ហ្វីលីពីនគ្រោងនាំចូលអង្ករ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ព្រោះការផ្គត់ផ្គង់មិនទាន់គ្រប់

rice-price-monitoring-november-2024-696x365

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក​ ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។

ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។

លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។

លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។

កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។

លោក​ ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៦ បានបែងចែកទឹកប្រាក់ចំនួន១៦៨,៧២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភធនដល់ផលិតកម្មស្រូវ និងថវិកានៅសល់ចំនួន៦៧,៤៨លានដុល្លារទៀត ដែលមិនទាន់បានប្រើប្រាស់នៅក្នុងឆ្នាំ២០២៥។

លោកក៏បានបញ្ជាក់ផងដែរថា ពន្ធអង្ករនាំចូលត្រូវបានដំឡើងដល់២០ភាគរយ ដោយការដំឡើងនេះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ៕


751751999_1351412453162486_8506021528832908732_n
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ទាមទារឱ្យមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត និងរកទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត

ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងរកទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងកសិករ បច្ចេកទេស ហិរញ្ញប្បទាន និងទីផ្សារ និងណែនាំឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ថា […]

photo_2026-07-21_13-18-16 (2)
កសិករជ្រើសរើសពូជស្រូវសុទ្ធល្អសម្រាប់ធ្វើស្រែអាចលក់បានតម្លៃខ្ពស់ និងមិនបារម្ភអំពីទីផ្សារ ក្នុងពេលប្រមូលផល

ដោយ ឡុង សារេត កណ្តាល៖ បច្ចុប្បន្នកសិផលក្នុងស្រុកស្ទើតែប្រភេទ ជួបបញ្ហាទីផ្សារក្នុងរដូវកាលប្រមូល។ ដើម្បីចៀសផុតពីបញ្ហាទីសម្រាប់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធល្អ ដើម្បីយកទៅបង្កបង្កើន ត្រូវបានគេមើលឃើញថា លក់បានតម្លៃខ្ពស់ និងមិនសូវបារម្ភអំពីទីផ្សារក្នុងរដូវកាលប្រមូលផលចូលមកដល់ បើប្រៀបធៀបជាមួយបណ្តាកសិករប្រើពូជស្រូវតតាមគ្នា និងគ្មានប្រភពច្បាស់លាស់។ លោក សឿង វណ្ណា អនុប្រធានសហគមន៍កសិកម្ម ឧត្តមសុរិយា មានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានសង្កេតឃើញថា បច្ចុប្បន្នកសិកររស់នៅក្នុងតំបន់ មានការកែប្រែផ្នត់គំនិត និងមានការយល់ដឹងច្រើនទៅលើការប្រើប្រាស់ពូជស្រូវសុទ្ធល្អ ខុសប្លែកពីមុន ដែលកសិករប្រើតែពូជស្រូវតាមទម្លាប់ចាស់ ឬប្រើពូជស្រូវដដែលៗ ធ្វើយូរទៅនាំឱ្យគុណភាពពូជធ្លាក់ចុះ ទិន្នផលស្រូវថយចុះ និងថែមទាំងពិបាកលក់នៅពេលប្រមូលផល។ លោកបញ្ជាក់ថា បន្ទាប់ពីមានក្រុមផលិតពូជស្រូវបង្កើតឡើងមក ពួកគាត់ចាប់ផ្តើមទិញពូជស្រូវសុទ្ធល្អពីសហគមន៍យកទៅប្រើប្រាស់ធ្វើឱ្យទិន្នផលស្រូវកើនឡើង  ហើយអ្វីដែលលោកមើលឃើញមានការខុសប្លែកគ្នាខ្លាំងនោះ គឺមានឈ្មួញចង់បាន ដោយសារពូជស្រូវមានភាពសុទ្ធល្អ ហើយតម្លៃក៏បានខ្ពស់ដែរ។ លើសពីនេះ បើកសិករជាសមាជិកក្រុមផលិតពូជថែមទៀត គាត់លក់មកខាងសហគមន៍តាមបែបកិច្ចសន្យាកសិកម្ម ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម។ បើតាមអនុប្រធានសហគមន៍ខាងលើ នៅពេលកសិករជ្រើសរើសពូជស្រូវសុទ្ធយកទៅដាំ លោកសង្កេតឃើញ កសិករទទួលបានផលចំណេញ និងទទួលបានទិន្នផលច្រើន៖ ទី១-គាត់កាត់បន្ថយថ្លៃដើមពូជ ធ្លាប់ប្រើពូជ១០០គីឡូក្រាមក្នុងមួយហិកតា មកនៅប្រមាណ៧០គីឡូក្រាម។ ទី២-ពូជសុទ្ធល្អមានភាពធន់ទ្រាំជាមួយអាកាសធាតុ ប្រើរយៈពេលផលិតខ្លី និងប្រើទឹកក៏អស់តិច និងទី៣-កសិករលក់បានតម្លៃខ្ពស់ ហើយងាយស្រួលលក់ មិនត្រឹមតែខាងសហគមន៍ចង់បាន […]

749343351_4648983992002645_2904039986464044203_n
ក្រសួងធនធានទឹក និងឧតុនិយមត្រៀមម៉ាស៊ីនបូមទឹក១១៥គ្រឿង ដើម្បីអន្តរាគមន៍បន្ទាន់នៅតាមតំបន់ប្រឈមនឹងបញ្ហាខ្វះទឹក និងរាំងស្ងួត

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បញ្ជាក់ថា ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño)បង្កផលប៉ះពាល់មកកម្ពុជា ហើយក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកចំនួន១១៥គ្រឿង ដើម្បីធ្វើអន្តរាគមន៍បន្ទាន់នៅតាមតំបន់ ដែលប្រឈមនឹងបញ្ហាខ្វះទឹក និងរាំងស្ងួត ព្រមទាំងមានម៉ាស៊ីនបូមទឹកតាមបណ្តាខេត្តជាង ៤០០គ្រឿងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា បាតុភូតអែលនីញ៉ូបានបង្កផលប៉ះពាល់យ៉ាងខ្លាំងទាំងក្នុងតំបន់ និងនៅកម្ពុជា។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងារជំនាញរបស់ក្រសួង បាតុភូតនេះអាចធ្វើឱ្យសីតុណ្ហភាពកើនឡើងប្រមាណពីរអង្សាសេ លើសពីកម្រិតមធ្យមប្រចាំឆ្នាំ និងអាចបន្តអូសបន្លាយរយៈពេលពីមួយខែ ដល់មួយខែកន្លះ។ ពាក់ព័ន្ធនឹងស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានសហការជាមួយអង្គការឧត្តុនិយមពិភពលោក (WMO) ដើម្បីផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុត។ ឥទ្ធិពលនៃបាតុភូតនេះអាចបន្តអូសបន្លាយរយៈពេលយូរ និងអាចបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹក សុខភាពសាធារណៈ និងសង្គមទាំងមូល។ ជាមួយគ្នានេះ ក្រសួងក៏បានយកចិត្តទុកដាក់ក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធសារទូរស័ព្ទ និងមធ្យោបាយផ្សេងៗ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះ និងតំបន់អាចទទួលរងផលប៉ះពាល់ឱ្យបានត្រៀមលក្ខណៈ និងចាត់វិធានការបង្ការជាមុន។ របាយការណ៍ពីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ស្ថានភាពគ្រោះរាំងស្ងួតលើដំណាំកសិកម្មរដូវវស្សា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ គ្រោះរាំងស្ងួតបានប៉ះពាល់លើខេត្តប្រាំពីរ រួមមាន ខេត្តបន្ទាយមានជ័យ […]

image_2026-07-09_16-35-01
សេតវិមានត្រូវការថវិកា១១ពាន់លានដុល្លារ សម្រាប់ជួយកសិករអាម៉េរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានផ្ញើសំណើទៅកាន់រដ្ឋសភាផ្តល់មូលនិធិបន្ថែម ដើម្បីជួយគាំទ្រផ្នែកកសិកម្ម ក្នុងទឹកប្រាក់ជាង១១ពាន់លានដុល្លារ លើកម្មវិធីកសិកម្ម ដែលផ្តោតសំខាន់លើការធានារ៉ាប់រងដំណាំ និងទឹកប្រាក់១២ពាន់លានដុល្លារផ្សេងទៀត សម្រាប់ផ្តល់ជូនកសិករ តាមរយៈកម្មវិធីជំនួយធ្វើជាស្ពានចម្លងរបស់កសិករ។ សំណើរបស់សេតវិមាន រួមមានជំនួយផ្នែកសេដ្ឋកិច្ចជាបណ្តោះអាសន្នក្នុងទំហំទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ សម្រាប់អ្នកផលិតដំណាំជារង និងដំណាំមានសក្តានុពល នៅឆ្នាំ២០២៦ រួមជាមួយនឹងទឹកប្រាក់១,១ពាន់លានដុល្លារ ដែលបានកំណត់គោលដៅលើអ្នកផលិតកសិកម្ម ដែលទទួលរងការខាតបង់ធ្ងន់ធ្ងរពីព្យុះត្រជាក់ក្នុងរដូវរងា និងព្រឹត្តិការណ៍ធ្លាក់ព្រឹលទឹកកកនៅភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក។ មន្ត្រីសេតវិមានបាននិយាយថា រដ្ឋាភិបាលអាម៉រិកប៉ាន់ប្រមាណថាកម្រិតមូលនិធិបច្ចុប្បន្នរួមផ្សំជាមួយនឹងសំណើថ្មីនេះ នឹងផ្តល់ឱ្យកសិករនូវជំនួយហិរញ្ញវត្ថុប្រហែល៣០,៥ពាន់លានដុល្លារ ក្នុងអំឡុងឆ្នាំ២០២៦។ មន្ត្រីរូបនេះបានបន្ថែមថា ទឹកប្រាក់១០ពាន់លានដុល្លារ ឬប្រហែល២០ភាគរយនៃប្រាក់ចំណូលសុទ្ធរបស់កសិដ្ឋាន និងជួយដោះស្រាយការខាតបង់ នៅក្នុងផ្នែកខ្លះនៃកសិកម្ម។ រដ្ឋាភិបាលអាម៉េរិកទទួលស្គាល់ថា ការធានារ៉ាប់រងដំណាំ ជំនួយសង្រោះចំពោះគ្រោះមហន្តរាយ និងការទូទាត់មិនគ្របដណ្តប់រាល់ការខាតបង់។​ ចំណែកនៅផ្នែកខាងគ្រោះមហន្តរាយ មានទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារ សម្រាប់ការខាតបង់ដោយសារការធ្លាក់ព្រឹកទឹកកក ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលពិពណ៌នាថា ជាការអនុវត្តថ្មីៗរបស់សភាក្នុងការផ្តល់ជំនួយបន្ថែម នៅពេលកម្មវិធីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ដែលកំពុងដំណើរការ និងការធានារ៉ាប់រងដំណាំ បន្ទាប់ពីហេតុការណ៍បង្កឡើងដោយការប្រែប្រួលអាកាសធាតុធំៗ រួមទាំងខ្យល់ព្យុះ និងធ្លាក់ព្រឹកទឹកកក។ សេតវិមានក៏បានកំណត់សន្តិសុខកសិកម្មជាផ្នែកមួយនៃសន្តិសុខជាតិ ដោយលើកហេតុផលថា អ្នកផលិតត្រូវតែអាចទប់ទល់នឹងការរំខានពីអាកាសធាតុ ការប្រែប្រួលទីផ្សារ និងសម្ពាធខ្សែសង្វាក់ផ្គត់ផ្គង់សកល។ រដ្ឋាភិបាលបានចង្អុលបង្ហាញពីវិធាកករដំឡើងពន្ធ និងជម្លោះពាណិជ្ជកម្ម […]

កាលវិភាគផ្សព្វផ្សាយ