ក្រុមក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ប្តេជ្ញាបន្តទិញស្រូវពីប្រជាកសិករឱ្យបានទូលំទូលាយ និងសកម្មជានិច្ច                        
                        
                            ភ្នំពេញ៖ ក្រុមក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌីប្តេជ្ញាថា នឹងបន្តការទិញស្រូវពីប្រជាកសិករឱ្យបានទូលំទូលាយ និងសកម្មជានិច្ច ប្រជាកសិករមានសភាពសប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះក៏ដោយ។ ការប្តេជ្ញាចិត្តនេះធ្វើឡើង ខណៈដែលកាលពីថ្ងៃទី ២១ សីហា ២០២៥នេះ ប្រជាកសិករមានសភាពសប្បាយចិត្ត ព្រោះអាចលក់ស្រូវបាន ទោះបីតម្លៃស្រូវនៅធ្លាក់ចុះក៏ដោយ។ ពេលគាត់ឃើញស្រូវក្នុងរោងម៉ាស៊ីនពាសពេញទៅដោយគំនរនិងស្ទះគ្រប់កន្លែងគាត់មានអារម្មណ៍អរគុណដល់ម្ចាស់រោងម៉ាស៊ីន ដែលនៅតែបន្តទិញស្រូវរបស់ខ្លួន និងកសិករផ្សេងៗដទៃទៀត។ ទន្ទឹមនោះ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី City Rice Import Export Co., Ltd(រោងម៉ាស៊ីនកិនស្រូវ ឡាយសែ) បានបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅតំបន់ជិតខាង និងតាមរយៈការដឹកជញ្ជូនដោយឡានបែន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការសហការជាមួយឈ្មួញកណ្ដាល ដើម្បីទិញស្រូវតាមវាលនៅតំបន់ឆ្ងាយផងដែរ។សំរាប់ថ្ងៃនេះក្រុមហ៊ុនប្រមូលបានជាង ១០០ឡានបែន ស្មើនឹង ១,០០០ តោនស្រូវសើម និងទិញតាមរយៈឈ្មួញកណ្ដាលប្រមាណ ៣០ឡាន ស្មើនឹង ១,២០០ តោន។ ទោះបីជាលើសកម្រិតបន្តិច […]