ផ្លែម្ទេសខ្មាំងនៅក្នុងប្រទេសហ្វីលីនឡើងថ្លៃដល់ជិត១៥ដុល្លារ ក្នុងមួយគីឡូក្រាម

photo_2025-09-11_09-11-03

ម៉ានីល៖ នៅតាមបណ្តាផ្សារបន្លៃធំៗ និងក្នុងផ្សារទំនើបតាមទីក្រុងក្នុងប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ​ តម្លៃម្ទេសខ្មាំងស្រស់ៗ ដែលមានផ្លែតូចៗតែហើរខ្លាំង  និងពេញនិយមបំផុតក្នុងមុខម្ហូបប្រចាំថ្ងៃរបស់ប្រជាជនហ្វីលីពីន បានកើនឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់៨០០ប៉េសូ ឬស្មើនឹង១៣,៦០ដុល្លារ ក្នុងមួយគីឡូក្រាម។

ក្រសួងកសិកម្ម ហ្វីលីពីន បានប្រកាសនាពេលថ្មីៗនេះថា បរិមាណភ្លៀងធ្លាក់ខ្លាំងពេក និងគ្រោះទឹកជំនន់បានធ្វើឱ្យការផ្គត់ផ្គង់ផ្លែម្ទេសខ្មាំងខ្វះខាតយ៉ាងខ្លាំង។  ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ម្ទេសខ្មាំងត្រូវលក់ក្នុងតម្លៃ៥៥០ប៉េសូ ឬស្មើនឹង៩,៣៥ ក្នុងមួយគីឡូក្រាម នៅពាក់កណ្តាលខែសីហា និងលក់ត្រឹមតម្លៃតែ៣៥០ប៉េសូ ឬស្មើនឹង៥,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីកក្ដដា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល (Francisco Tiu Laurel Jr.) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងតែស្វែងរកប្រភពផ្គត់ផ្គង់ថ្មី ដើម្បីជួយរក្សាស្ថិរភាពតម្លៃម្ទេសខ្មាំង និងអាចផ្គត់ផ្គង់ម្ទេសខ្មាំងក្នុងតម្លៃទាបសមរម្យនៅតាមបណ្តាហាង​ ​និងផ្សារលក់បន្លែសំខាន់ៗនៅក្នុងប្រទេស។  ទោះបី​ជា​យ៉ាង​ណាក៏ដោយ លោក​បាន​ទទួល​ស្គាល់​ថា ការ​ផ្គត់ផ្គង់ម្ទេសខ្មាំង​សព្វថ្ងៃនេះនៅ​មាន​បរិមាណតិច​ខ្លាំង​ណាស់ មិនអាចឆ្លើយតាមតម្រូវការរបស់អ្នកចូលចិត្តម្ទេសឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់បានកាត់បន្ថយទិន្នផលផ្លែម្ទេសខ្មាំងនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសហ្វីលីពីន។  នៅតាម​តំបន់​ខ្លះ កសិករ​ដាំ​ម្ទេសខ្មាំង​តិចតួច ចំណែកនៅតាម​តំបន់​ខ្លះ​ទៀត​ ដំណាំ​ម្ទេសរង​គ្រោះ​ដោយ​សារទឹក​ជំនន់​ជា​បន្តបន្ទាប់។

ដើម្បីដោះស្រាយចំពោះបញ្ហានេះសម្រាប់រយៈពេលវែង មន្ត្រីក្រសួងកសិកម្មកំពុងតែជំរុញឱ្យមានការវិនិយោគលើការសាងសង់ផ្ទះសំណាញ់ ធ្វើដំបូលការពារទឹកភ្លៀង និងរៀបប្រព័ន្ធរំដោះទឹក ឱ្យបានល្អជាងមុន ដើម្បីការពារដំណាំម្ទេសខ្មាំងនៅក្នុងរដូវវស្សា។

ចំណែកជំនួយការរដ្ឋមន្ត្រីក្រសួងកសិកម្មវិញ បានមានប្រសាសន៍បន្ថែមថា ការស្រាវជ្រាវ និងការអភិវឌ្ឍ ក៏ដូចជាការកំណត់តំបន់ត្រៀមដាំបម្រុង អាចជួយធានាឱ្យបាននូវការផ្គត់ផ្គង់ផ្លែម្ទេសខ្មាំង ប្រកបដោយស្ថេរភាពល្អប្រសើរជាងមុន។

គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តម្លៃម្ទេសខ្មាំងស្រស់ៗ លក់រាយនៅក្នុងទីក្រុងធំៗរបស់ប្រទេសហ្វីលីពីន មានតម្លៃចាប់ពី៤០០ប៉េសូ ឬស្មើនឹង៦,៨០ដុល្លារ រហូតដល់តម្លៃ៨០០ប៉េសូ ឬស្មើនឹង១៣,៦០ដុល្លារ ក្នុងមួយគីឡូក្រាម ដោយទីផ្សារភាគច្រើនលក់ផ្លែម្ទេសខ្មាំងស្រស់ក្នុងតម្លៃ៧០០ប៉េសូ ឬស្មើនឹង១១,៩០ដុល្លារ ក្នុងមួយគីឡូក្រាម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ