News
News & ជាតិ

អូស្ត្រាលីកំពុងជួយកសិករដាំដំណាំម្រេចនៅខេត្តត្បូងឃ្មុំ ឱ្យមានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រទេសអូស្ត្រាលីតាមរយៈស្ថានទូតប្រចាំកម្ពុជាកំពុងជួយកសិករដាំដំណាំម្រេចនៅខេត្តត្បូងឃ្មុំ ឱ្យមានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ ខណៈម្រេចកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគុណភាពដ៏ល្អឥតខ្ចោះ។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា ជាក់ស្តែងម្រេចកំពត គឺជាផលិតផលដំបូងបង្អស់របស់កម្ពុជា ដែលទទួលបានសញ្ញាសម្គាល់ភូមិសាស្ត្រ (Geographic Indication) ហើយការនាំចេញម្រេចបានកើនឡើងជិត១០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ប្រភពដដែលបន្តថា បច្ចុប្បន្ននេះ អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន ធូ ផារ៉ុត អ៊ីនធឹប្រាយ ( Two Parrots Enterprise) ដើម្បីជួយកសិករដាំម្រេចក្នុងខេត្តត្បូងឃ្មុំ។ ភាពជាដៃគូនេះជួយគ្រួសារកសិករឲ្យបំពេញតាមស្តង់ដារ កសិកម្មសកលល្អ (Global Good Agricultural Practice) ដែលជាស្តង់ដារអន្តរជាតិសម្រាប់កសិកម្មប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ បើតាមប្រភពដដែល បានឱ្យដឹងទៀតថា កសិករទទួលបានការបណ្តុះបណ្តាលដើម្បីដាំម្រេចប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ អាចចូលទីផ្សារនាំចេញដែលមានតម្លៃខ្ពស់ និងបង្កើនប្រាក់ចំណូលតាមរយៈទិន្នផលខ្ពស់ និងមានស្ថេរភាព។ ស្ថាទូតអូស្រ្តាលសង្កត់ធ្ងន់ទៀតថា អូស្ត្រាលី និងកម្ពុជា កំពុងរួមគ្នាលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការរស់នៅប្រសើរឡើង និងការនាំចេញផលិតផលកសិអាហារ ដែលមានស្តង់ដារកម្រិតពិភពលោក។ ទាក់ទិននឹងបញ្ហាខាងលើនេះ កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ចំនួន២២១នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល
ក្រុងតាខ្មៅ ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនេះ មានការចូលរួមពីលោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងប្រជាកសិករសរុបចំនួន២២១នាក់។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួបជុំថ្ងៃនេះក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករយើងកាន់តែប្រសើរឡើង និងការផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជន៍បទផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការងារធ្វើកសិកម្មមានគ្រប់ទីកន្លែងមិនថានៅក្រុងតាខ្មៅឬនៅទីណាទេ កសិកម្មនេះបានបន្សល់ទុកតាំងពីសម័យអង្គរមក គឺកសិកម្មសម័យនោះមិនត្រឹមតែធ្វើ […]
News & អន្តរជាតិ

កូរ៉េខាងជើងនាំចេញផលិតផលដំណាំដាំលើទឹក ទៅកាន់ទីផ្សារប្រទេសចិន
ព្យុងយ៉ាង៖ ក្រុមហ៊ុនពាណិជ្ជកម្មរបស់កូរ៉េខាងជើងកំពុងប្រមូលព័ត៌មានយ៉ាងសកម្មអំពីអ្នកទិញនៅក្នុងប្រទេសចិន ចំពោះបន្លែ និងផ្លែឈើស្រស់ ដែលត្រូវបានផលិតនៅកសិដ្ឋានដ៏ធំមួយ នៅជិតព្រំដែនប្រទេសចិន។ កិច្ចខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីការជំរុញកាន់តែខ្លាំងក្នុងការធ្វើពិពិធកម្មការនាំចេញ និងការប្រមូលផ្តុំរូបិយប័ណ្ណបរទេស ខណៈពាណិជ្ជកម្មតាមព្រំដែនរវាងកូរ៉េខាងជើង និងចិន ចាប់ផ្តើមងើបឡើងវិញ ក្រោយពីជំងឺរាតត្បាត កូវីដ១៩។ សារព័ត៌មាន ដេលី អិនខេ (Daily NK) បានរាយការណ៍ថា អ្នកតំណាងក្រុមហ៊ុនពាណិជ្ជកម្មកូរ៉េខាងជើង បាននិងកំពុងទាក់ទងដៃគូពាណិជ្ជកម្មចិន ហើយបានបញ្ជាក់ថា ដំណាំដាំលើក្នុងកសិដ្ឋានផ្ទះសំណាញ់របស់កូរ៉េខាងជើង ពិតជាមិនមានប្រើថ្នាំសម្លាប់សត្វល្អិត ហើយបន្លែពិតជាមានបរិមាណច្រើន។ ផលិតផលនេះរួមមានស្លឹកកាញឹប, សាឡាត់, ឆៃថាវ, ស្ពៃបូគោ, ម្ទេស, ត្រសក់ផ្អ, ប៉េងប៉ោះ និងត្រសក់ស្រូវ។ វិធីសាស្រ្តទីផ្សារហាក់ដូចជាត្រូវបានក្រិតតាមតម្រូវការអ្នកប្រើប្រាស់ជនជាតិចិនសម្រាប់ផលិតផលគ្មានសារធាតុគីមី និងជាដំណាំសរីរាង្គ គ្មានថ្នាំសម្លាប់សត្វល្អិត ត្រូវទទួលបានតម្លៃខ្ពស់នៅក្នុងប្រទេសចិន។ ប្រទេសកូរ៉េខាងជើងបាននិងកំពុងពង្រីកការនាំចេញរបស់ខ្លួនលើសពីទំនិញបែបប្រពៃណីនាពេលកន្លងមក មានដូចជារ៉ែ និងអាហារសមុទ្រ។ ផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដាំនៅនៅតាមព្រំដែនផ្តល់នូវអត្ថប្រយោជន៍ខាងដឹកជញ្ជូន ដោយសារចម្ងាយផ្លូវខ្លីជាង និងមានសក្តានុពលកាន់តែប្រសើរសម្រាប់រក្សាភាពស្រស់។ កសិដ្ឋានផ្ទះកញ្ចក់ ដាំដំណាំលើទឹកនេះ ដែលបានបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៦ គឺជាមជ្ឈមណ្ឌលកសិកម្មផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង។ កសិដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីប្រហែល៤,៥គីឡូម៉ែត្រការ៉េ នៅលើកោះមួយជាប់មាត់ទន្លេ យ៉ាលូ (Yalu) ដែលជាព្រំដែនជាមួយប្រទេសចិន។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពិធីនេះ មានការចូលរួមពីតំណាងក្រុមការងារចុះមូលដ្ឋានឃុំវិហារសួគ៌ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សឃុំវិហារសួគ៌ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបជិត៣០០នាក់។ នៅក្នុងឱកាសដ៏ថ្លៃនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសេចក្តីរីករាយ ដែលបានអញ្ជើញចូលរួមបើកកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌នៅពេលនោះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្រោយការបោះឆ្នោតរួច យុវជនដែលត្រូវបានជាប់ឆ្នោតនឹងក្លាយទៅមេដឹកនាំឃុំនៃស្រុកខ្សាច់កណ្តាល ខណៈស្រុកនេះ បានចាប់ផ្តើមបោះឆ្នោតមុនគេក្នុងចំណោមស្រុក និងក្រុង នៃខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ គឺជាការដកស្រង់បទពិសោធន៍ និងជាការសម្តែងមតិរបស់យុវជនរៀងៗខ្លួន ស្របតាមលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមសង្កត់ធ្ងន់ទៀតថា ជាងនេះទៀត ការរៀបចំការបោះឆ្នោតនៅថ្ងៃនេះទៀតសោតក៏មិនមែនចេះធ្វើដោយគ្មានច្បាប់ទម្លាប់នោះដែរ សូម្បីតែការបញ្ចូលជាសមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជាក៏មានការរៀបចំបោះឆ្នោតដូចគ្នានេះដែរ ដែលការបោះឆ្នោតនេះមានការចូលរួមពីអង្គបោះឆ្នោតចាប់តាំងពីមូលដ្ឋាន (ថ្នាក់អភិបាលស្រុក)ថែមទៀតផង។ ដូច្នេះមិនមានអ្វីចម្លែកនោះទេ។ ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា ការបោះឆ្នោតថ្ងៃនេះ មានសារៈសំខាន់សម្រាប់យុវជន ហើយអ្នកដែលជាប់ឆ្នោត ត្រូវបំរើយុជន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរប្រើជីឱ្យត្រឹមត្រូវតាមបច្ចេកទេស និងត្រូវពេលវេលាច្បាស់លាស់ ទើបធ្វើឱ្យដំណាំផ្តល់ទិន្នផលល្អ
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ បានផ្តល់អនុសាសន៍ជូនប្រជាកសិករនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គួរប្រើជីឱ្យត្រឹមត្រូវតាមបច្ចេកទេស និងត្រូវពេលវេលាច្បាស់លាស់ ទើបធ្វើឱ្យដំណាំផ្តល់ទិន្នផលល្អ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសកសិកនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង៧០០នាក់។ ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពីលឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក ការិល័យជុំវិញស្រុក កងរាជអាវុហត្ថស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករស្រុកកណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងដោយសេចក្តីនឹករឭកថា គោលបំណងសំខាន់នៃការជួបសំណេះសំណាលក្នុងឱកាសនេះ គឹដើម្បីឱ្យបងប្អូប្រជាកសិករបានស្គាល់ពីសមាគមបណ្តាញកសិករតេជោ និងចូលរួមជាសមាជិកឱ្យបានច្រើន ដើម្បីមានឱកាសទទួលបានការគាំទ្រផ្នែកទីផ្សារ និងប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប។ ទាក់ទិននឹងការធ្វើកសិកម្មរបស់បងប្អូនប្រជាកសិករ ឯកឧត្តមបណ្ឌិតបានបន្ថែមថា «ការធ្វើកសិកម្មរបស់ប្រជាកសិកយើងមិនថា នៅក្នុងស្រុកកណ្តាលស្ទឹងនេះទេ […]
News & ជាតិ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពកែច្នៃជ័រកៅស៊ូ និងលក់ក្នុងស្រុក ខណៈពីមុនមានតែការនាំចេញ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពក្នុងការផលិតផលិតផលពីកៅស៊ូជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា “ដោយសារយើងមានឧស្សាហកម្មកែច្នៃកៅស៊ូនៅក្នុងស្រុក សព្វថ្ងៃនេះ យើងមានទីផ្សារពីរច្រក ដំបូងយើងមានតែការនាំចេញសុទ្ធ ក្រៅពីការនាំចេញយើងមិនទាន់មានការកែច្នៃបានទេ ដោយសារឧស្សាហកម្មនៅតូច តែសព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត ជិត១០ក្រុមហ៊ុនហើយ មានមិនត្រឹមតែផលិតកៅស៊ូកង់ឡានទេ យើងមានផលិតបរិក្ខា និងឧបករណ៍ជាច្រើនដែលផលិតពីកៅស៊ូ”។ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ជាការល្អដែលយើងអាចអភិវឌ្ឍន៍កៅស៊ូរបស់យើងឈានដល់ការនាំចេញមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែតម្លៃបានឡើងតិចតួច តែការនាំចេញមានការកើនឡើង ហើយនៅពេលខាងមុខនៅតែមានភាពល្អប្រសើរ ដោយសារតែប្រទេសផលិតកៅស៊ូមួយចំនួន បានកែប្រែដីដាំកៅស៊ូទៅជាដីឧស្សាហកម្មផ្សេងៗ ឬដំណាំរយៈពេលខ្លី ដូចជានៅប្រទេសម៉ាឡេស៊ី ដូច្នេះ ជាឱកាសសម្រាប់កៅស៊ូកម្ពុជាយើងនាពេលអនាគត់។ អ្នកឧកញ៉ាជឿជាក់ថា បើសិនជាកៅស៊ូនៅថ្លៃ ផ្ទៃដីកៅស៊ូនឹងមានការកើនឡើងផងដែរ ដោយសារកន្លងជិត១០ឆ្នាំមកនេះ តម្លៃកៅស៊ូមិនល្អប្រសើរ ធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវបានកែប្រែទៅជាដីកសិកម្មរយៈពេលខ្លីទៅវិញ។ គិតរហូតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជិត៤៥ម៉ឺនហិកតា ដោយបានផ្ដល់ទិន្នផលប្រមាណ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។ កៅស៊ូបានក្លាយជាប្រភពចំណូលសំខាន់មួយ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដោយបានកំពុងពង្រីក និងរួមចំណែកនៃការនាំចេញរបស់កម្ពុជា ហើយកាលពីឆ្នាំ២០២៥ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ
ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕
News & អន្តរជាតិ

ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយគាំទ្រដល់តម្លៃនាំចេញខ្ពស់ជាងមុន
សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។ ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូនទៅកាន់ប្រទេស និងតំបន់ជាង២០ រួមមានអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងអឺរ៉ុប ដោយមានបរិមាណនាំចេញប្រចាំឆ្នាំលើសពី១០០កុងតឺន័រ។ យោងតាមអ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅក្នុងតំបន់ដាំដុះសំខាន់ៗ ដូចជាខេត្តហឺប៉ី និងខេត្តសានតុង ជាទូទៅមានអំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ និងអាកាសធាតុមានស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់ទុំមានជាតិផ្អែម និងមានរសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ បានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។ អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែកៅឡាក់ចិន បានរក្សាលំនឹងកើនឡើងជាលំដាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ពាណិជ្ជករនាំចេញ […]
News & ជាតិ

អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹក ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹងការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។ តាមរយៈកម្មវិធីនេះ សហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា […]
News & អន្តរជាតិ

អាម៉េរិកប្រកាសដាក់ពន្ធលើក្រុមហ៊ុននាំចូលបង្គាវៀតណាម ព្រោះលក់បង្ខូចតម្លៃទីផ្សារ
ហាណូយ៖ សហរដ្ឋអាម៉េរិកបានដាក់ពន្ធចំនួន៦,៧៦ភាគរយ ដល់១០,៧៦ភាគរយ ប្រឆាំងនឹងការលក់បង្ខូចតម្លៃទីផ្សារលើក្រុមហ៊ុននាំចេញបង្គាវៀតណាមចំនួនពីរ ខណៈក្រុមហ៊ុនចំនួន២៧ផ្សេងទៀតប្រឈមនឹងអត្រាជាប់ពន្ធ៧,៥៦ភាគរយ។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានចេញសារាចរណ៍របស់ខ្លួននៅក្នុងការត្រួតពិនិត្យផ្នែករដ្ឋបាលលើកទី២០ នៃពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃលើបង្គាបង្កកដែលនាំចូលពីប្រទេសវៀតណាម។ ការពិនិត្យឡើងវិញនេះ មានវិសាលភាពលើការនាំចេញ ដែលបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិក នៅចន្លោះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃការពិនិត្យឡើងវិញនេះ ក្រុមហ៊ុនវៀតណាមចំនួន២៩ បានដាក់ពាក្យសុំអត្រាពន្ធដាច់ដោយឡែក ហើយពាក្យស្នើសុំទាំងអស់ត្រូវបានទទួលយកដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនវៀតណាមចំនួនពីរជាអ្នកជាប់កាតព្វកិច្ចសម្រាប់ការពិនិត្យលម្អិត។ តាមរយៈការរកឃើញបឋមនេះ ក្រុមហ៊ុនទាំងពីរទទួលបានពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃចំនួន៦,៧៦ភាគរយ និង១០,៧ភាគរយ។ ក្រុមហ៊ុនមួយត្រូវជាប់អត្រាពន្ធខ្ពស់ជាងនេះ បន្ទាប់ពីមិនបានផ្តល់ព័ត៌មានពេញលេញទាក់ទងនឹងសារធាតុគីមីមួយចំនួន ដែលជំរុញឱ្យនាយកដ្ឋានប្រើប្រាស់ទិន្នន័យមិនល្អក្នុងការគណនាថ្លៃដើមរបស់ខ្លួន។ ក្រុមហ៊ុនវៀតណាមចំនួន២៧ទៀត ដែលនៅសេសសល់ ត្រូវបានកំណត់អត្រាជាប់ពន្ធដាច់ដោយឡែក គឺ៧,៥៦ភាគរយ ឬស្មើនឹងកាតព្វកិច្ចជាមធ្យម ដែលបានកំណត់លើអ្នកជាប់កាតព្វកិច្ចឆ្លើយតបទាំងពីរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិកក៏គ្រោងនឹងលុបចោលការពិនិត្យឡើងវិញសម្រាប់ក្រុមហ៊ុនវៀតណាមចំនួនប្រាំបីផងដែរ បន្ទាប់ពីបានកំណត់ថា ពួកគេមិនមានការនាំចេញក្នុងអំឡុងពេលពិនិត្យឡើងវិញឡើយ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន១៣២ ដែលខកខានមិនបានជាប់ចំណាត់ថ្នាក់អត្រាពន្ធដាច់ដោយឡែកនោះ នឹងបន្តប្រឈមនឹងអត្រាពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃនៅទូទាំងប្រទេសអាម៉េរិក ក្នុងអត្រាចំនួន២៥,៧៦ភាគរយ។ ភាគីពាក់ព័ន្ធអាចដាក់បញ្ចេញមតិយោបល់ប្រាប់ទៅក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងរយៈពេល២១ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងចេញផ្សាយនៅសហពន្ធចុះបញ្ជី បន្ទាប់មកត្រូវដាក់តវ៉ាឡើងវិញក្នុងរយៈពេល៥ថ្ងៃបន្ទាប់។ ភាគីពាក់ព័ន្ធនេះ ក៏អាចស្នើសុំបើកសវនាការក្នុងរយៈពេល៣០ថ្ងៃផងដែរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិករំពឹងថា នឹងចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ក្រសួងឧស្សាហកម្ម […]
News & ជាតិ

ឆ្នាំនេះ កម្ពុជាត្រៀមនាំផ្លែទុរេន១០០០ទូកុងតឺន័រនាំចេញទៅប្រទេសចិន
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សមាគមទុរេនកម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំនេះ កម្ពុជាត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា លោក រឿន រតនា បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសចិន បានបញ្ជាទិញផ្លែទុរេនជាច្រើនទូកុងតឺន័រពីប្រទេសកម្ពុជា ប៉ុន្តែ កម្ពុជាមិនមានផ្លែទុរេនសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ឱ្យនោះទេ មានត្រឹមតែ១ ០០០ទូកុងតឺន័រ។ លោកថាផ្លែទុរេននៅកម្ពុជា គឺចែកចាយមិនបានគ្រប់មួយខេត្តរបស់ប្រទេសចិនោះទេ។ លោកសង្កត់ធ្ងន់ទៀតថា ចំពោះការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិននេះ បានលុះត្រាតែប្រជាកសិករអនុវត្តអនុវត្តកសិកម្មល្អ (Good Agricultural Practices – GAP)បានត្រឹមត្រូវតែប៉ុណ្ណោះ។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជារូបនេះ យល់ថា ការនាំផ្លែទុរេនកម្ពុជាចេញទៅកាន់ទីផ្សារនៃប្រទេសចិននេះ ក្នុងតម្លៃមួយសមរម្យ ដែលធ្វើឱ្យប្រជាកសិករសាទរយ៉ាងខ្លាំង។ ជាមួយគ្នានេះ ក្នុងនាមសមាគមលោកបានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសាទរចំពោះប្រជាកសិករដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានផលិតផលជាតិអាចនាំចេញទៅកាន់ប្រទេសចិនបាន។ ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលកសិករដាំកាហ្វេប្រមាណ ២០០នាក់ មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ស្រុកពេជ្រាដា, ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ អ្នកដាំដុះបន្លែ កៅស៊ូ ដំណាំម្រេចនិងកាហ្វេនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ថា ក្នុងទឹកដីខេត្តមណ្ឌលគិរីយើងនេះ បើបងប្អូនយល់ថា ការប្រកបរបរកសិកម្ម រួមមាន ដាំដុះបន្លែ ម្រេច និងដំណាំផ្សេងទៀត បានទិន្នផលតិចលក់បានថោក កសិករយើងក្នុងបរិបទនេះ គួរតែផ្តោតលើដំណាំកាហ្វេវិញម្តង ដោយសារបងប្អូនមានដីស្រាប់ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោកមានតម្រូវការទីផ្សារខ្ពស់ផងដែរ។ ជុំវិញការវិនិយោគកាហ្វេនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច លើកចិត្តកសិករក្នុងខេត្តមណ្ឌលគិរី ត្រូវចាប់ឱកាសផ្តោតលើដំណាំសក្តានុពលគឺ ដំណាំកាហ្វេវិញម្តង ព្រោះកម្ពុជាយើងមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេសក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ។ ដូច្នេះការវិនិយោគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ ជាពិសេស ខេត្តមណ្ឌលគិរី ដែលកសិករយើងគួរតែនាំគា្នដាំដុះឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតការងារក្នុងស្រុក។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការធ្វើកសិកម្មមិនថា កាហ្វេឬដាំដុះអ្វីក៏ដោយ គឺទាមទារមានជំនាញខ្លាំងនិងធ្វើដោយពិតប្រាកដ ទោះបីជាបងប្អូននឿយហត់លើកសិកម្មមែន […]
