បារាំងទប់ស្កាត់ការនាំចូលផ្លែឈើ ដែលមានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត

image_2026-01-12_09-18-40

ប៉ារីស៖ ប្រទេសបារាំងបានប្រកាសពីផែនការផ្អាកការនាំចូលផ្លែឈើស្រស់ៗមួយចំនួន ដែលត្រូវបានរកឃើញថា មានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត ហើយត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺគ័កនូ (Sebastien Lecornu) បានមានប្រសាសន៍ថា លោកប្រធានាធិបតីបារាំងនឹងចេញក្រឹត្យមួយ ដើម្បីទ​ប់ស្កាត់ការនាំចូលផលិតផលផ្លែឈើណាមានផ្ទុកសំណល់ថ្នាំគីមីពុល ដោយវិធានការនេះត្រូវបានរឹតបន្តឹងជុំវិញការការពារអ្នកប្រើប្រាស់ និងការពារគោលនយោបាយកសិកម្មរបស់ប្រទេសបារាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបារាំង បានមានប្រសាន៍ថា ការផ្អាកនេះនឹងអនុវត្តចំពោះផ្លែឈើណាមានសំណល់សារធាតុថ្នាំគីមីចំនួនបួនប្រភេទ ដែលត្រូវបានហាមឃាត់ នៅក្នុងសហភាពអឺរ៉ុប មានដូចជា​ ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល  (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim)។ នៅពេលក្រឹត្យនេះចូលជាធរមាន ការនាំចូលផ្លែឈើស្រស់ៗណាមានសំណល់ថ្នាំពុលទាំងនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសបារាំងទៀតទេ។

យោងតាមសេចក្តីថ្លែងការណ៍ដដែល វិធានការនេះគ្របដណ្តប់លើផ្លែឈើជាច្រើនប្រភេទ ដែលត្រូវនាំចូលប្រទេសបារាំង រួមមានផ្លែបឺរ ស្វាយ ផ្លែត្របែក ផ្លែក្រូចឆ្មារ ទំពាំងបាយជូរ និងផ្លែប៉ោម។ ទំនិញទាំងនេះមានប្រភពមកពីបណ្តាប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង និងមកពីតំបន់ផ្សេងទៀត ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។

លោក សេបាស្ទៀន ឡឺគ័កនូ បានពិពណ៌នាអំពីការសម្រេចចិត្តនេះថា នេះគ្រាន់តែជាជំហានទីមួយ បម្រើឱ្យគោលបំណងពីរ។ ទីមួយ គឺដើម្បីការពារអ្នកប្រើប្រាស់ ដោយការអនុវត្តស្តង់ដារសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប លើផលិតផលផ្លែឈើនាំចូល។ ទីពីរ គឺដើម្បីដោះស្រាយបញ្ហាការប្រកួតប្រជែងអយុត្តិធម៌ សម្រាប់កសិករបារាំង ដោយភ្ជាប់ទៅនឹងការប្រើប្រាស់ផលិតផលការពាររុក្ខជាតិ ដែលមិនមានការអនុញ្ញាតនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនៅតែមាននៅក្នុងតំបន់ផលិតកម្មផ្សេងទៀត។

លោកបានមានប្រសាសន៍ថា នេះគឺជា «បញ្ហាយុត្តិធម៌ពិតប្រាកដ និងយុត្តិធម៌សម្រាប់កសិកររបស់យើង»។

ដើម្បីគាំទ្រដល់ការអនុវត្តក្រឹតនេះ អាជ្ញាធរបារាំងនឹពង្រឹងការត្រួតពិនិត្យការនាំចូលតាមព្រំដែនឱ្យកាន់តែតឹងរ៉ឹង។ ការងារនេះនឹងត្រូវអនុវត្តដោយក្រុមអធិការកិច្ចជំនាញ ដែលមានភារកិច្ចផ្ទៀងផ្ទាត់ការអនុលោមភាពលើការនាំចេញផ្លែឈើ ដែលមានកម្រិតសំណល់ថ្នាំគីមីពុលស្របតាមស្តង់ដារបស់សហភាពអឺរ៉ុប។

ការព្យួរការនាំចូលនេះ សមស្របនឹងបរិបទថ្មីនៅក្នុងទ្វីបអឺរ៉ុប ដែលកាន់តែរឹតបន្តឹងនូវការអនុវត្តច្បាប់ស្តីពីអនាម័យ និងភូតគាមអនាម័យ។ កសិករក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុប បានលើកឡើងម្តងហើយម្តងទៀតអំពីការប្រកួតប្រជែងជាមួយការនាំចូលផលិផលផ្លែឈើ ដែលដាំដុះក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិខុសគ្នាស្រឡះពីការអនុវត្តនៅក្នុងសហភាពអឺរ៉ុប។

ខណៈពេលរដ្ឋាភិបាលបារាំង ចេញវិធានការទប់ស្កាត់ក្នុងហេតុផលការពារសុខភាពសាធារណៈ វាក៏បង្កផលប៉ះពាល់ផ្នែកពាណិជ្ជកម្មផងដែរ។ ការរឹតបន្តឹងនេះអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកនាំចេញផ្លែឈើពីបណ្តាប្រទេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ចូលទៅកាន់ប្រទេសបារាំង។ ការសម្រេចចិត្តនេះក៏បង្ហាញពីការប្រឹងប្រែងបំពេញតាមអនុលោមភាពចំពោះសំណល់ថ្នាំគីមីពុល និងការអនុវត្តតាមបទប្បញ្ញត្តិស្តីការការពាររុក្ខជាតិ ដោយកំណត់លទ្ធភាពឱ្យនាំចូលទៅកាន់ទីផ្សារផលិតផលស្រស់ៗរបស់អឺរ៉ុប។

បណ្តាប្រទេសនាំចេញ និងប្រតិបត្តិករ ត្រូវបានគេរំពឹងថា នឹងតាមដានការអនុវត្តក្រឹត្យនេះយ៉ាងដិតដល់ ដោយសារវិធានការស្រដៀងគ្នានេះអាចមានឥទ្ធិពលលើការកាងារត្រួត្យពិនិត្យ​ និងលក្ខខណ្ឌនាំចូលនៅក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុបផ្សេងទៀត៕


images (3)
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌា-សហភាពអឺរ៉ុប បង្កក្តីបារម្ភពីកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត

ញូវដេលី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយឥណ្ឌាជាមួយសហភាពអឺរ៉ុប អាចបង្កើនសម្ពាធលើអ្នកនាំចេញផលិតផលកសិកម្ម ព្រោះសហភាពអឺរ៉ុបកំពុងរកវិធានការរឹតបន្តឹងសំណល់ថ្នាំសម្លាប់សត្វល្អិត នៅលើផលិតផលនាំចូលពីប្រទេសឥណ្ឌា។ យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបកំពុងស្នើឱ្យឈប់យោគយល់ចំពោះទំនិញនាំចូលមានផ្ទុក សំណល់ថ្នាំសម្លាប់សត្វល្អិត ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអនុញ្ញាតជាដាច់ខាត។ វិធានការនេះនឹងដាក់កម្រិតកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតអតិបរមាតាមលំនាំដើមចំនួន០,០១ភាគរយក្នុងមួយលាន នៅលើផលិតផលកសិកម្មនាំចូល ដែលសូម្បីតែស្តង់ដារម្ហូបអាហារអន្តរជាតិ (Codex Alimentarius) ក៏អនុញ្ញាតឱ្យមានកម្រិតកំណត់ខ្ពស់ជាងនេះបន្តិចក៏ដោយ។ កន្លងមកថ្មីៗនេះ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានប្រឈមមុខនឹងការបដិសេធរួចមកហើយ​​​ ពីសហគមន៍អឺរ៉ុប ដោយសារកម្រិតសំណល់ថ្នាំសម្លាប់សត្វល្អិត ការចម្លងរោគបាក់តេរី និងដុះផ្សិត កង្វះវិញ្ញាបនបត្រ និងការដាក់ស្លាកសញ្ញា។ យោងតាមអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ហាមិន​មែន​ថ្នាំ​សម្លាប់សត្វល្អិតមាន៨១ភាគរយនៃការបដិសេធទាំងនេះ ចំណែកការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតមានត្រឹមតែ១៩ភាគរយប៉ុណ្ណោះ។ របាយការណ៍ដដែលនេះ បាននិយាយទៀតថា សហភាពអឺរ៉ុបបានចេញសេចក្តីជូនដំណឹងអំពីសុវត្ថិភាពចំណីអាហារចំនួន៣៦៥ដង ជំទាស់នឹងផលិតផលឥណ្ឌា ដែលបណ្តាលឱ្យមានការបដិសេធមិនឱ្យនាំចូល ធ្វើឱ្យពាណិជ្ជករឥណ្ឌាបង្ខចិត្តប្រមូលមកវិញ ដើម្បីបំផ្លាញចោល និងបង្កើនការត្រួតពិនិត្យលើការនាំចូលមកក្នុងប្រទេសឥណ្ឌាផងដែរ។ ផលិតផលទាំងនោះ រួមមាន គ្រាប់ល្ង ផ្លែម្ទេស ស្លឹកកន្ទ្រោក​ ផ្លែពោតបារាំង និងផលិតផលរុក្ខជាតិមួយចំនួនផ្សេងទៀត ឥឡូវនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង និងការធ្វើតេស្តនៅមន្ទីរពិសោធន៍ពី២០ភាគរយ ទៅ​៥០ភាគរយ នៃទំនិញឥណ្ឌានាំចូលទីផ្សារសហភាពអឺរ៉ុប។ របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា ផលិតផលស្បៀងអាហារនាំចូលចូលប្រទេសឥណ្ឌា គឺស្ថិតក្រោមការធ្វើតេស្ត និងការត្រួតពិនិត្យតិចជាងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារក្រៅ​ប្រទេស។ របាយការណ៍នេះ […]

photo_2026-07-27_10-51-58
អូស្ត្រាលីគាំទ្រការកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលសហគមន៍នេសាទ

ដោយ នៅ  ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីកំពុងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនប្រាក់ចំណូលដល់សហគមន៍អ្នកនេសាទ តាមរយៈការពង្រីកទីផ្សារសម្រាប់វត្ថុធាតុដើមផលិតក្នុងស្រុក។ យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជានៅតែនាំចូលផលិតផលអាហារមួយចំនួន រួមមានទឹកដោះគោស្រស់ មីកញ្ចប់ គ្រឿងទេស និងទឹកជ្រលក់។ ដូច្នេះ​ ដើម្បីរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល អូស្ត្រាលីកំពុងធ្វើការជាមួយសហគ្រាសក្នុងស្រុក ដើម្បីពង្រីកការផលិត និងកែច្នៃអាហារក្នុងប្រទេស ព្រមទាំងពង្រឹងភាពធន់នៃប្រព័ន្ធស្បៀងអាហារ។ ជាផ្នែកមួយនៃកិច្ចសហការនេះ អូស្ត្រាលីបានគាំទ្រសហគ្រាសផលិតទឹកត្រី  ទឹកស៊ីអ៊ីវ លាង ឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ថ្មី ដែលនឹងបង្កើនតម្រូវការគ្រុំចំពុះទា ជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតទឹកជ្រលក់។ តាមការប៉ាន់ប្រមាណរបស់គម្រោង តម្រូវការគ្រុំចំពុះទានឹងកើនឡើងពីប្រមាណ៧២តោន ទៅជាង៩៥០តោនក្នុងមួយឆ្នាំ។ ការកើនឡើងនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារយ៉ាងហោចណាស់ ៤០០គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប ខេត្តកោះកុង ដែលប្រជាពលរដ្ឋជាច្រើនពឹងផ្អែកលើធនធានសមុទ្រសម្រាប់ជីវភាពរស់នៅ។ ក្រៅពីការគាំទ្រការកែច្នៃ អូស្ត្រាលីក៏កំពុងជួយភ្ជាប់ផលិតផល ដែលផលិតនៅកម្ពុជា ទៅកាន់បណ្តាញចែកចាយ និងផ្សារទំនើបធំៗនៅទូទាំងប្រទេស។ វិធានការនេះមានគោលបំណងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក បង្កើនការប្រើប្រាស់ផលិតផលផលិតនៅកម្ពុជា និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។ អ្នកជំនាញផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច យល់ឃើញថា ការកែច្នៃផលិតផលកសិកម្ម និងជលផលនៅក្នុងប្រទេស គឺជាកត្តាសំខាន់ក្នុងការបង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើម បង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ […]

E103Q6B8
រុស្ស៊ីលុបចោលបម្រាមនាំចូលដំឡូងបារាំងពីប៉ាគីស្ថាន ដោយសារគ្មានបញ្ហាភូតគាមអនាម័យ

អ៊ីស្លាម៉ាបាដ៖ មន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការនាំចូលដំឡូងបារាំង ពីប្រទេសប៉ាគីស្ថាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញជាង១០០នាក់ ចាប់ផ្តើមការដឹកជញ្ជូនដំឡូងឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិនិត្យច្បាស់លាស់​អំពីប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យរបស់ប៉ាគីស្ថាន។ សេចក្តីសម្រេចលុបចោលការហាមឃាត់នេះ ត្រូវបានជូនដំណឹងជាផ្លូវការដល់ក្រសួងសន្តិសុខស្បៀងអាហារជាតិ និងការស្រាវជ្រាវរបស់ប៉ាគីស្ថាន។ ប៉ុន្តែសេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានរារាំងអ្នកនាំចេញប៉ាគីស្ថានពីរនាក់ មិនឱ្យនាំចេញដំឡូងបារាំងចូលទៅក្នុងទីផ្សាររុស្ស៊ី ដោយសារពួកគេខ្វះអនុលោមភាពតាមស្តង់ដារភូតគាមអនាម័យ។ យោងតាមលិខិតរបស់មន្ត្រីពាណិជ្ជកម្ម សេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានជូនដំណឹងដល់អាជ្ញាធរប៉ាគីស្ថានថា ការនាំចូលដំឡូងបារាំងពីប្រទេសប៉ាគីស្ថាននឹងត្រូវបានអនុញ្ញាត អាស្រ័យលើការធានាដែលផ្តល់ដោយក្រសួងការពាររុក្ខជាតិរបស់ប៉ាគីស្ថាន។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកនាំចេញដំឡូងបារាំងរបស់ប៉ាគីស្ថាន និងបរិមាណនាំចេញ ដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនបានហាមអ្នកនាំចេញពីរនាក់ ដោយចោទប្រកាន់ថា ពួកគេបានរំលោភលើតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកផ្នែកភូតគាមអនាម័យនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលផ្គត់ផ្គង់ដំឡូងបារាំងទៅប្រទេសរុស្ស៊ី កាលពីក្នុងឆ្នាំ២០២៥។ អាជ្ញាធររុស្ស៊ី ក៏បានរំលឹកផងដែរថា ខ្លួនបានអនុញ្ញាតឱ្យពីអ្នកនាំចេញដំឡូងបារាំថប៉ាគីស្ថានចំនួនបីនាក់ ដោយគិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថានបានស្នើសុំក្រសួងសន្តិសុខស្បៀង ដើម្បីធានាបាននូវការអនុវត្តសេចក្តីសម្រេចរបស់រុស្ស៊ី។ ប្រទេសប៉ាគីស្ថានបានលើកឡើងពីការហាមឃាត់នេះជាមួយសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យសត្វល្អិត និងភូតគាមអនាម័យ កាលពីខែកុម្ភៈ ដោយបានដាក់ជូននូវកំណត់ត្រាស្ថានភាពសត្វល្អិត និងរបាយការណ៍រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបញ្ជាក់ពីអវត្តមាននៃសត្វល្អិត និងភ្នាក់ងារបង្កជំងឺនៅក្នុងដំណាំដំឡូង។ ចំណែកអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន និងក្រុមអភិវឌ្ឍន៍ និងនាំចេញសាកវប្បកម្មប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំរវាងអ្នកជំនួញប៉ាគីស្ថាន […]

Screenshot 2026-07-27 111101
គោពូជក្នុងស្រុកកំពុងធ្លាក់ថ្លៃ នៅក្នុងខែកក្កដា ឆ្នាំ២០២៦នេះ

ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃគោក្នុងស្រុកដល់ខែកក្កដាឆ្នាំ២០២៦នេះបានកំពុងមានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ បើប្រៀបធៀបកាលពីដើមឆ្នាំ។ លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំមួយ នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សព្វថ្ងៃនេះការដើរប្រមូលទិញគោសំបកមកបំប៉នយកសាច់លក់ចេញទៅវិញ វាមិនពិបាកនោះទេ ព្រោះគោនាំចូលមកពីខាងក្រៅមានច្រើន។  តែបើនិយាយពីគោខ្មែរ ឬគោពូជក្នុងស្រុក គឺមានការពិបាកនៅពេលអនាគត ប្រសិនបើកសិករក្នុងស្រុកមិនពង្រឹងការចិញ្ចឹមមេគោយកកូនឡើងវិញទេ វាអាចដាច់ពូជគោខ្មែរ។ បើតាមលោក ហួត លាង, គោក្នុងស្រុកលក់បានតម្លៃខ្ពស់ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះមកវិញ ដោយសារឈ្មួញដើរប្រមូលទិញតែគោ ពូជនាំចូលមកពីខាងក្រៅ ជាងគោចិញ្ចឹមដោយកសិករក្នុងស្រុក។ លោកបន្តថា  “សម្រាប់កសិដ្ឋានខ្ញុំ ប្រមូលទិញគោសំបកជាប្រភេទគោពូជក្នុងស្រុក ហើយកាលពីប៉ុន្មានខែដើមឆ្នាំ មួយគីឡូគោរស់ថ្លៃ១២ ៥០០រៀលទៅ ១៣ ០០០រៀល។ តែចូលមកដល់ខែកក្កដានេះ បានធ្លាក់ថ្លៃនៅត្រឹម១១ ០០០រៀល”។ ចំណែកលោក ចៅ មឹងឈីង ម្ចាស់កសិដ្ឋានប្រមូលទិញគោសំបកយកមកបំប៉ននៅភូមិអន្លុងរុន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីដើមឆ្នាំ កសិដ្ឋានរបស់លោកបានប្រមូលទិញគោពីកសិករនៅក្នុងតំបន់មានប្រមាណ១០០ក្បាល។ សម្រាប់តម្លៃគោរស់មួយគីឡូថ្លៃ១០ ៥០០រៀល […]

កាលវិភាគផ្សព្វផ្សាយ