News & អន្តរជាតិ
image_2025-09-08_10-41-37
ឥណ្ឌូណេស៊ី​ឈប់​ចិញ្ចឹម​បង្កង​ជាមួយ​វៀតណាម ដោយសារលួច​រត់ពន្ធច្រើនពេក
ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានផ្អាកអាជីវកម្មចិញ្ចឹមបង្កងសហការជាមួយប្រទេសវៀតណាម ដោយលើកឡើងពីការរត់ពន្ធកូនបង្កងច្រើនពេក បើទោះបីជាមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរក៏ដោយ។ អគ្គនាយកវារីវប្បកម្មរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បាននិយាយថា «នៅពេលនេះ រដ្ឋាភិបាលកំពុងបញ្ឈប់ការចិញ្ចឹមបង្កងនៅក្រៅទឹកដីប្រទេសឥណ្ឌូណេស៊ី ពីព្រោះលទ្ធផលនៃការវាយតម្លៃរបស់យើង មិនទាន់ឆ្លើយតបតាមការរំពឹងទុកឡើយ»។ ភាពជាដៃគូអាជីវកម្មជាមួយប្រទេសវៀតណាម ដែលឥឡូវនេះ មានរយៈពេលពីរឆ្នាំកន្លងមកហើយ ដំបូងឡើយមើលទៅឃើញមានការរីកចម្រើនល្អណាស់ ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មវារីវប្បកម្មចិញ្ចឹមបង្កងរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានតស៊ូជាយូរមកហើយដើម្បីសម្រេចបានទិន្នផលបង្កងខ្ពស់។  នៅក្រោមកិច្ចព្រមព្រៀងនេះ អាជីវកម្មវៀតណាមត្រូវការកូនបង្កងសម្រាប់ចិញ្ចឹម នៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយសហការជាមួយដៃគូក្នុងស្រុក។ ផែនការចិញ្ចឹមបង្កងនេះត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគក្នុងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការផលិតចំណី ដែលប្រទេសវៀតណាមបានអភិវឌ្ឍយ៉ាងទូលំទូលាយរួចហើយ។ លោកអគ្គនាយកវារីវប្បកម្មរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានពន្យល់ថា ទោះបីជាមានឧបករណ៍បច្ចេកទេសបានយល់ព្រមដោយប្រទេសទាំងពីរក៏ដោយ ក៏រដ្ឋាភិបាលធ្វើការវាយតម្លៃជាទៀងទាត់រៀងរាល់បីខែម្តងសម្រាប់ទិដ្ឋភាពមួយចំនួន ខណៈពេលអ្នកផ្សេងទៀតត្រូវបានវាយតម្លៃរៀងរាល់ប្រាំមួយខែម្តង ឬប្រចាំឆ្នាំ។ លោកអគ្គនាយកវារីវប្បកម្ម បាននិយាយថា «ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នាក៏ដោយ ក៏ការរត់ពន្ធកូនបង្កងខុសច្បាប់នៅតែរីករាលដាល។  បន្ទាប់ពីការវាយតម្លៃរបស់យើង យើងបានសន្និដ្ឋានថា អ្វីៗមិនអាចដំណើរការដូចការរំពឹងទុកនោះទេ ដូច្នេះយើងសម្រេចចិត្តផ្អាកភាពជាដៃគូតែម្តង»៕
News & អន្តរជាតិ
Using_sunlight_to_clean_water_Featured_Image-1
របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា មនុស្សម្នាក់ ក្នុងចំណោមបួននាក់ នៅទូទាំងពិភពលោក នៅតែខ្វះខាតទឹកស្អាតប្រើប្រាស់
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បានបញ្ជាក់ក្នុងរបាយការណ៍នៃការសិក្សាស្រាវជ្រាវថា មនុស្សជាង២ ០០០លាននាក់នៅទូទាំងពិភពលោក នៅតែមិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាព ហើយបានព្រមានថា ពិភពលោកនៅតែឃ្លាតឆ្ងាយនៅឡើយពីការសម្រេចបាននូវគោលដៅនៃលទ្ធភាពទទួលបានទឹកស្អាតជាសកល នៅឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត័មានបារាំង AFP បានរាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាចុង ខែសីហាថា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍រួមមួយថា ភាពយឺតយ៉ាវក្នុងការទទួលបានទឹកស្អាត អនាម័យ និងសុខាភិបាល ធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃជំងឺ។ តាមរយៈការរកឃើញ របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវក៏បានពិចារណាលើកម្រិតសេវាទឹកស្អាតចំនួនប្រាំ ដែលកម្រិតខ្ពស់បំផុតតំណាងឱ្យការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ កម្រិតបន្ទាប់មកគឺកម្រិតមូលដ្ឋាន, កម្រិតមានកំណត់, កម្រិតមិនមានសុវត្ថិភាព ដូចជាទឹកអណ្តូង និងកម្រិតទឹកក្រោមដីជាដើម។ ចាប់តាំងពីឆ្នាំ២០១៥ មនុស្សចំនួន៩៦១លាននាក់បានប្រើប្រាស់ទឹកស្អាត ដែលគ្រប់គ្រងដោយសុវត្ថិភាព ក្នុងនេះមានការកើនឡើងពី៦៨ភាគរយ ទៅ៧៤ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនចំនួន២,១ ពាន់លាននាក់នឹងនៅតែខ្វះខាតទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ដោយមានប្រជាជនចំនួន១០៦លាននាក់ ពឹងផ្អែកទឹកលើផ្ទៃដីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ចំនួនប្រទេសដែលបានលុបបំបាត់ប្រើប្រាស់ទឹកលើផ្ទៃដីសម្រាប់ផឹក បានកើនឡើងពី ១៤២ ទៅ១៥៤ កាលពីឆ្នាំ២០២៤ ហើយប្រទេសចំនួន៨៩ ឥឡូវនេះមានសិទ្ធិប្រើប្រាស់ជាសកលសម្រាប់ទឹកផឹកជាចាំបាច់ ដោយ៣១ប្រទេសមានលទ្ធភាពទទួលបានការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ នេះផ្ទុយពីចំនួនប្រជាជនជាងមួយភាគបួននៃចំនួនប្រជាជននៅក្នុងប្រទេសចំនួន២៨ នៅតែខ្វះខាតសេវាកម្មចាំបាច់ ដែលភាគច្រើនជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ទាក់ទងនឹងអនាម័យ ប្រជាជនចំនួន១ […]
News & អន្តរជាតិ
SoybeanHarvest011017_0_1
ចិន​បញ្ជា​ទិញ​សណ្តែកសៀង​ពី​ប្រេស៊ីល​សម្រាប់​ត្រីមាស​ទី​៤​ តែមិនទាន់បញ្ជាទិញពីអាម៉េរិកឡើយ
វ៉ាស៊ីនតោន៖ ប្រទេសចិនបានបញ្ជាទិញសណ្តែកសៀងពីប្រទេសប្រេស៊ីល សម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៥នេះ ដោយបង្ខំចិត្តឱ្យអ្នកផលិតអាម៉េរិកពន្យារពេលក្នុងការនាំចេញក្នុងអំឡុងពេលដែលជាធម្មតាជារដូវត្រូវរកប្រាក់ចំណូលច្រើនបំផុតមួយរបស់ពួកគេ។ ទីភ្នាក់ងារព័ត៌មានបារាំង  AFP បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាដើមសប្តាហ៍នេះ ឱ្យដឹងថា ក្នុងការវិភាគទីផ្សារដោយក្រុមហ៊ុនរបស់ប្រទេសប្រេស៊ីល បានបង្ហាញថា ប្រទេសចិន បានបញ្ជាទិញសណ្តែកសៀងប្រហែលប្រាំបីលានតោនសម្រាប់ខែកញ្ញា និងបួនលានតោនសម្រាប់ខែតុលា ឬប្រហែលពាក់កណ្តាលនៃតម្រូវការ ដែលបានព្យាករណ៍ទុក ដោយសណ្តែកសៀងទាំងអស់នេះ ត្រូវដឹកចេញពីប្រទេស​​ប្រេស៊ីលក្នុងអត្រាខ្ពស់ជាងគេបំផុត។ ការបញ្ជាទិញនេះត្រូវគេមើលឃើញថា បានកាត់បន្ថយរយៈពេលនៃការនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិកទៅកាន់ទីផ្សារប្រទេសចិន ដែលជាធម្មតាត្រូវប្រមូលផលពីខែកញ្ញា ដល់ខែមករា ជារៀងរាល់ឆ្នាំ។ ប្រទេសចិនបាននាំចូលសណ្តែកសៀងពីប្រទេសផ្សេងៗ នៅលើពិភពលោកប្រមាណ៦០ភាគរយ ហើយក្នុងចំណោមនេះ ភាគច្រើនបាននាំចូលពីប្រទេសប្រេស៊ីល និងសហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តបង្កើនការទិញសណ្តែកសៀងពីប្រទេសប្រេស៊ីលនេះដែរ បានកើតឡើងនៅពេលតម្លៃសណ្តែកសៀងនាពេលអនាគត ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ថ្លៃជិតដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានបង្ហាញពីទិន្នន័យស្តីពីទំហំពាណិជ្ជកម្មទេ ប៉ុន្តែបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តនៃអនុស្សារណៈនៃការយោគយល់គ្នា និងបានអំពាវនាវឱ្យមានការចរចាដោយផ្អែកលើសមភាព ការគោរព និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ កាលពីថ្មីៗមកនេះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យប្រទេសចិន ទិញសណ្តែកសៀងអាម៉េរិកឱ្យបានបួនដង ​​ ដើម្បីចូលរួមកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាយ៉ាងណាក៏ដោយ […]
News & អន្តរជាតិ
68b2ffd9a3108622d6409870
ចិន​ចាប់​ដំណើរការ​លក់ចែកចាយ​ផ្លែទុរេន​ នៅ​កំពង់ផែក្នុងខេត្តឡៅនីងរបស់ចិន
ខេត្តឡៅនីង៖ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែរបស់ចិន បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនផ្លែទុរេនដោយផ្ទាល់ ព្រមទាំងបានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនផ្លែទុរេន ស្ថិតនៅភាគខាងជើងទីក្រុងតាលាន ខេត្តឡៅនីង ដើម្បីដោះស្រាយការនាំចូលផ្លែទុរេនពីសមុទ្រ។ សេវាកម្មដឹកជញ្ជូនថ្មីនេះ នឹងកាត់បន្ថយពេលវេលាឆ្លងកាត់ពីប្រាំបីថ្ងៃ មកនៅត្រឹមប្រាំមួយថ្ងៃ ដោយបង្កើតបណ្តាញដឹកជញ្ជូនផ្ទាល់ពីសមុទ្រសម្រាប់ផលិតផលផ្លែឈើមកពីភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីនាំចូលទៅដល់ទីផ្សារនៅភាគឦសាន និងខាងជើងប្រទេសចិន។ នៅពេលការសាងសង់រួចរាល់ មជ្ឈមណ្ឌលដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងដំណើរការដឹកជញ្ជូនផ្លែទុរេនស្រស់ ប្រហែល១០ ០០០កុងតឹន័រ ចេញពីភូមីអាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ។  ដើម្បីគាំទ្រដល់ប្រតិបត្តិការ មន្ត្រីគយប្រចាំការនៅកំពង់ផែតាលាន បានអនុវត្តនីតិវិធីបោសសម្អាតយ៉ាងរលូន ដោយកាត់បន្ថយរយៈពេលត្រួតពិនិត្យលើផ្លែទុរេនស្រស់មកនៅត្រឹមមួយទៅពីរថ្ងៃប៉ុណ្ណោះ ដើម្បីកាត់​បន្ថយ​អត្រា​ខូច​ខាតផ្លែទុរេន​ក្នុងដំណាក់កាល​នាំ​ចូល។ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង (Liaoning Port Group) បានដំណើរការរួចហើយនូវសួនដឹកជញ្ជូនទំនិញ ដែលជាប្រភេទដ៏ចំណតធំបំផុតរបស់ខ្លួននៅកំពង់ផែឆ្នេរសមុទ្រចិន ដែលមានសមត្ថភាពផ្ទុកទំនិញបានចំនួន៤០០ ០០០តោន។  ចំណែកកំពង់ផែឈ្មោះ តាយ៉ៅវ៉ាន់ (Dayaowan) ដំណើរការរក្សាទុកទូកុងតឺន័រត្រេជាក់ជាង២០០ ០០០គ្រឿង ជារៀងរាល់ឆ្នាំ ដោយដឹកជញ្ជូនទំនិញត្រជាក់បានជាងពីរលានតោន។ កំពង់ផែទីក្រុងតាលៀន ស្ថិតក្រោមក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង ក៏ជាមជ្ឈមណ្ឌលនាំចូលផ្លែចេកធំទីពីររបស់ប្រទេសចិនផងដែរ ដោយគ្រប់គ្រងចេកប្រហែល២០ ០០០កុងតឹន័រក្នុងមួយឆ្នាំ ឬស្មើនឹង៣០ភាគរយនៃចំណែកទីផ្សារផ្លែចេកក្នុងប្រទេសចិន។ យោងតាមអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង គំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធដឹកជញ្ជូនផ្ទាល់នៅទីក្រុងតាលៀន ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការពង្រីកបណ្តាញដឹកជញ្ជូនផ្លែឈើ។  ក្រុមហ៊ុននេះក៏មានគម្រោងអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្មពេញលេញជុំវិញការនាំចូលផ្លែឈើ សម្រាប់បន្ទុំ កែច្នៃ វេចខ្ចប់ និងចែកចាយទៅតាមទីផ្សារក្នុងប្រទេសចិន៕
News & អន្តរជាតិ
images (1)
ចិនរៀបចំពិព័រណ៍ផ្លែឈើអន្តរជាតិ ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ និងហុងកុង
សៀងហៃ៖ កាលពីថ្ងៃទី២៧ ខែសីហា ពិព័រណ៍ផ្លែឈើអន្តរជាតិចិន ឆ្នាំ២០២៥ បានបើកជាសាធារណៈនៅឯមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ទីក្រុងសៀងហៃ ដែលជាពិព័រណ៍ផ្លែឈើដ៏ធំបំផុត និងប្រកបដោយវិជ្ជាជីវៈបំផុតរបស់ចិន។  ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញចំណីអាហារ ប្រភពផលិតផលដើម និងផលិតផលសត្វ ដែលបានទាក់ទាញអ្នកតាំងពិព័រណ៍ និងអ្នកអាជីពមកពីជាង៤០ប្រទេស និងតំបន់។  ការតាំងពិព័រណ៍ឆ្នាំនេះបង្ហាញពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ឧស្សាហកម្មផ្លែឈើទាំងមូល ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យផ្លែឈើរបស់ប្រទេសចិន។ ពិធីបើកនេះមានការចូលរួមពីស្ថានកុងស៊ុល និងតំណាងធុរកិច្ចមកពី១០ប្រទេស រួមមានប្រទេសឈីលី ប៉េរូ អូស្ត្រាលី នូវែលសេឡង់ ថៃ ហ្វីលីពីន បារាំង អេស្ប៉ាញ សហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា។ នៅក្នុងពិព័រណ៍នេះ ក៏មានសាលដាក់តាំងពិព័រណ៍អំពីការបង្កាត់ពូជដំណាំលំដាប់ពិភពលោក ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឧស្សាហកម្មផ្លែឈើរបស់ប្រទេសចិន តាមរយៈការផ្តោតលើ “ការការពារសិទ្ធិ” ទៅជា “កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” ដែលជួយឱ្យវិស័យនេះផ្លាស់ប្តូរពីកំណើនដែប្រកបដោយទិន្នផលខ្ពស់ ទៅជាការអភិវឌ្ឍប្រកបដោយគុណភាព។ តាមរយៈដំណោះស្រាយផ្នែកអាជ្ញាបណ្ណស្តង់ដារ ដែលគ្របដណ្តប់លើបណ្តុះកូនឈើ បច្ចេកវិទ្យា និងម៉ាកយីហោ គំនិតផ្តួចផ្តើមនេះនឹងជួយអ្នកដាំដំណាំហូបផ្លែអាចបង្កើនប្រសិទ្ធភាពដាំដុះ ពង្រីកសក្តានុពលទីផ្សារ និងធានាបាននូវប្រាក់ចំណូលប្រកបដោយនិរន្តរភាព។ ព្រមជាមួយគ្នានេះដែរ តាមរយៈការពង្រឹងទំនាក់ទំនងរវាង “ពូជល្អ ចម្ការល្អ និងទីផ្សារល្អ” អគារបង្កាត់ពូជត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសថ្មីសម្រាប់ការរីកចម្រើននាពេលអនាគតរបស់ឧស្សាហកម្មនេះ។ ការតាំងពិពណ៌នៅឆ្នាំ២០២៥នេះផ្តោតកាន់តែខ្លាំងលើការគាំទ្រផ្នែកផលិតកម្មក្នុងស្រុក […]
News & អន្តរជាតិ
thebridgechronicle_2024-10-27_eha4khyx_Custard-Apple
ផ្លែទៀបរបស់​ឥណ្ឌា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅលើ​ទីផ្សារ​អន្តរជាតិ
ញូវដេលី៖ ក្រុមហ៊ុននាំចេញផ្លែនៅក្នុងប្រទេសឥណ្ឌា បាននិយាយថា ទីផ្សារ​ផ្លែទៀបបាយ​របស់​ឥណ្ឌា​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រដូវប្រមូលផល ឆ្នាំ២០២៥​​នេះ បន្ទាប់​ពី​បានឆ្លងកាត់ស្ថានភាព​លំបាក កាលពី​ក្នុង​ឆ្នាំ២០២៤។ គេហទំព័របន្លែ និងផ្លែឈើ បានផ្សាយថា លោកនាយកក្រុមហ៊ុនប្រមូលទិញ និងនាំចេញទៀបបាយឥណ្ឌា មានប្រសាសន៍ថា ផ្លែទៀបមានគុណភាពល្អនៅឆ្នាំ២០២៥នេះ ដោយសារទឹកភ្លៀងបានធ្លាក់ទាន់ពេលវេលាល្អ បន្ទាប់ពីមានគ្រោះរាំងស្ងួត កាលពីឆ្នាំ២០២៤។ រដូវប្រមូលផលផ្លែទៀបបាយនៅក្នុងប្រទេសឥណ្ឌា ជា​ធម្មតា​ចាប់ផ្តើម​ពី​ខែ​សីហា ​ដល់​ខែ​កុម្ភៈ ហើយ​ការ​ប្រមូល​ផល នៅ​ឆ្នាំ​២០២៥នេះ ​ទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទិញ​ក្នុង​ស្រុក និង​អ្នក​នាំ​ចេញ។ កន្លងមកដំណើរការផ្គត់ផ្គង់ផ្លែទៀបបាយនៅលើទិផ្សារមិនបាល្អរលូន ដោយសារបណ្តាលមកពីទឹកភ្លៀងធ្លាក់មិនទៀងទាត់ លោកនាយកក្រុមហ៊ុន បានកត់សម្គាល់ថា ផ្លែទៀបបាយរបស់ឥណ្ឌាមានទំហំធំ រសជាតិផ្អែមឆ្ងាញ់ និងមានសម្រស់ស្អាតជាងផ្លែទៀប ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត​ កាលពីឆ្នាំ២០២៤។ យោងទៅតាមលោកនាយកក្រុមហ៊ុននាំចេញ បានឱ្យដឹងទៀតថា នៅក្នុងប្រទេសឥណ្ឌា មានដាំពូជទៀបបាយជាច្រើនប្រភេទ ប៉ុន្តែភាគច្រើនសម្រាប់តែបរិភោគក្នុងស្រុក ដោយសារតែផ្លែឆាប់បែក និងឆាប់រលួយស្អុយ។  ប៉ុន្តែសម្រាប់ពូជទៀបបាយស្វិត គឺជាពូជតែមួយគត់ ដែលអាចនាំចេញបាន ដោយសារវាមានគុណភាពខ្ពស់ និងអាចរក្សាទុកបានយូរ។ ប្រទេសអារ៉ាប់រួម គឺជាទីផ្សារនាំចេញផ្លែទៀបបាយធំជាងគេ ដែលសហគមន៍ជនជាតិភាគតិចមួយចំនួនធ្លាប់ស្គាល់ផ្លែទៀប និងចូលចិត្តទិញបរិភោគ។ ចំណែកការសាកល្បងថ្មីៗ បង្ហាញពីចំណង់ចំណូលចិត្តនៅក្នុងប្រទេសអង់គ្លេស ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដែលអ្នកលក់រាយកំពុងស្វែងរកផ្លែទៀបបាយនេះ។ លោកប្រធានក្រុម […]
News & អន្តរជាតិ
image_2025-09-03_10-16-21
ឥណ្ឌា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី និង​ចិន
ធានជីន៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) បានជួបពិភាក្សារជាមួយប្រធានាធិបតីរុស្ស៊ី លោក​ វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន​ លោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈដោយកាន់ដៃគ្នា។ លោកប្រធានាធិបតីចិន បាននិយាយទៅកាន់កិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថា ដែលរិះគន់ «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» និង «ការសម្លុត» ដោយមិនបញ្ចេញឈ្មោះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។ ក្រោយមកលោកបានប្រកាសអំពី «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដោយអំពាវនាវឱ្យមានប្រព័ន្ធលើកកម្ពស់ការរួមបញ្ចូលជាជាងការបំបែក។  កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ចប់ដោយចេញសេចក្តីប្រកាសរួមមួយ ដែលបណ្តាប្រទេសជាសមាជិក បានប្រឆាំងនឹង «វិធានការបង្ខិតបង្ខំជាឯកតោភាគី» រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច ដែលបំផ្លាញច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។ លោក ណារិនដ្រា មូឌី បានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌា ដោយបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មក្នុងចំណោមរដ្ឋជាសមាជិក។ លោកបាននិយាយថា […]
News & អន្តរជាតិ
image_2025-09-03_11-01-44
ប្រទេសចិននៅតែជាទីផ្សារដំឡូងមីដ៏ធំបំផុតរបស់វៀតណាម
ហាណូយ៖ យោងតាមនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥នេះ ប្រទេសចិន គឺជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង៩៥ភាគរយ ជាបរិមាណ និង៩៣ភាគរយ ជាតម្លៃនៃការនាំចេញសរុប។ ដោយសារសារពើភ័ណ្ឌទីផ្សាររបស់ចិនមានកម្រិតខ្ពស់នាពេលបច្ចុប្បន្ន ប្រហែល៤៥ម៉ឺនតោននៃម្សៅដំឡូងមី កំពុងស្តុកទុកនៅកំពង់ផែធំៗរបស់ចិន រួមជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឡាវ និងប្រទេសកម្ពុជា​ បានបង្កើតសម្ពាធប្រកួតប្រជែងដោយផ្ទាល់លើដំឡូងមីរបស់វៀតណាម។ ការធ្វើពិពិធកម្មទីផ្សាររបស់វៀតណាមអាចជួយកាត់បន្ថយសម្ពាធនៃតម្លៃទីផ្សារ។ ក្រុមហ៊ុនវៀតណាមមួយចំនួន កំពុងជំរុញការនាំចេញម្សៅដំឡូងមីទៅកាន់កោះតៃវ៉ាន់ ក្នុងតម្លៃ ១០-១៥ភាគរយ គឺខ្ពស់ជាងការនាំចេញទៅកាន់ប្រទេសចិន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីធំទីពីរសម្រាប់កោះតៃវ៉ាន់ ដែលមានបរិមាណជាងបីម៉ឺនតោន គឺកើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ចំណែកទីផ្សារម្សៅដំឡូងមីរបស់វៀតណាមមានចំនួន១៦ភាគរយ នៃការនាំចូលសរុបរបស់តៃវ៉ាន់ គឺកើនឡើង១៤ភាគរយ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៤។ បន្ថែមពីលើការផ្គត់ផ្គង់រោងចក្រកែច្នៃអាហារ និងក្រុមហ៊ុនផលិតចំណីសត្វ ក្រុមហ៊ុនប្រមូលទិញដំឡូងមីកំពុងរំពឹងថា នឹងចាប់ផ្តើមដំណើរការឡើងវិញនូវរោងចក្រជីវឥន្ធនៈអេតាណុល។ យោងតាមការព្យាករណ៍ បានឱ្យដឹងថា ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីជីវឥន្ធនៈអេតាណុល នឹងឈានចូលដល់ដំណាក់កាលនៃប្រតិបត្តិការពេញលេញ ដើម្បីស្រូបយកដំឡូងមីរបស់វៀតណាម និងកាត់បន្ថយសម្ពាធនៃការនាំចេញ។ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥ ការនាំចូលដំឡូងមី និងម្សៅដំឡូងមីរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយមានការនាំចូលសរុបនៃមុខទំនិញទាំងពីរនេះឈានដល់ ៦,១៩លានតោន មានតម្លៃជាទឹកប្រាក់ចំនួន១,៦៩ពាន់​ គឺកើនឡើង៩១ភាគរយជាបរិមាណ និង២៨ភាគរយជាតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៥ វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីដ៏ធំបំផុតទៅកាន់ប្រទេសចិន ដែលមានចំនួន១,៣៤លានតោន […]
News & អន្តរជាតិ
image_2025-09-03_14-29-05
ការស្ទះផ្លូវឆ្លងកាត់តំបន់កាស្មៀរ ធ្វើឱ្យកសិករឥណ្ឌាបាត់ប្រាក់ចំណូលយ៉ាងច្រើន
ញូវដេលី៖ ការស្ទះផ្លូវឆ្លងកាត់តំបន់កាស្មៀរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យអ្នកដាំផ្លែឈើនៅក្នុងតំបន់នេះ ខាតបង់ប្រាក់ចំណូលយ៉ាងច្រើន ដោយសាររថយន្តដឹកផ្លែប៉ោម​ និងផ្លែសារី ជាង១ ០០០គ្រឿង មិនអាចធ្វើចរាចរឆ្លងកាត់បាន។ ការស្ទះផ្លូវនេះបានកើតឡើងបន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការរអិលបាក់ដី ធ្វើឱ្យខូចផ្លូវជាតិមួយខ្សែ ដែលតភ្ជាប់តំបន់កាស្មៀរទៅទីផ្សារនានាក្នុងប្រទេសឥណ្ឌា។ ទោះបីជាផ្លូវខ្លះនៅតែបើកចំហក៏ដោយ ក៏អាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់ឡើយ ដែលរថយន្ត​នីមួយៗ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ អាច​ដឹក​ផ្លែឈើ​​មាន​តម្លៃ​ពី ១ ៨០០ ទៅ៣ ៦០០ដុល្លារ។ អ្នកដាំប៉ោម និងសារី បានប៉ាន់ប្រមាណថា មានឡានដឹកទំនិញប្រហែល៥០០ ទៅ៨០០គ្រឿង ត្រូវជាប់គាំងនៅតាមដងផ្លូវ។ មន្ត្រី​ចរាចរណ៍នៅតំបន់កាស្មៀរ ​បាន​បញ្ជាក់​ថា ខណៈ​ផ្លូវ​ជាតិមួយចំនួនត្រូវ​បានជួសជុល​ឡើង​វិញ​ក៏ដោយ ការងារជួសជុល​នៅ​តែ​បន្ត​ធ្វើ​តាមទីតាំង​​ជា​ច្រើនកន្លែអ។  ពួកមន្ត្រីចរាចរណ៍ បានរាយការណ៍ថា ចរាចរណ៍នៅលើផ្លូវមួយចំនួនត្រូវបានបើកឱ្យចរាចរឆ្លងកាតើ ប៉ុន្តែបានណែនាំដល់អ្នកធ្វើដំណើរឱ្យពិនិត្យមើលស្ថានភាពផ្លូវឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមការធ្វើដំណើរទៅមុខទៀត។ អាជ្ញាធរ​មូលដ្ឋានបាន​នឹង​កំពុង​បោសសម្អាត​កម្ទេចកម្ទី និង​បង្កើត​ផ្លូវ​ឆ្លងកាត់​ជំនួស​ ដើម្បី​ស្តារ​ផ្លូវ​នេះ​ឡើងវិញ។ អ្នកនាំពាក្យនៅក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីឥទ្ធិពលលើវិស័យសាកវប្បកម្មផងដែរ។  លោក​បាន​បន្ត​ថា រថយន្ត​ដឹក​ផ្លែប៉ោម និងផ្លែសារី​ជាង១ ០០០គ្រឿង​នៅ​តែ​ជាប់​គាំង ​យូរពេក ធ្វើផ្លែឈើចាប់ផ្តើម​ខូច​គុណភាពជាបន្តបន្ទាប់។ លោកបាននិយាយថា ការកកស្ទះចរាចរណ៍នេះគឺជាគ្រោះមហន្តរាយក្នុងពេលប្រមូលផលធំ។ វាមិនមែនគ្រាន់តែជាការរលួយផ្លែឈើនោះទេ វាជាការដួលរលំនៃសេដ្ឋកិច្ច ដែលទ្រទ្រង់ជីវភាពគ្រួសារកសិកររាប់សែននាក់។  លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្នុងមូលដ្ឋានដោះស្រាយបញ្ហា​យានយន្តកកស្ទះ​ជា​បន្ទាន់ ហើយ​ពិចារណា​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ប្រើប្រាស់​ផ្លូវជាតិឡើងវិញ​។ អ្នកដាំដំណាំហូបផ្លែ និងអ្នកជំនួញ បានព្រមានថា ការពន្យារពេលបន្តទៀតធ្វើឱ្យខូចគុណភាពផ្លែឈើ […]
News & អន្តរជាតិ
180979fd9c89d21154fb4da891bbc21b
ម៉ាឡេស៊ី បោសសម្អាត​ចម្ការ​ទុរេន​ខុស​ច្បាប់​ នៅរដ្ឋបាហាំង
កូឡាឡាំពួរ៖ នៅក្នុងយុទ្ធនាការបង្ក្រាបការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ អាជ្ញាធរក្នុងរដ្ឋបាហាំង (Pahang) របស់ប្រទេសម៉ាឡេស៊ី បានបំផ្លាញចោលចម្ការទុរេនខុសច្បាប់លើផ្ទៃដីជាង១០ ០០០ហិកតា នៅក្នុងតំបន់ព្រៃបម្រុងទុក របស់រដ្ឋ ហើយបានចាប់ខ្លួនជនល្មើសចំនួន១២៩នាក់។ ចាប់តាំងពីប្រតិបត្តិការចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៥ អាជ្ញាធរម៉ាឡេស៊ី បានកសាងសំណុំរឿងបានចុះនួន១២ករណីប្តឹងទៅតុលាការ ដែលក្រោយមកបានផ្តន្ទាទោសជនល្មើសដាក់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់រហូតដល់២០០ ០០០រិងគីត ឬសើ្មនឹង៤៧ ៤០០ដុល្លារ។ អភិបាលរដ្ឋបាហាំង បានមានប្រសាសន៍ថា «ការចាប់ខ្លួនទាំងនេះ ឆ្លុះបញ្ចាំងពីជំហរយ៉ាងរឹងមាំរបស់អាជ្ញាធររដ្ឋបាហាំង ដើម្បីបង្ក្រាបអ្នករំលោភយកដីរបស់រដ្ឋជាកម្មសិទ្ធិឯកជន»។ ប្រតិបត្តិការបង្ក្រាបចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចាប់ខ្លួនជនល្មើស៤៥នាក់ និងការបិទផ្លូវចូលទៅកាន់ចម្ការខុសច្បាប់នៅក្នុងតំបន់ព្រៃបម្រុង។  ក្នុងប្រតិបត្តិការនេះ អាជ្ញាធរមូលដ្ឋាន​ក៏​បាន​ឈូស​ឆាយចោល​ដើម​ទុរេនខុសច្បាប់​ប្រមាណ១០៥​ហិកតា ដែលគេលួចដាំ​នៅក្នុង​តំបន់ការពារ​នេះផងដែរ។ នៅជុំវិញតំបន់ព្រៃបម្រុងទុកនេះ ប្រជាជនម៉ាឡេស៊ី​ ឱ្យឈ្មោះថា ជារាជធានីធុរេនរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសពូជស្តេចទុរេន មូសាងឃីង ដែលមានដើមទុរេនសរុបប្រហែល១៥០ ០០០ដើម ដាំដុះនៅលើផ្ទៃដីរបស់រដ្ឋចំនួន២ ០០០ហិកតា។ ការ​ដាំ​ដុះដើមទុរេន​ខុស​ច្បាប់​នៅ​លើ​ដីរបស់​រដ្ឋ​បាន​កើត​មាន​ជា​យូរ​មក​ហើយ​នៅក្នុងតំបន់។  កាលពីខែមេសា ឆ្នាំ២០២៥ ដើមទយរេនជាង១​ ០០០ដើម ត្រូវបានបំផ្លាញចោលក្នុងដំណាក់កាលប្រតិបត្តិការដំបូង ដែលបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាមងពីអ្នកដាំដោយខុសច្បាប់ និងមានប្រតិកម្មពីសមាជិកសភាម៉ាឡេស៊ីថែមទៀតផង។ កាល​ពី​ខែ​ឧសភា អាជ្ញាធរមូលដ្ឋាន​បាន​លាតត្រដាង​ថា ផ្ទៃដីរដ្ឋ១០ […]
News & អន្តរជាតិ
images
ហ្វីលីពីនចង់ឱ្យលើកលែងពន្ធនាំចេញផ្លែដូងទៅកាន់ទីផ្សារអាម៉េរិក
ម៉ានីល៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែខ្នះខ្នែងឱ្យមានការលើកលែងពន្ធពីសហរដ្ឋអាម៉េរិកសម្រាប់ការនាំចេញផ្លែដូង ទៅកាន់ទីផ្សារអាម៉េរិក។ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រូហ្គេ (Cristina Roque) បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងស្វែងរកការលើកលែងពីពន្ធទៅវិញទៅមកសម្រាប់ផលិតផលសំខាន់ៗរបស់ហ្វីលីពីន រួមទាំងដូង និងផលិតផលធ្វើពីផ្លែដូវ»។ ការនាំចេញដូងទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក គឺស្ថិតក្នុងចំណោមផលិតផលរងគ្រោះដោយពន្ធគយចំនួន១៩ភាគរយរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កាល​ពី​ឆ្នាំ​២០២៤ ប្រេង​ដូង ​គឺ​ជាទំនិញ​កសិផល​ដនាំចេញធំជាងគេ​របស់​ហ្វីលីពីន​ទៅ​កាន់ទីផ្សារអាម៉េរិក ដោយ​រក​ចំណូល​បានជាង៥៥៨,៧ លាន​ដុល្លារ។ ក្រៅពីការចរចាជាមួយសហរដ្ឋអាម៉េរិកសម្រាប់ការលើកលែងពីពន្ធនាំចេញផ្លែដូង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានមានប្រសាសន៍ថា ក្រសួងក៏កំពុងផ្តល់ជំនួយដល់អ្នកនាំចេញផ្លែដូង ដែលរងផលប៉ះពាល់ដោយពន្ធរបស់សហរដ្ឋអាម៉េរិក ដើម្បីជួយពួកគេស្វែងរកទីផ្សារថ្មី ឬអ្នកទិញថ្មី។ ខណៈពេលសហរដ្ឋអាម៉េរិក គឺជាទីផ្សារដ៏ធំមួយសម្រាប់ការនាំចេញផ្លែដូង ប្រធានគ្រប់គ្រងអាជ្ញាធរដូងហ្វីលីពីន បានប្រាប់អ្នកសារព័ត៌មានថា មានទីផ្សារផ្សេងទៀត ដែលអ្នកនាំចេញផ្លែដូងហ្វីលីពីនអាចផ្គត់ផ្គង់បានដូចជាអឺរ៉ុប ជប៉ុន និងប្រទេសចិន។ លោក​បាន​បន្ត​ថា​ ​ប្រទេស​ជប៉ុន និងប្រទេស​ចិន ​​យើង​អាច​លក់​ផលិតផល​មួយ​ចំនួនបានដែរ​​។ សម្រាប់​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន តម្រូវការ​ភាគច្រើន ​គឺ​សម្រាប់ផ្លែ​ដូងខ្ចី […]
News & អន្តរជាតិ
cover-story-photo
អ្នកវិភាគថា កំណើនសេដ្ឋកិច្ចហ្វីលីពីនទំនងជាមិនឈានដល់គោលដៅកំណត់នៅឆ្នាំនេះ
អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា កំណើនសេដ្ឋកិច្ចហ្វីលីពីន ទំនងជាមិនឈានដល់ចំណុចកំពូលនៃគោលដៅកើនពី៥,៥ ដល់៦,៥ភាគរយ របស់រដ្ឋាភិបាល នៅឆ្នាំ២០២៥នេះ ចំពេលពន្ធរបស់សហរដ្ឋអាម៉េរិកកើនឡើងខ្ពស់។ ប្រធានមូលនិធិសម្រាប់សេរីភាពសេដ្ឋកិច្ច លោក កាលីកតូ ជីគីយ៉ាំខូ (Calixto V. Chikiamco) បាននិយាយថា ការឈានដល់សញ្ញា៦,៥ ភាគរយ គឺអាចធ្វើទៅបាន ប៉ុន្តែមិនទំនងទេ ដោយសារពន្ធលើការនាំចេញសំខាន់ៗរបស់យើង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចបានកើនឡើង៥,៥ភាគរយ ប្រចាំឆ្នាំក្នុងអំឡុងខែមេសា ដល់ខែមិថុនា ដែលគាំទ្រដោយការស្ទុះងើបឡើងវិញនៃផលិតកម្មកសិកម្ម និងការប្រើប្រាស់ជាលក្ខណៈគ្រួសារកើនលឿនជាងមុន។ សម្រាប់ឆមាសទីមួយ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមមានកម្រិត៥,៤ភាគរយ យឺតជាង៦,២ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ចំណែកលេខាធិការសេដ្ឋកិច្ច លោក អាសេនីយ៉ូ បាលីសាកាន ( Arsenio M. Balisacan) បាននិយាយថា សេដ្ឋកិច្ចហ្វីលីពីនត្រូវតែកើនឡើងដល់៥,៦ភាគរយ នៅឆមាសទីពីរ ដើម្បីសម្រេចបាននូវកម្រិតទាបនៃគោលដៅពេញមួយឆ្នាំ និងកម្រិត៧,៥ភាគរយ ដើម្បីឈានដល់នៃគោលដៅកំណត់។ លោក ជីគីយ៉ាំខូ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋបាលរក្សាស្ថិរភាពមែននោះ លទ្ធភាពគឺថា មិនត្រឹមតែរដ្ឋាភិបាលនឹងមិនអាចសម្រេចបាននូវគោលដៅកំណើនអប្បបរមា៦ភាគរយប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅសម្រេចបាននូវកំណើនតិចជាង៥,៥ភាគរយ។ លោក ចន ប៉ាឡូ […]

កាលវិភាគផ្សព្វផ្សាយ