ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យសម្រេចបានទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦

photo_2026-01-13_09-45-00

ដោយ ឡុង សារេត

ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ដើម្បីឱ្យទទួលទ្ធផលការងារពាណិជ្ជកម្មក្នុងឆ្នាំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្មសម្រាប់អនុវត្ត។

ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដូចខាងក្រោម៖

ទី១)-ក្រសួងត្រូវបន្តជំរុញការអនុវត្តអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដោយបន្តទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ព្រមទាំងបន្តចរចារបើកទីផ្សារថ្មី និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ទី២)-បន្តពង្រីកការធ្វើឌីជីថលូបនីយកម្ម ការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ដូចជាការធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសឱ្យការប្រើប្រាស់ទម្រង់ឌីជីថល រួមទាំងការតភ្ជាប់សេវាពាណិជ្ជកម្មទៅនិងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាខេមឌីអិច ទិន្នន័យវិនិយោគកម្ពុជា CDC ព្រមទាំងដាក់ឱ្យទូទាត់សេវាសាធារណៈតាមកម្មវិធីទូរស័ព្ទធនាគារបន្ថែមទៀត។

ទី៣)-ក្រសួងត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន តាមរយៈការកសាង និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន ក៏ដូចជាត្រូវបង្កើនការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនិងការលើកកម្ពស់ភាពប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ។

ទី៤)-ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការរៀបចំផ្គត់ផ្គង់ និងចាប់យកឱកាសទីផ្សារថ្មីៗសំដៅដល់ការបង្កើនការផលិត និងការកែច្នៃនូវផលិតផលកម្ពុជាឱ្យស្របតាមលក្ខខណ្ឌតម្រូវការរបស់ទីផ្សារនានា។

ទី៥)-ក្រសួងត្រូវបន្តការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ ដើម្បីផលិត និងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពល ដែលមានស្រាប់សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ។

ទី៦)-ក្រសួងត្រូវបន្តជំរុញការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ សំដៅធានាបាននូវផលប៉ះពាល់ជាអប្បបរិមា រក្សាបានភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព និងឈានទៅសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានប្ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទី៧)-ក្រសួងត្រូវជួយគាំទ្រ និងលើកកម្ពស់សមត្ថភាពសហគ្រាសឱ្យមានលទ្ធភាពក្នុងការនាំចេញ និងបង្កើនភាពប្រកួតប្រជែងខ្ពស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈការផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ព្រមទាំងកាត់បន្ថយថ្លៃពាណិជ្ជកម្មជាដើម។

ទី៨)-ក្រសួងត្រូវចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការលើកទឹកចិត្តឱ្យវិស័យឯកជនពិនិត្យលទ្ធភាពក្នុងការវិនិយោគដើម្បីបង្កើនថ្នាលឌីជីថលលក់ទំនិញក្នុងស្រុក និងឆ្លងកាត់ព្រំដែន ជាពិសេសត្រូវគ្រប់គ្រងឱ្យបាននូវការលក់ទំនិញតាមអនឡាញ ដែលមិនបានចុះបញ្ជីធ្វើឱ្យខាតចំណូលពន្ធ និងការលក់ទំនិញក្លែងក្លាយជាដើម

និងទី៩)-ក្រសួងត្រូវបន្តសហការរៀបចំគោលនយោបាយ និងផែនការសកម្មភាពសំដៅកាត់បន្ថយថ្លៃពាណិជ្ជកម្ម និងលុបបំបាត់របាំងពាណិជ្ជកម្មមិនចាំបាច់ និងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាកង្វល់ និងការលើកឡើងរបស់សភាពាណិជ្ជកម្មអន្តរជាតិនានា នៅកម្ពុជា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន។ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងលើកកម្ពស់អនុលោមភាពវិធានដើមកំណើតទំនិញ និងលក្ខខណ្ឌតម្រូវនានា៕


Screenshot 2026-07-27 111101
គោពូជក្នុងស្រុកកំពុងធ្លាក់ថ្លៃ នៅក្នុងខែកក្កដា ឆ្នាំ២០២៦នេះ

ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃគោក្នុងស្រុកដល់ខែកក្កដាឆ្នាំ២០២៦នេះបានកំពុងមានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ បើប្រៀបធៀបកាលពីដើមឆ្នាំ។ លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំមួយ នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សព្វថ្ងៃនេះការដើរប្រមូលទិញគោសំបកមកបំប៉នយកសាច់លក់ចេញទៅវិញ វាមិនពិបាកនោះទេ ព្រោះគោនាំចូលមកពីខាងក្រៅមានច្រើន។  តែបើនិយាយពីគោខ្មែរ ឬគោពូជក្នុងស្រុក គឺមានការពិបាកនៅពេលអនាគត ប្រសិនបើកសិករក្នុងស្រុកមិនពង្រឹងការចិញ្ចឹមមេគោយកកូនឡើងវិញទេ វាអាចដាច់ពូជគោខ្មែរ។ បើតាមលោក ហួត លាង, គោក្នុងស្រុកលក់បានតម្លៃខ្ពស់ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះមកវិញ ដោយសារឈ្មួញដើរប្រមូលទិញតែគោ ពូជនាំចូលមកពីខាងក្រៅ ជាងគោចិញ្ចឹមដោយកសិករក្នុងស្រុក។ លោកបន្តថា  “សម្រាប់កសិដ្ឋានខ្ញុំ ប្រមូលទិញគោសំបកជាប្រភេទគោពូជក្នុងស្រុក ហើយកាលពីប៉ុន្មានខែដើមឆ្នាំ មួយគីឡូគោរស់ថ្លៃ១២ ៥០០រៀលទៅ ១៣ ០០០រៀល។ តែចូលមកដល់ខែកក្កដានេះ បានធ្លាក់ថ្លៃនៅត្រឹម១១ ០០០រៀល”។ ចំណែកលោក ចៅ មឹងឈីង ម្ចាស់កសិដ្ឋានប្រមូលទិញគោសំបកយកមកបំប៉ននៅភូមិអន្លុងរុន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីដើមឆ្នាំ កសិដ្ឋានរបស់លោកបានប្រមូលទិញគោពីកសិករនៅក្នុងតំបន់មានប្រមាណ១០០ក្បាល។ សម្រាប់តម្លៃគោរស់មួយគីឡូថ្លៃ១០ ៥០០រៀល […]

f1745349-f927-45e6-83de-6d5097fc6203
ទីផ្សារក្នុងប្រទេសកាតា មានសក្តានុពលខ្ពស់សម្រាប់ការនាំចេញផ្លែឈើរបស់អ៊ីរ៉ង់

តេហេរ៉ង់៖ អនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់ប្រចាំប្រទេសកាតា ស្របពេលបង្ហាញសមត្ថភាពទីផ្សាររបស់ប្រទេសកាតាសម្រាប់នាំចូលផលិតផលសាកវប្បកម្ម បានប្រកាសថា ទីផ្សារផ្លែឈើស្រស់របស់ប្រទេសកាតា គឺជាទីផ្សារក្នុងតំបន់ដ៏ទាក់ទាញបំផុតមួយ សម្រាប់អ្នកនាំចេញរបស់អ៊ីរ៉ង់។ យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអង្គការជំរុញពាណិជ្ជកម្មអ៊ីរ៉ង់ (Iran Trade Promotion Organization) បានពិពណ៌នាអំពីលក្ខខណ្ឌអាកាសធាតុរបស់ប្រទេសកាតា ដោយបានលើកឡើងថា ធនធានទឹក និងផលិតកម្មកសិកម្មមានកម្រិត បានន័យថា មួយផ្នែកធំនៃតម្រូវការរបស់ប្រទេសកាតាសម្រាប់ផ្លែឈើផ្សេងៗ គឺតាមរយៈការនាំចូល។ ម្យ៉ាងវិញទៀត តម្រូវការសម្រាប់ផ្លែឈើស្រស់ និងមានគុណភាពខ្ពស់របស់ប្រទេសកាតា កំពុងតែកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីប្រកាសបើកដំណើរការកំពង់ផែរបស់ប្រទេសកាតា សម្រាប់ទទួលទំនិញរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់មានគុណសម្បត្តិប្រកួតប្រជែង ដោយសារតែភាពចម្រុះនៃអាកាសធាតុអាចដាំដុះបានបួនរដូវ ធ្វើឱ្យកសិផលសាកវប្បកម្មមានគុណភាពខ្ពស់ និងមានចម្ងាយផ្លូវសមុទ្រខ្លី ដើម្បីដឹកទៅកាន់ប្រទេសកាតា មានដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ែស ផ្លែអាព្រីកុត (Apricots) ផ្លែព្រូន ផ្លែឈើរី ផ្លែល្វា ផ្លែសារី ផ្លែប៉ោម និង គីវី អាចប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសផ្សេងទៀត ទាក់ទងនឹងគុណភាព រសជាតិ ពូជ និងតម្លៃនៅក្នុងទីផ្សារកាតា។ យោងតាមអនុព័ន្ធពាណិជ្ជកម្មដដែលនេះ​ បានឱ្យដឹងទៀតថា រយៈពេលខ្លីនៃការដឹកជញ្ជូនតាមសមុទ្រ ពីកំពង់ផែ របស់អ៊ីរ៉ង់ទៅកាន់កំពង់ផែរបស់ប្រទេសកាតា […]

2026-05-19 16.08.02
ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ។ 

ដោយ ផាន់ អាណា កណ្តាល៖ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានមានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។ ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។ ជាកិច្ចចាប់ផ្តើនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​​​ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡង​ដើម្បីថែរក្សាសុខភាព​ និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច​ ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ​​ និងសេចក្តីក្លាហានរបស់ប្អូនៗ​ ក្មួយៗ​ ជាសិស្សានុសិស្យ​ របស់វិទ្យាល័យទាំងបី​ ។ ក្នុងវេលាដ៏រីករាយនេះមានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី​ បានឡើងឆ្លើយសំណួររបស់ឯកឧត្តមបណ្ឌិតថា​ ដើម្បីប្រឡងឱ្យជាប់ […]

Screenshot 2026-07-24 094703
កសិករចិញ្ចឹមត្រីម្នាក់នៅខេត្តបាត់ដំបង​ អាចរកបានប្រាក់ចំណូល៤០លានរៀល ក្នុងមួយឆ្នាំ

ដោយ ឡុង សារេត បាត់ដំបង៖ ផ្នែកលើបទពិសោធន៍ចិញ្ចឹមត្រី បង្កាត់ពូជត្រី និងភ្ញាស់កូនត្រីពូជអស់រយៈពេលជាច្រើនឆ្នាំ កសិករម្នាក់ នៅខេត្តបាត់ដំបង អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសាររហូតដល់៤០លានរៀនក្នុងមួយឆ្នាំ ព្រមទាំងអាចពង្រីកអាជិវកម្មកាន់តែធំថែមទៀត។ កសិករឈ្មោះ ម៉ៅ ពេក អាយុ៦៤ឆ្នាំ រស់នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរទៀត ដោយរំពឹងថា អាចរកប្រាក់ចំណូលបានកាន់តែច្រើននៅពេលស្រះចិញ្ចឹមត្រីរបស់លោកកើនដល់ចំនួន២៦ស្រះ។ លោកបានចាប់យកមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារជាមួយកសិករជាច្រើនផ្សេងទៀត នៅឆ្នាំ១៩៩៧ តាមរយៈអង្គការអភិវឌ្ឍន៍ភូមិ ចូលរួមផ្សព្វផ្សាយអំពីការចិញ្ចឹមត្រីដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល លោកក៏បានសាកល្បងចិញ្ចឹមត្រីដំបូងចំនួនពីរស្រះ សម្រាប់ទុកធ្វើជាម្ហូបប្រចាំគ្រួសារ ហើយបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែងឆ្នាំ២០១១ លោកបានក្លាយជាអ្នកបង្កាត់ពូជ និងភ្ញាស់កូនត្រីសម្រាប់ចែកចាយទៅតាមទីផ្សារ តួយ៉ាងក្នុងឆ្នាំ២០២៥កន្លងទៅនេះ លោកផលិតកូនត្រីទីឡាព្យ៉ាចម្រុះបានជាង១៨ម៉ឺនកូន, ត្រីទីឡាព្យាឈ្មោលបានជាង១៣ម៉ឺនកូន, ត្រីក្រាញ់បានជាង៦ម៉ឺនកូន និងត្រីអណ្តែងបានជាង៨ម៉ឺនកូន ដោយទទួលបានប្រាក់ចំណូលសរុប៣៨លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៦នេះ លោកមានស្រះសម្រាប់ចិញ្ចឹមមេត្រីពូជ និងស្រះបំប៉នកូនត្រីចំនួន១៩ស្រះ ហើយកាលពីដើមឆ្នាំនេះ លោកបានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារនៅតាមតំបន់ ដោយរំពឹងថា និងទទួលបានប្រាក់ចំណូលកើនដល់៤០លានរៀល ក្នុងមួយឆ្នាំ។ ទាក់ទងនឹងតម្រូវការទីផ្សារ និងការបង្កាត់ភ្ញាស់កូនត្រីពូជកាលពីមុន និងពេលបច្ចុប្បន្ន, កសិករ […]

កាលវិភាគផ្សព្វផ្សាយ