ប្រទេសវៀតណាមរំពឹងថា នឹងនាំអង្ករចេញលើសពី៣០០០លានដុល្លារ ក្នុងឆ្នាំ២០២៥

772a7328-a186-4e4a-91be-19f6562dca2e-1

ហាណូយ៖       ទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម​ បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករជិត៥,៩លានតោន ដែលមានតម្លៃជាង៣០០០លានដុល្លារ គិតចាប់ពីដើមឆ្នាំនេះ​​ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី៤ ខែកញ្ញាថា ទំហំនាំចេញអង្ករបានកើនឡើង២,៨៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបានធ្លាក់ចុះគិតជាមធ្យម១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីខែ ចំពេលការផ្គត់ផ្គង់ដ៏តឹងតែង ដោយសមាគមស្បៀងអាហារវៀតណាម បានព្យាករណ៍ថា ប្រទេសវៀតណាមអាចនាំចេញអង្ករបានជាង៨លានតោន នៅឆ្នាំ២០២៥ ដែលជំរុញដោយការកើនឡើងនៃការបញ្ជាទិញពីទីផ្សារបង់ក្លាដែស ចិន និងអាហ្វ្រិកខាងត្បូង ទោះបីជាប្រទេសហ្វីលីពីន​ បានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្នក៏ដោយ។

ពាណិជ្ជករនៅទីក្រុង ហូជីមិញបានកត់សម្គាល់ថា ការផ្គត់ផ្គង់កំពុងរឹតបន្តឹង ខណៈតម្រូវការនៅតែមានស្ថិរភាពដដែល។

ក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក កាលពីឆ្នាំមុន ហ្វីលីពីន បានទិញអង្ករចំនួនជិតប្រាំលានតោនពីបរទេស ដែលក្នុងនោះវៀតណាម បានរួមចំណែកផ្គត់ផ្គង់ចំនួនជាង៣ ៦០០ ០០០តោន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ ប្រទេសវៀតណាម បានលក់អង្ករចំនួនជាង៥,៥លានតោនទៅក្រៅប្រទេសក្នុងតម្លៃ២ ៨០០លានដុល្លារ ដោយប្រទេសហ្វីលីពីន នៅតែបន្តជាអ្នកទិញដ៏ធំបំផុតរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ប្រាក់ចំណូលបានធ្លាក់ចុះចំនួន១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទន្ទឹមនឹងការផ្អាកការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន កិច្ចសន្យានាំចូលជាច្រើនសម្រាប់ខែសីហា ឆ្នាំ២០២៥ ត្រូវបានពន្យារពេល ដោយសារកង្វះវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ ដែលចេញដោយប្រទេសហ្វីលីពីន។ ការផ្អាកនាំចូលនេះ បានបង្កើនហានិភ័យលើប្រាក់ចំណូលពន្ធ តម្លៃនាំចេញធ្លាក់ចុះ អត្រាប្រាក់ចំណេញតិច និងប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលរបស់កសិករវៀតណាម។

ក្រសួងដដែលនេះបានព្រមានថា កត្តាស្តុកទំនិញធំៗ និងកត្តាតម្លៃធ្លាក់ចុះ នឹងបង្កើនសម្ពាធលើឥណទានសម្រាប់អាជីវកម្ម។ ដូច្នេះ ទាមទារឱ្យក្រុមហ៊ុនរក្សាទុនបម្រុង និងរង់ចាំការស្ទុះងើបឡើងវិញនៃទីផ្សារនាំចេញ ដើម្បីជៀសវាងការលក់ទាំងភ័យស្លន់ស្លោ ខណៈពេលលើកទឹកចិត្តឱ្យមានការសម្របសម្រួលក្នុងចំណោមក្រសួង ទីភ្នាក់ងារ និងសមាគម ដើម្បីកាត់បន្ថយហានិភ័យ ព្រមទាំងពង្រីកទីផ្សារនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីភាគខាងជើង។

ដោយពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ឈប់នាំចូល ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួនមានគោលបំណងការពារផលិតកម្មក្នុងស្រុក ចំពេលតម្លៃអង្ករក្នុងប្រទេសកំពុងធ្លាក់ចុះយ៉ាងខ្លាំង។

ជាការឆ្លើយតប សមាគមស្បៀងអាហារវៀតណាម បានជំរុញឱ្យក្រសួងពាណិជ្ជកម្មវៀតណាមសហការជាមួយហ្វីលីពីន ដើម្បីបញ្ជាក់អំពីប្រភេទអង្ករ ដែលរងផលប៉ះពាល់ និងដោះស្រាយបញ្ហានីតិវិធី ដើម្បីរក្សានិរន្តរភាពពាណិជ្ជកម្ម កាត់បន្ថយការខាតបង់ និងការពារផលប្រយោជន៍របស់កសិករវៀតណាម។

ប្រទេសវៀតណាម និងហ្វីលីពីន កំពុងអនុវត្តអនុស្សរណៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងមានប្រសិទ្ធភាពអនុវត្តរហូតដល់ចុងឆ្នាំ២០២៨។ ឧស្សាហកម្មស្រូវអង្ករវៀតណាម កំពុងស្វែងតែរកការគាំទ្រពីក្រសួងពាក់ព័ន្ធនានា ដើម្បីធានាបាននូវការផលិត និងការនាំចេញដោយរលូន៕ ដោយ ជិន ម៉ាដេប៉ូ


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ