ម៉ាឡេស៊ីពង្រីកការនាំចេញផ្លែទុរេនទៅកាន់អឺរ៉ុប និងអាម៉េរិកខាងជើង

image_2025-10-09_10-39-51

កូឡាឡាំពួរ៖ ផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីកំពុងទទួលបានប្រជាប្រិយភាពនៅទូទាំងទីផ្សារពិភពលោក ដោយការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលតម្រូវការផ្លែឈើនៅតែបន្តកើនឡើងនៅអាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើង។

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានឱ្យដឹងកាលទី៣០ ខែតុលា ឆ្នាំ២០២៥នេះថា បើគិតត្រឹមចន្លោះឆ្នាំ២០២០ និង២០២៤ ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ុប បានកើនឡើង១៦២ភាគរយ ខណៈការដឹកជញ្ជូនទៅកាន់ប្រទេសក្នុងទ្វីបអាម៉េរិកខាងជើង និងតំបន់មជ្ឈិមបូព៌ា បានកើនឡើង៥,២ភាគរយ និង៨,៨ភាគរយ។

លោកបានមានប្រសាសន៍ថា កំណើននេះកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីអភិវឌ្ឍទីផ្សារនាំចេញ និងលើកកម្ពស់ពូជទុរេនលំដាប់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី ជាពិសេសពូជ មូសាង ឃីង ដែលនៅតែមានតម្រូវការខ្ពស់នៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះថា «ប្រទេសចិននៅតែជាគោលដៅនាំចេញដ៏សំខាន់ ដោយមានការនាំចេញក្នុងតម្លៃទឹកប្រាក់ចំនួន២៤៧,៧លានដុល្លារ នៅឆ្នាំ២០២៣ បន្ទាប់មក គឺទីក្រុងហុងកុង ក្នុងទំហំទឹកប្រាក់ចំនួន២១លានដុល្លារ សិង្ហបុរី១៥,៨លានដុល្លារ ឥណ្ឌូនេស៊ី១២,១លានដុល្លារ និងសហរដ្ឋ៧,៤លានដុល្លារ»។

ជារួម ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងពី១១៩លានដុល្លារ នៅឆ្នាំ២០២០ ដល់៣១៤,៥លានដុល្លារ នៅឆ្នាំ២០២៣ មុនពេលធ្លាក់ចុះបន្តិចមកនៅត្រឹម២៤៥លានដុល្លារ កាលពីឆ្នាំ២០២៤។ ផ្លែទុរេនម៉ាឡេស៊ី ឥឡូវនេះត្រូវបាននាំចេញទៅកាន់ប្រទេសជាង៤០ រួមមានប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ចក្រភពអង់គ្លេស ហូឡង់ អ៊ីតាលី បារាំង និងប្រទេសអេស្ប៉ាញ។

ដើម្បីគាំទ្រដល់កំណើននាំចេញផ្លែទុរេននេះ ក្រសួងកសិកម្មម៉ាឡេស៊ីកំពុងជួយម្ចាស់ចម្ការផ្លែទុរេនឱ្យទទួលបានវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកសិកម្មល្អរបស់ម៉ាឡេស៊ី ដែលជាតម្រូវការសម្រាប់ដំណើរការនាំចេញផ្លែទុរេន។ រហូតមកដល់បច្ចុប្បន្ន ម្ចាស់ចម្ការទុរេនចំនួន ១៩៣៣ នៅទូទាំងប្រទេសម៉ាឡេស៊ី​ ទទួលបានវិញ្ញាបនបត្របញ្ជាក់រួចរាល់អស់ហើយ។  តាមរយៈផែនការម៉ាឡេស៊ីលើកទី១២ ថវិកាប្រមាណ៩,៣លានដុល្លារ ត្រូវបានបម្រុងទុកសម្រាប់ជួយដល់គម្រោងដាំដុះថ្មី និងដាំឡើងវិញ ដែលគ្របដណ្តប់លើផ្ទៃដីទំហំជាង៩៤០០ហិកតា ដើម្បីរក្សាកម្រិតផលិតកម្ម។

អាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធម៉ាឡេស៊ី​​ កំពុងតែអភិវឌ្ឍបណ្តាញពាណិជ្ជកម្មអន្តរជាតិជាមួយភ្នាក់ងារទីផ្សារក្រៅប្រទេសចំនួន១០ ហើយបានផ្តួចផ្តើមការដឹកជញ្ជូនសាកល្បងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ចក្រភពអង់គ្លេស និងប្រទេសកាណាដា។

ក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានបញ្ជាក់ថា ការវេចខ្ចប់ ការផ្សព្វផ្សាយម៉ាកយីហោ និងយុទ្ធនាការផ្សព្វផ្សាយដូចជា “ម៉ាឡេស៊ីល្អដាច់គេ Malaysia’s Best” និង “រសជាតិរបស់ម៉ាឡេស៊ី Taste of Malaysia” នៅតាមផ្សារទំនើបធំៗលើពិភពលោក ដោយបានបង្កើនការយល់ដឹងអំពីផ្លែទុរេនម៉ាឡេស៊ី។ ក្រសួងបានបន្ថែមថា គំនិតផ្តួចផ្តើមទាំងនេះបានជួយរក្សាតម្រូវការ និងពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ី​​ នៅក្នុងទីផ្សារផ្លែទុរេនបែបប្រពៃណី និងទីផ្សារផ្លែទុរេនកំពុងតែរីកចម្រើនថ្មីៗ៕


image_2026-11-06_16-14-17
ប៉េស្តជ្រូកអាហ្វ្រិកផ្ទុះនៅវៀតណាម អ្នកចិញ្ចឹមសត្វនៅកម្ពុជាសុំទប់ស្កាត់ការនាំចូល

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះនៅខេត្តកាម៉ៅ ភាគខាងត្បូងប្រទេសវៀតណាម ដោយមានជ្រូកជាង១ ០០ក្បាល ត្រូវបានសម្លាប់ចោល។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យចាត់វិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងបង្កើនការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅខេត្តកាម៉ៅ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលជាអតីតខេត្តទឹកខ្មៅនៃកម្ពុជាក្រោម។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអំពាវនាវដល់អាជ្ញាធរខេត្តទាំងអស់ដែលមានព្រំដែនជាប់ប្រទេសវៀតណាម ឱ្យដាក់ចេញវិធានការទប់ស្កាត់ និងរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីការពារផលប្រយោជន៍អ្នកចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាការពារសុខភាពអ្នកប្រើប្រាស់។ ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាមនៅឡើយទេ។ ទោះជាយ៉ាងណា លោកនឹងណែនាំដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមទាំងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ឱ្យចាត់វិធានការចុះត្រួតពិនិត្យតាមតំបន់ព្រំដែន និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះចូលក្នុងប្រទេសកម្ពុជា។ យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ៅ បានឱ្យដឹងថា ខេត្តកាម៉ៅ បានរកឃើញការផ្ទុះជំងឺចំនួន២៣ករណី ដែលប៉ះពាល់ដល់គ្រួសារកសិករចិញ្ចឹមជ្រូកចំនួន ១៣៨គ្រួសារ នៅក្នុងឃុំចំនួន ១៨។ ជ្រូកសរុបចំនួន […]

image_2026-11-06_16-00-43
ឥណ្ឌូណេស៊ី និងចិន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) និងរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោក ចាង ជូ (Zhang Zhu)បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្ម សម្រួលការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគ ព្រមទាំងអភិវឌ្ឍដំណាំ និងផលិតផលកសិកម្មយុទ្ធសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនផលិតភាព និងបង្កើតឱកាសពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែទូលំទូលាយសម្រាប់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន់ និងលោក ចាង ជូ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះបានពិភាក្សាអំពីការអភិវឌ្ឍវិស័យផលិតកម្មខ្ទឹមស ចាប់ពីដំណាក់កាលដាំរហូតដល់ដំណាក់កាលកែច្នៃ និងទីផ្សារ កិច្ចសហការស្រាវជ្រាវ និងបច្ចេកវិទ្យាកសិកម្មទំនើប ការពង្រឹងពាណិជ្ជកម្មលើផលិតផលកសិកម្មសំខាន់ៗ ព្រមទាំងឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃកសិផល។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយចិន ត្រូវតែផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់វិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី។ លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះមិនគួរផ្ដោតតែលើការរក្សាលំហូរពាណិជ្ជកម្មឱ្យដំណើរការរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវជួយពង្រឹងសមត្ថភាពផលិតកម្មជាតិ ពន្លឿនទំនើបកម្មកសិកម្ម […]

image_2026-11-06_15-54-17
ហ្វីលីពីនរកចំណូលបានជិត១៦២លានដុល្លារ ពីការនាំចេញផ្លែចេក ឆ្នាំ២០២៦

ម៉ានីល៖ គិតត្រឹមខែតុលា​ ឆ្នាំ២០២៦ ហ្វីលីពីន នាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា ដោយរកលុយបានជាង១៦២លានដុល្លារ បង្កើនប្រាក់ចំណូលដល់កសិករក្នុងស្រុក។ ការនាំចេញផ្លែចេកប្រចាំឆ្នាំរបស់ប្រទេសហ្វីលីពីន បានកើនទឹកប្រាក់ដល់ជិត១៦២លានដុល្លារ គិតខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងទឹកប្រាក់១១៣លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន។ បរិមាណនាំចេញបានកើនឡើងដល់ជិត២៨ម៉ឺនតោន ពីចំនួនជាង២១ម៉ឺនតោន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ កំណើនតម្លៃនាំចេញខ្ពស់ជាងកំណើនបរិមាណនាំចេញ បង្ហាញថា តម្លៃផ្លែចេកនាំចេញជាមធ្យមក្នុងមួយតោនបានឡើងថ្លៃ។ ប្រទេសជប៉ុន នៅតែជាទីផ្សារនាំចេញធំបំផុត ដោយមានទឹកប្រាក់ជាង១១៥លានដុល្លារ។ ប្រទេសចិនឈរនៅលំដាប់ទី២ ដោយមានទឹកប្រាក់ជាង២៣លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងមានទឹកប្រាក់ជាង១៤លានដុល្លារ។ ចំណែកទីផ្សារនាំចេញផ្សេងទៀត រួមមាន ប្រទេសនូវែលសេឡង់ ដែលមានទឹកប្រាក់ជាង៣លានដុល្លារ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានទឹកប្រាក់ជិត៣លានដុល្លារ។ ចំណែកទឹកប្រាក់ជាង២លានដុល្លារ បានមកពីការនាំចេញផ្លែចេកទៅកាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី កោះម៉ារីយ៉ាណាខាងជើង ប៊្រុយណេ ចក្រភពអង់គ្លេស គុយវ៉ែត ស៊ុយអែត និងប្រទេសស្វីស។ ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន គឺគ្របដណ្ដប់លើការនាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា៕ (ផាន់ អាណា)

image_2026-11-06_15-49-52
ហ្វីលីពីនគ្រោងចំណាយថវិកា១៥លានដុល្លារ ដើម្បីចាក់វ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំថវិកាជាង១៥លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ជួយអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ខណៈករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាតត្បាតនៅក្នុងខេត្តចំនួន២៣ របស់ប្រទេសហ្វីលីពីន។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍ថា សំណើមួយក្នុងចំណោមសំណើរសម្រាប់ឆ្នាំ២០២៧ គឺការបែងចែកថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីផ្តល់ជូនកសិករចិញ្ចឹមជ្រូកខ្នាតតូច។ លោកបានឱ្យដឹងទៀតថា កម្មវិធីចាក់វ៉ាក់សាំងដែលគ្រោងអនុវត្តនេះ នឹងផ្តល់អាទិភាពដល់អ្នកចិញ្ចឹមជ្រូកខ្នាតតូច និងអ្នកចិញ្ចឹមជ្រូកតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេសហ្វីលីពីន។ កាលពីខែកញ្ញា ឆ្នាំ២០២៦ ការិយាល័យឧស្សាហកម្មសត្វ បានអនុម័តឱ្យដាក់លក់ជាលក្ខណៈពាណិជ្ជកម្មនូវវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យវ៉ាក់សាំងដំបូងនេះ អាចរកទិញបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសហ្វីលីពីន។ ការអនុម័តនេះ ធ្វើឡើងស្ទើរតែ៧ឆ្នាំ បន្ទាប់ពីប្រទេសហ្វីលីពីនបានជួបការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាលើកដំបូងក្នុងឆ្នាំ២០១៩។ ជំងឺនេះបានបង្កការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ប៉ះពាល់ដល់ទិន្នផលផលិតកម្មជ្រូកក្នុងស្រុក និងធ្វើឱ្យចំនួនជ្រូកនៅទូទាំងប្រទេសធ្លាក់ចុះមកនៅត្រឹមប្រមាណ៨លានក្បាល។ លោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សំណើសុំអនុម័តវ៉ាក់សាំងមួយប្រភេទទៀតរបស់ក្រសួងកសិកម្ម គឺវ៉ាក់សាំង  ឈ្មោះ ប្រូវ៉ាក់ (PROVAC) ដែលផលិតដោយក្រុមហ៊ុនមួយនៅប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ។ វ៉ាក់សាំងពីប្រទេសកូរ៉េខាងត្បូងនេះត្រូវបានរំពឹងថា នឹងអាចប្រើប្រាស់បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ កន្លងមក ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ សម្រាប់ស្ដារចំនួនជ្រូកឡើងវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េសជ្រូកអាហ្វ្រិក និងបង្កើនចំនួនជ្រូកក្នុងស្រុកឱ្យច្រើនមុនពេលជំងឺនេះផ្ទុះឡើង។ ទន្ទឹមនឹងនេះ វិធានការផ្សេងទៀតរួមមាន ការតាមដានជំងឺ ការពង្រឹងជីវសុវត្ថិភាព ការគ្រប់គ្រងចលនាសត្វ និងការនាំកូនជ្រូកចូល ដើម្បីចិញ្ចឹមឡើងវិញតាមតំបន់គោលដៅ។ គិតត្រឹមថ្ងៃទី២២ […]

កាលវិភាគផ្សព្វផ្សាយ