ឥណ្ឌូណេស៊ីកំណត់គោលដៅនាំចេញទុរេន ដោយផ្ទាល់ទៅប្រទេសចិន
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីកំពុងតែបង្កើតកេរ្តិ៍របស់ខ្លួននៅក្នុងទីផ្សារផ្លែទុរេនប្រទេសចិន ដោយបន្តការនាំចេញដោយផ្ទាល់ ក្នុងគោលបំណងជៀសវៀងប្រទេសអន្តរការី និងបង្កើនប្រាក់ចំណេញដល់ប្រទេសជាតិ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឥណ្ឌូណេស៊ី បានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី កំពុងស្វែងរកឱកាសនាំចេញផ្លែទុរេនដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេស បន្ទាប់ពីបានពិភាក្សាជាមួយភាគីចិន កាលពីពេលថ្មីៗកន្លងមកនេះ ដោយផ្តោតលើការកាត់ផ្តាច់បណ្តាញនាំចេញតាមរយៈប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ លោកអនុរដ្ឋមន្ត្រី បាននិយាយបន្ទាប់ពីសម័យប្រជុំពេញអង្គរបស់សមាគមកសិករឥណ្ឌូណេស៊ី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងថា «រហូតមកដល់ពេលនេះ ផ្លែទុរេនរបស់យើងត្រូវបាននាំចេញទៅប្រទេសថៃ ដែលបន្ទាប់មកថៃនាំចេញបន្តទៅកាន់ប្រទេសចិន។ យើងទទួលបានប្រាក់ចំណូលត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ ប្រសិនបើយើងនាំចេញដោយផ្ទាល់ទៅប្រទេសចិន យើងអាចទទួលបានចំណួលរហូតដល់៣០ភាគរយ»។ យោងតាមទិន្នន័យពីការិយាល័យស្ថិតិកណ្តាល ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ការនាំចេញផ្លែទុរេនរបស់ឥណ្ឌូណេស៊ីមានចំនួន៦០០តោន នៅក្នុងឆ្នាំ២ឥ២៤ ដែលមានតម្លៃជាទឹកប្រាក់ចំនួន១,៨លានដុល្លារ។ ប្រទេសថៃ និងទីក្រុងហុងកុង គឺជាទីផ្សារគោលដៅចម្បងសម្រាប់ការដឹកជញ្ជូនទាំងនេះ។ ជាមួយគ្នានេះដែរ អាជ្ញាធរគយចិនបានរាយការណ៍ថា ប្រទេសចិន បាននាំចូលផ្លែទុរេនចំនួន១៥,៦ពាន់លានគីឡូក្រាម នៅក្នុងឆ្នាំ២០២៤ គឺកើនឡើង៩,៤ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលមានតម្លៃជិតជាទឹកប្រាក់ចំនួន៧ ០០០លានដុល្លារ។ លោកអនុរដ្ឋមន្ត្រី បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសឥណ្ឌូណេស៊ី ដោយលើកឡើងពីគុណភាព និងភាពស្រស់ស្ងាតគួរឱ្យចង់ទិញទៅបរិភោគ។ លោកបាននិយាយដូច្នេះថា «ផ្លែទុរេនរបស់យើងស្រស់ៗទើបតែបេះពីចម្ការ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងនៅលើទីផ្សារ»។ តាមរយៈការអភិវឌ្ឍបណ្តាញនាំចេញដោយផ្ទាល់ ប្រទេសឥណ្ឌូណេស៊ី […]