News & អន្តរជាតិ
cover image
ក្រោយទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ​ការ​នាំ​ចេញ​ទុរេន​របស់​ម៉ាឡេស៊ី​ទៅ​កាន់ប្រទេស​ចិន​កើន​ឡើង​
អន្តរជាតិ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ពីទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃទី២១ ខែមេសា បានឱ្យដឹងថា ថ្នាក់ដឹកនាំផ្នែកទីផ្សាររបស់ក្រុមហ៊ុននាំចេញផ្លែឈើស្រស់របស់ប្រទេសចិន បាននិយាយថា “ទុរេនស្រស់ត្រូវបានទទួលការពេញនិយមកាន់តែច្រើនពីសំណាក់ជនជាតិចិន ដែលជាមានទ្រព្យសម្បត្តិ ចំណែកកសិករម៉ាឡេស៊ីវិញ ក៏អាចបង្កើនការនាំចេញផ្លែឈើបាន៣០ភាគរយថែមទៀត នៅឆ្នាំនេះ”។ រហូត​មក​ដល់​ពេល​នេះ ប្រទេសវៀតណា ឡាវ ប្រទែសថៃ បាននាំមុខគេនៅក្នុងទីផ្សារទុរេនរបស់ប្រទេសចិន ប៉ុន្តែការនាំចេញទុរេនពីប្រទេសម៉ាឡេស៊ីបានកើនឡើងរហូតដល់១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តទាំងនេះដោយ​សារ​អំណោយផលលើការដឹកជញ្ជូន និងការរក្សាបានគុណភាពកាន់តែល្អប្រសើរ។ ​ជាទូទៅ ទុរេន​ម៉ាឡេស៊ី​ត្រូវ​បាន​ទុក​ឱ្យ​ទុំ​តាម​ធម្មជាតិ​នៅ​លើ​ដើម​  ដែលខុសពីពូជទុរេនថៃ និងទុរេនវៀតណាម។ ការណ៍នេះនាំឱ្យមានភាពទាក់ទាញកាន់តែខ្លាំងក្នុងចំណោមជនជាតិចិន។ យោងតាមក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី តម្លៃនៃការនាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិន នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណូលជាង៥,៦លានដុល្លារ។ កាល​ពី​ឆ្នាំ​មុន ប្រទេស​ថៃ​បាន​គ្រប់​គ្រង​ចំណែក​ទីផ្សារ​ទុរេន​នៅក្នុង​ប្រទេស​ចិន ដែល​ទទួលបានប្រាក់ចំណូលជាង៦,៩៩ពាន់​លាន​ដុល្លារ​អាមេរិក  ឬស្មើនឹង៥៧ភាគរយ តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម។ដោយឡែក​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន បាននាំទុរេនទៅកាន់ទីផ្សារប្រទេសចិន បានត្រឹមតែ៣៨ភាគរយ ដែលមានទឹកប្រាក់សរុប​ចំនួន៣៨,២ លាន​ដុល្លារអាមេរិក។ កាលពីឆ្នាំមុនេះ រដ្ឋមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកំពុងចាត់វិធានការជំរុញការដាំដុះទុរេន។ ក្នុងនេះ រដ្ឋកេឡាន់តាន់ (Kelantan)ដែលមានផ្ទៃដី៣ពាន់ហិកតា ត្រូវបានរៀបចំធ្វើចម្ការសម្រាប់ទុរេន ពូជមូសាងឃីង ដែលជាពូជទុរេនដ៏ល្បីល្បាញ និងភាគច្រើនដាំដុះនៅក្នុងប្រទេសម៉ាឡេស៊ី។ ​ក្រុមសហគមន៍របស់កសិករដាំទុរេន […]
News & ជាតិ
491290044_1112608357576118_4558340360397639021_n
ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​​ នៅក្នុងប្រទេស​អូម៉ង់​
មូស្កាត,​ ប្រទេស​អូម៉ង់​៖​ នាព្រឹក​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥​នេះ​ ឆ្លៀតឱកាស​មុន​កិច្ចប្រជុំ​របស់​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ (ADFIAP) ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​មួយ​កន្លែង​ ក្រោម​ការ​សម្របសម្រួល​របស់​ធនាគារ​អភិវឌ្ឍន៍​អូម៉ង់​។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ  បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ […]
News & ជាតិ
107A8330
ដំណាំការ៉ុតពូជជប៉ុន ងាយស្រួលដាំដុះ មិនពិបាកថែទាំ ព្រមទាំងមានតម្រូវការទីផ្សារថែមទៀត
ប្រជាកសិករនៅក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមមានចំណង់ចំណូលចិត្តដាំដំណាំបន្លែប្រភេទថ្មី ដែលមានប្រភពពូជពីប្រទេសជប៉ុន គឺដំណាំការ៉ុតឈ្មោះ “សាគោតា” ងាយដាំដុះ មិនពិបាកថែទាំច្រើន ព្រមទាំងមានតម្រូវការទីផ្សារថែមទៀតផង។ កសិកររស់នៅក្នុងសហគមន៍សាមគ្គីសែនមនោរម្យ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានដាំដុះដើម្បីលក់នៅតាមទីផ្សារទំនើប និងផ្សារទូទៅ ដោយទទួលបានប្រាក់កម្រៃខ្ពស់គ្រាន់បើ។ ដំណាំការ៉ុតពូជជប៉ុននេះ កសិករត្រូវប្រើពេលវេលាដាំដុះរយៈពេល៣ខែ គិតចាប់ពីថ្ងៃដាក់គ្រាប់ រហូតដល់ថ្ងៃប្រមូលផល។ លោក ឡុង នី ប្រធានសហគមន៍សាមគ្គីសែនមនោរម្យ បានប្រាប់ពីរបៀបនៃការដាំដុះការ៉ុតនោះយ៉ាងដូច្នេះថា ការ៉ុតជាប្រភេទដំណាំមានគ្រាប់ល្អិត ដូច្នេះកសិករត្រូវមានការអត់ធ្មត់ នៅពេលដាក់ដាំគ្រាប់ ដោយមិនអាចព្រោះដូចគ្រាប់ដំណាំផ្សេងៗបាននោះទេ។ ប្រធានសហគមន៍សាមគ្គីសែនមនោរម្យ បានបញ្ជាក់ថា ’ក្នុងមួយថ្ងៃអាចដាំបានតែ២ ទៅ៣រង។ យើងព្យាយាមមែនទែនដើម្បីយកគ្រាប់តូចៗរបស់ការ៉ុតដាក់ក្នុងរង ដែលកសិករបានឆូត ព្រោះគ្រាប់ការ៉ុតតូចៗល្អិតពិបាកដាំបន្តិច”។ ដំណាំនេះមានភាពងាយស្រួលក្នុងការថែទាំ ព្រោះវាមិនសូវមានបញ្ហាប្រឈមជាមួយសត្វល្អិតចង្រៃច្រើននោះទេ ក្រោយពេលចាប់ដុះលូតលាស់។ ប៉ុន្តែវាក៏អាចមានជំងឺដែរ គឺអាស្រ័យទៅលើប្រភេទដី និងអាកាសធាតុ។ រីឯបញ្ហាប្រឈមការបំផ្លាញពីសត្វល្អិតវិញ មិនដូចដំណាំមួយចំនួននោះទេ។ នេះជាការរៀបរាប់របស់លោក ឡុង នី ដែលមានបទពិសោធន៍អនុវត្តដោយផ្ទាល់។ ចំពោះការស្រោចស្រព និងថែទាំវិញ ក្រោយពេលដាក់ដាំគ្រាប់រួច ត្រូវស្រោចទឹកឱ្យបានច្រើនដង ដោយក្នុងមួយថ្ងៃពី៤ ទៅ៥ដង ហើយស្រោចទឹកតិចៗ […]
News & ជាតិ & វឌ្ឍនភាពកសិករ
photo_2025-04-21_16-37-14
មុខរបរធ្វើឆៃប៉ូវផ្អែមជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ នៅក្នុងឃុំឈូកមាសខាងលិច ខេត្តកំពត
ខេត្តកំពត៖ មុខរបរធ្វើឆៃប៉ូវផ្អែមនៅសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាសខេត្តកំពត នាពេលសព្វថ្ងៃនេះបាននិងកំពុងចូលរួមផ្តល់ការងារ និងជួយពលរដ្ឋនៅក្នុងតំបន់មួយចំនួនឱ្យមានប្រាក់ចំណូលបន្ថែមសម្រាប់កែប្រែជីវភាពគ្រួសារ។ លោក ឈុន សំណាង អ្នកគ្រប់គ្រងទូទៅនៃសហគមន៍កសិកម្មបន្ទាយមានសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា ឆៃប៉ូវផ្អែម ម៉ាអ៊ានេះ បានក្លាយជាផលិតផលកែច្នៃមួយដ៏សំខាន់ ហើយទទួលបានការគាំទ្រកើនឡើងពីបងប្អូនក្នុងស្រុក និងក្រៅស្រុក ព្រមទាំងទទួលបានការគាំទ្រពីផ្សារទំនើបតូចធំមួយចំនួននៅក្នុងខេត្ត និងនៅក្រុងភ្នំពេញ ។ លោក ឈុន សំណាង បានអះអាងថា សព្វថ្ងៃនេះដោយសារមានកំណើនក្នុងការផលិត និងការលក់ឆៃប៉ូវផ្អែមម៉ាអ៊ានេះ បានធ្វើឱ្យសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល អាចជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅក្នុងមួយថ្ងៃសហគមន៍បានផ្តល់ការងារដល់ពលរដ្ឋចំនួន២០នាក់ រួមគ្នាធ្វើជាឆៃប៉ូវផ្អែម ដោយក្នុងមនុស្សម្នាក់អាចទទួលបានប្រាក់កម្រៃប្រមាណ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោកបន្តថា តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃនេះ ពួកគាត់អាចយកប្រាក់ទៅទិញម្ហូបអាហារបន្ថែមសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ និងសន្សំប្រាក់បានមួយចំណែក, កាត់បន្ថយការផ្តល់ប្រាក់ពីកូនចៅបានមួយចំនួន ដោយសារគាត់មានចំណូលដោយខ្លួនឯង សម្រាប់ទ្រទ្រង់ការចំណាយផ្សេងៗ តាមរដូវកាលនៅក្នុងតំបន់បាន។ លោកបន្តថា “ចំពោះការងារទីផ្សារ យើងមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឱ្យផលិតផលកែច្នៃក្នុងវិស័យកសិកម្មមានការរីកចម្រើនចូលទៅក្នុងទីផ្សារ។ យើងខិតខំធ្វើយ៉ាងណាឱ្យការផលិតរបស់យើងវាមានលក្ខណៈស្តង់ដារ ដើម្បីពង្រីកទីផ្សារឱ្យបានច្រើនបន្ថែថមទៀតនៅពេលខាងមុខ”។ បើតាមលោក ឈុន សំណាង, កាលឆ្នាំ២០២៣ លោកធ្លាប់លើកឡើងអំពីកង្វះខាតការផ្គត់ផ្គង់ឆៃថាវ សម្រាប់យកមកកែច្នៃធ្វើជាឆៃប៉ូវផ្អែមនៅក្នុងសហគមន៍  តែចូលមកដល់ឆ្នាំ២០២៤ កំណើននៃការដាំឆៃថាវពីសហគមន៍ដៃគូមានការកើនឡើងនៅក្នុងខេត្តតាកែវ […]
News & ជាតិ
FB_IMG_1745232473584
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់ប្រទេសអូម៉ង់
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា […]
News & អន្តរជាតិ
2025-04-21 13.50.45
ឥណ្ឌាចាប់ផ្តើមការនាំចេញផ្លែទទឹម ដឹកតាមសមុទ្រទៅកាន់សហរដ្ឋអាម៉េរិក
អន្តរជាតិ៖ ឥណ្ឌាបានចាប់ផ្តើមនាំចេញផ្លែទទឹមជាលើកដំបូងចំនួន១៤តោន ដោយដឹកតាមនាវា ទៅកាន់ទីក្រុងញូវយ៉ក ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារនាំចេញដំណាំសាកវប្បកម្ម ទៅកាន់សហរដ្ឋអាម៉េរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានឥណ្ឌា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលអាហារកសិកម្ម និងផលិតផលកែច្នៃ កិច្ចសម្របសម្រួលគំនិតផ្តួចផ្តើមក្នុងការផ្តល់សេវាកម្មត្រួតពិនិត្យផ្នែកសុខភាពសត្វ និងរុក្ខជាតិនៃក្រសួងកសិកម្ម សហរដ្ឋអាម៉េរិក ព្រមទាំងអង្គការជាតិការពាររុក្ខជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវជាតិ បានផ្តល់ការអនុញ្ញាតចំពោះការនាំចូលផ្លែទទឹមនេះ។ ការដឹកជញ្ជូនផ្លែទទឹមឥណ្ឌាទៅកាន់សហរដ្ឋអាម៉េរិកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននាំចេញ បានសាកល្បងនាំចេញយ៉ាងជោគជ័យ ដោយដឹកជញ្ជូនតាមយន្តហោះ កាលពីមួយសប្តាហ៍មុន។ យោងតាមអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងផលិតផលកែច្នៃរបស់ឥណ្ឌា បានឱ្យដឹងថា ផ្លែទទឹមស្រស់អាចរក្សាទុកបានរហូតដល់៦០ថ្ងៃ ដូច្នេះការដឹកជញ្ជូនតាមនាវា ដែលមានផ្លែទទឹមចំនួន៤៦២០ប្រអប់ ដោយប្រើរយៈពេលត្រឹមប្រាំសប្តាហ៍ អាចរក្សាបានទាំងសោភ័ណភាព និងគុណភាពរបស់ផ្លៃទទឹម។ លោក​​ អាភិសែក ដេវ (Abhisekh Dev) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងផលិតផលកែច្នៃរបស់ឥណ្ឌា បានឲ្យដឹងថា ការនាំចេញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើឱ្យអ្នកផលិតផ្លែឈើមនៅប្រទេសឥណ្ឌា​ អាចចូលរួមប្រកួតប្រជែងកាន់តែច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ បែបបទនៃការនាំចេញតាមសមុទ្រសម្រាប់វត្ថុ ដែលងាយរលួយខូចគុណភាពដូចជាផ្លែទទឹម ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន។ ផ្លែទទឹមទាំង១៤តោននេះ ត្រូវបាននាំចេញដោយក្រុមហ៊ុនឥណ្ឌា ដែលមានមូលដ្ឋាននៅទីក្រុងបុមបៃ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាទីផ្សារកសិកម្មឥណ្ឌា។ ឥណ្ឌាបច្ចុប្បន្នជាប្រទេសផលិតដំណាំហូបផ្លែធំជាងគេទីពីររបស់ពិភពលោក។ ផ្លែទទឹមល្អៗ និងមានគុណភាពខ្ពស់ […]
News & ជាតិ
Cambodia-Rice-Baitang-2016-e1579769595656
កម្ពុជានាំចេញអង្ករនៅត្រីមាសទី១ឆ្នាំ២០២៥ មានទឹកប្រាក់ជាង១៦០លានដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារពិភពលោក ជាង២១១ពាន់តោន ហើយបើគិតជាទឹកប្រាក់ជាង១៦០លានដុល្លារ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន២១១ពាន់តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ១០៦ពាន់តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣ លានដុល្លារ។ នាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៣៧ ៨២១តោន គិតជាទឹកប្រាក់ចំនួន២២.៥៩ លានដុល្លារសហរដ្ឋអាមេរិក។ នាំចេញ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៤ ប្រទេសបានបរិមាណជាង៣៤ពាន់តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥ លានដុល្លារ និងទៅកាន់គោលដៅ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ណូវែលហ្សេឡង់  បានជាង៣១ពាន់តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤ លានដុល្លារ។ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ ចំពោះប្រភេទអង្ករ ដែលកម្ពុជាបាននាំចេញមានដូចជាអង្ករក្រអូបជាង៨១ភាគរយ ប្រភេទអង្ករសគ្រាប់វែងជាង១៣ភាគរយ អង្ករចំហ៊ុយជាង ២ភាគរយ អង្ករសរីរាង្គជាង១ភាគរយ និងអង្ករផ្សេងៗចំនួន ០.៤៩ភាគរយ។ […]
News & ជាតិ
491404017_1291917175623400_3480749548198979379_n
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន៥ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ
រាជធានីភ្នំពេញ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ថ្មីៗបានឱ្យដឹងថា កម្ពុជា ចិនបានចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង៥ ពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ក្នុងនោះមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមបណ្ឌិត អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក , (២) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្មលទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។ បើយោងតាម CDC, អនុវត្តក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នេះគឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ក៏ដូចជាក្របខ័ណ្ឌ «ច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ហើយត្រូវបានរំពឹងទុកថា នឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ដែលទាក់ទងនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ គម្រោងនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា […]
News & អន្តរជាតិ
2025-04-21 08.58.38
គ្រោះរាំងស្ងួតនៅរដូវរំហើយ កំពុងគំរាមកំហែងដល់វិស័យកសិកម្ម នៅអឺរ៉ុប និងធ្វើឱ្យជួបវិបត្តិខ្វះស្បៀងអាហារ
ក្រុងប្រ៊ុចសែល៖ ចាប់ពីសមរភូមិមុខ នៅក្នុងប្រទេសអ៊ុយក្រែន រហូតដល់តំបន់ដីសើមរបស់ប្រទេសបែលហ្ស៊ិក គឺគ្មានភ្លៀងធ្លាក់ទេនៅក្នុងខែមីនា កន្លងមកនេះ ដូច្នេះ វាបានធ្វើឱ្យបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបភាគច្រើន ជួបប្រទះគ្រោះរាំងស្ងួតហួតហែង នៅពាក់កណ្តាលរដូវរំហើយ ក្នុងខែមេសា ដែលអាចធ្វើឱ្យមានបញ្ហាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កការលំបាកដល់កសិករ។ គ្រោះរាំងស្ងួតដំបូងបង្កបញ្ហាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ និងបង្កការលំបាក់ដល់កសិករ​។​ លើសពីនេះ វាកំពុងបង្កផលប៉ះពាល់ដល់សក្តានុពលសម្រាប់ឧស្សាហកម្ម ពាណិជ្ជកម្ម និងសន្តិសុខស្បៀងសកល ហើយកំពុងបង្កភាពវឹកវរទៅលើភាពចលាចលសេដ្ឋកិច្ច ដែលបង្កឡើងដោយការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ។ តាមរយៈការធ្វើបច្ចុប្បន្នភាពថ្មីៗបំផុតរបស់ក្រុមឃ្លាំមើលភាពរាំងស្ងួតនៅអឺរ៉ុប បានឱ្យដឹងថា ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ ផ្នែកខ្លះនៃប្រទេសប៉ូឡូញ អ៊ុយក្រែន ក្រិក បាល់កង់ ស៊ុយអែត អៀរឡង់ និងអាល្លឺម៉ង់ ព្រមទាំងតាមតំបន់ជាច្រើនទៀត​ ត្រូវបានក្រុមអ្នកឃ្លាំមើលចាត់ចូលក្នុងសញ្ញាព្រមាន ដោយដាក់ពណ៌ទឹកក្រូច ឬពណ៌ក្រហម ស្របពេលតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ត្រូវបានប្រកាសអាសន្ន ដោយដាក់ពណ៌ក្រហមរួចហើយ ដើម្បីបញ្ជាក់ពីភាពរាំងស្ងួត។ ព្រមជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្របាននិយាយថា ការគ្រប់គ្រងទឹកមិនបានល្អ ក៏ជាចំណែកបង្កឱ្យមានភាពរាំងស្ងួត គួបផ្សំនឹងការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយកត្តាមនុស្ស បង្កឱ្យមានការធ្លាក់ភ្លៀងមិនទៀងទាត់ និងធ្វើឱ្យសីតុណ្ហភាពក្តៅកាន់តែខ្លាំង ដែលនាំទៅបង្កភាពរាំងស្ងួតកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងពេលកន្លងមក។ លោក អេន្ទ្រា […]
News & អន្តរជាតិ
c1_3005682_250418054905_790
កសិករថៃនាំគ្នាប្រឆាំងផែនការនាំចូលសាច់គោពីអាម៉េរិក 
បាងកក៖ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ រួមជាមួយនឹងអង្គការពាក់ព័ន្ធជាង៦០ បានប្រមូលផ្តុំគ្នា នៅក្រសួងកសិកម្ម និងសហករណ៍ ដើម្បីបង្ហាញពីក្តីបារម្ភចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាម៉េរិក ដើម្បីជាថ្នូរនឹងឱនភាពពាណិជ្ជកម្មមួយចំនួនបង្កឡើងដោយអាម៉េរិក។ កសិករ​បារម្ភ​ថា ​វិធានការ​អនុញ្ញាតឱ្យនាំចូលបែប​នេះ​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​រួច​ហើយ​ពី​ការ​នាំ​ចូលគោក្នុង​តម្លៃ​ទាប​ពីប្រទេស​អូស្ត្រាលី និង​ប្រទេសនូវែលសេឡង់។ លោក សិទ្ធិផន បូរ៉ាណាណាត់ (Sitthiporn Boorananath) អនុប្រធាន​សមាគម​​ បាន​និយាយ​ថា​ សមាជិក​សមាគម​ បាន​ដាក់ញត្តិ​តវ៉ា​ទៅ​នាយក​រដ្ឋមន្ត្រីថៃរួចហើយ។ លោកបាននិយាយថា «យើងជឿថា ការអនុញ្ញាតឱ្យមានការនាំចូលសាច់គោ និងសាច់សត្វពីសហរដ្ឋអាម៉េរិក នឹងធ្វើឱ្យការខិតខំរបស់កសិករថៃជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។ យើងមានការលំបាករួចទៅហើយដោយឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអូស្ត្រាលី និងនូវែលសេឡង់»។ សមាគម​បាន​លើក​ឡើង​ថា គោលនយោបាយ​នេះ​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ ដែល​ហាមប្រាម​ការ​ប្រើ​អ័រម៉ូន​លូតលាស់ដល់​បសុសត្វ ដែល​នៅ​សហរដ្ឋអាម៉េរិក​ គេចាត់ទុកជា​រឿង​ធម្មតា។ លោក សិទ្ធិផន បានរិះគន់ការដោះស្រាយនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលថៃ លើបញ្ហាស្រដៀងគ្នានេះ ដោយលោកនិយាយថា កសិករចិញ្ចឹមគោខ្នាតតូច គេមិនលើកមកនិយាយទេ។  លោក​បាន​កត់​សម្គាល់​ថា​ «​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​អ្នក​ផលិត​សាច់​ជ្រូក​ធំៗ ដល់ពេល​ឥឡូវ​មាន​ការ​ជំរុញ​ឱ្យ​នាំ​ចូល​សាច់គោ ឬ​គ្រឿងក្នុងសាច់គោ​ថែមទៀត​»​។ លោកបានរិះគន់បន្តទៀត​ថា សមាគម​ក៏​នឹង​ដាក់​ញត្តិ​របស់​ខ្លួន​ទៅ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​ឲ្យ​គិត​ពិចារណា​លើ​គោលការណ៍​នេះ​ឡើង​វិញ។ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ បានអះអាងថា ការនាំចូលសាច់គោពីអាម៉េរិកនឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កសិករថៃជាង១,៤លានគ្រួសារ ដែលកំពុងជួបបញ្ហាចំពោះការធ្លាក់ចុះតម្លៃគោ។ កសិករទាំងនេះបានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអូស្ត្រាលី។ លោក […]
News & ជាតិ
Kch-271022-hi-MELFEATURE-p2
កសិករម៉ាឡេស៊ី គួរយកចិត្តទុកដាក់លើការផលិតស្បៀង ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្ថិរភាពសម្រាប់ការនាំចេញ
អន្តរជាតិ​៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី​ កាលពីថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៥ បានអំពាវនាវដល់កសិករ ឬសហគ្រឹន​ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak) គួរតែផ្តល់អាទិភាពដល់ការផលិតស្បៀង ដើម្បីរក្សាការផ្គត់ផ្គង់ផលិតផលប្រកបដោយស្ថិរភាពសម្រាប់ទីផ្សារនាំចេញ។ លោកបណ្ឌិត ស្តេហ្វិន រុនឌី អ៊ូទុម (Stephen Rundi Utom) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្បៀងអាហារ ទំនិញ និងអភិវឌ្ឍន៍តំបន់ បានចង្អុលបង្ហាញថា ខណៈពេលផលិតផលរបស់រដ្ឋសារ៉ាវ៉ាក់ មានតម្រូវការខ្ពស់នៅបរទេស វិស័យកសិកម្មរបស់រដ្ឋនៅតែបន្តប្រឈមមុខនឹងបញ្ហាដោយសារផលិតកម្មក្នុងស្រុកមិនស៊ីសង្វាក់គ្នា ដែលជាកត្តារារាំងដល់ការរីកចម្រើនផ្នែកឧស្សាហកម្មនេះ មិនឱ្យឈានដល់ទីផ្សារអន្តរជាតិទាំងមូល។ លោកបានជំរុញឱ្យមន្ទីរកសិកម្មបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការណែនាំកសិករឱ្យដាំដំណាំណា ដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ និងបានអំពាវនាវឱ្យមានការរៀបចំសិក្ខាសាលាអប់រំដល់អ្នកអ្នកផលិត ឱ្យយល់ពីរបៀបថែរក្សាទិន្នផលឱ្យជាប់លាប់។ លោកបានមានប្រសាសន៍ថា «ដើម្បីរក្សាបាននូវការប្រកួតប្រជែងជាសកល យើងត្រូវការការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព និងអាចទុកចិត្តបាន។ ប្រសិនបើយើងមានទីផ្សារ ប៉ុន្តែមិនមានការផ្គត់ផ្គង់ទេ យើងមិនអាចទ្រទ្រង់ឧស្សាហកម្មនេះបានទេ»។ លោករដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ក្នុង​ពិព័រណ៍ម្ហូបអាហារ ក្នុង​ប្រទេស​សិង្ហបុរី ​កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ទៀតថា យុទ្ធសាស្ត្រអភិវឌ្ឍន៍ ឆ្នាំ២០៣០ ក្រោយវិបត្តកូវីដ-១៩ គួរតែ ផ្តល់សិទ្ធិអំណាចដល់កសិករឱ្យទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង ជាពិសេសតាមរយៈការទទួលយកនូវបច្ចេកទេសកសិកម្មទំនើប ដើម្បីជម្នះបញ្ហាផលិតកម្មដែលមានរយៈពេលយូរ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យកសិករផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគេ […]
News & ជាតិ
107A1661
កសិករមួយគ្រួសារ នៅខេត្តកណ្តាល ចាប់ផ្តើមប្រើម៉ាស៊ីនស្ទូងស្រូវដោយស្វ័យប្រវត្តិ ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយកម្លាំងមនុស្ស
កណ្តាល៖ កសិករមួយគ្រួសារនៅក្នុងខេត្តកណ្តាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រស្ទូងស្រូវដោយស្វ័យប្រវត្តិជាលើកដំបូង ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស។ កសិករអាយុ៦៥ឆ្នាំ ឈ្មោះ យ៉ន ម៉ុក រស់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ឈរញញឹមមើលគ្រឿងចក្រកំពុងតែស្ទូងស្រូវលើផ្ទៃដីទំហំ២ហិកតា និង៣០អា ដោយដាំពូជស្រូវស្រងែ្រស្រាល ដែលជាស្រូវកំពុងតែពេញនិយមនៅលើទីផ្សារក្នុងស្រុក និងនៅក្រៅស្រុក។ លោក យ៉ន ម៉ុក បានបញ្ជាក់ថា ម៉ាស៊ីនស្ទូងស្វ័យប្រវត្តិនេះ គឺលោកទិញពីអ្នកកែច្នៃក្នុងស្រុក ក្នុងតម្លៃ១៨៨៥ដុល្លារ ហើយមានសមត្ថភាពអាចស្ទូងស្រូវបានពីរហិកតាក្នុងមួយថ្ងៃ។ លោកបានរៀបរាប់ថា ការដំាស្រូវសន្ទូងដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិអាចផ្តល់ទិន្នផលខ្ពស់ ចំណាយគ្រាប់ពូជតិចជាងស្រូវពង្រោះ ដែលតែងតែចំណាយពី៣០០ ដល់៤០០គីឡូក្រាមក្នុងមួយហិកតា ឱ្យធ្លាក់មកនៅត្រឹមតែ៥០គីឡូក្រាម ក្នុងមួយហិកតា។ ចំណែកលោក សាន បូនីកា អ្នកកែច្នៃម៉ាស៊ីនស្ទូងស្រូវ និងក្រុមការងាររបស់លោក ដែលកំពុងតែបង្រៀនកសិករពីរបៀបប្រើប្រាស់គ្រឿងចក្រប្រភេទនេះ បានមានប្រសាសន័ថា​​ ម៉ាស៊ីនស្ទូងស្រូវស្វ័យប្រវត្តិនេះ​នឹងដើរតួសំខាន់ណាស់ក្នុងការកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ​ ចូលរួមកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។ លោកមានប្រសាសន៍ថា​ ស្រូវសន្ទូងដាំដោយម៉ាស៊ីនស្វ័យប្រវត្តិរបស់លោក​ មានចម្លោះគ្រប់គ្រាន់​ អាចបង្កលក្ខណៈឱ្យស្រូវលូតលាស់បានល្អ​ មិនសូវមានស្មៅ និងមិនសូវមានត្វល្អិតបំផ្លាញ។ លោក សាន បូនីកា​ […]

កាលវិភាគផ្សព្វផ្សាយ