News
News & អន្តរជាតិ

ការនាំចេញផ្លែទុរេនវៀតណាមត្រូវជាប់គាំង បន្ទាប់ពីអាជ្ញាធរបិទចោលមន្ទីរពិសោធន៍ទាំអស់ ដែលធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី
ហាណូយ៖ ផ្លែទុរេនវៀតណាមសម្រាប់នាំចេញជិត២០០០កុងតឺន័រ ត្រូវទុកចោលបន្ទាប់ពីអាជ្ញាធរសម្រេចបិទមន្ទីរពិសោធន៍ទាំងអស់ ដែលធ្លាប់ធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី ហើយបង្កឱ្យមានវិបត្តិនៅទូទាំងឧស្សាហកម្មនាំចេញផ្លែទុរេនរបស់ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។ ប្រធានសមាគមអ្នកដាំទុរេន ក្នុងខេត្តដាក់ឡាក់ ប្រទេសវៀតណាម បាននិយាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា ញត្តិសុំអន្តរាគមន៍ជាបន្ទាន់របស់សមាគនត្រូវបានផ្ញើជូនទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម រួមទាំងក្រសួងកសិកម្ម និងបរិស្ថាន និងគណៈកម្មាធិការប្រជាជន ខេត្តដាក់ឡាក់ ដើម្បីសុំការគាំទ្រជួយដោះស្រាយចំពោះការរាំងស្ទះក្នុងការនាំចេញផលិតផលផ្លែទុរេន។ បណ្តាញសារព័ត៌មានរបស់វៀតណាម បានចេញផ្សាយថា ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥រហូតមក កន្លែងធ្វើតេស្តរកសារធាតុគីមីពុលលើផ្លែទុរេនទាំងអស់ ត្រូវផ្អាកប្រតិបត្តិការទាំងអស់ ដូចជាឈប់ត្រួតពិនិត្យផ្លែទុរេន និងឈប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចេញ។ ការបិទចោលមន្ទីរពិសោធន៍នេះ បានបណ្តាលឱ្យ កកស្ទះផ្លែទុរេនយ៉ាងខ្លាំងនៅតាមឃ្លាំងស្តុក តាមបណ្តោយផ្លូវដឹកជញ្ជូន និងនៅជិតច្រកព្រំដែននាំចេញ ស្របពេលចូលពេលសម្រុកប្រមូលផលផ្លែទុរេនដើមរដូវរបស់ខេត្តដាក់ឡាក់ ដែលមានរយៈពេលពី២០ ទៅ៣០ថ្ងៃ។ ក្រុមហ៊ុនជាច្រើនបានឈប់ទិញផ្លែទុរេន ដូច្នេះធ្វើឱ្យតម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយកសិករកំពុងតែដេកព្រួយគ្មានអ្នកទិញ ធ្វើឱ្យផ្លែទុរេនរបស់ខ្លួនត្រូវទុំរលួយចោលនៅក្នុងចម្ការរ។ ការចំណាយថ្លៃដើមសម្រាប់ឃ្លាំងស្តុក និងថ្លៃដឹកជញ្ជូន រួមទាំងថ្លៃឈ្នួលទូបង្កកក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដែលក្លាយជាបន្ទុកយ៉ាងធ្ងន់ទៅលើអ្នកផលិត និងអ្នកនាំចេញផ្លែទុរេន។ សមាគមអ្នកកដាំទុរេនវៀតណាម បានព្រមានថា «ក្នុងស្ថានភាពបែបនេះមិនត្រឹមតែប៉ះពាល់ដល់កសិកររាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះឧស្សាហកម្មទុរេន និងមុខមាត់ជាតិរបស់វៀតណាមផងដែរ»។ សមាគមដដែលនេះ បានជំរុញឱ្យអាជ្ញាធរវៀតណាម សូមបន្តការធ្វើតេស្តរកសារធាតុសំណល់ថ្នាំគីមីឡើងវិញ ដោយផ្តល់អាទិភាពលើផ្លែទុរេនតាមទំបន់ខ្ពង់រាបនេះធ្វើជាគំរូ និងសូមត្រួតពិនិត្យឱ្យបានលឿន ព្រមទាំងផ្តល់សិទ្ធិជាបណ្ដោះអាសន្នដល់មន្ទីរពិសោធន៍ក្នុងស្រុក […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើចូលរួមជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សប្រឡងជាប់បាក់ឌុប
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សប្រឡងជាប់បាក់ឌុប ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងកម្មវិធីចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នោះក៏មានការចូលរួមពីលោក ចេន ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិក្សានុសិស្សចំនួន៤៥៥នាក់ ដែលសរុបអ្នកចូលរួមទាំងអស់ចំនួន៦០០នាក់។ ក្រោយបញ្ចប់ការចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចំនួន៤០រូប រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាល ផ្តាំផ្ញើដល់ក្មួយៗថា បើសិនជាចាប់បានអាហារូបករណ៍ហើយប្រឹងប្រែងរៀនសូត្រឲ្យបានចប់ សំខាន់យើងត្រូវខិតខំរៀនសូត្រឲ្យបានល្អមិនសំខាន់លើសាលាល្អនោះទេ។ លើសពីនេះ ឯកឧត្ដមបណ្ឌិតប្រធានក៏បានផ្តល់អនុសាសន៍ដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ និងសិស្សានុសិស្សផ្សេងទៀត បើចង់បានការងារធ្វើលឿនមានលុយឆាប់ គួរពិចារណាលើសជំនាញបច្ចេកទេស ដូចជាបច្ចេកទេសជាន់ខ្ពស់ជាដើម ជាពិសេស ក្មួយៗត្រូវចេះកំណត់គោលដៅ ស្គាល់ខ្លួនឯងឲ្យច្បាស់ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់ម៉ូតូ៦៣គ្រឿង ដល់សិស្សនិទ្ទេស A និងថវិកាជូនសិស្សនិទ្ទេស B, C
ស្រុកល្វាឯម,ខេត្តកណ្តាល: នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥មេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និង ស្រុកពញាឮ បានអញ្ជើញក្នុងពិធីប្រគល់ម៉ូតូ ៦៣គ្រឿង ដល់សិស្សនិទ្ទេស A និងថវិកាជូនសិស្សនិទ្ទេស B, C និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ដែលស្ថិតនៅទីស្នាក់ការគណបក្ស ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាលខេត្តក ណ្តាលក៏បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់ម៉ូតូ ៦៣គ្រឿង ដល់សិស្សនិទ្ទេស A និងថវិកាជូនសិស្សនិទ្ទេស B, C និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២។ នៅក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការគណបក្សខេត្ត និងជាភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក-ឃុំឯកឧត្តមប្រធាន អនុប្រធា គណៈកម្មាធិកា […]
News & ជាតិ

សហគមន៍ដាំបន្លែលើទីវាលក្នុងខេត្តឧត្តរមានជ័យ គ្រោងងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ដើម្បីបានប្រាក់ចំណូលខ្ពស់
ដោយ ឡុង សារេត ភ្នំពេញ៖សហគមន៍ពន្លឺថ្មីផ្អុងបង្កើតឡើងនៅឆ្នាំ២០១២មានទីតាំងស្ថិតនៅខេត្តឧត្តមានជ័យដែលបាននិងកំពុងធ្វើការដាំបន្លែនៅលើទីវាល អនុវត្តតាមបែបកសិកម្មឆ្លាតវៃជាលក្ខណៈអាជីវកម្ម មានគម្រោងចង់ងាកមកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញដើម្បីបានប្រាក់ចំណូលខ្ពស់ បើប្រៀបទៅនិងការផលិតបន្លែរបស់សមាជិកសហគមន៍នាពេលបច្ចុប្បន្ន។ អ្នកស្រី វង្ស សុភាព ប្រធានសហគមន៍ពន្លឺថ្មីផ្អុង បានឱ្យដឹសងថា បន្ទាប់ពីសហគមន៍ពន្លឺថ្មីផ្អុងបង្កើតឡើងនៅឆ្នាំ២០១២ក្រៅពីការធ្វើការដាំបន្លែនៅលើទីវាល សហគមន៍បានប្រមូលទិញស្វាយពីកសិករនៅក្នុងតំបន់ដើម្បីលក់បន្តទៅប្រទេសថៃ។ អ្នកស្រីបន្តថា កាលពីមុនមកយើងដាំបន្លែនៅលើទីវាលលក្ខណៈគ្រួសារ ប៉ុន្តែចូលមកដល់សព្វថ្ងៃនេះ កសិករដែលជាសមាជិកបានធ្វើការអភិវឌ្ឍការដាំបន្លែរបស់ខ្លួនមកជាខ្នាតពាណិជ្ជកម្ម ផ្នែកលើទំហំផ្ទៃដីជាក់ស្តែង ហើយការដាំបន្លែបែបនេះជួបការលំបាកច្រើន ខុសពីកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់។ បើតាមអ្នកស្រីប្រធានសហគមន៍ខាងលើ បើទោះជាការដាំបន្លែនៅលើទីវាលជួបការលំបាក ប៉ុន្តែសមាជិកសហគមន៍បានអនុវត្តធ្វើការដាំដុះតាមបែបកសិកម្មឆ្លាតវៃ ដោយប្រើប្រាស់ស្លឹកដូង ស្លឹកត្នោត និងប្រើស្បៃសម្រាប់គ្របលើបន្លែដើម្បីការពារ ពីការប្រែប្រួលនៃអាកាសធាតុ។ អ្នកស្រីគូសបញ្ជាក់ថា ការដាំបន្លែនៅលើទីវាលកសិករប្រឈមការខូចខាតបន្លែចន្លោះពី២០ទៅ៣០ភាគរយ ហើយនៅពេលខ្លះទៀត បើអាកាសធាតុមានការប្រែប្រួលក្តៅខ្លាំងធ្វើឱ្យសត្វល្អិតចង្រៃកើតឡើងច្រើន ស៊ីបំផ្លាញបន្លែរបស់យើង។ ដូចនេះវាមានហានិភ័យខ្ពស់សម្រាប់កសិករ។ អ្នកស្រីបន្តថា “ចូលមកដល់ឆ្នាំ២០២៤ និង២០២៥នេះ កសិករគ្រោងធ្វើការផ្លាស់ប្តូរពីការដាំបន្លែនៅលើទីវាលមកដាំបន្លែក្នុងផ្ទះសំណាញ់វិញ ប៉ុន្តែដោយសារកម្ពុជា រងការបំពានពីប្រទេសថៃបានធ្វើឱ្យកសិករមានចិត្តរារ៉ែកក្នុងការផ្តាស់ប្តូរ។ តែទោះជាបែបនេះក្តី ខ្ញុំឃើញមានសហគមន៍មួយចំនួនស្ថិតក្នុងខេត្តឧត្តរមានជ័យ មានការផ្លាស់ប្តូរមកដាំបន្លែក្នុងផ្ទះសំណាញ់។តួយ៉ាងសហគមន៍នៅស្រុកបន្ទាយអំបិលបានសាងសង់ផ្ទះសំណាញចំនួន២សម្រាប់ដាំបន្លែ”។ បើតាមអ្នកស្រី វង្ស សុភាព បានអះអាង ក្នុងនាមជាប្រធានសហភាពសហគមន៍ឧត្តរមានជ័យអភិវឌ្ឍន៍ ក៏ដូចជាប្រធានសហគមន៍ពន្លឺថ្មីផ្អុង អ្នកស្រីនឹងជំរុញឱ្យសហគមន៍ដាំបន្លែដែលមានសក្តានុពល ប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕
News & ជាតិ

កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត កាកែច្នៃសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធនិងអង្គការដៃគូពាក់ព័ន្ធ បានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត ការកែច្នៃសម្រាប់ធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥។ វេទិកានេះរៀបចំនៅណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ៣៧០នាក់។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ ឯកឧត្តមបានលើកឡើងថា សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។ ឯកឧត្តម Stefan […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគម ADFIAP ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មកពីទ្វីបអាហ្រ្វិក
ម៉ាកាវ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃពុធថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះបានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។ ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។ នៅសៀល ថ្ងៃពុធទី២២ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (ADFIAP)និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ […]
News & ជាតិ

វេទិកាផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្មនឹងជំរុញការបញ្ចេញឥណទានពីគម្រោង ACSEPឱ្យកើនដល់៥១លានដុល្លារត្រឹមឆ្នាំ២០២៧
ដោយ ឡុង សារេត ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អ ដោយផ្តល់កម្ចីជូនអតិថិជនជិត១៦លានដុល្លារ ដល់អតិថិជនចំនួន៦៦០នាក់ ព្រមទាំងជួយសម្របសម្រួល និងផ្តល់ប្រឹក្សាបច្ចេកទេសដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុកនូវទំហំទឹកប្រាកចំនួន៥១លានដុល្លារនៅឆ្នាំ២០២៧។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួនពីរ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រតិបត្តិការផ្តល់កម្ចីជូនអតិថិជនរបស់គម្រោងបានជិត១៦លានដុល្លារ ឬប្រហាក់ប្រហែល៣១ភាគរយ នៃទំហំឥណទាន ដែលបានគ្រោងទុកសរុប៥១លានដុល្លារ,ផ្តល់កម្ចីជូនអតិថិជនគោលដៅនៃគម្រោងបានចំនួន៦៦០អតិថិជនក្នុងទឹកប្រាក់កម្ចីសរុបចំនួនជិត១៤លានដុល្លារ ឬប្រហែលជាង៨៧ភាគរយនៃឥណទាន ដែលនៅសល់មិនទាន់ស្នើសុំពីធនាគារ ADBមានចំនួន៣៥លានដុល្លារ។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា បើទោះជាការអនុវត្តគម្រោងកំពុងតែទទួលបានវឌ្ឍនភាពជាវិជ្ជមានក៍ដោយ ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងចក្ខុវិស័យរបស់និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងនៅឡើយ។ ហេតុដូច្នេះ ទើបមានការរៀបចំវវេទិកាផ្គូផ្គងនេះឡើង ក្នុងគោលបំណងជំរុញនូវការបញ្ចេញឥណទាន ដែលមានទំហំធំៗបន្ថែមទៀត។ […]
News & អន្តរជាតិ

បង់ក្លាដែសព្រមឱ្យនាំចូលស្រូវសាលីអាម៉េរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម
ក្រុងដាកា៖ ប្រទេសបង់ក្លាដែសបានឯកភាពទិញស្រូវសាលីរបស់សហរដ្ឋអាម៉េរិក ប្រហែល២២០ ០០០តោន ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម បន្ទាប់ពីការដំឡើងពន្ធនាំចូលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump)។ យោងតាមឯកសារផ្លូវការបានឱ្យដឹងថា ស្រូវសាលីអាមេរិក ដែលមានតម្លៃត្រឹម៣០៨ដុល្លារក្នុងមួយតោននឹងនាំចូលតាមរយៈក្រុមហ៊ុនឯកជនមួយ នៅក្នុងប្រទេសសិង្ហបុរី ដែលទទួលបានការឯកភាពពីសមាគមស្រូវសាលីអាម៉េរិក។ កិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា កាលពីខែកក្កដា ឆ្នាំ២០២៥ សម្រាប់ប្រទេសបង់ក្លាដែស នាំចូលស្រូវសាលីពីសហរដ្ឋអាម៉េរិកចំនួន៧០០ ០០០តោនក្នុងមួយឆ្នាំ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រទេសបង់ក្លាដែស នាពេលបច្ចុប្បន្ននេះកំពុងពឹងផ្អែកយ៉ាងខ្លាំងលើស្រូវសាលីមានតម្លៃថោកៗ នាំចូលពីតំបន់សមុទ្រខ្មៅ ចំណែកការនាំចូលគ្រាប់ធញ្ញជាតិពីសហរដ្ឋអាម៉េរិក និងកាណាដា សម្រាប់យកមកលាយបញ្ចូលគ្នាដើម្បីលើកកម្ពស់គុណភាព។ ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេសបង់ក្លាដែសចំនួន៦ ០០០លានដុល្លារ ជាមួយសហរដ្ឋអាម៉េរិក និងស្វែងរកការអនុគ្រោះបន្ថែមទៀតសម្រាប់ការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាម៉េរិក។ ប្រទេសបង់ក្លាដែសទទួលបានការកាត់បន្ថយពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចេញពី៣៧ភាគរយ មកត្រឹម២០ភាគរយ ដោយផ្តល់ការអនុគ្រោះច្រើនដល់អ្នកនាំចេញសម្លៀកបំពាក់របស់ប្រទេសបង់ក្លាដែស។ ទន្ទឹមនឹងការទិញស្រូវសាលីពីសហរដ្ឋអាម៉េរិក រដ្ឋាភិបាលបង់ក្លាដែស កំពុងតែបង្កើនការនាំចូលផលិតផលកសិកម្មផ្សេងទៀត ដូចជាសណ្តែកសៀង និងកប្បាស ព្រមទាំងបានបញ្ជាទិញយន្តហោះចំនួន២៥គ្រឿងពីក្រុមហ៊ុន Boeing ផងដែរ៕
News & អន្តរជាតិ

កសិករវៀតណាម ដាំផ្លែស្រកានាគសរីរាង្គ មិនខ្លាចជាន់ជោរតម្លៃលើទីផ្សារ
ហាណូយ៖ ការផ្លាស់ប្តូរការដាំដុះដំណាំស្រកានាគសរីរាង្គរបស់កសិករវៀតណាម គឺជាការផ្លាស់ប្តូរពីកសិកម្មតម្រង់ទិសផលិតភាព ទៅជាកសិកម្មសេដ្ឋកិច្ច ដែលទាមទារការវិនិយោគ និងហានិភ័យទាប ប៉ុន្តែផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងមុន។ ខណៈពេលកសិករវៀតណាមជាច្រើនជួបការលំបាកចំពោះតម្លៃកសិផល ដែលមិនស្ថិតស្ថេរចំពេលមានការប្រែប្រួលទីផ្សារ សហគមន៍ និងអ្នកដាំដំណាំស្រកានាគមួយចំនួននៅក្នុង តាយ នីញ (Tay Ninh) ប្រទេសវៀតណាម អាចរក្សាបានប្រាក់ចំណេញជាប់លាប់ ដោយបន្តអនុវត្តតាមវិធីសាស្រ្តផលិតកម្មស្អាត ដែលបំពេញតាមស្តង់ដារតឹងរឹងនៃតម្រូវការទីផ្សារ។ នៅតំបន់ដាំដុះផ្លែស្រកានាគនេះ កសិករភាគច្រើនបានស្គាល់ដំណើរការរបស់ការអនុវត្តកសិកម្មល្អរបស់វៀតណាម (Good Agricultural Practice)។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្កើនតម្លៃផលិតផល និងពង្រីកទីផ្សារ គ្រួសារកសិករជាច្រើនបានបន្តផ្លាស់ប្តូរទៅរកស្តង់ដារសរីរាង្គ ដើម្បីបំពេញតម្រូវការរបស់អ្នកនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារសហភាពអឺរ៉ុប។ ជាលទ្ធផល ការយល់ដឹងរបស់កសិករវៀតណាមអំពីការអនុវត្តកសិកម្មល្អ បានធ្វើឱ្យការដាំដុះល្អប្រសើរឡើង គុណភាពផលិតផលកាន់តែស៊ីសង្វាក់គ្នា និងប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែមាននិរន្តរភាព។ កសិករវៀតណាមម្នាក់ ដែលធ្វើកសិកម្មសរីរាង្គអស់រយៈជាង១២ឆ្នាំកន្លងមកហើយ ដែលពេលនោះមានមនុស្សជាច្រើននៅចិត្តស្ទាក់ស្ទើរ ប៉ុន្តែគាត់បានបង្កើតផែនទីបង្ហាញផ្លូវបីដំណាក់កាល គឺការពិសោធន៍ ការធ្វើតេស្តជី និងការបញ្ចប់ដំណើរការ។ តាមរយៈការដឹកនាំ និងបង្ហាញពីប្រសិទ្ធភាព គាត់បានបញ្ចុះបញ្ចូលអ្នកដទៃឱ្យផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ពួកគាត់។ យោងតាមកសិករម្នាក់នេះ បានឱ្យដឹងថា បញ្ហាប្រឈមធំបំផុតមិនស្ថិតនៅលើបច្ចេកទេសទេ ប៉ុន្តែនៅក្នុងទីផ្សារ។ កង្វះខាតទិន្នផលមានស្ថិរភាព បានធ្វើឱ្យកសិករមានការខកចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ បទពិសោធន៍ជាង១២ឆ្នាំ បានបង្ហាញថា […]
News & អន្តរជាតិ

វៀតណាមចាប់ខ្លួនម្ចាស់សត្តឃាត ពីបទរក្សាទុកសាច់ជ្រូកមានមេរោគ៣៨តោន
ហាណូយ៖ អាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាម បានចាប់ខ្លួនម្ចាស់សត្តឃាតមួយកន្លែង ដោយចោទប្រកាន់ពីបទលួចស្តុកទុកដោយខុសច្បាប់នូវសាច់ជ្រូកឆ្លងមេរោគប៉េស្តអាហ្វ្រិកចំនួនជិត៣៨តោន ដើម្បីលក់យកចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។ សារព័ត៌មានវៀតណាម អេចប្រេស បានផ្សាយថា នគរបាលខេត្ត ភូថក (Phu Tho) ក្បែរទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បាននិយាយថា ម្ចាស់សត្តឃាតជ្រូកមួយកន្លែង ឈ្មោះ ផាន់ វ៉ាន់ផុង (Phan Van Phong) អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញឃ្លាំងបង្កកសាច់ជ្រូកប្រាំកន្លែងពោរពេញដោយសាច់ជ្រូក ដែលមានមេរោគប៉េស្តជ្រូកអាហ្វ្រិក។ យោងតាមភ្នាក់ងារស៊ើបអង្កេត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ មេរោគប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលស្ទើរគ្រប់កសិដ្ឋានចិញ្ចឹមជ្រូកក្នុងប្រទេសវៀតណាម រហូតធ្វើឱ្យកសិករប្រញាប់ប្រញាល់លក់ជ្រូក រាប់ទាំងជ្រូកងាប់ដោយសារជំងឺឆ្លងផងដែរ។ ចំណែកសត្តឃាតជ្រូកខ្លះ បានទិញជ្រូកមានជំងឺមកកាប់យកសាច់លក់ក្នុងតម្លៃទាបបំផុត ឬបង្កកទុក ហើយរងចាំឱកាសល្អលក់ចេញតែម្តង។ នគរបាលវៀតណាម បានបញ្ជា់ថា ក្រុមអាជីវករ និងម្ចាស់សត្តឃាតមួយចំនួន រួមទាំងជនសង្ស័យខាងលើនេះ បានឆ្លៀតឱកាសកេងចំណេញពីជ្រូកងាប់ ដោយលួចបង្កកសាច់ទុកលក់បន្តនៅពេលណាមួយ ចំណែកឈ្មួញខ្លះថែមទាំងដឹកជ្រូកឈឺពីតំបន់ផ្ទុះមេរោគឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត ដើម្បីគេចពីការបំផ្លាញចោល។ ការធ្វើតេស្តរបស់មន្ត្រីវៀតណាម បានបញ្ជាក់ថា សំណាកសាច់ជ្រូកទាំងអស់ ដែលយកចេញពីឃ្លាំងបង្កកសុទ្ធតែផ្ទុកមេរោគប៉េសជ្រូកអាហ្វ្រិក។ ជំងឺប៉េស្តជ្រូកអាហ្រ្វិក […]
News & ព័ត៌មានពេលព្រឹក

កុងតឺន័ររាប់ពាន់ដឹកបង្គាឥណ្ឌូណេស៊ី ទទួលបានការអនុញ្ញាតនាំចូលទីផ្សារអាម៉េរិក
ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម១៣៧ (Cesium-137)។ ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]
News & អន្តរជាតិ

គយចិន ចាប់ផ្តើមត្រួតពិនិត្យទំនិញនាំចេញពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាថ្មី
ហ្សានស៊ី៖ អាជ្ញាធរគយចិន នៅក្នុងខេត្តហ្សានស៊ី បានណែនាំប្រព័ន្ធត្រួតពិនិត្យពីចម្ងាយសម្រាប់ការនាំចេញផ្លែឈើ ដោយកាត់បន្ថយពេលវេលាអនុញ្ញាតឱ្យនាំចូល និងបន្ថយថ្លៃដឹកជញ្ជូនរបស់អ្នកនាំចេញ។ ប្រព័ន្ធត្រួតពិនិត្យថ្មីនេះ អនុញ្ញាតឱ្យធ្វើប្រតិវេទ ការត្រួតពិនិត្យ និងបញ្ចេញទំនិញនៅថ្ងៃតែមួយ តាមរយៈវីដេអូដំណភ្ជាប់រវាងពាណិជ្ជករ និងមន្ត្រីគយ។ យោងតាមសារព័ត៌មាន ហ្សានស៊ី ដេលី របស់ចិន បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមបច្ចេកទេសបានភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីគយតាមរយៈការហៅជាវីដេអូ ដើម្បីបញ្ចប់ការត្រួតពិនិត្យការនាំចូលផ្លែទំពាំងបាយជូរស្រស់ទម្ងន់ជាង១៥តោន នាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ នេះជាការត្រួតពិនិត្យពីចម្ងាយលើកដំបូងលើផ្លែឈើនាំចេញពីប្រទេសចិន ដែលត្រូវបានធ្វើនៅខេត្តហ្សានស៊ី ដោយប្រើប្រព័ន្ធត្រួតពិនិត្យពីចម្ងាយរវាងពាណិជ្ជករចិន និងភ្នាក់ងារគយឥណ្ឌូណេស៊ី។ គំរូត្រួតពិនិត្យពីចម្ងាយត្រូវបានបង្កើតឡើងដោយអគ្គរដ្ឋបាលគយចិន សម្រាប់ជួយពិនិត្យមើលដំណើរការនាំចេញតាមប្រព័ន្ធអ៊ីនធឺណិត ដែលគាំទ្រដោយអ្នកបច្ចេកទេសនៅនឹងកន្លែង និងប្រើបញ្ញាសិប្បនិម្មិតដ៏ឆ្លាតវៃ។ ជាមួយនឹងប្រព័ន្ធថ្មីនេះ អ្នកនាំចេញលែងត្រូវរង់ចាំការចុះពិនិត្យមើលជាក់ស្តែងទៀតហើយ។ គេអាចចាប់ផ្តើម និងបញ្ចប់ដំណើរការត្រួតពិនិត្យដោយផ្ទាល់ពីឧបករណ៍ចល័តនៅក្នុងថ្ងៃតែមួយ ឬរហ័សទាន់ចិត្ត។ កាលពីមុន ការកំណត់ពេល និងធ្វើអធិការកិច្ចដោយផ្ទាល់របស់មន្ត្រីគយ ជាធម្មតាត្រូវការរយៈពេលយ៉ាងឆាប់មួយថ្ងៃ ឬពីរថ្ងៃ។ ប៉ុន្តែសម្រាប់ប្រព័ន្ធត្រួតពិនិត្យតាមវីដេអូពីចម្ងាយ បានកាត់បន្ថយពេលវេលាមកត្រឹមប្រហែល២០នាទីប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានការប្រកាស ត្រួតពិនិត្យ និងបញ្ចេញទំនិញក្នុងថ្ងៃតែមួយ។ ម៉ូដែលនេះជួយកាត់បន្ថយសម្ពាធផ្នែកដឹកជញ្ជូន កាត់បន្ថយការចំណាយលើការលើកដាក់ និងជួយរក្សាគុណភាពផ្លែឈើឱ្យនៅល្អក្នុងពេលដឹកជញ្ជូន។ ដើម្បីអនុវត្តប្រព័ន្ធនេះ មន្ត្រីគយបានបង្កើតក្រុមជំនាញ ដែលធ្វើតេស្តកម្មវិធី ដើម្បីធានាបាននូវស្ថេរភាពប្រតិបត្តិការ។ ភ្នាក់ងារគយចិនក៏បានជួយដល់ក្រុមបច្ចេកទេសក្នុងការដំឡើង និងកំណត់រចនាសម្ព័ន្ធកម្មវិធីទូរស័ព្ទដៃផងដែរ។ ចំណែក វិធានការសម្របសម្រួលបន្ថែម […]
