ក្រុមហ៊ុនមួយគ្រោងប្រមូលកាកសំណល់ពីលាមកជ្រូក កែច្នៃធ្វើជីកំប៉ុស ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករ

photo_2026-01-28_11-12-56

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ ក្រុមហ៊ុនមួយគ្រោងសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក មកផលិតជាជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផ្គត់ផ្គង់ជីកំប៉ុសមានគុណភាពខ្ពស់ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។

ក្រុមហ៊ុន ខាបូន ខេភីថល បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដើម្បីសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក សម្រាប់កែច្នៃធ្វើជាជីកំប៉ុស្តិ៍ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ជាពិសេស គាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប។

តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ​​ ក្រុមហ៊ុន ខាបូន ខេភីថល នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែកសម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។

ទាក់ទងនិងបរិមាណផលិត ក៏ដូចជាកាលបរិច្ឆេតដំណើរការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីយកមកធ្វើជីកំប៉ុស្តិ៍នេះ ត្រូវបានលោក ចាន់ សុផល សមាជិកគណៈកម្មការនាយកក្រុមហ៊ុន ខាបូន ខេភីថល ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ពេលវេលាជាក់លាក់ និងចំនួនផលិតពិតប្រាកដ ក្រុមហ៊ុន កំពុងធ្វើការ​សិក្សាឱ្យបានច្បាស់លាស់សិន មុននឹងដាក់ឱ្យដំណើរការ។

ជាមួយគ្នានេះ លោកសង្ឃឹមថា ដំណើរការផលិត អាចនឹងចាប់ផ្តើមសាកល្បងនាចុងឆ្នាំ២០២៦នេះ។ លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះ នៅពេលដំណើរការ អ្នកទទួលផល គឺម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងកសិករប្រើប្រាស់ជីកំប៉ុស។

នៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមជ្រូកជាច្រើន ហើយកសិដ្ឋានខ្លះក៏នៅមិនទាន់បានគ្រប់គ្រងកាកសំណល់រាវឱ្យបានល្អប្រសើរនៅឡើយ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ក៏បានរកឃើញកសិដ្ឋានចញ្ចឹមជ្រូកមួយចំនួន មិនទាន់មានការគ្រប់គ្រងសំណល់រាវ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងបានបញ្ចេញទឹកកខ្វក់ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងករណីនេះដែរ បើសិនមានក្រុមហ៊ុនក្នុងស្រុក ឬក្រៅស្រុក ចាប់យកឱកាសចូលមកវិនិយោគ លើការកែច្នៃកាកសំណល់ពីលាមកជ្រូកនេះ នឹងជួយឱ្យបរិស្ថានកាន់តែប្រសើរឡើង។

បើយោងតាមរបាយកាណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងចំណោមការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ នៅឆ្នាំ២០២៤កន្លងទៅ មានការចិញ្ចឹមជ្រូកចំនួន១,២៦លានក្បាល ខណៈការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មមានចំនួន ២,៨០លានក្បាល៕


1783672949-1920x1226
ឥណ្ឌូណេស៊ីនាំចូលពូជជ្រូកពីដាណឺម៉ាក ដើម្បីបង្កើនចំនួនជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក

ហ្សាការតា៖  ប្រទេសឥណ្ឌូណេស៊ីបាននាំចូលជ្រូករស់ចំនួន៥៤៦ក្បាល ពីប្រទេសដាណឺម៉ាក ដែលជាពូជដើម ឬពូជឈាមសុទ្ធសម្រាប់បង្កាត់ពូជជាមួយជ្រូកក្នុងស្រុក ដើម្បីបង្កើនចំនួនពូជជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ២០១៩។ យោងតាមលោក សៅឡាន ស៊ីណាហ្គា (Sauland Sinaga) ប្រធានសមាគមចិញ្ចឹមសត្វឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌូណេស៊ីបានបាត់បង់ជ្រូកអស់ប្រហែលបួនលានក្បាល ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល៤០០ ០០០ជ្រូកពូជ ចាប់តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលលធ្វើឱ្យខ្វះពូជ និងខ្វះសាច់ជ្រូក។ លោកប្រធានសមាគម បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា “នេះជាលើកទីមួយហើយ ដែលប្រទេសឥណ្ឌូណេស៊ីនាំចូលជ្រូករស់ពីប្រទេសដាណឺម៉ាក។ វាគឺជាជំហានវិជ្ជមានក្នុងការស្តារចំនួនជ្រូកពូជឡើងវិញ បន្ទាប់ពីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។” លោកបាននិយាយថា ការនាំចូលនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងរដ្ឋាភិបាលដាណឺម៉ាក ដោយមានការចូលរួមពីវិស័យឯកជនក្នុងការទិញជ្រូកមកបង្កាត់ពូជ។ លោកបានបញ្ជាក់បន្ថែមថា ពូជជ្រូកនាំចូលទាំងអស់បានឆ្លងកាត់នីតិវិធីត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង ហើយត្រូវបានបញ្ជាក់ថា គ្មានជំងឺអ្វីឡើយ។ ចំណែកអាជ្ញាធរបសុពេទ្យដាណឺម៉ាក ក៏បានត្រួតពិនិត្យ ខណៈមន្ត្រីចត្តាឡីស័កឥណ្ឌូណេស៊ី បានបំពេញបែបបទឯកសារ និងការត្រួតពិនិត្យជាក់ស្តែងលើសុខភាពជ្រូក។ លោកប្រធានសមាគមបានលើកឡើងទៀតថា ប្រទេសដាណឺម៉ាក ជាអ្នកផលិតហ្សែនជ្រូកមានគុណភាពខ្ពស់។ សត្វជ្រូកនាំចូល គឺមានស្តង់ដារសុវត្ថិភាពជីវសាស្រ្តខ្ពស់ណាស់ ឆាប់បង្កើតកូន និងមិនសូវរើសចំណី ហើយសាច់មានគុណភាពល្អ។ ​ លោកបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានៃហ្សែនពូជជ្រូកក្នុងស្រុក (Landrace) […]

CC2.width-960
សមាគមន៍កាហ្វេកម្ពុជា ប្រាប់ឱ្យកសិករគិតគូរពីផលប៉ះពាល់របស់បាតុភូត អែលនីញ៉ូ មកទិន្នផលកាហ្វេ

ដោយ រស្មី ភ្នំពេញ៖ បាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ ដែលអាចបង្កឱ្យសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងក្តៅបំផុតមិនធ្លាប់មាន នោតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងប៉ះពាល់បផងដែរ។ ជុំវិញបញ្ហាបាតុភូតមហាអែលនីញ៉ូ (Super El Niño)លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TVថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់  និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។ ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះអត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។ ជាក់ស្តែងចម្ការកាហ្វេរបស់លោកផ្ទាល់បានងាប់រហូតដល់ប្រហែល៣០ភាគរយ។ លោកគិតថា ជាខែវស្សាមិនបាច់ពិបាកស្រោចទឹក តែពេលនេះកូនកាហ្វេរបស់លោកចាប់ផ្តើមងាប់ និងស្វិតស្លឹកឈប់លូតលាស់។ ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានឱ្យដឹងថា ទោះបីអាកាសធាតុក្តៅ តែបើគិតពីអត្រាកសិករដាំកាហ្វេនៅតែមានសន្ទុះច្រើន ហេតុនេះលោកចង់ឱ្យមានការប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេនាពេលនេះ ចាំបាច់ត្រូវតែថែទាំទឺកឱ្យបានដិតដល់ និងបើមានការដាំកាហ្វេថ្មីត្រូវតែមានប្រភពទឹក និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។​ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ ឬរួញខ្លោចស្លឹក មិនលូតលាស់ឡើយ។ ​ក្រៅពីនេះកសិករចាំបាច់ត្រូវតែសាងសង់ និងពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។ លោកបានឱ្យដឹងបន្ថែមថា ដំណាំកាហ្វេនៅទូទាំងប្រទេស នាឆ្នាំ២០២៦នេះ […]

image_2026-07-13_09-58-25
ម៉ាឡេស៊ីប្រាប់កសិករដាំទុរេនឱ្យគោរពតាមច្បាប់នាំចូល របស់ចិន

គូឡាឡាំពួរ៖ អ្នកតំណាងក្រុមកែច្នៃ វេចខ្ចប់ និងនាំចេញផ្លែទុរេនម៉ាឡេស៊ី បាននិយាយថា ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើកសិករ និងអ្នកនាំចេញ មិនគោរពតាមតម្រូវការនាំចូល ដែលជាច្បាប់កំណត់ដោយអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។ ប្រធានក្រុមហ៊ុនវេចខ្ចប់ផ្លែទុរេន លោក ប្រានដុន គួរ (Brandon Quah) បាននិយាយកាលពីសប្តាហ៍មុនថា ការអនុលោមតាមស្តង់ដាររបស់ប្រទេសចិន គឺជាការចាំបាច់បំផុត ដើម្បីរក្សាលទ្ធភាពនាំចូលទីផ្សាររបស់ចិន។ លោកបានមានប្រសាសន៍ដូច្នេះថា “ស្របពេលស្តង់ដារអាចមើលទៅដូចជាមានបន្ទុកខ្លះមែន ប៉ុន្តែវាគឺជាការធានានៃការរក្សាកេរ្តិ៍ឈ្មោះបុព្វលាភរបស់ទុរេនម៉ាឡេស៊ី នៅលើទីផ្សារអន្តរជាតិ។ ប្រសិនបើទីផ្សារប្រទេសចិន រងផលប៉ះពាល់ ប្រព័ន្ធអេកូឡូស៊ីទាំងមូលអាចដួលរលំ ចាប់ពីអ្នកដាំដុះ រហូតដល់វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់។” យោងតាមលោក លោក ប្រានដុន គួរ ពូជទុរេនពិសេសជាងគេ ដូចជាពូជ មូសាងឃីង (Musang King) ត្រូវតែប្រមូលផលមុនពេលផ្លែទុំជ្រុះ។ ផ្លែទុរេនត្រូវតែចងខ្សែ ឬស្រោមសំណាញ់ ដើម្បីការពារកុំឱ្យដាច់ជ្រុះមកលើដី ដែលអាចនាំឱ្យឆ្លងរោគពីបាក់តេរីនៅលើដី។ ចំណែកផ្លែទុរេននាំចេញត្រូវតែមានប្រភពពីកសិដ្ឋាន និងកន្លែងវេចខ្ចប់ច្បាស់លាស់ ដែលត្រូវបានអនុម័តដោយក្រសួងកសិកម្មម៉ាឡេស៊ី និងអគ្គរដ្ឋបាលគយរបស់ប្រទេសចិន ខណៈពេលកសិដ្ឋានក៏តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ីផងដែរ។ អ្នកនាំចេញត្រូវតែអនុលោមតាមប្រព័ន្ធសុវត្ថិភាពជីវសាស្ត្រ វិធានការចម្រុះការពារដំណាំ ភាពសម្អាតរបស់ផ្លែ ការកំណត់ចំណាត់ថ្នាក់ និងតម្រូវការដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ដោយមានតែផ្លែឈើជាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ […]

743730801_963971423353642_6911465250108574839_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

ដោយ នៅ ស៊ីវុត្ថា ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរធ្វើស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិឧស្សាហកម្មយ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ ១ ​-ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីទំហំ៨០ហិកតា និងមានផែនការពង្រីកបន្ថែមទំហំ១០០ហិកតាទៀត នាពេលខាងមុខ។ ២- ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីទហំ១៥០ហិកតា។ ៣- ​ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីទំហំ២០០ហិកតា។ ៤- ​ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីទំហំ១០ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។ គួរបញ្ជាក់ផងដែរថា ​ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕

កាលវិភាគផ្សព្វផ្សាយ