ការនាំចូលអង្កររបស់ហ្វីលីពីន ពីខែមករា ដល់ខែឧសភា កើនឡើង១៥ភាគរយ
ម៉ានីល៖ បរិមាណចូលអង្កររបស់ប្រទេសប្រទេសហ្វីលីពីន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦នេះ បានកើនឡើងប្រហែល១៥ភាគរយ ហើយកំពុងបង្កើនអង្ករស្តុកបម្រុង ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូត អែលនីណូ មកលើផលិតកម្មស្រូវក្នុងប្រទេស។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន២,២២លានតោន ដែលជាបរិមាណខ្ពស់ជាងការនាំចូលអង្កររវាងខែមករា និងខែឧសភា ឆ្នាំ២០២៥ ចំនួន១,៩៣លានតោន។ ការនាំចូលអង្ករក្នុងខែឧសភា ឆ្នាំ២០២៦នេះ ឡើងដល់៥០៣ ១៣១តោន នៅទាបជាងឆ្នាំមុនបន្តិច ប៉ុន្តែ នេះគឺជាបរិមាណនាំចូលប្រចាំខែខ្ពស់បំផុតសម្រាប់ ឆ្នាំ២០២៦។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ហ្វីលីពីន លោក អាណែល ឌឹ មេសា (Arnel de Mesa) បានមានប្រសាសន៍ថា ក្រសួងកំពុងទឹធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ដោយសារបាតុភូតអេលនីណូ និងលក្ខខណ្ឌអាកាសធាតុផ្សេងទៀត។ ក្រសួងកសិកម្មហ្វីលីពីន បានព្យាករណ៍ថា ក្នុងករណីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរអាចកាត់បន្ថយផលិតកម្មស្រូវប្រមាណ៧០០ ០០០តោន។ លោក អាណែល ឌឹ មេសា បានមានប្រសាសន៍ទៀតថា ប្រសិនបើយើងគិតអំពីព្យុះនោះ […]