បារាំងផ្អាកនាំចូលទំនិញកសិផលមកពីប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ដោយចោទថា មានសំណល់ថ្នាំគីមី

image_2026-01-12_09-18-40

ប៉ារីស៖ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រទេសបារាំងនឹងផ្អាកការនាំចូល និងលក់ចែកចាយនៅលើទឹកដីរបស់ខ្លួននូវផលិតផលម្ហូបអាហារមួយចំនួន នាំចូលពីបណ្តាប្រទេសខាងក្រៅសហភាពអឺរ៉ុប ដោយចោទថា​ មានសំណល់សារធាតុសកម្មប្រភេទ ដែលផ្ទុយពីការអនុញ្ញាតនៅក្នុងសហភាពអឺរ៉ុប។

ក្នុងបរិបទនេះ ក្រសួងកសិកម្ម និងឧស្សាហកម្មម្ហូបអាហារបារាំង កំពុងណែនាំដល់អ្នកនាំចូលផលិតផលម្ហូបអាហារ និងពាណិជ្ជករឱ្យពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវខ្ពស់បំផុត រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំពុលសម្លាប់សត្វល្អិតផងដែរ។

វិធានការបន្ទាន់ត្រូវអនុវត្តចំពោះផលិតផលកសិកម្ម ដែលមានសំណល់សារធាតុថ្នាំពុលហាមឃាត់របស់សហភាពអឺរ៉ុប មានដូចជា​ ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល  (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim) ដែលមាននៅលើផលិតផលផ្លែ មានដូចជា ផ្លែប៉ោម, ផ្លែសារី, ផ្លែទន្លាប់, ផ្លែអាព្រីកូត, ផ្លែឈើរី, ផ្លែប៉េស, ផ្លែព្រូន, ទំពាំងបាយជូរ, កូរ៉ានខ្មៅ, ស្ត្រប៊ើរី។ ចំណែកបន្លែ មានដូចជា ប៉េងប៉ោះ, ផ្លែត្រប់វែង, ស្ពៃក្តោម, សណ្តែកសៀង, សណ្តែកបារាំង, ផ្សិត, ដំឡូងបារាំង, ម្រេច, ត្រសក់ និងសាឡាត់។

វិធានការដដែលនេះ ក៏អនុវត្តចំពោះទាំងផលិតផលស្រស់ និងផលិតផលកែច្នៃ ដែលអាចអនុញ្ញាតបានត្រឹមកំណត់នៅកម្រិតបរិមាណនៃវិធីសាស្ត្រវិភាគរបស់មន្ទីរពិសោធន៍ ចំពោះសារធាតុថ្នាំពុលណារកឃើញលើសពីកម្រិតអនុញ្ញាត ត្រូវចាត់ទុកថា​ មិនស្របតាមច្បាប់។

ដូច្នេះអ្នកផ្គត់ផ្គង់ផ្លែឈើ និងបន្លែ ទៅកាន់ទីផ្សារក្នុងប្រទេសបារាំង ត្រូវពិនិត្យឡើងវិញនូវវិធីសាស្ត្រការពារដំណាំ និងនីតិវិធីត្រួតពិនិត្យសំណល់ថ្នាំពុលសម្លាប់សត្វល្អិត ដើម្បីធានាបាននូវអនុលោមភាពតាមស្តង់ដាររបស់សហភាពអឺរ៉ុប។

ការចេញបទប្បញ្ញត្តិថ្មីរបស់បារាំង ដែលដាក់កម្រិតលើការនាំចូល និងលក់ផលិតផលបន្លែ និងផ្លែឈើ សង្ស័យមានសំណល់សារធាតុថ្នាំគីមីលើសកម្រិត បានបង្កផលប៉ះពាល់ដល់ទីផ្សារ នៅក្នុងប្រទេសបារាំង។

ជាការឆ្លើយតបចំពោះបទប្បញ្ញត្តិថ្មីជាផ្លូវការរបស់បារាំង ក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើដ៏ធំនៅអឺរ៉ុបបាននិយាយថា ផលិតផលរបស់ខ្លួនពិតជាបានអនុលោមតាមតម្រូវការ ដែលសហភាពអឺរ៉ុបកំណត់ឡើងនាពេលថ្មីៗនេះ។

តំណាងក្រុមហ៊ុនបានបង្ហាញទៀតថា ការអនុលោមតាមច្បាប់គួរតែផ្សារភ្ជាប់ទៅនឹងប្រព័ន្ធត្រួតពិនិត្យគុណភាព និងតម្រូវការអ្នកផ្គត់ផ្គង់។ ដូច្នេះ អ្នកលក់រាយនៅអឺរ៉ុបបានអនុវត្តតាមលក្ខណៈបច្ចេកទេស ដែលអាចប្រើសារធាតុគីមីនេះលើសពីកម្រិតច្បាប់អនុញ្ញាត ហើយអ្នកនាំចេញត្រូវធ្វើទាំងក្នុងដែនកំណត់របស់ច្បាប់ និងតម្រូវការរបស់អតិថិជន។

យោងតាមក្រុមហ៊ុននាំចូលបន្លែ និងផ្លែឈើ បានឱ្យដឹងទៀតថា ការត្រួតពិនិត្យគុណភាពត្រូវបានអនុវត្តទាំងនៅក្នុងខ្សែសង្វាក់ផលិតផលស្រស់ៗ និងខ្សែសង្វាក់វេចខ្ចប់កែច្នៃ។ ក្រុមហ៊ុនបានអះអាងដូច្នេះ គឺសំដៅទៅលើបណ្តាញផ្គត់ផ្គង់របស់ខ្លួន ដែលរួមមានអ្នកដាំដុះជាង៣ ០០០នាក់នៅប្រទេសអេស្ប៉ាញ និងនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាម៉េរិកឡាទីន។

នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺគ័កនុយ (Sebastien Lecornu) ធ្លាប់បានមានប្រសាន៍ថា ការផ្អាកនេះនឹងអនុវត្តចំពោះផ្លែឈើណាមានសំណល់សារធាតុថ្នាំគីមីចំនួនបួនប្រភេទ ដែលត្រូវបានហាមឃាត់ដាច់ខាត នៅក្នុងសហភាពអឺរ៉ុប គឺភាគច្រើនជាទំនិញមានប្រភពមកពីបណ្តាប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង និងមកពីតំបន់ផ្សេងទៀត ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។

ច្បាប់ថ្មីរបស់បារាំង ត្រូវបានធ្វើឡើងស្របតាមបរិបទថ្មី នៅក្នុងសហភាពអឺរ៉ុប ដែលកាន់តែរឹតបន្តឹងនូវការអនុវត្តច្បាប់ស្តីពីអនាម័យ និងភូតគាមអនាម័យ ព្រោះកសិករក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុប បានលើកឡើងម្តងហើយម្តងទៀតអំពីការប្រកួតប្រជែងជាមួយការនាំចូលផលិផលផ្លែឈើ ដែលដាំដុះក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិខុសគ្នាស្រឡះពីការអនុវត្តនៅក្នុងសហភាពអឺរ៉ុប។ ការរឹតបន្តឹងនេះអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកនាំចេញផ្លែឈើពីបណ្តាប្រទេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ចូលទៅកាន់ប្រទេសបារាំង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ