កម្ពុជានាំចេញផ្លែឈើពីរមុខ មានបរិមាណជាង៧៦០តោន ឆ្លងកាត់ឡាវឆ្ពោះទៅទីផ្សារប្រទេសចិន
ដោយ ឡុង សារេត ភ្នំពេញ៖ កម្ពុជាបាននាំចេញផ្លែឈើចំនួន២ប្រភេទ មានផ្លែទុរេន និងផ្លែមៀនឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅទីផ្សារប្រទេសចិនប្រមាណ៧៦៣តោន។នេបើយោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម។ សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៦កន្លងមកនេះ កម្ពុជា ឡាវបានរៀបំពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។ បើតាមរបាយការណ៍ ក្នុងបរិមាណផ្លែឈើសរុបជាង៧៦៣តោនក្នុងនោះផ្លែទុរេនមានចំនួន៦៣៦តោន និងផ្លែមៀនមានចំនួន១២៧តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៤ គិតជាទឹកប្រាក់ប្រមាណ២,២លានដុល្លារ។ ទាក់ទងនិងការនាំចេញផ្លែទុរេនទៅទីផ្សារប្រទេសចិននេះដែរ តំណាងសមាគមទុរេនកម្ពុជាមើលឃើថាបរិមាណផ្លែទុរេនដែលបានដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅទីផ្សារចិននេះជាចំនួនមួយតិចតួចប៉ុណ្ណោះ។ ប៉ុន្តែពេលនៅពេលការនាំចេញកសិផលសក្តានុពលរបស់កម្ពុជានឹងកើនឡើងច្រើនថែមទៀត តាមរយៈការដឹកជញ្ជូនប្រើពេលវេលាខ្លីនិងថ្លៃដឹកជញ្ជូនមានតម្លៃសមរម្យ។ លោក រឿន រតនា លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជាមានប្រសាសន៍ “តាមទស្សនៈរបស់ខ្ញុំ បរិមាណទុរេននាំចេញបានជាង៦៣៦តោននេះ មិនទាន់គ្រប់និងតម្រូវការរបស់ទីផ្សារប្រទេសចិនទេ។ ព្រោះនៅឆ្នាំនេះគេមានគម្រោងបញ្ជាទិញរហូតដល់១ ០០០ទូកុងតឺន័រ។ ដូចនេះវាមិនទាន់គ្រប់ទៅនិងតម្រូវការរបស់គេនៅឡើយ។ ក្នុងនាមសមាគមទុរេនកម្ពុជា លើកទឹកដល់កសិករត្រូវពង្រឹងនូវគុណភាព រួមនិងបច្ចេកទេសប្រើប្រាស់ថ្នាំ ជីគីមី ដើម្បីកុំឱ្យមានការរឹតបណ្តឹងដូចទៅនិងប្រទេសជិតខាង”។ លោក រឿន រតន បន្តទៀតថានៅពេលខាងមុខការនាំចេញផ្លែទុរេនរួមនិងកសិផលសក្តានុពេលផ្សេងទៀតរបស់កម្ពុជាដឹកជញ្ជូនឆ្លងកាត់ប្រទេសប្រទេសឆ្ពោះទៅទីផ្សារប្រទេសចិននាពេលខាងមុខវានឹងមានការកើនឡើងច្រើនដោយសាររយៈចំម្ងាយនៃការដឹកជញ្ជូនប្រើពេលខ្លី និងចំណាយផ្សេងៗមិនច្រើនដូចនាំចេញតាមវៀតណាម។ ស្រដៀងគ្នានេះដែរ, អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសបានឱ្យដឹងថា តាមការសង្កេតជាក់ស្តែងចំពោះការនាំចេញផ្លែទុរេននឹងកើនឡើងខ្ពស់ព្រោះសន្ទុះនៃការគាំទ្រគុណភាពទុរេនខ្មែរនៅលើទីផ្សារប្រទេសចិន។ […]