ជាតិ
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ដែលមានស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការស្វែងរកឱកាសវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ការផលិតថាមពលបៃតងចេញពី Biomass និងកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមក្រុមហ៊ុន KASEN (KASEN Group) ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានចង្កោមសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្មធំៗមួយចំនួន។ ជាមួយគ្នានេះ ក្រុមនេះ មានតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនចំនួនពីរគឺនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងបទពិសោធច្រើនពាក់ព័ន្ធនឹងការងារនេះ ជាពិសេស Zhejiang Special Economic Zone ដែលមានជំនាញគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។ H.E. Dr. […]
News & ជាតិ

គិតត្រឹមខែមករា ដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករជាង១១ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន៧០,៩៣លានដុល្លារ
ភ្នំពេញ៖ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងរយៈពេលមួយខែ ដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១១៥ ៧៨៤តោន មានកំណើន៤៨ភាគរយ បើធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា តាមពិតនៅដើមឆ្នាំ២០២៦នេះ ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជាមានសន្ទុះកើនឡើង បូករួមនិងចុងអង្ករផង បើធៀបនិងឆ្នាំមុន គឺកម្ពុជានាំចេញបានចំនួន៥៩ ០០០តោន ។ ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួរ បានអំពាវនាវដល់កសិករទាំងអស់ ត្រូវនាំគ្នាដាំពូជស្រូវផ្ការំដួលចាប់ពីខែ៥ និងខែ៦ ខាងមុខនេះ និងពូជសែនក្រអូប សម្រាប់តម្រូវការទីផ្សារថ្មីមានដូចជា សហរដ្ឋអាម៉េរិក និងចិនជាដើម។ ពូជស្រូវទាំងនេះ បើធៀបនិងពូជស្រូវ OM មានទីផ្សារល្អជាង ប៉ុន្តែចំពោះពូជស្រូវស្រងែវិញ គឺជាជម្រើសដ៏ល្អសម្រាប់កសិករផងដែរ។ យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ការនាំចេញអង្ករ កឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥០ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៤៥។ ក្នុងនេះការនាំចេញមានទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ បានបរិមាណអង្ករចំនួន៣៨ ១៥៦តោន គិតជាទឹកប្រាក់ចំនួន២៦,៥៣លានដុល្លារ ចំណែកនាំចេញទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន២៥ ៤១៦តោន […]
News & ជាតិ

កម្ពុជា-ចិន ចាប់ផ្តើមកិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងឯកជន ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាថ្មីៗនេះបានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ថ្លែងក្នុងកម្មវិធីនាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។ ឯកឧត្តមបានបន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះការសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។ ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ […]
News & ជាតិ

កសិដ្ឋានខ្មែររីករាយ ត្រៀមបញ្ចេញស៊ុតទា៦០ម៉ឺនគ្រាប់ ដើម្បីត្រៀមផ្គត់ផ្គង់ទីផ្សារ ក្នុងរដូវបុណ្យចូលឆ្នាំចិន
ដោយ អ៊ីវ ឈៀងនី ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមនៅពេលខាងមុខនេះ កសិដ្ឋានខ្មែររីករាយមួយស្ថិតនៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រៀមបញ្ចេញស៊ុតទារពីប្រាំសែនទៅប្រាំមួយសែនគ្រាប់ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ។ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ ដែលចិញ្ចឹមទាយកស៊ុត បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ននេះ ចំនួនទាក្នុងកសិដ្ឋានរបស់លោកមានជិតមួយសែនក្បាល ដែលអាចផលិតស៊ុតប្រចាំថ្ងៃ បានចន្លោះពីជាង៧០ ០០គ្រាប់ ទៅ ៨០ ០០០គ្រាប់ក្នុងមួយថ្ងៃ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ លោកបានត្រៀមរៀបចំប្រមែប្រមូលពីសហគមន៍ចិញ្ចឹមទាយកពងទូទាំងស្រុកខ្សាច់កណ្តាល ដើម្បីយកមកផ្គត់ផ្គង់ និងបំពេញតម្រូវអតិថិជនមិនឱ្យខកចិត្តនោះទេ។ ចំពោះការចែកចាយទៅកាន់ទីផ្សារនាពេលបច្ចុប្បន្ន លោកបានឱ្យដឹងទៀតថា ទីផ្សារអទិភាពមុនគេ គឺនៅរាជធានីភ្នំពេញ បន្ទាប់មកគឺតាមបណ្តាខេត្តមួយចំនួន ដូចជាទីផ្សារខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ កោះកុង វាលវែង អូសោម ប៉ោយប៉ែត សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ លោកបានបន្តថា ចំពោះតម្លៃពងទានាពេលបច្ចុប្បន្ននៅក្នុងទ្រុង គឺពងទាលេខ១ មានតម្លៃ៣៥០រៀលក្នុងមួយគ្រាប់ ចំណែកឯពងទាប្រភេទលេខ២ តម្លៃ៣៣០រៀលក្នុងមួយគ្រាប់។ ហើយតម្លៃនៅលើទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា […]
News & ជាតិ

តំណាងធនាគារ ARDB ជួបពិភាក្សាជាមួយប្រតិភូវិនិយោគិនកូរ៉េ, អង្គការអុកស្វាមនៅកម្ពុជា និងសហគមន៍កសិកម្មតាសីសាមគ្គី
ភ្នំពេញ៖ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបពិភាក្សាជាមួយប្រតិភូវិនិយោគិនកូរ៉េ, អង្គការអុកស្វាមនៅកម្ពុជា និងតំណាងសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរមតិយោបល់លើទិដ្ឋភាពនៃការផ្ដល់ហិរញ្ញប្បទានកសិកម្មគំាទ្រដល់តួអង្គក្នុងខ្សែសង្វាក់តម្លៃកសិកម្ម។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្ដាលនៃធនាគារ ARDB ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានជួបប្រជុំជាមួយប្រតិភូវិនិយោគិនកូរ៉េ អង្គការអុកស្វាមនៅកម្ពុជា និងក្រុមការងារនៃសហគមន៍កសិកម្មតាសីសាមគ្គី។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានមានប្រសាសន៍លើកឡើងពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកិសកម្ម (ARDB) ក្នុងការគាំទ្រ និងផ្តល់ឥណទានដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិឧស្សាហកម្ម និងការស្វែងរកឱកាសនៃកិច្ចសហការ និងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ធនាគារ ARDB បានវិវឌ្ឍន៍ពីធនាគារឯកទេស ដែលធ្វើតែប្រតិបត្តិការផ្តល់ឥណទានដុំដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ដែលធ្វើប្រតិបត្តិការធនាគារពេញលេញរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្តល់មធ្យោបាយទូទាត់។ លើសពីនេះ ធនាគារ […]
News & ជាតិ

រដូវបុណ្យចូលឆ្នាំចិន-វៀតណាម តម្លៃផ្លែមៀនស្រស់អាចនឹងហក់ឡើងជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម
ដោយ នៅ ស៊ីវុត្ថា ភ្ហំពេញ៖ តម្លៃផ្លែមៀនស្រស់នៅកោះក្របី និងកោះអន្លង់ចិន ខេត្តកណ្តាល អាចនឹងហក់ឡើងដល់ជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ លោក ពៅ តូច កសិករដាំផ្លែមៀននៅកោះក្របី បានប្រាប់ទូរទស្សន៍ ARDB ថា ការផ្គត់ផ្គង់ផ្លែមៀនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ នឹងមានការខ្វះខាតច្រើនព្រោះការប្រមូលផលផ្លែមៀនក្នុងតំបន់ មានចំនួនតិចតួច បើធៀបនឹងឆ្នាំទៅ។ លោកពន្យល់ថា ការប្រមូលផលផ្លែមានមៀនស្រស់មានចំនួនតិច ក៏ដោយសាដើមមៀនមួយចំនួនបានងាប់ ព្រោះតែទឹកជន់លិច កាលពីប៉ុន្មានឆ្នាំមុន ហើយបច្ចុប្បន្នកសិករផ្សេងទៀតកំពុងតែដាំដុះថ្មី បន្ថែម ដែលអាចនឹងទទួលបានផលក្នុងរយៈពេលពីរឬបីឆ្នាំទៀត ។ លោកសង្កត់ធ្ងន់ទៀតថា តាមការរំពឹងទុករបស់លោក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមនាពេលខាងមុខនេះ តម្លៃផ្លែមៀនស្រស់អាចនឹងកើនឡើងដល់ជាង៥០ ០០០រៀលក្នុងមួយគីឡូក្រាម ព្រោះមានតម្រូវការច្រើន និងការខ្វះខាតការផ្គត់ផ្គង់ពីកសិករ ជាពិសេសពីតំបន់ដាំដុះទៅកាន់ទីផ្សារ។ បើតាមលោក ពៅ តូច, ការប្រមូលផលផ្លែមៀនមានពីរដូវកាល គឺនៅខែវស្សាគេហៅផ្លែមៀនតាមរដូវកាល។ ចំណែកខែប្រាំង គេហៅថា មៀនចន្លក់ ឬមៀនខុសរដូវ។ ចំពោះដើមមៀនខុសរដូវនេះ ងាយនឹងងាប់ បើសិនជាមានទឹកជនជោរច្រើនហួសប្រមាណ។ ចំណែកកសិករដាំមៀននៅកោះអន្លង់ចិន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ ប្រមាណជា៥០០នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីកត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ និងវិស័យ ពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ បន្ថែមពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំងជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជំរុញឱ្យប្រជាជាតិខ្មែរខ្លាំង៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលបានរៀបចំឡើងដោយសមាគមបណ្តាញកសិករតេជោ សហការជាមួយធនាគារ ARDB។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលនៃធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីតំណាងធនាគារ ARDB និងសមាគមសហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង១០០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ្នកប្រមូលទិញ), អ្នកផលិត (កសិករ) និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ទី៣-គោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គាំទ្រលើយន្តការត្រីភាគី និងការផ្តល់ឥណទានគំាទ្រដល់អ្នកផលិតក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម ផ្អែកលេីផលិតកម្ម និងលំហូរសាច់ប្រាក់ឆ្លងតាមរយ:ធនាគារ ទី៤-បង្កើតភាពជាដៃគូក្នុង និងក្រៅបណ្តាញកសិករតេជោ ជាដើម។ ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសរំលេចអំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម […]
News & ជាតិ

ការកែច្នៃនៅក្នុងវិស័យវារីវប្បកម្មជួយកាត់បន្ថយផលប៉ះពាល់ដល់កសិករ ពីការប្រែប្រួលតម្រូវការនៅលើទីផ្សារ
ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងខ្នាតពាណិជ្ជកម្មបន្តមានការកើនឡើង គេសង្កេតឃើញការកែច្នៃផលត្រី ដែលបានមកពីវិស័យវារីវប្បកម្មក្នុងស្រុក ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ការកើនឡើងនៃអាជីវកម្មកែច្នៃត្រីក្នុងស្រុកនេះ ត្រូវបានអ្នកជំនាញចាត់ទុកថា បានចូលរួមចំណែកជួយឱ្យអ្នកចិញ្ចឹមត្រីអាចជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលតម្រូវការនៅលើទីផ្សារ និងនៅក្នុងរដូវកាលប្រមូលផល។ លោក ឡែមផូរ វរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជាណ បានមើលឃើញថា ការកែច្នៃជាវិធីមួយដ៏ល្អសម្រាប់ជួយដល់អ្នកចិញ្ចឹមត្រីនៅពេលដែលត្រីកកស្ទះច្រើននៅលើទីផ្សារ ព្រោះតម្រូវការបរិភោគត្រីប្រចាំថ្ងៃនៅក្នុងស្រុកនៅមានកម្រិត។ ដូច្នេះនៅពេលទីផ្សារត្រីមានច្រើន ការកែច្នៃ គឺជាវិធីដោះស្រាយមួយដ៏ល្អ។ ខណៈពេលសិប្បកម្មកែច្នៃត្រីមានការរីកចម្រើនពីមួយថ្ងៃទៅមួយ ហើយផលិតផលត្រីកែច្នៃមានកាន់តែច្រើននៅលើទីផ្សារ សម្រាប់ប្រកួតប្រជែងជាមួយផលិតផលនាំចូលមកពីក្រៅប្រទេស។ លោកបានមានប្រសាសន៍ថា “ជាការសង្កេត យើងឃើញការកែច្នៃផលិតផលនៅក្នុងវិស័យវារីប្បកម្មនេះ វាជួយបានច្រើនដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក ដោយសារនៅពេលត្រីនៅលើទីផ្សារកកស្ទះ បានអ្នកប្រកបមុខរបរកែច្នៃទិញយកត្រីពីអ្នកចិញ្ចឹម ។ កន្លងមកពេលម្ចាស់អាជីវកម្មចង់ធ្វើការកែច្នៃផលិតផលក្នុងវិស័យវារីវប្បកម្ម តែងតែពឹងផ្អែកទៅលើត្រីនាំចូលពីខាងក្រៅ។ តែបច្ចុប្បន្ននេះនៅតាមកសិដ្ឋានចិញ្ចឹមត្រីពេលចង់បានទីផ្សារល្អ គាត់អាចទាក់ទងជាមួយអ្នកកែច្នៃឱ្យខិតខំអនុវត្តវារីវប្បកម្មល្អ ធ្វើឱ្យអ្នកកែច្នៃ និងប្រមូលទិញត្រីពីពួកគាត់។ ពីព្រោះអ្នកកែច្នៃគេត្រូវការផលិតផលមួយមានម៉ាកសម្គាល់គុណភាព CQS ដែលអ្នកបរិភោគមានទំនុកចិត្តលើនិមិត្តសញ្ញា CQS”។ លោកបានលើកឡើងថា តាមការសង្កេតរយៈពេលពីរឆ្នាំកន្លងមកនេះ ការកែច្នៃនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ហើយក្នុងនោះមានសិប្បកម្មប្រហែលប្រាំពីរកន្លែង ទទួលបាននិមិត្តសញ្ញាសម្គាល់គុណភាព CQS។ និមិត្តសញ្ញាសម្គាល់គុណភាពនេះ ធ្វើទីផ្សារកាន់តែធំ ហើយមានសិប្បកម្មមួយចំនួនក៏បាននាំចេញផលិតផលកែច្នៃទៅលក់នៅក្រៅប្រទេសថែមទៀតផង៕
News & ជាតិ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យលើការនាំចូលសត្វពីខាងក្រៅ ដើម្បីការពារផលប្រយោជន៍កសិករក្នុងស្រុក
ដោយ ឡុង សារេត ភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញប្រចាំការនៅច្រកព្រំដែន ត្រូវជួយពង្រឹងការត្រួតពិនិត្យឱ្យបានតឹងរឹងលើការនាំចូលជ្រូករស់មកពីប្រទេសខាងក្រៅ ដើម្បីចូលរួមការពារផលប្រយោជន៍របស់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក។ ការអំពាវនាវរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើឡើងក្រោយពីមានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលកម្មនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងអធិការដ្ឋានស្រុករវៀង កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងមកនេះ បានធ្វើប្រតិត្តិការត្រួតពិនិត្យជាក់ស្តែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយស្ទាក់ឃាត់រថយន្តមួយគ្រឿង ម៉ាកហ៊ីយុនដាយ ដឹកជ្រូករស់ចំនួន១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅតាមបណ្ដារាជធានីខេត្ត។ យោងតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅទីតាំងធ្វើចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ពាក់ព័ន្ធករណីនេះ, លោក ស្រ៊ុន ពៅ […]
News & ជាតិ

លទ្ធផលដំណើរទស្សនកិច្ចតំណាងសមាគមបណ្តាញកសិករតេជោនៅវៀតណាម
ភ្នំពេញ៖ លោក ណុប នុន អនុប្រធានសមាគមបណ្តាញកសិករតេជា ក្នុងវិស័យបន្លែផ្លែឈើ និងសត្វ ក្នុងកសិដ្ឋាន បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២២០២៦។ លោកបានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ការមកដល់របស់ក្រុមការងារសមាគមនៅក្រុងដាឡាត ហើយត្រូវបានទទួលស្វាគមន៍យ៉ាងចិត្តទុកដាក់ និងប្រកបដោយគុណតម្លៃខ្ពស់បំផុតនៅព្រលានយន្តហោះរហូត ហើយញាំអាហារពេលល្ងាចរហូតដល់សណ្ឋាគារ របស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., Ltd.។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ណុប នុន បានទទួលការស្វាគមន៍របស់ក្រុមការងាររបស់ក្រុមហ៊ុន Kunyu និងបានពិភាគ្សាការងារជាច្រើនពាក់ព័ន្ធនឹងសក្តានុពលទីផ្សារកសិកម្ម និងឪកាសវិនិយោគនៅកម្ពុជា និងជាពិសេសកិច្ចសហការណ៍រវាងក្រុមហ៊ុនសំណង់ផ្ទះសំណាញ់ និងសមាគមបណ្តាញកសិករតេជា ដើម្បីសម្រេចបានប្រសិទ្ធភាពថ្លៃដើមកសិកម្ម គុណភាព និងសុវត្ថិភាពនៃបន្លែ ផ្លែឈើសម្រាប់ការប្រើប្រាស់ផ្ទាល់ និងការកែច្នៃ វិចខ្ចប់ និងរក្សាទុកផ្សេងៗ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររបស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., […]
News & ជាតិ

កសិករនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលដំឡូងមីសរីរាង្គ ខណៈតម្លៃមានស្ថិរភាពល្អ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ កសិករដាំដំឡូងមីសរីរាង្គនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលនៅឆ្នាំ២០២៦នេះ ខណៈការដាំដុះពូជដំឡូងមីសរីរាង្គរបស់ខ្លួន ទទួលបានទិន្នផលខ្ពស់ និងគ្មានជំងឺ ស្របពេលការទទួលបានលំនឹងទីផ្សារល្អ និងមានស្ថេរភាពតម្លៃ ដោយលក់ចេញទៅឱ្យក្រុមហ៊ុនប្រមូលទិញ ក្នុងមួយគីឡូថ្លៃជាង២៦២រៀល សម្រាប់ដំឡូងមីស្រស់។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា នៅឆ្នាំ២០២៦នេះ ខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ០៩សហគមន៍ បានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុន CACC ក្នុងបរិមាណចំនួន៦២ពាន់តោន ដោយមានកសិករផលិតដំឡូងមីសរីរាង្គចំនួន១ ១៦៦គ្រួសារ លើផ្ទៃដីផលិតសរុប២៣០៨ហិតតា។ លោកបានបន្តថា សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ស្ថិតក្នុងភូមិស្របាល ស្រុកគូលែន ខេត្តព្រះវិហារ ជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំងប្រាំបួនខាងលើ ដែលមានសមាជិកសរុបចំនួន៦៦៧នាក់ ស្រី៣៣៧នាក់។ ក្នុងឆ្នាំ២០២៦នេះ សហគមន៍មានសមាជិកផលិតដំឡូងមីសរុបចំនួន២៦៧គ្រួសារ លើផ្ទៃដីផលិតសរុបចំនួន៧៤០ហិកតា និងបានចុះកិច្ចសន្យារួមគ្នា លក់ជូនក្រុមហ៊ុន CACC ចំនួន ១៣ ០០០តោន។ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន […]
