All Program
News & អន្តរជាតិ

ឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករពីបរទេស នៅឆ្នាំ២០២៦
សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករសម្រាប់ប្រជាជនបរិភោគ ឬសម្រាប់កែច្នៃជាចំណីអាហារផ្សេងៗ ដោយសារផលិតផលស្រូវក្នុងស្រុកមានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ។ ការសម្រេចចិត្តបញ្ឈប់នាំចូលអង្ករនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាពេលថ្មីៗកន្លងមកនេះ នៅទីក្រុងហ្សាកាតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀង ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិរបស់ឥណ្ឌូណេស៊ី។ មន្ត្រីក្រសួងសម្របសម្រួលសន្តិសុខស្បៀង បានមានប្រសាសន៍ថា តម្រូវការក្នុងប្រទេសឥណ្ឌូណេស៊ីទាំងអស់ រួមទាំងអង្ករសម្រាប់តម្រូវការតាមគ្រួសារ និងនៅក្នុងឧស្សាហ៍កែច្នៃចំណីអាហារ នឹងប្រើប្រាស់ផលិតផលអង្ករក្នុងស្រុក។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ឈប់ទទួលសំណើរបស់ក្រសួងឧស្សាហកម្ម ក្នុងការនាំចូលអង្ករ ប្រមាណជិត៣៨១ ០០០តោន សម្រាប់ផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃចំណីអាហារ នៅក្នុងឆ្នាំ២០២៦ ដោយជឿជាក់ថា ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសនឹងមានគ្រប់គ្រាន់។ ដូច្នេះគោលនយោបាយបញ្ឈប់ការនាំចូលអង្ករនឹងត្រូវអនុវត្តនៅទូទាំងប្រទេស៌ណ្ឌូណេស៊ី រួមទាំងតំបន់ពាណិជ្ជកម្មសេរីផងដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រសួងពាក់ព័ន្ធនឹងបន្តពិនិត្យឡើងវិញនូវគោលនយោបាយនាំចូលស្បៀងអាហារតាមរយៈកិច្ចប្រជុំពិនិត្យមើលតុល្យភាពទំនិញ នាពេលខាងមុខ។ ប្រទេសឥណ្ឌូណេស៊ី មានជំនឿចិត្តខ្លាំងណាស់លើការធ្វើកសិកម្មដ៏រឹងមាំ នៅឆ្នាំក្នុង២០២៥ នៅពេលឈប់នាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ កាលពីពាក់កណ្តាលឆ្នាំ២០២៥ អង្ករបម្រុងរបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុត គឺមានបរិមាណប្រហែល៤លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់ ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ទិន្នផលអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករថា នឹងឈានដល់ចំនួណ៣៤,៧៧លានតោន គឺកើនឡើងចំនួន១៣,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល […]
News & ជាតិ

អ្នកលក់ប៉ិកួៈនៅភ្នំប្រសិទ្ធ អាចរកចំណូលបានចាប់ពី២ ០០០ ទៅដល់ជិត៦ ០០០ដុល្លារក្នុងមួយឆ្នាំ
ដោយ ជិន ម៉ាដេប៉ូ កណ្តាល៖ បើគេធ្វើដំណើរតាមផ្លូវកាត់ពីភ្នំប្រសិទ្ធ ឆ្ពោះទៅកាន់ផ្សារបាត់ដឹង ដល់ត្រង់ចំណុចភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នោះយើងនឹងបានឃើញអ្នកលក់ប៉ិកកួៈមិនតិចជាង១០កន្លែងទេ ដោយខ្លះដាក់តុ ខ្លះជាគ្រែ ដង្ហែគ្នាលក់។ ពួកគាត់តែងចាប់ផ្តើមដាក់លក់ពីពាក់កណ្តាលខែកញ្ញា រហូតដល់ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំ ខ្មែរទើបអស់ទៅវិញ ដែលមានន័យថា ផុតរដូវកាលលក់ប៉ិកួៈហើយ។ ប៉ិកួៈដែលទើបដកថ្មីៗពីចំការអ្មកស្រុក មានសភាពសខ្ចី និងជាប់ទងមានស្លឹកយ៉ាងខៀវស្រស់នោះបានទាក់ទាញអ្នកធ្វើដំណើរតាមដងផ្លូវនេះ តែងឈប់ចុះទិញ ឬខ្លះទៀតអត់ទ្រាំងាកមើលពុំបានសោះឡើយ។ កំពុងម្នីម្នាកាត់មើម ប៉ិកួៈចេញពីទងដើម្បីដាក់លក់ឱ្យអតិថិជន អ្នកស្រី ហៀង ចន្នី ដែលកំពុងលក់ប៉ិកួៈលើដងផ្លូវនេះបានប្រាប់ឱ្យដឹងថា៖ មើមប៉ិកួៈនេះចាប់ផ្តើមមានលក់ពីខែកញ្ញា រហូតដល់ខែមេសា ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវកាលនេះអ្នកស្រីមិនដែលខកខានលក់ទេ ពោលគឺអ្នកស្រីបានដាំ និងលក់ប៉ិកួៈនេះតាំងតែពីកុមារមកម្ល៉េះ ជាមួយឪពុកម្តាយ។ ស្រ្តីវ័យជាង៤០ឆ្នាំរូបនេះបានឱ្យដឹងដែរថាសម្រាប់ ប៉ិកួៈនេះគេអាចដកលក់បានតាំងតែមើមវានៅតូចៗហើយបើទុករហូតធំនោះទាល់តែចាប់ពីខែមករាទៅ។ ហេតុនេះការដកលក់មើមតូចៗពុំសូវបានថវិការច្រើនដូចទុកឱ្យមើមធំទេពីព្រោះថាវាបានគីឡូតិចជាងទុកឱ្យមើមវាធំ។ ស្រ្តីអ្នកលក់ប៉ិកួៈរូបនេះបានប្រាប់ឱ្យដឹងដែរថា សម្រាប់ការដាំប៉ិកួៈចាប់ពីបីខែកន្លះ ទៅបួនខែ ជាទូទៅវាអាចហុចផល ដោយគេអាចដកវាមកលក់បានហើយ។ យុវតី អ៊ែល រ៉ូហ្សា ដែលកំពុងលក់ប៉ិកួៈនេះមួយរូបដែរ បានប្រាប់ថា ប៉ិកួៈនេះតម្លៃមួយគីឡូក្រាម តម្លៃចាប់ពី៤ ០០០ ទៅ៥ […]
News & អន្តរជាតិ

ឥណ្ឌានាំចេញក្រវាញកាន់តែច្រើន បន្ទាប់ពីក្រវាញហ្គាតេម៉ាឡាធ្លាក់ចុះ
ការធ្លាក់ចុះទិន្នផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡា បានធ្វើឲ្យក្តីអ្នកនាំចេញក្រវាញឥណ្ឌា មានសេចក្តីសង្ឃឹមក្នុងការបញ្ជូនការដឹកជញ្ជូនទៅក្រៅប្រទេសកាន់តែច្រើន ជាពិសេសទៅកាន់ទីផ្សារនៅតំបន់មជ្ឈឹមបូ៌ពា សម្រាប់រដូវបុណ្យរ៉ាម៉ាដន ខាងមុខនេះ។ កសិករ និងអ្នកនាំចេញក្រវាញ បាននិយាយថា ការធ្លាក់ចុះទិន្នផលក្រវាញរបស់ប្រទេស ហ្គាតេម៉ាឡា ធ្វើឲ្យប្រទេសឥណ្ឌាមានឱកាសល្អក្នុងការនាំចេញផ្លែក្រវាញក្នុងបរិមាណច្រើនរហូតដល់ចំនួនពី១ ២០០ ទៅ១៤ ០០០តោន។ អ្នកនាំចេញបាននិយាយថា នៅឆ្នាំ២០២៥នេះផលិតផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡា នឹងផ្តល់ទិន្នផលប្រហែលពី១៧ ០០០ តោន ឬ១៤ ០០០តោនប៉ុណ្ណោះ ដែលជាធម្មតា តែងតែផ្តល់ទិន្នផលក្រវាញប្រហែល៤០ ០០០ ទៅ៥០ ០០០តោន។ បន្ទាប់ពីគ្រោះរាំងស្ងួតកាលពីឆ្នាំ២០២៤ ផលិតផលក្រវាញហ្គាតេម៉ាឡា ដែលទើបតែដាំឡើងវិញនឹងផ្តល់បានប្រហែល២២ ០០០តោន ដូច្នេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅមជ្ឈឹមបូព៌ាបានឡើយ។ ទន្ទឹមនឹងនេះ រដូវប្រមូលផលនៅតាមតំបន់មានក្រវាញជាច្រើន នៅក្នុងប្រទេសឥណ្ឌា កំពុងតែចាប់ផ្តើម ហើយនឹងមានការប្រមូលផលរហូតដល់ខែមីនា ឆ្នាំ២០២៦។ នៅឆ្នាំ២០២៥ នឹងមានការប្រមូលវិញផ្លែក្រវាញចន្លោះពី៣០,០០០ ទៅ៣១,០០០តោន ក្នុងតម្លៃជាមធ្យមគឺ២៥២០រូពី ឬស្មើនឹង២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ អ្នកដាំក្រវាញ បាននិយាយទៀតថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏ល្អប្រសើរបន្ទាប់ពីគ្រោះរាំងស្ងួតអែលនីញ៉ូកើតឡើងនៅក្នុងឆ្នាំ២០២៤ ចំណេកលក្ខខណ្ឌធម្មជាតិឡានីញ៉ូ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ល្អនៅនិទាឃរដូវ នាខែមីនា ឆ្នាំ២០២៦។ ចំណែកនាយកសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិ បាននិយាយថា […]
News & អន្តរជាតិ

ទិន្នផលម្នាស់ និងទិន្នផលផ្លែឈើដទៃទៀតរបស់វៀតណាម រងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់
ហាណូយ៖ យោងតាមបណ្តាញផ្សព្វផ្សាយវៀតណាម បានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់កសិកម្មជាច្រើននៃប្រទេសវៀតណាម បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលផ្លែឈើ ព្រោះទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងរយៈពេលយូរ បាននាំឱ្យដីសើមជ្រោគនៅទូទាំងតំបន់ចម្ការដំណាំឈើហូបផ្លែ ដែលបង្កបញ្ហាដល់ការដាំដុះ និងពិបាកអភិវឌ្ឍគម្រោងអាជីវកម្ម។ ប្រភពទីផ្សារបានរាយការណ៍ថា ដំណាំម្នាស់ចាប់ផ្តើមបង្ហាញពីផលប៉ះពាល់ ដែលអាចមើលឃើញដោយភ្នែក។ អាកាសធាតុសើមខ្លាំងពេកបានបង្កើតជំងឺដល់ដំណាំ ធ្វើឱ្យកិសិករព្រួយបារម្ភអំពីកម្រិតទិន្នផល និងភាពស៊ីសង្វាក់គ្នានៃគុណភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ចំណែកដំណាំហូបផ្លែឈើផ្សេងទៀត ដូចជាស្វាយ ក៏រងផលប៉ះពាល់ផងដែរ ដោយសារទឹកជំនន់បានធ្វើឱ្យស្វាយមិនសូវលូតលាស់ល្អ។ រីឯនៅតាមតំបន់ខ្លះ ដើមឈើវ័យក្មេង និងដើមឈើទើបនឹងដុះថ្មីៗ បានរលួយឫសងាប់តែម្តង។ ការខូចខាតដំណាំហូបផ្លែនៅដំណាក់កាលនេះ អាចកាត់បន្ថយទិន្នផលនៅរដូវប្រមូលផលនាពេលខាងមុខ ទោះបីជាអាកាសធាតុចាប់ផ្តើមមានស្ថេរភាពក៏ដោយ។ ចម្ការឈើហូបផ្លែ ដែលមានដើមឈើចាស់ៗ អាចធន់នឹងស្ថានភាពសើមខ្លាំង ប៉ុន្តែដីលិចទឹកយូរពេក កំពុងបន្តហានិភ័យនៃជំងឺ និងបង្កើនការព្រួយបារម្ភអំពីសុខភាពដើមឈើរយៈពេលវែង។ ទំហំផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម មិនទាន់មានការវាយតម្លៃច្បាស់លាស់នៅឡើយទេ ស្របពេលសកម្មភាពស្តារចម្ការ និងដាំដំណាំឡើងវិញកំពុងត្រូវបានត្រួតពិនិត្យដើម្បីវាយតម្លៃថា តើសមត្ថភាពផលិតកម្មអាចងើបរឡើងវិញបានលឿនប៉ុណ្ណា។ ល្បឿននៃការស្តារឡើងវិញ ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើការផ្គត់ផ្គង់ផ្លែម្នាស់ និងប្រភេទផ្លែឈើផ្សេងទៀត នាពេលអនាគត។ ខណៈពេលផលប៉ះពាល់លើការផ្គត់ផ្គង់រយៈពេលខ្លី គេអាចមើលឃើញរួចហើយនៅក្នុងតំបន់មួយចំនួន អាចមានផលប៉ះពាល់រយៈពេលវែង ដោយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ ការគ្រប់គ្រងជំងឺ និងការរស់រានមានជីវិតរបស់ដំណាំវ័យក្មេង។ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម បានជួបប្រទះព្យុះទីហ្វុង បោកបក់បង្កការខូចខាត […]
News & ជាតិ

ការចិញ្ចឹមជ្រូកកណ្តុរ និងជ្រូកស្រែរបស់ពលរដ្ឋតាមទីជនបទមានកំណើនឡើងវិញ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ពលរដ្ឋរស់នៅតាមទីជនបទខ្មែរដែលនិយមចូលចិត្ត ចិញ្ចឹមជ្រូកតាមផ្ទះសម្បែងគ្រាន់រកចំណូលសម្រាប់គ្រួសារនោះបានកំពុងថែរក្សាទំនៀមទំលាប់នេះឥតបោះបង់ចោលនោះឡើយ។ ជ្រូកដែលពួកគាត់ចូលចិត្តចិញ្ចឹមបំផុតនោះគឺជ្រូកស្រែធម្មតា ឬជ្រូកពូជសម័យថ្មី និងសម្រាប់អ្នករស់នៅព្រៃភ្នំដែលជាជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកកាត់ព្រៃដែលមានសាច់រសជាតិឆ្ងាញ់ពិសារ។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ARDB ថា៖ជ្រូកកណ្តុរគឺ ជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមតាំងតែពីដូនតាមក។ជ្រូកប្រភេទនេះបើទោះមាឌតូចៗជាងជ្រូកកសិដ្ឋាន ឬជ្រូកស្រែដទៃទៀតពិតមែន តែតម្លៃវាខ្ពស់គួរសមដោយមួយក្បាលគេអាចលក់បានថ្លៃពីជាង៣០ទៅ៥០ម៉ឺនរៀល។ ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាងរូបនេះបានប្រាប់បន្ថែមថាអ្នកភូមិភាគច្រើនបានចិញ្ចឹមជ្រូកកណ្តុរក្នុងមួយផ្ទះៗប្រមាណ២ទៅ១០ក្បាល។ពួកគាត់អាចរកចំណូលតាមរយៈជ្រូកដូនតានេះសម្រាប់ជួយគ្រួសារក្រៅពីធ្វើស្រែចំការ និងការលក់ដូរ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ លើខ្នងភ្នំគូលេន ខេត្តសៀមរាបវិញ បានបញ្ជាក់ប្រាប់ដែរថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក ឬសឈើ ផ្លែឈើជ្រុះពីដើម ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី ៦គីឡូដល់ជាង១០គីឡូក្រាម កសិករនៅសហគមន៍នេះអាចចាប់លក់ក្នុងមួយក្បាលតម្លៃ៣០ទៅ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃគេលក់ក្នុងតម្លៃចាប់ពី ជាង៥០ទៅ៦០ម៉ឺនរៀល។ ប្រធានសហគមន៍ព្រៃធំអន្លង់ធំរូបនេះបានប្រាប់បន្ថែមថាក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋរស់នៅ៣២៨គ្រួសារ ហើយក្នុងចំណោមនេះមានប្រមាណជិត១០០គ្រួសារបានចិញ្ចឹមជ្រូកកណ្តុរ និងខ្លះទៀតចិញ្ចឹមជ្រូកសាច់លក់។ជ្រូករបស់ប្រជាសហគមន៍លើខ្នងភ្នំគូលេននេះគឺភាគច្រើនបំផុតលក់ឱ្យភ្ញៀវទេសចរ និងមួយចំនួនទៀតលក់ទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ទាក់ទិនក្នុងការចិញ្ចឹមជ្រូកនេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ការចិញ្ចឹមជ្រូករបស់បងប្អូនប្រជាពលរដ្ឋតាមផ្ទះសម្បែងតាមទីជនបទ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានហក់ឡើងបន្តបន្ទាប់ ពោលគឺ ក្រោយការបិទការនាំចូលជ្រូកទាំងស្រុងពីបណ្តាប្រទេសជិតខាងដែលជាមូលហេតុចម្បងបំផុតដែលជ្រូកមានតម្លៃថោក ហើយកសិករចិញ្ចឹម […]
News & ជាតិ

ក្រសួងពាណិជ្ជកម្មប្រជុំក្រុមការងារបច្ចេកទេសលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេចនាព្រឹកថ្ងៃសុក្រ ទី១២ខែធ្នូឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ដោយមានការចូលរួមពីសមាជិក សមាជិកា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងតំណាងក្រុមការងារគម្រោង EU-German CAPSAFE ជាច្រើនរូប។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃគោលនយោបាយម្រេចនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា ម្រេចត្រូវបានចាត់ទុកជាផលិតដែលមានសក្តានុពលមួយរបស់ដែលកម្ពុជា ដែលក្រសួងបានយកចិត្តទុកដាក់ក្នុងការជំរុញការនាំចេញ។ នៅពេលគោលនយោបាយជាតិស្តីពីម្រេចដាក់ឱ្យអនុវត្តនៅពេលខាងមុខ នឹងជំរុញការនាំចេញ និងពង្រីកទីផ្សារម្រេចបន្ថែម ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងពង្រឹងលើការដាំដុះ ការកែច្នៃ និងការទទួលបានឥណទាន សម្រាប់កសិករ ឬអ្នកកែច្នៃយកទៅពង្រីកអាជីវកម្ម។ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ៣០ លានដុល្លារ ពីការនាំចេញម្រេច ដោយបានធ្លាក់ចុះ ១១,៣៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣៣ លានដុល្លារ។ […]
News & ជាតិ

ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]
News & ជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]
News & អន្តរជាតិ

បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ
ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]
News & អន្តរជាតិ

ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]
News & អន្តរជាតិ

ភូមាត្រៀមនាំចេញផ្លែបឺរ ទៅកាន់ប្រទេសចិន ក្នុងបិរមាណចំនួន៥ ០០០តោន
ណៃពិដោ៖ អង្គការលើកកម្ពស់ពាណិជ្ជកម្មភូមា កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារនាំចេញផ្លែបឺរជាមួយប្រទេសចិន ដោយមានគោលបំណងចាប់ផ្តើមការដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៦-២០២៧ ស្របតាមស្តង់ដារនាំចូលរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមគេហទំព័របន្លែ និងផ្លែឈើ បានឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែបឺរភូមា មិនទាន់បានចុះបញ្ជីក្នុងចំណោមក្រុមផលិតផលចំនួន១៨មុខ ដែលតម្រូវឱ្យមានការចុះឈ្មោះរបស់អគ្គរដ្ឋបាលគយចិនទេ ដែលអនុញ្ញាតឱ្យអ្នកនាំចេញត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដោយផ្ទាល់ តាមរយៈច្រកចេញចូលតែមួយរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិចិន ដោយប្រើគណនីផ្ទាល់ខ្លួនតែម្តង។ ចំណែកនាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិនៃអគ្គរដ្ឋបាលគយចិន នឹងត្រួតពិនិត្យចត្តាឡីស័កសម្រាប់ទំនិញកសិកម្មនាំចូល មានដូចជា គ្រាប់កាហ្វេមិនទាន់លីង គ្រាប់កាកាវ បន្លែស្រស់ និងស្ងួត គ្រឿងទេស និងគ្រាប់ធញ្ញជាតិ ដែលអាចបរិភោគបាន ដូចជា សណ្តែកស្ងួត គ្រាប់ចម្រាញ់យកប្រេង និងផលិតផលរុក្ខជាតិ។ ការចុះឈ្មោះសម្រាប់ផលិតផលទាំងអស់នេះ ត្រូវបានកំណត់ចំពោះតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនឯកជនឡើយ ហើយការនាំចូលទាំងអស់ត្រូវតែគោរពតាមកម្រិតកំណត់ ស្តីពីសំណល់អតិបរមា ដើម្បីបំពេញតាមស្តង់ដារ របស់ប្រទេសចិន។ ការនាំចេញផ្លែបឺររបស់ប្រទេសភូមានៅតែមានកម្រិតទាបនៅឡើយ ដោយកន្លងមកនាំចេញបានតែចំនួន ៣ ០០០តោនប៉ុណ្ណោះ តាមរយៈប្រទេសជិតខាង។ ប៉ុន្តែសម្រាប់នៅឆ្នាំ២០២៦ខាងមុខនេះ ប្រទេសភូមាមានគោលបំណងបង្កើនគោលដៅនាំចេញរបស់ខ្លួនដល់ បិរមាណចំនួន៥ ០០០តោន ដែលឆ្លុះបញ្ចាំងពីមហិច្ឆតាកាន់តែខ្លាំងឡើង ក្នុងការពង្រីកទីផ្សារថ្មីៗ និងពង្រីកពាណិជ្ជកម្មផ្លែបឺរ ក្រោមការអនុលោមតាមច្បាប់របស់ប្រទេសចិន។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា […]
News & អន្តរជាតិ

តុលាការវៀតណាមបើកសវនាការជំនុំជម្រះសំណុំរឿងសូកប៉ាន់ របស់មន្ត្រីសុវត្ថិភាពចំណីអាហារ៥៥នាក់
ហាណូយ៖ យោងតាមសេចក្តីសម្រេចចេញដោយតុលាការប្រជាជនហាណូយ សវនាការជំនុំជម្រះលើកដំបូងលើជនជាប់ចោទចំនួន៥៥នាក់ ក្នុងសំណុំរឿងស៊ីសំណូកសូកប៉ាន់ ដែលពាក់ព័ន្ធនឹងអាជ្ញាធរសុវត្ថិភាពចំណីអាហារនៃក្រសួងសុខាភិបាលវៀតណាម គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ។ យោងតាមសារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា សវនាការនេះនឹងមានរយៈពេល១០ថ្ងៃ ដើម្បីផ្តន្ទាទោសអតីតនាយកអាជ្ញាធរសុវត្ថិភាពចំណីអាហារពីររូប មានឈ្មោះ ង្វៀន ថាញ់ហ្វុង (Nguyen Thanh Phong) ភេទប្រុស និងឈ្មោះ ចិន វៀតង៉ា (Tran Viet Nga) ភេទស្រី រួមជាមួយអតីតអនុប្រធានពីររូបទៀត មានឈ្មោះ ង្វៀន ហ៊ុងឡុង (Nguyen Hung Long) ភេទប្រុស និងឈ្មោះ ដុ ហ៊ូវ ទួន (Do Huu Tuan) ភេទប្រុស ព្រមទាំងមន្ត្រី និងបុគ្គលិកចំនួន៣០នាក់ផ្សេងទៀត។ ជនជាប់ចោទទាំងនេះ ត្រូវបានអយ្យការកំពូលអមតុលាការប្រជាជនក្រុងហាណូយ ចោទប្រកាន់ពីបទ «ទទួលសំណូក» តាមក្រមព្រហ្មទណ្ឌវៀតណាម។ ចំណែកជនជាប់ចោទ២១នាក់ទៀត មកពីសហគ្រាសឯកជន និងជាអ្នកផ្តល់សេវាកម្ម ត្រូវបានចោទប្រកាន់ពីបទ […]
