ចាប់ពីខែតុលា ដល់ខែធ្នូ ជារដូវទាំងប្រមូលផលគ្រុំចំពុះទា និងការដាំបង្គោលជាថ្មីឱ្យគ្រុំចំពុះទាតោង នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប

photo_2025-10-23_15-17-37

ដោយ ជិន ម៉ាដេប៉ូ

ភ្នំពេញ៖ នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យតែដល់ខែតុលា វិច្ឆិកា និងធ្នូ  នៃចុងឆ្នាំ២០២៥ ក៏ដល់រដូវគ្រំុចំពុះទា ពងកូន ហើយក៏ជារដូវប្រមូផលផងដែរ។

​​​របរចិញ្ចឹមគ្រុំបែបធម្មជាតិនេះ អាចនិយាយបានថា ប្រជាសហគមន៍អាចប្រមូលផលជុំ ទោះនៅក្នុងខែណាក៏អាចមានគ្រុំចំពុះទាលក់ដែរ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ សម្រាប់ដល់រដូវប្រមូលផល គឺគេអាចលក់រាប់តោនទាំងការនាំចេញក្រៅប្រទេស ក៏ដូចជាកែច្នៃលក់ក្នុងស្រុក។

គ្រុំចំពុះទា ឬអ្នកស្រុកហៅថា ខ្យងចំពុះទា ដែលជាជលផលសមុទ្រដ៏សំខាន់ និងជារបរបង្គោលមួយ របស់សហគមន៍តំបន់ការពារទេសភាពពាមក្រសោប។

លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានប្រាប់ឱ្យដឹងថា ជាទូទៅការចិញ្ចឹមគ្រុំចំពុះទាមានរយៈពេល១០ទៅ១២ខែ ទើបវាធំពេញវ័យអាចយកមកលក់លើទីផ្សារបាន។ សហគមន៍របស់លោកអាចផលិតគ្រំុចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ ដល់ជាង៤០០០តោន ក្នុងមួយរដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំុចំពុះទា ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។

ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា បានប្រាប់ថា ចាប់តាំងពីមានសង្រ្គាមតាមព្រំដែនជាមួយថៃ មកកំណើនលក់គ្រុះចំពុះទា មានការកើនឡើងគួរកត់សម្គាល់ ទាំងនេះដោយសារមិនបាននាំចេញទៅលក់នៅប្រទេសថៃពិតមែន តែកំណើនលក់ក្នុងស្រុកមានសន្ទុះកើនឡើង ដោយសារតែភោជនីយដ្ឋានក្នុងស្រុកនានា បានងាកមកកុម្ម៉ង់នៅសហគ្រាសរបស់លោកច្រើនជាងមុន ក្នុងនេះលោកអាចលក់គ្រុំចំពុះទាស្រស់ក្នុងមួយខែប្រមាណ៣០០ ទៅ៥០០តោន។ សម្រាប់គ្រុំចំពុះទា ដែលបកហើយពាក់កណ្តាលសម្រេចអាចលក់បានប្រមាណ២៨តោនក្នុងមួយខែ។ កំណើននេះមានសន្ទុះកើនឡើង ដែលកាលពីមុនគ្រុំចំពុះទា ដែលបើកសាច់ហើយអាចលក់បានត្រឹមតែជិត១០តោក្នុងមួយខែប៉ុណ្ណោះ។

លោក សៀក សាបុន ប្រធានសហគមន៍តំបន់ការពារទេសភាពពាមក្រសោប បញ្ជាក់ប្រាប់ថា បើគិតពីទីផ្សារពេលនេះហាក់នៅទ្រឹង ឬថយចុះបន្តិចបន្តួចដោយសារតែទីផ្សារមុននេះ គ្រុំចំពុះទា ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ តែក្រោយផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជាមកទីផ្សារប្រទេសថៃក៏ត្រូវបានបិទទាំងស្រុង តែគ្រុំចំពុះទាក៏អាចនាំចេញទៅលក់លើទីផ្សារប្រទេសវៀតណាម និងក្នុងស្រុកបានផងដែរ។ បើនិយាយទីផ្សារក្នុងស្រុកមានការពេញនិយមបរិភោគច្រើនជាងមុន។

លោកប្រធានសហគមន៍ បានឱ្យដឹងថា «ក្នុងមួយគ្រួសារៗចំណាយលើការបោះបង្គោលដើម្បីចិញ្ចឹមគ្រុំចំពុះទា ចាប់ពី១ ០០០ ទៅ២ ០០០ដើម ដោយប្រើថវិកាអស់៥០០ ទៅ១ ០០០ដុល្លារ ហើយក្នុងសម្រាប់ការប្រមូលផលវិញ ក្នុងមួយឆ្នាំៗ សម្រាប់មួយគ្រួសារអាចប្រមូលផលបានប្រមាណពី៣០  ទៅ៤០តោន។ សម្រាប់ពេលនេះ បើនិយាយពីចំណេញពិបាកបន្តិច គឺបានត្រឹមរួចខ្លួន ខ្លះខាត ឬខ្លះទៀតចំណេញតិចតួចដោយសារក្នុងអំឡុងជិតចុងឆ្នាំនេះ ទីផ្សារហាក់ស្ងប់ស្ងាត់បន្តិច តែក៏នៅដំណើរការសន្សឹមៗទៅមុខជានិច្ច»។

បើតាមលោក សៀក សាបុន គ្រុំចំពុះទានៅពេលនេះមានតម្លៃហាក់ទាបជាងមុន​ បានត្រឹមតែ៧០០រៀល ក្នុងមួយគីឡូក្រាម តែបើចុងឆ្នាំ ឬដើមឆ្នាំវិញ លោករំពឹងថា តម្លៃនឹងហក់ឡើងវិញ។

​ជាមួយគ្នានេះដែរ​​ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាថ្មីៗមកនេះថា បើទោះបីកម្ពុជាមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងយ៉ាងណាក្តី ប៉ុន្តែ ផលិតផលកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា នៅតែរក្សាបានគ្រប់គ្រាន់ ពេញលេញ ហើយក៏មិនមានការឡើងថ្លៃដែរ ហើយប្រជាជននៅតែមានបន្លែបរិភោគ មានសាច់ជ្រូក សាច់មាន់ សាច់គោ សាច់ត្រី គ្រប់សព្វបែបយ៉ាង ក្នុងតម្លៃសមរម្យដដែល។

លោកជំទាវអនុរដ្ឋលេខាធិការ បានឱ្យដឹងដែរថា «ការធានាបានសន្តិសុខស្បៀង គឺជាអ្វីដែលក្រសួងកសិកម្មចង់បានសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។ តាមរយៈស្ថានភាពនាពេលនេះដែរ យើងសឹងតែអាចនិយាយបានថា យើងមានអធិបតេយ្យស្បៀងរួចទៅហើយ លើកលែងតែផលិតផលមួយចំនួន ដែលយើងមិនអាចដាំដុះឬក៏ចិញ្ចឹមក្នុងស្រុកបាន ដែលទាមទារឱ្យមានការនាំចូលសម្រាប់បំពេញតម្រូវការក្នុងស្រុក»។

​គួរបញ្ជាក់ថា គ្រំុចំពុះទាអាចរស់នៅធំធាត់ដោយស្វ័យជីវិត ក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។ ការរស់នៅរបស់វា អាស្រ័យដោយការតោងភ្ជាប់នឹងទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយ ក្នុងទឹកសមុទ្រ។ ពិតណាស់គ្រំុប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយស្លាប់ទៅវិញដែរ៕


IMG_5430
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕

IMG_5627
អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។​ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]

777
ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

ដោយ ឡុង សារេត កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​ លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​ លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​ ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​ លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។ ​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ […]

photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ