អន្តរជាតិ
News & អន្តរជាតិ

វៀតណាមរំពឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករ២,៥លានតោនទៅហ្វីលីពីន
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ថា ប្រទេសវៀតណាមរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន២,៥លានតោនទៅកាន់ប្រទេសហ្វីលីពីននៅឆ្នាំនេះ។ ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាមសម្រាប់អង្ករ បានផ្អាកការនាំចូលអង្ករក្នុងអំឡុងពេលបួនខែចុងក្រោយនៃឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ផលិតកម្មស្រូវនៅក្នុងស្រុក។ វិទ្យុសំឡេងវៀតណាម (Voice of Vietnam) បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីនថា ខ្លួនគ្រោងនឹងនាំចូលអង្ករចំនួន៣,៦លានតោននៅឆ្នាំ២០២៦នេះ ដោយភាគច្រើននៃអង្ករនឹងត្រូវយកពីប្រទេសវៀតណាម។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និងលោក ឡឺ ហ្វូគួង ( Le Phu Cuong) ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីន។ សេចក្តីរបាយការណ៍ដដែលនេះ បានបន្ថែមថា ប្រទេសហ្វីលីពីននឹងអនុវត្តវិធានការគ្រប់គ្រងបរិមាណនាំចូលអង្ករនៅឆ្នាំ២០២៦នេះ រួមទាំងពន្ធគយនាំចូលផងដែរ។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានមានប្រសាសន៍ថា […]
News & អន្តរជាតិ

សមាគមស្វាយចន្ទីឥណ្ឌា ព្រួយបារម្ភពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ពីបរទេស
ញូវដេលី៖ សមាគមស្វាយចន្ទីឥណ្ឌា បានលើកឡើងពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កាន់តែច្រើន ជាពិសេសការនាំចូលពីប្រទេសវៀតណាម និងពីប្រទេសក្នុងទ្វីបអាហ្វ្រិក ដោយប្រកាសពន្ធជាផលិតផលមិនមែនគ្រាប់ស្វាយចន្ទី ដើម្បីគេចវេសពីបម្រាមរបស់ប្រទេសឥណ្ឌា។ សមាគមនបានចោទថា ការនាំចូលទាំងនេះកំពុងបំផ្លាញឧស្សាហកម្មស្វាយចន្ទីក្នុងស្រុក តាមរយៈការបំភាន់ភ្នែកអ្នកប្រើប្រាស់ និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ស្ត្រីកម្មករជាងមួយសែននាក់។ សមាគមបានជំរុញឱ្យក្រសួងពាណិជ្ជកម្មឥណ្ឌា ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មនាំចូលផលិតផលខុសច្បាប់ ដើម្បីការពារអ្នកកែច្នៃក្នុងស្រុក។ ទីផ្សារក្នុងប្រទេសឥណ្ឌាឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីនាំចូលពីប្រទេសវៀតណាម និងនាំចូលពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេស ក៏ត្រូវបានប្រើប្រាស់ខុសគោលដៅផងដែរ ដើម្បីបម្រើការនាំចូលផលិតស្វាយចន្ទីខុសច្បាប់។ ដោយពិនិត្យពីការក្លែងបន្លំនាំចូលគ្រាប់ស្វាយចន្ទីពីបរទេស សមាគមស្វាយចន្ទីឥណ្ឌាទាំងអស់បានជំរុញឱ្យក្រសួងពាណិជ្ជកម្មធ្វើអន្តរាគមន៍ភ្លាមៗ និងចាត់វិធានការដើម្បីការពារវិស័យកែច្នៃស្វាយចន្ទីក្នុងស្រុក ព្រោះសកម្មភាពនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កំពុងតែមានសន្ទុះខ្លាំងឡើងៗ។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក រ៉ាម៉ាគ្មឹស្នាន់ (M. Ramakrishnan) លេខាធិការសមាគម បានឱ្យដឹងថា ឧស្សាហកម្មស្វាយចន្ទីឥណ្ឌាកំពុងស្ថិតក្រោមភាពតានតឹងយ៉ាងខ្លាំង ដោយសារតម្លៃស្វាយចន្ទីឡើងខ្ពស់ខុសប្រក្រតី ខណៈតម្រូវការគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅតែមានភាពយឺតយ៉ាវ ដែលធ្វើឱ្យការកែច្នៃស្វាយចន្ទីមានលក្ខណៈត្បិតត្បៀតសម្រាប់អង្គភាពមួយចំនួនធំនៅទូទាំងប្រទេសឥណ្ឌា។ លោកលេខាសមាគមបានលើកឡើងទៀតថា កត្តាចម្បងនៅពីក្រោយទីផ្សារក្នុងស្រុកចុះខ្សោយ គឺការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ក្នុងទ្រង់ទ្រាយធំចូលមកប្រទេសឥណ្ឌា។ ការនាំចូលទាំងនេះ តាមរយៈការប្រកាសលេខកូដថា HSN ដោយប្រកាសគ្រាប់ស្វាយចន្ទីបន្លំជាចំណីសត្វ ជាសំបកស្វាយចន្ទី ឬជាផលិតផលផ្សេងៗ។ ថ្មីៗនេះ ទើបលេចចេញវិធីសាស្ត្រថ្មីមួយបែបទៀត ដែលគ្រាប់ស្វាយចន្ទីឆៅ ត្រូវបានគេប្រកាសដោយកុហក់ថា ជាស្វាយចន្ទីលីងឆ្អិនទៅវិញ។ លោកបានមានប្រសាសន៍ថា ទីផ្សារក្នុងស្រុកឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីស្រស់នាំចូលពីប្រទេសវៀតណាម និងនាំចូលមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសឥណ្ឌា ក៏ត្រូវបានគេប្រើក្នុងគោលបំណងអាក្រក់ ដើម្បីធ្វើជាបណ្តាញលាងគ្រាប់ស្វាយចន្ទីខុសច្បាប់។ យោងតាមលោក […]
News & អន្តរជាតិ

កសិករដាំស្វាយនៅប្រទេសហ្គាណា ជួបផលវិបាកក្នុងការផ្លាស់ប្តូរទម្លាប់ ដើម្បីអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ
អាក្រា៖ ការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងលើប្រព័ន្ធកសិកម្មនៅក្នុងប្រទេសហ្គាណា និងបង្កផលប៉ះពាល់ដល់កសិករតូចតាច ដោយសារភ្លៀងធ្លាក់មិនទៀងទាត់ រយៈពេលរាំងស្ងួតយូរ សីតុណ្ហភាពឡើងកម្តៅ និងមានសត្វល្អិតបំផ្លាញកាន់តែច្រើន។ ការដាំដុះស្វាយកាន់តែមានសារៈសំខាន់នៅក្នុងប្រទេសហ្គាណា ដែលជាដំណាំពាណិជ្ជកម្ម សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅបរទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការផលិតស្វាយនៅតែប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យកសិដ្ឋានតូចតាចពិបាករកប្រាក់ចំណូល។ ការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ បានពិនិត្យមើលពីរបៀប ដែលកសិករដាំស្វាយកំពុងដោះស្រាយចំពោះសម្ពាធទាំងនេះ តាមរយៈការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ។ ប៉ុន្តែ កសិករហ្គាណាភាគច្រើនមិនទាន់ទទួលយកបច្ចេកទេសដាំដុះថ្មីនេះទេ ដោយសារផ្នត់គំនិតរបស់ពួកគាត់ចង់ឃើញលទ្ធផលភ្លាមៗ។ ការស្រាវជ្រាវនេះ បានបង្ហាញទៀតថា កសិករនៅតែមានទម្លាប់ចង់បានផលប្រយោជន៍ជាក់ស្តែងឃើញផ្ទាល់ភ្នែក និងមិនចង់រងចាំយូរ។ គ្រាប់ពូជល្អ ដើមមានគម្លាតល្អ ការតាក់តែងមែក និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យបានត្រឹមត្រូវ គឹជាវិធីសាស្ត្រ ដែលពួកគាត់បានធ្វើស្ទើរគ្រប់គ្នា។ វិធានការទាំងនេះត្រូវផ្សារភ្ជាប់ជាមួយទិន្នផលខ្ពស់ និងកាត់បន្ថយការខូចខាត ហើយតម្រូវឱ្យមានរការវិនិយោគជាមុន ដែលសមស្របតាមទំហំដើមទុនរបស់កសិដ្ឋាន។ ផ្ទុយទៅវិញ ការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតភាពធន់ក្នុងរយៈពេលវែង ដូចជាការទប់ស្កាត់ការច្រោះដី ការដាំគម្របដី និងការរក្សាទុកទឹក គឺពួកគាត់មិនសូវធ្វើឡើយ។ ខណៈពេលវិធីសាស្ត្រគាំទ្រដល់ការរក្សាសំណើមដី ការគ្រប់គ្រងជីជាតិ និងការកាត់បន្ថយហានិភ័យបង្កឡើងដោយអាកាសធាតុ កសិករហ្គាណា ក៏ចេះបន្ថែមកម្លាំងពលកម្ម បន្ថែមបច្ចេកទេសថ្មី និងបន្ថែមធាតុចូលផងដែរ។ មានកត្តាជាច្រើនបង្ហាញពីភាពខុសគ្នានៃកម្រិតទទួលយកក្នុងចំណោមកសិករដាំស្វាយ។ ការអប់រំដើរតួនាទីសំខាន់ណាស់ ដូច្នេះកសិករហ្គាណាត្រូវចំណាយពេលរៀនសូត្រ និងមានគោលជំហរច្បាស់លាស់ជាងមុន ដើម្បីមានសមត្ថភាពអាចវាយតម្លៃហានិភ័យបង្កឡើយដោយអាកាសធាតុ […]
News & អន្តរជាតិ

ហ្វីលីពីនគ្រោងនាំចូលអង្ករ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ព្រោះការផ្គត់ផ្គង់មិនទាន់គ្រប់
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។ លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។ កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។ លោក […]
News & អន្តរជាតិ

ហ្វូងគោរាប់ម៉ឺនក្បាលបានងាប់ ឬបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងអូស្ត្រាលី
រដ្ឋឃ្វីនឡែន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតបានវាយប្រហារលើស្ថានីយចិញ្ចឹមសត្វធំៗ ស្ថិតនៅក្នុងរដ្ឋឃ្វីនឡែន ភាគខាងជើងប្រទេសអូស្ត្រាលី ដោយបានសម្លាប់ហ្វូងគោរាប់ម៉ឺនក្បាល ចំណែកហ្វូងគោរាប់ពាន់ក្បាលទៀត កំពុងបាត់ខ្លួននៅក្នុងផ្ទៃទឹកល្ហល្ហាចធំដាច់កន្ទុយភ្នែក។ យោងតាមតួលេខរបស់នាយកដ្ឋានឧស្សាហកម្មចម្បង នៅរដ្ឋឃ្វីនឡែន បានឱ្យដឹងកាលពីពាក់កណ្តាលសប្តាហ៍មុនថា ទឹកជំនន់បាននិងកំពុងជន់លិចផ្ទៃដីរាប់លានហិកតាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដោយគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសត្វគោប្រមាណ២៩ ២៤០ក្បាល បានងាប់ និងបាត់ខ្លួននៅក្នុងទឹក។ ប៉ុន្តែ អ្នកជំនាញខាងវិភាគសាច់បសុសត្វ និងជាអ្នកប្រឹក្សាយោបល់ នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា តួលេខគោងាប់ ឬបាត់ខ្លួន អាចឈានដល់ជិត៥០ ០០០ក្បាល ដែលផលប៉ះពាល់ពិតប្រាកដនឹងច្បាស់នៅពេលទឹកស្រកទៅវិញ។ រដ្ឋឃ្វីនឡែន ដែលជាតំបន់បង្កាត់ពូជគោ ដូច្នេះកូនគោអាចឈឺងាប់ដោយសារជំងឺ។ ចំណែកក្រុមហ៊ុនកសិកម្មអូស្ត្រាលី (Australia Agricultural Company-AACo.) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ទៃដីដ៏ធំល្វឹងល្វើយ និងចិញ្ចឹមគោច្រើងជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានគ្រប់ស្ថានីយ៍ប្រមូលផ្តុំគោទាំងបីកន្លែង និងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ជន់លិចខាងលើនេះ ត្រូវបានចល័តទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែនៅពេលនេះមិនមានមធ្យោបាយណាមួយ ដើម្បីវាយតម្លៃឱ្យច្បាស់លាស់អំពីផលប៉ះពាល់លើសត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់នេះឡើយ។ ក្រុមហ៊ុន បាននិយាយថា «សុវត្ថិភាពរបស់ប្រជាជន និងសុខុមាលភាពសត្វ ក៏ដូចជាការគាំទ្រដល់សហគមន៍មូលដ្ឋានរបស់យើង គឺជាការងារអាទិភាពខ្ពស់បំផុត»។ […]
News & អន្តរជាតិ

ការនាំចេញដ៏រឹងមាំធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី កើនឡើងដល់៣៨,៥ពាន់លានដុល្លារ
ហ្សាការតា៖ យោងតាមទិន្នន័យ ដែលចេញផ្សាយ កាលពីដើមខែមករា ឆ្នាំ២០២៦ ដោយទីភ្នាក់ងារស្ថិតិកណ្តាល បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាអតិរេកពាណិជ្ជកម្មកើនឡើងចំនួន៣៨,៥៤ពាន់លានដុល្លារ គិតពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ៣៨ ៣២៤ពាន់លានដុល្លារ។ ទិន្នន័យក៏បានបង្ហាញទៀតថា អតិរេកនេះកើនឡើងដោយពាណិជ្ជកម្មមិនមែនជាចំណូលបានមកពីប្រេង និងឧស្ម័ន ដែលមានអតិរេកចំនួន៥៦,១៥ពាន់លានដុល្លារ ខណៈពេលចំណូលបានមកពីវិស័យប្រេង និងឧស្ម័ន ជាមានឱនភាពទៅវិញ គឺមានទឹកប្រាកើចំនួន១៧,៦១ពាន់លានដុល្លារ។ ចំណែកការនាំចូលសរុបរបស់ឥណ្ឌូណេស៊ី ក្នុងអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០២៥ មានទឹកប្រាក់ចំនួន២១៨,០២ពាន់លានដុល្លារ គឺកើនឡើង២,០៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ ការនាំចូលមិនមែនប្រេង និងឧស្ម័ន មានទឹកប្រាក់ចំនួន១៨៨,៦១ពាន់លានដុល្លារ គឺកើនឡើង៤,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការនាំចេញសរុបក្នុងរយៈពេលដូចគ្នានេះ មានទឹកប្រាក់ចំនួន២៥៦,៥៦ពាន់លានដុល្លារ ដែលជាកំណើនចំនួន៥,៦១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញមិនមែនប្រេង និងឧស្ម័ន នៅក្នុងឆ្នាំ២០២៥ បានកើនដល់ទំហំទឹកប្រាក់២៤៤,៧៥ពាន់លានដុល្លារ គឺកើនឡើង៧,០៧ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិននៅតែជាគោលដៅធំបំផុតរបស់ឥណ្ឌូណេស៊ី សម្រាប់ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ដោយការនាំចេញមានតម្លៃ៥៨,២៤ពាន់លានដុល្លារ។ តួលេខនេះតាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន២៨,១៤ពាន់លានដុល្លារ និងឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ចំនួន១៦,៤៤ពាន់លានដុល្លារ។ ដូច្នេះ បើបូករួមបញ្ចូលគ្នា នោះទីផ្សារទាំងបីមានចំនួន៤ ភាគរយនៃការនាំចេញសរុបនៃផលិតផលមិនមែនប្រេង […]
News & អន្តរជាតិ

ប្រទេសឈីលី លុបបំបាត់សត្វរុយទិចផ្លែ ជិតផុតពូជ
សាន់ទីអាហ្គូ៖ យុទ្ធនាការត្រួតពិនិត្យរួមគ្នារបស់ប្រទេសឈីលី បាននាំឱ្យតំបន់ផលិតផ្លែឈើដ៏ធំមួយអាចលុបបំបាត់សត្វរុយទិចផ្លែឈើ ជិតផុតពូជ ព្រមទាំងកាត់បន្ថយអត្រាផ្ទុះសត្វល្អិតបំផ្លាញនៅទូទាំងប្រទេស និងពង្រឹងការការពារសម្រាប់អ្នកដាំដុះ និងការនាំចេញផលិតផលផ្លែឈើ។ ក្រសួងកសិកម្មរបស់ប្រទេសឈីលី បាននិយាយថា យុទ្ធនាការលុបបំបាត់សត្វរុយទិចផ្លែឈើនៅតំបន់ធ្វើកសិកម្មមួយ ដែលផលិតផ្លែឈើច្រើនជាងគេ កំពុងតែបោះជំឈានទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃនេះនៅទូទាំងប្រទេស។ ដឹកនាំដោយសេវាកសិកម្ម និងបសុសត្វ កម្មវិធីនេះបានកាត់បន្ថយការរីករាលដាលសត្វល្អិតចង្រៃនៅទូទាំងប្រទេសពី៧០ករណី ធ្លាក់មកនៅត្រឹម៣៩ករណី ក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ដោយចំណាយថវិកាជាង២,៣លានដុល្លារ។ ប្រតិបត្តិការនេះ រួមមានការបង្កើតតំបន់ចត្តាឡីស័កប្រវែង៧,២គីឡូម៉ែត្រ ដែលការពារដីចម្ការផ្លែឈើបានប្រហែល៤ ៥០០ហិកតា និងមានកសិករដាំដុះជិត២០០នាក់។ ចំពោះករណីសត្វរុយទិចផ្លែនៅសេសសល់ខ្លះ នឹងត្រូវបំបាត់ចោលជាផ្លូវការ ហើយចំនួននៃករណីបំផ្លាញដំណាំទូទាំងប្រទេសឈីលី ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣៥ករណីប៉ុណ្ណោះ។ នៅកម្រិតថ្នាក់ប្រទេស ការផ្ទុះឡើងនូវសត្វរុយទិចផ្លែ មានចំនួន៣៤ករណីត្រូវបានលុបបំបាត់រួចហើយ ដែលស្មើនឹងពាក់កណ្តាលនៃករណីរកឃើញសត្វល្អិតចង្រៃទាំងអស់រហូតមកដល់ពេលនេះ។ វិធានការត្រួតពិនិត្យរួមមាន ការឃ្លាំមើល ការដាក់អន្ទាក់ ការវិភាគរបស់មន្ទីរពិសោធន៍ ការបោសម្អាតនៅតាមទីវាល និងការដោះលែងសត្វល្អិតគ្មានមេរោគ។ ព្រមជាមួយគ្នានេះដែរ យន្តការគាំទ្រក៏ត្រូវបានអនុវត្តផងដែរ។ គម្រោងធានារ៉ាប់រងគ្រោះមហន្តរាយកសិកម្មត្រូវបានអនុវត្តនៅតាម១៨តំបន់ ដែលមានសត្វរុយទិចផ្លែកើតឡើងនៅឆ្នាំ២០២៥ ព្រមទាំងផ្តល់សំណងដល់ម្ចាស់ដំណាំចំពោះការខូចខាតផ្លែឈើរបស់ពួកគាត់ផងដែរ។ ចំណែកការគ្រប់គ្រងតាមច្រកព្រំដែនប្រទេសឈីលី នៅតែជាវិធានការសំខាន់បំផុតសម្រាប់បង្ការសត្វល្អិតឆ្លងដែន។ អាជ្ញាធរត្រួតពិនិត្យតាមព្រំដែនប្រទេសឈីលី បានរឹបអូសផលិតផលកសិកម្ម ដែលនាំចូលដោយខុសច្បាប់ជាង៣៥៨តោន ស្របពេលពង្រឹងការស្ទាក់ចាប់ពិនិត្យមើលសត្វល្អិតនៅក្នុងកសិផលនាំចូលតាមព្រំដែន។ មន្ត្រីរដ្ឋាភិបាលឈីលី នៅតែបន្តជំរុញឱ្យសាធារណជនកុំនាំចូល ឬទិញផលិតផលផ្លែឈើណា ដែលមានប្រភពដើមមិនច្បាស់លាស់ ឬនាំចូលដោយខុសច្បាប់ ដោយសង្កត់ធ្ងន់ថា […]
News & អន្តរជាតិ

បារាំងទប់ស្កាត់ការនាំចូលផ្លែឈើ ដែលមានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត
ប៉ារីស៖ ប្រទេសបារាំងបានប្រកាសពីផែនការផ្អាកការនាំចូលផ្លែឈើស្រស់ៗមួយចំនួន ដែលត្រូវបានរកឃើញថា មានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត ហើយត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺគ័កនូ (Sebastien Lecornu) បានមានប្រសាសន៍ថា លោកប្រធានាធិបតីបារាំងនឹងចេញក្រឹត្យមួយ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលផ្លែឈើណាមានផ្ទុកសំណល់ថ្នាំគីមីពុល ដោយវិធានការនេះត្រូវបានរឹតបន្តឹងជុំវិញការការពារអ្នកប្រើប្រាស់ និងការពារគោលនយោបាយកសិកម្មរបស់ប្រទេសបារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីបារាំង បានមានប្រសាន៍ថា ការផ្អាកនេះនឹងអនុវត្តចំពោះផ្លែឈើណាមានសំណល់សារធាតុថ្នាំគីមីចំនួនបួនប្រភេទ ដែលត្រូវបានហាមឃាត់ នៅក្នុងសហភាពអឺរ៉ុប មានដូចជា ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim)។ នៅពេលក្រឹត្យនេះចូលជាធរមាន ការនាំចូលផ្លែឈើស្រស់ៗណាមានសំណល់ថ្នាំពុលទាំងនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសបារាំងទៀតទេ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល វិធានការនេះគ្របដណ្តប់លើផ្លែឈើជាច្រើនប្រភេទ ដែលត្រូវនាំចូលប្រទេសបារាំង រួមមានផ្លែបឺរ ស្វាយ ផ្លែត្របែក ផ្លែក្រូចឆ្មារ ទំពាំងបាយជូរ និងផ្លែប៉ោម។ ទំនិញទាំងនេះមានប្រភពមកពីបណ្តាប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង និងមកពីតំបន់ផ្សេងទៀត ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ លោក សេបាស្ទៀន ឡឺគ័កនូ បានពិពណ៌នាអំពីការសម្រេចចិត្តនេះថា នេះគ្រាន់តែជាជំហានទីមួយ បម្រើឱ្យគោលបំណងពីរ។ […]
News & អន្តរជាតិ

ការនាំចេញផ្លែស្រកានាគរបស់វៀតណាមធ្លាក់ចុះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ
ហាណូយ៖ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ដែលធ្លាប់រកបានប្រាក់ចំណូលជាង១ ០០០លានដុល្លារក្នុងមួយឆ្នាំ បែរជាធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ។ យោងតាមភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល១១ខែដំបូង កាលពីឆ្នាំ២០២៤ បានធ្លាក់ចុះ០,៨ ភាគរយ មកនៅត្រឹមទឹកប្រាក់៤៨៥,២លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់ តាំងពីឆ្នាំ២០១៤។ ការនាំចេញប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៤-២០១៨ មានទឹកប្រាក់ចំនួនជាង ១ ០០០លានដុល្លារ។ ប៉ុន្តែការនាំចេញនាពេលនោះ បានឈានដល់កម្រិតកំពូលនៅឆ្នាំ២០១៨ ដោយរកប្រាក់ចំណូលបានចំនួន១,៣ពាន់លានដុល្លារ។ ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគរបស់វៀតណាម បានចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះ ដោយសារទីផ្សារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រែប្រួលលឿនពេក។ ចំណែកប្រទេសចិន នៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដោយទទួលបានប្រាក់ចំណូលជាង៣០១,៧លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដែលមានចំនួនប្រហែល៦២ភាគរយនៃបរិមាណសរុប។ ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការនាំចូលថយចុះ ខណៈពេលការផ្គត់ផ្គង់ក្នុងស្រុកកាន់តែមានច្រើនឡើងៗ។ ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីជាច្រើនទៀតមានកំណើន ដូចជាទីផ្សារនៅក្នុងប្រទេសឥណ្ឌា រកចំណូលបានជិត៤១,៨លានដុល្លារ កើនឡើង៦,៤ភាគរយ ខណៈការនាំចេញទៅកាន់ប្រទេសថៃ បានកើនឡើង៧១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាំចេញផ្លែស្រកានាគវៀតណាម បាននិយាយថា ការផ្គត់ផ្គង់ជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។ ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខ្លួនយ៉ាងច្រើន ដោយមានទិន្នផលប្រហែល១,៦លានតោនក្នុងមួយឆ្នាំ គឺច្រើនជាងវៀតណាមរាប់រយពាន់តោន និងស្ទើរតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយហេតុនេះធ្វើឱ្យតម្រូវការនាំចូលកាន់តែរួមតូចតែម្តង។ […]
News & អន្តរជាតិ

អូស្ត្រាលីនឹងលុបចោលពន្ធ១០០ភាគរយ លើការនាចូលទំនិញរបស់ឥណ្ឌា
ញូវដេលី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសអូស្ត្រាលីនឹងមិនគិតពន្ធចំពោះការនាំចេញទាំងអស់របស់ឥណ្ឌា ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដូច្នេះថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រទេសអូស្ត្រាលី នឹងមិនគិតពន្ធ១០០ភាគរយ សម្រាប់ការនាំចេញរបស់ឥណ្ឌាទេ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀងនេះ បានផ្តល់នូវកំណើននាំចេញប្រកបដោយចីរភាព ការចូលប្រើប្រាស់ទីផ្សារកាន់តែស៊ីជម្រៅ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញរបស់ឥណ្ឌា មានដូចជា សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ និងកម្មករផងដែរ»។ ឥណ្ឌា និងអូស្ត្រាលី បានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត។ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកិច្ចព្រមព្រៀង ដែលគ្របដណ្តប់លើបញ្ហាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរកំពុងចូលរួមក្នុងការចរចាសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងមានវិសាលភាពកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងចំនួនប្រាំបីភាគរយ ក្នុងឆ្នាំ២០២៤ និង២០២៥ ដែលធ្វើឲ្យតុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាបានល្អប្រសើរឡើង ដោយមានកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យផលិតកម្ម សារធាតុគីមី វាយនភណ្ឌ ផ្លាស្ទិច ឱសថ […]
News & អន្តរជាតិ

ចិនជំរុញការនាំចេញប្រេងសណ្តែកសៀងទៅឥណ្ឌា ឱ្យបានកាន់តែច្រើន
ហាណូយ៖ ផលិតផលប្រេងឆារបស់ប្រទេសចិនកំពុងហូរចូលប្រទេសឥណ្ឌា ស្របពេលចិននៅតែបន្តនាំចូលសណ្តែកសៀងក្នុងបរិមាណច្រើនលើសលប់ពីប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយឥឡូវនេះ ចិនត្រូវនាំចូលសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ខណៈតម្រូវការក្នុងស្រុកចាប់ផ្តើមចុះខ្សោយ។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ប្រទេសចិនបាននាំចេញប្រេងសណ្តែកសៀង ចំនួន៧០ ៨៧៧តោន ដែលភាគច្រើននាំចូលទៅកាន់ប្រទេសឥណ្ឌា។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ចិនបាននាំចេញប្រេងសណ្តែកសៀងរហូតដល់៣២៩ ០០០តោន គឺជាបរិមាណច្រើនជាងជិតបីដងបើប្រៀបធៀបជាមួយបណ្តាឆ្នាំកន្លងមក។ ដោយសារប្រទេសចិនបាននិងបន្តទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីការផ្អាកពាណិជ្ជកម្មបណ្តោះអាសន្ន ហើយស្របពេលទំនាក់ទំនងជាមួយប្រទេសឥណ្ឌាមានភាពប្រសើរឡើងវិញ ធ្វើឱ្យទំហំពាណិជ្ជកម្មនឹងកើនឡើង។ សម្រាប់ប្រទេសឥណ្ឌាវិញ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន មានប្រយោជន៍ដល់សេដ្ឋកិច្ច និងកាត់បន្ថយតម្លៃដឹកជញ្ជូន ព្រោះប្រេងសណ្តែកសៀងរបស់ប្រទេសចិន មានគុណភាពល្អដូចគ្នានឹងប្រេសណ្តែកសៀងរបស់ប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយមានតម្លៃថោកជាងពី១០ ទៅ១៥ ដុល្លារក្នុងមួយតោន។ ចំណែករយៈពេលដឹកជញ្ជូនវិញ ត្រូវចំណាយត្រឹមតែពី១០ ទៅ១២ថ្ងៃប៉ុណ្ណោះ អាចចូលដល់ ភាគខាងកើតរបស់ប្រទេសឥណ្ឌា គឺលឿនជាងពី៥០ ទៅ៦០ថ្ងៃ សម្រាប់ការដឹកជញ្ជូនពីប្រទេសប្រេស៊ីល ឬពីប្រទេសអាហ្សង់ទីន។ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ មានបរិមាណប្រហែល ៧០ ០០០តោន ហើយអាចកើនឡើងប្រហែល១២ ០០០តោនថែមទៀត។ ក្នុងរយៈពេលប្រាំមួយខែ ក្នុងឆ្នាំ២០២៦ ប្រទេសចិនអាចផ្គត់ផ្គង់ប្រេងសណ្តែកសៀងឱ្យប្រទេសឥណ្ឌាបានរហូតដល់៣៥០ ០០០តោន។ ដូច្នេះ ប្រទេសចិននឹងក្លាយជាប្រភពផ្គត់ផ្គង់ប្រេងសណ្តែកសៀងធំទីបីរបស់ប្រទេសឥណ្ឌា។ ប្រទេសចិនផលិតប្រេងសណ្តែកសៀងប្រហែល២០លានតោន […]
News & អន្តរជាតិ

ផលិតផលកសិកម្មវៀតណាមត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់គុណភាព
ហាណូយ៖ ការធ្លាក់ចុះយ៉ាងច្រើននូវការព្រមានរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៥ បញ្ជាក់ឱ្យឃើញនូវសញ្ញាវិជ្ជមានសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម នាពេលអនាគត។ បើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកវៀតណាម បានឱ្យដឹងថា ចំនួននៃការព្រមានដែលចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងផលិតផលកសិកម្ម និងម្ហូបអាហារវៀតណាម បានធ្លាក់ចុះជិតពាក់កណ្តាល នៅឆ្នាំ២០២៥។ ពីការព្រមានចំនួន១១៤ ក្នុងឆ្នាំ២០២៤ សហភាពអឺរ៉ុបបានចេញការព្រមានត្រឹមតែ៦០ប៉ុណ្ណោះ នៅឆ្នាំ២០២៥ គឺធ្លាក់ចុះ៤៨ភាគរយ។ សម្រាប់ទីផ្សារមួយ ដែលល្បីល្បាញដោយសារតម្រូវការសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ យ៉ាងតឹងរ៉ឹង។ តួលេខនេះឆ្លុះបញ្ចាំងពីភាពល្អប្រសើរឡើងវិញ គួរឱ្យកត់សម្គាល់នៃគុណភាពផលិតផលកសិកម្មវៀតណាម និងកម្រិតនៃការអនុលោមតាមច្បាប់របស់អឺរ៉ុប។ អនុប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម លោកវេជ្ជបណ្ឌិត ង៉ូ សួនណាំ (Ngo Xuan Nam) បានលើកឡើងថា ការថយចុះនៃការព្រមានរបស់សហភាពអឺរ៉ុបបង្ហាញថា ការធ្វើអាជីវកម្ម និងប្រជាជនក្នុងមូលដ្ឋានបានចាប់ផ្តើមអនុវត្តវិធីសាស្រ្តសល្អជាងមុន ចំពោះការនាំចេញ ដោយធានាការអនុលោមតាមច្បាប់ចាប់ពីដំណាក់កាលផលិតកម្ម ដោយមិនពិបាដោះស្រាយបញ្ហាបន្ទាប់ពីផលិតផលបានចូលដល់ទីផ្សាររួចហើយ។ សហភាពអឺរ៉ុប គឺជាទីផ្សារមួយ ដែលតែងតែផ្លាស់ប្តូរបទប្បញ្ញត្តិលើសំណល់ថ្នាំសម្លាប់សត្វល្អិត ថ្នាំអង់ទីប៊ីយោទិច សារធាតុបន្ថែម និងការតាមដានផលិតផល។ សូម្បីតែការកែតម្រូវតិចតួចនៃកម្រិតបច្ចេកទេសក៏អាចបង្កឱ្យមានហានិភ័យនៃការព្រមានភ្លាមៗដែរ។ យោងតាមរបាយការណ៍ ចុងឆ្នាំ២០២៥ របស់ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ […]
