News
THN២ copy
មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់សាធារណៈរដ្ឋប្រជាមានិតចិន។​ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យនោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕
News
THN1 copy
ក្រុមហ៊ុនចិនមួយ សម្រេចចិត្តដាក់ទុនវិនិយោគ៥០០លានដុល្លារអាម៉េរិកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា
ស្វាយរៀង៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៥នេះ បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក  ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។ ពិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCបានឱ្យដឹងថា ក្រុមហ៊ុន វ៉ាន់លី ថាយអឺ សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាក្នុងពេលនេះ កើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ […]
News
photo_2025-01-08_14-37-51
ត្រីប្រហុកនៅដើមខែមករាឆ្នាំ២០២៥នេះ ល្អជាងផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតបន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ពាក់ព័ន្ធនិងរដូវកាលត្រីប្រហុកនៅដើមឆ្នាំ២០២៥នេះ ត្រូវបានក្រុមប្រជានេសាទ ក៏ដូចជាក្រុមអ្នកប្រមូលទិញត្រីប្រហុកទុកលក់បន្ត វាយតម្លៃថា ក្រៅពីទទួលបានទិន្នផលត្រីត្រូវច្រើន ត្រីក៏មានគុណភាពត្រីឬត្រីមានទំហំធំស្មើល្អជាង ការប្រមូលផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅ។ លោក កែ វាសនា ប្រជានេសាទខ្នាតមធ្យមនៅស្រុកពញាឮខេត្តកណ្តាលបានឱ្យដឹងថា ការប្រមូលផលត្រីប្រហុកបានរយៈពេល៥ថ្ងៃនៅដើមឆ្នាំ២០២៥នេះមានទំហំធំស្មើជាង ត្រីប្រហុកដែលប្រមូលផលក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។ការប្រមូលវគ្គនេសាទត្រីប្រហុករយៈពេល៥ថ្ងៃ ជាមធ្យម ក្នុងមួយថ្ងៃបានពី៤តោនទៅ៥តោន ហើយក្នុងមួយតោនលក់បានថ្លៃប្រមាណ ១លាន២០ម៉ឺនរៀល ។ ចំណែក, លោក ថន សត្យា ប្រជានេសាទខ្នាតតូចបានបានទទួលស្គាល់ថាការប្រមូលផល ត្រីប្រហុកឆ្នាំនេះ រូបលោកក៏ដូចជាអ្នកនេសាទផ្សេងទៀត បានផលច្រើនជាងឆ្នាំមុនៗ ជាក់ស្តែងក្នុងមួយថ្ងៃអាចនេសាទត្រីប្រហុកបានចន្លោះពី៧០០ទៅ៨០០គីឡូក្រាម ហើយបើគិតជាប្រាក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ។ អ្នកស្រី ពុត ស្រី អ្នកផ្តល់សេវាធ្វើស្រកាត្រីដល់ពលរដ្ឋបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះសំបូរច្រើនជាងឆ្នាំមុន តែត្រីល្អិតមានច្រើន តួយ៉ាងការប្រមូលផលកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ហើយក៏មិនសូវមានពលរដ្ឋនៅតាមខេត្ត មកទិញត្រីសម្រាប់ធ្វើប្រហុកដូចឆ្នាំមុនដែរ។ […]
News
THN១ copy
ក្រសួង​កសិកម្មកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើបដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា
  ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះបានចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង​កសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ​ និងមានទីផ្សារពិតប្រាកដ ​ហើយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម​ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្សីគ្នា​ […]
News
THN copy
ចន្ទីពូជ M23 មានវីតាមីន និងមានរសជាតិឈ្ងុយឆ្ងាញ់លើសគេ ខណៈដែលកសិករបានដាំកើនឡើងជិត៧០ភាគរយ
បន្ទាប់ពីកាន់តែពេញនិយម និងពិសេសមានភាពល្បីរន្ទីនៅលើទីផ្សារ នៃចន្ទីពូជ M23 បានជំរុញឱ្យកសិករខ្មែរបានងាកមកដាំចន្ទីប្រភេទថ្មីមួយនេះកាន់តែច្រើនឡើងពីព្រោះថាមិនត្រឹមតែហុចទិន្នផលខ្ពស់ ងាយរកទីផ្សារទេ នៅថែមទាំងមានតម្លៃខ្ពស់ទៀតផង។ លក្ខណៈពិសេសរបស់ ចន្ទីពូជ M23 គឺផ្តល់ផល ដល់កសិករ៣ដងក្នុងមួយរដូវគឺ ដើមដៃ កណ្តាលដៃ និងចុងដៃ ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ក្រៅពីនេះ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ពិសារ។ លោក អួន ស៊ីឡុត ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖ចន្ទីពូជ M23 កសិករកម្ពុជាកំពុងនិយាមច្រើនបំផុត ហើយទីផ្សារក្រៅប្រទេសក៏គេត្រូវការចន្ទីប្រភេទនេះច្រើនដែរ។ចន្ទីប្រភេទនេះមានគ្រាប់ធំល្អ និងមានរស់ជាតិឈ្ងុយឆ្ងាញ់ណាស់។ លោកបាននិយាយថា៛ “ចន្ទីពូជ M23បើប្រៀបធៀបទៅនឹងចន្ទីដទៃទៀតលើពិភពលោកគឺវាមានអូមេហ្គា៣ ឬយើងហៅថាអូឡេអីកអាស៊ីតហ្នឹងមាបច្រើនជាងគេ មានរហូតដល់២៩ភាគរយ អញ្ចឹងមានន័យថាវាមានច្រើនជាងគេ។ចំណែកកូឡេស្រ្តេរ៉ូល(ខ្លាញ់ក្នុងសរសៃឈាម)សូន្យ។ក្រៅពីនេះភាពឈ្ងុយឆ្ងាញ់ និងវីតាមីនរបស់វាមានលើសគេទាំងអស់”។ លោកបានឱ្យដឹងបន្ថែមថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ បានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ចំនួននេះមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។សម្រាប់១២ខែនេះដែរការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣ […]
News
photo_2025-01-03_14-42-02
ដំឡូងបាសដៃខ្លា ជាដំណាំអ្នកស្រុកអង្គរងាយដាំ និងអាចជួយបង្កើនជីវភាពគ្រួសារ
  ភ្នំពេញ៖  “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកភូមិពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាបនិយមដាំភាគច្រើនដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ បើតាមឯកសារស្រាវជ្រាវ និងក៏ដូចជាយោងតាមកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាបបានឱ្យដឹងថា ជាទូទៅគេចាប់ផ្តើមដាំនៅដើមដំឡូងដៃខ្លាំចាប់ពីរដូវភ្លៀងធ្លាក់ ពោលគឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា។ការប្រមូលផលនៅរដូវអស់ទឹកភ្លៀងនឹងជួយឳ្យដំឡូងផុសល្អ និងឆ្ងាញ់ពិសាផង។ សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំមួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង។ ដំណាំដំឡូងបាសដៃខ្លាគឺជាដំណាំ ទម្លាប់ដាំពីដូនតា គឺគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម  ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផលបានហើយ។ ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រោ យដីពូនគល់វាឱ្យខ្ពស់។ ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន៕  

កាលវិភាគផ្សព្វផ្សាយ