ម្ចាស់កសិដ្ឋានដាំខ្ញីពូជចិន ពង្រីកផ្ទៃដីដាំះដុះដល់៦០ហិកតា នៅខេត្តពោធិសាត់ ដោយមិនបារម្ភពីការប្រកួតប្រជែងទីផ្សារ

photo_2025-06-12_17-54-46

ពោធិ៍សាត់៖ ម្ចាស់កសិដ្ឋានដាំខ្ញីពូជចិនខ្នាតពាណិជ្ជកម្មឈានមុខគេមួយកន្លែង ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅឆ្នាំ២០២៥នេះ បានពង្រីកផ្ទៃដីដាំដុះខ្ញីកើនដល់៦០ហិកតា ខណៈការដាំខ្ញីលើកដំបូងក្នុងឆ្នាំ២០២៤លើផ្ទៃដី១៣ហិកតាប៉ុណ្ណោះ។ ការពង្រីកផ្ទៃដីដាំខ្ញីពូជចិនក្នុងឆ្នាំទី២ នាឆ្នាំ២០២៥នេះ មានគោលបំណងដើម្បីបំពេញតម្រូវការក្នុងស្រុក ក្រោយមើលឃើញនិន្នាការរបស់ប្រជាពលរដ្ឋមានការគាំទ្រទៅលើផលិតផលរបស់កសិករក្នុងស្រុក។

លោក ហ៊ុល សុធា ម្ខាស់កសិដ្ឋានខាងលើនេះ​ បានឱ្យដឹងថា នៅពេលដាំខ្ញីក្នុងឆ្នាំដំបូងៗ៖ ទី១) អាជីវករមិនសូវឱ្យតម្លៃលើខ្ញីដែលដាំនៅអូរសោមប៉ុន្មាននោះទេ ដោយសារខ្ញីនាំចូលមានច្រើនប្រភេទ និងមានតម្លៃធូរថ្លៃជាងខ្ញីដាំនៅក្នុងស្រុក,  ទី២) គេគិតឃើញថា ខ្ញីដាំនៅអូរសោមល្អដូចជាខ្ញីនាំចូលពីខាងក្រៅដោយសារគេអត់ទាន់បានដឹងថា មានការដាំដុះខ្ញីនៅអូរសោម។

ប៉ុន្តែក្នុងពេលសព្វថ្ងៃនេះ ក្រោយពីបានសិក្សាអំពីទីផ្សារពេញមួយឆ្នាំ កសិដ្ឋានគិតថា ការគាំទ្រខ្ញីនៅឆ្នាំទី២នេះនឹងកើនឡើងខ្លាំងសម្រាប់ទីផ្សារក្នុងស្រុក ។ ម្យ៉ាងវិញទៀតពលរដ្ឋខ្មែរមួយចំនួនមានទស្សនៈជាតិនិយមទៅលើការប្រើប្រាស់ផលិតផលក្នុងស្រុក ដូចទៅនិងគោលនយោបាយរបស់ថ្នាក់ដឹកនាំបានដាក់ចេញ។

បើតាមលោក ហ៊ុល សុធា កាលឆ្នាំ២០២៤ បានដាំខ្ញីពូជចិនលើផ្ទៃដប្រាំបួនហិកតា ក្នុងចំណោមផ្ទៃដីសរុប១៣ហិកតា ដោយទទួលបានផលខ្ញីប្រមាណ៩០០តោន ហើយគិតមកទល់សព្វថ្ងៃនេះ លោកនៅមានខ្ញីសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារប្រមាណ១០តោនទៀត។

លោកបញ្ជាក់ថា នៅឆ្នាំទី២នេះ លោកបានប្តូរទីតាំងដាំខ្ញីថ្មី លើផ្ទៃដី៥០ទៅ៦០ហិកតា ដោយសារទីតាំងចាស់វាមិនសូវអំណោយផលសម្រាប់ការដាំដុះ។ តែទីតាំងថ្មីនេះវាមានស្ថានដីល្អ មិនរងផលប៉ះពាល់ពីទឹកភ្លៀង ហើយដីមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ដំណាំ។

ទាក់ទងនិងទីផ្សារខ្ញីក្នុងស្រុកនាពេលកន្លងមក, លោក ហ៊ុល សុធា លើកឡើងថា តាមការសិក្សាមួយឆ្នាំកន្លងមកខ្ញីសំបូរច្រើន និងមិនសំបូរវាអាស្រ័យទៅតាមរដូវកាល ហើយការផតិផលក្នុងស្រុកមិនសូវបានផលច្រើនដូចប្រទេសជិតខាង គេមានផ្ទៃដីដាំខ្ញីច្រើនខ្នាតកសិដ្ឋានធំៗ។

លោកបានអះអាងថា «សម្រាប់ខ្ញុំ អត់បារម្ភអំពីទីផ្សារក្នុងស្រុកទេ។  យើងដាំខ្ញីក្នុងស្រុកអាចប្រកួតប្រជែងជាមួយខ្ញីនាំចូលបាន ព្រោះយើងដាំក្នុងស្រុកអត់មានជាប់ពន្ធ ដូច្នេះធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់បានយល់ថា ខ្ញីដែលបានដាំនៅអូរសោមជារបស់ខ្មែរ  ហើយត្រូវបង្កើនការផ្សព្វផ្សាយបានច្រើន និងពង្រីកការលក់ដូរបាននៅគ្រប់តំបន់ ព្រោះពលរដ្ឋខ្មែរភាគច្រើនចង់បរិភោគផលិតផលក្នុងស្រុក»៕


129205405_103346188307607_42439803343582450_n
អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់

ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។​ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]

image_2026-08-10_14-06-35
សីតុណ្ហភាពនៅហុងកុង ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារព្យុះទីហ្វុងដុលហ្វីន បង្កើតជារលកកម្តៅ

ហុងកុង៖ នាយកដ្ឋានឧតុនិយមក្រុងហុងកុង បានឱ្យដឹងថា សីតុណ្ហភាពបានឡើងខ្ពស់បំផុតខុសពីធម្មតា ស្របពេលព្យុះទីហ្វុងដុលហ្វីន (Dolphin) បានបក់បោកខ្យល់ក្តៅមកលើទីក្រុងនេះ កាលពីចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុនៃទីក្រុងហុងកុង បានបង្ហាញសីតុណ្ហភាព កាលពីថ្ងៃអាទិត្យ បានឡើងជិតដល់៣៧អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៨៨៤។ ព្យុះទីហ្វុងដុលហ្វីន គឺជាឈ្មោះរបស់ទីក្រុងហុងកុង​ ដែលន័យថា សត្វផ្សោត នៅពេលព្យុះដុលហ្វីបក់បោកដល់ទីក្រុងវ៉េនជូ (Wenzhou) និងទីក្រុងសៀងហៃ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅនៅចុងសប្តាហ៍មុន និងបានបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន ព្រមទាំងត្រូវជម្លៀសប្រជាជន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន មុនពេលព្យុះដ៏ខ្លាំងនេះបក់បោកមកដល់ឆ្នេរសមុទ្រ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង កម្តៅខ្ពស់បំផុតត្រឹមតែ៣៦,៦អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុនពេលព្យុះទីហ្វុងមួយ ឈ្មោះ ហាតូ (Hato) បានបក់បោកមកដល់រ។ ប៉ុន្តែ សីតុណ្ហភាពនៅចុងសប្តាហ៍មុន​ បានឡើងដល់៣៦,៩អង្សាសេ។ នាយកដ្ឋានឧតុនិយមហុងកុង ឱ្យដឹងថា សីតុណ្ហភាព៣៦,៩អង្សាសេ គឺជាសីតុណ្ហភាពខ្ពស់បំផុតរបស់ទីក្រុងនេះ ក្នុងេយៈពេល១៤២ឆ្នាំកន្លងមក ដោយសារព្យុះបានកួចនាំមកនូវកម្តៅយ៉ាងខ្លាំងពីមហាសមុទ្រប៉ាស៊ីហ្វិក។ តួលេខផ្លូវការរបស់ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុហុងកុង បានកត់ត្រាត្រឹម៣៦,៩អង្សាសេរ ប៉ុន្តែសីតុណ្ហភាពនៅទីតាំងផ្សេងទៀត ក្នុងទីក្រុងហុងកុង បានកើនឡើងលើសពី៣៩អង្សាសេ។ ស្ថានីយឧតុនិយមនៅភាគខាងជើងនៃទីក្រុងហុងកុង បានកត់ត្រាសីតុណ្ហភាពដល់ទៅ៣៩,៨អង្សាសេ […]

MYANMAR-ECONOMY
ភូមា រំពឹងទទួលបានប្រាក់ចំណូល១ ០០០លានដុល្លារ ពីការនាំចេញអង្ករ

ណៃពិដោ៖ ប្រទេសភូមារំពឹងថា នឹងអាចរកប្រាក់ចំណូលបានជាង១,១៧៩ពាន់លានដុល្លារពីការនាំចេញអង្ករ និងចុងអង្ករ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២៦-២០២៧ ប្រទេសភូមាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន១,៨លានតោន និងចុងអង្ករចំនួន១,២លានតោន តាមផ្លូវសមុទ្រ និងច្រកពាណិជ្ជកម្មតាមព្រំដែន ដែលសរុបបរិមាណអង្ករទាំងអស់មានចំនួន៣លានតោន។ យោងតាមសហព័ន្ធស្រូវអង្ករភូមា បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយ គិតពីខែមេសា ដល់ខែមិថុនា ប្រទេសភូមាបាននាំចេញអង្ករ និងចុងអង្ករបានជាង៥២៩ ០០០តោន ដោយទទួលបានប្រាក់ចំណូលចំនួន១៦៧លានដុល្លារ។ បរិមាណនាំចេញអង្ករនៅដើមឆ្នាំ២០២៦ ត្រូវបានកត់ត្រាដូចជាក្នុងខែមេសា មានចំនួន១៦៩ ៥៥៩តោន ទទួលបានប្រាក់ចំណូលចំនួន៥១លានដុល្លារ។ ក្នុងខែឧសភានាំចេញបានចំនួន១៣៦ ២៦២តោន ទទួលបានប្រាក់ចំណូលចំនួន៤២លានដុល្លារ។ ចំណែកនៅក្នុងខែមិថុនា នាំចេញបានចំនួន២២៣ ៧១៤តោន ទទួលបានប្រាក់ចំណូលចំនួន៧៤លានដុល្លារ។ រហូតមកទល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធថ្មីនមិនទាន់មានការនាំចេញអង្ករតាមច្រកព្រំដែនគោកនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦-២០៣០ ជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសឱ្យបានជាអតិបរមាដោយវាយលុកចូលទីផ្សារបរទេស ដែលមានសក្តានុពលបន្ថែមទៀត និងជួយលើកកម្ពស់ការនាំចេញ។ ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករភូមា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសភូមា​ ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ ដោយគិតចាប់ពីខែមេសា ដល់ខែមីនា សម្រេចបានលើស២,៧លានតោន ដោយប្រមូលចំណូលបានចំនួន៨៦១លានដុល្លារ។ […]

534229907_1407772588024085_7863421940066385741_n
ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]

កាលវិភាគផ្សព្វផ្សាយ