ទំហំពាណិជ្ជកម្មចិន-អាហ្រ្វិកកើនឡើង ស្របពេលចិនលើកលែងពន្ធនាំចូលលើផលិតផលអាហ្រ្វិក

20240902p7

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងពីនិន្នាការល្អនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលធ្វើឱ្យមានការរីកចម្រើនផ្នែកពាណិជ្ជកម្ម ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤រហូតមក ដោយបានកត់សម្គាល់ថា ផលិតផលអាហ្រ្វិកប្លែកៗ និងគុណភាពខ្ពស់មួយចំនួនធំ បាននាំចូលទៅក្នុងទីផ្សារចិន ដោយមិនបង់ពន្ធបង្កើនជម្រើសដល់អ្នកប្រើប្រាស់ និងជំរុញឧស្សាហកម្មពាក់ព័ន្ធនៅក្នុងទ្វីបអាហ្រ្វិក។

ទិន្នន័យចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៥ ការនាំចូលរបស់ចិនពីប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្រ្វិក បានកើនដល់ទឹកប្រាក់ចំនួន៣៩,៦៦ពាន់លានដុល្លារ កើនឡើង១០,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា «ផលិតផលនាំចូលជាច្រើន​ មានដូចជាផ្លែបឺរពីប្រទេសកេនយ៉ា គ្រាប់កាហ្វេអារ៉ាប៊ីកា ពីប្រទេសអេត្យូពី និងគ្រាប់កាកាវពីប្រទេសកាមេរូន ត្រូវបាននាំចូលទៅក្នុងទីផ្សារប្រទេសចិន ដោយមិនមានជាប់ពន្ធ ដើម្បីផ្តល់ឱ្យអតិថិជនចិននូវជម្រើសកាន់តែច្រើន និងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក»។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍កាលពីឆ្នាំ២០២៤ថា ប្រទេសចិន និងបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក មានទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការបន្តធ្វើទំនើបកម្ម ស្របពេលភាគីទាំងពីរបានប្រកាសនៅក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិក អំពីការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងចិន-អាហ្វ្រិក និងបានបង្ហាញពីសកម្មភាពភាពជាដៃគូចំនួន១០ប្រទេស។

ក្នុងចំណោមសកម្មភាពជួយសម្រួលពាណិជ្ជកម្ម ប្រទេសចិនបានសម្រេចចិត្តផ្តល់ឱ្យប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់នៅក្ន្ងុងទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន រួមទាំងប្រទេសចំនួន៣៣ទៀត នៅទ្វីបអាហ្រ្វិកអាចទទួលបានអនុគ្រោះពន្ធសូន្ស១០០ភាគរយ។

លោកបានកត់សម្គាល់ថា «ប្រទេសចិនបានគាំទ្រយ៉ាងសកម្មដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្រ្វិក ក្នុងការប្រើប្រាស់ពេញលេញនូវការអនុគ្រោះពន្ធសូន្យ១០០ភាគរយ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍រួមគ្នា»។

ចំណែកមន្ត្រីពាណិជ្ជកម្មចិន បាននិយាយថា តាមរយៈការដកពន្ធលើផលិតផលទាំងអស់មានប្រភពពីប្រទេសមានការអភិវឌ្ឍន៍តិចបំផុតរបស់ទ្វីបអាហ្រ្វិក ប្រទេសចិនបានបង្កើតឱកាសដ៏សំខាន់មួយសម្រាប់អ្នកនាំចេញរបស់អាហ្រ្វិក ក្នុងការចូលទៅកាន់ទីផ្សារដ៍ធំបំផុតមួយរបស់ពិភពលោក។

លោកបាននិយាយថា «គោលនយោបាយនេះមិនត្រឹមតែជំរុញទំហំពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឱ្យប្រទេសអាហ្រ្វិកធ្វើពិពិធកម្មការនាំចេញរបស់ខ្លួន ជាពិសេសផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ដូចជាកាហ្វេជាដើម»។

លោករំពឹងថា ឱកាសសហប្រតិបត្តិការនាពេលអនាគតលើការកសាងសមត្ថភាពកែច្នៃនៅទ្វីបអាហ្រ្វិក ដើម្បីបន្ថែមតម្លៃដល់ផលិតផលទាំងនេះ នឹងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកក៏បានកត់សម្គាល់ពីឥទ្ធិពលជំរុញនៃកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្ម លើការវិនិយោគរបស់ចិននៅក្នុងទ្វីបអាហ្រ្វិក ដែលហ៊ុនចិនពឹងផ្អែកលើតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស បានបង្កើតក្រុមឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគកាន់តែស៊ីជម្រៅជាមួយទ្វីបអាហ្រ្វិក ក្នុងវិស័យមួយចំនួនដូចជា ការកែច្នៃផលិតផលកសិកម្ម គ្រឿងប្រើប្រាស់ក្នុងផ្ទះ ភស្តុភារ និងថាមពលពន្លឺព្រះអាទិត្យ។

រីឯអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយថា សហគ្រាសចិនបានវិនិយោគ និងសាងសង់រោងចក្រផលិតអាលុយមីញ៉ូម និងរោងម៉ាស៊ីនផលិតដែកថែប ក្នុងប្រទេសអេហ្ស៊ីប ហ្គីណេ និងប្រទេសហ្ស៊ីមបាវ៉េ ដែលជួយទ្វីបអាហ្រ្វិកបង្កើនកម្រិតឧស្សាហូបនីយកម្មរបស់ខ្លួន បង្កើនតម្លៃបន្ថែមនៃធនធានផលិតផល និងធ្វើសមាហរណកម្មកាន់តែប្រសើរឡើងទៅក្នុងសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។

ថ្មីៗនេះ របាយការណ៍របស់អង្គការរូបិយប័ណ្ណអន្តរជាតិ បានចង្អុលបង្ហាញថា ក្រោមការណែនាំរបស់វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានក្លាយទៅជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ទ្វីបអាហ្រ្វិក។  ពាណិជ្ជកម្មចិន-អាហ្រ្វិករួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ទ្វីបអាហ្រ្វិកជារៀងរាល់ឆ្នាំ ហើយការវិនិយោគរបស់ចិនបានបង្កើនអត្រាកែច្នៃក្នុងស្រុកនៅអាហ្វ្រិកពី១៥ភាគរយ កើនដល់៤៥ភាគរយ។

ជាងនេះទៅទៀត ក្នុងរយៈពេលមួយឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាហ្វ្រិកក្នុងវិស័យបៃតង និងវិស័យដែលកំពុងរីកចម្រើនបានធ្វើឱ្យស៊ីជម្រៅ និងផ្តល់លទ្ធផលរឹងមាំ។  ចំណែកផលិតផលរថយន្តអគ្គិសនីរបស់ប្រទេសចិន មានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជននៅក្នុងបណ្តាប្រទេសអាហ្វ្រិក។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុចិន បានបង្កើតមូលនិធិពិសេសសម្រាប់ទ្រទ្រង់ខ្សែសង្វាក់ឧស្សាហកម្មបៃតង ហើយក្រុមហ៊ុនចិនបានអនុវត្តគម្រោងថាមពលស្អាតមួយចំនួនធំ នៅក្នុងទ្វីបអាហ្រ្វិក ដោយគាំទ្រដល់ការអភិវឌ្ឍបៃតង។

លោកបាននិយាយថា «ទន្ទឹមនឹងនោះ យើងបានរៀបចំសិក្ខាសាលាពាណិជ្ជកម្មតាមអ៊ីនធឺណិតសម្រាប់ទ្វីបអាហ្រ្វិក ជំរុញការសាងសង់វេទិកាផ្ទៀងផ្ទាត់ឌីជីថលសម្រាប់ពាណិជ្ជកម្មចិន-អាហ្វ្រិក បណ្តុះបណ្តាលទេពកោសល្យឌីជីថលបន្ថែមទៀតសម្រាប់ទ្វីបអាហ្រ្វិក និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងសេដ្ឋកិច្ចឌីជីថលរវាងភាគីទាំងពីរ»។

ក្រសួងពាណិជ្ជកម្មចិន នឹងបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសកម្មភាពភាពជាដៃគូទាំង១០ សម្រេចបាននូវសមាហរណកម្មសេដ្ឋកិច្ច អភិវឌ្ឍន៍ទំនាក់ទំនង និងលទ្ធផលរួមគ្នារវាងចិន និងអាហ្វ្រិក និងរួមចំណែកថ្មីក្នុងការកសាងសហគមន៍ចិន-អាហ្វ្រិកគ្រប់រដូវកាល ជាមួយនឹងជោគវាសនាអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ