ការនាំចេញផ្លែស្រកានាគរបស់វៀតណាមធ្លាក់ចុះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ

TimHong-QueenSize-8kg

ហាណូយ៖ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ដែលធ្លាប់រកបានប្រាក់ចំណូលជាង១ ០០០លានដុល្លារក្នុងមួយឆ្នាំ បែរជាធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ។

យោងតាមភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា​ ការនាំចេញក្នុងរយៈពេល១១ខែដំបូង កាលពីឆ្នាំ២០២៤ បានធ្លាក់ចុះ០,៨ ភាគរយ មកនៅត្រឹមទឹកប្រាក់៤៨៥,២លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់ តាំងពីឆ្នាំ២០១៤។ ការនាំចេញប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៤-២០១៨ មានទឹកប្រាក់ចំនួនជាង ១ ០០០លានដុល្លារ។ ប៉ុន្តែការនាំចេញនាពេលនោះ បានឈានដល់កម្រិតកំពូលនៅឆ្នាំ២០១៨ ដោយរកប្រាក់ចំណូលបានចំនួន១,៣ពាន់លានដុល្លារ។

ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគរបស់វៀតណាម បានចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះ ដោយសារទីផ្សារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រែប្រួលលឿនពេក។

ចំណែកប្រទេសចិន នៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដោយទទួលបានប្រាក់ចំណូលជាង៣០១,៧លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដែលមានចំនួនប្រហែល៦២ភាគរយនៃបរិមាណសរុប។

ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការនាំចូលថយចុះ ខណៈពេលការផ្គត់ផ្គង់ក្នុងស្រុកកាន់តែមានច្រើនឡើងៗ។

ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីជាច្រើនទៀតមានកំណើន ដូចជាទីផ្សារនៅក្នុងប្រទេសឥណ្ឌា រកចំណូលបានជិត៤១,៨លានដុល្លារ កើនឡើង៦,៤ភាគរយ ខណៈការនាំចេញទៅកាន់ប្រទេសថៃ បានកើនឡើង៧១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកនាំចេញផ្លែស្រកានាគវៀតណាម បាននិយាយថា ការផ្គត់ផ្គង់ជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។

ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខ្លួនយ៉ាងច្រើន ដោយមានទិន្នផលប្រហែល១,៦លានតោនក្នុងមួយឆ្នាំ គឺច្រើនជាងវៀតណាមរាប់រយពាន់តោន និងស្ទើរតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយហេតុនេះធ្វើឱ្យតម្រូវការនាំចូលកាន់តែរួមតូចតែម្តង។

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម និងឧស្សាហកម្មឥណ្ឌា បានឱ្យដឹងថា ប្រទេសឥណ្ឌាក៏ចាប់ប្រឡូកជាមួយក្រុមប្រទេសផលិតផ្លែស្រកានាគផងដែរ។ ផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ប្រទេសឥណ្ឌាបច្ចុប្បន្ន មានទំហំប្រហែលពី៣ ០០០ ទៅ៤ ០០០ហិកតា។ ចំណែកទិន្នផលផ្លែស្រកានាគរបស់ប្រទេសឥណ្ឌា ឥឡូវនេះ មានប្រហែល១២ ០០០តោនក្នុងមួយឆ្នាំ គឺនៅត្រឹមកម្រិតមធ្យមនៅឡើយ ប៉ុន្តែកំពុងមាននិន្នាការពង្រីកថែមទៀត។

ចំពោះប្រទេសម៉ិកស៊ិក បានដាំដុះផ្លែស្រកានាគបានយ៉ាងជោគជ័យ ហើយចាប់ផ្តើមប្រកួតប្រជែងជាមួយវៀតណាមនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។

តំណាង​ពាណិជ្ជកម្មវៀតណាម​ ​បាន​និយាយ​ថា កាល​ដើម​ទសវត្សរ៍​ឆ្នាំ២០១០ ផ្លែ​ស្រកានាគ​វៀតណាម​ត្រូវ​បាន​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​យ៉ាង​រលូន។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ប្រទេសម៉ិកស៊ិកបានពង្រីកផលិតកម្មរបស់ខ្លួន រួមជាមួយនឹងគុណសម្បត្តិភូមិសាស្ត្រនៅជិតទីផ្សារអាមេរិកខាងជើងស្រាប់ បានធ្វើប្រទេសវៀតណាមស្ទើរតែឈប់នាំចេញផ្លែស្រកានាគ ដែលសាច់ពណ៌សទៅកាន់សហរដ្ឋអាមេរិក និងកាណាដា។

តាមការព្យាករណ៍ បានឱ្យដឹងថា ក្នុងរយៈពេលខ្លី ទិន្នផលផ្លែស្រកានាគ និងប្រាក់ចំណូលពីនាំចេញរបស់វៀតណាម ទំនងជាមិនងើបឡើងវិញក្នុងពេលឆាប់ៗនេះទេ ស្របពេលតម្លៃក៏មិនទំនងជាកើនឡើងយ៉ាងខ្លាំងដែរ ប្រសិនបើប្រទេសចិន និងឥណ្ឌា បន្តពង្រីកផលិតកម្មផ្លែស្រការនាគដែរ។

អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បាននិយាយថា កសិករ និងអាជីវកម្មត្រូវវាយតម្លៃឡើងវិញអំពីទីផ្សារ និងគុណសម្បត្តិប្រកួតប្រជែង។ បន្ថែមពីលើការកែលម្អគុណភាព និងការបង្ហាញផលិតផល វិស័យផ្លែស្រកានាគវៀតណាម​ គួរតែកែសម្រួលពេលវេលាដាំដុះ និងបង្កើនចំណែកនៃផលិតកម្មខុសរដូវកាល ជាពិសេសនៅដើមឆ្នាំ និងចុងឆ្នាំ ព្រោះប្រទេសចិន និងប្រទេស​ឥណ្ឌា មិនអាចធ្វើបានដោយសារតែកត្តាអាកាសធាតុ៕


129205405_103346188307607_42439803343582450_n
អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់

ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។​ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]

image_2026-08-10_14-06-35
សីតុណ្ហភាពនៅហុងកុង ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារព្យុះទីហ្វុងដុលហ្វីន បង្កើតជារលកកម្តៅ

ហុងកុង៖ នាយកដ្ឋានឧតុនិយមក្រុងហុងកុង បានឱ្យដឹងថា សីតុណ្ហភាពបានឡើងខ្ពស់បំផុតខុសពីធម្មតា ស្របពេលព្យុះទីហ្វុងដុលហ្វីន (Dolphin) បានបក់បោកខ្យល់ក្តៅមកលើទីក្រុងនេះ កាលពីចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុនៃទីក្រុងហុងកុង បានបង្ហាញសីតុណ្ហភាព កាលពីថ្ងៃអាទិត្យ បានឡើងជិតដល់៣៧អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៨៨៤។ ព្យុះទីហ្វុងដុលហ្វីន គឺជាឈ្មោះរបស់ទីក្រុងហុងកុង​ ដែលន័យថា សត្វផ្សោត នៅពេលព្យុះដុលហ្វីបក់បោកដល់ទីក្រុងវ៉េនជូ (Wenzhou) និងទីក្រុងសៀងហៃ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅនៅចុងសប្តាហ៍មុន និងបានបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន ព្រមទាំងត្រូវជម្លៀសប្រជាជន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន មុនពេលព្យុះដ៏ខ្លាំងនេះបក់បោកមកដល់ឆ្នេរសមុទ្រ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង កម្តៅខ្ពស់បំផុតត្រឹមតែ៣៦,៦អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុនពេលព្យុះទីហ្វុងមួយ ឈ្មោះ ហាតូ (Hato) បានបក់បោកមកដល់រ។ ប៉ុន្តែ សីតុណ្ហភាពនៅចុងសប្តាហ៍មុន​ បានឡើងដល់៣៦,៩អង្សាសេ។ នាយកដ្ឋានឧតុនិយមហុងកុង ឱ្យដឹងថា សីតុណ្ហភាព៣៦,៩អង្សាសេ គឺជាសីតុណ្ហភាពខ្ពស់បំផុតរបស់ទីក្រុងនេះ ក្នុងេយៈពេល១៤២ឆ្នាំកន្លងមក ដោយសារព្យុះបានកួចនាំមកនូវកម្តៅយ៉ាងខ្លាំងពីមហាសមុទ្រប៉ាស៊ីហ្វិក។ តួលេខផ្លូវការរបស់ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុហុងកុង បានកត់ត្រាត្រឹម៣៦,៩អង្សាសេរ ប៉ុន្តែសីតុណ្ហភាពនៅទីតាំងផ្សេងទៀត ក្នុងទីក្រុងហុងកុង បានកើនឡើងលើសពី៣៩អង្សាសេ។ ស្ថានីយឧតុនិយមនៅភាគខាងជើងនៃទីក្រុងហុងកុង បានកត់ត្រាសីតុណ្ហភាពដល់ទៅ៣៩,៨អង្សាសេ […]

MYANMAR-ECONOMY
ភូមា រំពឹងទទួលបានប្រាក់ចំណូល១ ០០០លានដុល្លារ ពីការនាំចេញអង្ករ

ណៃពិដោ៖ ប្រទេសភូមារំពឹងថា នឹងអាចរកប្រាក់ចំណូលបានជាង១,១៧៩ពាន់លានដុល្លារពីការនាំចេញអង្ករ និងចុងអង្ករ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២៦-២០២៧ ប្រទេសភូមាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន១,៨លានតោន និងចុងអង្ករចំនួន១,២លានតោន តាមផ្លូវសមុទ្រ និងច្រកពាណិជ្ជកម្មតាមព្រំដែន ដែលសរុបបរិមាណអង្ករទាំងអស់មានចំនួន៣លានតោន។ យោងតាមសហព័ន្ធស្រូវអង្ករភូមា បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយ គិតពីខែមេសា ដល់ខែមិថុនា ប្រទេសភូមាបាននាំចេញអង្ករ និងចុងអង្ករបានជាង៥២៩ ០០០តោន ដោយទទួលបានប្រាក់ចំណូលចំនួន១៦៧លានដុល្លារ។ បរិមាណនាំចេញអង្ករនៅដើមឆ្នាំ២០២៦ ត្រូវបានកត់ត្រាដូចជាក្នុងខែមេសា មានចំនួន១៦៩ ៥៥៩តោន ទទួលបានប្រាក់ចំណូលចំនួន៥១លានដុល្លារ។ ក្នុងខែឧសភានាំចេញបានចំនួន១៣៦ ២៦២តោន ទទួលបានប្រាក់ចំណូលចំនួន៤២លានដុល្លារ។ ចំណែកនៅក្នុងខែមិថុនា នាំចេញបានចំនួន២២៣ ៧១៤តោន ទទួលបានប្រាក់ចំណូលចំនួន៧៤លានដុល្លារ។ រហូតមកទល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធថ្មីនមិនទាន់មានការនាំចេញអង្ករតាមច្រកព្រំដែនគោកនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦-២០៣០ ជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសឱ្យបានជាអតិបរមាដោយវាយលុកចូលទីផ្សារបរទេស ដែលមានសក្តានុពលបន្ថែមទៀត និងជួយលើកកម្ពស់ការនាំចេញ។ ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករភូមា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសភូមា​ ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ ដោយគិតចាប់ពីខែមេសា ដល់ខែមីនា សម្រេចបានលើស២,៧លានតោន ដោយប្រមូលចំណូលបានចំនួន៨៦១លានដុល្លារ។ […]

534229907_1407772588024085_7863421940066385741_n
ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]

កាលវិភាគផ្សព្វផ្សាយ