អន្តរជាតិ
News & អន្តរជាតិ

ប្រទេសចិនរាយការណ៍ពីកំណើនជាសកលក្នុងការប្រើដ្រូនកសិកម្ម
ខេត្តហ៊ូប៉ី៖ យោងតាមរបាយការណ៍របស់ឧស្សាហកម្មដ្រូន បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ដ្រូនកសិកម្មជាងប្រាំសែនគ្រឿង ត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក ដែលអាចជួយសន្សំសំចៃទឹកបានប្រមាណ៣៣០លានតោន និងកាត់បន្ថយការបំភាយកាបូនបាន៤២,៥៨លានតោន។ របាយការណ៍នេះ ចេញផ្សាយដោយសារព័ត៌មានបណ្តាញកសិករ និងកសិកម្ម ដោយបានរៀបរាប់ពីនិន្នាការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យា និងការផ្លាស់ប្តូរបទប្បញ្ញត្តិថ្មីៗ ពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូនកសិកម្ម។ អ្នកបោះពុម្ពផ្សាយរបាយការណ៍បាននិយាយថា «ដ្រូនកសិកម្មកំពុងតែផ្លាស់ប្តូរគំរូផលិតកម្មបែបប្រពៃណីតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ហើយក្លាយគ្រឿងយន្តថ្មីសម្រាប់ធានាសន្តិសុខស្បៀង»។ របាយការណ៍បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ដ្រូនកសិកម្មរបស់ប្រទេសចិន បានធ្វើការលើផ្ទៃដីជាង១៧៣លានហិកតា បង្កើតតម្លៃទីផ្សារប្រហែល១,៨ពាន់លានដុល្លារ និងបង្កើតការងារសម្រាប់មនុស្សជិត៥០០ ០០០នាក់។ ប្រតិបត្តិករជាស្ត្រីជាង១២ ០០០នាក់បានចូលរួមក្នុងសកម្មភាពការពាររុក្ខជាតិ ខណៈយុវជនកាន់តែច្រើនបានវិលត្រឡប់ទៅកាន់តំបន់ជនបទដើម្បីបង្កើតអាជីវកម្មក្នុងវិស័យកសិកម្ម។ កម្មវិធីប្រើប្រាស់ដ្រូនកសិកម្ម បានពង្រីកលើសពីការបាញ់ថ្នាំដំណាំ ដើម្បីរួមបញ្ចូលមុខងារបន្ថែមទៀត ដូចជាការដឹកជញ្ជូន ការសាបព្រួស ការបង្កាត់ពូជ និងការត្រួតពិនិត្យដំណាំ។ នៅតំបន់ជឺគួយ (Zigui) ខេត្តហ៊ូប៉ី (Hubei) ដ្រូនប្រភេទ DJI T100 អាចបានដឹកជញ្ជូនផ្លែក្រូចបាន៨៥គីឡូក្រាមក្នុងរយៈពេលពីរនាទី។ ចំណែកនៅខេត្តយូណាន ប្រព័ន្ធដឹកជញ្ជូនផ្លែចេក បានជួយកាត់បន្ថយចំណាយលើការដឹកជញ្ជូនពី៣០ភាគរយ មកនៅសល់តិចជាងប្រាំភាគរយ។ រីឯនៅខេត្តស៊ីឈួន ពេលនេះដ្រូនត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនដើមឫស្សីនៅតាមតំបន់ភ្នំ។ របាយការណ៍បាននិយាយទៀតថា នៅតាមចម្ការពោតក្នុងម៉ុងហ្គោលី គេប្រើប្រាស់ដ្រូនសម្រាប់ការសម្អាតស្មៅ និងការគ្រប់គ្រងដំណាំ ដោយបានបង្កើនទិន្នផលច្រើនជាង១០ភាគរយ។ នៅក្នុងប្រទេសចិន […]
News & អន្តរជាតិ

រុស្ស៊ីមិនឱ្យរថយន្តដឹកផ្លែឈើរបស់អាមេនីចូល ដោយសារបញ្ហាភូតភាមអនាម័យ
អន្តរជាតិ៖ ឡានដឹកទំនិញអាមេនីរាប់រយគ្រឿង ដែលផ្ទុកផ្លែឈើស្រស់ៗពេញប្រៀប ត្រូវបានបង្ខំឱ្យបើកត្រឡប់ពីព្រំដែនរុស្ស៊ី-ហ្សកហ្ស៊ី មកបន្ទាប់ពីត្រូវបានបដិសេធមិនឱ្យឆ្លងដែនចូលតាមច្រកត្រួតពិនិត្យ មូលហេតុបញ្ហាភូតគាមអនាម័យ។ យោងតាមសមាជិកសភាអាមេនីម្នាក់ បាននិយាយថា ទំនិញហាមមិនឱ្យនាំចូលទឹកដីរុស្ស៊ី គឺជាផលិតផលផ្លែឈើស្រស់សៗរួមមានផ្លែព្រូន ផ្លែប៉ែស និងផ្លែទំពាំងបាយជូរ។ អ្នកបើកបររថយន្តបានរាយការណ៍ថា ពួកគេត្រូវសមត្ថកិច្ចរុស្ស៊ី បដិសេធមិនឲ្យឆ្លងព្រំដែនដោយសារលើកហេតុផលថា ទំនិញទាំងនេះមានបញ្ហាផ្នែកភូតគាមអនាម័យ។ សមាជិកសភារូបនេះ បាននិយាយទៀតថា បញ្ហាហាមឃាត់នេះមិនមែនកើតឡើងចំពោះតែផលិតផលសិកម្មនោះទេ ដោយលោកកត់សម្គាល់ថា សូម្បីតេរថយន្តដឹកទំនិញផ្សេងទៀត ដូចជាសម្ភារគ្រឿងសំណង់ ក៏ជាកម្មវត្ថុនៃការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។ ចំណុចច្រកព្រំដែនហាមឃាត់នេះ គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអាមេនី សម្រាប់នាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន។ ការរអាក់រអួលនៅច្រកផ្លូវឆ្លងព្រំដែនកាត់នេះ បង្កប៉ះពាល់ដោយផ្ទាល់ដល់កសិករ និងអាជីវកម្ម ជាពិសេសក្នុងរដូវប្រមូលផល ដូច្នេះការដឹកជញ្ជូនទាន់ពេលវេលាមានសារៈសំខាន់។ តាមទិន្នន័យពីក្រសួងកសិកម្មរបស់ប្រទេសអាមេនី បង្ហាញថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលផ្លែឈើស្រស់ទៅកាន់ប្រទេសរុស្ស៊ី មានបរិមាណកើនដល់រាប់ពាន់តោន។ ការពន្យារពេលបច្ចុប្បន្នដឹកជញ្ជូនឆ្លងដែន នាំឱ្យខូចគុណភាពផ្លែឈើ និងបាត់បង់ប្រាក់ចំណូលសម្រាប់កសិករ។ បញ្ហាស្រដៀងគ្នានេះដែរ ធ្លាប់បានកើតឡើងជាហូរហែក្នុងពេលកន្លងមក ដោយសារលក្ខខណ្ឌអាកាសធាតុ ឬការត្រួតពិនិត្យបច្ចេកទេស។ ទោះជាយ៉ាងណាក៏ដោយនៅពេលនេះ ការរឹតបន្តឹងត្រូវបានភ្ជាប់ជាពិសេសទៅនឹងការគ្រប់គ្រងអនាម័យលើផលិតផលផ្លែឈើ។ បញ្ហារឹតបន្តឹងនៅច្រកព្រំដែននៅតែមិនច្បាស់ថា តើវិធានការបច្ចុប្បន្ននេះវាគ្រាន់តែជាការហាមឃាត់បណ្ដោះអាសន្ន ឬក៏ជាសញ្ញានៃការផ្លាស់ប្តូរទៅរកការត្រួតពិនិត្យកាន់តែតឹងរ៉ឹង។ សម្រាប់កសិករអាមេនី ដែលដាំបន្លែផ្លែឈើ ពិតជាមានហានិភ័យខ្ពស់ណាស់ ដោយសារផ្លែឈើមានអាយុកាលខ្លី ហើយការពន្យារពេលជារៀងរាល់ថ្ងៃនាំខាតប្រាក់ច្រើនណាស់។ […]
News & អន្តរជាតិ

ប្រទេសភូមា នាំចេញផលិតផលនេសាទ ជាង១៥០០០តោន ទៅកាន់ប្រទេសចិន
យ៉ាំងហ្គោន៖ តាមរយៈទិន្នន័យផ្លូវការបង្ហាញថា ប្រទេសភូមា បាននាំចេញផលិតផលនេសាទជាង១៥០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន ប្រទេសភូមា នៅថ្ងៃទី១៧ ខែសីហាថា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ភូមា ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ភូមាបាននាំចេញផលិតផលនេសាទជាង១៥០០០តោន ទៅកាន់ប្រទេសចិន ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៥នេះ។ របាយការណ៍ដដែល បាននិយាយថា ការនាំចេញ រួមមានផលិតផលនេសាទ ដែលចាប់បានទឹកធម្មជាតិចំនួន១៤០ ០០០តោន ដែលមានតម្លៃទឹកប្រាក់ជាង១៩៥លានដុល្លារ និងផលិតផលជលផលជាង៥ ០០០តោន ដែលមានតម្លៃទឹកប្រាក់១៣លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍នាពេលកន្លងមករបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរាយការណ៍ថា ប្រទេសភូមា កំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការដួលរលំសេដ្ឋកិច្ច ជម្លោះកាន់តែខ្លាំង និងគ្រោះថ្នាក់អាកាសធាតុដ៏ស្មុគស្មាញ។ ក្នុងវិបត្តិនយោបាយរាប់ឆ្នាំរបស់ភូមា កំពុងបង្ហាញជារូបភាពដ៏ក្រៀមក្រំនៃប្រជាជាតិមួយ ដែលកំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ជាមួយនឹងចំនួនប្រជាជនជិតពាក់កណ្តាលកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈសេវាកម្មសំខាន់ៗបានដួលរលំ និងសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពលំបាក។ ទន្ទឹមនឹងនេះ គេព្យាករណ៍ថា វិបត្តិនឹងកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារមើលមិនឃើញពីដំណោះស្រាយនយោបាយណាមួយឱ្យបានច្បាស់លាស់នោះទេ៕ ដោយ ជិន ម៉ាដេប៉ូ
News & អន្តរជាតិ

ក្រុមហ៊ុនវៀតណាម ដាំស្រូវលើដីប្រទេសគុយបា ដើម្បីដោះស្រាយបញ្ហាខ្វះស្បៀងអាហារ
ហាណូយ៖ ក្រុមហ៊ុនឯកជនរបស់វៀតណាមមួយ បានអនុវត្តការប្រមូលផលស្រូវ ដោយផ្ទាល់ជាលើកដំបូងនៅលើផ្ទៃដីស្រែរបស់ប្រទេសគុយបា ដើម្បីជួយសម្រាលការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរនៅក្នុងប្រទេស។ ទីភ្នាក់ងារព័ត៌មានរបស់បារាំង អាអេហ្វប៉េ បានរាយការណ៍ពីទីក្រុងហាណូយ នាដើមសប្តាហ៍នេះ បានឱ្យដឹងថា រដ្ឋាភិបាលគុយបា បានសម្រេចផ្តល់ដីស្រែទំហំ១ ០០០ហិកតា នៅទីក្រុង ឡូស ប៉ាឡាស៊ីអូស (Los Palacios) ដែលមានចម្ងាយ១១៨គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង ឡាហាវ៉ាន ដល់ក្រុមហ៊ុន អាហ្គ្រី វ៉ាម (Agri VAM) របស់ប្រទេសវៀតណាម។ ទោះបីជាកន្លងមកវៀតណាមបានជួយផ្នែកបច្ចេកទេសដល់ប្រទេសគុយបា លើការដាំដុះដំណាំស្រូវក៏ដោយ ប៉ុន្តែនេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនឯកជនរបស់វៀតណាម បានធ្វើការដាំដុះស្រូវដោយខ្លួនឯង នៅលើទឹកដីប្រទេសគុយបា។ យោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាសេដ្ឋកិច្ចគុយបា របស់សាកលវិទ្យាល័យ ឡាហាវ៉ាន បានឱ្យដឹងថា រដ្ឋាភិបាលគុយបា បានសម្រេចកែប្រែដូច្នេះ បន្ទាប់ពីទិន្នផលកសិកម្មរួមរបស់ប្រទេសគុយបា បានធ្លាក់ចុះចំនួន៥២ភាគរយ ចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៣។ លើសពីនេះទៅទៀត ផលិតកម្មស្រូវសរុបរបស់ប្រទេសគុយបា បានធ្លាក់ចុះពី៣០០០០តោនក្នុងឆ្នាំ ២០១៨ មកនៅត្រឹម៥៥០០០តោន ក្នុងឆ្នាំ២០២១ ចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តេ អាជ្ញាធរគុយបានិយាយថា មកដល់ពេលនេះទិន្នផលស្រូវកំពុងស្ទុះងើបឡើងវិញជាបណ្ដើរៗហើយ។ តំណាងក្រុមហ៊ុន អាហ្គ្រី វ៉ាម […]
News & អន្តរជាតិ

សមាគមសណ្តែកសៀងអាម៉េរិកជំរុញឱ្យមានកិច្ចព្រមព្រៀងជាមួយចិន ព្រោះកសិករខាតច្រើនណាស់ក្នុងជម្លោះពាណិជ្ជកម្មទេ
រដ្ឋខេកថ័កឃី៖ សមាគមសណ្តែកសៀងអាម៉េរិក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកធានាកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបើកទីផ្សារដ៏សំខាន់នេះឡើងវិញ សម្រាប់នាំចេញសណ្តែកសៀងរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា កសិករដាំសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក មិនអាចរស់បានទេដោយសារជម្លោះពាណិជ្ជកម្មដ៏យូរ ជាមួយប្រទេសចិន។ ប្រធានសមាគមសណ្តែកសៀងអាម៉េរិក ដែលជាកសិករដាំសណ្តែកសៀង នៅក្នុងរដ្ឋ ខេនថ័កឃី (Kentucky) បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី ដួណាល់ ត្រាំ (Donald Trump) ដោយលើកឡើងថា «កសិករដាំសណ្តែកសៀងអាម៉េរិកកំពុងតែឈរនៅមាត់ជ្រោះនៃវិបត្តិពាណិជ្ជកម្ម និងហិរញ្ញវត្ថុ»។ លោកបាននិយាយទៀតថា «កសិករដាំសណ្តែកសៀងកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។ តម្លៃនៅតែបន្តធ្លាក់ចុះ ហើយក្នុងពេលជាមួយគ្នានេះ កសិកររបស់យើងកំពុងចំណាយកាន់តែច្រើនសម្រាប់តម្លៃស្តុក និងតម្លៃឧបករណ៍។ កសិករដាំសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក មិនអាចរស់ក្នុងជម្លោះពាណិជ្ជកម្មដ៏យូរជាមួយអតិថិជនធំបំផុតរបស់យើងបានទេ»។ ជាប្រវត្តិសាស្ត្រ ប្រទេសចិនបាននាំចូលសណ្តែកសៀងអាម៉េរិកច្រើនជាង៦០ភាគរយនៃការផ្គត់ផ្គង់សណ្តែកសៀងរបស់ពិភពលោក ដោយសហរដ្ឋអាម៉េរិកធ្លាប់ធ្វើជាប្រភពសណ្តែកសៀងដ៏ធំបំផុតរបស់ចិន។ ប៉ុន្តែពន្ធសងសឹកឥឡូវនេះធ្វើឱ្យសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិកមានតម្លៃថ្លៃជាងការផ្គត់ផ្គង់នៅអាម៉េរិកខាងត្បូង ជាង២០ភាគរយ ហើយប្រទេសចិនបានងាកទៅរកប្រភពសណ្តែកសៀងពីប្រទេសប្រេស៊ីល ដែលបានពង្រីកផលិតកម្មដើម្បីបំពេញតម្រូវការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ លោកប្រធានសមាគមសណ្តែកសៀងអាម៉េរិក បាននិយាយទៀតថា ប្រទេសចិនមិនបានបញ្ជាទិញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិកសោះតែម្តង ដែលក្នុងរយៈប៉ុន្មានខែខាងមុខនេះ គឺជាពេលជិតដល់រដូវយើងប្រមូលផល។ លើសពីនេះ នៅពេលចូលដល់រដូវប្រមូល ហើយយើងនៅតែគ្មានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបញ្ជាទិញសណ្តែកសៀងទេនោះ នឹងបង្កផលប៉ះពាល់កាន់តែអាក្រក់ទៅលើកសិករដាំសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក។ សមាគមសណ្តែកសៀងអាម៉េរិកក៏បានចេញផ្សាយក្រដាសសមួយ ដែលបង្ហាញពីផលវិបាកផ្នែកហិរញ្ញវត្ថុនៃការបាត់បង់ចំណែកទីផ្សាររយៈពេលវែងនៅក្នុងប្រទេសចិន។ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសចិន គឺជាអ្នកទិញសណ្តែកសៀងកំពូលរបស់សហរដ្ឋអាម៉េរិក។ […]
News & អន្តរជាតិ

សាច់គោប្រេស៊ីល នៅតាមរដ្ឋតូចៗរបស់ប្រេស៊ីល នឹងនាំចូលទីផ្សារជប៉ុន
សៅប៉ូឡូ៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel NewsAsia បានឱ្យដឹងថាប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញសាច់គោដ៏ធំបំផុតរបស់ពិភពលោក បានព្យាយាមអស់រយៈពេលពីរទស្សវត្សរ៍ ដើម្បីបំបែកទីផ្សារជប៉ុន ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ ប៉ុន្តែ តាមរយៈកិច្ចព្រមព្រៀងថ្មីនឹងផ្តល់ឱ្យប្រទេសជប៉ុននូវជម្រើសផ្សេងមួយទៀត ក្រៅពីអ្នកផ្គត់ផ្គង់របស់ខ្លួន សហរដ្ឋអាម៉េរិក និងអូស្ត្រាលី នៅពេលពន្ធគយរបស់សហរដ្ឋអាម៉េរិកកំពុងផ្លាស់ប្តូរពាណិជ្ជកម្មម្ហូបអាហារលើសកលលោក។ ការចរចាទទួលបានលទ្ធផលល្អខ្លះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) កាលពីខែមីនាទៅកាន់ប្រទេសជប៉ុន ដែលជាប្រទេសនាំចូលសាច់គោដ៏ធំបំផុតមួយរបស់ពិភពលោក។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៃកិច្ចពិភាក្សាដែលផ្តោតលើរដ្ឋតំណាងតិចជាងបួនភាគរយនៃការនាំចេញរបស់ប្រទេសប្រេស៊ីល ហើយព្រួយបារម្ភរបស់អ្នកវេចខ្ចប់សាច់គោកនៅក្នុងរដ្ឋផលិតសាច់គោធំៗដូចជា សៅប៉ូឡូ (Sao Paulo), ម៉ាតូហ្គូ្រសូ (Mato Grosso), ម៉ាតូហ្គូ្រសូ ដូស៊ុល (Mato Grosso do Sul) និងរដ្ឋ ប៉ារ៉ា (Para)។ ស្របជាមួយគ្នានេះដែរ ពួកគេមានចំណែកជិត៦០ភាគរយនៃការនាំចេញសាច់គោសរុបរបស់ប្រទេសប្រេស៊ីល ឬប្រមាណ១,៧២លានតោន កាលពីឆ្នាំ២០២៤។ អនុស្សរណៈរបស់រដ្ឋាភិបាលប្រេស៊ីល ដែលបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ន្ត្រីជប៉ុនកាលពីខែមិថុនា បានបង្ហាញថា រដ្ឋាភិបាលប្រេស៊ីល […]
News & អន្តរជាតិ

អង្ករនៅកាណាដាមានតម្លៃជាងប្រាំដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងថ្លៃពីរដង
តូរ៉ុនតូ៖ យោងតាមស្ថិតិសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់របស់ប្រទេសកាណាដា បានឱ្យដឹងថា តម្លៃអាហារ ដែលធ្លាប់តែមានតម្លៃសមរម្យទាបសម្រាប់ប្រជាជនកាណាដា បានឡើងតម្លៃជាបន្តបន្ទាប់រហូតដល់ជិត៥០ភាគរយនៃតម្លៃដើម ខណៈពេលតម្លៃអង្ករសម្រិតមួយកញ្ចប់ទម្ងន់ពីរគីឡូក្រាម បានឡើងថ្លៃពី៦,៤៦ដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២៤ ឥឡូវបានឡើងថ្លៃដល់៩,៦២ដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២៥ ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។ សារព័ត៌មាន តូរ៉ុនតូ ស៊ីធីញូវស៍ (Toronto City News) របស់កាណាដា បានផ្សាយថា ពេញមួយឆ្នាំ គិតពីពាក់កណ្តាលឆ្នាំ២០២៤ ដល់ពាក់កណ្តាលឆ្នាំ២០២៥ តម្លៃអង្ករនៅតាមផ្សារមួយចំនួនក្នុងប្រទេសកាណាដា មានការប្រែប្រួលតម្លៃ ដោយផ្សារខ្លះឈានដល់កម្រិតតម្លៃកំពូល គឺ១០,២០ដុល្លារ សម្រាប់កញ្ចប់អង្ករទម្ងន់ពីរគីឡូក្រាម នៅក្នុងខែមីនា ឆ្នាំ២០២៥។ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៅមហាវិទ្យាល័យ ដាក្លាស (Douglas College) របស់កាណាដា បាននិយាយថា «គេដឹងថា អង្ករត្រូវបានប្រើប្រាស់ដោយប្រជាជន ដែលមានប្រាក់ចំណូលទាប ហើយអង្ករមានសារៈសំខាន់សម្រាប់ជីវិតពួកគេ ។ អង្ករឡើងថ្លៃ គឺជាឧបសគ្គមួយទៀតចំពោះលទ្ធភាពទិញ-លក់អង្ករ នៅក្នុងប្រទេសកាណាដា»។ លោកសាស្ត្រាចារ្យបានពន្យល់ថា ទីផ្សារអង្ករប៉ះពាល់ដល់ជនជាតិកាណាដាជាងពីរលាននាក់ ដែលភាគច្រើនជាជនជាតិចិន ជាជនជាតិដើមកំណើតអាស៊ីអាគ្នេយ៍ និងសហគមន៍ជនជាតិឥណ្ឌា ដែលពួកគេរស់នៅភាគខាងត្បូងប្រទេសកាណាដា មានព្រំប្រទល់ជាប់សហរដ្ឋអាមេរិក។ ប្រជាជនកាណាដា […]
News & អន្តរជាតិ

ក្រុមហ៊ុននាំចេញផ្លែទំពាំងបាយជូរអូស្ត្រាលី ត្រូវផាកពិន័យអស់ប្រាក់ជាងមួយលានដុល្លារ បន្លំនាំចូលទៅប្រទេសនូវែលសេឡង់
ញូវសោធវែល៖ ក្រុមហ៊ុននាំចេញទំពាំងបាយជូរធំជាងគេមួយរបស់ប្រទេសអូស្ត្រាលី ត្រូវទទួលរងការផាកពិន័យអស់ប្រាក់ជាង៧០៣ ០០០ដុល្លារ បន្ទាប់ពីរកឃើញថា មានពិរុទ្ធភាពពីបទរំលោភលើលក្ខខណ្ឌជីវសុវត្ថិភាពក្នុងការនាំចេញផ្លែឈើទៅកាន់ប្រទេសនូវែលសេឡង់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅក្នុងប្រទេសអូស្ត្រាលី បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហានេះថា តុលាការរដ្ឋញូវសោធវែល (New South Wales) របស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះករណីក្រសួងកសិកម្មអូស្ត្រាលី បានកំណត់ថា ក្រុមហ៊ុននាំចេញបានបំភាន់ភ្នែកមន្ត្រីរដ្ឋាភិបាលដោយចេតនា ខណៈពេលការនាំចេញផ្លែទំពាំងបាយជូរចំនួន១៤៥តោនទៅកាន់ប្រទេសនូវែលសេឡង់ ក្នុងអំឡុងរដូវនាំចេញ រវាងឆ្នាំ២០២៧ និងឆ្នាំ២០១៨។ តុលាការបានរកឃើញថា ក្រុមហ៊ុននាំចេញផ្លែទំពាំងបាយជូរ ឈ្មោះ ឌឹគ្រេបហៅ (The Grape House) បានប្រកាសភូតកុហក់ថា ទំពាំងបាយជូរមានប្រភពមកពីប្រទេសអូស្ត្រាលីភាគខាងត្បូង ហើយដាំដុះនៅក្នុងតំបន់ «មិនមានសត្វរុយទិចផ្លែ»។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបានរកឃើញថា ផ្លែទំពាំងបាយជូរទាំងនោះមានប្រភពមកពី «តំបន់មានសត្វរុយទិចផ្លែ»។ ទង្វើបែបនេះធ្វើឡើង ដើម្បីគេចពីច្បាប់តម្រូវឱ្យរក្សាទុកផ្លែទំពាំងបាយជូរក្នុងឃ្លាំងត្រជាក់រយៈពេល១៦ថ្ងៃ ជាចាំបាច់សម្រាប់ផលិតផលចេញពីតំបន់បែបនេះ។ ប្រទេសនូវែលហ្សេឡង់ គឺជាប្រទេស «មិនមានរុយទិចផ្លែឈើ» ដែលត្រូវបានគេចាត់ទុកថាជាសត្វល្អិតបំផ្លាញផលដំណាំ ជាពិសេសសត្វល្អិតចង្រៃនេះភាគច្រើនបំផ្លាញដំណាំសម្រាប់ធ្វើពាណិជ្ជកម្ម។ លោកចៅក្រមតុលាការបាននិយាយថា សកម្មភាពបំពានច្បាប់របស់ក្រុមហ៊ុនមានគោលបំណងប្រឹងរកប្រាក់ចំណូលឱ្យបានច្រើន ដែលលោកបានពិពណ៌នាការប្រព្រឹត្តនេះថាជាការរៀបចំដោយចេតនា និងនិរន្តរភាពនៃប្រព័ន្ធនាំចេញ ដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។ សកម្មភាពបែបនេះត្រូវបានគេគិតទុកជាមុន ដោយកើតឡើងក្នុងរយៈពេលបន្ថែមម៉ោង និងមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការ។ សវនាការបានរកឃើញថា នាយករបស់ក្រុមហ៊ុននាំចេញផ្លែទំពាំងបាយជូរ បានចុះហត្ថលេខាលើឯកសារផ្ទេរប្រាក់ […]
News & អន្តរជាតិ

កសិករឥណ្ឌាទាមទារឱ្យរដ្ឋាភិបាលដំឡើងពន្ធ១០០ភាគរយ លើការនាំចូលផ្លែប៉ោមអាម៉េរិក
ញូវដែលី៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សមាជិកសហព័ន្ធកសិករដាំប៉ោម នៅក្នុងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដំឡើងពន្ធរហូតដល់១០០ភាគរយលើផ្លែប៉ោម។ ប្រធានសហព័ន្ធកសិករដាំប៉ោម បានស្រែកទាមទារនៅក្នុងពេលធ្វើបាតុកម្មតវ៉ាថា «យើងសូមអំពាវនាវដល់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន្ត្រា ម៉ូឌី (Narendra Modi) កុំឱ្យចុះចាញ់នឹងសម្ពាធរបស់អាម៉េរិក ហើយសូមដាក់ពន្ធ១០០ភាគរយលើផ្លែប៉ោមអាម៉េរិក ព្រមទាំងទំនិញនាំចូលផ្សេងទៀត ដើម្បីការពារផលប្រយោជន៍របស់កសិករដាំប៉ោមក្នុងស្រុក»។ កសិករឥណ្ឌារាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយអំពាវនាវឱ្យមានគម្រោងធានារ៉ាប់រងដ៏ទូលំទូលាយមួយ ដើម្បីការពារអ្នកផលិតខ្នាតតូចឱ្យរួចផុតពីការខាតបង់ដោយសារគ្រោះធម្មជាតិ សត្វល្អិតបំផ្លាញ និងហានិភ័យផ្សេងៗទៀត។ ផ្ទុយទៅវិញ ពួកបាតុករបាននិយាយថា អ្នកដាំដុះកំពុងប្រឈមនឹងបំណុលដ៏ច្រើនដែលបណ្តាលមកពីការខាតបង់ដំណាំម្តងហើយម្តងទៀត និងដោយសារគោលនយោបាយប្រឆាំងនឹងកសិកររបស់រដ្ឋាភិបាលឥណ្ឌា។ លោកប្រធានសហព័ន្ធ បានបន្ថែមថា «វាជាការទាមទារជាយូរមកហើយរបស់យើង សុំឱ្យមានការលើកលែងលើប្រាក់កម្ចី ដែលកសិករបានយកប្រាក់ក្រោមគម្រោងកាតឥណទាន»។ សហព័ន្ធកសិករដាំប៉ោម ក៏បានជំរុញឱ្យរដ្ឋាភិបាលស្តារឡើងវិញនូវគ្រោងការណ៍អន្តរាគមន៍ទីផ្សារ ដើម្បីរក្សាស្ថិរភាពតម្លៃផ្លែប៉ោម ដោយបានរិះគន់ការដំឡើងថ្លៃអគ្គិសនីនាពេលថ្មីៗនេះ ជាជាងនិយាយថា អ្នកប្រើប្រាស់ជាជនក្រីក្រមិនអាចបង់ថ្លៃអគ្គិសនីបានទេ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានដំឡើងពន្ធជំនួសឲ្យការផ្តល់អគ្គិសនីដោយឥតគិតថ្លៃដូចដែលខ្លួនបានសន្យា។ ការតវ៉ាស្រដៀងគ្នានេះដែរ បានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដើម្បីគាំទ្រការទាមទាររបស់សហព័ន្ធកសិករដាំប៉ោម។ តំណាងបាតុករបានដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រីឥណ្ឌា ដោយបានអំពាវនាវឱ្យមានការលើកទឹកចិត្តសម្រាប់ការដាំដំណាំប៉ោមនៅក្នុងប្រទេសឥណ្ឌា ដែលមានចំនួនកាន់តែច្រើនឡើង ព្រមទាំងសុំការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងសាកវប្បកម្ម ការធានារ៉ាប់រងដំណាំ បង្កើតឡើងវិញនូវគម្រោងអន្តរាគមន៍ទីផ្សារ បន្ថែមពន្ធនាំចូលឱ្យបានខ្ពស់លើការនាំចូលផ្លែប៉ោមពីសហរដ្ឋអាម៉េរិក៕
News & អន្តរជាតិ

អាកាសធាតុក្តៅផ្តល់ឪកាសល្អសម្រាប់ចាប់ផ្តើមដាំដំណាំស្រូវក្នុងប្រទេសនូវែលសេឡង់
វែលីងតោន៖ បរិស្ថានវិទូនូវេលសេឡង់ ដើមកំណើតជប៉ុន បាននិយាយថា ខណៈពេលចំណង់ចំណូលចិត្តរបស់ប្រជាជននូវែលសេឡង់ចំពោះបាយកាន់តែកើនឡើង ការដាំដំណាំស្រូវឱ្យបានកាន់តែច្រើននៅក្នុងប្រទេស គឺជារឿងល្អ ជាពិសេសការប្រែប្រួលអាកាសធាតុ គឺជាអំណោយផលដល់ដំណាំស្រូវ។ សារព័ត៌មានរបស់នូវែលសេឡង់ បានផ្សាយថា លោកស្រី យូគី ហ្វូគូដា (Yuki Fukuda) ជាបរិស្ថានវិទូម្នាក់ ដែលបានសិក្សាផ្នែកសាកវប្បកម្មនៅសាកលវិទ្យាល័យ លីនខុន (Lincoln) បាននិយាយថា ការដាំស្រូវនៅក្នុងប្រទេសនូវែលសេឡង់នឹងផ្តល់សុវត្ថិភាពដល់សន្តិសុខស្បៀង សម្រាប់កសិផលដែលបច្ចុប្បន្នត្រូវបាននាំចូលទាំងស្រុងពីក្រៅប្រទេស។ លោកស្រីបានមានប្រសាសន៍ដូច្នេះថា សព្វថ្ងៃមិនមានផលិតកម្មពាណិជ្ជកម្មងង្ករទាល់តែសោះនៅក្នុងប្រទេសនូវែលសេឡង់ ដូច្នេះយើងកំពុងនាំចូលអង្ករពីបរទេសក្នុងតម្លៃប្រហែល៩៥លានដុល្លារ ដែលស្មើនឹងប្រហែល៨៥ ០០០តោន ដែលជាអង្ករជាច្រើនត្រូវបាននាំចូល ហើយការដឹកជញ្ជូនកាន់តែទូលំទូលាយផងដែរ។ លោកស្រីបន្តថា ប្រទេសនូវែលសេឡង់នាំចូលអង្ករពីប្រទេសចំនួនបួន មានប្រទេសថៃ អូស្ត្រាលី វៀតណាម និងប្រទេសឥណ្ឌា ប៉ុន្តែដោយសារប្រទេសទាំងនេះនៅជិតខ្សែអេក្វាទ័រ ធ្វើឱ្យប្រទេសទាំងនោះទទួលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។ លោកស្រីបរិស្ថានវិទូ បានអះអាងថា ជាពិសេសឥណ្ឌា គឺជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានប្រជាជនចំនួន១,៤ពាន់លាននាក់។ ប្រទេសឥណ្ឌា អាចមានកំណើនប្រជាជនប្រហែល២៥០លាននាក់ថែមទៀត ក្នុងរយៈពេល២៥ឆ្នាំខាងមុខ ដូច្នេះឥណ្ឌាត្រូវបង្កើនស្បៀងអាហារថែមទៀត ដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស។ លោកស្រីបន្តថា នៅតំបន់មួយចំនួននៃទ្វីបអាស៊ី មានអាកាសធាតុក្តៅខ្លាំងពេក បង្កការលំបាកដល់ការដាំដំណាំស្រូវឱ្យទទួលទិន្នផលខ្ពស់។ ចំណែកកម្ពស់ទឹកសមុទ្រក៏កើនឡើងដែរ ធ្វើឱ្យស្រែខ្លះមានជាតិប្រៃកាន់តែច្រើន […]
News & អន្តរជាតិ

តម្លៃស្រូវវៀតណាមប្រឈមនឹងការធ្លាក់ចុះខ្លាំង បន្ទាប់ពីហ្វីលីពីនផ្អាកការនាំចូល៦០ថ្ងៃ
ហីជីមិញ៖ នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ដែលគេស្គាល់ថា ជាឆ្នាំងបាយរបស់វៀតណាម ព្រោះមានដំណាំផ្នែកពាណិជ្ជករច្រើននោះ ពេលនេះបាននឹងកំពុងកាត់បន្ថយការទិញស្រូវក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ ដោយសារព្រួយបារម្ភពីការពិបាកនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន។ ឈ្មួញកណ្តាលវៀតណាមម្នាក់ បាននិយាយថា «ខ្ញុំគ្រាន់តែទិញស្រូវដោយប្រុងប្រយ័ត្ន ដើម្បីលក់នៅក្នុងស្រុកសិន ដោយសារការនាំចេញត្រូវបានផ្អាក ដោយរង់ចាំសញ្ញាថ្មីពីអ្នកទិញ»។ សារព័ត៌មាន វៀតណាម អេចប្រេស បានផ្សាយថា នៅក្នុងខេត្ត ដុងថាប់ ភាគខាងត្បូងវៀតណាម បណ្តារោងម៉ាស៊ីនកិនស្រូវកំពុងប្រញាប់ប្រញាល់បំពេញការបញ្ជាទិញ ដែលមានស្រាប់ដើម្បីនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដោយផ្តល់អាទិភាពដល់កិច្ចសន្យាចាស់ ខណៈការទិញថ្មីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ តម្លៃស្រូវវៀតណាម ពូជឈ្មោះ ដៃធំ៨ (Dai Thom 8) និងពូជឈ្មោះ អូអឹន១៨ (OM18) បានធ្លាក់ចុះបួនភាគរយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ ដោយធ្លាក់មកនៅត្រឹម១ ១០០ដុង ឬស្មើនឹង០,៤២ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ក្រុមហ៊ុននាំចេញអង្ករមួយ មានទីស្នាក់ការនៅខេត្ត ដុងថាប់ បាននិយាយថា ការផ្អាកការនាំចូលអង្កររយៈពេល៦០ថ្ងៃរបស់ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាម បានរំខានដល់ផែនការអាជីវកម្ម។ តំណាងក្រុមហ៊ុនម្នាក់ បាននិយាយថា ការផ្អាកនេះកើតឡើងចំពេលរដូវប្រមូលផលស្រូវខ្ពស់បំផុតរបស់វៀតណាម ដូច្នេះវាបានធ្វើឲ្យជាប់គាំងកិច្ចសន្យានាំចេញ និងធ្វើឱ្យមានការចំណាយខ្ពស់លើការទិញស្រូវមកស្តុកទុក។ ពួកគេបាននិោយាយបន្ថែមថា ការកើនឡើងសម្ពាធផ្នែកហិរញ្ញវត្ថុ រួមផ្សំដោយអត្រាការប្រាក់ខ្ពស់ក្នុងការខ្ចីប្រាក់ និងពន្ធលើតម្លៃបន្ថែមប្រាំភាគរយ ដែលត្រូវបានដាក់ចាប់កាលពីថ្ងៃទី១ […]
News & អន្តរជាតិ

បង់ក្លាដែសនាំចូលអង្ករច្រើន ព្រោះផលិតកម្មក្នុងស្រុកធ្លាក់ចុះដោយទឹកជំនន់បំផ្លាញ
ដាកា៖ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ការនាំចូលអង្កររបស់ប្រទេសបង់ក្លា នៅក្នុងឆ្នាំ២០២៤-២០២៥ បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ ដោយសារផលិតកម្មស្រូវនៅក្នុងប្រទេសមិនអាចផ្គត់ផ្គង់តាមតម្រូវការបានឡើយ។ យោងតាមទិន្នន័យផ្លូវការដដែលនេះ បានឱ្យដឹងទៀតថា អ្នកនាំចូលអង្កររបស់ភ្នាក់ងាររដ្ឋ និងក្រុមហ៊ុនឯកជន មានបរិមាណចំនួន១,៤លានតោន កាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨ ដែលនៅពេលនោះប្រទេសបង់ក្លាដែស បាននាំចូលអង្ករចំនួន៣,១លានតោន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ បាននិយាយថា ប្រទេសបង់ក្លាដែស មិនគួរនាំចូលអង្ករណាមួយឡើយ ប្រសិនបើទិន្នន័យផលិតផលមានការគ្រប់គ្រងត្រឹមត្រូវ។ ផ្ទុយទៅវិញអាចមានស្រូវសល់លើសពីតម្រូវការថែមទៀតផង។ ចំណែកទីប្រឹក្សាចំណីអាហារវិញ បាននិយាយថា ទឹកជំនន់គំហុកខ្លាំងភ្លាមៗ នៅក្នុងតំបន់ភាគអាគ្នេយ៍ បានធ្វើឱ្យខូចអស់ស្រូវរដូវវស្សាយ៉ាងច្រើន ដូច្នេះហើយទើមត្រូវការនាំចូលអង្ករយ៉ាងច្រើនបែបនេះ។ បើយោងតាមការប៉ាន់ប្រមាណពីមុនរបស់ក្រសួងកសិកម្មប្រទេសបង់ក្លាដែស បានបង្ហាញឱ្យដឹងថា កាលពីក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៤កន្លងមក ទឹកជំនន់បានបំផ្លាញស្រូវរដូវវស្សាអស់ទិន្នផលប្រហែលមួយលានតោន។ ចំណែកទិន្នន័យផលិតកម្មស្រូវ នៅក្នុងឆ្នាំ២០២៥ មិនទាន់មាននៅឡើយទេ។ មកទល់ពេលនេះ ការិយាល័យស្ថិតិបង់ក្លាដែស បានចេញផ្សាយការប៉ាន់ប្រមាណនៃទិន្នផលផលិតកម្មស្រូវរដូវវស្សា សម្រាប់ឆ្នាំ២០២៥ ដោយលើកឡើងថា បានធ្លាក់ចុះចំនួន១,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយមកនៅត្រឹម១០,៩៣លានតោន។ ប៉ុន្តែទីភ្នាក់ងារស្ថិតិមិនបានចេញផ្សាយការប៉ាន់ប្រមាណរបស់ខ្លួនលើការផលិតស្រូវប្រាំងឡើយ ដែលមានបរិមាណជិត៥៥ភាគរយនៃផលិតកម្មស្រូវប្រចាំឆ្នាំរបស់ប្រទេសបង់ក្លាដែស។ ទោះបីជាយ៉ាងនេះក្តី ក្រសួងកសិកម្ម បានប៉ាន់ប្រមាណថា កសិករដាំស្រូវប្រាំង ត្រូវប្រមូលផលក្នុងអំឡុងពីខែឧសភា ដល់ខែមិថុនា នៅលើផ្ទៃដីទំហំ០,៥លានហិកតា ដែលតាមផែនការនឹងផ្តល់ទិន្នផលប្រមាណ២០,២៦លានតោន។ […]
