សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ក្រោយពីតម្លៃកង្កែបសាច់ក្នុងស្រុកធ្លាក់ចុះខ្លាំង
ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះតម្លៃកង្កែបសាច់មានការធ្លាក់ចុះខ្លាំង ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកដល់៥ ០០០រៀលក្នុងមួយគីឡូក្រាម គិតត្រឹមដើមសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦។ សមាគមបញ្ជាក់ថា តម្លៃកង្កែបសាច់ធ្លាក់ចុះ ដោយសារអ្នកប្រមូលទិញកង្កែបសាច់ក្នុងស្រុកបានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបនាំចូល។ ទាក់ទងនិងការធ្លាក់ចុះតម្លៃកង្កែបសាច់នេះ លោក គង់ គឹមឆាវ អ្នកចិញ្ចឹមកង្កែប និងជាប្រធានក្រុមអ្នកចិញ្ចឹមកង្កែប នៅស្រុកបា្រសាទបាគង ខេត្តសៀមរាប បានយល់ឃើញថា ការធ្លាក់ចុះតម្លៃកង្កែបសាច់នៅក្នុងតំបន់មួយរយៈចុងក្រោយនេះ បណ្តាលមកពីកក្តាធំៗ។ ទី១)ដោយសារការនាំចូលកង្កែបសាច់ច្រើនហួសហេតុពេក ស្របពេលកសិករនៅក្នុងស្រុកចិញ្ចឹមកង្កែបបានច្រើនជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ។ ទី២) កង្កែកចិញ្ចឹមដោយកសិករក្នុងស្រុក មានរដូវចិញ្ចឹម។ ដូច្នេះការប្រមូលផលមានច្រើនក្នុងពេលដូចគ្នា ធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ខណៈពេលនៅក្នុងខេត្តសៀមរាប ខ្សត់ភ្ញៀវទេសចរណ៍ចូលមកកម្សាន្តធ្វើឱ្យការលក់កង្កែបមិនសូវបានច្រើន។ បើយោងតាមលោក គង់ គឹមឆាវ, កាលពីដើមខែកក្កដា កសិករជាសមាជិកចិញ្ចឹមកង្កែបសាច់នៅក្នុងតំបន់លក់បានថ្លៃ៦ ០០០រៀល ហើយសមាជិកខ្លះនៅតំបន់ឆ្ងាយលក់បានថ្លៃប្រមាណ៥ ៥០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះសម្រាប់កសិករមិនទទួលបានផលចំណេញនោះទេ។ លុះត្រាតែលក់បានថ្លៃចាប់ពី៦៥០០រៀលឡើងទៅ ទើបរកបានប្រាក់ចំណេញ។ លោកលើកឡើងថា […]