រីអូន រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ ARDB ថាទឹកអណ្តូងទាំងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំ ដូចជាបន្លែ ដើមឈើហុបផ្លែខ្លះៗក្បែរផ្ទះ ជាពិសេសការចិញ្ចឹមសត្វដោយប្រើទឺកអណ្តុងទាំងនេះ មិនបាច់ចំណាយថវិកាលើការប្រើប្រាស់ទឹកដូចមុនទៀត។ ស្រ្តីវ័យ៤០ឆ្នាំរូបនេះ បានប្រាប់ដែរថា ក្រោយពេលមានការគាំទ្រសាងសង់អណ្តូងទឹកស្អាត នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ និងអនុញ្ញាតឱ្យសហគមន៍អាចពង្រីកការដាំដុះដំណាំ បង្កើនសកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមដល់គ្រួសារ។ លោក ហឿន […]

images (3)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត

ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ​​​ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិន​មែន​ថ្នាំ​សម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក​ ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ​៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅ​ប្រទេស។ របាយការណ៍នេះ […]

កាលវិភាគផ្សព្វផ្សាយ