អ្នកប្រកបមុខរបរ​​ធ្វើចម្លាក់ប្រាក់ និងស្ពាន់ក្នុង ខេត្តកណ្តាល​ ទទួលបានភាពកក់ក្តៅ​​ពីរាជរដ្ឋាភិបាល​

photo_2026-01-09_15-28-34

ដោយ ឡុង សារេត

រាជធានីភ្នំពេញ៖ អ្នកប្រកបមុខរបរ​ធ្វើជាជាងទង​ ​អ្នកផលិត​​​នៅផលិតផល​ចេញពី​ប្រាក់និងស្ពាន់ ស្ថិតនៅក្នុងឃុំចំនួន​៣នៅខេត្តកណ្តាល​ចាប់មានភាពកក់ក្តៅ​នៅក្នុង​មុខជំនាញ ក៏ដូច​អាជីវកម្ម​របស់​ខ្លួន​​ ក្រោយពីរាជរដ្ឋាភិបាល​តាមរយៈក្រសួងពាណិជ្ជកម្ម​រៀបចំបង្កើតឱ្យមាន​នៅសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ខេត្តកណ្តាល​កាលពីចុងឆ្នាំ​២០២៤​កន្លងមក​។​

អ្នកស្រី ចាប សម្បត្តិ ប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល បានឱ្យដឹងគោលបំណង​សំខាន់នៃការបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នេះឡើង​គឺដើម្បីប្រមូលផ្តុំចងក្រង​នូវក្បាច់ចម្លាក់​ដែលកេរ្តិ៍ដំណែល​ បន្សល់ទុកពីដូនតា​ ដោយរក្សាឱ្យបានគង់វង់សម្រាប់មនុស្សជំនាន់ក្រោយ​ ដែលបច្ចុប្បន្ន​សមាគម​មានស​មាជិក​ប្រមាណ​​២១៧គ្រួសារ រស់នៅក្នុងឃុំ​ កោះចិន ឃុំវិហារលួង និងឃុំកំពង់លួងនៃស្រុកពញាឮ​។

អ្នកស្រី​បន្តថា ​សមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់នេះឡើង ​ក្រៅពីប្រមូលផ្តុំនិងចងក្រង​នៅក្បាច់ចម្លាក់របស់ដូនតា ។ សមាគមមួយនេះ មានសារសំខាន់ណាស់​សម្រាប់ជាងទង ជាងចម្លាក់ឱ្យមានការងារធ្វើ​កុំឱ្យ​​ចំណាកស្រុក​ទៅខាងក្រៅ​​ ​​ ហើយខាង​សមាគមនិងធ្វើការផ្សព្វផ្សាយអំពីក្បាច់ចម្លាក់​ឱ្យប្រជាពលរដ្ឋបានស្គាល់នូវ​​របស់​ ដែលបន្សល់ទុកតាំងពីដូនតាខ្មែរ​​។​

បើតាមអ្នកស្រី ចាប សម្បត្តិ ​​ ផលិតផល​កែច្នៃពីប្រាក់និងស្ពាន់របស់សមាគម បានក្លាយជាម៉ាកសមូហភាព​ប្រចាំខេត្តកណ្តាល​ក្នុងពេលសព្វថ្ងៃ ។លើសពីនេះ​​ក្នុងនាមខ្លួនជាប្រធានសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ ក៏បានអំពាវនាវ​ដល់​ អ្នកប្រកបមុខរបរពាក់ព័ន្ធនិងផលិតផលចម្លាក់ប្រាក់និងស្ពាន់​ ឱ្យចូលរួមជាសមាជិក​សមាគម​ទាំងអស់គ្នា ដើម្បីរួមគ្នា​ថែរក្សាទុកនូវក្បាច់​ចម្លាក់​របស់ដូនតា និង​ប្រើប្រាស់ម៉ាកសមហភាព​ទាំងអស់គ្នា​។​

អ្នកស្រី ចាប សម្បត្តិ មានប្រសាសន៍ថា “ចាប់តាំងពីសមាគម​អ្នកផលិតចម្លាក់ប្រាក់និងស្ពាន់​ បានបង្កើតឡើងនៅចុងឆ្នាំ​២០២៤​រហូតមកដល់ពេលនេះ សម្រាប់អ្នកប្រកបមុខបរធ្វើជាជាងទង ជាងចម្លាក់រួមនិងម្ចាស់អាជីវកម្ម​ពាក់ព័ន្ធ ​ទទួលបានភាពកក់ក្តៅច្រើនជាងពេលមុន​​ បន្ទាប់ពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងពាណិជ្ជកម្ម​ចងក្រងបង្កើតឱ្យមាននៅសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់​នេះឡើង។​ បើទោះបីទីផ្សារមិនទាន់ទូលំទូលាយ​ក៏ដោយ​ ក៏ពួកគាត់មានភាពកក់ក្តៅ​ នៅពេល​មានការយកចិត្តទុកដាក់ពីស្ថាប័នពាក់ពន្ធ​”។​

​បើតាមអ្នកស្រី ចាប សម្បត្តិ​,​ ពាក់ព័ន្ធនិង​គ្រឿងចម្លាក់ប្រាក់និងស្ពាន់​ដែលផលិតចេញ​ពីសមាជិកសមាគម​ ក្នុងវត្ថុ​មួយ​មានតម្លៃចាប់៥ដុល្លារឡើងទៅ ។តែសម្រាប់ចម្លាក់រូប​ធំៗតម្លៃ ផ្អែកទៅតាមទម្ងន់និង​​ស្នាដៃ ឬទឹកដៃ​របស់​ជាងឆ្លាក់​៕


senior-farmer-inspecting-freshly-harvested-potatoe-2026-10-23-16-02-58-utc
ឧស្សាហកម្មដំឡូងបារាំងអាម៉េរិក ស្នើឱ្យប្រធានាធិបតីជួយអន្តរាគមន៍ ដើម្បីបើកទីផ្សារជប៉ុន

វ៉ាស៊ីនតោន៖ ឧស្សាហកម្មដំឡូងបារាំងរបស់សហរដ្ឋអាម៉េរិក កំពុងស្នើសុំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ ដើម្បីធានាបាននូវសិទ្ធិនាំចូលទៅកាន់ទីផ្សារដំឡូងបារាំងស្រស់របស់ប្រទេសជប៉ុន បន្ទាប់ពីការចរចាបានអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំ។ លោក ខេម ឃ្វ័លស៍ (Kam Quarles) នាយកប្រតិបត្តិក្រុមប្រឹក្សាដំឡូងបារាំងជាតិអាម៉េរិក បានមានប្រសាសន៍ថា កិច្ចពិភាក្សារវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន។ លោកបានបញ្ជាក់ថា ការបើកទីផ្សារជប៉ុនអាចបង្កើនតម្លៃនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក កើនដល់ទឹកប្រាក់ចំនួន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ មន្ត្រីជប៉ុនបានបង្ហាញលក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យ ដែលអាម៉េរិកចាត់ទុកថា មិនមែនការពិត។ តាមលក្ខខណ្ឌ ដែលបានស្នើឡើង ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ កើតឡើងនៅក្នុងរដ្ឋ ឬតំបន់ដាំដុះណាមួយរបស់សហរដ្ឋអាម៉េរិក នោះតំបន់ទាំងមូលអាចនឹងត្រូវដកសិទ្ធិនាំចេញដំឡូងបារាំងទៅកាន់ប្រទេសជប៉ុន ដោយមិនគិតថា ការដឹកជញ្ជូនដំឡូងបារាំងនីមួយៗបានបំពេញតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ឬអត់នោះទេ។ លោកបានលើកឡើងទៀតថា ប្រទេសជប៉ុនខ្លួនឯងក៏មិនអាចបំពេញតាមលក្ខខណ្ឌដូចគ្នានេះបានដែរ ហើយលោកបានសន្និដ្ឋានថា ការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែង អាចជាកត្តាសំខាន់ឆ្លុះបញ្ចាំងពីគោលជំហររបស់ជប៉ុន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កំពុងបន្តកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីទទួលបានសិទ្ធិនាំចូលដំឡូងបារាំងស្រស់ទៅកាន់ទីផ្សារជប៉ុន។ កាលពីដើមឆ្នាំ២០២៦នេះ សមាជិកសភាអាម៉េរិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី […]

865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

កាលវិភាគផ្សព្វផ្សាយ