Phann

News & ជាតិ
photo_2026-01-13_20-27-11
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីវេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអីអូ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានសហការ​​រៀបចំ​វេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦​ ដែលរៀបចំឡើងនៅទីស្នាក់ការ​​កណ្តាលធនាគារ​​ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកា ជាសហគ្រិនវ័យក្មេងជាច្រើននាក់ផងដែរ សរុបជាង១០០នាក់។​ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំរៀចំវេទិកានេះឡើង ដើម្បីផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រវិស័យកសិកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាពចំណេះដឹង និងថាមពល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាប្រមាណប្រាំមួយភាគរយ […]
News & ជាតិ
photo_2026-01-13_09-45-00
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យសម្រេចបានទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦
ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ដើម្បីឱ្យទទួលទ្ធផលការងារពាណិជ្ជកម្មក្នុងឆ្នាំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្មសម្រាប់អនុវត្ត។ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដូចខាងក្រោម៖ ទី១)-ក្រសួងត្រូវបន្តជំរុញការអនុវត្តអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដោយបន្តទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ព្រមទាំងបន្តចរចារបើកទីផ្សារថ្មី និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ទី២)-បន្តពង្រីកការធ្វើឌីជីថលូបនីយកម្ម ការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ដូចជាការធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសឱ្យការប្រើប្រាស់ទម្រង់ឌីជីថល រួមទាំងការតភ្ជាប់សេវាពាណិជ្ជកម្មទៅនិងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាខេមឌីអិច ទិន្នន័យវិនិយោគកម្ពុជា CDC ព្រមទាំងដាក់ឱ្យទូទាត់សេវាសាធារណៈតាមកម្មវិធីទូរស័ព្ទធនាគារបន្ថែមទៀត។ ទី៣)-ក្រសួងត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន តាមរយៈការកសាង និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន ក៏ដូចជាត្រូវបង្កើនការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនិងការលើកកម្ពស់ភាពប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ។ ទី៤)-ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការរៀបចំផ្គត់ផ្គង់ និងចាប់យកឱកាសទីផ្សារថ្មីៗសំដៅដល់ការបង្កើនការផលិត និងការកែច្នៃនូវផលិតផលកម្ពុជាឱ្យស្របតាមលក្ខខណ្ឌតម្រូវការរបស់ទីផ្សារនានា។ ទី៥)-ក្រសួងត្រូវបន្តការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ ដើម្បីផលិត និងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពល ដែលមានស្រាប់សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ។ ទី៦)-ក្រសួងត្រូវបន្តជំរុញការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ សំដៅធានាបាននូវផលប៉ះពាល់ជាអប្បបរិមា […]
News & អន្តរជាតិ
rice-price-monitoring-november-2024-696x365
ហ្វីលីពីនគ្រោងនាំចូលអង្ករ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ព្រោះការផ្គត់ផ្គង់មិនទាន់គ្រប់
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក​ ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។ លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។ កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។ លោក​ […]
News & អន្តរជាតិ
image_2026-01-13_09-05-48
ហ្វូងគោរាប់ម៉ឺនក្បាលបានងាប់ ឬបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងអូស្ត្រាលី
រដ្ឋឃ្វីនឡែន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតបានវាយប្រហារលើស្ថានីយចិញ្ចឹមសត្វធំៗ ស្ថិតនៅក្នុងរដ្ឋឃ្វីនឡែន ភាគខាងជើងប្រទេសអូស្ត្រាលី ដោយបានសម្លាប់ហ្វូងគោរាប់ម៉ឺនក្បាល ចំណែកហ្វូងគោរាប់ពាន់ក្បាលទៀត កំពុងបាត់ខ្លួននៅក្នុងផ្ទៃទឹកល្ហល្ហាចធំដាច់កន្ទុយភ្នែក។ យោងតាមតួលេខរបស់នាយកដ្ឋានឧស្សាហកម្មចម្បង នៅរដ្ឋឃ្វីនឡែន បានឱ្យដឹងកាលពីពាក់កណ្តាលសប្តាហ៍មុនថា ទឹកជំនន់បាននិងកំពុងជន់លិចផ្ទៃដីរាប់លានហិកតាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដោយគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសត្វគោប្រមាណ២៩ ២៤០ក្បាល បានងាប់ និងបាត់ខ្លួននៅក្នុងទឹក។ ប៉ុន្តែ អ្នកជំនាញខាងវិភាគសាច់បសុសត្វ និងជាអ្នកប្រឹក្សាយោបល់ នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា តួលេខគោងាប់ ឬបាត់ខ្លួន អាចឈានដល់ជិត៥០ ០០០ក្បាល ដែលផលប៉ះពាល់ពិតប្រាកដនឹងច្បាស់នៅពេលទឹកស្រកទៅវិញ។ រដ្ឋឃ្វីនឡែន ដែលជាតំបន់បង្កាត់ពូជគោ ដូច្នេះកូនគោអាចឈឺងាប់ដោយសារជំងឺ។ ចំណែកក្រុមហ៊ុនកសិកម្មអូស្ត្រាលី (Australia Agricultural Company-AACo.) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ទៃដីដ៏ធំល្វឹងល្វើយ និងចិញ្ចឹមគោច្រើងជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានគ្រប់ស្ថានីយ៍ប្រមូលផ្តុំគោទាំងបីកន្លែង និងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ជន់លិចខាងលើនេះ ត្រូវបានចល័តទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែនៅពេលនេះមិនមានមធ្យោបាយណាមួយ ដើម្បីវាយតម្លៃឱ្យច្បាស់លាស់អំពីផលប៉ះពាល់លើសត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុងតំបន់នេះឡើយ។ ក្រុមហ៊ុន បាននិយាយថា «សុវត្ថិភាពរបស់ប្រជាជន និងសុខុមាលភាពសត្វ ក៏ដូចជាការគាំទ្រដល់សហគមន៍មូលដ្ឋានរបស់យើង គឺជាការងារអាទិភាពខ្ពស់បំផុត»។ […]
News
photo_2026-01-13_09-40-35
ក្រុមហ៊ុន​​ វ៉ាន់លី ថាយអឺ ដាក់ឱ្យដំណើរការ​ជាផ្លូវការរោងចក្រ​​ផលិតសំបកកង់រថយន្តដំណាក់កាលទី១​​នៅកម្ពុជា
ដោយ ឡុង សារេត​ ខេត្តស្វាយរៀង៖ ​បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៥​ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire) បាន​ដាក់ឱ្យដំណើរការជាផ្លូវការ​នូវរោងចក្រ​ផលិតសំបកកង់រថយន្ត​ ដំណាក់កាលទី​១របស់ខ្លួន​ ដើម្បីបង្ហាញអំពីទំនុកចិត្តយ៉ាងជ្រាលជ្រៅ​លើបរិយាកាស​វិនិយោគនៅកម្ពុជា​។​ ​យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៦នេះ​ ឯកឧត្តម ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានអញ្ចើញ​ជាអធិបតីក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការ​ជាផ្លូវការដំណាក់កាលទី​១​នៃរោងចក្រ​ផលិតសំបកកង់រថយន្ត​ វ៉ាន់លី ថាយអឺ​។ ​បើតាម CDCបានឱ្យដឹង​ថា ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កា ដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ​ក្នុងឱកាសនោះដែរ​,​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន […]
News & អន្តរជាតិ
10-famous-export-commodities-from-indonesia.jpg
ការនាំចេញដ៏រឹងមាំធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី កើនឡើងដល់៣៨,៥ពាន់លានដុល្លារ
ហ្សាការតា៖ យោងតាមទិន្នន័យ ដែលចេញផ្សាយ កាលពីដើមខែមករា ឆ្នាំ២០២៦ ដោយទីភ្នាក់ងារស្ថិតិកណ្តាល បានឱ្យដឹងថា​ ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាអតិរេកពាណិជ្ជកម្មកើនឡើងចំនួន៣៨,៥៤ពាន់លានដុល្លារ គិតពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ៣៨ ៣២៤ពាន់លានដុល្លារ។ ទិន្នន័យក៏បានបង្ហាញទៀតថា អតិរេកនេះកើនឡើងដោយពាណិជ្ជកម្មមិនមែនជាចំណូលបានមកពីប្រេង និងឧស្ម័ន ដែលមានអតិរេកចំនួន៥៦,១៥ពាន់លានដុល្លារ ខណៈពេលចំណូលបានមកពីវិស័យប្រេង និងឧស្ម័ន ជាមានឱនភាពទៅវិញ គឺមានទឹកប្រាកើចំនួន១៧,៦១ពាន់លានដុល្លារ។ ចំណែកការនាំចូលសរុបរបស់ឥណ្ឌូណេស៊ី ក្នុងអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០២៥ មានទឹកប្រាក់ចំនួន២១៨,០២ពាន់លានដុល្លារ គឺកើនឡើង២,០៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ ការនាំចូលមិនមែនប្រេង និងឧស្ម័ន មានទឹកប្រាក់ចំនួន១៨៨,៦១ពាន់លានដុល្លារ គឺកើនឡើង៤,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការនាំចេញសរុបក្នុងរយៈពេលដូចគ្នានេះ មានទឹកប្រាក់ចំនួន២៥៦,៥៦ពាន់លានដុល្លារ ដែលជាកំណើនចំនួន៥,៦១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញមិនមែនប្រេង និងឧស្ម័ន នៅក្នុងឆ្នាំ២០២៥ បានកើនដល់ទំហំទឹកប្រាក់២៤៤,៧៥ពាន់លានដុល្លារ គឺកើនឡើង៧,០៧ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិននៅតែជាគោលដៅធំបំផុតរបស់ឥណ្ឌូណេស៊ី សម្រាប់ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ដោយការនាំចេញមានតម្លៃ៥៨,២៤ពាន់លានដុល្លារ។ តួលេខនេះតាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន២៨,១៤ពាន់លានដុល្លារ និងឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ចំនួន១៦,៤៤ពាន់លានដុល្លារ។ ដូច្នេះ បើបូករួមបញ្ចូលគ្នា នោះទីផ្សារទាំងបីមានចំនួន៤ ភាគរយនៃការនាំចេញសរុបនៃផលិតផលមិនមែនប្រេង […]
News & អន្តរជាតិ
fruit-flies-ipm-fig3
ប្រទេសឈីលី លុបបំបាត់សត្វរុយទិចផ្លែ ជិតផុតពូជ
សាន់ទីអាហ្គូ៖ យុទ្ធនាការត្រួតពិនិត្យរួមគ្នារបស់ប្រទេសឈីលី បាននាំឱ្យតំបន់ផលិតផ្លែឈើដ៏ធំមួយអាចលុបបំបាត់សត្វរុយទិចផ្លែឈើ ជិតផុតពូជ ព្រមទាំងកាត់បន្ថយអត្រាផ្ទុះសត្វល្អិតបំផ្លាញនៅទូទាំងប្រទេស និងពង្រឹងការការពារសម្រាប់អ្នកដាំដុះ និងការនាំចេញផលិតផលផ្លែឈើ។ ក្រសួងកសិកម្មរបស់ប្រទេសឈីលី បាននិយាយថា យុទ្ធនាការលុបបំបាត់សត្វរុយទិចផ្លែឈើនៅតំបន់ធ្វើកសិកម្មមួយ ដែលផលិតផ្លែឈើច្រើនជាងគេ កំពុងតែបោះជំឈានទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃនេះនៅទូទាំងប្រទេស។ ដឹកនាំដោយសេវាកសិកម្ម និងបសុសត្វ កម្មវិធីនេះបានកាត់បន្ថយការរីករាលដាលសត្វល្អិតចង្រៃនៅទូទាំងប្រទេសពី៧០ករណី ធ្លាក់មកនៅត្រឹម៣៩ករណី ក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ដោយចំណាយថវិកាជាង២,៣លានដុល្លារ។​ ប្រតិបត្តិការនេះ រួមមានការបង្កើតតំបន់ចត្តាឡីស័កប្រវែង៧​,២គីឡូម៉ែត្រ ដែលការពារដីចម្ការផ្លែឈើបានប្រហែល៤ ៥០០ហិកតា និងមានកសិករដាំដុះជិត២០០នាក់។ ចំពោះករណីសត្វរុយទិចផ្លែនៅសេសសល់ខ្លះ នឹងត្រូវបំបាត់ចោលជាផ្លូវការ ហើយចំនួននៃករណីបំផ្លាញដំណាំទូទាំងប្រទេសឈីលី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣៥ករណីប៉ុណ្ណោះ។ នៅកម្រិតថ្នាក់ប្រទេស ការផ្ទុះឡើងនូវសត្វរុយទិចផ្លែ មានចំនួន៣៤ករណីត្រូវបានលុបបំបាត់រួចហើយ ដែលស្មើនឹងពាក់កណ្តាលនៃករណីរកឃើញសត្វល្អិតចង្រៃទាំងអស់រហូតមកដល់ពេលនេះ។ វិធានការត្រួតពិនិត្យរួមមាន ការឃ្លាំមើល ការដាក់អន្ទាក់ ការវិភាគរបស់មន្ទីរពិសោធន៍ ការបោសម្អាតនៅតាមទីវាល និងការដោះលែងសត្វល្អិតគ្មានមេរោគ។ ព្រមជាមួយគ្នានេះដែរ យន្តការគាំទ្រក៏ត្រូវបានអនុវត្តផងដែរ។ គម្រោងធានារ៉ាប់រងគ្រោះមហន្តរាយកសិកម្មត្រូវបានអនុវត្តនៅតាម១៨តំបន់​ ដែលមានសត្វរុយទិចផ្លែកើតឡើងនៅឆ្នាំ២០២៥ ព្រមទាំងផ្តល់សំណងដល់ម្ចាស់ដំណាំចំពោះការខូចខាតផ្លែឈើរបស់ពួកគាត់ផងដែរ។ ចំណែកការគ្រប់គ្រងតាមច្រកព្រំដែនប្រទេសឈីលី នៅតែជាវិធានការសំខាន់បំផុតសម្រាប់បង្ការសត្វល្អិតឆ្លងដែន។ អាជ្ញាធរត្រួតពិនិត្យតាមព្រំដែនប្រទេសឈីលី បានរឹបអូសផលិតផលកសិកម្ម ដែលនាំចូលដោយខុសច្បាប់ជាង៣៥៨តោន ស្របពេលពង្រឹងការស្ទាក់ចាប់ពិនិត្យមើលសត្វល្អិតនៅក្នុងកសិផលនាំចូលតាមព្រំដែន។ មន្ត្រីរដ្ឋាភិបាលឈីលី នៅតែបន្តជំរុញឱ្យសាធារណជនកុំនាំចូល ឬទិញផលិតផលផ្លែឈើណា ដែលមានប្រភពដើមមិនច្បាស់លាស់ ឬនាំចូលដោយខុសច្បាប់ ដោយសង្កត់ធ្ងន់ថា […]
News & ជាតិ
photo_2026-01-09_15-28-34
អ្នកប្រកបមុខរបរ​​ធ្វើចម្លាក់ប្រាក់ និងស្ពាន់ក្នុង ខេត្តកណ្តាល​ ទទួលបានភាពកក់ក្តៅ​​ពីរាជរដ្ឋាភិបាល​
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ អ្នកប្រកបមុខរបរ​ធ្វើជាជាងទង​ ​អ្នកផលិត​​​នៅផលិតផល​ចេញពី​ប្រាក់និងស្ពាន់ ស្ថិតនៅក្នុងឃុំចំនួន​៣នៅខេត្តកណ្តាល​ចាប់មានភាពកក់ក្តៅ​នៅក្នុង​មុខជំនាញ ក៏ដូច​អាជីវកម្ម​របស់​ខ្លួន​​ ក្រោយពីរាជរដ្ឋាភិបាល​តាមរយៈក្រសួងពាណិជ្ជកម្ម​រៀបចំបង្កើតឱ្យមាន​នៅសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ខេត្តកណ្តាល​កាលពីចុងឆ្នាំ​២០២៤​កន្លងមក​។​ អ្នកស្រី ចាប សម្បត្តិ ប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល បានឱ្យដឹងគោលបំណង​សំខាន់នៃការបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នេះឡើង​គឺដើម្បីប្រមូលផ្តុំចងក្រង​នូវក្បាច់ចម្លាក់​ដែលកេរ្តិ៍ដំណែល​ បន្សល់ទុកពីដូនតា​ ដោយរក្សាឱ្យបានគង់វង់សម្រាប់មនុស្សជំនាន់ក្រោយ​ ដែលបច្ចុប្បន្ន​សមាគម​មានស​មាជិក​ប្រមាណ​​២១៧គ្រួសារ រស់នៅក្នុងឃុំ​ កោះចិន ឃុំវិហារលួង និងឃុំកំពង់លួងនៃស្រុកពញាឮ​។ អ្នកស្រី​បន្តថា ​សមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់នេះឡើង ​ក្រៅពីប្រមូលផ្តុំនិងចងក្រង​នៅក្បាច់ចម្លាក់របស់ដូនតា ។ សមាគមមួយនេះ មានសារសំខាន់ណាស់​សម្រាប់ជាងទង ជាងចម្លាក់ឱ្យមានការងារធ្វើ​កុំឱ្យ​​ចំណាកស្រុក​ទៅខាងក្រៅ​​ ​​ ហើយខាង​សមាគមនិងធ្វើការផ្សព្វផ្សាយអំពីក្បាច់ចម្លាក់​ឱ្យប្រជាពលរដ្ឋបានស្គាល់នូវ​​របស់​ ដែលបន្សល់ទុកតាំងពីដូនតាខ្មែរ​​។​ បើតាមអ្នកស្រី ចាប សម្បត្តិ ​​ ផលិតផល​កែច្នៃពីប្រាក់និងស្ពាន់របស់សមាគម បានក្លាយជាម៉ាកសមូហភាព​ប្រចាំខេត្តកណ្តាល​ក្នុងពេលសព្វថ្ងៃ ។លើសពីនេះ​​ក្នុងនាមខ្លួនជាប្រធានសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ ក៏បានអំពាវនាវ​ដល់​ អ្នកប្រកបមុខរបរពាក់ព័ន្ធនិងផលិតផលចម្លាក់ប្រាក់និងស្ពាន់​ ឱ្យចូលរួមជាសមាជិក​សមាគម​ទាំងអស់គ្នា ដើម្បីរួមគ្នា​ថែរក្សាទុកនូវក្បាច់​ចម្លាក់​របស់ដូនតា និង​ប្រើប្រាស់ម៉ាកសមហភាព​ទាំងអស់គ្នា​។​ អ្នកស្រី ចាប សម្បត្តិ មានប្រសាសន៍ថា “ចាប់តាំងពីសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ បានបង្កើតឡើងនៅចុងឆ្នាំ​២០២៤​រហូតមកដល់ពេលនេះ សម្រាប់អ្នកប្រកបមុខបរធ្វើជាជាងទង ជាងចម្លាក់រួមនិងម្ចាស់អាជីវកម្ម​ពាក់ព័ន្ធ ​ទទួលបានភាពកក់ក្តៅច្រើនជាងពេលមុន​​ បន្ទាប់ពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងពាណិជ្ជកម្ម​ចងក្រងបង្កើតឱ្យមាននៅសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់​នេះឡើង។​ បើទោះបីទីផ្សារមិនទាន់ទូលំទូលាយ​ក៏ដោយ​ […]
News & អន្តរជាតិ
image_2026-01-12_09-18-40
បារាំងទប់ស្កាត់ការនាំចូលផ្លែឈើ ដែលមានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត
ប៉ារីស៖ ប្រទេសបារាំងបានប្រកាសពីផែនការផ្អាកការនាំចូលផ្លែឈើស្រស់ៗមួយចំនួន ដែលត្រូវបានរកឃើញថា មានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត ហើយត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺគ័កនូ (Sebastien Lecornu) បានមានប្រសាសន៍ថា លោកប្រធានាធិបតីបារាំងនឹងចេញក្រឹត្យមួយ ដើម្បីទ​ប់ស្កាត់ការនាំចូលផលិតផលផ្លែឈើណាមានផ្ទុកសំណល់ថ្នាំគីមីពុល ដោយវិធានការនេះត្រូវបានរឹតបន្តឹងជុំវិញការការពារអ្នកប្រើប្រាស់ និងការពារគោលនយោបាយកសិកម្មរបស់ប្រទេសបារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបារាំង បានមានប្រសាន៍ថា ការផ្អាកនេះនឹងអនុវត្តចំពោះផ្លែឈើណាមានសំណល់សារធាតុថ្នាំគីមីចំនួនបួនប្រភេទ ដែលត្រូវបានហាមឃាត់ នៅក្នុងសហភាពអឺរ៉ុប មានដូចជា​ ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល  (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim)។ នៅពេលក្រឹត្យនេះចូលជាធរមាន ការនាំចូលផ្លែឈើស្រស់ៗណាមានសំណល់ថ្នាំពុលទាំងនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសបារាំងទៀតទេ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល វិធានការនេះគ្របដណ្តប់លើផ្លែឈើជាច្រើនប្រភេទ ដែលត្រូវនាំចូលប្រទេសបារាំង រួមមានផ្លែបឺរ ស្វាយ ផ្លែត្របែក ផ្លែក្រូចឆ្មារ ទំពាំងបាយជូរ និងផ្លែប៉ោម។ ទំនិញទាំងនេះមានប្រភពមកពីបណ្តាប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង និងមកពីតំបន់ផ្សេងទៀត ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ លោក សេបាស្ទៀន ឡឺគ័កនូ បានពិពណ៌នាអំពីការសម្រេចចិត្តនេះថា នេះគ្រាន់តែជាជំហានទីមួយ បម្រើឱ្យគោលបំណងពីរ។ […]
News & អន្តរជាតិ
TimHong-QueenSize-8kg
ការនាំចេញផ្លែស្រកានាគរបស់វៀតណាមធ្លាក់ចុះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ
ហាណូយ៖ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ដែលធ្លាប់រកបានប្រាក់ចំណូលជាង១ ០០០លានដុល្លារក្នុងមួយឆ្នាំ បែរជាធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ។ យោងតាមភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា​ ការនាំចេញក្នុងរយៈពេល១១ខែដំបូង កាលពីឆ្នាំ២០២៤ បានធ្លាក់ចុះ០,៨ ភាគរយ មកនៅត្រឹមទឹកប្រាក់៤៨៥,២លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់ តាំងពីឆ្នាំ២០១៤។ ការនាំចេញប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៤-២០១៨ មានទឹកប្រាក់ចំនួនជាង ១ ០០០លានដុល្លារ។ ប៉ុន្តែការនាំចេញនាពេលនោះ បានឈានដល់កម្រិតកំពូលនៅឆ្នាំ២០១៨ ដោយរកប្រាក់ចំណូលបានចំនួន១,៣ពាន់លានដុល្លារ។ ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគរបស់វៀតណាម បានចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះ ដោយសារទីផ្សារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រែប្រួលលឿនពេក។ ចំណែកប្រទេសចិន នៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដោយទទួលបានប្រាក់ចំណូលជាង៣០១,៧លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដែលមានចំនួនប្រហែល៦២ភាគរយនៃបរិមាណសរុប។ ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការនាំចូលថយចុះ ខណៈពេលការផ្គត់ផ្គង់ក្នុងស្រុកកាន់តែមានច្រើនឡើងៗ។ ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីជាច្រើនទៀតមានកំណើន ដូចជាទីផ្សារនៅក្នុងប្រទេសឥណ្ឌា រកចំណូលបានជិត៤១,៨លានដុល្លារ កើនឡើង៦,៤ភាគរយ ខណៈការនាំចេញទៅកាន់ប្រទេសថៃ បានកើនឡើង៧១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាំចេញផ្លែស្រកានាគវៀតណាម បាននិយាយថា ការផ្គត់ផ្គង់ជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។ ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខ្លួនយ៉ាងច្រើន ដោយមានទិន្នផលប្រហែល១,៦លានតោនក្នុងមួយឆ្នាំ គឺច្រើនជាងវៀតណាមរាប់រយពាន់តោន និងស្ទើរតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយហេតុនេះធ្វើឱ្យតម្រូវការនាំចូលកាន់តែរួមតូចតែម្តង។ […]
News & ជាតិ
photo_2026-01-09_14-46-36 (3)
ឆ្នាំ​២០២៥​ កម្ពុជាសម្រេចបានការធ្វើពាណិជ្ជកម្ម​​មាន​​ទឹកប្រាក់ជាង​៦៥ពាន់លានដុល្លារ​
ដោយ ឡុង សារេត​ រាជធានីភ្នំពេញ​៖​ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍នៅថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៦នេះថា​ ក្នុងឆ្នាំ​២០២៥​កម្ពុជាមាន​កំណើនសេដ្ឋកិច្ចប្រមាណ​៥,២ភាគរយ​ ហើយ​ទំហំពាណិជ្ជកម្ម​រួម​កម្ពុជាសម្រេចបាន​៦៥,២៥ពាន់លានដុល្លារអាម៉េរិក​ កើនឡើង​ប្រមាណ​១៨ភាគរយ ដោយក្នុងការនាំចេញ​​កើនឡើង​ប្រមាណ​១៧ភាគរយ​បើប្រៀបធៀបនិងរយៈពេលដូចគ្នា​ឆ្នាំ​២០២៤​។ ថ្លែក្នុងពិធីបើក​កម្មវិធី​សន្និបាតបូកសរុប​ការងារពាណិជ្ជកម្មឆ្នាំ​២០២៥និងទិសដៅ​ការងារពាណិជ្ជកម្ម​ឆ្នាំ​២០២៦​, លោកជំទាវ ចម និម្មល មានប្រសាសន៍គូសបញ្ជាក់ថា ​ទាំងអស់នេះគឺជាលទ្ធផលដែលបានដាក់ចេញ​នូវវិធានការមុតស្រួច​ជាបន្តបន្ទាប់​របស់រាជរដ្ឋាភិបាលក្នុងការជំរុញ​នៅការធ្វើពិពិធកម្ម​ពាណិជ្ជកម្ម​នៅក្នុងស្រុកនិងការនាំចេញ​ តាមរយ ៈវិធានការ​បង្កើនតម្លៃបន្ថែម​នៅក្នុងខ្សែច្រវាក់តម្លៃ​ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងស្រុក​ តំបន់ និងសកល​​។ លើកស្ទួយធុរកិច្ច​ថ្មី និងសហគ្រិនភាព​ និងបន្តធ្វើឱ្យប្រសើរឡើង​នូវកិច្ចសម្រួលពាណិជ្ជកម្ម​ ដើម្បីអាចចូលរួម​ប្រកបដោយភាពប្រកួតប្រជែងនិងប្រសិទ្ធភាពខ្ពស់​នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថល​ផងដែរ​។​ លោកជំទាវរដ្ឋមន្ត្រី​បន្តថា “ទោះបីយើងស្ថិតនៅក្នុងបរិបទ​មិនមានភាពប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម​សកល​ ដោយសារការជះឥទ្ធិពល​អវេជ្ជមាន​ពីកត្តា​ភូមិសាស្ត្រនយោបាយ​និងសង្គ្រាម​ ព្រមទាំងជម្លោះតាមព្រំដែន​កម្ពុជា ថៃ​ ក៏ក្រសួងពាណិជ្ជកម្មនូវតែបោះជំហ៊ាន​យ៉ាងស្វាហាប់​តាមមាគ៌ា​អភិវឌ្ឍន៍សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដោយបន្តធ្វើសមាហរណកម្ម​នៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក​ស្របតាមចក្ខុវិស័យនិងអភិក្រម​ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី​និងបន្ត​អនុសាសន៍​កែទម្រង់រស់ និងមិនកែទម្រង់ស្លាប់ សំដៅលើកកម្ពស់អភិបាលកិច្ច​ស្ថាប័ន ពង្រឹង​ប្រសិទ្ធភាព​ផ្តល់សេវា​សាធារណៈដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម​ប្រកបទៅដោយចីរភាព​”។​ យោងតាម​របាយការណ៍​បានបង្ហាញថាក្នុងបរិមាណទំហំពាណិជ្ជកម្ម​សរុប ៦៥,២៥ពាន់លានដុល្លារ​ក្នុងឆ្នាំ​២០២៥​ ក្នុងនោះ​សម្រាប់ទំនិញនាំចូលមានទំហំ​៣៣,៦៩ពាន់លានដុល្លារ និងទំនិញដែលបាន​នាំចេញពីកម្ពុជា​មានទឹកប្រាក់​៣១,​២៨ពាន់លានដុល្លារ​។​ ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗរបស់កម្ពុជាសម្រាប់ឆ្នាំ​២០២៥​​៖​១)-ប្រទេសចិន មាន១៩,៧៣ពាន់លានដុល្លារ, ២)​-អាស៊ាន​មាន​១៦,​៣៧ពាន់លានដុល្លារ, ៣)-សហរដ្ឋអាមេរិក​មាន​១៣,​១៥ពាន់លានដុល្លារ​, ៤)-សហភាពអឺរ៉ុបមាន​៥,៨៧ពាន់លានដុល្លារ,៥)-ជប៉ុន​មាន​២,៥៣ ពាន់លានដុល្លារ, ៦)-កាណាដាមាន […]
News & ជាតិ
photo_2025-10-23_15-17-37
ចាប់ពីខែតុលា ដល់ខែធ្នូ ជារដូវទាំងប្រមូលផលគ្រុំចំពុះទា និងការដាំបង្គោលជាថ្មីឱ្យគ្រុំចំពុះទាតោង នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យតែដល់ខែតុលា វិច្ឆិកា និងធ្នូ  នៃចុងឆ្នាំ២០២៥ ក៏ដល់រដូវគ្រំុចំពុះទា ពងកូន ហើយក៏ជារដូវប្រមូផលផងដែរ។ ​​​របរចិញ្ចឹមគ្រុំបែបធម្មជាតិនេះ អាចនិយាយបានថា ប្រជាសហគមន៍អាចប្រមូលផលជុំ ទោះនៅក្នុងខែណាក៏អាចមានគ្រុំចំពុះទាលក់ដែរ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ សម្រាប់ដល់រដូវប្រមូលផល គឺគេអាចលក់រាប់តោនទាំងការនាំចេញក្រៅប្រទេស ក៏ដូចជាកែច្នៃលក់ក្នុងស្រុក។ គ្រុំចំពុះទា ឬអ្នកស្រុកហៅថា ខ្យងចំពុះទា ដែលជាជលផលសមុទ្រដ៏សំខាន់ និងជារបរបង្គោលមួយ របស់សហគមន៍តំបន់ការពារទេសភាពពាមក្រសោប។ លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានប្រាប់ឱ្យដឹងថា ជាទូទៅការចិញ្ចឹមគ្រុំចំពុះទាមានរយៈពេល១០ទៅ១២ខែ ទើបវាធំពេញវ័យអាចយកមកលក់លើទីផ្សារបាន។ សហគមន៍របស់លោកអាចផលិតគ្រំុចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ ដល់ជាង៤០០០តោន ក្នុងមួយរដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំុចំពុះទា ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា បានប្រាប់ថា ចាប់តាំងពីមានសង្រ្គាមតាមព្រំដែនជាមួយថៃ មកកំណើនលក់គ្រុះចំពុះទា មានការកើនឡើងគួរកត់សម្គាល់ ទាំងនេះដោយសារមិនបាននាំចេញទៅលក់នៅប្រទេសថៃពិតមែន តែកំណើនលក់ក្នុងស្រុកមានសន្ទុះកើនឡើង […]
កាលវិភាគផ្សព្វផ្សាយ