News & ជាតិ
520531647_1243462017575321_328480404628378062_n
សាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាជាមួយសហគមន៏បួន ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ជាង១៣០០តោន
កំពង់ឆ្នាំង៖ លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា បាន​​លើកឡើងថា កាលពីថ្ងៃទី១៨ ខែកក្កដានេះ បានចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មជាមួយសហគមន៏ចំនួនបួន ស្ដីពីផលិតកម្ម និងការផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ដែលបានប្តូរពូជសុទ្ធល្អ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងបរិមាណជាង១៣០០តោន។ ពិធីចុះហត្ថលេខានេះ ក្រោមកិច្ចសម្របសម្រួលរបស់សមាគមបណ្ដាញកសិករ និងធម្មជាតិ និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ សហគមន៍កសិកម្មទាំងបួននេះ មានសមាជិកសរុបចំនួន៤០២រូប និងមានផ្ទៃដីដាំដុះសរុបប្រមាណ៩៥០ហិកតា។ លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការចុះកិច្ចសន្យាកសិកម្មរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៥នេះ ក៏បានចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួល ដែលចុះបញ្ជី ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ចំណែកលោក ឆុង សុផល អ្នកសម្របសម្រួលគម្រោងបណ្តាញកសិករ និងធម្មជាតិ បានលើកឡើងអំពីវឌ្ឍនភាពសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រពីគម្រោងនានា។ រីឯលោក យ៉ានូ នាយកអង្កការឌីស៊ីអេ ប្រចាំប្រទេសកម្ពុជាបានលើកឡើងពីការគាំទ្រថវិកា ទៅលើអង្គការក្នុងប្រទេសកម្ពុជាចំនួន២២ និងបានរំលេចអំពីសារៈសំខាន់នកិច្ចសន្យាកសិកម្ម។ កញ្ញា ហេង គឹមស្រ៊ាង អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក៏បានលើកឡើងអំពីផលប្រយោជន៍នៃកិច្ចសន្យាកសិកម្មសម្រាប់សហគមន៍នៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ការរៀបចំនូវផែនការផលិតដើម្បីឆ្លើយតបទៅនឹងតម្រីវការទីផ្សារដោយធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព […]
News & ជាតិ
IMG_1244
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងអង្គការជាតិ អន្តរជាតិរួមគ្នាពង្រឹងបណ្តាញយុវកសិករកម្ពុជា ដើម្បីនិរន្តរភាពអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងអង្គការជាតិ អង្គការអន្តរជាតិប្រមាណ១០ស្ថាប័ន នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីយុវកសិករ និងកសិ-ឡាំពិកកម្ពុជា លើកទី១ ដោយផ្តោតលើប្រធានបទ ការពង្រឹងនិរន្តរភាពអភិវឌ្ឍន៍ជនបទ។ កម្មវិធីនេះ មានការអញ្ចើញចូលរួមជាកិត្តិយសពីលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមបណ្ឌិត ឈុន តូរី នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, លោក អាមីរុល អ៊ីស្លាម (AMIRUL ISLAM) តំណាងសមាគមកសិករអាស៊ីសម្រាប់ការអភិវឌ្ឍជនបទ ប្រកបដោយនិរន្តរភាព (AFA) លោកស្រី ប៊ី សុគន្ធា ប្រធានកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្ម និងប្រព័ន្ធស្បៀង នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា,លោក សួស ពិនរក្ស អ្នកជំនាញកម្មវិធី និងបរិស្ថាននៃមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) លោកស្រី Rebekah Bell នាយិកា អង្គការស្បៀង និងកសិកម្មប្រចាំកម្ពុជា (FAO) រួមនិងតំណាងអង្គការដៃគូជាច្រើនទៀត។ លោកជំទាវ ចាន់ ផលលឿន […]
News & អន្តរជាតិ
Explainer_thu_Clean-(2)
ចិនចាប់ផ្តើមប្រមូលផលស្រូវ​សាលី ​​ដាំ​លើ​វាលខ្សាច់​ទំហំ១៧៣ហិកតា​ ​ក្នុងតំបន់​ស៊ីនជាំង ភាគខាងលិចប្រទេសចិន
ប៉េកាំង៖ វាលស្រូវសាលីទំហំជាង១៧៣ហិកតា ត្រូវបានចាប់ផ្តើមប្រមូលផលជាលើកដំបូងនៅចុងតំបន់វាលខ្សាច់ដ៏ធំបំផុតរបស់ប្រទេសចិន ដែលត្រូវបានដាំតាមបច្ចេកទេសកសិកម្ម​ច្នៃប្រឌិតថ្មី ធ្វើដំណាំស្រូវសាលីធន់នឹងគ្រោះរាំងស្ងួតហួតហែង។ ស្រូវសាលីទាំងនេះ ត្រូវបានដាំតាមបច្ចេកទេសដ៏អស្ចារ្យ នៅលើមហាវាលខ្សាច់ឈ្មោះ តាក់ឡាម៉ាកាន់​  (Taklamakan) ដ៏ធំល្វឹងល្វើយរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា «សមុទ្រមរណៈ»។ យោងតាមទីភ្នាក់ងារព័ត៌មាន​ ស៊ីនហួ របស់ចិនចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រដូវប្រមូលផលស្រូវសាលីដាំលើសមុទ្រខ្សាច់នេះ កសិករ ចិនបានចាប់ផ្តើមប្រើគ្រឿងចក្រច្រូតកាត់លើផ្ទៃទំហំជាង១៧៣ហិកតា ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ពីទិន្នផលនៅឡើយទេ ដោយសារស្ថិតក្នុងដំណាក់កាលទើបចាប់ផ្តើម។ ប៉ុន្តែយោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញកសិកម្មចិន បានឱ្យដឹងថា ស្រូវសាលីដាំលើវាលខ្សាច់នៅក្នុងឆ្នាំ២០២៥នេះ អាចផ្តល់ទិន្នផលខ្ពស់ជាងឆ្នាំមុន ដែលជាឆ្នាំចាប់ផ្តើមដាំសាកល្បងដំណាំកសិអាហារមួយនេះ។ កាលពីចុងខែមិថុនា ឆ្នាំ២០២៤ វាលស្រូវសាលីដ៏ធំល្វឹងល្វើយ ត្រូវបានកសិករចិនសាកល្បងដាំដោយជោគជ័យ នៅចុងឆ្នេរខ្សាច់នៅភាគនិរតីនៃសមុទ្រខ្សាច់ ស្ថិតនៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង អ៊ុយហ្គួរ (Xinjiang Uygur) ដោយដាំនៅឆ្នាំ២០២៤នោះ​ មានទំហំផ្ទៃដីជាង៤០០ហិកតា ដែលធ្វើឱ្យវាលខ្សាច់ក្លាយជាវាលស្រែដ៏ធំបំផុតរបស់ប្រទេសចិន និងត្រូវបានកត់សម្គាល់ជាកសិកម្មច្នៃប្រឌិតថ្មីនេះ គឺជាវិធីសាស្ត្រប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់វាលខ្សាច់ តាមរយៈកសិកម្មប្រកបដោយនិរន្តរភាព។ លោក វ៉ាង ជៀនជុន (Wang Jianjun) អគ្គនាយករងនៃក្រុមហ៊ុនធ្វើអាជីវកម្មផ្នែកកសិកម្មនៅតំបន់ ស៊ីនជាំង​ ធ្លាប់បាននិយាយថា ដំណាំស្រូវសាលីដាំនៅលើវាលខ្សាច់ […]
News & អន្តរជាតិ
image_2025-07-22_13-50-55
ឡាវ និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីវិបុលភាពរួមគ្នា
វៀងចន្ទន៍៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងវៀតណាម បានរួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្ម ឡាវ -វៀតណាម ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិបុលភាពរួមគ្នារបស់ប្រទេសទាំងពីរ។ ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក ម៉ាឡៃធុង កុំម៉ាសិត (Malaythong Kommasith) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍នៅពេលនេះ គឺជាលើកទី១៥ ដែលបានក្លាយជាពិព័រណ៍ពាណិជ្ជកម្មថ្នាក់ជាតិរវាងប្រទេសឡាវ និងវៀតណាម ដែលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ លោក​បាន​បន្ថែម​ថា ពិព័រណ៍​នេះបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ព្រម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ប្រទេស​ទាំង​ពីរ។ លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះការចាប់អារម្មណ៍យ៉ាងខ្លាំង និងការចូលរួមយ៉ាងសកម្មរបស់សហគ្រាសឡវ និងវៀតណាម នៅក្នុងពិព័រណ៍ឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីទំហំនៃចំនួនស្តង់តាំងពិព័រណ៍ និងភាពសម្បូរបែបនៃផលិតផលដាក់តាំងបង្ហាញ។ លោកបានសម្តែងការជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត និងជួយឱ្យសម្រេចបាននូវគោលដៅសហប្រតិបត្តិការ ដែលបានកំណត់ដោយមេដឹកនាំនៃប្រទេសទាំងពីរ។ យោងតាមលោក ម៉ាឡៃធុង កុំមា៉សិត ពាណិជ្ជកម្មទ្វេភាគីឈានដល់២,២៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ កើនឡើងចំនួន៣៨,២ភាគរយធៀបនឹងឆ្នាំមុន។  ជាពិសេស ចំណូលពាណិជ្ជកម្មសរុបក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥បានកើនឡើងដល់១,៦ពាន់លានដុល្លារ ដែលកើនឡើងចំនួន១០០,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ពិព័រណ៍ពាណិជ្ជកម្មឡាវ […]
News & អន្តរជាតិ
c8b4a61a5d169fe2891b07191ea4a1be2498f7a2
ហ្វីលីពីន​ តោងចំណាត់ថ្នាក់ជា​ប្រទេស​នាំចេញផ្លែ​ចេក​ធំ​ទី​៣ ​របស់​ពិភពលោកស្ទើរតែមិនជាប់
ម៉ានីល៖ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រទេសហ្វីលីពីន អាចតោងជាប់ចំណាត់ថ្នាក់របស់ខ្លួនយ៉ាងប្រផិតប្រផោយបំផុត ជាអ្នកនាំចេញផ្លែចេកធំជាងគេលំដាប់ទី៣ របស់ពិភពលោក ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង ដោយសារមានអ្នកដាំចេកកាន់តែច្រើននៅទ្វីបអាមេរិកខាងត្បូង។ អង្គការស្បៀងអាហារ និងកសិកម្ម បានចេញផ្សាយនាពេលថ្មីៗនេះនូវរបាយការណ៍ត្រួតពិនិត្យទីផ្សារសកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ដែលក្នុងនោះមានប្រទេសក្វាតេម៉ាឡា មិនអាចវ៉ាដាច់ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចេញចេកធំជាងគេទី៣របស់ពិភពលោក។ កាលពីដើមឆ្នាំ២០២៥នេះ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ប្រទេសក្វាតេម៉ាឡា អាចនឹងវ៉ាដាច់ប្រទេសហ្វីលីពីន ទាក់ទងនឹងបរិមាណផ្លែចេកដែលបាននាំចេញកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈតួលេខនាំចេញផ្លែចេកពេញមួយឆ្នាំ​ បានបង្ហាញថា ប្រទេសហ្វីលីពីន អាចបន្តឈរជើងបាននៅចំណាត់ថ្នាក់៣ ដោយសារបាននាំចេញផ្លែចេកលើសប្រទេសក្វាតេម៉ាឡា ចំនួន១០០ ០០០តោនប៉ុណ្ណោះ។ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយទៀតថា ប្រទេសហ្វីលីពីនបាននាំចេញផ្លែចេកចំនួន២,៣លានតោនកាលពីឆ្នាំ២០២៤ ដោយនាំមុខប្រទេសក្វាតេម៉ាឡាចំនួន២,២លានតោន។ លើសពីនេះ តាមរបាយការណ៍ដដែល បានបង្ហាញថា ចំណែកប្រទេសកូឡុំប៊ី ក៏បាននាំចេញផ្លែចេកចំនួន២,២លានតោនដែរ កាលពីឆ្នាំ២០២៤ ដែលបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងក្នុងចំណោមអ្នកផលិត និងអ្នកនាំចេញផ្លែចេករបស់ពិភពលោក។ ក្នងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសហ្វីលីពីន បាននឹងកំពុងប្រឹងប្រែង ដើម្បីរក្សាចំណាត់ថ្នាក់របស់ខ្លួននៅក្នុងទីផ្សារផ្លែចេករបស់ពិភពលោក ដែលកាលពីឆ្នាំ២០២៣ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីប្រទេសក្វាតេម៉ាឡា វ៉ាយកចំណាត់ថ្នាក់លេខ២។ ចំណែកនៅឆ្នាំ២០២៤ ប្រទេសកូស្តារីកា […]
News & ជាតិ
photo_2025-07-22_08-10-39 (2)
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយលើកទី២ ស្តីពីដំណើរការសិក្សា និងរៀបចំគោលនយោបាយម្រេចកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជាថ្មីៗនេះបានផ្សព្វផ្សាយថ្នាក់តំបន់លើកទី២ ស្តីពីដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា។ ការផ្សព្វផ្សាយនេះ ត្រូវបានរៀបចំដោយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកពេជ្រាដា ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដមណ្ឌលគិរី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំងបី រួមមាន មណ្ឌលគិរី រតនគិរី  និងខេត្តព្រះវិហារ។ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា គោលបំណងបន្តផ្សព្វផ្សាយពីដំណើរការនៃការចាប់ផ្តើមរៀបចំគោលនយោបាយម្រេចកម្ពុជា និងប្រមូលធាតុចូល អនុសាសន៍តម្រង់ទិសបន្ថែម ដើម្បីឱ្យការរៀបចំគោលនយោបាយនេះ មានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដែលនឹងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លើសពីនេះចំណុចសំខាន់នៃការរៀបចំគោលនយោបាយម្រេចកម្ពុជា ដែលនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់ និងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ សម្រាប់គោលនយោបាយជាតិម្រេចនេះ គឺមានលក្ខណៈមិនខុសគ្នា​​ពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានឡើយ។ ពោលគឺគោលនយោបាយទាំងនេះ បង្កើតឡើងដើម្បីបង្កើនទិន្នផលដំណាំ កាត់បន្ថយថ្លៃដើម […]
News & ជាតិ
image_2025-07-22_09-03-45
កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំគ្រោងបង្កើនការដាំបន្លែក្នុងផ្ទះសំណាញ់ប្រាំបីខ្នងបន្ថែម ដើម្បីឆ្លើយតបតម្រូវការទីផ្សារ
ត្បូងឃ្មុំ៖ បន្ទាប់ពីទទួលបានការបង្ហាត់បង្ហាញអំពីការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ និងការធ្វើទីផ្សារពីខាងសហគមន៍តាសីសាមគ្គី នៅស្រុកថ្មគោល ខេត្តបាត់ដំបងរួចមក ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ ដែលបានសាកល្បងដាំបន្លែស្លឹក និងបន្លែផ្លែ នៅខែកញ្ញា ឆ្នាំ២០២២ មានគម្រោងបង្កើនការដាំបន្លែក្នុងផ្ទះសំណាញ់ចំនួនប្រាំបីខ្នងថែមទៀត ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។ លោក លីម ផេង ម្ចាស់កសិដ្ឋានត្រសក់ផ្អែមត្បូងឃ្មុំ មានទីតាំងនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់អស់រយៈពេលជិតបីឆ្នាំមកនេះ លោកកាន់តែមានទំនុកចិត្តខ្ពស់នៅក្នុងមុខរបរ នៅពេលការលក់បន្លែក្នុងផ្ទះសំណាញ់លក់បានតម្លៃសមរម្យនៅលើទីផ្សារ។ លោកបញ្ជាក់ថា «សព្វថ្ងៃកសិដ្ឋានខ្ញុំ មានផ្ទះសំណាញ់ចំនួន១២ខ្នង ក្នុងនោះមានដាំត្រសក់ផ្នែកចំនួនបីខ្នង, ដាំប៉េងបោះ និងម្ទេសចំនួនបីខ្នង និងផ្ទះសំណាញ់ប្រាំមួយខ្នងផ្សេងទៀតដាំបន្លែស្លឹក ហើយពេលខាងមុខនេះ ខ្ញុំមានគម្រោងពង្រីកផ្ទះសំណាញ់ដាំបន្លែថែមចំនួនប្រាំបីខ្នងទៀ ឱ្យគ្រប់២០ខ្នង ដែលនៅពេលសព្វថ្ងៃនេះយើងកំពុងតែធ្វើការទំនាក់ទំនងជាមួយខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងដែរ ដើម្បីស្នើសុំឥណទានដើម្បីសាងសង់ផ្ទះសំណាញ់បន្ថែម ព្រោះការដាំដុះបន្លែនៅតាមទីវាល កាលណាមានភ្លៀងញឹកញាប់ធ្វើឱ្យដំណាំលូតលាស់មិនល្អ ជាក់ស្តែងដូចដំណាំម្ទេសចិន ដែលខ្ញុំបានដាំកន្លងមកនេះ មានការជ្រុះស្លឹក ហើយការលូតលាស់មិនល្អ ដូចទៅការដាំនៅក្នុងផ្ទះសំណាញ់ ឬនៅរដូវប្រាំង»។ បើតាមលោក លីម ផេង គោលបំណងដែលឱ្យរូបលោកចង់សាងសង់ផ្ទះសំណាញ់ឱ្យគ្រប់២០ខ្នងនៅពេលខាងមុខនេះ ដោយសារលោកមើលឃើញតម្រូវការបន្លែនៅខាងខេត្តត្បូងឃ្មុំ លក់ទៅឱ្យឈ្មួញកណ្តាល គឺមិនទាន់គ្រប់ទៅនិងការចង់បាននៃទីផ្សារ។ ដូចនេះការសាងសង់ផ្ទះសំណាញ់ថែមនេះអាចឆ្លើយតបទៅតម្រូវពពួកបន្លែស្លឹកក្នុងមួយថ្ងៃបាន២០០គីឡូក្រាម ហើយប្រភេទប៉េងបោះ២០គីឡូក្រាម និងម្ទេសបានយ៉ាងតិច៣០គីឡូក្រាមនៅក្នុងមួយថ្ងៃ ដើម្បីឱ្យឈ្មួញយកទៅចែកចាយលក់បន្តនៅតាមតំបន់ផ្សេងៗ។ លោកបន្តថា […]
News & អន្តរជាតិ
8460ce81-5faf-41ed-bf47-d026320fd629_6b6b7a98
ឥណ្ឌូណេស៊ី​ចង់នាំ​ចូល​គោ​យកទឹកដោះមួយ​លាន​ក្បាល​ ដើម្បី​ផលិតទឹកដោះគោ​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​ត្រឹម​ឆ្នាំ​២០២៩
ហ្សាកាតា៖ មន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងនាំចូលគោយកទឹកដោះពីបរទេសប្រមាណមួយលានក្បាល ក្នុងផែនការបង្កើតលទ្ធភាពផ្គត់ផ្គង់ទឹកដោះគោដល់ប្រជាជនខ្លួនឯងឱ្យបានគ្រប់គ្រាន់ នៅត្រឹមឆ្នាំ២០២៩។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរបស់ចិន បានរាយការណ៍ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅដើមសប្តាហ៍នេះបានឱ្យដឹងថា លោក អាគុង សូកាន់ដា  (Agung Sukanda) អគ្គនាយកទីភ្នាក់ងារបសុសត្វ និងសុខមាលភាពសត្វ នៃក្រសួងកសិកម្មឥណ្ឌូណេស៊ី បានបង្ហាញថា រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគោលបំណងផលិតទឹកដោះគោឱ្យបានគ្រប់គ្រាន់ដោយខ្លួនឯង នៅត្រឹមឆ្នាំ២០២៩ ហើយគ្រោងនឹងនាំចូលគោយកទឹកដោះគោចំនួនមួយលានក្បាល ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ​រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ចូលផែនការបង្កើនផលិតកម្មទឹកដោះគោជាតិ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងបានរៀបចំផែនការមេសម្រាប់ធ្វើលទ្ធកម្មទឹកដោះគោស្រស់ ចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ ប្រទេសឥណ្ឌូនេស៊ីត្រូវការនាំចូលគោយកទឹកដោះគោចំនួនមួយលានក្បាល ពីបរទេសដើម្បីសម្រេចបាននូវគោលដៅផលិតទឹកដោះគោក្នុងស្រុក។ ក្រៅពីការនាំចូលគោទឹកដោះគោ ក្រសួងកសិកម្មឥណ្ឌូណេស៊ីក៏កំពុងជំរុញការបង្កើនផលិតកម្មទឹកដោះគោ រួមទាំងគោយកទឹកដោះ តាមរយៈកម្មវិធីបង្កាត់ពូជសិប្បនិម្មិតផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានលើកទឹកចិត្តដល់កសិករក្នុងស្រុក ត្រូវខិតខំចិញ្ចឹមសត្វគោយកទឹកដោះប្រសើរជាងការនាំចូលពីបរទេស ដើម្បីលើកកម្ពស់គុណភាពផលិតទឹកដោះក្នុងប្រទេស។ ឧស្សាហកម្មទឹកដោះគោរបស់ឥណ្ឌូនេស៊ីកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំឱ្យមានការកើនឡើងនៃតម្រូវការក្នុងស្រុក និងបង្កើតបានជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ទោះបីជាបញ្ហាប្រឈមខ្លះៗក៏ដោយ ដូចជាការពឹងផ្អែកលើការនាំចូលទឹកដោះគោ និងផលិតកម្មក្នុងស្រុកនៅមានកម្រិតទាបក៏ដោយ។ តម្រូវការទឹកដោះគោសម្រាប់មនុស្សម្នាក់របស់ឥណ្ឌូនេស៊ីមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នៅពេលខាងមុខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក […]
News & អន្តរជាតិ
P1
រដ្ឋាភិបាលឡាវ កំណត់ផែនការសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាប្រឈមធំៗ
វៀងច័ន្ទន៍៖ រដ្ឋាភិបាលឡាវ បានអនុម័តលើគោលនយោបាយអាទិភាពសំខាន់ៗ និងផែនការសកម្មភាពរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ និងជំរុញកំណើនសេដ្ឋកិច្ចឡាវ បន្ទាប់ពីមានការរីកចម្រើនដ៏រឹងមាំ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥នេះ។ សារព័ត៌មានវៀងច័ន្ទន៍ ថែមស៍ របស់ឡាវ បានចេញផ្សាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡាវ ដែលមានវត្តមានអភិបាលខេត្ត និងតំណាងមកពីស្ថាប័នរដ្ឋសំខាន់ៗ ក្រោមអធិបតីនាយករដ្ឋមន្ត្រីឡាវ លោក សុនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានកត់សម្គាល់ថា សេដ្ឋកិច្ចឡាវបានកើនឡើងចំនួន៤,៥ ភាគរយ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥។ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងថា កំណើននេះបានមកពីវិស័យសំខាន់ៗ រួមមាន សេវាកម្ម កសិកម្ម រុក្ខាប្រមាញ់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេស។ ទិន្នផលស្រូវប្រាំងរបសើឡាវ បានកើនឡើងដល់៤២៣ ៨០០តោន ឬស្មើនឹង៩៤ភាគរយនៃផែនការគ្រោងទុក សម្រាប់ឆ្នាំ២០២៥ ខណៈការនាំចេញកសិផល និងរុក្ខាប្រមាញ់ ទទួលបានប្រាក់ចំណូលជាង១,១២ពាន់លានដុល្លារ ឬស្មើនឹង៧៥ភាគរយនៃផែនការគ្រោងទុក។ ចំណែកការប្រមូលចំណូលរដ្ឋ បានកើនឡើងដល់៣៧,៧៥៨ពាន់លានគីប ឬស្មើនឹង៣,៩៧ពាន់លានដុល្លារ ត្រូវជា៥៥ភាគរយនៃផែនការឆ្នាំ២០២៥ ខណៈការចំណាយមានចំនួន២៨,២២៣ពាន់លានគីប ឬស្មើនឹង២,៩៧ពាន់លានដុល្លារ ត្រូវជា៣៩ភាគរយនៃផែនការសម្រាប់ឆ្នាំ២០២៥នេះ។ រដ្ឋាភិបាលឡាវ បានផ្តល់អាទិភាពចំពោះការចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់សម្រាប់មន្ត្រីរដ្ឋការ […]
News & ជាតិ
IMG_0522
ដំណាំក្រូចថ្លុងក្លាយជាមុខរបរស្នូលកាន់តែសំខាន់សម្រាប់ប្រជាកសិកររស់នៅលើកោះទ្រង់​ ខេត្តក្រចេះ
ក្រចេះ៖ ក្រូចថ្លុងកោះទ្រង់ បន្ទាប់បានក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅខែមិថុនា ឆ្នាំ២០១៨រួចមក ប្រជាកសិកររស់នៅលើកោះមួយនេះ បានងាកមកផ្តោតការយកចិត្តទុកដាក់លើការថែទាំ និងដាំដុះបន្ថែម មានកាន់តែច្រើននៅក្នុងគ្រួសារ រហូតមកដល់ឆ្នាំ២០២៥ បានក្លាយជាមុខរបរស្នូលកាន់តែសំខាន់សម្រាប់កសិករ តាមរយៈការទទួលបានប្រាក់ចំណូលសមរម្យ បើប្រៀបធៀបទៅនិងមុខរបរផ្សេងទៀត នាពេលសព្វថ្ងៃនេះ។ លោក នង ស៊ីណេ ប្រជាកសិកររស់នៅលើកោះទ្រង់បានដាំក្រូចថ្លុងចំនួន៧០ដើម បានឱ្យដឹងថា បន្ទាប់ពីចាប់ផ្តើមដាំក្រូចថ្លុងចំនួន៧០ដើមនៅឆ្នាំ២០១៦ រហូតមកទល់សព្វថ្ងៃនេះ បានជួយឱ្យក្រុមគ្រួសារមានប្រាក់ចំណូលសមរម្យ។ ជាក់ស្តែងកាលឆ្នាំ២០២៤ ក្រៅពីកាត់ចំណាយផ្សេងៗហើយ លោក នង ស៊ីណេ ទទួលបានចំណូលពីការដាំក្រូចថ្លុងប្រមាណ១០លានរៀល។ លោកបានបញ្ជាក់ថា «កាលឆ្នាំ២០២៤ ខ្ញុំប្រមូលផលផ្លែក្រូចថ្លុងបានចំនួន៣ ០០០ផ្លែ បើគិតជាចំណូលបានប្រហែល២០លានរៀល ក្រោយពីកាត់ចំណាយផ្សេងៗហើយ នៅសល់ចំណូល១០លានរៀលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយរំពឹងថា នៅឆ្នាំ២០២៥នេះ នឹងទទួលបានប្រាក់ចំណូលខ្ពស់ជាងឆ្នាំ២០២៤»។ បើតាមលោក នង ស៊ីណេ ចូលមកដល់ខែកក្កដា ឆ្នាំ២០២៥នេះ ក្រូចថ្លុងរបស់លោកចាប់ផ្តើមប្រមូលផលបានបណ្តើរៗ និងលក់បានថ្លៃ៦០០០រៀលក្នុងមួយផ្លែសម្រាប់ប្រភេទផ្លែលេខ១ ។ ចំណែក គ្រួសារអ្នកស្រី គិត សុខហ៊ាង  បានឱ្យដឹងថា ការប្រមូលផលផ្លែក្រូចថ្លុង ក៏ដូចជាប្រាក់ចំណូលទទួលបានពីមុខរបរដាំក្រូចថ្លុងក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ មានការកើនឡើងសន្សឹមៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងកាលឆ្នាំ២០២៣ បានចំណូលពីការលក់ផ្លែក្រូចថ្លុងមួយលានរៀល, […]
News & ជាតិ
518396866_1182269937276626_812953861257794904_n
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រទេសឥណ្ឌា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ
ទីក្រុងម៉ុមបៃ៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារជាតិអភិវឌ្ឍន៍ជនបទ និងកសិកម្មប្រទេសឥណ្ឌា (National Bank for Agriculture and Rural Development – NABARD) ដែលជាធនាគារអភិវឌ្ឍន៍ឥណ្ឌាផ្តោតលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅតំបន់ជនបទ។ អនុស្សរណៈយោគយល់នេះ ធ្វើឡើងនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍នៃប្រទេសឥណ្ឌា ក្រោមទម្រង់ការបង្កើតជាថ្នាលសម្រាប់ការចែករំលែកឧត្តមានុវត្តន៍លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ជាពិសេសការធ្វើឌីជីថលូបនីយកម្មទៅក្នុងការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម។ លើសពីនេះទៅទៀត  អនុស្សរណៈយោគយល់នេះនឹងសហការលើការជំរុញសកម្មភាពនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) សំដៅចូលរួមការអភិវឌ្ឍក្នុងតំបន់ប្រកបដោយចីរភាព។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌានេះដែរ ដោយមានការសម្របសម្រួលពីធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទឥណ្ឌា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំគណៈប្រតិភូធនាគារ ARDB បំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋាន សាយ៉ាទ្រី ដែលជាកសិដ្ឋានដ៏ធំមួយក្នុងប្រទេសឥណ្ឌា ផ្តោតលើការធ្វើសមាហរណកម្មនៃខ្សែច្រវាក់តម្លៃផលិតកម្មបន្លែ និងផ្លែឈើ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសកសិកម្មផងដែរ។ […]
News & អន្តរជាតិ
csm_A.Gomez_80185ba461
វិស័យកសិកម្ម ជាពិសេសផ្នែកជលផលហ្វីលីពីន ស្ថិតក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញ
ម៉ានីល៖ សាកលវិទ្យាល័យអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់ស្បៀងអាហារ និងកសិកម្មប្រទេសហ្វីលីពីន បានប្រកាសថា វិស័យកសិកម្មរបស់ខ្លួនអាចរក្សាបាននិរន្តរភាពនៃនិន្នាការល្អឡើងវិញនៅឆ្នាំ២០២៥នេះ ដោយត្រូវបានរំពឹងថា នឹងកើនឡើងចន្លោះពី១,៥ភាគរយ ទៅ២,៥ភាគរយ ដែលបង្ហាញពីដំណើរការដ៏រឹងមាំនៃការដំាដំណាំ និងឧស្សាហកម្មបសុបក្សី។ នាយិកាប្រតិបត្តិនៃសាកលវិទ្យាល័យអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់អាហារ និងកសិកម្ម លោកស្រី ម៉ារី អាណែត ដាកុល (Marie Annette Dacul) បានមានប្រសាសន៍ថា តម្លៃបន្ថែមសរុបរបស់វិស័យកសិកម្ម និងនេសាទ អាចស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះចំនួន១,៥ភាគរយ កាលពីឆ្នាំ២០២៤។ លោកស្រីនាយិកាប្រតិបត្តិ បានបញ្ជាក់ដូច្នេះនៅក្នុងសន្និសិទបង្ហាញលទ្ធផលពាក់កណ្តាលឆ្នាំ របស់មជ្ឈមណ្ឌលពាណិជ្ជកម្មស្បៀងអាហារ និងកសិកម្ម ដោយលើកឡើងថា ក្តីសង្ឃឹមដែលអាចប៉ាន់ស្មានបាននៅពេលនេះ គឺកើតចេញពីការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដំណាំ និងឧបករណ៍ឌីជីថលរបស់ប្រទេសហ្វីលីពីន។ លោកស្រីបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាប្រព័ន្ធ​មានដូចជាករណីកសិករឈានចូលដល់វ័យចំណាស់ កសិដ្ឋានចាប់ផ្តើមទ្រុឌទ្រោម និងខ្សែសង្វាក់តម្លៃមិនទាន់បានអភិវឌ្ឍនៅឡើយ គឺនៅតែជាកត្តាកំណត់ចំពោះសក្តានុពលរីកចម្រើន។ កំណើននាពេលអនាគតនឹងនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការដោះស្រាយភាពរាំងស្ទះដោយសាររចនាសម្ព័ន្ធជាមូលដ្ឋានទាំងនេះ។ លោក​ស្រី​បាន​មានប្រសាសន៍​ថា ការដាំដំណាំ ការចិញ្ចឹមបសុបក្សី និង​អាជីវកម្ម និង​សេវាកម្ម​ផ្នែកវិស័យកសិកម្ម​ នឹង​ដើរ​តួនាទី​ជា​កត្តា​ជំរុញ​សម្រាប់​កំណើនកសិ​សេដ្ឋកិច្ច ដែលត្រូវបាន​រំពឹង​ទុក​នៅក្នុង​ឆ្នាំ២០២៥​នេះ។ យោងតាមមជ្ឈមណ្ឌលសម្រាប់អាជីវកម្មស្បៀងអាហារ និងកសិកម្ម របស់សាកលវិទ្យាល័យ​អាស៊ី […]
កាលវិភាគផ្សព្វផ្សាយ