News

image_2026-05-27_16-03-21
ចំនួនពលករចំណាកស្រុកកើនច្រើនបំផុត ដើម្បីបំពេញការងារក្នុងវិស័យកសិកម្ម នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ប្រទេសកូរ៉េខាងត្បូង ប្រមូលពលករចំណាកស្រុកឱ្យបានចំនួន១០៤ ០០០នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុត ឱ្យចូលរួមក្នុងវិស័យកសិកម្ម នៅឆមាសទីមួយ នៃឆ្នាំ២០២៦នេះ ដោយគូសបញ្ជាក់ពីការពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងពលកម្មមកពីបរទេស។ ក្នុងនេះ មានពលករចំនួន៩៤​ ០០០នាក់ នឹងក្លាយជាអ្នកធ្វើតាមរដូវកាលកាន់ទិដ្ឋាការ E-8 ដែលមានសុពលភាពរហូតដល់ប្រាំបីខែ។ ក្រៅពីនេះ ត្រូវបានបម្រុងទុកសម្រាប់ពលករកាន់ទិដ្ឋាការ E-9 ដែលអាចស្នាក់នៅបានរយៈពេលរហូតបីឆ្នាំ ព្រមទាំងអាចស្វែងរកឱកាសនៅក្នុងវិស័យឧស្សាហកម្មផងដែរ ដូចជាផ្នែកចិញ្ចឹមសត្វជាដើម។ នៅក្នុងឆ្នាំ២០២៦នេះ គ្រាន់តែចំនួនអ្នកធ្វើការតាមរដូវកាលបានកើនឡើង៥៣ភាគរយ ពីចំនួន៦១ ២៤៨នាក់ ក្នុងឆមាសទី១ កាលពីឆ្នាំ២០២៥។ យោងតាមតួលេខរបស់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួនពលករចំណាកស្រុកក្នុងវិស័យកសិកម្មមានចំនួន២០ ៧៣៨នាក់ ក្នុងឆ្នាំ២០២០ ប៉ុន្តែបានកើនឡើងយ៉ាងឆាប់រហ័សដល់៨៥ ២៩២នាក់ ក្នុងឆ្នាំ២០២៤ និងកើនដល់១៣០ ២៥៩នាក់ ក្នុងឆ្នាំ២០២៥ ដែលកើនឡើងជាងប្រាំមួយដង។ តាមរយៈតួលេខសម្រាប់ឆមាសទីមួយនៃឆ្នាំនេះលើសពី១០០ ០០០នាក់ហើយ ចំនួនសរុបប្រចាំឆ្នាំត្រូវបានគេរំពឹងថា នឹងឈានដល់ ១៤០ ០០០នាក់នៅឆ្នាំ២០២៦នេះ […]

image_2026-05-27_15-13-13
ឥណ្ឌាក្លាយជាអ្នកផ្គត់ផ្គង់សាច់ក្របីដ៏សំខាន់សម្រាប់ទីផ្សារវៀតណាម

ហាណូយ៖ ប្រទេសវៀតណាមបានចំណាយប្រាក់ជាង២០០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦  សើម្បីនាំចូលសាច់ក្របីពីប្រទេសឥណ្ឌា ដែលកំពុងតែក្លាយជាអ្នកផ្គត់ផ្គង់សាច់ដ៏សំខាន់មួយ ទៅកាន់ទីផ្សារវៀតណាម។ យោងតាមទិន្នន័យពីនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា ការនាំចូលសាច់ក្របី និងផលិតផលសាច់សត្វ មានបរិមាណចំនួន១៣១ ១០០តោន ដែលមានតម្លៃជាង២៩៥លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦។ ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលស្មើនឹងជាង២២ភាគរយនៃការនាំចូលសាច់ក្របីសរុប ឬស្មើនឹងជាង២៩ ១០០តោន ព្រមទាំងរកចំណូលបានជិត១១៦លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ បរិមាណនាំចូលសាច់ក្របីពីឥណ្ឌាបានកើនឡើង៣,៧ភាគរយ ខណៈតម្លៃនាំចូលបានកើនឡើង២១,៥ភាគរយ។ និន្នាការកើនឡើងនេះបានបន្តរហូតដល់ខែមីនា នៅពេលប្រទេសវៀតណាមបាននាំចូលសាច់ ក្របី និងផលិតផលសាច់ចំនួន៥១ ៦០០តោនពីប្រទេសឥណ្ឌា ដែលមានតម្លៃជាង២០៨លានដុល្លារ ស្មើនឹងជាង២៣ភាគរយនៃការនាំចូលសរុប។ ពីមួយឆ្នាំទៅមួយឆ្នាំ តួលេខនេះតំណាងឱ្យការកើនឡើងជិត២២ភាគរយនៃបរិមាណ និងជាង៤៣ភាគរយនៃតម្លៃនាំចូលសាច់សត្វ។ យោងតាមនាយកដ្ឋានផលិតកម្មបសុសត្វ វៀតណាម បានឱ្យដឹងថា សាច់ក្របីរបស់ប្រទេសឥណ្ឌា បានលេចធ្លោកាន់តែខ្លាំងឡើងនៅក្នុងប្រទេសវៀតណាម ដោយសារកត្តាសំខាន់ពីរ។ ទីមួយ តម្លៃសាច់ក្របីនៅទាប បានធ្វើឱ្យផលិតផលសាច់របស់ឥណ្ឌា អាចប្រកួតប្រជែងបានយ៉ាងខ្លាំងនៅលើទីផ្សារក្នុងប្រទេសវៀតណាម។ លើសពីនេះ ការផ្គត់ផ្គង់សាច់ក្របីនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការចិញ្ចឹមក្របីមិនសូវបានល្អ ហើយតំបន់វាលស្មៅសម្រាប់ក្របីក៏បានរួមកាន់តែតូច។ ទន្ទឹមនឹងនោះដែរ តម្រូវការផលិតផលសាច់ក្របី និងសាច់គោ នៅតែមានកម្រិតខ្ពស់។ […]

707370647_994626673369834_7835020145298139502_n
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលកៅស៊ូ ដែលដាំដុះមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ៦០៤លានដុល្លារ ថយចុះ៩,១ភាគរយ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ២២៣លានដុល្លារ គឺកើនឡើង១៣១ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែង​​ថា គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលដែលដាំដុះបាន ឬផលិតបានឱ្យមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក និងកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេចមុននិងនាំចេញទៅខាងក្រៅប្រទេស។ ក្រៅពីនាំចេញ ជ័រកៅស៊ូកម្ពុជាត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការ រួមមាននៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ ខណៈដែលកម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន១០១ ២០៨ហិកតា ស្មើនឹង២៣ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកើនឡើងនេះ ក៏បានបង្ហាញពីកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើង ហើយផ្ទៃដីដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏ចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ និងបានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូ បង្កើនផលប្រយោជន៍ដល់កសិករ ដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗ ដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ […]

image_2026-05-27_13-18-33
កសិករចិញ្ចឹមមាន់ប្រទេសអូទ្រីស ជំរុញឱ្យលក់ស៊ុតក្នុងស្រុក នៅតាមផ្សារទំនើប

ទីក្រុងវីយែន៖ ក្រុមកសិករវ័យក្មេងរបស់ប្រទេសអូទ្រីស នាំគ្នាបានរិះគន់បណ្តាសាខារបស់ផ្សារទំនើបអន្តរជាតិ ចំពោះការលក់ស៊ុតនាំចូលពីបរទេស ហើយមិនព្រមដាក់តាំងលក់ផលិតផលស៊ុតមាន់ក្នុងស្រុក។ អ្នកចិញ្ចឹមមាន់ម្នាក់ ដែលជាសមាជិកសមាគមកសិករវ័យក្មេងអូទ្រីស បាននិយាយថា នេះគឺជាសញ្ញាខុសទាំងស្រុងសម្រាប់កសិករចិញ្ចឹមមាន់របស់យើង។ មានស៊ុតអូទ្រីសគ្រប់គ្រាន់ហើយ ដូច្នេះស៊ុតនាំចូលពីបរទេសគួរឈប់ឱ្យដាក់តាំងលក់តាមផ្សារទំនើបរបស់យើងទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករចិញ្ចឹមមាន់យកស៊ុតនៅប្រទេសអូទ្រីស បានវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីពង្រឹងលើគុណភាព ការគ្រប់គ្រង ការតាមដាន ព្រមទាំងសាងសង់ទ្រុងមាន់បែបទំនើបៗ។ ពួកកសិករប្រឹងធ្វើកសិកម្មចិញ្ចឹមមាន់យកស៊ុត ដោយសារតែពួកគេអាចជឿជាក់យ៉ាងច្បាស់ថា អ្នកលក់រាយគ្រឿងទេសនៅក្នុងប្រទេសអូទ្រីសនឹងលក់តែស៊ុតអូទ្រីសប៉ុណ្ណោះ។ សមាគនកសិករវ័យក្មេងអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កសិកររបស់យើងបានចែកចាយស៊ុតមាន់គ្រប់គ្រាន់តាមតម្រូវការ។ ពួកគេបានវិនិយោគ  ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត និងបង្កើតបានតាមស្តង់ដារ ដែលអាចធ្វើឱ្យប្រទេសអូទ្រីសមានមោទនភាពចំពោះលទ្ធផលនេះ។ ស្រាប់តឺហេតុអ្វីបានផ្សារលក់រាយដ៏ធំនេះ បែរជាដាក់តាំងលក់ស៊ុតមាន់បរទេស ដែលទង្វើមិនអាចទទួលយកបានសោះតែម្តង”។ សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា សមាគមកសិករវ័យក្មេងត្រូវការភាពជឿជាក់ ការរៀបចំផែនការជាក់លាក់ ឆន្ទៈក្នុងការវិនិយោគ និងការរំពឹងទុកដោយយុត្តិធម៌ ព្រោះការវិនិយោគលើកសិដ្ឋានចិញ្ចមមាន់នេះ ត្រូវទទួលខុសត្រូវក្នុងរយៈពេលវែង។ កសិករវ័យក្មេងត្រូវតែអាចជឿជាក់ថា ផលិតផលស៊ុតមាន់របស់ពួកគេ នឹងមានលក់នៅតាមសាខាផ្សារក់រាយនៅក្នុងប្រទេសអូទ្រីស។ បើយោងតាមតួលេខក្រសួងកសិកម្មអូទ្រីស បានឱ្យនៅដឹងថា នៅក្នុងឆ្នាំ២០២៤ ការផលិតស៊ុតរបស់ប្រទេសអូទ្រីសមានចំនួនប្រហែល២,២ពាន់លានស៊ុតនេះ។ ជាង៥៦ភាគរយនៃមេមាន់ចិញ្ចឹមនៅក្នុងទ្រុងបានផ្តល់ស៊ុតប្រហែល៣១ភាគរយ ចំណែក១៣ភាគរយ គឺជាស៊ុតបានមកពីមេមាន់ចិញ្ចឹមតាមបែបធម្មជាតិ។ ចំណែករបាយការណ៍ស្ថិតិ បាននិយាយថា ប្រទេសអូទ្រីសអាចផ្គត់ផ្គង់ស៊ុតមានដោយខ្លួនឯងបាន៩៥ភាគរយ។ សម្រាប់ស៊ុតមាន់ប្រហែល៩០ភាគរយសុទ្ធសឹងតែចិញ្ឋឹមនៅក្នុងស្រុក។ ប្រទេសអូទ្រីសនាំចូលស៊ុតពីប្រទេសជិតខាង ដើម្បីបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក […]

photo_2026-05-27_19-05-12 (5)
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជួបសំណេះសំណាលកសិករចំនួន៣០០នាក់ ក្នុងស្រុកជុំគិរី

ស្រុកជុំគិរី ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលប្រជាកសិករ រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក ហេង ងួនស្រ៊ុន អភិបាលស្រុកស្តីទី សមាជិកក្រុមប្រឹក្សាស្រុក  លោកមេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ ព្រមទាំងប្រជាប្រជាកសិករចូលរួមសរុបចំនួន៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា ការជួបជុំថ្ងៃនេះចង់ឲ្យបងប្អូនទទួលបានព័ត៌មានថ្មីៗពីកសិកម្មដោយធ្វើយ៉ាងណា ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូររបៀបធ្វើកសិកម្ម ដោយត្រូវចេះគិតថ្លៃដើមផលិត បង្កើនការផលិត និងការចិញ្ចឹមសត្វ ដោយស្វែងយល់អំពីរបៀបនៃការប្រើប្រាស់ជី ឬថ្នាំ និងពូជឲ្យបានត្រឹមត្រូវទៅតាមពេលវេលា កាត់បន្ថយការចំណាយផ្សេងៗនឹងទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា «ការធ្វើកសិកម្មមិនស្រួលទេ នឿយហត់ណាស់ ដូច្នេះសូមធ្វើឲ្យបានម៉ត់ចត់ និងពិតប្រាកដ ទើបអាចទទួលបានប្រាក់ចំណេញ មិនធ្លាក់ក្នុងអន្ទាក់បំណុល ជាពិសេស […]

image_2026-05-27_12-30-47
កសិករដាំទុរេនម៉ាឡេស៊ីប្រើបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្លែក្លែងក្លាយ

កូឡាឡាំពួរ៖ សមាគមកសិករដាំដំណាំហូបផ្លែ នៅក្នុងរដ្ឋប៉េណាំងរបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមប្រព័ន្ធឌីជីថល ដើម្បីការពារកុំឱ្យផ្លែទុរេនមកពីរដ្ឋផ្សេង ឬប្រទេសផ្សេង បន្លំដាក់លក់ក្នុងទីផ្សារផ្លែឈើ ខណៈពេលតម្រូវការផ្លែទុរេនលំដាប់ពិភពលោកកំពុងកើនឡើង។ ផ្លែទុរេននីមួយៗ មានបិទស្លាកសម្គាល់ ឃ្យូអ កូដ (QR Code) ដែលដាក់នៅជាប់នឹងទងរបស់វា បន្ទាប់មកកសិករបញ្ចូលព័ត៌មានលម្អិតរបស់ផ្លែទុរេននៅលើប្រព័ន្ធអនឡាញ។ ប្រធានសមាគមកសិករដាំដំណាំហូបផ្លែ បាននិយាយថា អ្នកប្រើប្រាស់គ្រាន់តែស្កេនលេខកូដដោយប្រើកាមេរ៉ាស្មាតហ្វូន ដើម្បីទាញយកព័ត៌មានភ្លាមៗអំពីផ្លែទុរេន រួមទាំងប្រភពដើម និងព័ត៌មានលម្អិតនៃការផ្ទៀងផ្ទាត់។ លោកបានមានប្រសាសន៍ថា លេខកូដនីមួយៗមានសុពលភាពរយៈពេលប្រាំពីរថ្ងៃ ចាប់តាំងពីការស្កេនដំបូង ហើយកសិករអាចរកប្រភពស្លាកសម្គាល់តាមរយៈសមាគម។ លោកប្រធានសមាគមបានមានប្រសាសន៍ដូច្នេះថា “យើងមានក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលបញ្ចូលទិន្នន័យអនឡាញ ដើម្បីតាមដានផ្លែទុរេន ហើយថែមទាំងផ្តល់ដំណឹងភ្លាមប្រសិនបើរកឃើញថា មានការលូចបន្លំលេខកូដផ្លែទុរេន។ លោកបាននិយាយទៀតថា “នេះជួយធានាបាននូវភាពត្រឹមត្រូវនៃផ្លែទុរេនដាំក្នុងរដ្ឋប៉េណាំង។ អតិថិជនក៏អាចផ្ទៀងផ្ទាត់ផ្លែទុរេនដោយផ្ទាល់នៅតាមតូបលក់ផងដែរ។” សមាគមកសិករដាំដំណាំហូបផ្លែ ម៉ាឡេស៊ីមានសមាជិកប្រមា២៥០នាក់ ដែលរួមមានម្ចាស់ចម្ការខ្នាតតូច និងមធ្យមនៅទូទាំងរដ្ឋប៉េណាំង ក្នុងនោះប្រហែល២០០នាក់បានចូលរួមយ៉ាងសកម្មក្នុងការដាំដុះទុរេន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក មូហាម៉ាដ សាប៊ូ (Mohamad Sabu) បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយមានប្រសាសន៍ថា ប្រព័ន្ធ ឃ្យូអកូដ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើគុណភាព។ ផ្លែទុរេនម៉ាឡេស៊ីមានភាពល្បីល្បាញដោយសារគុណភាពពិសេសរបស់វា ហើយនេះជាមូលហេតុ ដែលប្រទេសមួយចំនួនមានករណីក្លែងបន្លំផ្លែទុរេន […]

photo_2026-05-27_18-20-40 (6)
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការផលិត និងការដាំដុះ កសិករយើងត្រូវចេះគិតគូរដល់សុខភាពអ្នកបរិភោគ និងកូនចៅយើងជំនាន់ក្រោយផង

ស្រុកទឹកឈូ ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល កសិករនៅស្រុកទឹកឈូ ខេត្តកំពត ហើយបានស្នើឲ្យរួមគ្នាប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។ កម្មវិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ ថា  អភិបាលរងនៃគណៈអភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ សមាជិក សមាជិកា លោកមេឃុំ មេភូមិ និងប្រជាកសិករចូលរួមសរុបចំនួន២១០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនេះថា កម្មវិធីថ្ងៃនេះមានគោលបំណងធំចំនួនពីរ គឺទី១ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី២ ជាប្រធានសមាគមបណ្តាញកសិករតេជោ ហើយចំពោះធនាគារ ARDB មានផ្តល់ប្រាក់កម្ចី និងឥណទានផ្តោតលើវិស័យកសិកម្ម និងអ្នកកែច្នៃ ក្នុងអត្រាការប្រាក់ទាប ជាពិសេស សូមជូនព័ត៌មាននេះដល់បងប្អូនយើងអ្នកស្រុកទឹកឈូបានស្គាល់កាន់តែច្បាស់ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច […]

photo_2026-05-26_15-24-50
កសិដ្ឋានមួយកន្លែងនៅជាយក្រុងភ្នំពេញអាចប្រមូលផលត្រសក់ផ្អែមជាង១០តោនក្នុងមួយខែ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កសិដ្ឋានឌីភីខេភ្នំប្រសិត ស្ថិតនៅក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បាននិងកំពុងដាំដំណាំត្រសក់ផ្អែមនៅលើផ្ទៃដីប្រហែលពីរហិកតាកន្លះ ដែលអាចប្រមូលផលបានចន្លោះពី១០ ទៅ១២តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។ លោក ហ៊ឺ ផេងឡា ម្ចាស់កសិដ្ឋានឌីភីខេភ្នំប្រសិត បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា  លោកបានដាំដំណាំត្រសក់ផ្អែមអស់រយៈពេលប្រហែលប្រាំមួយខែកន្លងមកនេះ អាចប្រមូលផលបានជាងបួនតោន ក្នុងមួយសប្តាហ៍ ហើយក្នុងមួយខែអាចប្រមូលបានចាប់ពី១០  ទៅ១២តោន។ លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ពូជត្រសក់ផ្អែមរបស់លោក គឺទិញពីក្រុមហ៊ុនក្នុងស្រុកមួយ ដែលបាននាំចូលពីកោះតៃវ៉ាន់ ។ លោកបានបន្តថា  បច្ចុប្បន្នលោកកំពុងតែប្រមូលផលដំណាំត្រសក់ផ្អែមរបស់លោក និងលក់បោះដុំឱ្យទៅឈ្មួញ ដែលរងចាំទិញនៅបណ្តាទីផ្សារ ក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានផ្សារទំនើបជាច្រើនផងដែរ ដោយទទួលបានតម្លៃសមរម្យ គឺលេខ១ អាចលក់ក្នុងតម្លៃ១០ ០០០រៀល ក្នុងមួយគីឡូក្រាម និងលេខ២ អាចលក់បាន៨ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្ថែមទៀតថា ដំណាំត្រសក់ផ្អែមរបស់លោក គឺមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទទួលទាន ព្រោះលោកបានដាំនៅក្នុងផ្ទះសំណាញ់ ជាពិសេសបានរួមចំណែកលើកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន  និងផ្តល់ឱកាសការងារជូនកសិករ ដែលកំពុងរស់នៅក្នុងតំបន់នេះ ឱ្យមានជីវភាពធូរធារផងដែរ។ បើតាមលោក ហ៊ឺ […]

photo_2026-05-26_20-47-05
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករ

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋាន មួយកន្លែង នៅក្នុងខេត្តកំពត ដែលកំពុងតែចិញ្ចឹមគោសាច់ និងផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករ ដែលចិញ្ចឹមគោយកសាច់។ កសិដ្ឋាននេះ មានឈ្មោះថា អេស វី (S.V.)មានទីតាំងស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកំពត ហើយក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានដឹកសហការីបន្តពិនិត្យមើលដំណើរការផលិតទឹកស្ពេមពូជគោ ប្រ៉ាម៉ាន់ឈាមសុទ្ធ១០០ភាគរយ ដែលជាពូជនាំចូលពីសហរដ្ឋអាមេរិក ហើយកំពុងតែផលិត និងចែកចាយក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍពូជគោក្នុងស្រុកឲ្យកាន់តែល្អថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើឱ្យបង្កើនចែកចាយដល់កសិករអ្នកចិញ្ចឹមសត្វឲ្យបានច្រើន ហើយគួរស្រាវជ្រាវថែមទៀត ចំពោះពូជគោទឹកដោះ និងពូជគោសាច់ ព្រោះកម្ពុជាយើងកំពុងតែមានតម្រូវការច្រើននៅក្នុងស្រុកផងដែរ៕

image_2026-05-27_08-46-09
អក្ខរកម្មអាចជួយជំរុញភាពធន់របស់ភូមិ ចំពោះការប្រែប្រួលអាកាសធាតុ

ហ្សាការតា៖ ក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ របស់ឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនប្តេជ្ញាលើកកម្ពស់អក្ខរកម្មនៅតាមសហគមន៍ជនបទ ដើម្បីឱ្យប្រជាជនអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងកសាងភូមិ ដែលធន់នឹងបញ្ហាអាកាសធាតុ។ កាលពីចុងខែមករា ឆ្នាំ២០២៦ លោក យ៉ានឌ្រី ស៊ូសានតូ (Yandri Susanto) ក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ បាននិយាយថា អក្ខរកម្មស្តីពីភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងភូមិនាពេលបច្ចុប្បន្ននេះនៅមានកម្រិតទាបនៅឡើយ។ ហេតុដូច្នេះ ក្រសួងនឹងស្វែងរកវិធីសាស្រ្ត ដើម្បីធានាថា ប្រជាជនតាមបណ្តាភូមិនានាអាចយល់ មានឆន្ទៈ និងក្លាយជាតួអង្គសំខាន់ក្នុងការតាមដាប និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីបានបើកសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹងសកល ស្តីពីវិធីសាស្ត្រជំរុញសហគមន៍ឱ្យមានភាពធន់ ដែលរៀបចំដោយក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ សហការជាមួយធនាគារពិភពលោក។ លោកបានសម្តែងក្តីសង្ឃឹមថា ការលើកកម្ពស់អក្ខរកម្មនឹងធ្វើឱ្យភូមិក្លាយជាតួអង្គសំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកក៏បានរំពឹងថា ការផ្លាស់ប្តូរចំណេះដឹងសកល ស្តីពីវិធីសាស្រ្តជំរុញសហគមន៍ឱ្យមានភាពធន់ នឹងបង្កើតគំនិត ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតគោលនយោបាយទាក់ទងនឹងភាពធន់របស់ភូមិ នៅចំពោះមុខការប្រែប្រួលអាកាសធាតុ។ យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការប្រែប្រួលអាកាសធាតុឥឡូវនេះ បានទាមទារឱ្យសហគមន៍មានភាពធន់ ជាពិសេសអ្នករស់នៅក្នុងភូមិតែម្តង។ នៅពេលផលប៉ះពាល់ដោយសារអាកាសធាតុកើតឡើង ភូមិ គឺជាអ្នក មានអារម្មណ៍ថា រងផលប៉ះពាល់ខ្លាំងបំផុត។ នៅចុងឆ្នាំ២០២៥ ក្រសួងបានឃើញថា ភូមិរាប់ពាន់ នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង […]


កាលវិភាគផ្សព្វផ្សាយ