សហគមន៍កសិកម្មនៅខេត្តព្រះវិហារ ចុះហត្ថលេខាលើកិច្ចសន្យាជំរុញកសិកម្មសរីរាង្គ

photo_2025-10-10_11-16-42

ខេត្តព្រះវិហារ៖  កន្លងទៅថ្មីៗនេះពិធីចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មដ៏សំខាន់មួយបានធ្វើឡើង ដោយពង្រឹងភាពជាដៃគូរវាងសហគមន៍កសិកម្មនៅខេត្តព្រះវិហារ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។

ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់វិស័យកសិកម្មសរីរាង្គរបស់កម្ពុជា ដោយធានាបាននូវទីផ្សារស្ថិរភាពសម្រាប់កសិករក្នុងស្រុក និងការពង្រឹងជំហរនៃវិស័យកសិកម្មរបស់ប្រទេសនៅក្នុងទីផ្សារពិភពលោក។

ព្រឹត្តិការណ៍នេះគឺជាការបន្តនៃភាពជាដៃគូដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្មដែលមានរចនាសម្ព័ន្ធ និងការគាំទ្រកាន់តែច្រើន។

ភាពជោគជ័យនៃភាពជាដៃគូសាធារណៈ ឯកជន ផលិតករនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។

ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវក្របខ័ណ្ឌគាំទ្រសម្រាប់ការធ្វើកសិកម្មតាមកិច្ចសន្យាតាមរយៈគោលនយោបាយ ការបណ្តុះបណ្តាល និងការសម្របសម្រួលទីផ្សារជាដើម។

ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដែលត្រូវបានគេស្គាល់ថា ជាគំរូអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ននេះ។ ក្រុមហ៊ុនធ្វើការដោយផ្ទាល់ជាមួយកសិករខ្នាតតូច ដោយផ្តល់ជំនួយបច្ចេកទេស និងការធានាបាននូវទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់ពួកគេ។

ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា គាំទ្រសហគមន៍កសិកម្ម ដោយផ្តល់ជំនួយបច្ចេកទេស លទ្ធភាពទទួលបានទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជួយពួកគេបន្ថែមតម្លៃដល់ដំណាំកសិកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេ។

ពិធីចុះហត្ថលេខាពាណិជ្ជកម្មស្រូវសរីរាង្គនៅខេត្តព្រះវិហារ មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ ប៉ុន្តែជាការប្តេជ្ញាចិត្តចំពោះកសិករ ចំពោះកសិកម្មប្រកបដោយចីរភាព និងចំពោះកិត្តិយសរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិតស្រូវសរីរាង្គឈានមុខ។ តាមរយៈកិច្ចសហការជាមួយសហគមន៍កសិកម្ម ២៩ និងកសិករជាង ៣,៧០០ នាក់ អេមរុ រ៉ាយស៍ កំពុងធានាថា កសិករទទួលបានតម្លៃសមរម្យ ទីផ្សារដែលមានស្ថិរភាព និងឱកាសនាំស្រូវសរីរាង្គកម្ពុជា ទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា ក្រុមហ៊ុន អេមរុ រ៉ាយស៍នឹងចុះកិច្ចព្រមព្រៀងទិញស្រូវសរីរាង្គចំនួន ២៥,០០០តោនពី ២៩ សហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង ៣,៧០០ គ្រួសារ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា នឹងចុះកិច្ចព្រមព្រៀងទិញដំឡូងមីសរីរាង្គប្រមាណ ៥៥,០០០ តោនពី ៩ សហគមន៍កសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ជាង ១,៤០០ គ្រួសារ។

ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់តំបន់គឺ សង្ឃឹម និងជឿជាក់ថា ជីវភាពរស់នៅរបស់ប្រជាកសិករយើងនៅក្នុងខេត្តព្រះវិហារនឹងមានភាពប្រសើរឡើងបន្ថែមទៀត តាមរយៈការកើនឡើងនៃទិន្នផល កាត់បន្ថយថ្លៃដើមផលិតកម្ម និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ ដែលជាលទ្ធផលនៃកិច្ចសន្យាកសិកម្មនេះ។

ឯកឧត្តម បានបន្ថែមថា ចំណូលនេះ គឺជាការរួមចំណែកផ្ទាល់ក្នុងការបង្កើនផលិតផលក្នុងស្រុកសរុបរបស់ជាតិ។

រយៈពេល ៨ខែ នៃឆ្នាំ ២០២៥ នេះ ការនាំចេញស្រូវអង្ករកម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់ ដែលយើងបាននាំអង្ករចេញបានចំនួន ៤៧២ ៨០៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៣៤៨,១៨ លានដុល្លារអាមេរិក ដែលមានកំណើនជិត ២០% និងការនាំចេញស្រូវបានចំនួន៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១១៤,២៥ លានដុល្លារអាមេរិកដែលមានកំណើនប្រមាណជា ៥៤%។

ការកើនឡើងនៃការនាំចេញទាំងនេះ បាននាំមកនូវប្រាក់ចំណូលជិត ១៤០០លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចជាតិ ហើយកំណើនទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគី និងអ្នកពាក់ព័ន្ធ ជាពិសេសកសិកររបស់យើង។


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ