ប៉ាគីស្ថានចង់បានកិច្ចព្រមព្រៀងនាំចេញសាច់គោ ក្នុងទឹកប្រាក់២០០លានដុល្លារ ទៅម៉ាឡេស៊ី

Heated-Pakistani-meat-to-enter-China-696x348

ការ៉ាជី៖ មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន បានបញ្ជាក់ថា ប្រទេសប៉ាគីស្ថានកំពុងតែសម្លឹងមើលទីផ្សារដ៏ធំមួយ ដើម្បីនាំចេញសាច់គោក្នុងទំហំទឹកប្រាក់ចំនួន២០០លានដុល្លារ ទៅកាន់ប្រទេសម៉ាឡេស៊ី ស្របពេលរដ្ឋាភិបាលកំពុងតែពង្រឹងសមត្ថភាពនាំចេញសាច់គោ ហាឡាល់ និងបើកទីផ្សារអន្តរជាតិបន្ថែមទៀត។

គោលបំណងនេះ ត្រូវបានលើមកពិភាក្សាគ្នាក្នុងអំឡុងពេលកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការប៉ាគីស្ថាន-ម៉ាឡេស៊ី ក្នុងវិស័យសាច់គោ ដែលបានធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់របស់រដ្ឋមន្ត្រីប៉ាគីស្ថាន។

សារព័ត៌មានរបស់ប៉ាគីស្ថាន បានផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ថា កិច្ចប្រជុំនេះ ប្រមូលផ្តុំដោយរដ្ឋមន្ត្រីសហព័ន្ធសន្តិសុខស្បៀងអាហារ  និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រួមទាំងតំណាងមកពីវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថានផងដែរ ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបង្ហាញថា ការនាំចេញសាច់គោ ហាឡាល់ ដែលដ៏ល្អរបស់ប៉ាគីស្ថាន ទៅកាន់ប្រទេសម៉ាឡេស៊ី អាចឈានដល់បិរមាណ២០០លានដុល្លារ ដរាបណាមានវិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាហាមឃាត់មួយចំនួន ដូចជាជំងឺអុតក្តាម និងបំរាមនាំចេញសាច់គោជាប់ឆ្អឹង។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌាទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែង ដោយនាំចេញសាច់ជាប់ឆ្អឹង ស្របពេលប្រទេសប៉ាគីស្ថាន ត្រូវបានកំណត់ឱ្យនាំចូលតែសាច់សុទ្ធប៉ុណ្ណោះ ដោយសារតែការព្រួយបារម្ភអំពីការឆ្លងជំងឺអុតក្តាម។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ កិច្ចប្រជុំបានសម្រេចលើផែនការធ្វើរបាយការណ៍ភ្លាមៗក្នុងរយៈពេលបួនថ្ងៃ ដើម្បីកំណត់វិធានការចាំបាច់ ដើម្បីសម្រេចបានគោលដៅ នាំចេញសាច់គោក្នុងទឹកប្រាក់ចំនួន២០០លានដុល្លារ បន្ទាប់មកត្រូវកំណត់ក្របខ័ណ្ឌគោលនយោបាយដ៏ទូលំទូលាយក្នុងរយៈពេលដប់ថ្ងៃ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ចំពោះការនាំចេញសាច់គោ ប្រកបដោយចីរភាព។

ចំណែករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ បានចាត់ទុកប្រទេសម៉ាឡេស៊ីថា ជាដៃគូពាណិជ្ជកម្មងាយស្រួល សម្រាប់ឧស្សាហកម្មសាច់គោរបស់ប្រទេសប៉ាគីស្ថាន ដោយជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការប្រកួតប្រជែងផ្នែកតម្លៃ ស្តង់ដារអនុលោមភាព និងភាពស៊ីសង្វាក់គ្នានៃខ្សែសង្វាក់ផ្គត់ផ្គង់។

លោកបានគូសបញ្ជាក់ថា គោលនយោបាយរបស់ប៉ាគីស្ថាន នាពេលខាងមុខនឹងផ្កោតសំខាន់ល់លើការគ្រប់គ្រងជំងឺឆ្លង វិញ្ញាបនបត្រ ហាឡាល់ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដោយសហការជាមួយរដ្ឋបាលថា្នក់ក្រោមជាតិ។

ចំណែករដ្ឋមន្ត្រីសហព័ន្ធសន្តិសុខស្បៀងអាហារ បានធានានូវការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលប៉ាគីស្ថានចំពោះការកែលម្អផ្នែកសុខភាពសត្វពាហនៈ និងការចិញ្ចឹមសត្វ ដោយកត់សម្គាល់ថា វឌ្ឍនភាពសំខាន់ៗត្រូវបានធ្វើឡើងរួចហើយនៅក្នុងរដ្ឋមួយចំនួន ហើយគ្រោងធ្វើបន្តទៀតនៅទូទាំងប្រទេស។

ដើម្បីជួយដល់ការសម្របសម្រួល គណៈកម្មាធិការជំនាញចំនួនបួន ត្រូវបានបង្កើតឡើង ដោយផ្តោតលើការគ្រប់គ្រងជំងឺឆ្លង ការកែលម្អពូជ ការចិញ្ចឹមសត្វ និងវិធានការសម្របសម្រួលផ្សេងទៀតផងដែរ។

រីឯក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏នឹងត្រូវបានបញ្ចូលក្នុងក្រុមការងារ ដើម្បីបញ្ជាក់អំពី ហាឡាល់អន្តរជាតិ និងអនុលោមតាមគុណភាព ខណៈដែលកំពង់ផែត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូននាំចេញ។

លោកបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រទេសប៉ាគីស្ថាន ក្លាយជាអ្នកផ្គត់ផ្គង់សាច់ ហាឡាល់ លំដាប់ខ្ពស់ ដែលអាចទុកចិត្តបានទូទាំងពិភពលោក តាមរយៈការធ្វើផែនការផ្អែកលើភស្តុតាង និងកិច្ចសហការរវាងរដ្ឋ និងឯកជន។

ប្រទេសប៉ាគីស្ថាន ជាប់ចំណាត់ថ្នាក់ទី២០ សម្រាប់ការនាំចេញសាច់គោក្នុងឆ្នាំ២០២៥ ខណៈលេខ១​ បានទៅប្រទេសប្រេស៊ីល  លេខ២ បានទៅប្រទេសអូស្ត្រាលី៕

៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ