News

photo_2026-06-02_09-11-30 (2)
កសិករម្នាក់នៅស្រុកសូទ្រនិគម បោះទុន១០ ០០០ដុល្លារ ចាប់អាជីបចិញ្ចឹមទាយកពងអាចរកចំណូលបាន៦លានរៀល ក្នុងមួយខែ

ដោយ នៅ ស៊ីវុត្ថា សៀមរាប៖ កសិករមួយរូបរស់នៅក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសម្រេចចិត្តបោះទុន១ ០ ០០០ដុល្លារ ដើម្បីបង្កើតមុខរបរចិញ្ចឹមទាយកពង និងអាចរកប្រាក់ចំណេញរហូតដល់ប្រាំមួយលានរៀលក្នុងមួយខែ។ កសិកររូបនេះ ឈ្មោះ នាង និស្ស័យ បានសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមទាប្រមាណបីឆ្នាំកន្លងមកហើយ ដែលបច្ចុប្បន្នលោកបានចិញ្ចឹមទាចំនួន២ ៧០០ក្បាល ដោយក្នុងមួយថ្ងៃអាចទទួលបានពងទាប្រមាណ២ ៤០០គ្រាប់ ខណៈពងទាមួយគ្រាប់អាចលក់បានតម្លៃចន្លោះពី៣៥០ ទៅ៤០០រៀល។ លោកបានឱ្យដឹងថា មុខរបរនេះលោកបានចំណាយដើមទុនដំបូងប្រមាណ១០ ០០០ដុល្លារ ក្នុងការសាងសង់រោង និងការទិញពូជកូនទាយកមកចិញ្ចឹម និងត្រូវការមើលថែទាំដិតដល់រយៈពេលប្រាំមួយខែ ទើបចាប់ផ្ដើមឱ្យផល។ លោកបានបន្ថែមថា មុខរបរចិញ្ចឹមទាយកពង កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់រូបលោក និង អាចរកប្រាក់ចំណេញរហូតប្រាំមួយលានរៀល ក្នុងមួយខែ និងមានទីផ្សារល្អអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់អតិថិជន បើទោះបីជាក្នុងរយៈពេលប្រមាណមួយខែនេះ តម្លៃពងទាធ្លាក់ចុះបន្តិចក៏ដោយ។ លោក នាង និស្ស័យ បន្ថែមទៀតថា ក្នុងពេលចិញ្ចឹមនេះ លោកក៏ទទួលបានការណែនាំផ្នែកបច្ចេកទេសថែទាំ ការបាញ់ថ្នាំសម្លាប់មេរោគ និងថ្នាំបំបាត់ក្លិនពីមន្ត្រីជំនាញកសិកម្មស្រុកផងដែរ។ យោងតាមសេចក្តីរាយការណ៍កន្លងមក កសិកររូបនេះក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋផ្សេងទៀត អាចងាកមកចាប់យកមុខរបរចិញ្ចឹមទាជាលក្ខណៈគ្រួសារ ដែលមិនត្រឹមតែកាត់បន្ថយការចំណាយលើការទិញម្ហូបពីទីផ្សារនោះទេ ក៏អាចយកទៅលក់ផងដែរ ពីព្រោះសត្វទាមិនមែនចិញ្ចឹមយកតែពងលក់មួយមុខប៉ុណ្ណោះទេ គេក៏អាចយកលាមក និងសាច់ទៅលក់បានផងដែរ។ […]

photo_2026-06-02_09-14-02
មន្រ្តីកសិកម្មឃុំ៖ កសិករដាំបន្លែងាកមកពឹងផ្អែកលើវិទ្យាសាស្រ្ត ដោយមើលអាកាសធាតុជាសំខាន់

ដោយ រស្មី ខេត្តសៀមរាប៖ ការផ្លាស់ប្តូរទម្លាប់របស់កសិករមួយចំនួនពីការធ្វើកសិកម្មតាមបែបប្រពៃណី មកពឹងផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យអាកាសធាតុ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនទិន្នផល កាត់បន្ថយការខូចខាត និងធានាបាននូវការផ្គត់ផ្គង់ទីផ្សារ។ កសិករបាននិងកំពុងធ្វើទំនើបកម្មការដាំដុះបន្លែរបស់ខ្លួនតាមរយៈមធ្យោបាយសំខាន់ៗ ដូចជាចេះមើលអាកាសធាតុតាមរយៈការមើលអែប (APP) នៃការព្យាករណ៍អាកាសធាតុ ឬសូម្បីតែការណែនាំអំពីការដាំដុះនោះបានជួយកសិករឱ្យធ្វើកសិកម្មមិនប្រឈមបញ្ហាដូចមុនទៀត។ លោក ឈុត វិឈាន មន្រ្តីកសិកម្មសង្កាត់ក្របីរៀល ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់របស់លោកបានអនុវត្តតាមបច្ចេកវិទ្យាថ្មី ជាពិសេសតែងតែស្វែងយល់ពីការមើលអែប ទាំងទៅលើ ការធ្វើដំណាំកសិកម្មក្នុងនេះ​ មានទាំងការដាំបន្លែ និងចិញ្ចឹមសត្វទទួលបានលទ្ធផលល្អ។ មន្រ្តីជំនាញកសិកម្មរូបនេះ បានបញ្ជាក់ប្រាប់ទៀតថា ក្នុងចំណោមនេះ អែបកសិឧតុនិយមបានប្រាប់ទៅលើកម្រិតទឹកភ្លៀង ការបំផ្លាញពីសត្វល្អិត និងអ្វីផ្សេងៗទៀតដែលទាំងអស់នេះហើយបានជួយឱ្យកសិករមិនចាំបាច់ប្រឈមនឹងការដាំដុះបន្តទៀត។ ពិសេសនៅសង្កាត់របស់លោកដែលប្រជាកសិកចូលចិត្តដាំបន្លែស្លឹកសម្រាប់លក់ក្នុងនេះដូចជាស្ពៃ សាលាដ ស្ពៃក្រញាញ់ និងស្ពៃចង្កឹះជាដើម។ ដោយឡែកនៅសង្កាត់របស់លោកដោយសារតែមានផ្សារម្ល៉ោះហើយកសិករក៏អាចយកកសិផលរបស់គាត់លក់ និងក្រៅពីនេះក៏អាចយកកសិផលលក់ទៅកាន់ទីផ្សារខេត្តផ្សេងៗទៀតបានដោយឥតជួបបញ្ហាលំបាកដូចមុនទៀតឡើយ។ លោក ឈាត់ ប្រែក រស់នៅភូមិគោកដូង ឃុំក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាបដែលជាដាំបន្លែលក់ជិត១០ឆ្នាំមកនេះ មិនសូវទទួលជោគជ័យប៉ុន្មានទេពោលគឺបានត្រឹមតែអាចរកថវិការ គ្រាន់ដោះស្រាយជីពីព្រោះត្រូវប្រឈមនឹងសត្វល្អិតបំផ្លាញ និងគ្រោះរាំងស្ងួតធ្វើឱ្យដំណាំទទួលរងខូចខាត និងពេលខ្លះទៀតខាតដើមព្រោះតែដំណាំមិនល្អ។ ទោះបីយ៉ាងណា​ក្នុងរយៈពេលមួយទៅពីរឆ្នាំមកនេះ លោកចាប់ផ្តើមដាំដំណាំដោយប្រកាន់យកបច្ចេកទេស និងវិទ្យាសាស្រ្តថ្មីរួមផ្សំ ជាពិសេសការមើលអែប កសិឧតុនិយម […]

image_2026-06-02_07-26-16
ដំណាំស្តេចស្វាយរបស់ឥណ្ឌា ត្រូវអាកាសធាតុបំផ្លាញស្ទើរគ្មានផ្លែ

ក្រុងដេវហ្គាដ៖ នៅរដ្ឋមហារាស្ត្រ ស្ថិតភាគខាងលិចប្រទេសឥណ្ឌា កសិករដាំស្វាយកំពុងប្រញាប់ប្រញាល់បំពេញបែបបទបញ្ជាទិញពីអ្នកលក់គ្រឿងទេសអនឡាញ នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីចម្ការស្វាយពូជអាល់ហ្វូសូ (Alphonso) ទំហំបីហិកតារបស់គ្រួសារនាង ស្ទើរតែគ្មានផ្លែល្អសោះក្នុងឆ្នាំនេះ។ ស្ត្រីកសិករ អាយុ២៦ឆ្នាំរូបនេះ គឺជាអ្នកតស៊ូម្នាក់នៅទីក្រុងឆ្នេរសមុទ្រឈ្មោះ ដេវហ្គាដ (Devgad) ត្រូវបង្ខំចិត្តដើរប្រមូលទិញផ្លែស្វាយពីកសិដ្ឋានធំៗ ដើម្បីរក្សាអាជីវកម្មរបស់ឪពុកនាងឱ្យដំណើរការ។ អ្នកស្រីបានមានប្រសាសន៍ថា “ប្រសិនបើយើងមិនចែកចាយតាមការបញ្ជាទិញទេ នៅឆ្នាំក្រោយទេអតិថិជនធំៗនឹងមិនមករកយើងវិញទេ “។ យោងតាមទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវ និងវាយតម្លៃរបស់ឥណ្ឌាបានបង្ហាញថា ប្រទេសឥណ្ឌា គឺជាប្រទេសដាំស្វាយច្រើនជាងគេបំផុតនៅលើពិភពលោក ហើយបានផលិតផ្លែស្វាយចំនួន២៨លានតោន រវាងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ រដ្ឋមហារាស្ត្រ មានភាពល្បីល្បាញដោយសារផ្លែស្វាយពូជ អាល់ហ្វុនសូ ប៉ុន្តែមន្ត្រីពាក់ព័ន្ធបាននិយាយថា អាកាសធាតុក្តៅខ្លាំងពេកបានបំផ្លាញ ទិន្នផលស្វាយ ដែលគេស្គាល់ថា ជា “ស្តេចស្វាយ”។ មន្ត្រីកសិកម្ម នៅទីក្រុងដេវហ្គាដ ដែលជាតំបន់មួយក្នុងចំណោមតំបន់ដាំដំណាំស្វាយ ពូជអាល់ផុនសូ បាននិយាយថា ភាពខុសគ្នាខ្លាំងពេកនៃសីតុណ្ហភាពពេលថ្ងៃ និងពេលយប់ នៅក្នុងខែធ្នូ និងខែមករា បានបង្កផលប៉ះពាល់ដល់ការចេញផ្កា និងការកាន់ផ្លែ ខណៈពេលអាកាសធាតុក្តៅជាងធម្មតា នៅក្នុងខែមេសា និងឧសភា ដែលប្រហែលជាដោយសារបាតុភូតអាកាសធាតុ អែល នីណូ (El Nino) […]

photo_2026-05-27_11-10-49
កសិករ រស់ រិនដា តស៊ូនឹងមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ​ រហូត​​ក្លាយជាអ្នក​ផ្គត់ផ្គង់ដ៏ធំមួយ នៅ​ខេត្តស្វាយរៀង​

ដោយ ឡុង សារេត ខេត្ត​ស្វាយរៀង៖  លោក ​រស់ រិនដា​ អ្នកឯកទេសបង្កាត់ភ្ញាស់កូនត្រីពូជ​​នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង​ចាប់ផ្តើម​ប្រកប​មុខរបរ​ចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនៅឆ្នាំ​១៩៩៥​  ហើយធ្លាប់​បរាជ័យ​អស់រយៈពេល៥ឆ្នាំ​ជាប់គ្នាដោយ​​មិនព្រមបោះបង់​​ បើទោះជាពុំសូវទទួលបានការគាំទ្រ​ពីក្រុមគ្រួសារ​ក៏ដោយ។​ កសិកររូបនេះ​នូវតែបន្ត​​​តស៊ូ​​ប្រឹងប្រែងជម្នះ​រាល់​បញ្ហា​ ​រហូតទទួលការគាំទ្រ​និង​​បាន​ប្រែក្លាយ​​ទីតាំង​ ជាកន្លែង​ផ្គង់ផ្គង់កូនត្រីពូជ​ធំមួយ​​ប្រចាំ​តំបន់នាពេលសព្វថ្ងៃ។​ បើយោងតាម​ លោក រស់ រិនដា  នៅក្នុងដំណាក់កាល​ប្រកបមុខរបរបង្កាត់ភ្ញាស់​កូនត្រីពូជ ​លោក​ធ្លាប់បរាជ័យ​អស់រយៈពេល​៥ឆ្នាំ​ ​។​ ប៉ុន្តែដោយ​ការស្រលាញ់ចូលចិត្តលើមុខរបរក្នុងវិស័យវារីវប្បកម្ម​ ដោយផ្សារភ្ជាប់​ជាមួយ​សេចក្តីព្យាយាមតស៊ូ បាន​ធ្វើឱ្យ​លោក​ ទទួលបានលទ្ធ​​ផលពីមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ​ជាបន្តបន្ទាប់។​ ​លោក រស់ រិនដា បានគូសបញ្ជាក់ថា ​ភាពបរាជ័យ​ក្នុងមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ​ដែលបាន​ជួបប្រទះ​កអស់រយៈពេល​៥ឆ្នាំ​ដំបូងៗនោះ ដោយសារ​យើង​ខ្វះបទពិសោធន៍​ ខ្វះបច្ចេកទេស​ ខ្វះប្រភពទឹកផ្គត់ផ្គង់​​ជាចម្បង​។ ប៉ុន្តែ​​ក្រោយ​បន្តធ្វើការ​ស្វែងយល់​អំពីបញ្ហា​ដែលធ្លាប់ជួបប្រទះទាំងនោះមក​​​ វាជួយឱ្យខ្ញុំកាន់តែចេះ​និងយល់ពីមូលហេតុនៅតាមផ្នែកនីមួយៗបាន​ច្បាស់លាស់​​ ។ តួយ៉ាង​បើខ្វះប្រភព​ខ្ញុំត្រូវជិកស្រះឱ្យបានច្រើនដើម្បីស្តុកទឹកទុក​ សម្រាប់ប្រើនៅពេល​ចាំបាច់​​​ ។ ​ក្រោយពីដឹងពីមូលហេតុ​នាំឱ្យខ្លួនបរាជ័យលើមុខរបរអស់រយៈពេល៥ឆ្នាំ, លោក រស់ រិនដា អះអាងថាការរីកចម្រើន​នៃមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ​​កន្លងទៅនេះ៖ទី​១) ដោយសារ​លោក​បានសំអាតស្រះ​ចិញ្ចឹមត្រី​បានល្អ​ ទី​២) ​លោក​ចេះរៀបចំ​ត្រីឱ្យទៅតាមប្រភេទ​ត្រី តូចដាក់ទៅតាមតូច ហើយធំដាក់ទៅតាមធំ​ ដោយ​ការ​ធ្វើបែប ជួយឱ្យការចិញ្ចឹមត្រី​កើនឡើង រហូតដល់ពង្រីកទំហំផ្ទៃដី​សម្រាប់ចិញ្ចឹមនិងភ្ញាស់ពូជត្រីរហូតដល់ជិត​២ហិកតាក្នុងពេលសព្វថ្ងៃ​​។ ​          […]

photo_2026-06-01_10-30-37
ឯកឧត្តម ខុន សេរីរដ្ឋា៖ សេដ្ឋកិច្ចក្នុងវិស័យកសិកម្មរបស់ខេត្តកណ្តាលថយចុះពី៧០ភាគរយ មកនៅត្រឹម២៩ភាគរយ នាពេលបច្ចុប្បន្ន​​​

ដោយ ឡុង សារេត ខេត្តកណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា សេដ្ឋកិច្ចទាំងមូលរបស់ខេត្តក្នុងវិស័យកសិកម្មនៅឆ្នាំ១៩៩៧-១៩៩៨ មានដល់៧០% ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះសេដ្ឋកិច្ចក្នុងវិស័យកសិកម្មនៅក្នុងខេត្តកណ្តាលនៅសល់តែ២៩%។ ឯកឧត្តមប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ។ ឯកឧត្តមអភិបាលរងខេត្តកណ្តាលមានប្រសាសន៍ទៀតថា សេដ្ឋកិច្ចក្នុងវិស័យកសិកម្មរបស់ខេត្តកណ្តាលថយចុះដោយសារកសិករបានប្តូរមុខរបរ។ មានន័យថាប្រទេសប្រទេសមានការរីកចម្រើនមូលដ្ឋានមានការប្រែក្លាយផ្នែកខ្លះនៃវិស័យកសិកម្ម ប្រជាពលរដ្ឋបានប្តូរមុខរបរទៅជាវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម។ ឯកឧត្តម ចោទជាសំនួរថា តើការប្រែប្រួលនៅក្នុងវិស័យកសិកម្មថយចុះចោទជាបញ្ហាឬទេ? ឯកឧត្តម មានប្រសាសន៍ថាអត់ជាបញ្ហាទេ ពីព្រោះសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានរបស់យើងមានការអភិវឌ្ឍ ទើបមានការប្រែប្រួល។ ដូចនេះនៅពេលដែលមានការប្រែប្រួល វិស័យកសិកម្មត្រូវតែថយ ប៉ុន្តែមិនអាចអស់ទេ។ ព្រោះផ្ទៃដីនៅក្នុងវិស័យកសិកម្មនៅសល់ច្រើនណាស់។ ដូចនេះបងប្អូនដែលជាកសិករ ពិសេសបងប្អូនមានវ័យចាស់នៅសល់ដីស្រែ ចំម្កា មិនប្តូរមុខរបរនោះទេ។ ឯកឧត្តម ខុន សេរីរដ្ឋា មានប្រសាសន៍ថា “វិស័យកសិកម្មគឺជាវិស័យស្នូលរបស់កសិករតាំងតែពីដើមមក ហើយជាសន្តិសុខស្បៀងរបស់ជាតិទាំងមូល។ បើវិស័យកសិកម្មទន់ខ្សោយ នោះសន្តិសុខស្បៀងរបស់យើងមិនរឹងមាំទេ ហើយបើយើងពឹងផ្អែកទៅលើទំនិញនាំចូលពីបរទេស ស្ថិរភាពនៃសន្តិសុខស្បៀងគឺអត់មានតែម្តង”៕

710782251_1394630879361397_7806306268247632220_n
ផ្សារផលិតផលខ្មែរខេត្តកំពត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក ដែលបានដាំដុះ និងកែច្នៃដោយកសិករ

កំពត៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៦ព្រឹក-១២ថ្ងៃត្រង់។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមជម្រាបជូនថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពតក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយសូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

image_2026-06-01_08-23-08
កំពង់ផែចិនចាប់ផ្តើមផ្លូវត្រង់បន្ថែមទៀតទៅកាន់ទ្វីបអាហ្រ្វិក ខណៈទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ

សានទុង៖ កំពង់ផែធំៗជាច្រើនរបស់ប្រទេសចិន បានបើកដំណើរការដឹកជញ្ជូនតាមផ្លូវទឹកត្រង់ជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ស្របពេលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាហ្វ្រិកកាន់តែស៊ីជម្រៅ ដោយវិធានការពន្ធសូន្យសម្រាប់ប្រទេសអាហ្វ្រិកចំនួន៥៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន បានចូលជាធរមាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។ អ្នកវិភាគបាននិយាយថា ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនត្រង់បន្ថែមទៀត នឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រទេសពាក់ព័ន្ធ។ កាលពីដើមខែកឧសភានេះ នៅចំណតកំពង់ផែ ឈីងតាវ (Qingdao) ខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន នាវាផ្ទុកទំនិញផលិតនៅប្រទេសចិន រួមមានគ្រឿងបន្លាស់រថយន្ត សំបកកង់ និងបន្ទះសូឡា បានបញ្ចប់ការផ្ទុកទំនិញរបស់ខ្លួន ហើយបានចេញដំណើរទៅកាន់កំពង់ផែសំខាន់ៗ នៅអាហ្វ្រិកខាងលិច។ ផ្លូវនេះមាននាវាធ្វើដំណើរទៅមកចំនួន១៣គ្រឿង និងចេញដំណើរតាមកាលវិភាគថេរប្រចាំសប្តាហ៍។ ក្នុងនាមជាកំពង់ផែដ៏សំខាន់មួយនៅភាគខាងជើងប្រទេសចិន កំពង់ផែឈីងតាវ ផ្តល់ការតភ្ជាប់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅអាហ្វ្រិកខាងលិច ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនរវាងខេត្តសានទុង និងតំបន់ដីគោក និងរវាងតំបន់អាហ្វ្រិកខាងលិចកាន់តែខ្លី។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ការនាំចេញសរុបពីកំពង់ផែ ឈីងតាវ ទៅកាន់ទ្វីបអាហ្រ្វិក ទទួលបានប្រាក់ចំណូលពី៤៣,៥៦ពាន់លានយន់ ឬស្មើនឹង៦,៣៧ពាន់លានដុល្លារ កើនឡើង២៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនេះដែរ ការនាំចេញផលិតផលមេកានិច និងអគ្គិសនី បានកើនឡើង៣៧,៤ភាគរយ និងផលិតផលបច្ចេកវិទ្យាខ្ពស់ បានកើនឡើង២៥,៧ភាគរយ។ ដូចគ្នានេះផងដែរ នៅក្នុងខេត្ត សានទុង ក៏មានកំពង់ផែផ្សេងទៀត […]

711680104_1557521305936901_7651719884276358451_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះ មូមូ នៅក្រុងអរិយក្សត្រ

កណ្តាល៖ នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅ កសិដ្ឋាន មូមូ ហ្វាម (MOO MOO FARM) ដែលជាកសិដ្ឋានចិញ្ចឹមគោឈានមុខមួយក្នុងការផលិតទឹកដោះគោស្រស់ប្រកបដោយគុណភាពខ្ពស់ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែក​ក្មេង​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ការចុះពិនិត្យនាឱកាសនេះ មានគោលបំណងស្វែងយល់ផ្ទាល់អំពីវឌ្ឍនភាពនៃការគ្រប់គ្រងកសិដ្ឋាន ខ្សែសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់ ស្របតាមស្តង់ដារបច្ចេកទេស ក៏ដូចជាការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តជំរុញគាំទ្រផ្នែកឥណទាន ក្នុងគោលដៅលើកកម្ពស់វិស័យកសិឧស្សាហកម្ម ការកែច្នៃផលិតផលក្នុងស្រុក និងពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព និងរីកចម្រើនទៅមុខ។ កាលពីខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ទាំងសហការី បានឆ្លៀតពេលអញ្ជេីញធ្វើទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម  និងបានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់លើទីផ្សារ ដែលកំពុងតែមានតម្រូវការខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត​​ បានផ្តល់យោបល់ថា ដើម្បីជួយដល់កសិករនៅក្នុងតំបន់ឱ្យមានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករ […]

image_2026-06-01_07-55-09
ការនាំចេញអង្កររបស់ឥណ្ឌាទៅកាន់តំបន់ឈូងសមុទ្រធ្លាក់ចុះ ព្រោះសង្រ្គាមអ៉ីរ៉ង់

ម៉ុមបៃ៖ ការនាំចេញអង្កររបស់ឥណ្ឌាក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៦ បានធ្លាក់ចុះបន្តិច បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារសង្គ្រាមអ៊ីរ៉ង់រំខានដល់ការនាំចេញអង្ករប្រភេទ បាស្មាទី ទៅកាន់ទីផ្សារឈូងសមុទ្រ។ យោងតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេលើពិភពលោកបានធ្លាក់ចុះជាង៥ភាគរយ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីការប្រមូលផលស្រូវប្រចាំឆ្នាំ។ មន្ត្រីដដែលបាននិយាយថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ពីខែមករា ដល់ខែមេសា បានធ្លាក់ចុះ១,៣ភាគរយ កាលមួយឆ្នាំមុន មកនៅត្រឹម៨,៣៩លានតោន។ ចំណែកការនាំចេញអង្ករ បាស្មាទី បានធ្លាក់ចុះ៧ភាគរយក្នុងរយៈពេលនេះ មកនៅត្រឹម២,៣លានតោន ស្របពេលការនាំចេញទៅកាន់ទីផ្សារនៅតំបន់មជ្ឈឹមបូព៌ា រួមទាំងប្រទេសអ៊ីរ៉ង់ បានធ្លាក់ចុះ។ រីឯការនាំចេញអង្ករមិនមែនប្រភេទ​ បាស្មាទី បានកើនឡើងដល់បរិមាណ៦,០៩លានតោន ​ច្រើនជាងកាលពីឆ្នាំ២០២៥ ដែលនាំចេញបានត្រឹមតែ៦,០៣លានតោន។ អ្នកនាំចេញអង្ករម្នាក់នៅទីក្រុងញូវដែលី បាននិយាយថា ការនាំចេញត្រូវគេរំពឹងទុកថា នឹងនៅតែទាបជាងកម្រិតធម្មតា ប្រសិនបើសង្គ្រាមអ៊ីរ៉ង់មិនទាន់បញ្ចប់។ អ្នកនាំចេញអង្កររូបនេះ បានបន្តឲ្យដឹងទៀតថា ការដឹកជញ្ជូនអង្ករតាមយន្តហោះទៅកាន់ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ កាតា និងអារ៉ាប៊ីសាអ៊ូឌីត នៅតែពន្យារពេល ដោយសារសង្គ្រាមនេះធ្វើឱ្យអ្នកទិញ និងក្រុមហ៊ុននាំចេញ ត្រូវធ្វើកិច្ចព្រមព្រៀងថ្មី។ ឥណ្ឌាភាគច្រើនដឹកជញ្ជូនអង្ករមិនមែនបាស្មាទីទៅកាន់ទីផ្សារក្រៅប្រទេស មានដូចជា ប្រទេសបង់ក្លាដែស បេណាំង កូតឌីវ័រ ហ្គីណេ និងប្រទេសកាមេរូន […]

712704440_1301770242129346_6190895139184438423_n-1-650x365
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមការងារចុះជួយមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៧០នាក់។ សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដើម្បីជ្រើសរើសយក ៥រូប ធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ ដោយទទួលបានសន្លឹកឆ្នោតបានការចំនួន២៣០សន្លឹក និងមិនបានការមួយសន្លឹក។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំស៊ីធរ ដែលអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តដោយផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើនទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ និងការណែនាំគន្លឹះសំខាន់ៗដល់យុវជនបក្ស ដូចខាងក្រោម៖ – ការពង្រឹងសមត្ថភាព និងកាយសម្បទា៖ យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង និងសុខភាពរាងកាយតាមរយៈការលេងកីឡា​ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន […]


កាលវិភាគផ្សព្វផ្សាយ