ឥណ្ឌាប្រកាសដេញថ្លៃ ដើម្បីនាំចូលជីមុនរដូវវស្សាចូលមកដល់
ញូវដែលី៖ ប្រទេសឥណ្ឌាកំពុងស្វែងរកអ្នកផ្គត់ផ្គង់ពិភពលោក ដើម្បីទិញជីអ៊ុយរ៉េ ចំនួន១,៧លានតោន មុនរដូវសាបព្រោះចូលមកដល់ បន្ទាប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ការផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីនៅក្នុងប្រទេស។ យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា ក្រុមហ៊ុនជីរបស់ជាតិ (National Fertilizers Ltd.) ដែលជាក្រុមហ៊ុនផលិតជីរបស់រដ្ឋ បានប្រកាសដេញថ្លៃទិញជីចំនួន៩០០ ០០០តោន ដោយនាំចូលតាមកប៉ាល់មកចូលចតនៅ ឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា និងបរិមាណនៅសល់ ត្រូវនាំចូលមកកាន់កំពង់ផែឆ្នេរខាងកើត។ ប្រទេសឥណ្ឌាតែងតែទិញអ៊ុយរ៉េ តាមរយៈការដេញថ្លៃជាសកល ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ការដេញថ្លៃចុងក្រោយនេះ គឺជាលើកទីពីរហើយ ចាប់តាំងពីអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាធ្វើបាបប្រទេសអ៊ីរ៉ង់។ ផែនការទិញជីនេះ ត្រូវធ្វើឡើងមុនរដូវសាបព្រោះដើមឆ្នាំ ដែលការដាំដុះដំណាំសំខាន់ៗ រួមមាន ស្រូវ ពោត និងសណ្តែក នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៦នេះ។ រោងចក្រផលិតជីអ៊ុយរ៉េ នៅក្នុងប្រទេសឥណ្ឌា គឺពឹងផ្អែកយ៉ាងខ្លាំងលើហ្គាស ដែលភាគច្រើននាំចូលពីមជ្ឈិមបូព៌ា។ ប៉ុន្តែការផ្គត់ផ្គង់ហ្គាស កាន់តែពិបាកទៅៗ បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស (Hormuz) បានបង្ខំឱ្យអ្នកផលិតជី មួយចំនួនបិទរោងចក្រសម្រេចចិត្តបិទរោងចក្រតែម្តង។ តម្លៃជីអ៊ុយរ៉េសកល បានកើនឡើងចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយសារជិត៤៥ភាគរយ នៃការផ្គត់ផ្គង់ជីលើសកលលោក ត្រូវដឹកឆ្លងកាត់ឈូងសមុទ្រពែក្ស។ ប្រទេសឥណ្ឌាបានទិញជីចំនួន២,៥លានតោន នៅក្នុងការដេញថ្លៃមុនៗ ចំណែកតម្លៃបានឡើងជិតទ្វេដង។ យោងតាមក្រសួងជីបានឱ្យដឹងថា […]