អាជ្ញាធរឥណ្ឌូណេស៊ី បើកការស៊ើបអង្កេតទ្រង់ទ្រាយធំលើក្រុមក្លែងបន្លំគុណភាពអង្ករ

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី​ នៅដើមសប្តាហ័នេះ បានពណ៌នាទង្វើក្លែងបន្លំស្តង់ដារគុណភាពអង្ករឥណ្ឌូណេស៊ី ដូចជាការអំពើក្បត់ ដែលជាឧបសគ្គចំពោះគោលដៅរបស់ប្រធានាធិបតី ក្នុងការសម្រេចបាននូវសន្តិសុខស្បៀងអាហារជាតិគ្រប់គ្រាន់ដោយខ្លួនឯង ហើយបានសន្យាថា នឹងចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ឥណ្ឌូណេស៊ី អង់តារ៉ា (Antara) បានធ្វើសេចក្តីរាយការណ៍ថា​ លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលចេញផ្សាយដោយក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលើកឡើងថា «យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងទង្វើបែបនេះ។ នេះគឺអំពើក្បត់ចំពោះកសិករ ចំពោះអ្នកបរិភោគ និងបំផ្លាញស្មារតីនៃគោលនយោបាយផលិតស្បៀងអាហារឱ្យបានគ្រប់គ្រាន់ដោយខ្លួនឯង»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញផ្នែកត្រួតបិនិត្យចំណីអាហាររបស់អគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី កំពុងស៊ើបអង្កេតក្រុមហ៊ុនធំៗមួយចំនួន២១២ក្រុមហ៊ុន ជុំវិញការក្លែងបន្លំលក់ចែកចាយអង្ករ ដែលមានម៉ាកយីហោត្រឹមត្រូវ។

លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន បានបញ្ជាក់ទៀតថា លោកបានប្រាប់ទៅអគ្គស្នងការនគរបាលជាតិ និងការិយាល័យអគ្គព្រះរាជអាជ្ញា ឱ្យរាយការណ៍ពីសកម្មភាពក្លែងបន្លំ និងបញ្ជូនបញ្ជីឈ្មោះក្រុមហ៊ុនក្លែងបន្លំម៉ាកអង្ករទាំង២១២ក្រុមហ៊ុន ដែលសង្ស័យថា បានរំលោភលើបទប្បញ្ញត្តិពាណិជ្ជកម្ម។

ក្នុងចំណោមម៉ាកអង្ករចំនួន២៦៨ ដែលត្រូវបានត្រួតពិនិត្យដោយបុគ្គលិករបស់ក្រសួងកសិកម្ម សហការជាមួយក្រុមការងារផ្នែកត្រួតពិនិត្យចំណីអាហាររបស់អគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី ទីភ្នាក់ងារអាហារជាតិ និងការិយាល័យអគ្គព្រះរាជងអាជ្ញា ត្រូវបានរកឃើញថា ក្រុមហ៊ុនទាំង២១២មិនមានអនុលោមតាមស្តង់ដារគុណភាព ទម្ងន់ និងតម្លៃលក់រាយខ្ពស់ជាងតម្លែកំណត់របស់រដ្ឋាភិបាល។

គំរូអង្ករសម្រាប់ការស៊ើបអង្កេត ត្រូវបានប្រមូលយកនៅចន្លោះថ្ងៃទី៦ និង២៣ ខែមិថុនា ឆ្នាំ២០២៥ ពីទីតាំងក្រុមហ៊ុនជាច្រើនកន្លែង ស្ថិតនៅក្នុងខេត្តចំនួន១០ រួមមាន ទីក្រុងហ្សាកាតា ខេត្តកោះជ្វាខាងលិច កោះជ្វាកណ្តាល កោះជ្វាខាងកើត ស៊ូម៉ាត្រាខាងជើង ស៊ូឡាវ៉េស៊ី ឡាំពុង អាចេស កាលីម៉ាន់តាន់ និងខេត្តយូកយ៉ាកាតា។

តាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ការខាតបង់របស់អ្នកបរិភោគដោយសារទង្វើក្លែងបន្លំបែបនេះ ដែលទាក់ទងនឹងគុណភាព និងការគ្រប់គ្រងតម្លៃនៅទីតាំងចែកចាយអង្ករ មានចំនួនទឹកប្រាក់ប្រហែលជិត៦ ១៤៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ដើម្បីទប់ស្កាត់ទង្វើក្លែងបន្លំបែបនេះ ក្រុមការងារត្រួតពិនិត្យចំណីអាហារ បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួនបានសាកសួរអ្នកផលិតអង្ករម្តងទៀត ដែលសង្ស័យថា បានប្រព្រឹត្តអំពើរំលោភលើស្តង់ដារគុណភាព និងទម្ងន់របស់អង្ករឥណ្ឌូណេស៊ី។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យចំណីអាហារឥណ្ឌូណេស៊ី​ ក៏បានសាកសួរអ្នកផលិតអង្ករបួននាក់ ដែលជាប់សង្ស័យថា បាននិងកំពុងបន្តក្លែងបន្លំស្តង់ដារគុណភាព និងទម្ងន់របស់អង្ករ ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះជនសង្ស័យទាំងនេះឱ្យបានច្បាស់ឡើយ ដោយសារស្ថិតក្នុងដំណាក់កាលកំពុងស៊ើបអង្កេត៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ