ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងបោះទុនវិនិយោគ១,៥លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ នៅស្រុកចម្ការលើ​​ ខេត្តកំពង់ចាម

534870435_122128960694902831_2545809818633580224_n

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយ ដែលបង្កើតឡើងដោយកូនខ្មែរ គ្រោងបោះទុនវិនិយោគប្រមាណ ១,៥លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម នឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥។

យោងតាមលោកឧកញ៉ា ឡាង ទីលាង អគ្គនាយកក្រុមហ៊ុន ធីអេល អាហ្គ្រីហ្វូដ​ (TL Agri Foods Import Export) បានបញ្ជាក់ថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាពីរហិតា ដែលគ្រោងនឹងបើកឱ្យដំណើរជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

បច្ចុប្បន្ន រោងចក្របាននិងកំពុងដំណើរការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពបកគ្រាប់ស្វាយចន្ទីខ្មែរ៥០តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លក់ក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។

លោកឧកញ៉ា ឡាង ទីលាង លើកឡើងថា ក្រុមហ៊ុនមានចម្ការដាំដុះស្វាយចន្ទីដោយខ្លួនឯងនៅលើផ្ទៃដីប្រមាណ ១០ ហិតា ហើយក្រៅពីនេះក៏និងមានការប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ថែមពីប្រជាពលរដ្ឋហើយ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនេះ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ទីផ្សារប្រទេសចិន ជប៉ុន អាម៉េរិក កូរ៉េ និងអឺរ៉ុប ជាដើម។

គោលបំណងសំខាន់ៗរបស់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ គឺទី១ ជួយរក្សាតម្លៃឱ្យមានស្ថិរភាព ព្រោះរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីអាចជួយទិញគ្រាប់ស្វាយចន្ទីពីកសិករដោយផ្ទាល់ តម្លៃក៏មានស្ថិរភាពជាងមុន កសិករមិនចាំបាច់ពឹងផ្អែកលើឈ្មួញកណ្ដាល ឬអ្នកនាំចេញក្រៅប្រទេសដែលតែងតែបម្លែងតម្លៃឡើងចុះ។ មិនតែប៉ុណ្ណោះ ជាមួយនឹងតម្លៃដែលមានស្ថិរភាព កសិករក៏អាចមានប្រាក់ចំណូលបន្តិចបន្តួចប្រកបដោយភាពទៀងទាត់ និងអាចរៀបចំផែនការផលិតបានល្អជាងមុន។

ទី២ គឺការបង្កើតការងារ ដោយសារតែរោងចក្រកែច្នៃត្រូវការកម្មករច្រើនសម្រាប់ដំណើរការផ្សេងៗ ដូចជាការជ្រើសរើស ការកាត់សម្បុក ការក្រឡុក ការវេចខ្ចប់ និងការដឹកជញ្ជូនជាដើម ដែលនេះគឺបង្កើតជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសស្ត្រី និងយុវជននៅតាមតំបន់ជនបទ។

ក្រៅពីការងារក្នុងរោងចក្រ ក៏បង្កើតឱកាសការងារពាក់ព័ន្ធដទៃទៀតផងដូចជា ដឹកជញ្ជូន ផ្គត់ផ្គង់ និងសេវាសហគមន៍។ ទី៣ បង្កើតតម្លៃបន្ថែមលើផលិតផលស្វាយចន្ទី និងផលិតផលពាក់ព័ន្ធផ្សេងៗ។ ជំនួសឱ្យនាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រទេសអាចកែច្នៃជាផលិតផលរួចរាល់ ទៀតសោតវាជួយបង្កើនតម្លៃលក់ និងទិន្នផលប្រាក់ចំណេញ បើប្រៀបធៀបនឹងការនាំចេញឆៅ ព្រមទាំងជួយលើកកម្ពស់ឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ ដូចជា ការវេចខ្ចប់ ការផ្សព្វផ្សាយ និងការចែកចាយ។

ទី៤ ការរួមចំណែកក្នុងកំណើន GDP។ ការកែច្នៃមានតម្លៃបន្ថែម ជួយបង្កើនការរួមចំណែករបស់វិស័យកសិកម្មទៅក្នុង GDP របស់ប្រទេស លើសពីនេះទៀតការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ ក៏ជួយបង្កើនដល់ប្រាក់ចំណូលចូលប្រទេស (Foreign Exchange) ជាមួយនឹងឧស្សាហកម្មស្វាយចន្ទីកែច្នៃកម្ពុជាអាចក្លាយជាប្រទេស ដែលមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

និងទី៥ លើកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា ឱ្យឈានទៅកាន់ស្តង់ដារពិភពលោក ព្រោះការផលិតស្វាយចន្ទីកែច្នៃជួយឱ្យកម្ពុជាមានអត្តសញ្ញាណថា ជាប្រទេសផលិតផលស្វាយចន្ទីមានគុណភាព ហើយផលិតផលកែច្នៃអាចចូលទៅដល់ផ្សារទំនើបអន្តរជាតិ និងប្រកួតប្រជែងជាមួយប្រទេសផលិតស្វាយចន្ទីដ៏ធំៗដូចជា វៀតណាម ឥណ្ឌា និងកូឌីវរ័ ជាដើម ដែលទាំងអស់នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងបើកទ្វារឱ្យផលិតផលកសិកម្មផ្សេងទៀតអាចនាំចេញទៅកាន់ទីផ្សារបរទេស៕ ដោយ ហៃ​ ស៊ីណា


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ