កសិករវៀតណាម ​ដាំ​ផ្លែ​ស្រកានាគសរីរាង្គ ​មិន​ខ្លាច​ជាន់ជោរតម្លៃលើទីផ្សារ

__18_MocChauHighland_v05

ហាណូយ៖ ការផ្លាស់ប្តូរការដាំដុះដំណាំស្រកានាគសរីរាង្គរបស់កសិករវៀតណាម គឺជាការផ្លាស់ប្តូរពីកសិកម្មតម្រង់ទិសផលិតភាព ទៅជាកសិកម្មសេដ្ឋកិច្ច ដែលទាមទារការវិនិយោគ និងហានិភ័យទាប ប៉ុន្តែផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងមុន។

ខណៈពេលកសិករវៀតណាមជាច្រើនជួបការលំបាកចំពោះតម្លៃកសិផល ដែលមិនស្ថិតស្ថេរចំពេលមានការប្រែប្រួលទីផ្សារ សហគមន៍ និងអ្នកដាំដំណាំស្រកានាគមួយចំនួននៅក្នុង តាយ នីញ  (Tay Ninh) ប្រទេសវៀតណាម អាចរក្សាបានប្រាក់ចំណេញជាប់លាប់ ដោយបន្តអនុវត្តតាមវិធីសាស្រ្តផលិតកម្មស្អាត ដែលបំពេញតាមស្តង់ដារតឹងរឹងនៃតម្រូវការទីផ្សារ។

នៅតំបន់ដាំដុះផ្លែស្រកានាគនេះ កសិករភាគច្រើនបានស្គាល់ដំណើរការរបស់ការអនុវត្តកសិកម្មល្អរបស់វៀតណាម (Good Agricultural Practice)។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្កើនតម្លៃផលិតផល និងពង្រីកទីផ្សារ គ្រួសារកសិករជាច្រើនបានបន្តផ្លាស់ប្តូរទៅរកស្តង់ដារសរីរាង្គ ដើម្បីបំពេញតម្រូវការរបស់អ្នកនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារសហភាពអឺរ៉ុប។ ជាលទ្ធផល ការយល់ដឹងរបស់កសិករវៀតណាមអំពីការអនុវត្តកសិកម្មល្អ បានធ្វើឱ្យការដាំដុះល្អប្រសើរឡើង គុណភាពផលិតផលកាន់តែស៊ីសង្វាក់គ្នា និងប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែមាននិរន្តរភាព។

កសិករវៀតណាមម្នាក់ ដែលធ្វើ​កសិកម្ម​សរីរាង្គអស់រយៈ​ជាង​១២ឆ្នាំកន្លង​មក​ហើយ ដែលពេលនោះមានមនុស្សជាច្រើននៅចិត្តស្ទាក់ស្ទើរ ប៉ុន្តែគាត់បានបង្កើតផែនទីបង្ហាញផ្លូវបីដំណាក់កាល គឺការពិសោធន៍ ការធ្វើតេស្តជី និងការបញ្ចប់ដំណើរការ។ តាមរយៈការដឹកនាំ និងបង្ហាញពីប្រសិទ្ធភាព គាត់បានបញ្ចុះបញ្ចូលអ្នកដទៃឱ្យផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ពួកគាត់។

យោងតាមកសិករម្នាក់នេះ​ បានឱ្យដឹងថា បញ្ហាប្រឈមធំបំផុតមិនស្ថិតនៅលើបច្ចេកទេសទេ ប៉ុន្តែនៅក្នុងទីផ្សារ។ កង្វះខាតទិន្នផលមានស្ថិរភាព បានធ្វើឱ្យកសិករមានការខកចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ បទពិសោធន៍ជាង១២ឆ្នាំ បានបង្ហាញថា ផ្លែស្រកានាគសរីរាង្គលូតលាស់បានល្អ ដោយសារការប្រើប្រាស់មីក្រូសរីរាង្គ ដែលបង្កើនភាពធន់នឹងអាកាសធាតុ និងកាត់បន្ថយការពឹងផ្អែកលើថ្នាំគីមីសម្លាប់សត្វល្អិត។

បើនិយាយពីថ្លៃដើមវិញ រួមទាំងកម្លាំងពលកម្មផង ថ្លៃដើមផលិតផ្លែស្រកានាគសរីរាង្គ ត្រូវចំណាយប្រមាណ១២ ០០០ដុង ឬស្មើនឹង០,៤៦ដុល្លារ ក្នុង១គីឡូក្រាម រីឯតម្លៃលក់របស់កសិករឡើងដល់ ២៥ ០០០ដុង ឬស្មើនឹង០,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលនាំឱ្យកសិករទទួលបានប្រាក់ចំណេញប្រមាណ៥០ភាគរយ ខ្ពស់ជាងផលិតកម្មធម្មតា ដែលត្រូវចំណាយបន្ថែមលើជីគីមី និងថ្នាំសម្លាប់សត្វល្អិត។ អត្ថប្រយោជន៍សេដ្ឋកិច្ចនេះបានបញ្ចុះបញ្ចូលកសិករវៀតណាមជាច្រើនឱ្យទទួលយកគំរូដាំដំណាំស្រកានាគសរីរាង្គ។

ទោះបីជាយ៉ាងណាក៏ដោយ ភាពជោគជ័យអាស្រ័យលើវិន័យ ភាពស្មោះត្រង់។ បើមានគ្រួសារមួយបំពានស្តង់ដារ ឬប្រើប្រាស់សារធាតុហាមឃាត់ដើម្បីទទួលបានផលផ្លែស្រកានាគច្រើន នោះអាចបំផ្លាញកេរ្តិ៍ឈ្មោះទីផ្សារទាំងមូល និងនាំឱ្យបាត់បង់កិច្ចសន្យា។ ដូច្នេះការផលិតផ្លែស្រកានាគសរីរាង្គទាមទារឱ្យមានភាពស្មោះត្រង់ជានិច្ច និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះកិច្ចសន្យា ជាពិសេសសម្រាប់ទីផ្សារសហភាពអឺរ៉ុប ដែលមានបទប្បញ្ញត្តិហាមសំណល់សារធាតុថ្នាំគីមីលើសកម្រិត។

ដើម្បីផ្លាស់ប្ដូរពីកសិកម្មតម្រង់ទិសផលិតភាព ទៅជាកសិកម្មសេដ្ឋកិច្ច កសិករគំរូរបស់វៀតណាម បានបង្កើតសហគមន៍ប្រមូលផ្តុំសមាជិកជាង១០០នាក់ ដែលកំពុងដាំដំណាំស្រកានាគលើផ្ទៃដីជាង១០០ហិកតា។ សហគមន៍នេះដំណើរការក្រោមគោលការណ៍ “ការទិញ-លក់រួម” ដោយជួយកសិករកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល និងជៀសវាងការកេងប្រវ័ញ្ចតម្លៃគ្នា។

ដំបូងឡើយ សមាជិកសហគមន៍ភាគច្រើនបានបន្តធ្វើតាមវិធីប្រពៃណី។ ដូច្នេះ ការផ្លាស់ប្តូរទៅជាកសិកម្មសរីរាង្គមិនងាយស្រួលទេ ប៉ុន្តែតាមរយៈការតស៊ូមតិ និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលវៀតណាម គ្រួសារជាច្រើនបានផ្លាស់ប្តូរដោយជឿទុកចិត្ត។ កត្តាសំខាន់បំផុត គឺប្រសិទ្ធភាពជាក់ស្តែងនៃការលក់ផលិតផលក្នុងតម្លៃខ្ពស់។

តាមទស្សនៈរបស់សហគមន៍នេះ បង្ហាញពីការផ្លាស់ប្តូរពីកសិកម្មតម្រង់ទិសផលិតភាព ទៅជាកសិកម្មសេដ្ឋកិច្ច ដោយចំណាយទុនតិច ហានិភ័យទាប តែមានប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ន ផ្លែស្រកានាគរបស់សហគមន៍ លក់បានក្នុងតម្លៃរហូតដល់២៥ ០០០ដុង ឬសើ្មីពី០,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម គឺខ្ពស់ជាងតម្លៃផ្លែស្រកានាគទូទៅ។

តាមរយៈការផលិតក្រោមស្តង់ដារសរីរាង្គ ដែលបំពេញតាមតម្រូវការរបស់សហភាពអឺរ៉ុប ក្រុមហ៊ុនជាច្រើនមកពីប្រទេសសិង្ហបុរី និងប្រទេសហូឡង់ បានបង្ហាញចំណាប់អារម្មណ៍បោះទុនដំាដំណាំស្រកានាគនៅក្នុងប្រទេសវៀតណាម៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ