News & អន្តរជាតិ
image_2025-05-30_12-58-36
ឡាវកំណត់គោលដៅឆ្នាំ២០២៥ ផលិតម្ហូអាហារឱ្យបាន៥៧៧,០០០តោន ដើម្បីធានាសន្តិសុខស្បៀងក្នុងប្រទេស
ទីក្រុងវៀងច័ន្ទ៖ រដ្ឋាភិបាលឡាវបានប្រកាសពីផែនការបង្កើនការផលិតសាច់ ត្រី និងស៊ុតរបស់ប្រទេសឡាវ ឱ្យកើនដល់បរិមាណ៥៧៧,០០០តោននៅឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសន្តិសុខម្ហូបអាហារ និងក្នុងគោលបំណងធានាថា ក្នុងមួយឆ្នាំប្រជាជនឡាវគ្រប់រូបអាចទទួលបានយ៉ាងតិច៧៣គីឡូក្រាមនៃម្ហូបអាហារចំបាច់។ យោងតាមនាយកដ្ឋានបសុសត្វ និងនេសាទនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ បានឱ្យដឹងថា​ គោលដៅជាតិសម្រាប់ឆ្នាំ២០២៥ រួមមានការផលិតសាច់ឱ្យបានចំនួន២៨៤ ៦០០តោន ត្រីចំនួន២៣៧ ០០០តោន និងស៊ុតចំនួន៥៥ ៤០០តោន។ សារព័ត៌មានរបស់ឡាវ បានចេញផ្សាយនាពេលថ្មីៗកន្លងមកនេះថា កាលពីឆ្នាំ២០២៤ កសិករឡាវនៅទូទាំងប្រទេស បានផលិតម្ហូបអាហារចំនួន៧៨៦​ ០០០តោន គឺលើសពីតម្រូវការទូទាំងប្រទេសចំនួន៥៣១ ០០០តោន។ ផលិតផលសត្វបក្សីមានបរិមាណចំនួន១៣៤ ០៨១តោន ដែលកើនឡើងជិតស្មើពីរដងនៃតួលេខប៉ាន់ស្មានចំនួន៦៧​ ៥៧៤តោន សម្រាប់តម្រូវការក្នុងឆ្នាំ២០២៤។  ចំណែកផលិតសាច់គោ ក៏បានកើនលើសពីការរំពឹងទុកផងដែរ ដោយមានបរិមាណចំនួន៣៩ ៦៨៥តោន លើសតម្រូវការចំនួន៣២​ ៤៤៦តោន ចំណែកផលិតផលសាច់ជ្រូកវិញ បានកើនដល់ចំនួន១៣៧ ៩០៨តោន ដែលលើសពីតម្រូវការចំនួន១២៩ ២៥១តោន។ រីឯផលិតផលសាច់ក្របី និងសាច់ត្រី ក៏កើនលើសតម្រូវការក្នុងស្រុកផងដែរ ដោយសាច់ក្របីលើសពីតម្រូវការជាង១​ ២០០តោន ហើយផលិតផលត្រីបានកើនឡើងដល់៤០៨ ៦៤២តោន គឺកើនឡើងលើសជិតពីរដងនៃការប៉ាន់ស្មាន ដែលមានត្រឹមតែជាង២០៥ ០០០តោនប៉ុណ្ណោះ។ ទោះបីជាមានទិន្នផលសាច់សត្វលើសពីតម្រូវការក្នុងស្រុកដ៏ច្រើនក៏ដោយ ក៏ប្រទេសឡាវនៅតែប្រឈមមុខនឹងកង្វះខាតស៊ុតបក្សីដដែល។  […]
News & អន្តរជាតិ
image_2025-05-30_15-12-03
ហ្វីលីពីនទទួលបានជំនួយឥតសំណងពីកូរ៉េខាងត្បូង១៦លានដុល្លារ សម្រាប់វិស័យវារីវប្បកម្ម និងកសិពាណិជ្ជកម្ម
ម៉ានីល៖ ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង កំពុងសហការគ្នាក្នុងការអនុវត្តជំនួយឥតសំណងមានទឹកប្រាក់ចំនួន១៦លានដុល្លារសម្រាប់គម្រោងចំនួនពីរ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្ម និងពង្រឹងសមត្ថភាពផ្នែកអាជីវកម្មកសិឧស្សាហកម្ម តាមសហគមន៍អ្នកនេសាទនៅមូលដ្ឋាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា ជំនួយដែលបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ ហៅកាត់ថា Koicaនឹងជួយសម្រួលដល់ការអនុវត្តគម្រោងច្រើនឆ្នាំសម្រាប់កសិករ និងអ្នកនេសាទហ្វីលីពីន។ បណ្តាញសារព័ត៌មានហ្វីលីពីន បានធ្វើសេចក្តីរាយការណ៍ថា​  ការងារគម្រោងទីមួយ គឺការកសាងសមត្ថភាពសម្រាប់អភិវឌ្ឍវិស័យវារីវប្បកម្ម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជនហ្វីលីពីន ដែលរស់នៅក្នុងកោះ ឃ្វីម៉ារ៉ាស (Guimaras) ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានិល។  ចំណែកគម្រោងទាំងពីរ មានគោលបំណងជួយប្រជានេសាទអាចបង្កើនប្រាក់ចំណូលតាមរយៈការជំរុញផលិតកម្មវារីវប្បកម្ម និងពង្រីកខ្សែសង្វាក់តម្លៃសម្រាប់រយៈពេលប្រាំពីរឆ្នាំ។ គំនិតផ្តួចផ្តើមនេះ ដែលបានទទួលជំនួយឥតសំណងចំនួន១០លានដុល្លារ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវារីវប្បកម្ម ដូចជាប្រព័ន្ធភ្ញាស់ពូជត្រី និងស្រះសាកល្បងសម្រាប់ចិញ្ចឹមប្រភេទសត្រី ដែលមានតម្លៃខ្ពស់នៅលើទីផ្សារ។ គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការផ្ទេរបច្ចេកវិទ្យាវារីវប្បកម្មកម្រិតខ្ពស់ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងការអភិវឌ្ឍរចនាសម្ព័ន្ធប្រតិបត្តិការអាជីវកម្មសម្រាប់សហគមន៍អ្នកនេសាទត្រី។ ចំណែកគម្រោងទីពីរ គឺជាគម្រោងអភិវឌ្ឍន៍កសិពាណិជ្ជកម្មសម្រាប់សហគមន៍ ដែលមានទឹកប្រាក់ចំនួនប្រាំមួយលានដុល្លារ ដើម្បីលើកកម្ពស់ជីវភាព និងបង្កើនប្រាក់ចំណូលដល់កសិករក្នុងកោះ លូហ្សូន​ (Luzon) ស្ថិតនៅខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។  គម្រោងនេះនឹងផ្តោតសំខាន់លើការងារធ្វើពិពិធកម្មប្រភពចំណូលរបស់កសិករ និងជំរុញសកម្មភាពដាំដុះរបស់ពួកគាត់។ គម្រោងនេះនឹងកសាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាជីវកម្មកសិឧស្សាហកម្មមួយកន្លែងផងដែរ ដើម្បីជួយពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាកសិកម្មហ្វីលីពីន។ ភាគីទាំងពីរនឹងបើកវគ្គបណ្តុះបណ្តាល និងផ្តួចផ្តើមគំនិតសម្រាប់កសាងសមត្ថភាពផ្សេងទៀត ដូចជាណែនាំឱ្យចេះធ្វើអន្តរាគមន៍កសិកម្ម និងជំរុញសកម្មភាពកសិឧស្សាហកម្ម ដើម្បីគាំទ្រកសិករឱ្យក្លាយជាអ្នកទទួលបានផលប្រយោជន៍ពិតប្រាកដពីគម្រោងទាំងពីរនេះ។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា […]
News & អន្តរជាតិ
rice-export---hanoi-time_nw
វៀតណាមដាក់ចេញវិធានការលើកកម្ពស់ការនាំចេញអង្ករ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ
ហាណូយ៖ ក្រសួង​ឧស្សាហកម្ម ​និងពាណិជ្ជកម្ម​វៀតណាម ​បានប្រកាស​វិធានការ​ថ្មី​មួយ​ចំនួន​ដើម្បី​លើក​កម្ពស់​ការ​នាំ​ចេញ​អង្ករ​ដល់​ឆ្នាំ​២០៣០ ដោយ​ក្នុងនេះបានផ្តោត​លើ​ការ​ត្រួតពិនិត្យ​ ការ​អនុវត្ត​យុទ្ធសាស្ត្រ​នាំ​ចេញ​ និង ​ការ​ជំរុញ​ពាណិជ្ជកម្មជាដើម។ យោងតាមទីភ្នាក់ងារ​ព័ត៌មានរបស់បារាំង AFP រាយការណ៍​ពី​ទីក្រុង​ហាណូយ បានឱ្យដឹងថា​ ប្រទេស​វៀតណាម​នាពេលថ្មីៗកន្លងមកនេះ ​​ នៅក្នុង​កិច្ចប្រជុំ​នៅ​ខេត្ត ទៀនយ៉ាង (Tien Giang)​ បានដាក់ចេញវិធានការសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេស។ នៅក្នុងកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងមុន​មានការ​ពង្រីក​ការ​ចរចា  និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ រួមទាំងការលុបបំបាត់បញ្ហាភ័ស្តុភារកម្ម និងបទប្បញ្ញត្តិ ដែលបង្កើតបញ្ហាដល់វិស័យនាំចេញរបស់វៀតណាម។ លើសពីនេះ ខេត្ត ទៀនយ៉ាង មានទីតាំងយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏រឹងមាំ ទាំងផ្លូវថ្នល់ និងផ្លូវទឹក មានរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃធំៗប្រមាណ២០០កន្លែង ដែលអាចផលិតអង្ករបានយ៉ាងហោចណាស់បីលានតោនក្នុងមួយឆ្នាំ និងរកបានប្រាក់ចំណូលពីការនាំចេញប្រមាណ១០០លានដុល្លារ។ លោក លូ វីនហ្វី (Lu Wen Phi)ប្រធាន​ការិយាល័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ត ទៀនយ៉ាង បាន​និយាយ​ថា ដើម្បី​សម្រេច​បាន​នូវ​កំណើន​រយៈពេល​វែង អ្នក​នាំ​ចេញ និង​ពាណិជ្ជករ​ ត្រូវ​តែ​អភិវឌ្ឍ​ផលិតកម្ម​វត្ថុធាតុដើម។ ជាមួយគ្នានេះត្រូវកែលម្អរោងចក្រ ធ្វើទំនើបកម្មខ្សែចង្វាក់ផលិតកម្ម បង្កើនសមត្ថភាពដំណើរការ និងពង្រឹងសក្តានុពលហិរញ្ញវត្ថុ។ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ឬចន្លោះខែមករា […]
News & អន្តរជាតិ
9516feec850ea83208687fea51992446
ប្រទេសអូស្ត្រាលីនៅសល់ស្រូវសាលីច្រើន ដោយសារចិនលែងសូវទិញ
ទីក្រុងកង់បេរ៉ា៖ ស្រូវសាលីរបស់អូស្ត្រាលីទំនងជានឹងសល់ច្រើនជាងឆ្នាំមុន ដោយសារតែការកាត់បន្ថយនៃការនាំចូលរបស់ចិន និងការប្រកួតប្រជែងពីការផ្គត់ផ្គង់ដ៏ច្រើនចេញពីក្រុមហ៊ុននាំចេញ ដែលជាគូប្រជែងរបស់រុស្ស៊ី។ អ្នកវិភាគ និងពាណិជ្ជករ​អូស្ត្រាលី បាននិយាយថា ការលក់ចេញស្រូវសាលីនៅក្នុងស្តុក ដើម្បីសម្អាតឃ្លាំងសម្រាប់ស្រូវសាលីទើបប្រមូលផលថ្មី នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចលក់មិនអស់ទេ​ ព្រោះការផ្គត់ផ្គង់ស្រូវសាលី​ច្រើនពេកនៅទូទាំងពិភពលោក។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានដកស្រង់ទិន្នន័យគយអូស្ត្រាលី ដែលបង្ហាញថា ប្រទេសអូស្ត្រាលីបាននាំចេញស្រូវសាលីត្រឹមតែ៥៤៦ ០០០តោនប៉ុណ្ណោះ ទៅកាន់ប្រទេសចិន ក្នុងអំឡុងខែតុលា ដល់ខែមីនា ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះពី២,៩លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នា២០២៣-២០២៤។ ចំំណែកការនាំចេញស្រូវសាលីរបស់ប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោក ក៏នៅតែរឹងមាំផងដែរ។ អ្នកវិភាគនៅក្នុងទីក្រុងស៊ីដនី បាននិយាយថា ទិន្នផលស្រូវសាលីរបស់រុស្ស៊ីនឹងកើនឡើងនៅក្នុងរដូវប្រមូលផលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងធ្វើឱ្យស្រូវសាលីជោរ៍ជន់លើទីផ្សារ អន្តរជាតិ​ ហើយធ្វើឱ្យការនាំចេញរបស់អូស្ត្រាលីជួបការលំបាក។ លោក​បាន​បន្ត​ថា​ «​ប្រសិន​បើ​ការ​នាំ​ចេញ​របស់​អូស្ត្រាលី​មានការកើនឡើង យើង​អាចនាំចេញ​​ពី៥ ទៅ៦លាន​តោនដែរ។ យើងកំពុងនៅសល់ស្រូវសាលីច្រើនណាស់។ មើលទៅទីផ្សារពិភពលោកទំនងជាមិនខ្វះការផ្គត់ផ្គង់ស្រូវសាលីនោះទេ”។​ លោកបានបញ្ញាក់បន្ថែមថា ដោយសារការជោរ៍ជន់នៅលើទីផ្សារនេះ ធ្វើឱ្យតម្លៃស្រូវសាលីអូស្ត្រាលីធ្លាក់២២៥ដុល្លារ មកនៅត្រឹម១៩៤ដុល្លារ ក្នុងមួយតោន។ ពាណិជ្ជករនាំចេញស្រូវសាលី​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​និយាយ​ថា​ បិរមាណស្រូវសាលីប្រមូលផលឆ្នាំមុន ដែលនៅសល់ក្នុងស្តុកអាចមានចំនួនជាង៨លានតោន ហើយមិនដឹងលក់ទៅណា។ ម្យ៉ងទៀត ប្រសិនបើ​រដូលប្រមូលផល​​ថ្មី​ផ្តល់ទិន្នផលខ្ពស់ វា​អាច​ក្លាយជា​បញ្ហា​ខ្វះឃ្លាំងស្តុកទុក​។ ដូច្នេះវា​បង្ខំ​កសិករឱ្យ​លក់​លើទីផ្សារនាំចេញក្នុងតម្លៃ​ថោក ​ដើម្បី​សម្អាតឃ្លាំង​»​។ […]
News & អន្តរជាតិ
c1_3034591_250526113208_790
ផ្លែបឺររត់ពន្ធពីវៀតណាមចូលទៅថៃ ដោយភូថាជាផ្លែស្វាយ ត្រូវសមត្ថកិច្ចរឹបអូសនៅក្បែរក្រុងបាងកក
ទីក្រុងបាងកក៖ កាលពីថ្ងៃទី២៥​ ខែឧសភា ឆ្នាំ២០២៥នេះ​ នគរបាលថៃបានរកឃើញ​ផ្លែ​បឺរ​ស្រស់ប្រមាណ១១តោន ដែលជាផ្លែឈើរត់ពន្ធដោយខុសច្បាប់ពីប្រទេសវៀតណាម​ ហើយយកមកដាក់តាំងលក់​នៅ​ផ្សារដ៏ធំមួយកន្លែង ក្នុង​ស្រុក​ខ្លុងលួង ខេត្ត​ផាធុមថានីរបស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន​ បាងកក​ ប៉ុស្តិ៍​ បានឱ្យដឹងថា ផ្លែបឺរប្រមាណ១១តោននេះ ត្រូវបានឈ្មួញរត់ពន្ធពីប្រទេសវៀតណាម ដោយបញ្ជាក់ថា ជាផ្លែស្វាយស្រស់ ដើម្បីយកមកចែកចាយនៅក្នុងទីផ្សារលក់ដុំធំមួយក្នុងខេត្ត ផាធុមថានី ស្ថិតនៅខាងជើងទីក្រុងបាងកក។ ប្រតិបត្តិការបង្ក្រាបករណីក្លែងបន្លំទំនិញនេះ ត្រូវបានធ្វើឡើងដោយនគរបាលការពារ​អតិថិជន សហការជាមួយគយ និង​មន្ត្រី​កសិកម្ម​ ដោយ​ឆ្មក់​ចូលឆែកឆេរទំនិញផ្លែឈើស្រស់​ នៅក្នុង​ផ្សារ​លក់ដុំឈ្មោះ ផ្សារតាឡាដថៃ ស្ថិតនៅក្នុង​ស្រុក​ខ្លុងលួង ខេត្ត​ផាធុមថានី។ លោកឧត្តមសេនីយ៍ទោ ជីរ៉ាភប់ ភូរីដេត (Jiraphop Phuridet) មេបញ្ជាការនគរបាលនៃការិយាល័យស៊ើបអង្កេតជាន់ខ្ពស់ បាននិយាយថា ពួកគេបានរឹបអូសយកផ្លែប័រស្រស់ចំនួន៤២១ប្រអប់ មានទម្ងន់សរុបប្រហែល១១តោន និងមានតម្លៃប្រមាណ១,២លានបាត ឬស្មើនឹង៣៦​ ៨៦៤ដុល្លារ។ ការ​វាយឆ្មក់ចាប់ផ្លែប៊ឺរខុសច្បាប់ ​ត្រូវ​បាន​ធ្វើឡើងតាមរយៈការផ្តល់តម្រុយសម្ងាត់ប្រាប់នគរបាល​ថៃ​ថា ផ្លែឈើ​នេះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ដឹកទំនិញ​ ដោយ​មិនប្រើ​រថយន្ត​សណ្តោង​ឡើយ ដើម្បី​គេច​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យនៅតាមផ្លូវ។ នគរបាលបាននិយាយថា ផ្លែប៊ឺរទាំងនេះត្រូវបានរត់ពន្ធពីប្រទេសវៀតណាម ដោយលាក់ក្នុងប្រអប់ ដែលដាក់ស្លាកសញ្ញាក្លែងក្លាយដោយសរសេរជាអក្សរចិនតថា “ផ្លែស្វាយ”។  ចំណែកស្លាកសញ្ញាប្រអប់ក៏ត្រូវបានលាបពណ៌ផងដែរ ដែលបង្ហាញថា អ្នករត់ពន្ធមានបំណងបិទបាំងព័ត៌មានលម្អិតនៃផលិតផល និងជៀសវាងការត្រួតពិនិត្យពីមន្ត្រីគយថៃ។ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ
photo_2025-05-27_10-35-23
កសិករឥណ្ឌា​ដាំ​ស្វាយនៅរដ្ឋឧត្តរប្រទេស នាំគ្នាព្រួយបារម្ភពីសត្វល្អិតបំផ្លាញ​បន្ទាប់​ពីខ្យល់ព្យុះ និង​ភ្លៀង​ធ្លាក់ជោគជាំ​
រដ្ឋឧត្តរប្រទេស៖ មន្ត្រីនៅស្ថាប័នស្រាវជ្រាវកំពូលរបស់ឥណ្ឌាមួយរូប បាននិយាយកាលពីសប្តាហ៍មុនថា ភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ត្រាក់ និងព្យុះខ្សាច់បោកបក់ នាពេលថ្មីៗនេះ ទំនងជាបង្កឱ្យមានសត្វល្អិតចង្រៃបំផ្លាញនៅផលដំណាំស្វាយ នៅទូទាំងរដ្ឋឧត្តរប្រទេស ហើយកសិករត្រូវបានណែនាំឱ្យចាត់វិធានការទាន់ពេលវេលា។ យោងតាមការចេញផ្សាយលើសារព័ត៌មានឥណ្ឌា បានឱ្យដឹងថា រដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា រួមចំណែកមួយភាគបីដល់ការផលិតផលផ្លែស្វាយសរុបរបស់ប្រទេស ដោយផ្តល់ទិន្នផលផ្លែស្វាយប្រមាណ២៤លានតោន​ ពីជាពូជស្វាយល្អៗរបស់ប្រទេសឥណ្ឌា។ យោងតាមលោក ដាម៉ូដារ៉ាន់ (T. Damodaran) នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងកសិកម្មរបស់ឥណ្ឌា បានមានប្រសាសន៍ថា​ ទោះបីទិន្នផលស្វាយទាំងអស់មិនរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក៏ដោយ ប៉ុន្តែ ដំណាំស្វាយមួយចំនួន នៅក្នុងរដ្ឋឧត្តរប្រទេស អាចត្រូវសត្វល្អិតបំផ្លាញដោយសារតែអាកាសធាតុសើមជោគជាំពេក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងព្យុះខ្សាច់​ ដែលកត្តាបង្កើតឱ្យមានសត្វល្អិតកើតច្រើន។  លោកបានមានប្រសាសន៍ដូច្នេះថា ពពួកហ្វូងរុយទិចផ្លែ និងព្រូននៅក្នុងដំណាំស្វាយអាចកើនឡើងក្រោយពេលព្យុះភ្លៀង ដោយសារអាកាសធាតុត្រជាក់ និងសំណើមនៅក្នុងដីច្រើន ជួយឱ្យពពួកសត្វរុយទិចផ្លែកើតលឿន និងហើរពាសពេញចម្ការស្វាយ ដូច្នេះ កសិករត្រូវបំផ្លាញសត្វល្អិតទាំងនេះឱ្យបានទាន់ពេលវេលា។ លោកនាយកវិទ្យាស្ថានស្រាវជ្រាវ បានពន្យល់ថា ប្រសិនបើកសិករមិនចាត់វិធានការបំផ្លាញឱ្យបានទាន់ពេលវេលាទេនោះ ម្លេះ​ពពួករុយទិចផ្លែឈើនឹងកើតកូនកើតចៅជាបន្តបន្ទាប់ ជាពិសេសនៅចូល់ដល់រដូវស្វាយទុំ។ នៅពេលរដូវផ្លែស្វាយទុំជិតមកដល់ និងជាពេលអាចរកទីផ្សារបាន នោះចំនួនសត្វរុយទិចផ្លែ​ អាចកើនឡើងច្រើនដែរ ហើយចាប់ផ្តើមបំផ្លាញផ្លែស្វាយតែម្តង។ ដើម្បីកម្ចាត់សត្វល្អិតចង្រៃអម្បូររុយទិចផ្លែនេះ​ លោកបានផ្តល់យោបល់ថា ‘អន្ទាក់មេទីល អឺហ្សេណុល(Methyl Eugenol […]
News & អន្តរជាតិ
2025-04-24-15.18.15
វៀតណាម​ប្រឹងស្តាកេរ្ត៍ឈ្មោះ​នាំ​ចេញ​ផ្លែទុរេន បន្ទាប់ពីចិន​រឹតបន្តឹង​ការត្រួតពិនិត្យ​គុណភាព រកសារធាតុគីមី
ហាណូយ៖ ក្រុមអាជីវករ និងអ្នកនាំចេញផ្លែទុរេនវៀតណាម​ បានអំពាវនាវឱ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមបណ្តាចម្ការទុរេន និងបញ្ឈប់ការប្រើប្រាស់ជីខុសច្បាប់ ដើម្បីវៀតណាមអាចមានមុខមាត់នាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនឡើងវិញ។ យោងតាមសារព័ត៌មានវៀតណាម អេចប្រេស បានឱ្យដឹងថា​ បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ឆាប់​រហ័សក្នុងការដាំដំណាំទុរេន ក្រុមហ៊ុន​នាំ​ចេញ​ផ្លែទុរេន​របស់​វៀតណាម​កំពុង​ជួប​ប្រទះ​នឹង​ការ​ពន្យារ​ពេលនាំចូល​​ ​ដែល​បណ្ដាល​មក​ពី​ការ​ត្រួត​ពិនិត្យ​គុណភាព​ដ៏​តឹងរ៉ឹង​របស់​អាជ្ញាធរគយ​ចិន និង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ប្រទេស​ថៃ និងហ្វីលីពីន។ ការរក្សាបាននូវចំណែកទីផ្សារនៅក្រៅប្រទេស និងការធានាបាននូវកំណើនប្រកបដោយនិរន្តរភាព បានក្លាយជាការងារអាទិភាពបន្ទាន់មួយសម្រាប់ប្រទេសវៀតណាម​ ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករដាំទុរេន។ ក្នុងរយៈពេលបួនខែដំបូង នៃឆ្នាំ២០២៥ ប្រាក់ចំណូលបានមកពីការនាំចេញផ្លែទុរេនរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម១៣០លានដុល្លារ គឺធ្លាក់ចុះចំនួន៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដោយសារប្រទេសចិន ដែលជាទីផ្សារផ្លែទុរេនធំជាងគេលើពិភពលោក បានកាត់បន្ថយការនាំចូលមកវិញ​ បន្ទាប់ពីរកឃើញសារធាតុគីមីច្រើនពេកនៅលើផ្លែទុរេនវៀតណាម។ ពាណិជ្ជករផ្លែទុរេននៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលមានចម្លារទុរេនច្រើនជាងគេរបស់វៀតណាម បានមានប្រសាសន៍ថា ផ្លែទុរេនភាគច្រើននៅឆ្នាំនេះ មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យរបស់ប្រទេសចិនទេ។ ចំណែកអគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ដើម្បីបញ្ជាក់ដល់ប្រទេសចិនថា ផ្លែទុរេនវៀតណាមមានសុវត្ថិភាព វៀតណាមចាំបាច់ត្រូវបង្កើតមន្ទីរពិសោធន៍ឱ្យបានច្រើន ដើម្បីត្រួតពិនិត្យកុំឱ្យប្រើសារធាតុហាមឃាត់នៅលើផ្លែទុរេន ដែលគំរូនេះ ប្រទេសថៃបានធ្វើប្រកបដោយជោគជ័យរួចមកហើយ។ លោកបាននិយាយថា មន្ទីរពិសោធន៍ទាំងនេះនឹងអនុញ្ញាតឱ្យកសិករធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្រ សម្គាល់គុណភាពផ្លែទុរេន​ ដោយលោកបានចង្អុលបង្ហាញថា ចម្ការណាដែលមានការបញ្ជាក់ទទួលស្គាល់អាជ្ញាធរនឹងផ្តល់អាទិភាពធ្វើពាណិជ្ជករ និងបន្តធ្វើអាជីវកម្ម ប៉ុន្តែក្រោយមកផលិតផលផ្លែទុរេនរបស់ពួកគាត់​ ត្រូវធ្វើតេស្តឡើងវិញម្តងទៀតនៅមន្ទីរពិសោធន៍ណាមួយ​ ដែលប្រទេសចិនទទួលស្គាល់ ដើម្បីបញ្ជាក់ថា មិនមានប្រើសារធាតុគីមីពុល។ លោក​បាន​បន្ត​ទៀតថា […]
News & អន្តរជាតិ
Sample Front (2)
វៀតណាម​គិតដាក់ស្លាក​សញ្ញា​ព្រមានពណ៌​ក្រហមលើចម្ការ ឬកន្លែងវេចខ្ចប់ផ្លែ​ទុរេន​ណាមួយមានដាក់ថ្នាំពុល
ហាណូយ៖ សមាគនកសិករដាំទុរេនរបស់វៀតណាម​​ នៅក្នុងខេត្ត​ ដាក់ឡាក់ បាននិយាយនៅក្នុងលិខិតមួយច្បាប់ស្នើទៅក្រសួងកសិកម្ម និងបរិស្ថានថា ការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់លើតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់ គឺចាំបាច់ណាស់ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមសារព័ត៌មាន វៀតណាម អេចប្រេស បានឱ្យដឹងថា នៅក្នុងសំណើរនេះ បានរៀបរាប់ថា នៅតាមចម្ការ ឬទីកន្លែងវេច្ចប់ណាមួយ ប្រសិនបើរកឃើញថា ហ៊ានបំពានសេចក្តីណែនាំនេះ នឹងត្រូវជាប់ឈ្មោះក្នុងបម្រាមព្រមាន​ពណ៌ក្រហម ចំណែករដ្ឋាភិបាលក៏ត្រូវពិនិត្យតាមទីតាំងនោះឡើងវិញ ដើម្បីធានាថា ម្ចាស់ចម្ការ ឬម្ចាស់ទីកន្លែងវេចខ្ចប់ទុរេន ពិតជាបានធ្វើកសិកម្មប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព។ ការលើកជាសំណើនេះ កើតឡើងបន្ទាប់ពីទទួលរងការព្រមានម្តងហើយម្តងទៀតពីអាជ្ញាធរគយចិន ចាប់តាំងពីចុងឆ្នាំ២០២៤ម្លេះ ក្រោយពីរកឃើញទុរេនវៀតណាម ដែលមានផ្ទុកសារធាតុគីមី កាត់មីញ៉ុម​(Cadmium) ដែលជាប្រភេទសារធាតុលោហៈធ្ងន់ និងពុលថែមទៀត។ ចំណែកសំណាកមួយចំនួនទៀត ក៏ត្រូវគយចិនរកឃើញមានផ្ទុកសារធាតុ អូរ៉ាមីន អូ (Auramine O) ដែលជាសារធាតុបន្ថែម ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើនៅលើចំណីអាហារ ព្រោះបង្កឱ្យកើតជំងឺមហារីក។ តាមការពន្យល់របស់អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា សារធាតុ អូរ៉ាមីន អូ គឺជា​ប្រភេទម្សៅ​ពណ៌លឿង​ដូច​ល្មៀត ហើយងាយ​រលាយ​នៅ​ក្នុង​ទឹក ឬ​អាល់កុល។ សារធាតុ​នេះ ត្រូវ​បាន​គេ​កម្រិត​ឱ្យប្រើយ៉ាង​ប្រុងប្រយ័ត្ន​បំផុត ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​តិចតួច​ប៉ុណ្ណោះ​ សម្រាប់លាយ​ពណ៌​លើក្រណាត់ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ
Front
ស្ត្រីកសិសហគ្រិនឥណ្ឌា ឈានមុខគេក្នុងការដាំស្រកានាគប្រកបដោយភាពច្នៃប្រឌិត និងមាននិរន្តរភាព
ឥណ្ឌា៖ លោកស្រីបណ្ឌិត សុនីឡា​ កុមារី (Sunila Kumari) ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃកសិដ្ឋាន ឈ្មោះ​ ដ្រាហ្គន​ ហ្វ្លរ៉ា​ (Dragonflora Farms) លោកស្រីចូលចិត្ត និងស្រលាញ់ការដាំដុះបន្លែ ផ្លែឈើ។ ក្នុងនាមជាកសិសហគ្រឹន និងជាអ្នកដឹកនាំសង្គម​ លោកស្រីបានធ្វើឱ្យសហគមន៍នៅក្នុងប្រទេសឥណ្ឌាមានការផ្លាស់ប្តូរផ្នត់គំនិតក្នុងការដាំ ផ្លែស្រកានាគ ទទួលបានផលច្រើនប្រកបដោយជោគជ័យ ។ លោកស្រី សុនីឡា មានសញ្ញាបត្របណ្ឌិតផ្នែកសាកវប្បកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ លោកស្រីបានរួមបញ្ចូលគ្នានូវជំនាញវិទ្យាសាស្ត្រជាមួយនិងភាពប៉ិនប្រសប់នៃអាជីវកម្ម ដើម្បីលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ តាមរយៈបទពិសោធន៍ចម្រុះ ជាង១៥ឆ្នាំ​ នៅក្នុងវិស័យអប់រំ វិស័យសាជីវកម្ម និងសហគ្រិនភាព លោកស្រីបានបង្កើតកសិដ្ឋានផ្ទាល់ខ្លួនមួយ ឈ្មោះថា កសិដ្ឋាន ដ្រាហ្គន ​ហ្វ្លរ៉ា​ (Dragonflora Farms) ដែលជា កន្លែងដាំស្រកានាគ ដ៏ធំមួយ ​កសិដ្ឋាននេះបង្កើតឡើង ដើម្បី​លើក​កម្ពស់​ការ​ដាំដុះ​រុក្ខជាតិកម្រ ជាពិសេស​​ផ្លែស្រកានាគតែម្តង។  បេសកកម្មរបស់លោកស្រី គឺគាំទ្រកសិករ ណែនាំបច្ចេកទេសកសិកម្មដល់កសិករ ឱ្យចេះធ្វើកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងចូលរួមចំណែកដល់ការរីកលូតលាស់នៃវិស័យកសិកម្មរបស់ប្រទេសឥណ្ឌា។ ១– ដំណើរជីវិតលោកស្រីបណ្ឌិត សុនីឡា […]
News & អន្តរជាតិ
Sample Front
ឈ្មួញ​នាំ​ចេញផ្លែ​ទុរេន​ថៃ ប្រើល្បិចលួច​លាយជាមួយផ្លែទុរេនថោកៗរបស់​វៀតណាម​ ដើម្បីនាំចេញទៅចិន
បាងកក៖ ឧស្សាហកម្មនាំចេញធុរេនរបស់ប្រទេសថៃ​ កំពុងតែវិលមុខនឹងសន្ទុះចោទប្រកាន់យ៉ាងកក្រើក​​​ចំពោះទងកវើខុសច្បាប់ បន្ទាប់ពីសមាជិកសភាមួយរូប​ប្រចាំខេត្ត រ៉ាយ៉ុង បានរកឃើញផែនការទុច្ចរិត ដើម្បីយកផ្លៃទុរេនថៃ លាយជាមួយផ្លែទុរេនវៀតណាម​ រួចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ សមាជិកសភាថៃម្នាក់ បានរកឃើញផែនការរបស់ឈ្មួញយកផ្លែទុរេនថៃលាយបន្លំជាមួយទុរេនថោកៗរបស់វៀតណាម​ ដើម្បីបន្លំនាំចេញទៅប្រទេសចិន បានបង្កឱ្យមានការភ័យខ្លាចដល់ឧស្សាហកម្មផ្លែទុរេន និងកសិករថៃភ័យព្រួយកាន់តែខ្លាំង​ ព្រោះខ្លាចលែងមានអ្នកទិញ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ ឌឹ​ ណេសិន​ របស់ថៃ បានឱ្យដឹងថា ការ​លាតត្រដាង​នេះ​ បាន​កើត​ឡើង​ចំ​ពេល​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ធូរេន​ថៃ ដោយសារ​មាន​ការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​អតិថិជន​ចិន។ ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅពេលលោក ពុងសាថន ស៊នភេតណារិន (Pongsathorn Sornphetnarin) សមាជិកសភាមណ្ឌលខេត្តរ៉ាយ៉ង បានដឹកនាំក្រុមមន្ត្រីរដ្ឋាភិបាល និងមូលដ្ឋានមួយក្រុម​ ឆ្មក់ចូលឃ្លាំងស្តុកដើមឈើកៅស៊ូមួយកន្លែង​ ក្នុងស្រុកឃ្លាំង ខេត្តរ៉ាយ៉ង។ ប្រតិបត្តិការសើបឆ្មក់ចូលឆេកឆេរ​នេះ​ ​ត្រូវ​បានធ្វើឡើងភ្លាមៗតាមការ​ផ្តល់​ព័ត៌មានពីក្រុម​ស៊ើប​ការសម្ងាត់​ ​អំពីទីតាំងលួច​លាយ​ទុរេន​សម្រាប់​ការ​នាំ​ចេញ​ទៅក្រៅប្រទេស។ នៅ​ក្នុង​ឃ្លាំង​នេះ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញទូ​កុងតឺន័រ​ចំនួន​ពីរគ្រឿង ដែលទូ​កុងតឺន័រ​មួយនោះមានសាច់ផ្លែទុរេនពេញ​ ​ដែល​គេ​សង្ស័យ​ថា ជាសាច់ផ្លែទុរេននាំចូល​មក​ពី​ប្រទេស​វៀតណាម ចំណែកទូ​មួយ​ទៀតមិនទាន់ផ្ទុកអ្វីឡើយ ប៉ុន្តែត្រូវ​គេ​រាយការណ៍​ថា ​កំពុង​រៀបចំ​ដឹក​សាច់ផ្លែទុរេនទៅកាន់​កំពង់ផែមួយ​ ដើម្បីនាំចេញទៅប្រទេសចិន។ ប្រតិបត្តិការនេះបានរកឃើញបុរសចិនម្នាក់ ដែលត្រូវបានគេស្គាល់ថា​ ជាតំណាងអ្នកនាំចូលផ្លែទុរេនពីវៀតណាម ប៉ុន្តែមិនមានឯកសារបញ្ជាក់ការនាំចូល ឬដឹកជញ្ជូននោះទេ ដោយអះអាងថា ឯកសារធ្វើឡើងនៅរោងចក្រមួយកន្លែង​ ស្ថិតនៅក្នុងខេត្តចាន់ថាបុរី របស់ប្រទេសថៃ។ ក្រោយមកនគរបាលថៃ​​​ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ
Picture2
សិង្ហបុរីចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ប្រភេទថ្មី ដែលមានទំហំធំជាងមុន និងឆាប់ធំធាត់
សិង្ហបុរី៖ ក្នុងគោលបំណងឆ្លើយតបតាមតម្រូវការត្រីនៅតាមទីផ្សារ ប្រទេសសិង្ហបុរី ចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ដែលអាចរស់រានមានជីវិតប្រសើរជាងមុន។ យោងតាមទីភ្នាក់ងារចំណីអាហារសិង្ហបុរី បានឱ្យដឹងថា គំនិតផ្តួចផ្តើមទាំងនេះ គឺនៅក្នុងផែនការវារីវប្បកម្មសិង្ហបុរី ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មចំណីអាហារ។ អ្នកចិញ្ចឹមត្រីទីឡាព្យាពូជថ្មីនេះ ត្រូវចំណាយប្រាក់ប្រហែលកន្លះដុល្លារសិង្ហបុរី ក្នុងមួយក្បាល ដែលតម្លៃស្មើគ្នាកូនត្រីនាំចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ សារព័ត៌មានសិង្ហបុរី​ បានចេញផ្សាយព្រោងព្រាតក្នុងសប្តាហ៍នេះ ដោយកស្រង់សម្តីមន្ត្រីសហព័ន្ធសហគ្រាសកសិកម្មសិង្ហបុរី ដែលបាននិយាយថា សមត្ថភាពផលិត និងចែកចាយកូនត្រីទីឡាព្យាក្រហម ដែលមានគុណភាពល្អ ត្រូវបានគេរំពឹងថា នឹងជួយកសិដ្ឋានក្នុងសិង្ហបុរី​ អាចបង្កើនបរិមាណផលិតកម្មរបស់ខ្លួន។ មជ្ឍមណ្ឌលបង្កាត់ពូជត្រីត្រីទីឡាព្យាក្រហមនេះ ទទួលបានជំនួយថវិកាពីទីភ្នាក់ងារសន្តិសុខស្បៀងសិង្ហបុរីដើម្បីភ្ញាស់ពូជត្រីថ្មី ដែលងាយស្រួលចិញ្ចឹមជាងប្រភេទត្រីមុនៗ។ នាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បាននិយាយថា កន្លងមក​ កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេសសិង្ហបុរី ធ្លាប់ប្រឈមនឹងការលំបាកដោយសារខ្វះពូជត្រីល្អ និងមានគុណភាពខ្ពស់ ដែលនាំចូលពីប្រទេសជិតខាង។ លោក​បាន​បន្ត​ទៀតថា​ «​កសិដ្ឋាន​តែង​តែ​ប្រឹងស្វែងរក​កូន​ត្រី ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ និង​អាចផ្គត់ផ្គង់បានទៀតទាត។​​ កសិដ្ឋាន​ចង់ដឹង​ថា ​មេ​ពូជ​របស់កូនត្រី ​ដែលគេទិញមកចិញ្ចឹមជាប្រភេទត្រីល្អ​ និងឆាប់ធំធាត់។ ដូច្នេះបញ្ហាប្រឈមមានច្រើនណាស់ ប្រសិនបើពួកគេត្រូវនាំចូលកូនត្រី ដោយមិនដឹងថា មេបារបស់វាជាពូជអ្វី និងមានប្រភពមកពីណា”។ លោកនាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បានមានប្រសាសន៍ទៀតថា​ ស្ថាប័នរបស់លោកក៏​កំពុង​ពិនិត្យមើល​ពី​របៀប​ធ្វើឱ្យត្រីឆាប់លូតលាស់ធំធាត់ និង​អត្រា​រស់រាន​របស់​ត្រី​ទីឡាព្យាពូជថ្មីនេះ ។ លោកបានបន្ថែមថា ការពង្រឹងគុណភាពត្រីទីឡាព្យា […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ
photo_2025-04-17_03-10-38
កម្មករដែករបស់ជប៉ុនដើរតាមបញ្ជាពីភ្លើងឡាស៊ែរ ចេះធ្វើកសុក្មជំនួសកម្លាំងមនុស្ស
ទីក្រុងអូសាកា៖ ក្នុងពេលឆាប់ៗនេះ តាមកសិដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុននឹងមានជំនួយការថ្មី ដែលមិនត្រូវការពេលសម្រាកទទួលទានអាហារថ្ងៃត្រង់ឡើយ។ ជំនួយការថ្មី ឬកម្មករដែកនេះ គឺជាមនុស្សយន្តកសិកម្មទើបផលិតបាន ដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវជនជាតិជប៉ុន អាចជួយធ្វើការងារនៅក្នុងកសិដ្ឋានដោយផ្ទាល់តែម្តង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មីបង្កើតឡើងក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យក្រុង​ អូសាកា​ ប្រទេសចប៉ុន។ តាមរយៈការសាលល្បង មនុស្សយន្តនេះអាចធ្វើដំណើរដោយស្វ័យប្រវត្តិ នៅតាមចន្លោះរងដាំដំណាំផ្លែស្ត្របឺរី ដោយមិនបាច់ចំណាយប្រាក់ច្រើន ដើម្បីធ្វើផ្លូវឱ្យដើរឡើយ។ យោងតាមការស្រាវជ្រាវផ្នែកវិស័យកសិកម្ម បានឱ្យដឹងថា ការរកឃើញថ្មីនេះអាចជួយដល់កសិករខ្នាតតូច ដែលកំពុងខ្វះកម្លាំងពលកម្ម។  មនុស្សយន្តថ្មីនេះ មិនសូវពឹងផ្អែកលើប្រព័ន្ធ GPS ដែលមានតម្លៃថ្លៃ ឬត្រូវដំឡើងសញ្ញាសម្គាល់ពិសេសណាមួយនៅក្នុងកសិដ្ឋានឡើយ ព្រោះមនុស្សយន្តនេះប្រើវិធីសាស្រ្តងាយៗ ដូចធ្វើត្រាប់តាមមនុស្សដែរ ហើយនៅពេលផ្លាស់ទីតាំងម្តងៗ វាចេះរក្សាគម្លាតពីថ្នាលមួយទៅថ្នាលមួយទៀត។ សម្រាប់កសិដ្ឋានខ្នាតតូច នឹងទទួលផលចំណេញច្រើនខុសប្លែកគ្នាយ៉ាងខ្លាំងពីកន្លែងកសិដ្ឋាន ឬកសិឧស្សាហកម្មខ្នាតធំ ដោយហេតុថា​ ម្ចាស់កសិដ្ឋានខ្នាតតូចមិនសូវមានលទ្ធភាពអាចកសាងហេដ្ឋារចនាសម្ព័ន្ធធំដុំឡើយ។ តើមនុស្សយន្តកសិកម្មនេះដំណើរការយ៉ាងដូចម្តេច?  នៅពេលមនុស្សយន្តត្រូវការផ្លាស់ទីតាំងពីកន្លែងមួយទៅកន្លែងមួយទៀត វាចេះរកផ្លូវទៅដល់កន្លែង ដែលបានកំណត់ទុកជាមុន។  នៅពេលវាដើរទៅជិតដល់ជួរដំណាំ វាងាកទៅរកថ្នាលដំណាំតាមបញ្ជាពីម៉ាស៊ីនស្កេនឡាស៊ែរ ដោយរក្សាចម្ងាយជាក់លាក់។ តាមរយៈមនុស្សយន្តកសិកម្មដើរដោយប្រព័ន្ធចាប់ពន្លឺ និងចំណាំជួរ (Light Detection and Ranging) ឬហៅកាត់ថា​ លីដា (LiDar) បានបង្ហាញថា មនុស្សអាចបេះផ្លែស្ត្របឺរី ពីថ្នាលខ្ពស់ៗបាន។ វិធីសាស្រ្តកែច្នៃថ្មីនេះ […]

កាលវិភាគផ្សព្វផ្សាយ