News

601918710_122147187986961943_8220125252555712710_n
ប្រធានសមាគមបណ្តាញកសិករតេជោជួបប្រជុំសមាជិក ដើម្បីជំរុញវិស័យបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វក្នុងកសិដ្ឋាន

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាជិកសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្ត្រក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន ក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ណុប នុន អនុប្រធានសមាគមបណ្តាញកសិករតេជោទទួលបន្ទុកផ្នែកបន្លែ ផ្លែឈើ និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងវិស័យកសិកម្ម ព្រមទាំងសមាជិកសមាជិកា សរុបប្រមាណ៣០នាក់។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានសម្តែងការពេញចិត្តចំពោះការបង្កើតក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋានរបស់សមាគមបណ្តាញកសិករតេជោ។ ក្រុមការងារចំពោះកិច្ចនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់របស់សមាគមបណ្តាញកសិករតេជោក្នុងការជួយគាំទ្រដល់បងប្អូនប្រជាកសិករ និងជំរុញវិស័យបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វឱ្យបានកាន់រីកចម្រើន។ ជាពិសេស ការបង្កើតកសិដ្ឋានគំរូ (ម៉ូដែល ១ហិកតា) របស់ក្រុមការងារ បានហុចផលវិជ្ជមានដល់វិស័យដាំដុះបន្លែ ផ្លែឈើ នាពេលកន្លងមក។ លោកបណ្ឌិតប្រធានសមាគម បានជំរុញឱ្យបង្កើតកសិដ្ឋានគំរូនេះនៅតាមបណ្តាខេត្តនានា និងធ្វើជាមជ្ឈមណ្ឌលគំរូសម្រាប់ទស្សនកិច្ចសិក្សាដល់ប្រជាកសិករដើម្បីជំរុញសម្ទុះការដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វក្នុងកសិដ្ឋាន ឱ្យកាន់តែខ្លាំងឡើងថែមទៀត។ […]

487675725_1271922144266592_1414095553280779759_n
គម្រោងផ្ដោតលើការអនុវត្តដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេសអនុវត្តកសិកម្មល្អ

ខេត្តកណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ គឺជាគម្រោងត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គម្រោងផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (Good Agricultural Practice) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បន្លែចំនួនប្រាំពីរមុខត្រូវបានដាំដុះ និងប្រមូលផល រួមមាន៖ ស្ពៃក្រញាញ់, ស្ពៃតឿ, ស្ពៃចង្កឹះ, ស្ពៃឆៃស៊ីម, ស្ពៃពួយឡេង, ខាត់ណាដើម និងផ្កាខាត់ណាខៀវ ដែលមានបរិមាណផលសរុបចំនួន៥ ០៤៥ គីឡូក្រាម។ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ កសិករប្រមូលផលសរុបចំនួន៤៣ ៦៧៧,៧ គីឡូក្រាម៕

2025-12-30 20.58.59
ធនាគារ ADB គាំទ្រការធ្វើកសិកម្មប្រកបដោយចីរភាព និងកសិសហគ្រឹនដឹកនាំដោយស្ត្រីនៅវៀតណាម

ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន២៥០លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្ម ដែលធន់នឹងអាកាសធាតុ និងពង្រីកការទទួលបានឥណទានសម្រាប់សហគ្រាស ដែលគ្រប់គ្រងដោយស្ត្រី នៅក្នុងប្រទេសវៀតណាម។ កញ្ចប់ថវិកានេះរួមមាន១០០លានដុល្លារ បានពីធនធានមូលធនធម្មតារបស់ធនាគារអភិវឌ្ឍន៍អាស៊ីុ, ថវិកាចំនួន២០លានដុល្លារ បានពីមូលនិធិអាកាសធាតុ និងធម្មជាតិកាណាដា សម្រាប់វិស័យឯកជននៅអាស៊ី, ប្រាក់កម្ចីស្របគ្នាចំនួន៥០លានដុល្លារ បានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងប្រាក់កម្ចីសម្រាប់ពាណិជ្ជកម្មរួមគ្នាចំនួន៨០លានដុល្លារ បានពីធនាគារ កាថេ យូណាយធីត (CATHAY UNITED), សាខាធនាគារ ស៊ីធីប៊ីស៊ី (CTBC) របស់សិង្ហបុរី និងធនាគារពាណិជ្ជកម្មតៃប៉ិ ​ហ្វូប៉ុន (FUBON) របស់កោះតៃវ៉ាន់។ ធនាគារអភិវឌ្ឍន៍អាស៊ីបានដើរតួនាំមុខគេជាស្ថាប័នរៀបចំចាត់ចែងកម្ចី និងគ្រប់គ្រងបញ្ជីឈ្មោះអ្នកផ្តល់កម្ចី ដោយរៀបចំឥណទានសហកម្ម ដើម្បីកៀរគរដើមទុនពីឯកជនទៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម។ លោក សានតានូ ចក្រាបូទី (Shantanu Chakraborty)​ នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា «ប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ក្នុងការលើកកម្ពស់កំណើនប្រកបដោយភាពវៃឆ្លាត និងប្រកបដោយបរិយាបន្នក្នុងវិស័យកសិកម្មរបស់វៀតណាម»។ លោកបានមានប្រសាសន៍បន្ថែមថា ការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចម្រុះនឹងពង្រឹងសមត្ថភាពរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម […]

cover image
ការនាំចូលអង្កររបស់ហ្វីលីពីន នៅឆ្នាំ២០២៥ បានធ្លាក់ចុះទាបជាងការរំពឹងទុក

ម៉ានីល៖ ការនាំចូលអង្កររបស់ហ្វីលីពីន នឹងធ្លាក់ចុះ៥,៤ភាគរយ ទាបជាងការរំពឹងទុកដំបូងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់បណ្តោះអាសន្ន កាលខែកញ្ញា​ ឆ្នាំ២០២៥។ នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានការព្យាករណ៍ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន ពីបរទេសនៅក្នុងឆ្នាំ២០២៥ មកនៅត្រឹម៣,៥លានតោន គឺធ្លាក់ចុះពីចំនួន៣,៧លានតោន កាលពីឆ្នាំមុន។ សម្រាប់ឆ្នាំទីផ្សារអង្ករពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានកំណត់ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន នឹងមកនៅត្រឹម៥,៥លានតោន។ ឆ្នាំទីផ្សារនៅក្នុងប្រទេសហ្វីលីពីន ត្រូវចាប់ផ្តើមនៅខែកក្កដា ហើយបញ្ចប់នៅខែកក្កដានៃឆ្នាំបន្ទាប់។ ប្រធានាធិបតីហ្វីលីពីន បានបន្តហាមឃាត់នាំចូលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីការពារកសិករក្នុងស្រុកពីសម្ពាធ្លាក់ចុះតម្លៃអង្ករ ដែលបណ្តាលមកពីអង្ករនាំចូលពីបរទេស។ ចំណែកក្រសួងកសិកម្មហ្វីលីពីនធ្លាប់បានរាយការណ៍ថា តម្លៃស្រូវសើមក្នុងស្រុកបានធ្លាក់ចុះមកត្រឹម៨ប៉េសូ ឬស្មើឹនឹង០,១៤ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក។ រដ្ឋាភិបាលហ្វីលីពីន បានដាក់ចេញនូវបទបញ្ជាផ្អាកការនាំចូលអង្ករនេះ ដំបូងឡើយនៅថ្ងៃទី១ ខែកញ្ញា ដោយគ្របដណ្តប់លើអង្ករធម្មតា ដោយមិនរាប់បញ្ចូលពូជអង្ករប្រណីត ដែលកសិករក្នុងស្រុកមិនសូវផលិត មានដូចជាអង្ករជប៉ុន អង្ករខ្មៅ និងអង្ករបាសម៉ាទីរបស់ឥណ្ឌា។ ក្រសួងកសិកម្មមុននេះបាននិយាយថា រដ្ឋាភិបាលនឹងបន្តហាមនាំចូលអង្កររយៈពេលបួនខែ នៅដើមខែមករា ឆ្នាំ២០២៦ ឬប្រហែលមួយខែមុនពេលរដូវប្រមូលផល ចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា ផលិតកម្មអង្ករក្នុងប្រទេសហ្វីលីពីន អាចថយចុះមួយភាគរយ មកនៅសល់ត្រឹម១២,៣លានតោន […]

2025-12-30 20.48.22
ចន្ទីខ្មែរមិនត្រឹមតែមានគ្រាប់ឆ្ងាញ់លើសគេទេ តែផ្លែទុំ និងសំបករបស់វាអាចកែច្នៃធ្វើជាភេសជ្ជះ ធ្វើជី ធ្យូង  គ្រឿងសម្អាង ​ និងជាឪសថ

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ ផ្លែចន្ទី កន្លងមកនេះត្រូវបានពលរដ្ឋខ្មែរមួយចំនួន គ្រាន់តែគិតថាផ្លៃទុំរបស់វា គេអាចប្រើយកមកបរិភោគបានខ្លះៗ  ហើយពិសេសគ្រាប់របស់វា គេអាចលីងទុកបរិភោគយ៉ាងឈ្ងុយឆ្ងាញ់ពិសា។ទោះបីយ៉ាងណាដំណាំមួយប្រភេទនេះមិនដូច្នេះទេ គេអាចគេកែច្នៃផ្លែចន្ទី មកធ្វើទាំងគ្រឿងបរិភោគ ធ្វើគ្រឿងសំអាង ធ្វើថ្នាំពេទ្យ គ្រឿងសំអាង ជីសរីរាង្គ និងពិសេសអាចកែច្នៃយកមកធ្វើជាគ្រឿងផ្សំគីមី ក្នុងវិស័យឧស្សាហកម្មផង។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖តាមរយៈវិទ្យាសាស្ត្របច្ចុប្បន្នផ្លែចន្ទីគេអាចកែច្នៃបានច្រើនមុខ មិនមែនគ្រាន់តែប្រើប្រាស់បរិភោគនោះទេ។កន្លងមកនេះគេអាចកែច្នៃបានច្រើនមុខណាស់ ហើយផលិតផលនានាដែលកែច្នៃចេញ ពីផ្លែចន្ទីគេបានដាក់លក់ សម្រាប់ ប្រើប្រាស់យ៉ាងទូលំទូលាយទៀតផង។ ប្រធានសមាគមន៍ចន្ទីបានពន្យល់ប្រាប់ដែរថាផ្លែទុំរបស់គ្រាប់ចន្ទីគឺបានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង​ក្នុងនេះដូចជាគេ ច្របាច់យកទឹករបស់វាមកធ្វើជា ស្រា គ្រៀងភេសជ្ជៈនានាដែលមានរសជាតិឆ្ងាញ់ពិសាណាស់ ។ចំពោះ គ្រាប់វាវិញក៏ដូច្នេះដែរបើជាផ្លែទុំបេះគឺពុំសូវមានរសជាតិឈ្ងុយឆ្ងាញ់ដែរ ហេតុនេះគេទុកឱ្យវាទុំជ្រុះទើបជាគ្រាប់ល្អបំផុត។ក្រៅពីនេះផ្លែទុំគេអាចហាលយកមកប្រើធ្វើជាចំណីសត្វបានទៀតផង។ លោក អួន ស៊ីឡុត បានប្រាប់បន្ថែមថាប្រេងសំបកស្វាយចន្ទីជាសម្ភារៈប្រើក្នុងវិស័យឧស្សាហកម្មដូចជាផលិតផលថ្នាំលាបផ្ទះ និងគ្រឿងសង្ហារឹង ប្រេងរំអិលម៉ាស៊ីន និងហ្វ្រាំង ជ័រប្លាស្ទិក និងអាចច្នៃជាប្រេងរំអិលឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ក្រៅពីនេះគេអាចកែច្នៃមកធ្វើ ជាចំណីសត្វ គេអាចប្រើប្រាស់ជាធាតុផ្សំក្នុងចំណីសត្វ ជាពិសេសប្រភេទសត្វបក្សី មានដូចជាមាន់ ទា ក្ងាន និងជ្រូក។ដោយលែក ប្រេងចន្ទីអាចច្នៃជាគ្រឿងផ្សំគីមីជីវក្នុងវិស័យឧស្សាហកម្មគីមី ថ្នាំពេទ្យ ចំណីអាហារ និងបំលែងជាជី ឬថ្នាំបណ្តេញសត្វល្អិត […]

rice export
អ្នកនាំចេញអង្ករវៀតណាមព្រមានពីការធ្លាក់ថ្លៃយ៉ាងខ្លាំង​ ក្រោយហ្វីលីពីនផ្អាកការនាំចូល

ហាណូយ៖ តម្លៃអង្ករវៀតណាមប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសហ្វីលីពីនផ្អាកការនាំចូល នៅេពេលការប្រមូលផលស្រូវវៀតណាមនាពេលខាងមុខត្រូវបានគេរំពឹងថានឹងទទួលបានទិន្នផលប្រហែលបួនលានតោនថែមទៀត។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជួបជាមួយកសិករវៀតណាម ប្រធានក្រុមហ៊ុននាំចេញអង្ករវៀតណាម អ៊ីនទីម៉ិក គ្រូប (Intimex Group) បាននិយាយថា ប្រទេសវៀតណាមរំពឹងថា នឹងនាំចេញអង្ករប្រហែលប្រាំបីលានតោន នៅឆ្នាំ២០២៥ ដែលអាចជាប់ចំណាត់ថ្នាក់លេខពីរ នៅលើពិភពលោក ហើយកំពុងជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ លោកប្រធានក្រុមហ៊ុននាំចេញអង្ករ បាននិយាយថា ប្រទេសវៀតណាមបានដឹកជញ្ជូនអង្ករប្រហែលបីលានតោនទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំ២០២៥នេះ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាទីផ្សារនាំចេញអង្ករធំបំផុតរបស់ប្រទេសវៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសហ្វីលីពីនបានផ្អាកការនាំចូលអង្ករអស់រយៈពេលបីខែកន្លងមក ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើទីផ្សារឡើងវិញមួយរយៈខ្លីនៅក្នុងខែមករា ឆ្នាំ២០២៦ ដោយព្រមទទួលទិញអង្ករប្រហែល៣០០,០០០តោនប៉ុណ្ណោះ ហើយបញ្ឈប់ការនាំចូលម្តងទៀត។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងទទួលបានទិន្នផលស្រូវប្រហែលបួនលានតោន នៅក្នុងរដូវប្រមូលផលខាងមុខនេះ។ ប្រសិនបើទីផ្សារហ្វីលីពីននៅតែបិទបន្តទៀត តម្លៃអង្ករក្នុងប្រទេសវៀតណាមអាចធ្លាក់ចុះថែមទៀត ហើយអ្នកនាំចេញអាចជួបការលំបាកក្នុងការស្វែងរកអ្នកទិញ។ លោកប្រធានក្រុមហ៊ុននាំចេញអង្កររូបនេះ​ បានជំរុញឱ្យរដ្ឋាភិបាលវៀតណាម ត្រូវខ្នះខ្នែងធ្វើការជាមួយរដ្ឋាភិបាលហ្វីលីពីន ដើម្បីបើកទីផ្សារអង្ករឡើងវិញ។  ព្រមជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរដ្ឋរបស់វៀតណាម ត្រូវសុំការអនុញ្ញាតប្រមូលទិញ និងរក្សាទុកស្រូវរហូតដល់រយៈពេលប្រាំមួយខែ ដើម្បីការពារការធ្លាក់ចុះតម្លៃបន្ថែមទៀត។ លោកបានស្នើឱ្យអ្នកនាំចេញយកចិត្តទុកដាក់ចំពោះទីផ្សារអង្ករនៅតំបន់អាស៊ីខាងលិច មានដូចជាប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ក៏ដូចជាប្រទេសនៅទ្វីបអាហ្វ្រិកមួយចំនួនផងដែរ។ យោងតាមនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា វៀតណាមបាននាំចេញអង្ករជាង ៧,៥៣លានតោន […]

2025-12-30 20.35.11
ការសិក្សាពីហ្សែនចេកតៃវ៉ាន់ បង្កាត់បានពូជថ្មីដោយជោគជ័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលួយឫស

តៃប៉ិ៖ ស្របពេលឧស្សាហកម្មចេកនៅលើសកល ទទួលរងការគំរាមកំហែងជាយូរមកហើយដោយជំងឺដោយសារប្រភេទជំងឺរលួយឫស្ស និងធ្វើឱ្យការបង្កាត់ពូជបែបប្រពៃណី ក្លាយជាបញ្ហាប្រឈមមួយ ពីព្រោះពូជចេកភាគច្រើន គឺជាពូជ ទ្រីប្លូអ៊ីត (Triploids) ដែលគ្មានមេរោគ។ វិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានបង្កើតពូជចេកថ្មីធន់នឹងជំងឺរលួយឫសជាច្រើន ប្រកបដោយជោគជ័យតាមរយៈការបង្កាត់ពូជថ្មី ដោយការផ្លាស់ប្តូរហ្សែន ដែលផ្តល់នូវខ្សែការពារដ៏សំខាន់សម្រាប់ឧស្សាហកម្មចេកនៅលើសកលលោក។ ក្រុមអ្នកពិសោធន៍បង្កាត់ពូជថ្មី ដែលដឹកនាំដោយសហការីស្រាវជ្រាវឈ្មោះ​​ ហូមីង ចិន (Ho-Ming Chen) មកពីមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យាកសិកម្ម អាកាដាមៀ ស៊ីនីកា (Academia Sinica) សហការជាមួយសាកលវិទ្យាល័យជាតិតៃវ៉ាន់ និងវិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានប្រើប្រាស់ការវិភាគហ្សែន ប្រតិចារិក និងវិភាគមុខងារ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីភាពខុសគ្នារវាងពូជធន់នឹងជំងឺទាំងនេះ និងពូជមេចេក ដែលងាយរងគ្រោះដោយសារជំងឺ មានឈ្មោះជាភាសាចិនថា ភីឈាវ (Pei-Chiao)។ ការសិក្សាបានបង្ហាញថា ពូជចេកតៃវ៉ាន់ដែលធន់នឹងជំងឺជាច្រើនប្រភេទ ត្រូវលុបចោល ក្រូម៉ូសូម (Chromosom) ជាទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យចំនួនចម្លងនៃហ្សែនត្រូវបានរារាំងដោយស្វ័យប្រវត្តិ និងដើរតួជាអ្នកបង្កើតភាពស៊ាំរបស់រុក្ខជាតិ។ នៅពេលហ្សែនទាំងនេះបញ្ចេញ វាត្រូវបានបង្ក្រាបនៅក្នុងពូជងាយរងគ្រោះ ឈ្មោះ ភីឈាវ ដោយប្រើបច្ចេកទេសបិទហ្សែន ដើម្បីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលសម្របសម្រួលដោយអាស៊ីត សាលីស៊ីលិក (Calicylic ត្រូវបានបង្កើនគួរឱ្យកត់សម្គាល់ […]

2025-12-30 20.30.52
វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់

តូក្យូ៖ វិស័យ​ដំណាំ​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ដោយសារ​អ្នកផលិត​ចូលដល់វ័យកាន់តែចាស់ជរា បង្កកង្វះ​ខាតកម្លាំង​ពលកម្ម នឹងធ្វើឱ្យសមត្ថភាពថែទាំ​ចម្ការ​ក្រូច​ចាប់ផ្តើមថយចុះ ដែល​បណ្តាល​ឱ្យ​ផលិតកម្ម​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារផ្តល់ទិន្នភាពទាប ​ក្នុង​ឆ្នាំ​ទីផ្សារ២០២៤-២០២៥ ដោយអាច​ងើបឡើងវិញ​បន្តិចបន្តួច​ ​សម្រាប់​ឆ្នាំ​ទីផ្សារ២០២៤-២០២៦។ នៅពេលការផ្គត់ផ្គង់ផលិតផល​ផ្លែ​ក្រូច​ក្នុងប្រទេសជប៉ុនមិនគ្រប់គ្រាន់តាមតម្រូវការ ពេលនោះនឹងត្រូវការនាំចូល​ផ្លែ​ក្រូច​ពីបរទេស ជាពិសេស​ផ្លែ​ក្រូចឃ្វិច និង​ក្រូចឆ្មារ ​របស់​សហរដ្ឋអាមេរិក ប៉ុន្តែការនាំចូល​នឹង​ថយចុះ​ទៅវិញនៅពេល​​ផលិតកម្មផ្លែក្រូវ​ក្នុងប្រទេសជប៉ុន​ងើបឡើងវិញ​។ ចំណង់ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​ជប៉ុន ​មាន​ចំណង់ចំណូលចិត្តតែផ្លែ​ក្រូច​​ដាំដុះ​ក្នុង​ស្រុក និង​ពូជ​ផ្លែ​ក្រូចរបស់​ជប៉ុន​ ដែល​អាច​ប៉ះពាល់​ដល់​គំរូ​តម្រូវការ​នាពេលអនាគត​សម្រាប់​ក្រូចឃ្វិច និង​ក្រូចឆ្មារ​។ អ្នកនាំចេញ​ផ្លែក្រូចរបស់​សហរដ្ឋអាមេរិក ​នៅតែ​មាន​ជំហរ​ល្អ​ដោយសារតែ​បណ្តាញ​ចែកចាយមានស្រាប់ និង​គុណភាព​ផលិតផល​មាន​ស្ថិរភាព ទោះបីជា​ដៃគូ​ប្រកួតប្រជែង​អន្តរជាតិ​នៅតែ​បន្ត​ជះឥទ្ធិពល​ដល់​ការនាំចូល​តាម​រដូវ​កាល​ក៏ដោយ។ ផ្ទៃដី​ដាំដុះដំណាំ​​ក្រូចឃ្វិច និងក្រូចឆ្មារ​របស់​ជប៉ុន​បន្ត​ធ្លាក់ចុះ​ដោយសារ​កត្តា​រចនាសម្ព័ន្ធ ​ដូចជា​សម្ពាធ​ប្រជាសាស្ត្រ កង្វះខាត​កម្លាំង​ពលកម្ម និង​ការចំណាយ​ខ្ពស់​ក្នុង​ការថែទាំចម្ការ​ក្រូវ​ចាស់ៗ​ ស្ថិតនៅលើ​ភ្នំ។  ការផលិតក្រូចឃ្វិច និងផ្លក្រូចឆ្មារ​ ភាគច្រើនប្រមូលផ្តុំនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ដែលចម្ការក្រូចទាំងនេះមានអាយុច្រើន និងលក្ខខណ្ឌសមុទ្រអំណោយផលដល់ទាំងផ្លែក្រូចឃ្្វិច និងពូជក្រូចឆ្មារ។ នៅក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ប្រទេសជប៉ុនបានប្រមូលផលផ្លែក្រូចលើផ្ទៃដីទំហំ៤៦ ៩០០ ហិកតា ដែលជាពូជក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន។ ប្រភេទផលិតកម្មផ្លែក្រូចទាំងពីររបស់ជប៉ុន នៅតែបន្តធ្លាក់ចុះ ដោយសារកសិករលែងចង់ធ្វើកសិកម្ម ឬកាត់បន្ថយការធ្វើចម្ការដាំឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ ដែលដាំដុះតាមជើងភ្នំមានជម្រាលចោត នឹងត្រូវបោះបង់ចោលយ៉ាងឆាប់រហ័ស ដោយសារតែខ្វះកម្លាំងពលកម្ម និងការកើនឡើងនៃថ្លៃដើមធាតុចូល ហើយគំនិតផ្តួចផ្តើមដាំឡើងវិញ នៅតែមិនគ្រប់គ្រាន់ដើម្បីទូទាត់សងថ្លៃដើមឡើយ។ […]

antarafoto-perum-bulog-sumut-distribusikan-9.260-ton-perbulan-06092023-yudi-6
ឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករពីបរទេស នៅឆ្នាំ២០២៦

សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករសម្រាប់ប្រជាជនបរិភោគ ឬសម្រាប់កែច្នៃជាចំណីអាហារផ្សេងៗ ដោយសារផលិតផលស្រូវក្នុងស្រុកមានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ។ ការសម្រេចចិត្តបញ្ឈប់នាំចូលអង្ករនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាពេលថ្មីៗកន្លងមកនេះ នៅទីក្រុងហ្សាកាតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀង ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិរបស់ឥណ្ឌូណេស៊ី។ មន្ត្រីក្រសួងសម្របសម្រួលសន្តិសុខស្បៀង បានមានប្រសាសន៍ថា តម្រូវការក្នុងប្រទេសឥណ្ឌូណេស៊ីទាំងអស់ រួមទាំងអង្ករសម្រាប់តម្រូវការតាមគ្រួសារ និងនៅក្នុងឧស្សាហ៍កែច្នៃចំណីអាហារ នឹងប្រើប្រាស់ផលិតផលអង្ករក្នុងស្រុក។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ឈប់ទទួលសំណើរបស់ក្រសួងឧស្សាហកម្ម ក្នុងការនាំចូលអង្ករ ប្រមាណជិត៣៨១ ០០០តោន សម្រាប់ផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃចំណីអាហារ នៅក្នុងឆ្នាំ២០២៦ ដោយជឿជាក់ថា ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសនឹងមានគ្រប់គ្រាន់។ ដូច្នេះគោលនយោបាយបញ្ឈប់ការនាំចូលអង្ករនឹងត្រូវអនុវត្តនៅទូទាំងប្រទេស៌ណ្ឌូណេស៊ី រួមទាំងតំបន់ពាណិជ្ជកម្មសេរីផងដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រសួងពាក់ព័ន្ធនឹងបន្តពិនិត្យឡើងវិញនូវគោលនយោបាយនាំចូលស្បៀងអាហារតាមរយៈកិច្ចប្រជុំពិនិត្យមើលតុល្យភាពទំនិញ នាពេលខាងមុខ។ ប្រទេសឥណ្ឌូណេស៊ី មានជំនឿចិត្តខ្លាំងណាស់លើការធ្វើកសិកម្មដ៏រឹងមាំ នៅឆ្នាំក្នុង២០២៥ នៅពេលឈប់នាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ ​កាលពីពាក់កណ្តាលឆ្នាំ២០២៥ អង្ករបម្រុងរបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុត គឺមានបរិមាណប្រហែល៤លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់ ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ទិន្នផលអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករថា នឹងឈានដល់ចំនួណ៣៤,៧៧លានតោន គឺកើនឡើងចំនួន១៣,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល […]

2025-12-30 20.07.37
អ្នកលក់ប៉ិកួៈនៅភ្នំប្រសិទ្ធ អាចរកចំណូលបានចាប់ពី២​ ០០០ ទៅដល់ជិត៦ ០០០ដុល្លារក្នុងមួយឆ្នាំ

ដោយ ជិន ម៉ាដេប៉ូ កណ្តាល៖​ បើគេធ្វើដំណើរតាមផ្លូវកាត់ពីភ្នំប្រសិទ្ធ ឆ្ពោះទៅកាន់ផ្សារបាត់ដឹង ដល់ត្រង់ចំណុចភូមិ​ត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នោះយើងនឹងបានឃើញអ្នកលក់ប៉ិកកួៈមិនតិចជាង១០កន្លែងទេ ដោយខ្លះដាក់តុ ខ្លះជាគ្រែ ដង្ហែគ្នាលក់។ ពួកគាត់តែងចាប់ផ្តើមដាក់លក់ពីពាក់កណ្តាលខែកញ្ញា រហូតដល់ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំ ខ្មែរទើបអស់ទៅវិញ ដែលមានន័យថា ផុតរដូវកាលលក់ប៉ិកួៈហើយ។ ប៉ិកួៈដែលទើបដកថ្មីៗពីចំការអ្មកស្រុក មានសភាពសខ្ចី និងជាប់ទងមានស្លឹកយ៉ាងខៀវស្រស់នោះបានទាក់ទាញអ្នកធ្វើដំណើរតាមដងផ្លូវនេះ តែងឈប់ចុះទិញ ឬខ្លះទៀតអត់ទ្រាំងាកមើលពុំបានសោះឡើយ។ កំពុងម្នីម្នាកាត់មើម ប៉ិកួៈចេញពីទងដើម្បីដាក់លក់ឱ្យអតិថិជន ​អ្នកស្រី ហៀង ចន្នី ដែលកំពុងលក់ប៉ិកួៈលើដងផ្លូវនេះបានប្រាប់ឱ្យដឹងថា៖ មើមប៉ិកួៈនេះចាប់ផ្តើមមានលក់ពីខែកញ្ញា រហូតដល់ខែមេសា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលនេះអ្នកស្រីមិនដែលខកខានលក់ទេ ពោលគឺអ្នកស្រីបានដាំ និងលក់ប៉ិកួៈនេះតាំងតែពីកុមារមកម្ល៉េះ ជាមួយឪពុកម្តាយ។ ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះបានឱ្យដឹងដែរថាសម្រាប់ ប៉ិកួៈនេះគេអាចដកលក់បានតាំងតែមើមវានៅតូចៗហើយបើទុករហូតធំនោះទាល់តែចាប់ពីខែមករាទៅ។ ហេតុនេះការដកលក់មើមតូចៗពុំសូវបានថវិការច្រើនដូចទុកឱ្យមើមធំទេពីព្រោះថាវាបានគីឡូតិចជាងទុកឱ្យមើមវាធំ។ ស្រ្តីអ្នកលក់ប៉ិកួៈរូបនេះបានប្រាប់ឱ្យដឹងដែរថា សម្រាប់ការដាំប៉ិកួៈចាប់ពីបីខែកន្លះ ទៅបួនខែ ជាទូទៅវាអាចហុចផល ដោយគេអាចដកវាមកលក់បានហើយ។ យុវតី អ៊ែល រ៉ូហ្សា ដែលកំពុងលក់ប៉ិកួៈនេះមួយរូបដែរ បានប្រាប់ថា ប៉ិកួៈនេះតម្លៃមួយគីឡូក្រាម តម្លៃចាប់ពី៤ ០០០ ទៅ៥ […]


កាលវិភាគផ្សព្វផ្សាយ