News

images
អ៊ុយក្រែនសម្របខ្លួនតាមស្ដង់ដារសហភាពអឺរ៉ុប និងទទួលបានជំនួយឥតសំណង សម្រាប់គាំទ្រវិស័យសាកវប្បកម្ម

កៀវ៖ ប្រទេសអ៊ុយក្រែនបន្តកែលម្អវិស័យកសិកម្មរបស់ខ្លួនឱ្យស្របទៅតាមស្តង់ដារសហភាពអឺរ៉ុប ក្នុងគោលបំណងរក្សាភាពប្រកួតប្រជែងរបស់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ ការអនុលោមតាមតម្រូវការរបស់សហភាពអឺរ៉ុប ក៏កំពុងតែគាំទ្រដល់ការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទៅកាន់ទីផ្សារថ្មីៗថែមទៀត។ លោក ថារ៉ាស់ វីស៊ុតស្គី (Taras Vysotsky) អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម អ៊ុយក្រែន បានមានប្រសាសន៍ថា ប្រទេសអ៊ុយក្រែនបានបញ្ចប់ដំណើរការត្រួតពិនិត្យ ឆ្នាំ២០២៥ នៃការចរចាស្តីពីសុវត្ថិភាពចំណីអាហារ គោលនយោបាយបសុព្យាបាល និងភូតគាមអនាម័យ។ ដំណើរការនេះរួមមានការពិនិត្យឡើងវិញនូវការណែនាំ និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលត្រូវអនុវត្តតាមក្នុងពេលអនាគត។ យោងតាមលោកអនុរដ្ឋមន្ត្រី ក្រុមហ៊ុនផលិតរបស់អ៊ុយក្រែនមួយចំនួនធំ បានអនុវត្តស្របតាមស្តង់ដារសហភាពអឺរ៉ុបរួចហើយ។ ជាងពាក់កណ្តាលនៃទំនិញនាំចេញរបស់អុយក្រែន គឺផលិតផលកសិកម្ម ចំណែកបណ្តាប្រទេសសហភាពអឺរ៉ុប នៅតែជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់អុយក្រែន។ ប្រទេសអ៊ុយក្រែនក៏កំពុងរៀបចំអ្នកផលិត ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ដែលទើបតែ​ធ្វើ​​បច្ចុប្បន្នភាពទាក់ទងនឹងការប្រើប្រាស់ផលិតផលការពាររុក្ខជាតិ។ ការអនុវត្តតាមស្តង់ដារថ្មី ត្រូវគេរំពឹងថា នឹងចាប់ផ្តើមបន្តិចម្តងៗ ក្នុងដំណាក់កាលអន្តរកាលរហូតដល់ចុងឆ្នាំ២០២៨ ក្រោមកិច្ចព្រមព្រៀងសមាគម ដែលទើបតែកែសម្រួលឡើងវិញ។ សមាគមឧស្សាហកម្មអុយក្រែន បានប៉ាន់ប្រមាណថា ផ្ទៃដីកសិកម្មប្រហែល១០លានហិកតា អាចរងផលប៉ះពាល់ពីការរឹតបន្តឹងច្បាប់ ស្តីពីថ្នាំសម្លាប់សត្វល្អិត។ ដូច្នេះក្នុងរយៈពេលបណ្ដោះអាសន្ន គឺជាបញ្ហាសំខាន់នៅក្នុងដំណើរការចរចា។ ស្របពេលជាមួយគ្នានេះដែរ អ៊ុយក្រែន កំពុងពង្រីទីផ្សារនាំចេញបន្ថែមទៀតសម្រាប់ផលិតផលកសិកម្ម  រួមមានប្រទេសជប៉ុន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក […]

photo_2026-06-08_09-09-22 (5)
ខេត្តត្បូងឃ្មុំត្រៀមទុរេនជាង១២តោន ទទួលពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុង “ពិព័រណ៍​ទុរេន​”​ ឆ្នាំ២០២៦

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានត្រៀមផ្លែទុរេនជាង​១២តោន សម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានចូលរួមនៅក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅតំបន់ទន្លេសិប្បនិម្មិត “ខ្ញុំស្រឡាញ់ខេត្តត្បូងឃ្មុំ” ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោក ឈិន ចាន់ទី នាយករងទីចាត់ការរដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា ការត្រៀមផ្លែទុរេនជាង​១២តោននេះ ព្រោះតាមរយៈតួលេខរដ្ឋបាលខេត្តទទួលបាន អាចមានប្រជាពលរដ្ឋជាច្រើន ចង់មកលេងកម្សាន្ត និងភ្លក្សរសជាតិផ្លែទុរេនដែលដាំដុះក្នុងទឹកដីខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ លោកបានពន្យល់ពីមូលហេតុ ដែលខេត្តរៀបចំ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ ជាលើកទី១ ក្នុងគោលបំណងរំលឹកខួបលើកទី១២ឆ្នាំ នៃការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំ, ការតស៊ូរបស់សម្តេចតេជោក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំលឹកខួបទី៤៩ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ និងការជួយជំរុញផលិតផលក្នុងស្រុកឲ្យមានការរីកចម្រើនខាងលក់។ លើសពីនេះទៀត លោកថា “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ […]

31-1
ការនាំចេញផ្លែទំពាំងបាយជូរស្រស់របស់អូស្ត្រាលីទៅកាន់ប្រទេសចិន កើនដល់៦០០លានដុល្លារ

កង់បេរ៉ា៖ ឧស្សាហកម្មផ្លែទំពាំងបាយជូរស្រស់របស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថា កំណើននាំចេញនៅក្នុងប្រទេសចិនត្រូវបានបង្កើតឡើងដោយផ្អែកលើអនុលោមភាព ការគ្រប់គ្រងគុណភាព និងទំនាក់ទំនងជាមួយអ្នកទិញរយៈពេលវែង ដោយផ្តល់មេរៀនសម្រាប់អ្នកដាំផ្លែប៉ោមស្វែងយល់ពីឱកាសនាំចេញផងដែរ។ យោងតាមសមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី បានឱ្យដឹងថា បច្ចុប្បន្នឧស្សាហកម្មនេះបាននាំចេញផ្លែទំពាំងបាយជូរស្រស់ ដែលមានតម្លៃជាង៦០០លានដុល្លារ បន្ទាប់ពីបានពង្រីកការនាំចេញទៅកាន់ទីផ្សារអាស៊ី ជាពិសេសប្រទេសចិន។ នាយកប្រតិបត្តិ​សមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី បាននិយាយថា ឧស្សាហកម្មនេះបានចាប់ផ្តើមផ្តោតលើការនាំចេញ នៅរង្វង់ឆ្នាំ២០០៥ បន្ទាប់ពីទទួលស្គាល់ពីកម្រិតតម្រូវនៃទីផ្សារក្នុងស្រុក។ ការទទួលបានទីផ្សារទៅកាន់ប្រទេសចិន ត្រូវបានសម្រេចក្នុងឆ្នាំ២០១១ បន្ទាប់ពីការចរចា និងការកសាងទំនាក់ទំនងជាមួយអ្នកទិញអស់រយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទៅកាន់ប្រទេសចិនត្រូវបានផ្អាក បន្ទាប់ពីមានបញ្ហាក្នុងការត្រួតពិនិត្យរកសារធាតុមិនល្អ ដូចជាមាន សត្វស្រមោច កខ្វក់ និងកម្ទេចកម្ទីស្លឹកទំពាំងបាយជូរ។ លោកនាយកប្រតិបត្តិ​សមាគម បាននិយាយថា “បន្ទាប់ពីយើងទទួលបានសិទ្ធិនាំចូលទៅកាន់ទីផ្សារចិន ជាទីបំផុត ការដឹកជញ្ជូនជាច្រើនត្រូវបានដកថយដោយអធិការចិន។” យោងតាមលោកនាយកប្រតិបត្តិ​សមាគមរូបនេះ បានឱ្យដឹងទៀតថា ឧស្សាហកម្មនេះបានឆ្លើយតបដោយការផ្លាស់ប្តូរនីតិវិធីវេចខ្ចប់ និងការបង្កើនការត្រួតពិនិត្យអនុលោមភាព រួមទាំងការប្រើប្រាស់ឃ្លាំងវេចខ្ចប់ ដែលមានបំពាក់ម៉ាស៊ីនសម្រាប់រក្សាគុណភាពផ្លែឈើនាំចេញ។ លោកបានមានប្រសាសន៍ថា “យើងត្រូវថែទាំងផ្លែទំពាំងបាយជូរសម្រាប់នាំចេញរបស់យើងខុសពីទំពាំងបាយជូរក្នុងស្រុក។” សមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី ក៏បានណែនាំកម្មវិធីអប់រំដល់អ្នកដាំដុះ និងបង្កើតកម្មវិធីទូរស័ព្ទ ដែលផ្តល់ព័ត៌មានអំពីកម្រិតកំណត់សំណល់អតិបរមា និងរយៈពេលរងចាំប្រមូលផលក្រោយពីបានបាញ់ថ្នាំសម្រាប់ផ្លែទំពាំងបាយជូរលក់តាមទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។ លោកបាននិយាយថា “ការងារនេះត្រូវការការខិតខំប្រឹងប្រែង ការយល់ដឹង និងការអប់រំជាច្រើន។” តម្លៃនាំចេញរបស់ឧស្សាហកម្មផ្លែទំពាំងបាយជូរស្រស់ អូស្ត្រាលី ក្រោយមកបានកើនឡើងពីប្រហែល៣០លានដុល្លារ […]

photo_2026-06-07_07-50-15 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមកម្មវិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ»

កំពង់ធំ៖ បន្ទាប់ពីអញ្ជើញទស្សនកិច្ចសិក្សាគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ធំរួចមក នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ អញ្ជើញអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ» ដែលរៀបចំឡើងនៅខេត្តកំពង់ធំ។ ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិន្ទ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ តំណាងវិស័យឯកជន ប្រជាពលរដ្ឋ កសិករ សិស្សានុសិស្ស និងនិស្សិតជាច្រើនរយនាក់។ ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូ និងអានរបាយការណ៍សង្ខេប ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ព្រមទាំងវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្មក្នុងខេត្ត […]

IMG_20260606_145121_164
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ

​កំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។ ​ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ​តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប១ ៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល […]

IMG_3668 (3)
ឯកឧត្ដមបណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃ​​ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់

ភ្នំពេញ៖  នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យ​​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំ​ប្រទេសនូវែលហ្សេឡង់​ ស្របតាមមុខងារ​ភារកិច្ច បញ្ហា​ប្រឈម និងដំណោះស្រាយ ជាពិសេស ជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ  ឯកឧត្ដមបណ្ឌិត​ប្រតិភូ​ បានស្នើ​​ឱ្យសមាជិកការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់​ ត្រូវប្រឹងប្រែងសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យ​លើការងារជំរុញ​ពាណិជ្ជកម្មនេះ គឺជាការ​រួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ផ្អែកលើការប្រឹងប្រែង​របស់សមាជិកនៃការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់​អនុសាសន៍ថា ការបំពេញការងារត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃ​ការដោះស្រាយបញ្ហា ទំនាក់ទំនង ការពិគ្រោះយោបល់ […]

31351
រយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករ៥៦៨ ៩១២តោន គិតជាទឹកប្រាក់ចំនួន៣២៧,៤៣លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៥៦៨ ៩១២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនេះ នាំចេញទៅកាន់តំបន់អឺរ៉ុប៣១ប្រទេស បានបរិមាណអង្ករចំនួន១៥៤ ២៥៤តោន គិតជាទឹកប្រាក់ចំនួន១០៥,១២លានដុល្លារ។ ការនាំចេញអង្ករទៅប្រទេសចិន និងហុងកុងចំនួន១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន៩៤,៩២លានដុល្លារ នាំចេញទៅកាន់សមាជិកអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន៨៧,៣២លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៤ផ្សេងទៀត ដូចជាក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសញ៉ូហ្សេឡេន បានចំនួន៤៣ ៩៤០តោន គិតជាទឹកប្រាក់ចំនួន៤០,០៧លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៩,២០ភាគរយ ប្រភេទអង្ករស គ្រាប់វែង២២,២៨ភាគរយ អង្ករចំហុយ១,៧២ភាគរយ អង្ករសរីរាង្គចំនួន១,០៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ១៥,៥៨ភាគរយ និងអង្ករផ្សេងៗទៀត មានចំនួន០,១៨ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ៧៥៣ ៨១៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន៥៩១,៤១លានដុល្លារ៕    

Breed_Significance_in_Australian_Beef_Quality_38ec8877-a3c2-4a7b-bdc5-45f47024fd89
ចិនគ្រោងដំឡើងពន្ធ៥៥ភាគរយលើសាច់គោអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ កាលពីថ្ងៃទី២ ខែមិថុនាថា សាច់គោអូស្ត្រាលីនាំចូលប្រទេសចិននឹងត្រូវជាប់ពន្ធនាំចូល៥៥ភាគរយបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ សម្រាប់បរិមាណនាំចូលលើសពីកូតាប្រចាំឆ្នាំ ដែលកំណត់ដោយរដ្ឋាភិបាលចិន។ ក្រសួងបានប្រកាសតាមរយៈសេចក្តីជូនដំណឹងថា ការនាំចូលសាច់គោអូស្ត្រាលី បានឈានដល់បរិមាណ៩០ភាគរយនៃកូតាឆ្នាំនេះរួចហើយ ដែលមានន័យថា ការកែប្រែអត្រឆពន្ធនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ រហូតមកដល់ពេលថ្មីៗនេះ ការនាំចូលសាច់គោអូស្ត្រាលីភាគច្រើនទទួលបានការអនុគ្រោះពន្ធគយទាប ឬសូន្យ នៅក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ប៉ុន្តែបញ្ហានេះបានផ្លាស់ប្តូរកាលពីខែមករា ឆ្នាំ២០២៦នេះ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញនូវគម្រោងពន្ធគយលើសាច់គោរយៈពេលបីឆ្នាំ ដើម្បីការពារកសិករក្នុងស្រុកចិន។ គោលនយោបាយនេះក៏បានកំណត់កូតានាំចូលសាច់គោប្រចាំឆ្នាំពីប្រទេសមួយចំនួន ដូចជា អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល នូវែលសេឡង់ អ៊ុយរូហ្គាយ និងសហរដ្ឋអាមេរិក ដោយកំណត់កូតា៥៥ភាគរយ ក្រោយពេលនាំចូលលើសបរិមាណកូតាកំណត់។ យោងតាមប្រព័ន្ធនេះ សាច់គោអូស្ត្រាលីចំនួន២០៥ ០០០តោន អាចត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ក្រោមអត្រាពន្ធទាបឆ្នាំ២០២៦។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយទៀតថា អាជ្ញាធរចិននឹងចាប់ផ្តើមគិតពន្ធ៥៥ភាគរយ ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីផុតកម្រិតកូតាកំណត់ត្រូវ។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ព័ត៌មានទីផ្សារនៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន បានឱ្យដឹងថា ឧស្សាហកម្មសាច់គោរបស់ប្រទេសចិនបានរងផលប៉ះពាល់ដោយការធ្លាក់ចុះតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះសាច់គោការនាំចូលបានធ្វើឱ្យកសិករចិញ្ចឹមគោក្នុងប្រទេសចិនបាត់បង់ថ្លៃដើមផលិត និងធ្វើឱ្យតម្រូវការសាច់ក្នុងស្រុកធ្លាក់ចុះ។ កាលពីថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បានសម្តែងការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិន […]

Screenshot 2026-06-05 100706
សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ពង្រីកទីផ្សារកសិកម្មកាន់តែទូលាយតាមរយៈការប្រើបណ្តាញសង្គម

ដោយ លឹម សុនា កំពង់ឆ្នាំង​៖ កសិករនៅក្នុងសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ដែលកសិផលរបស់ខ្លួនអាចលក់បានតម្លៃខ្ពស់សមរម្យ គ្មានការក្រឡុកតម្លៃពីឈ្មួញកណ្តាល និងមានទីផ្សារល្អជាងមុន។ សហគមន៍នេះស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសមាជិកជាង២៤០គ្រួសារ ដែលមានសកម្មភាពផលិតស្រូវសរីរាង្គ ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន សាលារៀន អង្គការ និងលក់ឲ្យអតិថិជនទូទៅ។ ​​អ្នក​ស្រី ឃឹម សុគន្ធា ប្រធានសហគមន៍កសិកម្មក្រាំងលាវសាមគ្គី បានប្រាប់ ARDB TVថា សហគមន៍បានជួយរកទីផ្សារឲ្យសមាជិក នៅពេលពួកគាត់ប្រមូលផលបាន ដោយជួយលក់នៅតាមរយៈសហគមន៍ ដែលបានតម្លៃខ្ពស់ជាងឈ្មួញកណ្តាលទិញទូទៅ។ ជាក់ស្តែង បានសហគមន៍ចរចាទិញស្រូវបានតម្លៃ១ ១០០រៀល ទៅ១ ២០០រៀល តែឈ្មួញកណ្តាលទិញពីកសិករ បានតម្លៃត្រឹម៩០០រៀល ទៅ៩៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម​។ ដើម្បីឲ្យការធ្វើទីផ្សារមានប្រសិទ្ធភាពខ្ពស់ និងមានឈ្មួញចូលមកទិញផលិតផលក្នុងសហគមន៍កាន់តែច្រើន អ្នកស្រី ឃឹម សុគន្ធា បានប្រាប់ឲ្យដឹងទៀតថា ដំបូងលោកស្រីចាប់ផ្តើមចងក្រងជាក្រុមផលិតឲ្យបានស្រេចជាមុនសិន រួចហើយចេញមុខចរចាជាមួយឈ្មួញកណ្តាល។ ក្រោយពេលចរចាតម្លៃត្រូវហើយ លោកស្រីក៏បង្ហាញឱ្យឈ្មួញឃើញជាកស្តែងនូវគុណភាពផលិតផលក្នុងសហគមន៍ និងពិភាក្សាជាមួយសមាជិកក្រុមថា តើសហគមន៍អាចផលិតបានគ្រប់ចំនួនតាមតម្រូវការ ដែលឈ្មួញចង់បានដែរ ឬទេ។ លើសពីនេះ […]

638684377_1346982067464324_2852664230763258008_n
ផ្លែស្រស់ៗពីអាហ្រ្វិកចាប់ផ្តើមវាយលុកទីផ្សារចិន ក្រោមគោលនយោបាយពន្ធសូន្យ

ប៉េកាំង៖ ដោយសារគោលនយោបាយពន្ធគយសូន្យថ្មីរបស់ចិនសម្រាប់ប្រទេសអាហ្វ្រិក ដែលមានទំនាក់ទំនងការទូត  វបានធ្វើឱ្យផលិតផលរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិកសម្រុកចូលទីផ្សារចិន ក្នុងថ្ងៃឈប់សម្រាកទិវា ខែឧសភា ដែលជាការបើកឱកាសថ្មីៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគី។ នៅពាក់កណ្តាលអធ្រាត្រ នៃថ្ងៃទី១ ខែឧសភា ផ្លែប៉ោមចំនួន២៤តោន មកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានមន្ត្រីគយចិន ប្រចាំនៅទីក្រុង ហ្សេនចេន (Shenzhen) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន បានអនុញ្ញាតឱ្យចូលទីផ្សារយ៉ាងឆាប់រហ័ស បន្ទាប់ពីបានចាប់ផ្តើមអនុវត្តអត្រាពន្ធសូន្យ សម្រាប់ប្រទេសទាំង៥៣ នៅក្នុងទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។ ការពង្រីកគោលនយោបាយចុងក្រោយនេះ បានធ្វើឡើងខណៈពេលប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប​ណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា បានលុបចោលពន្ធគយ១០០ភាគរយ សម្រាប់ការនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៣៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេចិន ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ផ្លែប៉ោមរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលនាំចូលទីផ្សារទូទាំងប្រទេសចិន ទទួលបានអត្រាពន្ធធ្លាក់ចុះពី១០ភាគរយ ទៅសូន្យភាគរយ ដែលធ្វើឱ្យការប្រកួតប្រជែងរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ដូចគ្នានេះដែរ នៅទីក្រុងក្វាងចូវ ដែលជារដ្ឋធានីរបស់ខេត្តក្វាងទុង មន្ត្រីគយបានអនុញ្ញាតឱ្យដឹកជញ្ជូនផ្លែប័រស្រស់របស់ប្រទេសកេនយ៉ា ជាង៦ ៩០០គីឡូក្រាម នៅពាក់កណ្តាលអធ្រាត្រ នៅថ្ងៃទី១ ខែឧសភា។ នៅចុងបញ្ចប់ ផ្លែប័រទាំងនេះ បានទៅដល់លើតុរបស់អ្នកបរិភោគ នៅតំបន់ភាគខាងត្បូងប្រទេសចិន។ មុនពេលផ្លាស់ប្តូរគោលនយោបាយ ផ្លែប័រស្រស់ៗរបស់ប្រទេសកេនយ៉ា […]


កាលវិភាគផ្សព្វផ្សាយ