News & អន្តរជាតិ
202311161fada0fdd27944f69ca29fe831550e52_ChkhgeE007014_20231116_CBMFN0A003
ឥណ្ឌូណេស៊ីឈានមុខគេក្នុងការផលិតអង្ករ ច្រើនជាងគេ​នៅអាស៊ីអាគ្នេយ៍
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អារ៉ាំ ស៊ូឡៃម៉ាន់​ (Andi Amran Sulaiman) បានអះអាងថា តាមរយៈអង្ករបម្រុងរបស់រដ្ឋាភិបាលកើនឡើងដល់បរិមាណ៣​,៧លានតោន បើគិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមនាំមុខគេក្នុងផលិតកម្មស្រូវ នៅអាស៊ីអាគ្នេយ៍។ សារព័ត៌មានអានតារ៉ា​​ (Antara News) របស់ឥណ្ឌូណេស៊ី បានដកស្រង់សម្តីលោករដ្ឋមន្ត្រី​ ដែលមានប្រសាសន៍អះអាងបែបនេះ​​ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ​កាលពីដើមសប្តាហ៍នេះថា “លទ្ធផលនេះ គឺដោយសារការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងកសិករ រដ្ឋាភិបាលកណ្តាល និងរដ្ឋបាលតាមតំបន់ ក៏ដូចជាទីភ្នាក់ងារភស្តុភារជាតិផងដែរ” ។ លោករដ្ឋមន្ត្រី​បាន​បន្ថែម​ថា ផ្អែក​លើបរិមាណស្តុកស្រូវ​​របស់ជាតិ នាពេល​បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី​ អាចជា​ប្រទេស​ផលិត​អង្ករ​ច្រើន​ជាង​គេ​ក្នុង​តំបន់ ដោយទទួលបានទិន្នផលស្រូវ​លើស​ប្រទេស​ផលិត​អង្ករធំៗ ​ដូច​ជាប្រទេសថៃ និង​វៀតណាមជាដើម។ ចំណែករបាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកវិញ ក៏បានចាត់ទុកប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលំដាប់កំពូលនៃអ្នកផលិតកម្មស្រូវរបស់អាស៊ីអាគ្នេយ៍ផងដែរ។ ផ្អែកលើរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ចេញផ្សាយខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងរដូវដាំដុះ ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់៤៣,៦ លានតោន កើនឡើង៦០០ពាន់តោន ធៀបនឹងការព្យាករណ៍កន្លងមក […]
News & អន្តរជាតិ
image_2025-05-12_08-47-41
ចិនចាប់ផ្តើមយកពន្ធលើការលក់បង្ខូចថ្លៃ​​ លើសារធាតុគីមីនាំចូលពីឥណ្ឌា សម្រាប់ផលិតថ្នាំកម្ចាត់សត្វល្អិត
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះតទៅ ប្រទេសចិននឹងដាក់ពន្ធរយៈពេលប្រាំឆ្នាំ លើថ្នាំសម្លាប់សត្វល្អិត​នាំចូលពីប្រទេសឥណ្ឌា ឈ្មោះ សាយពើមេទ្រីន (Cypermethrin)​ ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនក្នុងស្រុក ពីការលក់បង្ខូចតម្លៃ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន ឈ្មោះ ក្លូបល ថែមស៍ (​Global Times) បានដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ ដែលបាននិយាយថា វិធានការនេះបង្ហាញយ៉ាងច្បាស់ អំពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ដោយត្រូវតែឆ្លើយតបចំពោះការធ្វើពាណិជ្ជកម្មអយុត្តិធម៌ពីសំណាក់ប្រទេសឥណ្ឌា។ ឆ្លើយតបទៅនឹងសំណើររបស់ឧស្សាហកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មចិន បានចាប់ផ្តើមស៊ើបអង្កេតលើការលក់បង្ខូចថ្លៃចំពោះថ្នាំសម្លាប់សត្វល្អិត សាយពើមេទ្រីន ដែលនាំចូលពីប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤​ ហើយបើគិតមកដល់ថ្ងៃត្រូវជាប់ពន្ធនេះ គឺមានរយៈពេលមួយឆ្នាំគត់។ ក្រសួងពាណិជ្ជកម្មចិន​ បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា​ ក្នុងអំឡុងពេលស៊ើបអង្កេត ក្រសួងពិតបានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់របស់ចិន និងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដោយបានពិគ្រោះជាមួយភាគីពាក់ព័ន្ធយ៉ាងល្អិតល្អន់បំផុត ដើម្បីការពារសិទ្ធិរបស់អ្នកពាក់ព័ន្ធទាំងអស់ និងឈានដល់ការសន្និដ្ឋានដោយ យុត្តិធម៌ និងមិនលម្អៀង។ អ្នកនាំពាក្យដដែលនេះ បាននិយាយទៀតថា ការស៊ើបអង្កេតបានធ្វើសេចក្តីសន្និដ្ឋានថា ការនាំចូលសារធាតុ​​ សាយពើមេទ្រីន ពីប្រទេសឥណ្ឌា​ សម្រាប់លក់បង្ខូចតម្លៃ ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក។ អ្នក​នាំ​ពាក្យ​រូប​នេះ​ […]
News & អន្តរជាតិ
image_2025-05-13_10-44-24
ឥណ្ឌូនេស៊ី ព្យាករណ៍ថា ឆ្នាំនេះអង្ករសល់ពីតម្រូវការក្នុងស្រុក៣៤លានតោន អាចនាំចេញទៅក្រៅប្រទេស
ហ្សាការតា៖ លោក សាម ហេរ៉ូឌៀន (Sam Herodian) ទីប្រឹក្សាពិសេសផ្នែកគោលនយោបាយកសិកម្មរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូនេស៊ី បានឱ្យដឹងថា ការព្យាករណ៍ទិន្នផលស្រូវនៅឆ្នាំនេះ មានបរិមាណឡើងពី៣២លានតោន ទៅជាង៣៤លានតោន លើសពីតម្រូវការអង្ករក្នុងស្រុក ដែល​មាន​ប្រមាណ៣១លាន​តោន សម្រាប់​នាំ​ចេញ​ទៅកាន់ទីផ្សារក្រៅប្រទេស។ ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ រាយការណ៍​ពី​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នាដើមសប្តាហ៍នេះ ឱ្យដឹងថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ព្យាករណ៍​ថា ទិន្នផលស្រូវ​​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត បន្ទាប់ពី​មានការ​កែលម្អ​ប្រព័ន្ធ​ធារាសាស្ត្រ ក្រោមកិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​សាធារណការ និង​ពង្រីក​ប្រព័ន្ធ​បូម​ទឹក​ឲ្យ​បាន​លទ្ធផល​កាន់​តែ​ប្រសើរឡើងទៀត។ ក្រៅពីនេះ ការបង្កើនផលិតភាព ដោយការប្រើប្រាស់គ្រាប់ពូជស្រូវ ដែលមានគុណភាពខ្ពស់ក៏ជាផ្នែកមួយបានជំរុញដល់លក្ខខណ្ឌរីកលូតលាស់ចម្រុះរបស់ប្រទេស ឥណ្ឌូនេស៊ី ដោយបានធ្វើឱ្យទុនបម្រុងអង្កររបស់ឥណ្ឌូនេស៊ី កើនឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ តាមការប៉ាន់ប្រមាណ ទិន្ផស្រូវនឹងកើនឡើងពី ៣,៥លានតោន​ ទៅ៤លានតោនក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ ទាក់ទិនក្នុង​បញ្ហា​នាំ​ចេញអង្ករនេះវិញ លោក សាម ហេរ៉ូឌៀន ទីប្រឹក្សាពិសេស បាន​និយាយ​ថា ស្រូវនៅសល់​លើស​តម្រូវការ​ក្នុង​ស្រុក ប្រទេស​ឥណ្ឌូណេស៊ី​ អាច​នឹង​ពិចារណា​លើការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដែល​ដាក់​សំណើ​សុំនាំ​ចេញ​អង្ករ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ នៅ​ដំណាច់​ឆ្នាំ​នេះ។ គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ជាប្រទេសដ៏ធំមួយក្នុងប្រជាជាតិអាស៊ាន ត្រូវបានគេរំពឹងថា អាចផលិតស្បៀងបានច្រើន ជាពិសេសអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សារដ៏ធំនៅក្រៅប្រទេស។ កាលពីឆ្នាំ២០២៤ កន្លងទៅ […]
News & អន្តរជាតិ
Picture3
ចិន​ផ្អាក​ការ​នាំចូល​សាច់គោ​អាហ្វ្រិក​ខាងត្បូង ក្រោយផ្ទុះជំងឺអុតក្តាម
ទីក្រុងខេប៖ ឧស្សាហកម្មសាច់គោរបស់អាហ្រ្វិកខាងត្បូង បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រទេសចិន បានដាក់បម្រាមឱ្យផ្អាកជាបន្ទាន់នូវការនាំចូលសាច់គោទាំងអស់ បន្ទាប់ពីរកឃើញថា មានករណីផ្ទុះជំងឺអុតក្តាម។ ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសចិន ​ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាហ្រ្វិកខាងត្បូង ចំំពោះវិធានការហាមឃាត់បែបនេះ បើទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា កាលពីឆ្នាំ២០២៤ក៏ដោយ ព្រោះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យការនាំចេញសាច់គោពីតំបន់គ្មានជំងឺឆ្លង។ កាលពីសប្តាហ៍មុន សេវាឧស្សាហកម្មសាច់គោ បាននិយាយថា ការផ្អាកនាំចូលនេះកំពុងប៉ះពាល់ដល់ជីវភាពរបស់កសិករ ម្ចាស់សត្តឃាដ ម្ចាស់កសិដ្ឋាន និងអ្នកនាំចេញ។ សារព័ត៌មានផ្នែកកសិកម្មរបស់ប្រទេសអា្វហ្វ្រិកខាងត្បូង បានដកស្រងសម្តីរបស់នាយកប្រតិបត្តិនៃឧស្សាហកម្មសាច់គោ  ដែលបាននិយាយថា “ការវិវត្តបែបនេះ គឺជាករណីគួរឱ្យកត់សម្គាល់យ៉ាងច្បាស់ពីភាពផុយស្រួយនៃទីផ្សារនាំចេញរបស់យើង នៅពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកជីវសុវត្ថិភាព។  យើងគោរពពិធីសារជីវសុវត្ថិភាពរបស់ប្រទេសចិន ប៉ុន្តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់កសិករអាហ្រ្វិកខាងត្បូង និងខ្សែសង្វាក់តម្លៃសាច់គោកទាំងមូល គឺធ្ងន់ធ្ងរ និងគួរឱ្យខកចិត្ត។” ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ពីករណីផ្ទុះជំងឺអុតក្តាមថ្មី​ នៅក្នុងកសិដ្ឋានពីរកន្លែង។​​  កសិដ្ឋានមួយទៀតត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការស៊ើបអង្កេតជាបន្តបន្ទាប់ ហើយទោះបីជាមិនមានរោគសញ្ញា ដែលអាចមើលឃើញក៏ដោយ ប៉ុន្តែក្រោយមកមេរោគត្រូវបានរកឃើញនៅក្នុងកសិដ្ឋានជាប់គ្នានេះ។ ក្រសួងកសិកម្ម បានបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ព្រមទាំងកោះប្រជុំបន្ទាន់ជាមួយមន្ត្រីឧស្សាហកម្ម និងបសុពេទ្យ ដើម្បីសម្របសម្រួលវិធានការត្រួតពិនិត្យ។ ការផ្អាកការនាំចូលរបស់ប្រទេសចិន គ្របដណ្តប់ទាំងស្រុងលើសាច់គោ និងផលិតផលសត្វ ដែលមានក្រចកជើង ទាំងអស់មកពីអាហ្វ្រិកខាងត្បូង។  ការហាមប្រាមនេះ គឺជាការធ្លាក់ចុះដ៏សំខាន់សម្រាប់ឧស្សាហកម្មសាច់គោក្នុងស្រុក ដែលបានបង្កើតក្តីសង្ឃឹមលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ដើម្បីការពារកុំឱ្យបិទការនាំចេញដោយសារករណីផ្ទុះជំងឺរាតត្បាត។ នៅក្នុងឆ្នាំ២០២៤ […]
News & អន្តរជាតិ
image_2025-05-13_10-08-34
អាម៉េរិកបិទច្រកព្រំដែនភាគខាងត្បូង មិនឱ្យនាំចូលសត្វពាហនៈ ដើម្បីទប់ស្កាត់ការឆ្លងមេរោគពីសត្វរបោម
អាមេរិក៖ រដ្ឋាភិបាលអាម៉េរិករបស់លោក ដូណាល់ ត្រាំ កំពុងតែដាក់បម្រាមហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលគោ ក្របី និងសេះ តាមបណ្ដោយព្រំដែនភាគខាងត្បូង ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបង្កឡើងដោយសត្វរបោម។ យោងតាមការចេញផ្សាយលើបណ្តាញព័ត៌មាន បានឱ្យដឹងថា​ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោកស្រី ប្រូក រ៉ូល្លីន ​(Brooke Rollins) កាលពីថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសអំពីការបិទព្រំដែនជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគបង្កឡើងរបោម​ ដែលខាំ ហើយពងដាក់សត្វគោក្របី។ លោកស្រីបានសរសេរប្រកាសនៅលើបណ្តាញសង្គមថា “ដោយសារតែការគំរាមកំហែងពីសត្វរបោម ខ្ញុំកំពុងប្រកាសពីការផ្អាកនាំចូលសត្វគោរស់ សេះ និងគោព្រៃ ឆ្លងកាត់តាមច្រកព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដោយចាប់អនុវត្តភ្លាមៗតែម្តង។  នាពេលកន្លងមក​ សត្វល្អិតដ៏សាហាវនេះ បានលុកលុយទឹកដីអាមេរិក ហើយត្រូវចំណាយពេលអស់៣០ឆ្នាំ ដើម្បីស្តារឧស្សាហកម្មចិញ្ចឹមសត្វគោរបស់យើងឡើងវិញ។ ករណីនេះមិនអាចបណ្តោយឱ្យកើតឡើងម្តងទៀតឡើយ”។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក  បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីផ្ទុះជំងឺដំបូង​ ដែលបង្កឡើងដោយសត្វរបោមនៅក្នុងប្រទេសម៉ិកស៊ិក ត្រូវបានជូនដំណឹងដល់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ​ បាននិយាយទៀតថា មេរោគនឹងកើតឡើងនៅសត្វរបោមខាំ ហើយពងដាក់ បង្កើតជាដង្កូវនៅក្នុងសាច់គោ​ ដែលបង្កគ្រោះថ្នាក់រហូតធ្វើឱ្យគោងាប់តែម្តង។ ប្រភេទសត្វ​ ដែលអាចឆ្លងមរោគប្រភេទនេះ រួមមាន សត្វឆ្កែឆ្មា គោក្របី […]
News & អន្តរជាតិ
tg_image_3661637669
ចិនចុះកិច្ចព្រមព្រៀងទិញសណ្តែកសៀង ពោត និងប្រេងឆា ពីអាហ្សង់ទីន ទំហំទឹកប្រាក់៩០០លានដុល្លារ
ប៉េកាំង៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញសណ្តែកសៀង ពោត និងប្រេងឆា ពីប្រទេសអាហ្សង់ទីន មានតម្លៃទឹកប្រាក់ចំនួន៩០០លានដុល្លារ ដែលជាសញ្ញានៃការផ្លាស់ប្តូរកាន់តែឆ្ងាយពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ចំពេលមានជម្លោះពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ មន្ត្រីចិន បាននិយាយក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយមន្ត្រីអាហ្សង់ទីន កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនធំរបស់ចិន នឹងនាំចេញផលិតផលកសិកម្មរបស់ប្រទេសអាហ្សង់ទីន​ ទៅកាន់ទីផ្សារក្នុងប្រទេសចិន ជំនួសការនាំចូលពីសហរដ្ឋអាម៉េរិក ដោយរបាំងពាណិជ្ជកម្មធ្ងន់ធ្ងរពេក។ សារព័ត៌មានអាហ្សង់ទីន បានរាយការណ៍ព័ត៌មាននេះថា គណៈប្រតិភូមកពីក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ បានធ្វើទស្សនកិច្ចនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី៧ ខែឧសភា ហើយបានជួបពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកទីផ្សារពាណិជ្ជកម្ម និងកសិកម្មអន្តរជាតិ របស់អាហ្សង់ទីនផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ស្ថាប័នពាណិជ្ជកម្មរដ្ឋាភិបាល អាហ្សង់ទីន បានលើកឡើងថា គណៈប្រតិភូចិនក៏បានពិភាក្សាជាមួយតំណាងធុរកិច្ចនៅប្រទេសអាហ្សង់ទីន ដោយផ្តោតលើប្រធានបទ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី និងការពារពាណិជ្ជកម្មសេរី។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ប៉ុន្តែមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រទេស​ចិន​ គឺជា​អ្នក​ទិញ​សណ្តែកសៀង​​មិន​ទាន់​កែច្នៃ​ធំ​បំផុត​របស់​អាអាហ្សង់ទីន ព្រមទាំងទិញផលិតផលប្រេងសណ្តែកមួយចំនួនទៀត ហើយកាលពីឆ្នាំមុន ក៏បាននាំចេញពោតយ៉ាងច្រើនផងដែរ។ ចំណែករបាយការណ៍នាំចេញរបស់អាហ្សង់ទីន បានបង្ហាញថា ការលក់ស្រូវសាលីមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏ប្រទេសអាហ្សង់ទីន នៅត្រឹមជាអ្នកផ្គត់ផ្គង់កសិផលតិចតួចនៅឡើយ ហើយក៏មិនបាននាំចេញសណ្តែកសៀងច្រើន ទៅកាន់ទីផ្សាររបស់ចិនដែរ […]
News & អន្តរជាតិ
Sample Front
វៀតណាមចាប់ខ្លួនបុរសពីរនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងទុកកុំឱ្យឆាប់ស្អុយរលួយ
វៀតណាម៖ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម នៅតំបន់ខ្ពង់រាបកណ្តាល កំពុងតែស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ យោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាម អេក្សប្រេស (Vietnam Express) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសេចក្តីរាយការណ៍ថា​ កម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់ របស់វៀតណាម បាននិយាយអំពីជនសង្ស័យឈ្មោះ ង្វៀង ថៃង្វៀង អាយុ៤២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តទៀងយ៉ាង ត្រូវជាប់ឃុំក្នុងផ្ទះ និងឈ្មោះ ត្រាន វ៉ាន់ង៉ោ អាយុ៤៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហាទិញ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីខុសច្បាប់ ចូលប្រទេសវៀតណាម។ បុរសជាប់ចោទទាំងពីរនាក់ ដែលជាជនជាតិវៀតណាមដូចគ្នាធ្លាប់បានផ្គត់ផ្គង់ និងចែកចាយសារធាតុគីមីខុសច្បាប់ បង្កគ្រោះថ្នាក់ដល់សុខភាព។​ អ្នកទាំងពីរបានទាក់ទងគ្នាតាមទូរស័ព្ទ និងតាមតេឡេក្រាម​​ ហើយបង់ប្រាក់តាមគណីធនាគារបានចំនួនជាង៨០ដងផងដែរ។ តាមរយៈការបញ្ជាទិញពីឈ្មោះ​ ​ង្វៀង ថៃង្វៀង នៅក្នុងប្រទេសវៀតណាម ឈ្មោះ ត្រាន វ៉ាន់ង៉ា បានទាក់ទងក្រុមហ៊ុនមួយ នៅក្នុងប្រទេសថែ​​​​ ដើម្បីវេចខ្ចប់ទំនិញ និងបិតស្លាកសញ្ញា រួចដឹកនាំចូលទៅក្នុងទឹកដីវៀតណាម​​ តាមច្រករបៀងនៅតាមព្រំដែន។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនល្មើសទាំងពីរនេះ […]
News & អន្តរជាតិ
image_2025-05-08_18-44-55
ហ្វីលីពីន រកឃើញមេរោគគ្រុនផ្តាសាយបក្សីកាចសាហាវជាលើកដំបូង កើតឡើងក្នុងប្រទេស
ទីក្រុងម៉ានីល៖ ការិយាល័យឧស្សាហកម្ម​សត្វ​ នៃក្រសួង​កសិកម្ម​ហ្វីលីពីន​ ​បញ្ជាក់​ពី​ការ​រក​ឃើញ​ជាលើកដំបូងនូវមេរោគ​គ្រុនផ្តាសាយ​បក្សី​ប្រភេទ A (H5N9) នៅ​ក្នុង​ខេត្តខាម៉ានីរ៉េស លើ​កោះលូសន ប្រទេសហ្វីលីពីន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ អំពីរបាយការណ៍រកឃើញវត្តមាននៃមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគសាហាវមួយ កើតចេញពីសត្វទា ដែលគេបានប្រទះឃើញក្នុងអំឡុងពេលត្រួតពិនិត្យសំណាកជាប្រចាំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មេរោគគ្រុនផ្តាសាយបក្សីប្រភេទ A (H5N9) គឺជាមេរោគសាហាវចំពោះបសុបក្សី ប៉ុន្តែវាមានហានិភ័យទាបចំពោះមនុស្ស។ ក្រសួងកសិកម្មហ្វីលីពីន បានអនុម័តវិធានការត្រួតពិនិត្យជំងឺជាបន្ទាន់សម្រាប់ការិយាល័យឧស្សាហកម្មសត្វនៅតាមតំបន់ បន្ទាប់ពីរកឃើញមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងនេះរួមមានទាំងការដាក់ឱ្យនៅដាច់ពីគេ ការបំបែក ការត្រួតពិនិត្យ និងការសម្របសម្រួលជាមួយភ្នាក់ងារក្នុងស្រុក។ ក្រៅពីនេះក៏បានត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជូន​ដំណឹង​ទៅ​ក្រសួង​សុខាភិបាល​ ក្នុងការ​តាម​ដាន​លទ្ធភាព​ដែលក្រុម​មនុស្ស​អាច​ប៉ះពាល់​នឹង​មេរោគមួយនេះ។ លើសពីនេះទៀត ការិយាល័យឧស្សាហកម្មសត្វនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យជំងឺ  ដោយសហការជាមួយភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ ជាមួយនឹងការត្រួតពិនិត្យក្នុងរង្វង់មួយគីឡូម៉ែត្រ ទៅប្រាំពីរគីឡូម៉ែត្រ ,ការសម្អាត និងសម្លាប់មេរោគយ៉ាងល្អិតល្អន់នៅតាមតំបន់ ដែលទទួលរងផលប៉ះពាល់ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។       គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន មានមេរោគគ្រុនផ្តាសាយបក្សី មានចំនួន៩ក្រុមត្រូវបានគេស្គាល់ មានដូចជា A (H5N1). A […]
News & អន្តរជាតិ
image_2025-05-08_15-41-47
ផ្លែទុរេនថៃ បាននាំចូលទីផ្សារប្រទេសចិនឡើងវិញ ទោះប្រឈមកាន់តែខ្លាំងក្នុងការនាំចេញ
ទីក្រុងណាននីង៖ ចិនគឺជាប្រទេសមួយ ដែលពលរដ្ឋនិយមចូលចិត្តបរិភោគផ្លែទុរេន ម្ល៉ោះហើយទើបធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រជែងគ្នាក្នុងការនាំយកផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានកម្រៃខ្ពស់ និងជាទីផ្សារស្រូបទាញ បន្ទាប់ពីរដូវប្រមូលផលទុរេន មកដល់នាពេលថ្មីៗមកនេះ។ ផ្លែទុរេនរបស់ថៃ និងវៀតណាម​ ត្រូវបានហាមឃាត់នៅតាមច្រកព្រំដែនដោយសារតែសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។ ប្រទេសចិន គឺជាប្រទេសនាំចូល និងអ្នកបរិភោគទុរេន ច្រើនជាងគេលើពិភពលោក។ ​នាដើមសប្តាហ៍នេះ ទុរេនថៃ ចំនួន៦កុងតឺន័រ ទម្ងន់សរុប៩៦តោន​ ត្រូវបានភ្នាក់ងារគយចិនអនុញ្ញាតឱ្យដឹកជញ្ជូនដោយជោគជ័យទៅកាន់កំពង់ផែ លុងភីង ក្នុងទីក្រុងជីងហ្សី ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ផ្លែ​ទុរេន​ទាំង​នេះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រុងណាននីង និងចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេសចិន។ ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិន បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងណាននីង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ថា ផ្លែទុរេន ដែលមានរសជាតិ និងក្លិនពិសេសនេះ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបរិភោគជនជាតិចិន ហើយបានក្លាយជាជម្រើសពេញនិយមបរិភោគក្នុងគ្រួសាររបស់ជនជាតិចិន។ទុរេន​មាន​សាច់​ពណ៌​លឿង​មាស និង​សាច់​ក្រាស់ គឺជាអាហារដ៏ពិសេសក្នុងមួយឆ្នាំម្តង សម្រាប់អ្នកចូលចិត្តបរិភោគផ្លែទុរេន។ នៅផ្សារទំនើបមួយក្នុងសង្កាត់យុងនីង នៃទីក្រុងណាននីង មានអតិថិជនជាច្រើនកំពុងចោមរោមទិញទុរេន។ ស្រី្តម្នាក់ឈ្មោះ វ៉ាង […]
News & អន្តរជាតិ
image_2025-05-08_10-53-36
កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ
ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក ព្រោះប្រហែល៩៦ភាគរយនៃចំនួនប្រជាជនលើពិភពលោក តែងតែទិញកសិផលរបស់ខ្លួន។  ដូច្នេះ សហរដ្ឋអាម៉េរិក គួរតែយកចិត្តទុកដាក់បើកទីផ្សារបន្ថែមទៀត​​ នៅជុំវិញពិភពលោកសម្រាប់លក់ទំនិញកសិកម្ម និងចំណីអាហារ ផលិតនៅក្នុងរដ្ឋខារ៉ូឡាយណាខាងជើង ហើយគួរតែបន្តបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្ម អន្តរជាតិ​ នៅទូទាំងពិភពលោក។ របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទាំងការនាំចេញសណ្តែកសៀង និងសាច់ជ្រូក ទៅកាន់ប្រទេសចិន។  ការលក់សាច់ជ្រូករបស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានធ្លាក់ពីជាង១២​ ០០០តោន  ក្នុងមួយសប្តាហ៍ មកនៅត្រឹមតែ ៥​ ៨០០តោន ដែលបរិមាណនេះ គឺជាការថយចុះចំនួន៧២ភាគរយក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ហើយវាក៏ជាចំនួនទាបបំផុត សម្រាប់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥នេះ។ អ្នកវិភាគគោលនយោបាយ សម្រាប់មជ្ឈមណ្ឌលស្បៀងអាហារ ថាមពល និងជីវិត […]
News & អន្តរជាតិ
food-security
ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់សន្តិសុខស្បៀងនឹងកើនដល់៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣០
ទីក្រុងម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសផែនការពង្រីកការគាំទ្ររបស់ខ្លួនដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរយៈពេលវែង នៅអាស៊ី និងប៉ាស៊ីហ្វិក នូវទំហំទឹកប្រាក់ចំនួន២៦ពាន់លានដុល្លារ ដែលធ្វើឱ្យមូលនិធិសរុបរបស់ខ្លួនសម្រាប់ការងារសន្តិសុខស្បៀងកើនដល់ទៅ៤០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២-២០៣០។ បើតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ជំនួយនេះនឹងផ្តល់មូលនិធិដល់កម្មវិធីដ៏ទូលំទូលាយមួយ សម្រាប់ដំណើរការផលិតកម្មស្បៀងនៅគ្រប់ដំណាក់កាល ចាប់ពីការធ្វើកសិកម្ម និងការកែច្នៃ រហូតដល់ការចែកចាយ និងការប្រើប្រាស់។ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រគោលនយោបាយសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុន កម្មវិធីនេះមានគោលបំណងជួយប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីផលិតអាហារចម្រុះ និងមានជីវជាតិ បង្កើតការងារ កាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មដែលធន់។ លោក ម៉ាសាតូ កាន់ដា (Masato Kanda)​ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៨ របស់ធនាគារ នាទីក្រុង មីឡាន ថា ៖ គ្រោះរាំងស្ងួត ទឹកជំនន់ អាកាសធាតុក្តៅខ្លាំង ដែលមិនធ្លាប់មានពីមុនមក និងធនធានធម្មជាតិ ដែលរិចរិលកំពុងបំផ្លាញផលិតកម្មកសិកម្ម និងគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅតាមសហគមន៍ជនបទ។ លោកបន្តថា ការគាំទ្របន្ថែមនេះនឹងជួយប្រទេសនានា អាចកាត់បន្ថយភាពអត់ឃ្លាន កែលម្អរបបអាហារ និងការពារបរិស្ថានធម្មជាតិ ព្រមទាំងផ្តល់ឱកាសផ្សេងៗសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។ វានឹងជំរុញឱ្យមានការផ្លាស់ប្តូរក្នុងខ្សែច្រវាក់តម្លៃអាហារទាំងមូល ចាប់ពីការដាំដុះ និងកែច្នៃអាហារ ដល់ការចែកចាយ […]
News & អន្តរជាតិ
image_2025-05-07_14-37-08
កិច្ចព្រមព្រៀងសកល សម្រេចលុបបំបាត់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះ​ គ្លពីរីហ្វុស ប៉ុន្តែមានប្រទេសជាច្រើនសុំប្រើទៀត
ញូវដេលី៖ នៅក្នុងការសម្រេចចិត្តរបស់បណ្តាប្រទេសម្ចាស់ហត្ថលេខីជាច្រើន នៅក្នុងសន្និសីទ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីសប្តាហ៍មុន បានឈានដល់ធ្វើកិច្ចព្រមព្រៀងលុបបំបាត់ការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងបំផ្លាញបរិស្ថាន គឺថ្នាំពុលឈ្មោះ គ្លពីរីហ្វុស (Chlorpyrifos) ផលិតនៅសហរដ្ឋអាម៉េរិក ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌា និងប្រទេសមួយចំនួនទៀត សុំប្រើប្រាស់បន្តទៀតសិន ព្រោះមិនទាន់មានថ្នាំពុលថ្មីមកជំនួស។ យោងតាមសារព័ត៌មានរបស់ឥណ្ឌា​ ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅដំណាក់កាលនេះ​ ប្រទេសឥណ្ឌានឹងបន្តប្រើថ្នាំពុលនេះរយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំទៀត ដើម្បីបាញ់សម្លាប់សត្វល្អិតចង្រៃស៊ីដំណាំជាង១០មុខ ដូចជា ស្រូវ ស្រូវសាលី អំពៅ សណ្តែកសៀង សណ្តែកបារាំង កប្បាស ត្រប់ ខ្ទឹមបារាំង ប៉ោម និងសណ្តែកដី​ ជាដើម។ លើពិភពសព្វថ្ងៃមានប្រទេសជាង៤០ រួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានហាមឃាត់ការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិតឈ្មោះ គ្លពីរីហ្វុស នៅលើដំណាំគ្រប់ប្រភេទ។  ចំណែកប្រទេសឥណ្ឌា ក្នុងអំឡុងពេលការចរចា បានដាក់ពាក្យសុំការលើកលែង ដោយលើកហេតុផលពីតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ថ្នាំពុលនេះ នៅលើដំណាំមួយចំនួន ព្រោះមិនទាន់មានថ្នាំពុលថ្មីអាចជំនួសបាននៅឡើយ។ ប្រទេសឥណ្ឌា រួមជាមួយប្រទេសផ្សេងទៀត ដូចជា រុស្ស៊ី កេនយ៉ា ហ្សំប៊ី […]

កាលវិភាគផ្សព្វផ្សាយ