ជាតិ
News & ជាតិ

សហគមន៍កសិកម្មបាត់ដំបង និងក្រុមហ៊ុន អេមរុរ៉ាយស៍ កំពុងតែវិវត្តឆ្ពោះទៅរកស្រូវបំភាយកាបូនទាបប្រកបដោយនិរន្ដភាព
ភ្នំពេញ៖ សហគមន៍កសិកម្មបាត់ដំបង និងក្រុមហ៊ុន អេមរុរ៉ាយស៍កំពុងតែវិវត្តឆ្ពោះទៅរកប្រភេទដំណាំស្រូវបំភាយកាបូនទាប តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលដល់កសិករនៃសហភាពសហគមន៍កសិកម្ម តាមបណ្តាខេត្តអំពីការដាំដុះស្រូវប្រកបប្រកបដោយស្តង់ដារនិរន្តរភាព។ ដើម្បីសម្រេចឱ្យបាននូវគោលការណ៍កសិកមម្មកកើតឡើងវិញ និងមាននិរន្តរភាពនេះ កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ នៅខេត្តបាត់ដំបង ក្រុមហ៊ុនអេមរុរ៉ាយស៍ បានដឹកនាំកសិករចុះអនុវត្តផ្ទាល់អំពីបច្ចេកទេសរៀបចំដី ការអនុវត្តបច្ចេកទេសសើមស្ងួត និងការដាំដុះដំណាំគម្របដី ដែលជាផ្នែកដ៏សំខាន់នៃការអនុវត្តកសិកម្មឆ្ពោះទៅរកការផលិតស្រូវដែលមានកាបូនទាប ស្របតាមការអនុវត្តគោលការណ៍កសិកម្មកកើតឡើងវិញ និងនិរន្តរភាព។ កម្មវិធីនេះនឹងផ្តល់ផលដល់កសិករនៅក្នុងខេត្តបាត់ដំបង សៀមរាប និងខេត្តកំពង់ធំ សរុប៩៧៣នាក់ ក្នុងនោះស្រី៤០៩នាក់ មានផ្ទៃដីដាំដុះស្រូវ ទំហំ៣២១៥ហិកតា ផ្តល់ទិន្នផលពីប្រមាណ១៣ ០០០តោន ទៅ១៨ ០០០តោន ហើយទិន្នផលស្រូវ ដែលដាំដុះស្របតាមការអនុវត្តគោលការណ៍ នឹងអាចទទួលបានតម្លៃបុព្វលាភបន្ថែមលើតម្លៃទីផ្សារពីក្រុមហ៊ុន។ ជាក់ស្តែង ស្រូវសែនក្រអូបនឹងអាចទទួលបានបន្ថែមប្រមាណ៧២ ០០០រៀល ក្នុងមួយតោន។ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានផ្តល់ឱ្យកសិករនូវចំណេះដឹងអនុវត្តដូចជា ការកៀរពង្រាបដី និងការរៀបចំផ្ទៃដីស្រែឱ្យស្អាតគ្មានស្មៅ និងរាបស្មើ ដើម្បងាយស្រួលក្នុងការគ្រប់គ្រងទឹក គ្រប់គ្រងស្មៅចង្រៃ និងការប្រើប្រាស់ជី ដែលមានប្រសិទ្ធភាពខ្ពស់។ ចំណែកឯការអនុវត្តបច្ចេកទេសវិញ បានផ្តល់ឱ្យកសិករយល់ដឹងអំពីរបៀបដំឡើងបំពង់សម្រាប់ពិនិត្យទឹកក្នុងស្រែ ការជ្រើសរើសទីតាំងដាក់បំពង់ពិនិត្យទឹកក្នុងស្រែ ការគ្រប់គ្រងទឹក ពេលវេលា និងកម្រិតទឹកត្រូវបញ្ជូល ឬបញ្ចេញទឹកពីស្រែ ដើម្បីបង្កើនទិន្នផល […]
News & ជាតិ

សមាគមវារីវប្បករកម្ពុជាសម្តែងការគាំទ្រចំពោះការជំរុញឱ្យមានការបង្កើតច្បាប់ជលផលថ្មី
រាជធានីភ្នំពេញ៖ លោក ឡែមផូ វរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានសម្តែងការរីករាយ និងគាំទ្រក្នុងការជំរុញឱ្យមានការបង្កើតច្បាប់ជលផលថ្មី បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីជលផលមួយនេះ ទទួលបានការឯកភាពពីគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងសម្រេចបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យបន្ថែមទៀត។ លោកបានឱ្យដឹងថា «ច្បាប់ជលផលមានសារប្រយោជន៍ខ្លាំងលើការងារជលផល ហើយក្នុងនោះក៏មានការលើកឡើងពាក់ព័ន្ធវិស័យវារីវប្បករ និងអាជីវករ ដែលធ្វើអាជីវកម្មលើការផលិតផលជលផលនេសាទ ខណៈច្បាប់ចាស់ផ្តោតច្រើនលើការនេសាទ ឬការប្រមូលផលត្រីពីធម្មជាតិ។ ដូច្នេះក្នុងនាមសមាគមវារីវប្បករកម្ពុជាយើងរីករាយស្វាគមន៍ចំពោះការជំរុញឱ្យមានការច្បាប់ថ្មីនេះកើតឡើង»។ បើតាមលោក ឡែមផូ វរិទ្ធ , ក្រៅពីសម្តែងការគាំទ្រចំពោះការរៀបចំច្បាប់ជលផលថ្មី ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យជួយជំរុញច្បាប់ជលផលថ្មីនេះឱ្យរដ្ឋសភាអនុម័តជាផ្លូវការ ព្រោះវាត្រូវការចាំបាច់ក្នុងការអនុវត្តច្បាប់នេះ ដើម្បីគាំពារ ការពារក៏ដូចជាជំរុញដល់វិស័យជលផល និងវារីវប្បកម្ម។ យោងតាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ច្បាប់ជលផលចាស់ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ មានអាយុ១៩ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២៥នេះ។ នៅក្នុងរយៈពេល១៩ឆ្នាំនេះ ការវិវត្តនៃកំណើនប្រជាសាស្ត្រ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា បានវិវត្តទៅមុខលឿនរហ័ស ដែលទាមទារឱ្យមានការកែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមបរិការណ៍ សេដ្ឋកិច្ចសង្គមកម្ពុជា និងសាកលលោក។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភានេះបានអញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។ នៅក្នុងពិធីអបអរសាទរនៃការបើកការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាលឆ្នាំ២០២៥ គឺ ជាលើកទី៦ហើយ ដែលកម្មវិធីថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោកប្រធាន និងសមាជិកក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មការរៀបចំការប្រកួត ក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងសមាជិកក្រុមការងារចលនាយុវជនស្រុក ឃុំ ភូមិ គ្រូបង្វឹក ដឹកនាំក្រុមកីឡាករ និងក្រុមកីឡាករបាល់ទាត់ទាំង ១២ឃុំ សរុបចំនួន ៤៩៦នាក់។ បន្ទាប់ពីលើកឡើងជារបាយការណ៍របស់លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលរួចមក ឯកឧត្តមបណ្ឌិត […]
News & ជាតិ

កសិករនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដាំរដេង តាមបច្ចេកទេស និងតាមកិច្ចសន្យា អាចទទួលប្រាក់ចំណេញច្រើន មិនខ្លាចខ្វះទីផ្សារ
ភ្នំពេញ៖ យោងតាមអ្នកជំនាញកសិកម្មបានបញ្ជាក់ថា ការដាំដុះដំណាំតាមគោលការណ៍បច្ចេកទេស និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាអាចរក្សាបាននិរន្តរភាពទីផ្សារ និងបង្កើនប្រាក់ចំណេញ សម្រាប់កសិករកម្ពជា។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ថ្មីៗនេះលោកបានដឹកនាំមន្រ្តីជំនាញ ជួបប្រជុំជាមួយកសិករដាំដុះដំណាំរំដេង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម នៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលមានការចូលរួមពីមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍ និងកសិករដាំរំដេង សរុប២២រូប ក្នុងនោះស្រី១២រូប។ លោក ហេង ពិសិដ្ឋ បានបញ្ជាក់ទៀតថា នៅក្នុងខេត្តត្បូងឃ្មុំមានបីឃុំ ដែលមានកសិករដាំរំដេងច្រើន មានផ្ទៃដីសរុបជាង១០០ហិកតា ហើយសព្វថ្ងៃនេះ ចំពោះទីផ្សាររំដេងវិញ កសិករមានឈ្មួញកណ្តាលចាំទទួលទិញបន្តចែកចាយលើទីផ្សារនៅទូទាំងប្រទេសផងដែរ។ កសិករដាំរំដេង បានរៀបរាប់ថា ក្នុងឃុំអំពិលតាពតឆ្នាំនេះ មានដាំដុះរំដេងលើផ្ទៃដីប្រមាណ៥០ហិកតា ដែលអាចផ្តល់ទិន្នផលប្រមាណពី២៥-៣០តោន ក្នុងមួយហិកតា។ តម្លៃរំដេងបច្ចុប្បន្នតម្លៃ២ ៥០០រៀល ទៅ៣ ០០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យកសិករ មានសេចក្តីរីករាយ សង្ឃឹមថា នឹងទទួលបានចំណូលកាន់តែប្រសើរ។ តាមការរៀបរាប់របស់កសិករ ការដាំដុះដំណាំរំដេង ទោះបីមិនសូវជួបនូវហានិភ័យខ្ពស់ តែប្រឈមបញ្ហាមួយចំនួនដូចជា ពូជ […]
News & ជាតិ

កសិករដាំទុរេនមានទំនុកចិត្តខ្ពស់ លើការនាំចេញដោយផ្ទាល់ទៅទីផ្សារប្រទេសចិន
ខេត្តកំពត៖ កសិករប្រកបមុខរបរដាំទុរេន នៅក្នុងខេត្ត បាននិយាយថា ពួកគាតើចង់បានការនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិន បន្ទាប់ពីភាគីចិនបង្ហាញសចេតនាចង់ដឹងកាន់តែច្បាស់មកលើគុណភាពទុរេនកម្ពុជា។ តួយ៉ាងថ្មីៗនេះ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានធ្វើទស្សនៈកិច្ចស្វែងយល់ពីគុណភាព និងការដាំដុះដំណាំទុរេននៅក្នុងសហគមន៍ចម្ការស្តេចទុរេនមួយកន្លែង ស្ថិតនៅក្នុងខេត្តកំពត ហើយសកម្មភាពរបស់ឯកឧត្តម ត្រូវបានកសិករ និងសហគ្រិនក្នុងស្រុក យល់ឃើញថា វាបានផ្តល់ក្តីសង្ឃឹម ក៏ដូចជាទំនុកចិត្តកាន់តែខ្ពស់ដល់កសិករលើការនាំចេញផ្លែទុរេនដោយផ្ទាល់ទៅទីផ្សារប្រទេសចិន នៅពេលដ៏ខ្លីខាងមុខ។ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន នៅខេត្តកំពត បានយល់ឃើញថា សកម្មភាពរបស់ឯកឧត្តម វ៉ាង វិនប៊ីន ធ្វើទស្សនៈកិច្ចនៅក្នុងពេលនេះ វាជាឱកាសដ៏ល្អមួយសម្រាប់ដំណាំទុរេនកម្ពុជា ព្រោះឯកឧត្តមទូត គឺជាតំណាងផ្លូវការរបស់ប្រទេសចិន។ ដូច្នេះដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំប្រចាំស្ថានទូតចិន នៅសហគមន៍ថ្ងៃនេះវាជារូបភាពមួយមានឥទ្ធិពល និងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអំពីទីផ្សារទុរេនរបស់កម្ពុជា។ ជាពិសេសជួយផ្សព្វផ្សាយឱ្យគេបានស្គាល់ពីទុរេនពូជឪខាក់។ លោកមានប្រសាសន៍ទៀតថាថា “នៅក្នុងដំណើរទស្សនៈកិច្ច ខ្ញុំបានបង្ហាញឱ្យគាត់បានស្គាល់ពី រសជាតិទុរេនខ្មែរ និងឱ្យគាត់បានដឹងអំពីរបៀបរបប ឬលក្ខណៈពិសេសចំពោះការដាំដុះទុរេនខ្មែរ ។ ព្រោះនេះជារឿងធំមួយ ដោយថ្មីៗនេះ ប្រទេសវៀតណាមបាននាំចេញទុរេនរបស់ខ្លួនធ្លាក់ចុះ និងតម្លៃផ្លែទុរេនចុះថ្លៃយ៉ាងខ្លាំង ដោយសារបញ្ហាស្តង់ដាសុវត្ថិភាព គុណភាពទុរេននេះ។ […]
News & ជាតិ

ក្រុមហ៊ុនជប៉ុនកំពុងវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ សម្រាប់នាំចេញទៅក្រៅប្រទេស
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុហ៊ុន មីរ៉ាត អាហ្គ្រីតិច (MIRARTH Agritech) របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ មានទីតាំងស្ថិតក្នុងភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដំណើរទស្សនកិច្ចស្វែងយល់អំពីដំណើរការកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជាការជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន មីរ៉ាត អាហ្គ្រីតិច និងបងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារ ក៏មានការចូលរួមផងដែរ ពីសំណាក់លោកជំទាវ កុយ ពិសី, លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។ លោក រីយ៉ូហេ តាកេសាវ៉ា (Ryohei Takesawa) អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន មីរ៉ាត អាហ្គ្រីតិចបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងប្រតិភូអមដំណើរអំពីខ្សែច្រវាក់នៃការកែច្នៃគ្រប់ស្វាយចន្ទី ដោយរួមទាំងបច្ចេកទេសរបស់ក្រុមហ៊ុនមួយចំនួនទៀត។ បច្ចុប្បន្នក្រុមហ៊ុនបានទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍មួយចំនួន ដូចជាសហគមន៍សាលាវិស័យ សហគមន៍ឃុំក្រយា និងសហគមន៍សន្ទុក […]
News & ជាតិ

ក្រុមហ៊ុនខ្មែរក្នុងស្រុកពីរនាំចេញគ្រាប់ស្វាយចន្ទី និងស្វាយរមៀតស្ងួត ទៅកាន់ម៉ាឡេស៊ី
រាជធានីភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្ម កាលពីពេឡថ្មីៗបានបង្ហាញថា មានក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ក្នុងនោះមានក្រុមហ៊ុន អ៊ែមភល អាហ្គ្រោប្រដាក់ និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន បាននាំចេញគ្រាប់ស្វាយចន្ទី និងស្វាយកែវរមៀតស្ងួតលើកដំបូង ទៅកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ត្រាគិនតិច សូលូសិន (TRACKINTECH SOLUTIONS SND BHD) ម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ ក្រសួងពាណិជ្ជកម្មបង្ហាញអំពីការនាំចេញផលិតផលរបស់ក្រុមហ៊ុនទាំងពីរខាងលើ ធ្វើឡើងក្នុងកំពុងពេលលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងផែស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក ក្នុងរាជធានីភ្នំពេញ ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា “នេះជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុនកម្ពុជាទាំងពីរ ក្នុងការនាំចេញផលិតផលស្វាយចន្ទី នៅក្នុងខែឧសភានេះ ហើយការដឹកជញ្ជូនចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង១០ ០០០កញ្ចប់ […]
News & ជាតិ

ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ ថាច សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា
ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ ថាច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន រុងរឿងដល់ជាតិមាតុភូមិ និងប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។ ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ៍លើលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីទេវតាឆ្នាំថ្មី ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕
News & ជាតិ

ឯកអគ្គរដ្ឋទូតចិន សរសើរផ្លែស្វាយកែវចិន របស់ខ្មែរថា ពិតជាមានរសជាតិឈ្ងុយឆ្ងាញ់
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានផ្សព្វផ្សាយលើកតម្កើងផ្លែស្វាយខ្មែរនៅទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ ដើម្បីបង្ហាញជាសាធារណៈថា ពូជស្វាយមួយប្រភេទឈ្មោះ កែវចិន ពិតជាមានរសជាតិផ្អែមឆ្ងាញ’។ នៅក្នុងឃ្លីបវីដេអូ មានរយៈ៣នាទី និង៦០វិនាទី អមដោយចំណងជឿងថា «ស្វាគមន៍មកភ្លក្សស្វាយកែវចិនដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាទេសភាពកម្ពុជាដ៏ស្រស់ស្អាត!» ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញអំពីចម្ការស្វាយ ផ្លែស្វាយកែវចិនមួយកន្ត្រក និងផ្លែស្វាយទុំស្រស់មួយចំណិតនៅក្នុងចាន ដាក់លើតុយ៉ាងស្អាត បន្ទាប់មកលោកលើកផ្លែស្វាយទុំបង្ហាញអ្នកទស្សនា។ ដៃកាន់ផ្លែស្វាយទុំ ឈរនៅពីមុខតុមួយមានដាក់តម្កល់ចម្លាក់ផ្តិលថ្មខ្មែរមួយគូ លោកបានមានប្រសាសន៍ជាភាសាចិន ដែលត្រូវបានបកប្រែជាភាសាខ្មែរថា «ខែឧសភា ជារដូវកាលប្រមូលផលផ្លែស្វាយ។ ស្វាយជាផលិតផល ដែលមានលក្ខណៈពិសេសមួយ។ មិត្តភក្តិកម្ពជាបានប្រាប់ខ្ញុំថា នៅកម្ពុជាមានផ្លែស្វាយមួយប្រភេទ ដែលគេហៅថា កែវចិន។ ឆ្នាំ២០២៥ ក៏ជាឆ្នាំទេសចរណ៍ចិន-កម្ពុជាផងដែរ។ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្ពុជា ភ្លក្សស្វាយកែវចិនដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា»។ ក្រោយពីមានប្រសាសន៍រៀបរាប់ដូច្នេះ ឃ្លីបវីដេអូ ចាប់ផ្តើមបង្ហាញអំពីប្រាសាទអង្គរវត្ត ទេសភាពទឹកជ្រោះ និងសត្វដំរីពីរក្បាល។ តាមរយៈសកម្មភាពផ្សព្វផ្សាយអំពីផ្លែឈើរបស់ខ្មែរនេះ ឯកឧត្តម វ៉ាង វិនពីន កាលពីថ្ងៃទី១០ ខែឧសភា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្រោមប្រធានបទស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានសម្រាប់ទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានការអញ្ចើញចូលរួមដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង២០០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗតែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសថ្លៃងសុន្ទរកថានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច […]
News & ជាតិ

សមាគមអ្នកផលិតចំណីអាហារកម្ពុជាលើកទឹកចិត្តដល់អាជីវករ បើចង់លក់ទំនិញទៅកូរ៉េ ត្រូវពង្រឹងគុណភាពផលិតផល
រាជធានីភ្នំពេញ៖ បន្ទាប់ពីជួយសម្របសម្រួលដល់ការនាំចេញទំនិញ ដែលផលិតនៅក្នុងស្រុកជាង២៤តោន ទៅទីផ្សារប្រទេសកូរ៉េ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ សមាគមអ្នកផលិតចំណីអាហារកម្ពុជាបានលើកទឹកចិត្តដល់ផលិតករ និងអ្នកកែច្នៃក្នុងស្រុក ដែលមានគោលបំណងចង់លក់ទំនិញរបស់ខ្លួនទៅទីផ្សារប្រទេសកូរ៉េ ត្រូវជជែកពិភាក្សាជាមួយអ្នកទិញឱ្យបានច្បាស់លាស់នឹងត្រូវតែបង្កើនគុណភាពផលិតផលឲ្យបានល្អជាមុនសិន។ នៅក្នុងកម្មវិធីបទសំម្ភាសន៍ពិសេស ARDB TV, ឯកឧត្តម មៀវ សុទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានឱ្យដឹងថា កាលដើមខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកថ្មីៗនេះ សមាគមបានសម្របសម្រួលដល់ក្រុមហ៊ុន របស់កូរ៉េមួយ ដែលចូលមកទិញផលិតផលកែច្នៃក្នុងស្រុកបានប្រមាណ២៤តោន ដើម្បីនាំចេញទៅលក់លើទីផ្សារប្រទេសកូរ៉េ ហើយផលិតផលខ្មែរ ដែលបាននាំចេញទាំងនោះត្រូវខាងក្រុមហ៊ុនកូរ៉េ ជូនដំណឹងមកវិញថា លក់អស់ត្រឹមតែរយៈពីរសប្តាហ៍។ យោងតាមឯកឧត្តម មៀវ សុទ្រី បើសិនមិនមានការប្រែប្រួលនោះទេ សមាគមអ្នកផលិតចំណីអាហារកម្ពុជានឹងបន្តសម្របសម្រួលនាំចេញទំនិញកម្ពុជាមួយកុងតឺន័រថែមទៀត នៅចុងខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ហើយការគាំទ្រនេះ ឯកឧត្តមយល់ថា ក្រុមហ៊ុនកូរ៉េមាននិន្នាស្រលាញ់ ចូលចិត្តប្រទេសខ្មែរទៅហើយ។ ដូច្នេះ លោកនឹងព្យាយាមពង្កើនការនាំចេញឱ្យបានច្រើនជាលំដាប់ថែមទៀតនៅពេលបន្ទាប់។ ស្របពេលផលិតផលក្នុងស្រុកកំពុងទទួលបានការគាំទ្រនៅលើទីផ្សារជាបន្តបន្ទាប់ ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានលើកទឹកចិត្តផលិតករក្នុងស្រុកឱ្យពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីរក្សាបាននូវទំនុកចិត្តនៅលើទីផ្សារ៕
News & ជាតិ

ប្រជាកសិករជាច្រើនគ្រួសារនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បន្តដាំអំពៅ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ
(ព្រៃវែង)៖ ប្រជាកសិករជាច្រើនគ្រួសារ រស់នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននិងកំពុងមមាញឹកក្នុងការដាំអំពៅ និងអ្នកខ្លះទៀតបានប្រមូលផលអំពៅលក់ទៅកាន់ទីផ្សារ ទោះបីជាតម្លៃអំពៅមានការឡើងចុះយ៉ាងណាក្តី។ បើយោងតាមកសិករឈ្មោះ ហំ សារ៉ុម រស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរៀបរាប់ថា ពួកគាត់បានដាំអំពៅនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ។ បើសិនអំពៅបានផលល្អលក់បានតម្លៃជាង ៣០លានរៀល តែបើអំពៅមិនសូវបានផលល្អវិញ អាចធ្លាក់ដល់ជាង២០លានរៀល ទៅជាង១០លានរៀល។ កសិករខាងលើបានរៀបរាប់ថា ក្នុងមួយហិកតា ត្រូវចំណាយដើមទុនជាង១០លានរៀល ហើយទោះបីជាយ៉ាងណាក្រី អំពៅអាចបន្ថែមចំណូលមួយចំណែកធំ សម្រាប់ជួយដល់គ្រួសារគាត់បានមួយកម្រិត បន្ទាប់ពីដំណាំស្រូវ។ កសិកររូបនោះបានលើកឡើងថា ដំណាំអំពៅឲ្យផលយូរជាងការធ្វើស្រែបន្តិច ដោយការធ្វើស្រែ ត្រឹមរយៈពេលតែ៣ខែ អាចប្រមូលផលបាន ដោយឡែកអំពៅចាប់ពីប្រាំពីរ ខែទៅប្រាំបីខែទើបអាចប្រមូលផលបាន។ លើសពីនេះ ចំពោះការថែទាំអំពៅក៏មានការលំបាកខ្លះៗដែរ ដោយត្រូវការដាក់ទឹក ប្រើជី និងសកស្លឹកអំពៅធ្វើឲ្យអំពៅលូតលាស់បានល្អ ដើម្បីបំពេញតម្រូវការដល់អតិថិជនក៏ដូចជា ឈ្មួញកណ្តាល ដែលមកទទួលទិញអំពៅផងដែរ៕
