News

image_2026-08-04_08-53-27
អាកាសធាតុអាក្រក់កំពុងគ្របដណ្ដប់លើតំបន់ជាច្រើនក្នុងប្រទេសចិន ស្របពេលកើតមានបាតុភូតមហាអែលនីញ៉ូដ៏ខ្លាំងបំផុតក្នុងរយៈពេល១៥០ឆ្នាំ

ប៉េកាំង៖ ការព្រមានអំពីអាកាសធាតុអាក្រក់ត្រូវបានចេញផ្សាយនៅតាមតំបន់ជាច្រើននៃប្រទេសចិន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយសារភ្លៀងធ្លាក់ខ្លាំង និងកម្ដៅកើនឡើងខ្លាំង បានគ្របដណ្ដប់លើតំបន់ជាច្រើន ស្របពេលបាតុភូតមហាអែលនីញ៉ូ (Super El Niño) កំពុងតែកើតឡើង។ បាតុភូតនេះ នៅពេលរួមផ្សំជាមួយព្យុះទីហ្វុង និងសកម្មភាពរដូវខ្យល់មូសុង បានផ្លាស់ប្តូរទម្រង់ចរន្តបរិយាកាសនៅភាគខាងត្បូងប្រទេសចិន ហើយវាអាចក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល១៥០ឆ្នាំកន្លងមកនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមចិន បានឱ្យដឹងថា បាតុភូតអាកាសធាតុអែលនីញ៉ូ បន្តឡើងកម្ដៅឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកកាន់តែខ្លាំងឡើងៗខុសពីធម្មតា ដោយអ្នកជំនាញបានលើកឡើងថា ការវិវត្តចុងក្រោយនេះ គឺចម្លែកខ្លាំងណាស់។ អ្នកជំនាញបានពន្យល់ថា បាតុភូតអែលនីញ៉ូ មានលក្ខណៈសម្គាល់ដោយការកើនឡើងកម្ដៅខុសពីធម្មតានៃសីតុណ្ហភាពផ្ទៃទឹកសមុទ្រ នៅតំបន់ខ្សែបន្ទាត់អេក្វាទ័រភាគកណ្តាល និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ តាមធម្មតា វាឈានដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦ នេះ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យតាមដានរបស់ទីភ្នាក់ងារឧតុនិយមចិន បង្ហាញថា មហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល និងខាងកើតបានឈានដល់លក្ខខណ្ឌអែលនីញ៉ូ រួចស្រេចទៅហើយកាលពីខែឧសភា ដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្របានបន្តកើនឡើងនៅក្នុងខែមិថុនា។ ត្រឹមខែកក្កដា ព្រឹត្តិការណ៍នេះបានឈានចូលដល់ដំណាក់កាលតាមដានសម្រាប់មហាអែលនីញ៉ូ កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។ ទីភ្នាក់ងារឧតុនិយមចិន បានប៉ាន់ប្រមាណថា បាតុភូតអែលនីញ៉ូ បច្ចុប្បន្ននឹងបន្តកើតមានយ៉ាងហោចណាស់រហូតដល់រដូវរងាខាងមុខ ដោយអូសបន្លាយរយៈពេលប្រហែលពី១០ ទៅ១១ខែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ប្រកបដោយភាពមិនប្រាកដប្រជាថា តើបាតុភូតអែលនីញ៉ូនេះនឹងប្រែជាខ្លាំងក្នុងកម្រិតណានៅចុងបញ្ចប់នោះទេ។ លោក […]

image_2026-08-03_14-14-55
ឥណ្ឌាបើកទីផ្សារនាំចូលផ្លែទុរេនស្រស់របស់វៀតណាមជាផ្លូវការ ហើយមិនទាមទារលក្ខខណ្ឌច្រើនពេក

ហាណូយ៖ ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលផ្លែទុរេនស្រស់របស់វៀតណាម ដោយផ្តល់លទ្ធភាពឱ្យអ្នកនាំចេញអាចមានទីផ្សារថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ស្របពេលប្រទេសវៀតណាមព្យាយាមធ្វើពិពិធកម្មការនាំចេញកសិផលរបស់ខ្លួន។ យោងតាមស្ថានទូតឥណ្ឌាប្រចាំទីក្រុងហាណូយ បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើវិសោធនកម្មលើកទី៥ លើច្បាប់ស្តីពីចត្តាឡីស័កនាំផលិតផលរុក្ខជាតិចូលប្រទេសឥណ្ឌា (Regulation of Import into India) ឆ្នាំ២០២៦។ ក្រោមច្បាប់ទើបធ្វើវិសោធនកម្មថ្មីនេះ ប្រទេសវៀតណាមត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីប្រទេស ដែលមានសិទ្ធិនាំចេញផ្លែទុរេនស្រស់សម្រាប់បរិភោគ ចូលទីផ្សារប្រទេសឥណ្ឌា។ ជាការកត់សម្គាល់ ប្រទេសឥណ្ឌាមិនតម្រូវឱ្យមានការបញ្ជាក់ពីភូតគាមអនាម័យបន្ថែមលើវិញ្ញាបនបត្រភូតគាមអនាម័យនោះទេ ហើយក៏មិនបានដាក់លក្ខខណ្ឌនាំចូលពិសេសណាមួយលើផ្លែទុរេនស្រស់របស់វៀតណាមនោះដែរ។ ការបើកទីផ្សារថ្មីនេះត្រូវធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបង្កើតឱកាសនាំចេញថ្មីសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។ ប្រទេសឥណ្ឌាត្រូវបានគេចាត់ទុកជាទូទៅថា ជាទីផ្សារដ៏មានសក្តានុពលខ្ពស់ ដោយសារតែប្រជាជនឥណ្ឌាមានចំនួនជាង១,៤ពាន់លាននាក់ ចំណែកប្រជាជនវណ្ណៈកណ្តាលរបស់ឥណ្ឌាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងមានតម្រូវការម្ហូបអាហារ និងផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់នាំចូលពីបរទេស។ ការចូលផ្លែទុរេនទៅកាន់ទីផ្សារឥណ្ឌាជាផ្លូវកា រក៏កើតឡើងផងដែរ នៅពេលវៀតណាមពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារចាស់ៗមួយចំនួន។ ការនាំចេញផ្លែទុរេនរបស់វៀតណាម បានកើនប្រាក់ចំណូលដល់៣,៨៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងជាង៤៥ភាគរយនៃតម្លៃនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម។ ចំណែកឧស្សាហកម្មផ្លែទុរេនវៀតណាមកំពុងកំណត់គោលដៅនាំចេញឱ្យបានចំណូលចំនួន៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦នេះ។ ទោះបីជាមានឱកាសថ្មីក៏ដោយ ប្រទេសឥណ្ឌានៅតែជាទីផ្សារដែលមិនទាន់បានប្រើប្រាស់សម្រាប់ផ្លែទុរេនវៀតណាម។ ក្នុងដំណាក់កាលដំបូង ការនាំចេញត្រូវគេរំពឹងថា នឹងកំណត់គោលដៅអ្នកប្រើប្រាស់នៅក្នុងទីក្រុងធំៗ តាមរយៈខ្សែសង្វាក់លក់រាយលំដាប់ខ្ពស់ ហាងលក់ផ្លែឈើនាំចូល ភោជនីយដ្ឋាន សណ្ឋាគារ និងតាមបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីពេលថ្មីៗកន្លងមកនេះ […]

photo_2026-08-03_08-57-21 (4)
កសិដ្ឋានត្រសក់ផ្អែមនៅខេត្តត្បូងឃ្មុំ គ្រោងពង្រីកផ្ទះសំណាញ់ប្រាំបីខ្នងបន្ថែម ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ កសិដ្ឋានដាំត្រសក់ផ្អែម និងបន្លែក្នុងផ្ទះសំណាញ់មួយកន្លែង នៅខេត្តត្បូងឃ្មុំ គ្រោងពង្រីកផ្ទះសំណាញ់បន្ថែមចំនួនប្រាំបីខ្នង ដើម្បីបង្កើនការផលិត និងឆ្លើយតបចំពោះតម្រូវការអតិថិជននៅក្នុងប្រទេស ដែលកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាន និងនៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។ លោក លីម ផេង ម្ចាស់កសិដ្ឋាន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ  សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អញ្ជើញពិនិត្យមើលកសិដ្ឋាន របស់គាត់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ លោកបានឱ្យដឹងថា កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២២ បន្ទាប់ពីបានសិក្សាបច្ចេកទេសដាំដុះពីបរទេស និងយកមកអនុវត្តតាមបច្ចេកវិទ្យាទំនើប។ បច្ចុប្បន្ន កសិដ្ឋានមានផ្ទះសំណាញ់របស់លោកមានចំនួន១២ខ្នង ដាំដុះដំណាំប្រភេទដូចជាត្រសក់ផ្អែម ប៉េងប៉ោះឈើរី ស្ពៃ ត្រកួន និងម្ទេស ដោយផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងខេត្ត និងផ្សារទំនើបមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ដោយសារតម្រូវការទីផ្សារបន្តកើនឡើង កសិដ្ឋានគ្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួនប្រាំបីខ្នងទៀត ដើម្បីបង្កើនសមត្ថភាពផលិត និងធានាការផ្គត់ផ្គង់ជូនអតិថិជនឱ្យបានគ្រប់គ្រាន់។ […]

IMG_0485 (2)
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីពី “អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច”នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងសហការី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីអំពី “អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ កិច្ចពិភាក្សានេះ គឺក្រោមការសម្របសម្រួលដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា ព្រមទាំងវាគ្មិនកិត្តិយសរួមមានលោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រឹនធុនតូច និងមធ្យមកម្ពុជា។ នៅក្នុងឱកាសកិច្ចពិភាក្សានេះ ឯកឧត្តម ចាន់ សីហា បានលើកឡើងថា ចំពោះធនាគារ ARDBកន្លងមក គឺយើងមានសកម្មភាពជាច្រើន ដោយផ្តោតលើវិស័យកសិកម្មដូចជាការផ្តល់ឥណទានផ្តល់ដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មរួមមាន ដំណាំចន្ទី ពោត […]

759642541_122170801394825876_6252287668296511174_n
គិរីកាហ្វេ ត្រៀមខ្លួននាំចេញទៅអឺរ៉ុប ហើយប្រឹងបង្កើតរោងចក្រ និងតេស្តរសជាតិកាហ្វេ

ដោយ ផាន់ អាណា ភ្នំពេញ៖ ដើម្បីជំរុញកាហ្វេខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក តាំង វីទ្យា (Taing Vithya) នាយកប្រតិបត្តិនៃក្រុមហ៊ុន  ហ្គោលស្តា ត្រេឌីង (GOLD STAR TRADING SWISS B.I.G GmbH) មកពីប្រទេសស្វ៊ីស។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសហការនាំចេញគ្រាប់កាហ្វេមានគុណភាពខ្ពស់របស់ក្រុហ៊ុនគិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុប គឺប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី។ ​ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនមកពីស្វ៊ីស បានធ្វទស្សនកិច្ចសិក្សាដោយផ្ទាល់ដល់ទីតាំងរោងចក្រ ដែលកំពុងដំណើរការសាងសង់ និងត្រៀមបំពាក់ម៉ាស៊ីនកែច្នៃ។ បន្ថែមពីនេះ លោកក៏បានចូលរួមធ្វើតេស្តសាកល្បងរសជាតិកាហ្វេដោយផ្ទាល់ និងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្លិនឈ្ងុយ និងរសជាតិដ៏ពិសេសនៃគ្រាប់កាហ្វេខ្មែរ។ ​កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុនគិរីកាហ្វេ ក្នុងការនាំយករសជាតិកាហ្វេខ្មែរទៅកាន់ពិភពលោក និងរួមចំណែកលើកកម្ពស់ជីវភាពកសិករក្នុងស្រុកផងដែរ៕ ពាក់ព័ន្ធនឹងការប្រឹងជំរុញ ការនាំចេញផលិតផលកាហ្វេខ្មែរនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន […]

IMG_0480 (2)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦

ដោយ ហៃ​ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះបាន​អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ វេទិកាខាងលើនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ […]

image_2026-07-31_11-19-41
កសិករដាំដំណាំហូបផ្លែ នៅកាណាដា តវ៉ាឱ្យកុំផ្តាច់ទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំ ក្នុងរដូវគ្រោះរាំងស្ងួត

ប៊្រីធីសកូឡុំប៊ី៖ សមាគមកសិករដាំដំណាំហូបផ្លែ នៅក្នុងប្រទេសកាណាដា កំពុងអំពាវនាវឱ្យរដ្ឋាករទឹកសាធារណៈនៅក្នុងតំបន់ ផ្អាកការបិទទឹកសម្រាប់ធ្វើកសិកម្ម និងបង្កើតផែនការគ្រប់គ្រងទឹក ដោយមានការចូលរួមសម្របសម្រួលជាមួយកសិករដាំដំណាំ និងរដ្ឋបាលខេត្តប៊្រីធីស កូឡុំប៊ី (The Province of British Columbia) ភាគខាងលិចប្រទេសកាណាដា ស្របពេលស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយនៅក្នុងតំបន់នេះ។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដាំដុំដំណាំហូបផ្លែ ដែលបានឈានចូលដល់ដំណាក់កាលត្រូវកាត់បន្ថយទឹក ​ត្រូវរដ្ឋាករទឹកសារណៈកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកក្នុងរដូវដំណាំកំពុងតែលូតលាស់។ សមាគមកសិករដាំដំណាំហូបផ្លែ បាននិយាយថា រដ្ឋាករទឹកសាធារណៈបានកាត់បន្ថយការបែងចែកសម្រាប់ធ្វើកសិកម្មចំនួន៧០ភាគរយ ដោយគ្មានផែនការសម្របសម្រួល ដើម្បីឧបត្ថម្ភគាំទ្រដល់ចម្ការ និងកសិដ្ឋានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត។ ប្រធានសមាគមកសិករដាំដំណាំហូបផ្លែរបស់កាណាដា បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចប្រកែកថា គ្មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ហើយអ្នកដាំក៏មិនសុំឱ្យនរណាម្នាក់ផ្តល់ទឹក ដែលមិនមាននោះដែរ។ អ្វីដែលយើងកំពុងនិយាយនេះ គឺថា អ្នកមិនអាចបិទទឹកមិនផ្គត់ផ្គង់ទៅឱ្យកសិដ្ឋានរាប់រយ ដោយចាត់ទុកជាការរឹតបណ្តឹងដ៏ចាំបាច់នោះទេ។ នៅពេលការសម្រេចចិត្តបែបនេះអាចបំផ្លាញចម្ការ ដែលចំណាយពេលដាំដំណាំអស់២០ឆ្នាំ ដូច្នេះ អ្នកមានកាតព្វកិច្ចសម្របសម្រួលគ្នាឡើងវិញចំពោះសម្រេចចិត្តបែបនេះ។” យោងតាមសមាគមកសិករដាំដំណាំហូបផ្លែ ការបិទទឹកប៉ះពាល់ដល់ផ្ទៃដីប្រហែល៨៥០ហិកតា ជាចម្ការប៉ោម និង ចម្ការឈើរី។ សមាគមបានប៉ាន់ប្រមាណថា ការខូចខាតនៅតាមចម្ការទាំងអស់នេះ អាចបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់ជាង២៥០លានដុល្លារ ឬអាចច្រើនជាង៣០០លានដុល្លារ ប្រសិនបើរាប់បញ្ចូលចំណាយលើការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន […]

images (4)
សមាគមស្វាយចន្ទីកម្ពុជា៖ ទីផ្សារអឺរ៉ុប និងអាម៉េរិក ត្រូវការគ្រាប់ស្វាយចន្ទីតូច តែចិនត្រូវការស្វ័យចន្ទីធំ ម្ល៉ោះហើយទីផ្សារចិនល្អជាងគេសម្រាប់កម្ពុជា

ដោយ រស្មី ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាបានចាត់ទុកថា តម្រូវការគ្រាប់ស្វាយចន្ទីរបស់ប្រទេសចិន គឺជាទីផ្សារមួយល្អបំផុតលើសគេសម្រាប់កម្ពុជា ម្ល៉ោះហើយកម្ពុជាគប្បីពង្រីកឱ្យបានកាន់តែច្រើនពីព្រោះវាត្រូវនឹងប្រភេទស្វាយចន្ទី ដែលកសិករកម្ពុជាកំពុងនិយមដាំ ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុប និងអាម៉េរិក មិនត្រូវនឹងកសិករកំពុងដាំស្វាយចន្ទី នាខណៈពេលនេះទេ។ លោក អូន ស៊ីឡុត  ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា សម្រាប់ទីផ្សារអឺរ៉ុប និងទីផ្សារអាម៉េរិក គេត្រូវការគ្រាប់ស្វាយចន្ទីប្រភេទ ដាប់បលយូ៣២០​ ​ (W320) ជាគ្រាប់ស្វាយចន្ទីប្រភេទតូច ដែលកសិករកម្ពុជាពុំសូវដាំទេ ហើយតម្លៃទៀតសោតក៍ថោក ហេតុនេះទីផ្សារអឺរ៉ុបគេច្រើនយកពីបណ្តាប្រទេសអាហ្រ្វិក និងវៀតណាមវិញ។ ចំណែកទីផ្សារនៅអាស៊ីបូព៌ា ជាពិសេសប្រទេសចិន គេត្រូវការគ្រាប់ស្វ័យចន្ទីប្រភេទដាប់បលយូ១៨០  (W180) ដែលជាប្រភេទស្វាយចន្ទីគ្រាប់ធំត្រូវនឹងគ្រាប់ចន្ទីពូជអឹម២៣ (M23) របស់កម្ពុជា។ ម្ល៉ោះហើយបើគម្ពុជាអាចទាក់ទាញទីផ្សារប្រទេសចិន គឺជាជម្រើសល្អបំផុតពីព្រោះវាត្រូវនឹងកសិករកម្ពុជាកំពុងពេញនិយមដាំ។ គ្រាប់ស្វាយចន្ទីប្រភេទ W180 គឺជាប្រភេទគ្រាប់ស្វាយចន្ទីសទាំងមូល ដែលមានគុណភាពខ្ពស់ និងធំជាងគេបំផុត ដែលគេតែងតែហៅថា “ស្តេចស្វាយចន្ទី”។ “W” តំណាងឱ្យពណ៌ស (White) និងទាំងមូល (Whole) ដែលសរសរជា White Wholeហើយ “180” មានន័យថា មានគ្រាប់ប្រហែល១៨០គ្រាប់ ក្នុងទម្ងន់មួយផោន […]

image_2026-07-30_12-46-04
បុគ្គលិកភោជនីយដ្ឋានជប៉ុនបីនាក់ ត្រូវជាប់ពន្ធនាគារនៅតៃវ៉ាន់ ពីបទធ្វើម្ហូបពីសាច់គោជប៉ុនហួសដឺឡេ

តៃប៉ិះ៖ អតីតបុគ្គលិកភោជនីយដ្ឋានជប៉ុនបីនាក់ ត្រូវតុលាការកោះតៃវ៉ាន់ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ពីបទយកសាច់គោជប៉ុនផុតសុពលភាពប្រើប្រាស់ មកធ្វើម្ហូបឱ្យភ្ញៀវបរិភោគ នៅក្នុងហាងមួយដ៏ល្បីឈ្មោះ នៅកោះតៃវ៉ាន់។ បុរសជនជាតិជប៉ុនទាំងបីនាក់នេះ បានប្រព្រឹត្តអំពើល្មើសច្បាប់នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ហើយត្រូវតុលាការតៃវ៉ាន់កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលពីរឆ្នាំ និងប្រាំបីខែ ព្រមទាំងត្រូវបណ្តេញចេញផងដែរ។ ចំណែកក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋានវិញ ត្រូវផាកពិន័យជាប្រាក់ចំនួនមួយលានដុល្លារតៃវ៉ាន់ ឬស្មើនឹង៣២ ៣០០ដុល្លារអាម៉េរិក។ ជាជនជាតិជប៉ុនទាំងបីនាក មានប្រធានក្រុមហ៊ុនភោជនីយដ្ឋាន អធិរាជសាច់គោជប៉ុន (Wagyu Emperor) ឈ្មោះ តុស៊ី សាកាម៉ូតុ (Toshi Sakamoto) អាយុ៣៥ឆ្នាំ, អ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋាន​ ឈ្មោះ អាតស៊ូយ៉ា កុបូ (Atsuya Kubo) អាយុ២៥ឆ្នាំ និងមេចុងភៅ ឈ្មោះ​ហ្ស៊ូហី យ៉ាម៉ាហ្សុអេ (Shohei Yamazoe) អាយុ៤២ឆ្នាំ។ ព្រះរាជអាជ្ញាអមតុលាការក្រុងថៃជុង (Taichung District Court) របស់កោះតៃវ៉ាន់ បាននិយាយថា នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ភោជនីយដ្ឋាននេះបានប្រើសាច់គោកូបេរបស់ជប៉ុន ដែលហួសដឺឡេ ប៉ុន្តែប្រកាសថា ជាកំពូលសាច់គោអាំងរបស់ជប៉ុន។ […]

755808211_2245994746182150_5790153047699422388_n
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ការនាំចូលមេគោ២២០ក្បាលបន្ថែមនឹងជំរុញផលិតកម្មទឹកដោះគោ ក្នុងស្រុក និងកាត់បន្ថយការនាំចូល

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ការនាំចូលមេគោពូជពីអូស្ត្រាលីចំនួន២២០ក្បាលបន្ថែមទៀត នឹងជួយបង្កើនសមត្ថភាពផលិតទឹកដោះគោស្រស់នៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំពុងកើនឡើង និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យទឹកដោះគោកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញទៅទស្សនាកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ក្នុងខេត្តតាកែវ ដើម្បីស្វាគមន៍មេគោស្ទាវ ពូជហូលស្តីន ហាយហ្វឺ (Holstein) ពីអូស្ត្រាលី ដែលទើបនាំចូលមកដល់កម្ពុជា។ ការនាំចូលលើកនេះ បានធ្វើឱ្យចំនួនហ្វូងគោសរុបរបស់កសិដ្ឋានកើនឡើងដល់ប្រមាណ១ ៤០០ក្បាល។ លោក ដេរិក យីប បានមានប្រសាសន៍ថា ការពង្រីកហ្វូងគោនេះនឹងជួយឱ្យកសិដ្ឋានអាចផលិតទឹកដោះគោស្រស់ យ៉ាអួ និងផលិតផលទឹកដោះគោផ្សេងៗ បានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ភាពជាដៃគូរវាងអូស្ត្រាលី និងកសិដ្ឋានគិរីសួគ៌ គឺជាគំរូជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍឧស្សាហកម្មកសិកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានវិបុលភាព។ លោកបានបញ្ជាក់ថា ផលិតផលទឹកដោះគោ ជាពិសេសទឹកដោះគោស្រស់ គឺជាប្រភពសារធាតុចិញ្ចឹមដ៏សំខាន់ ដែលជួយដល់ការលូតលាស់របស់ឆ្អឹង […]


កាលវិភាគផ្សព្វផ្សាយ