News & អន្តរជាតិ
Seafood-Packer-and-Exporter-Karachi-Pakistan-2
ប៉ាគីស្ថានបានចំណូលពីការនាំចេញគ្រឿងសមុទ្រ កើនឡើងដល់៤៨៩លានដុល្លារ គិតពីពាក់កណ្តាលឆ្នាំ២០២៤ ដល់ពាក់កណ្តាលឆ្នាំ២០២៥
ការ៉ាជី៖ យោងតាមរបាយការណ៍របស់ក្រសួងជលផលសមុទ្ររបស់ប៉ាគីស្ថាន បានឱ្យដឹងថា ការនាំចេញអាហារគ្រឿងសមុទ្ររបស់ប្រទេសប៉ាគីស្ថានបានកើនឡើងយ៉ាងខ្លាំងដល់ទំហំទឹកប្រាក់ជាង៤៨៩លានដុល្លារ ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២៤-ដល់ពាក់កណ្តាលឆ្នាំ២០២៥ ដែលកើនប្រាក់ចំណូលចំនួន៨៣លានដុល្លារលើសពីឆ្នាំមុន។ ចំណែកបរិមាណនាំចេញផលិតផល ក៏បានកើនឡើងពីជាង២០២តោន ដល់ជាង២៤២តោន ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃផលិតភាព និងការប្រកួតប្រជែងអន្តរជាតិ។ លោករដ្ឋមន្ត្រីក្រសួងជលផលសមុទ្ររបស់ប៉ាគីស្ថាន បានរំលឹកឡើងវិញថា រដ្ឋាភិបាលនឹងបន្តគាំទ្រវិស័យនេះ តាមរយៈស្ថិរភាពគោលនយោបាយ ការធ្វើពិពិធកម្មទីផ្សារ និងការគ្រប់គ្រងធនធានសមុទ្រប្រកបដោយការទទួលខុសត្រូវ ដើម្បីជួយប្រទេសប៉ាគីស្ថាន ឱ្យល្បីឈ្មោះជាអ្នកនាំចេញអាហារគ្រឿងសមុទ្រដ៏សំខាន់មួយដែររបស់ពិភពលោក ហើយអាចរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែជាប្រទេសទិញអាហារគ្រឿងសមុទ្រធំជាងគេរបស់ប៉ាគីស្ថាន ដោយបាននាំចូលជាង៩៩ ២៣៨តោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន២៨៦លានដុល្លារ។ ប្រទេសថៃជាប់ចំណាត់ថ្នាក់បន្ទាប់ពីចិន ​ដោយ​ការ​នាំ​ចូលអាហារគ្រឿងសមុទ្ររបស់ប៉ាគីស្ថាន ​មាន​ចំណូល​ជាទឹកប្រាក់១០៥,៧​លាន​ដុល្លារ​។  ចំណែកប្រទេសផ្សេងទៀត រួមមាន ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង គុយវ៉ែត អារ៉ាប៊ីសាអូឌីត វៀតណាម និងប្រទេសឥណ្ឌូណេស៊ី។ រីឯការនាំចេញផលិតផលគ្រឿងសមុទ្រទៅកាន់សហភាពអឺរ៉ុប បានកើនឡើងគិតជាទឹកប្រាក់ចំនួន១៣លានដុល្លារ ដែលបង្ហាញឱ្យឃើញពីការឈរជើងដ៏រឹងមាំនៅក្នុងទីផ្សារអាហារគ្រឿងសមុទ្រ ស្របតាមស្តង់ដារគុណភាព និងប្រកបដោយនិរន្តរភាព។ ផលិតផលអាហារគ្រឿងសមុទ្រ រួមមានម្សៅត្រីនាំចេញបានច្រើនជាងគេ​ មានចំនួន៧៩​ ០៩០តោន មានតម្លៃជាទឹកប្រាក់ចំនួន១៦០លានដុល្លារ បន្ទាប់មក គឺផលិតផលបង្កក ដូចជាត្រីគិតជាទឹកប្រាក់ចំនួន១០៣,១១លានដុល្លារ បង្គាគិតជាទឹកប្រាក់ចំនួន៦១,៤លានដុល្លារ ក្តាមគិតជាទឹកប្រាក់ចំនួន២៩,៦៨លានដុល្លារ និងត្រីកាម៉ុង គិតជាទឹកប្រាក់ចំនួន២៣លានដុល្លារ។ […]
News & អន្តរជាតិ
E1fm537N-65a0 (1)
វៀតណាម​ចំណាយលុយ១១,៨លាន​ដុល្លារ​ ដើម្បីទិញផ្លែទុរេនពីថៃ និងម៉ាឡេស៊ី ខណៈផ្លែទុរេនក្នុងស្រុកគ្មានទីផ្សារ
ហាណូយ៖ វៀតណាមបាននាំចូលផ្លែទុរេនក្នុងទំហំទឹកប្រាក់៣០០ពាន់លានដុង ស្មើប្រមាណ១១,៨លានដុល្លារ ដែលភាគច្រើនមានប្រភពមកពីប្រទេសថៃ និងម៉ាឡេស៊ី ដែលក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៤ ដោយកើនឡើងប្រាំមួយដងធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គ្រាន់តែក្នុង​ខែ​វិច្ឆិកា​ ប្រទេសវៀតណាម​បាន​ចំណាយ​ប្រាក់ចំនួនបីលាន​ដុល្លារ​លើ​ការ​នាំ​ចូលផ្លែ​ទុរេន ដែល​កើន​ឡើង១១ដង​ធៀប​នឹង​ឆ្នាំ​មុន។ ប្រទេស​វៀតណាម​ ភាគច្រើនបាន​ទិញផ្លែ​ទុរេន​តូចៗ​ពី​ប្រទេស​ថៃ ដែលជាទូទៅ​មានគេពេញនិយមទិញបរិភោគ។ ទន្ទឹមនឹងនេះដែរ​ ផ្លែទុរេនបង្កក មូសាង ឃីង របស់ប្រទេសម៉ាឡេស៊ី ទទួលបានកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាព ហើយជារឿយៗត្រូវបាននាំចូលក្នុងប្រទេសវៀតណាម ដើម្បីកែច្នៃធ្វើជានំ ឬកែច្នៃធ្វើជាផលិតផលចំណីអាហារផ្សេងៗ។ អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានមានប្រសាសន៍ថា កសិករវៀតណាមប្រឈមមុខនឹងបញ្ហាដាំទុរេនពូជមូសាង ឃីង ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយ និងខ្វះបច្ចេកទេសថែទាំ។ ហេតុដូច្នេះ ទើបប្រជាជនវៀតណាំ ភាគច្រើនបានជ្រើសរើសដាំទុរេនពូជផ្សេង ដើម្បីទទួលបានទិន្នផលច្រើនជាង។ យ៉ាង​ណា​មិញ ការ​កើន​ឡើង​នៃ​ការ​នាំ​ចូលផ្លែទុរេនពីប្រទេសម៉ាឡេស៊ី​ និងប្រទេសថៃ ​មិន​ជាប់បាក់ព័ន្ធនឹងការ​នាំ​ចេញផ្លែ​ទុរេន​របស់​វៀតណាម​ទៅក្រៅប្រទេសនោះទេ។ ក្នុង​ឆ្នាំ២០២៤ ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ប្រទេស​ទទួលបានចំណូល​ចំនួន៣,៣ពាន់​លាន​ដុល្លារ គឺកើនឡើង​ជាង១ ០០០លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣។ វៀតណាម​មាន​បំណង​បង្កើន​ការ​នាំ​ចេញផ្លែ​ទុរេនឱ្យ​ដល់​ចំនួន៣,៥​ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០២៥នេះ ដើម្បីសម្រេច​គោលដៅ​នាំ​ចេញ​បន្លែ​ផ្លែទុរេន ក្នុងទឹកប្រាក់​សរុប​៨​ ០០០​លាន​ដុល្លារ។ នៅដើមឆ្នាំ២០២៥នេះ តម្លៃផ្លែទុរេនស្រស់របស់វៀតណាមដំាតាមតំបន់ដីសណ្ដទន្លេមេគង្គ បន្តចុះថោកមកនៅត្រឹម៣០,០០០ដុង ឬស្មើនឹង១,១៥ ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារខ្វះទីផ្សារបន្ទាប់ពីប្រទេសចិនរឹតបណ្ដឹងការនាំចូលទៅក្នុងប្រទេសរបស់ខ្លួន ក្រោយពីឃើញផ្លែទុរេនមានផ្ទុកសារធាតុគីមីហាមឃាត់។ […]
News & អន្តរជាតិ
images (3)
អ្នកដាំផ្លែប៉ោម និងផ្លែសារី នៅអូស្ត្រាលី អង្វរមហាជនជួយបរិភោគផ្លែឈើឱ្យបានច្រើន​ ព្រោះខ្វះទីផ្សារ
កង់បេរ៉ា៖ ក្រុមហ៊ុនផ្លែប៉ោម និងផ្លែសារី អូស្ត្រាលី  (Apple and Pear Australia Limited) បាននិយាយថា មុខរបរធ្វើចម្ការដាំដំណាំហូបផ្លែភាគច្រើន នៅក្នុងប្រទេសអូស្ត្រាលី មិនបានរកប្រាក់ចំណេញអស់រយៈពេលបួនឆ្នាំជាប់ៗរួចមកហើយ ដោយសារអ្នកនៅក្នុងប្រទេសមិនសូវជួយទិញផ្លែឈើយកទៅទទួលទានឡើយ។ ចំណែកអ្នកធ្វើចម្ការថ្មីថ្មោង នៅតែបន្តប្រឹងប្រកបមុខរបរកសិកម្មដាំដំណាំហូបផ្លែនេះ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ប៉ុន្តែជ្រើសរើសដាំដំណាំពូជផ្សេង ដើម្បីរកប្រាក់ចំណូលជំនួសដំណាំមានស្រាប់។ ក្រុមហ៊ុនផ្លែប៉ោម និងផ្លែសារី អូស្ត្រាលី នៅមានសេចក្តីសង្ឃឹម​ថា​ ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំនឹងជួយ​លើក​ទឹក​ចិត្ត​ប្រជាជនអូស្ត្រាលី​ឱ្យ​ប្រឹងបរិភោគ​ផ្លែ​ឈើ​បន្ថែម​ទៀត​ ដើម្បីជួយទ្រទ្រង់ជីវភាពអ្នកចម្ការ។ កសិករអូស្ត្រាលីម្នាក់​ មានដើមកំណើតឥណ្ឌា បានចាកចេញពីប្រទេសរបស់ខ្លួន មករស់នៅលើទឹកដីប្រទេសអូស្ត្រាលី អស់រយៈពេល១៩ឆ្នាំ ដោយចាប់យកអាជីពជាអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញនៅទីក្រុងមែលប៊ន ប៉ុន្តែ កាលពីឆ្នាំ២០២១ លោកបានសម្រេចចិត្តបោះបង់ចោលមុខរបរនោះ ដោយចាប់យកមុខរបរថ្មីជាអ្នកធ្វើកសិកម្មដាំដំណាំហូបផ្លែវិញម្តង។ លោកបាននិយាយថា «ខ្ញុំបានមកលេងមិត្តម្នាក់ ដែលទើបតែទិញកសិដ្ឋានមួយកន្លែង។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​អាកាសធាតុនៅទីនេះ និង​ទេសភាពមើល​ទៅ​ពិត​ជា​បៃតងស្អាតណាស់។ វា​ស្រដៀងទៅ​នឹង​ប្រទេស​កំណើត​របស់​ខ្ញុំដែរ»។ លោកបាននិយាយរំឭកថា  លោករស់នៅរហូតដល់ធំធាត់ពេញវ័យ នៅក្នុងរដ្ឋប៉ុនចាប ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ហើយពេលមករស់នៅក្នុងប្រទេសអូស្ត្រាលី លោកបានចូលលុយគ្នាជាមួយបងប្រុសបង្កើត ទិញបានចម្ការមួយកន្លែង ដើម្បីដាំដំណាំហូបផ្លែ ប៉ុន្តែមិនយូរប៉ុន្មាន មុខរបរកសិកម្មដាំឈើហូបផ្លែចាប់ផ្តើមជួបការលំបាកជាបន្តបន្ទាប់ ព្រោះមិនសូវមានអ្នកទិញ។ លោក​បាន​បាត់បង់​ដំណាំ​ស្ទើរទាំងអស់​ដោយសារ​ព្យុះ​ភ្លៀង ចម្ការ​ដំណាំរបស់លោក​ត្រូវ​បាន​​លិចលង់ដោយទឹកជំនន់​ក្នុង​ឆ្នាំ២០២២ ហើយ​បច្ចុប្បន្ន​តំបន់នេះ​កំពុងតែ​ជួប​ប្រទះ​នឹង​​គ្រោះរាំងស្ងួតវិញម្តង។ […]
News & អន្តរជាតិ
ChatGPT-Image-Apr-7-2025-04_36_29-PM-1
ឥណ្ឌា​ដំឡើង​ពន្ធ២០ភាករយលើអង្ករ​នាំ​ចេញ ដើម្បីធានាសន្តិសុខ​ស្បៀងអាហារនៅក្នុងប្រទេស
ញូវដេលី៖ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធចំនួន២០ភាគរយលើអង្ករនាំ ចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងការនាំចេញអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ​ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។  នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ ភាគរយ មកនៅត្រឹមកម្រិតសូន្យ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។  ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។  ការប្រែប្រែសម្រាមនេះ ត្រូវបានអនុវត្តបន្តដោយដាក់ពន្ធ២០ភាគរយ លើការនាំចេញអង្ករសម្រិត ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តចម្បង ដើម្បីទប់ស្កាត់អតិផរណាតម្លៃម្ហូបអាហារ និងអាចឆ្លើយតបតាមតម្រូវក្នុងស្រុកឱ្យបានគ្រប់គ្រាន់។ កាតព្វកិច្ចជាប់ពន្ធនាំចេញថ្មី ត្រូវបានគេរំពឹងថា នឹងជួយរដ្ឋាភិបាលឥណ្ឌាក្នុងការគ្រប់គ្រងបរិមាណអង្ករឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ខណៈដំណើរផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោក កំពុងតែជួបបញ្ហាច្របូកច្របល់។ យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣រហូតមក អង្ករពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ […]
News & ជាតិ
images (1)
រយៈពេលប្រាំមួយខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលដំណាំមានទឹកប្រាក់ជាង២៨៧២លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៧,៨លានតោន ក្នុងនោះផលិតផលដំណាំ ក្រៅពីស្រូវ-អង្ករមានជាង៤,២លានតោន ស្រូវមានជាង៣,១លានតោន និងអង្ករមានជាង៣៨ម៉ឺនតោន ត្រូវបាននាំទៅកាន់គោលដៅ៧៨ប្រទេស ដោយមានការកើនឡើង២៧,៦៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ របាយការណ៍ខាងលើ​ បានគូសបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ (ឯកតាតម្លៃផ្នែកតាមវិក្កយបត្ររបស់អ្នកនាំចេញ)មានជាង២ ៨៧២លានដុល្លារ ហើយក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង១ ៩២៦លានដុល្លារ តម្លៃពីការនាំចេញស្រូវមានជាង៦៣៨ លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង៣០៧លានដុល្លារ»។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករទៅប្រទេសថៃ មានជាង២៥៣ លានដុល្លារ ស្មើនឹង៨,៨២ភាគរយ ធៀបនឹងតម្លៃនៃការនាំចេញសរុប។ ដោយឡែក ស្រូវនិងអង្ករពុំមានការនាំចេញទៅប្រទេសថៃនោះទេ។ របាយការដដែលបានលើកឡើងថា ការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន២៧,៦៦ភាគរយក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន៥៧,៧៧ភាគរយ […]
News & ជាតិ
513015724_1163322355839653_6221654176276358824_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាដ៍ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធី ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងថា ការខិតខំរៀបចំបាននូវឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្ត ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាលរហូតត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការសម្របសម្រួល និងកិច្ចសហការអន្តរការដ្ឋាននៃកម្មវិធីកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល ដែលមានភាពប្រទាក់ក្រឡាគ្នា​ ពោលគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ច្បាប់»។ កិច្ចការកែទម្រង់គន្លឹះទាំងប្រាំនេះ ក្រសោបចូលនូវសមាសភាគដ៏សំខាន់ចំនួនប្រាំនៃការកែទម្រង់អភិបាលកិច្ចរបស់កម្ពុជា រួមមាន៖ ទី១ – ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។​ ទី២ – ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព។ ទី៣ – ការកសាងធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ ភាពឆ្លាតវៃ និងសមត្ថភាព។ […]
News & អន្តរជាតិ
images
កសិករ​ឥណ្ឌា​ប្រឆាំង​ការ​នាំ​ចូលពូជ​ដំណាំ​កប្បាសបង្កាត់​ហ្សែន​ពី​អាម៉េរិក​ ចូលក្នុងប្រទេស
ហារីយ៉ាណា៖ កសិករឥណ្ឌាមា្នក់ បាននិងកំពុងដាំកប្បាសទើបបង្នាត់ហ្សែនថ្មី ហើយត្រូវបានគេស្គាល់ឈ្មោះអស់រយៈពេល១៥ឆ្នាំកន្លងមកហើយថា ជាពូជកប្បាសបង្កាត់ឈ្មោះជាភាសាលាតាំង បាសីលូស ធូរីងហ្សីនីស (Bacillus Thuringiensis) ដាំនៅក្នុងរដ្ឋហារិយ៉ាណា (Haryana) នៃប្រទេសឥណ្ឌា ភាគខាងជើងនៃប្រទេសឥណ្ឌា ដោយពូជ​កប្បាសថ្មីនេះ បានមកពីការបង្កាត់ហ្សែន​ថ្មី ​ដើម្បី​ទប់ទល់​នឹង​សត្វល្អិតចង្រៃ។ កសិកររូបនេះលោក​បានិយាយថា «​គ្រាប់កប្បាស បាសីលូស ធូរីងហ្សីនេស ឬហៅកាត់ថា ធីប៊ី (BT) ដែលគេចែកឱ្យដំបូង គឺល្អណាស់។ យើងទទួលបានលទ្ធផលល្អណាស់។ វាផ្តល់ទិន្នផលល្អ និងនៅពេលលក់មានតម្លៃខ្ពស់ ហើយនៅពេលដាំយើងមិនចាំបាច់បាញ់ថ្នាំសម្លាប់សត្វល្អិតឡើយ»។ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានអាស៊ី (Chenal News Asia) បានឱ្យដឹងថា ប៉ុន្តែនៅពេលក្រោយៗមកទៀត គុណភាពពូជកម្បាស ធីប៊ី ចាប់ផ្តើមប្រែប្រួលខុសស្រឡះ។ ហ្វូងដង្កូវពណ៌ផ្កាឈូក ដែលស៊ាំនឹងពូជកប្បាសកែប្រែហ្សែនថ្មីនេះ អាចបំផ្លាញទិន្នផលកប្បាស ឥឡូវនេះគំរាមកំហែងដល់ដំណាំក្បាសតែម្តង។ ដូច្នេះដើម្បីការពារកប្បាសបាន កសិកររូបនេះ ត្រូវពឹងលើថ្នាំសម្លាប់សត្វល្អិត។ លោកបាននិយាយថា​ «ប៉ុន្តែការប្រើថ្នាំបាញ់សម្លាប់សត្វល្អិតអស់លុយច្រើនណាស់។ ទាំងអស់នេះ គឺវា​ជា​មូល​ហេតុ​នាំឱ្យ​កសិករឈប់​ដាំ​ពូជ​កប្បាស​ក្នុង​ស្រុក។ ជាពិសេស នៅក្នុងរដូវរាំងស្ងួត គឺពិបាកមែនទែន ដោយសារមានសត្ចល្អិតចង្រៃច្រើនពេក»។ រហូតដល់ពេលបច្ចុប្បន្ននេះ ជាង៩៦ភាគរយនៃកប្បាស […]
News
505ec639459097e8b7cdc07cb7348698
ឥណ្ឌូណេស៊ី​ត្រៀម​ដី​២០ ០០០​ហិកតា ​សម្រាប់​ដាំ​ស្រូវ​ឲ្យ​ប៉ាឡេស្ទីន
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីនឹងសហការគ្រប់គ្រង់ជាមួយប៉ាឡេស្ទីន លើផ្ទៃដីកសិកម្មទំហំ២០​ ០០០ហិកតា ដើម្បីដាំស្រូវ និងដំណាំសាកវប្បកម្មផ្សេងទៀត សម្រាប់បញ្ជូនទៅកាន់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន អង់តារ៉ា (ANTARA) របស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ខមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក រ៉េសបាសៀ សាលីមៀ (Rezq Basheer-Salimia) នៅទីក្រុងហ្សាកាតាថា «យើងកំពុងរៀបចំដីកសិកម្មទំហំពី១០​ ០០០ ទៅ២០ ០០០ហិកតាសម្រាប់ដាំស្រូវ និងដាំប្លែ»។ លោករដ្ឋមន្ត្រីបាន​គូស​បញ្ជាក់​ថា ប្រជាជនប៉ាឡេស្ទីន​ពូកែ​ខាង​គ្រប់​គ្រង​ទឹក​ដោយ​សារ​គុណ​សម្បត្តិ​ភូមិសាស្ត្រ​របស់​ខ្លួន។  ជនជាតិប៉ាឡេស្ទីន​មាន​ជំនាញ​ពិសេស​ក្នុង​បច្ចេកវិជ្ជា​ប្រព័ន្ធ​ធារាសាស្ត្រ​តំណក់​ទឹក ដែល​ស័ក្តិសម​សម្រាប់​ការអភិវឌ្ឍ​ផ្នែក​សាកវប្បកម្ម។ ក្រោមកិច្ចសហការនេះ អ្នកជំនាញប៉ាឡេស្ទីននឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីណែនាំអំពីបច្ចេកវិទ្យាធារាសាស្ត្រ ដើម្បីបង្កើនគុណភាពដីកសិកម្ម ដែលប៉ាឡេស្ទីននឹងសហការគ្រប់គ្រងនៅក្នុងតំបន់ស៊ូម៉ាត្រាខាងត្បូង និងតំបន់កាលីម៉ាន់តាន់។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានជូនដំណឹងថា ទិន្នផលភាគច្រើន រួមទាំងទិន្នផលស្រូវ ដែលដាំដុះលើផ្ទៃដីទំហំ២០ […]
News & អន្តរជាតិ
images
ឥណ្ឌូណេស៊ី គ្រោងចុះកិច្ចព្រមព្រៀងទិញស្រូវសាលីពីអាម៉េរិកក្នុងទឹកប្រាក់១,២ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយអត្រាឡើងពន្ធ
ហ្សាការតា៖ សមាគមរោងម៉ាស៊ីនកិនម្សៅរបស់ប្រទេសឥណ្ឌូណេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំចូលស្រូវសាលីរបស់អាម៉េរិក យ៉ាងហោចណាស់មួយលានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងតម្លៃជាទឹកប្រាក់ចំនួន១,២ពាន់លានដុល្លារ ដើម្បីចៀសវាងការយកពន្ធដ៏អាក្រក់បំផុតរបស់ប្រធានាធិបតីអាម៉េរិក លោក​ ដូណាល់ ត្រាំ (Donald Trump)។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អៀឡាងហ្គា ហាតាតូ​ (Airlangga Hartarto) បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុងហ្សាការតានឹងបង្កើនការនាំចូលកសិផលពីសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយកពន្ធកាន់តែតឹងរ៉ឹង និងកាន់តែច្រើន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងចូលជាធរមាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងថ្មីណាមួយ។ ចំណែកប្រធានសមាគមរោងម៉ាស៊ីនកិនម្សៅឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះថា «យើងមានកិច្ចព្រមព្រៀងរួចហើយរវាងទិញស្រូវសាលីចំនួនមួយលានតោន នៅឆ្នាំ២០២៦ ដល់ឆ្នាំ២០២៣០»។ លោក​បាននិយាយ​បន្តទៀត​ថា កិច្ច​ព្រម​ព្រៀង​ដែល​មាន​តម្លៃជាទឹកប្រាកើ​ប្រមាណ ២៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ហ្សាការតា នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥​។ លោកបានមានប្រសាសន៍ថា «នៅក្នុងបរិបទនៃការចរចារលើអត្រាពន្ធលើប្រទេសឥណ្ឌូណេស៊ី យើងជាអាជីវកម្មឯកជនរួមគ្នាជាមួយអាជីវកម្មឯកជនរបស់អាម៉េរិក បានយល់ព្រមចុះកិច្ចព្រមព្រៀងមួយជាមួយគ្នា»។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៦ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ
b1f6b8fd34e2d0ca4ccb420e6bc26373
ជប៉ុនយករោងបោះពុម្ពកាសែតដ៏ល្បី ធ្វើជារោងបណ្ដុះផ្សិតវិញម្តង ព្រោះលែងមានកាសែតបោះពុម្ពទៀតហើយ
តូក្យូ៖ ដោយសារការបោះពុម្ពផ្សាយរបស់កាសែតបាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយប្តូរទៅរកប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលវិញ ធ្វើឱ្យរោងបោះពុម្ព តូនីជី (Tonichi Printing Co.) ដែលជាក្រុមហ៊ុនបោះពុម្ពកាសែតដ៏ធំមួយនៅទីក្រុងតូក្យូ ចាប់ផ្តើមប្តូរអាជីវកម្មថ្មី គឺបណ្តុះផ្សិតត្រចៀកកណ្តុរវិញម្តង។ យោងតាមគេហទំព័រដំណឹងកសិកម្មជប៉ុន (The Japan Agri News) បានចេញផ្សាយថា ក្រុមហ៊ុនបោះពុម្ពកាសែត បានចាប់ផ្តើមអាជីវកម្មដាំផ្សិតក្នុងអាគាររោងបោះពុម្ពរបស់កាសែត ម៉ៃនីជី (Mainichi Newspaper) ដែលជាសាខារបស់ក្រុមហ៊ុនបោះពុម្ព តូនីជី មានទីតាំងស្ថិតនៅក្រុងកាវ៉ាហ្គូជី ( Kawaguchi) ខេត្តសៃតាម៉ា (Saitama) ដែលដំណើរការរោងចក្របោះពុម្ពកាសែតដ៏ធំរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនសង្ឃឹមថា អាជីវកម្មបង្កើតថ្មីនេះអាចជួយរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃដល់បុគ្គលិករបស់ខ្លួន ដោយកែច្នៃកន្លែងទំនេរ ​​​ដូចជាបន្ទប់​សម្រាប់​​បោះពុម្ព​កាសែត ​ត្រូវកែ​ទៅ​ជា​កន្លែង​បណ្តុះ​ផ្សិត​ត្រចៀកកណ្ដុរ​ ​ដែល​មាន​ទំហំ​ប្រហែល៨១ម៉ែត្រការ៉េ។ ក្រុមហ៊ុនបានទទួលយកប្រព័ន្ធគ្រប់គ្រងបរិស្ថានរួមបញ្ចូលគ្នាបន្ទាប់ពីការដាំដុះសាកល្បងលើកដំបូង។ ការងារបេះផ្សិតត្រូវធ្វើ​ពេញ​២៤ម៉ោង​ ដោយមាន​បុគ្គលិក​ខ្លះ​ធ្វើការ​វេន​យប់។ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់ បាន​និយាយ​​ពន្យល់​ពី​សក្តានុពល​របស់​គម្រោងនេះថា​ «​ផ្សិត​ត្រចៀក​កណ្ដុរ ដែល​ដាំដុះ​ក្នុង​ស្រុក ​អាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅទូទាំងប្រទេសជប៉ុន បានត្រឹមតែ​ប្រហែល១០ភាគរយ​ប៉ុណ្ណោះ​»​។ បុគ្គលិករូបនេះ បាននិយាយទៀតថា រោងចក្របោះពុម្ព្កកាសែតរបស់ក្រុមហ៊ុន គឺស័ក្តិសមសម្រាប់ការដាំដុះផ្សិតត្រចៀកកណ្ដុរណាស់ ដោយមានការត្រួតពិនិត្យសីតុណ្ហភាព និងសំណើមយ៉ាងហ្មត់ចត់ នៅក្នុងរោងបណ្ដុះ ដើម្បីរក្សាគុណភាពដូចបោះពុម្ពកាសែតដែរ។ កម្មករភាគច្រើនធ្វើនៅក្នុងរោងពុម្ពកាសែតនេះ ធ្លាប់មានបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រឿងចក្រ […]
News & ចំណេះដឹងថ្មីៗ & ជាតិ
photo_2025-07-03_09-31-12
អតីតគ្រួសារកសិករចំណាក់ស្រុក​​​ នៅខេត្តបាត់ដំបង ជ្រើសរើសយកការដាំសាឡាត់ស្រួយ ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារក្នុងភូមិកំណើត
បាត់ដំបង៖ អតីតកម្មករចំណាកស្រុកនៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេសរយៈពេលជាង១០ឆ្នាំ ពេលនេះបាននិងកំពុងចាប់យកការដាំបន្លែសាឡាត់ស្រួយ ពូជបរទេសជាច្រើនប្រភេទ ក្នុងផ្ទះសំណាញ់ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារ ខណៈកសិករជាច្រើនផ្សេងទៀតធ្វើការដាំប្រភេទបន្លែស្ពៃ។ កសិករ ទិត អឿន រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលបានសាងសង់ផ្ទះសំណាញ់ពីរខ្នង បានរៀបរាប់ថា ការដាំបន្លែសាឡាត់ស្រួយពូជបរទេសនេះ នៅឆ្នាំ២០២៣ ហើយការដាំដុះបន្លែបែបសរីរាង្គនេះ នៅក្នុងឆ្នាំទីមួយ និងឆ្នាំទី២ បានជួបការលំបាកច្រើន ដោយខែខ្លះដាំហើយលក់មិនអស់នៅសល់ចែកចាយឱ្យបងប្អូននៅក្នុងភូមិបរិភោគ។ ប៉ុន្តែក្រោយពេលបង្កើតឱ្យមានសហគមន៍ ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានជួយបង្កើតឱ្យមានទីផ្សារក្នុងតំបន់ ជាហេតុធ្វើឱ្យពលរដ្ឋបានដឹងកាន់តែច្រើន នាពេលសព្វថ្ងៃនេះ សម្រាប់បន្លែសាឡាត់ស្រួយនេះ ព្រមទាំងមានការគាំទ្រច្រើន ដោយពេលខ្លះការផលិតមិនទាន់តម្រូវការជាក់ស្តែងទៀតផង។ តាមការរៀបរាប់របស់កសិកររូបនេះ​ បានឱ្យដឹងថា ផ្ទះសំណាញ់ទាំងពីរខ្នង ដែលបាននិងកំពុងដាំបន្លែសាឡាត់ស្រួយ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥នេះ ទទួលបានពី៖ (១)គម្រោងអាហ្គ្រូ មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ និង(២) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អេម (AIMs) មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។ នៅក្នុងពិធីព្រឹត្តិការណ៍ផ្លែបន្លៃឈើ ក្នុងខេត្តបាត់ដំបងរយៈមួយសប្តាហ៍ លោកបន្តថា  “បន្លែសាឡាត់ស្រួយ ដែលផលិតបានខ្ញុំប្រមូលផលលក់នៅថ្ងៃសៅរ៍ អាទិត្យ ក្នុងបរិមាណពី៣០ទៅ៤០គីឡូក្រាម ដោយក្នុងមួយគីឡូបានថ្លៃចន្លោះពី១៥ […]
News & អន្តរជាតិ
Odessa_Wheat-1024x664
រុស្ស៊ីកាត់បន្ថយពន្ធនាំចេញស្រូវសាលីដល់កម្រិតសូន្យ ដើម្បីរក្សាតម្លៃលើទីផ្សារ​ និងបង្កើនការនាំចេញ
មូស្គូៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ កាលពីចុងសប្តាហ៍មុនថា ក្រសួងកសិកម្មរុស្ស៊ី បានកាត់បន្ថយអត្រាពន្ធនាំចេញស្រូវសាលីដល់សូន្យ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីការពារទីផ្សារក្នុងស្រុកពីការឡើងថ្លៃ និងដើម្បីរារាំងការនាំចេញលើសចំនួនកំណត់។ កាត់បន្ថយអត្រាពន្ធនាំចេញដល់កម្រិតសូន្សនេះ ត្រូវបានគេគណនា មានភាពខុសគ្នា៧០ភាគរយចំពោះតម្លៃកំណត់ ដែលបានមកពីទិន្នន័យកិច្ចសន្យានាំចេញ និងគណនាលើមូលដ្ឋានប្រចាំសប្តាហ៍ ព្រមទាំងតម្លៃមូលដ្ឋានកំណត់ដោយក្រសួងកសិកម្ម។ យោងតាមតារាងតម្លៃ បានឱ្យដឹងថា តម្លៃកំណត់នាំចេញឱ្យនៅត្រឹម២២៨,៧ដុល្លារ ក្នុងស្រូវសាលីមួយតោន ដោយជាប់កាតព្វកិច្ចបង់ពន្ធ នៅត្រឹមកម្រិតសូន្យ ដែលកាលពីនៅក្នុងខែមករា ឆ្នាំ២០២៥នេះ ​កាតព្វកិច្ចជាប់ពន្ធនាំចេញបានឡើងដល់កម្រិតខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន គឺនៅ៥៩,៨៧ដុល្លារ ក្នុងមួយតោន។ កសិកររុស្ស៊ីបានអំពាវនាវម្ត្តងហើយម្តងទៀតទៅរដ្ឋាភិបាលឱ្យលុបចោល ឬកាត់បន្ថយកាតព្វកិច្ចពន្ធដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញនៃការធ្វើកសិកម្មស្រូវសាលី ហើយថាមានតែផ្នែកតូចមួយនៃមូលនិធិ ដែលប្រមូលបានតាមរយៈពន្ធត្រូវបានប្រគល់ទៅលើវិស័យនេះ។ ការសម្រេចចិត្តបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ស្រូវសាលីទាំងអស់ ដែលត្រូវបាននាំចេញពីប្រទេសរុស្ស៊ី កាលពីពេលថ្មីកន្លងមកនេះ  ដែលកាតព្វកិច្ចសូន្យនឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឱ្យស្រូវសាលីរបស់រុស្ស៊ី កាន់តែមានការប្រកួតប្រជែងជាសកល និងបង្កើនបរិមាណនាំចេញឱ្យបានយ៉ាងច្រើនទៅកាន់ទីផ្សារក្រៅប្រទេស។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធនោះនឹងលែងប្រើចាប់ពីថ្ងៃទី៩ ខែកក្កដា​ ដែលជាលទ្ធផល អ្នកនាំចេញនឹងលែងត្រូវបង់ពន្ធនេះទៀតហើយ។  អាស្រ័យហេតុនេះ វានឹងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ​ ហើយនឹងអនុញ្ញាតឱ្យពួកគេផ្តល់ជូននូវតម្លៃទាបនៅក្នុងទីផ្សារអន្តរជាតិ។ ការដកកាតព្វកិច្ចនាំចេញស្រូវសាលី ឱ្យធ្លាក់មកដល់កម្រិតសូន្សនេះ ត្រូវបានគេរំពឹងថានឹងមានផលវិជ្ជមានសម្រាប់បង្កើនការប្រកួតប្រជែងលើផ្សារស្រូវសាលីរបស់រុស្ស៊ី ខណ​ៈទីផ្សារស្រូវសាលីពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង។ […]

កាលវិភាគផ្សព្វផ្សាយ