កម្ពុជាឈរលំដាប់ប្រទេសទី១០ដែលផលិតស្រូវច្រើនជាងគេ និងជាប់លំដាប់ទី៦នៃការនាំចេញធំជាងគេលើពិភពលោក

photo_2025-08-24_16-28-48

រាជធានីភ្នំពេញ៖ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា FAO បានសម្តែងការគាំទ្រនៅការរៀបចំ និងការដាក់ចេញនូវយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០របស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តពីតួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងការពង្រឹងវិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្រូវច្រើនជាងគេ និងបាននាំចេញធំជាងគេមួយដែរ ក្នុងចំណោមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

នៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥, លោកបណ្ឌិត លី ប្រយុទ្ធ តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ បានថ្លែងថា ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យស្រូវអង្ករ ប្រទេសកម្ពុជាបានក្លាយខ្លួនជាតួអង្គផ្គត់ផ្គង់ស្រូវ អង្គរមួយដ៏សំខាន់ក្នុងពិភពលោក ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង នៅក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ប្រទេសកម្ពុជាឈរក្នុងលំដាប់ទី១០ ជាប្រទេសផលិតស្រូវច្រើនជាងគេនៅលើពិភពលោក និងឈរនៅលំដាប់ទី៦ ជាប្រទេសនាំចេញធំជាងគេនៅលើពិភពលោក។

លោកបណ្ឌិត លី ប្រយុទ្ធ មានប្រសាសន៍ថា ឈលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ ប្រទេសកម្ពុជាមានឱកាសពង្រីកទីផ្សាររបស់ខ្លួន និងធ្វើពិពិធកម្ម ផលិតផលនានា ខណ:ពេលពាណិជ្ជកម្មអង្ករលើពីភពលោកត្រូវបានប៉ានប្រមាណថា នឹងកើនឡើង៣០ភាគរយនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ពោលនឹងកើនពីប្រមាណ៥៤លានតោនអង្គរ ក្នុងឆ្នាំ២០២៣-២០២៤ កើនដល់៧០លានតោនក្នុងឆ្នាំ២០៣៤-២០៣៥។ ស្របពេលប្រជាជនលើពិភពលោកកំពុងមាននិន្នាការប្រើប្រាស់ស្បៀងអាហារមានគុណភាព សុវត្ថិភាព ផ្តល់អត្ថប្រយោជន៍ល្អសម្រាប់សុខភាព។ ការផលិតមានការគិតគូរដល់បរិស្ថាននៅក្នុងបរិបទនេះ ពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរបរិវត្តកម្ម ដោយជួយឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរយ៉ាងលឿននៃទីផ្សារ និងការរកឱកាសថ្មីៗដើម្បីបង្កើតតម្លៃបន្ថែម។

បើតាមតំណាងអង្គការខាងលើ, ដាំណាំស្រូវត្រូវបានដាំដុះនៅទូទាំងពិភពលោក និងជាអាហារមូលដ្ឋានសម្រាប់មនុស្សជាងពាក់កណ្តាលនៅលើពិភពលោក ហើយក៏ជាទំនិញមួយប្រភេទ ដែលមានលក្ខណៈរសើប ទាក់ទងនឹងផ្នែកនយោបាយដោយតម្លៃរបស់វា ប្រែប្រួលទៅតាមស្ថានភាពផលិតកម្ម ការស្តុកទុក ការបញ្ចេញស្តុក និងគោលនយោបាយរបស់ប្រទេសនាំចេញ និងនាំចូល។ ដូច្នេះការតាមដាននិន្នាការផលិតកម្ម និងទីផ្សារសកល ការប្រែប្រួលតម្លៃ និងគោលនយោបាយរបស់ប្រទេសនាំចេញ និងនាំចូល គឺជាកត្តាសំខាន់ ដើម្បីកំណត់ពីហានិភ័យ ដែលអាចកើតមានចំពោះវិស័យស្រូវអង្គរ សំដៅរៀបចំយុទ្ធសាស្ត្រ និងវិធានការនានាដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន និងកសាងបាននូវមូលដ្ឋានរឹងមាំនៅក្នុងប្រព័ន្ធពាណិជ្ជកម្មស្រូវអង្ករពិភពលោក។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជាមានកិត្យានុភាពផលិតអង្ករដែលមានគុណភាពល្អ ដែលគុណតម្លៃអង្ករកម្ពុជា បានបង្ហាញតាមរយៈការឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក។ ដើម្បីទាញយកគុណប្រយោជន៍ពីគុណតម្លៃនេះ វាទាមការខិតខំប្រឹងប្រែងបន្តទៀតលើការផលិត និងការកែច្នៃ ដែលអនុឡោមតាមស្តងដារ ការបង្កើតម៉ាក ការផ្សព្វផ្សាយទីផ្សារ និងបង្កើនសមត្ថភាព នាំចេញ»។

លោកបានបន្តថា បន្ថែមលើសពីនេះវាទាមការវិនិយោគបន្ថែមលើការស្រាវជ្រាវ និងកម្មវិធីបង្កាត់ពូជ ការកែលម្អលើការដាំដុះ និងគ្រប់គ្រងដំណាំ ការអភិវឌ្ឍផ្នែកឡូជីស្ទីក ការពង្រីកកម្មវិធីហិរញ្ញប្បទាន ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តយូរអង្វែងសម្រាប់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ។ សកម្មភាពទាំងនេះសុទ្ធសឹងជាសកម្មភាពអាទិភាព ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា។

អង្គការអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ បានត្រៀមខ្លួនក្នុងការសហការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ នៅក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រពង្រីក និងពិធិធកម្មទីផ្សារនាំចេញអង្ករកម្ពុជានេះឱ្យមានប្រសិទ្ធភាព៕ ដោយ ឡុង សារេត


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ