អ្នកវិនិយោគក្នុងស្រុកអំពាវនាវឱ្យអ្នកវិនិយោគខ្មែរងាកមកបោះទុនលើវីស័យកសិកម្ម ដែលកំពុងមានឱកាសច្រើន

508549123_1103492141806431_2212554565776143139_n

(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិនខ្មែរមួយរូប ក្នុងវិស័យកសិកម្មនៅកម្ពុជា បានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកមានធនធាន សូមងាកមកវិនិយោគលើវីស័យកសិកម្មក្នុងស្រុក ដែលកំពុងមានឱកាសយ៉ាងច្រើន ជាពិសេសអាចជួយរាជរដ្ឋាភិបាល ក្នុងការបង្កើតការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។

ការអំពាវនាវរបស់អ្នកឧកញ៉ាអនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចំនួន៤០នាក់ មកពី២២ស្ថាប័ន ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ​ ទៅចុះយកព័ត៌មាននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយអំពីដំណាំកសិឧស្សាហ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងដំណើរបេសកកម្មរយៈពីរថ្ងៃនេះ ក្រុមអ្នកសារបានទៅទស្សនកិច្ច និងផលិតព័ត៌មាន នៅតំបន់ចម្ការទុរេន ចម្ការចេក ចម្ការកៅស៊ូ រោងចក្រផលិតជី រោងចក្រផលិតកេសក្រដាស់ និងស្វែងយល់ទីតាំងប្រមូល និងវេចខ្ចប់ផ្លែចេកសម្រាប់នាំចេញទៅបរទេស។

អ្នកឧកញ៉ា ហេង ឡុង ក៏បានប្រកាសផ្ដល់ប្រឹក្សាអស់ពីលទ្ធភាពចំពោះអ្នកវិនិយោគទាំងឡាយណា ដែលចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ពោលគឺអ្នកឧកញ៉ាស្ម័គ្រចិត្ត និងបើកចិត្តចែករំលែកបទពិសោធន័លើពីវិស័យកសិកម្ម ដែលអ្នកឧកញ៉ាបានប្រឡូកតាំងពីឆ្នាំ២០០៧មកម្ល៉េះ។

អ្នកឧកញ៉ា ហេង ឡុង ជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ ១. ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល (Long Sreng International Co. Ltd) ដែលបានវិនិយោគលើចម្ការកៅស៊ូលើផ្ទៃដីចំនួនជាង៧ ០០០ហិកតា និងចម្ការចេកលើផ្ទៃដីចំនួន ១ ៥០០ហិកតា ហើយក៏ជាក្រុមហ៊ុនផលិតកៅស៊ូក្រែបឈានមុខគេនៅក្នុងប្រទេសកម្ពុជា, ២. ក្រុមហ៊ុន បឹងកេត ផ្លេនធីង និងអ៊ិនដាសស្ទ្រៀល (Boeung Ket Planting & Industrial Co., Ltd.) ដែលវិនិយោគលើដំណាំស្វាយស្រស់សម្រាប់បម្រើការនាំចេញ, ៣.ក្រុមហ៊ុន ឡុង ស្រេង ហ័រជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន (Long Sreng Hua Jian Agriculture Development Co., Ltd.) ដែលមានជំនាញក្នុងការដាំចេក និងមានចម្ការចេកអំបូងលឿងលើផ្ទៃដីចំនួន ៧០០ហិកតាសម្រាប់បម្រើការនាំចេញ, ៤. ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី (Boeung Ket Packaging Factory Co., Ltd.) ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និងទី៥. ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គបឹងកេត។

ក្រៅពីកិច្ចការជំនួញ និងវិនិយោគ ដែលជាផ្នែកមួយក្នុងការលើកស្ទួយវិស័យកសិកម្មក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារដល់ប្រជាជនជាច្រើនពាន់នាក់ អ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ផងដែរ៕


1783672949-1920x1226
ឥណ្ឌូណេស៊ីនាំចូលពូជជ្រូកពីដាណឺម៉ាក ដើម្បីបង្កើនចំនួនជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក

ហ្សាការតា៖  ប្រទេសឥណ្ឌូណេស៊ីបាននាំចូលជ្រូករស់ចំនួន៥៤៦ក្បាល ពីប្រទេសដាណឺម៉ាក ដែលជាពូជដើម ឬពូជឈាមសុទ្ធសម្រាប់បង្កាត់ពូជជាមួយជ្រូកក្នុងស្រុក ដើម្បីបង្កើនចំនួនពូជជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ២០១៩។ យោងតាមលោក សៅឡាន ស៊ីណាហ្គា (Sauland Sinaga) ប្រធានសមាគមចិញ្ចឹមសត្វឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌូណេស៊ីបានបាត់បង់ជ្រូកអស់ប្រហែលបួនលានក្បាល ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល៤០០ ០០០ជ្រូកពូជ ចាប់តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលលធ្វើឱ្យខ្វះពូជ និងខ្វះសាច់ជ្រូក។ លោកប្រធានសមាគម បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា “នេះជាលើកទីមួយហើយ ដែលប្រទេសឥណ្ឌូណេស៊ីនាំចូលជ្រូករស់ពីប្រទេសដាណឺម៉ាក។ វាគឺជាជំហានវិជ្ជមានក្នុងការស្តារចំនួនជ្រូកពូជឡើងវិញ បន្ទាប់ពីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។” លោកបាននិយាយថា ការនាំចូលនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងរដ្ឋាភិបាលដាណឺម៉ាក ដោយមានការចូលរួមពីវិស័យឯកជនក្នុងការទិញជ្រូកមកបង្កាត់ពូជ។ លោកបានបញ្ជាក់បន្ថែមថា ពូជជ្រូកនាំចូលទាំងអស់បានឆ្លងកាត់នីតិវិធីត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង ហើយត្រូវបានបញ្ជាក់ថា គ្មានជំងឺអ្វីឡើយ។ ចំណែកអាជ្ញាធរបសុពេទ្យដាណឺម៉ាក ក៏បានត្រួតពិនិត្យ ខណៈមន្ត្រីចត្តាឡីស័កឥណ្ឌូណេស៊ី បានបំពេញបែបបទឯកសារ និងការត្រួតពិនិត្យជាក់ស្តែងលើសុខភាពជ្រូក។ លោកប្រធានសមាគមបានលើកឡើងទៀតថា ប្រទេសដាណឺម៉ាក ជាអ្នកផលិតហ្សែនជ្រូកមានគុណភាពខ្ពស់។ សត្វជ្រូកនាំចូល គឺមានស្តង់ដារសុវត្ថិភាពជីវសាស្រ្តខ្ពស់ណាស់ ឆាប់បង្កើតកូន និងមិនសូវរើសចំណី ហើយសាច់មានគុណភាពល្អ។ ​ លោកបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានៃហ្សែនពូជជ្រូកក្នុងស្រុក (Landrace) […]

CC2.width-960
សមាគមន៍កាហ្វេកម្ពុជា ប្រាប់ឱ្យកសិករគិតគូរពីផលប៉ះពាល់របស់បាតុភូត អែលនីញ៉ូ មកទិន្នផលកាហ្វេ

ដោយ រស្មី ភ្នំពេញ៖ បាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ ដែលអាចបង្កឱ្យសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងក្តៅបំផុតមិនធ្លាប់មាន នោតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងប៉ះពាល់បផងដែរ។ ជុំវិញបញ្ហាបាតុភូតមហាអែលនីញ៉ូ (Super El Niño)លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TVថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់  និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។ ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះអត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។ ជាក់ស្តែងចម្ការកាហ្វេរបស់លោកផ្ទាល់បានងាប់រហូតដល់ប្រហែល៣០ភាគរយ។ លោកគិតថា ជាខែវស្សាមិនបាច់ពិបាកស្រោចទឹក តែពេលនេះកូនកាហ្វេរបស់លោកចាប់ផ្តើមងាប់ និងស្វិតស្លឹកឈប់លូតលាស់។ ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានឱ្យដឹងថា ទោះបីអាកាសធាតុក្តៅ តែបើគិតពីអត្រាកសិករដាំកាហ្វេនៅតែមានសន្ទុះច្រើន ហេតុនេះលោកចង់ឱ្យមានការប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេនាពេលនេះ ចាំបាច់ត្រូវតែថែទាំទឺកឱ្យបានដិតដល់ និងបើមានការដាំកាហ្វេថ្មីត្រូវតែមានប្រភពទឹក និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។​ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ ឬរួញខ្លោចស្លឹក មិនលូតលាស់ឡើយ។ ​ក្រៅពីនេះកសិករចាំបាច់ត្រូវតែសាងសង់ និងពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។ លោកបានឱ្យដឹងបន្ថែមថា ដំណាំកាហ្វេនៅទូទាំងប្រទេស នាឆ្នាំ២០២៦នេះ […]

image_2026-07-13_09-58-25
ម៉ាឡេស៊ីប្រាប់កសិករដាំទុរេនឱ្យគោរពតាមច្បាប់នាំចូល របស់ចិន

គូឡាឡាំពួរ៖ អ្នកតំណាងក្រុមកែច្នៃ វេចខ្ចប់ និងនាំចេញផ្លែទុរេនម៉ាឡេស៊ី បាននិយាយថា ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិនអាចរងផលប៉ះពាល់ ប្រសិនបើកសិករ និងអ្នកនាំចេញ មិនគោរពតាមតម្រូវការនាំចូល ដែលជាច្បាប់កំណត់ដោយអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។ ប្រធានក្រុមហ៊ុនវេចខ្ចប់ផ្លែទុរេន លោក ប្រានដុន គួរ (Brandon Quah) បាននិយាយកាលពីសប្តាហ៍មុនថា ការអនុលោមតាមស្តង់ដាររបស់ប្រទេសចិន គឺជាការចាំបាច់បំផុត ដើម្បីរក្សាលទ្ធភាពនាំចូលទីផ្សាររបស់ចិន។ លោកបានមានប្រសាសន៍ដូច្នេះថា “ស្របពេលស្តង់ដារអាចមើលទៅដូចជាមានបន្ទុកខ្លះមែន ប៉ុន្តែវាគឺជាការធានានៃការរក្សាកេរ្តិ៍ឈ្មោះបុព្វលាភរបស់ទុរេនម៉ាឡេស៊ី នៅលើទីផ្សារអន្តរជាតិ។ ប្រសិនបើទីផ្សារប្រទេសចិន រងផលប៉ះពាល់ ប្រព័ន្ធអេកូឡូស៊ីទាំងមូលអាចដួលរលំ ចាប់ពីអ្នកដាំដុះ រហូតដល់វិស័យដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់។” យោងតាមលោក លោក ប្រានដុន គួរ ពូជទុរេនពិសេសជាងគេ ដូចជាពូជ មូសាងឃីង (Musang King) ត្រូវតែប្រមូលផលមុនពេលផ្លែទុំជ្រុះ។ ផ្លែទុរេនត្រូវតែចងខ្សែ ឬស្រោមសំណាញ់ ដើម្បីការពារកុំឱ្យដាច់ជ្រុះមកលើដី ដែលអាចនាំឱ្យឆ្លងរោគពីបាក់តេរីនៅលើដី។ ចំណែកផ្លែទុរេននាំចេញត្រូវតែមានប្រភពពីកសិដ្ឋាន និងកន្លែងវេចខ្ចប់ច្បាស់លាស់ ដែលត្រូវបានអនុម័តដោយក្រសួងកសិកម្មម៉ាឡេស៊ី និងអគ្គរដ្ឋបាលគយរបស់ប្រទេសចិន ខណៈពេលកសិដ្ឋានក៏តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ីផងដែរ។ អ្នកនាំចេញត្រូវតែអនុលោមតាមប្រព័ន្ធសុវត្ថិភាពជីវសាស្ត្រ វិធានការចម្រុះការពារដំណាំ ភាពសម្អាតរបស់ផ្លែ ការកំណត់ចំណាត់ថ្នាក់ និងតម្រូវការដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ដោយមានតែផ្លែឈើជាប់ថ្នាក់ខ្ពស់ប៉ុណ្ណោះ […]

743730801_963971423353642_6911465250108574839_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group នៅខេត្តស្ទឹងត្រែង

ដោយ នៅ ស៊ីវុត្ថា ស្ទឹងត្រែង៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦, បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួចមក, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញបន្តដំណើរធ្វើស្សនកិច្ចសិក្សាទីតាំងដាំដុះ និងកែច្នៃកសិផលរបស់ក្រុមហ៊ុន HAGL Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ​បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការវិនិយោគលើវិស័យកសិឧស្សាហកម្មយ៉ាងសកម្ម ដោយផ្តោតលើមុខដំណាំសំខាន់ៗ រួមមាន៖ ១ ​-ដំណាំកាហ្វេ៖ កំពុងដាំដុះលើផ្ទៃដីទំហំ៨០ហិកតា និងមានផែនការពង្រីកបន្ថែមទំហំ១០០ហិកតាទៀត នាពេលខាងមុខ។ ២- ​ដំណាំចេក៖ កំពុងដាំដុះលើផ្ទៃដីទហំ១៥០ហិកតា។ ៣- ​ដំណាំទុរេន៖ កំពុងដាំដុះលើផ្ទៃដីទំហំ២០០ហិកតា។ ៤- ​ដំណាំដើមមន៖ កំពុងដាំដុះលើផ្ទៃដីទំហំ១០ហិកតា សម្រាប់បម្រើឱ្យការចិញ្ចឹមដង្កូវនាងយកសូត្រ។ គួរបញ្ជាក់ផងដែរថា ​ការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងរបស់ឯកឧត្តមបណ្ឌិត ក្នុងការជំរុញ និងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនវិនិយោគ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់៕

កាលវិភាគផ្សព្វផ្សាយ