News & ជាតិ
71D32FDD-A0D5-4F20-90D2-82B33096823D-768x512
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញថ្លែងសន្ទរកថា និងជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត
ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកគណៈកម្មាធិការកណ្តាល​ និងជាអនុប្រធានគណៈកម្មាធិការបក្សខេត្ត​  នាព្រឹកថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសន្ទរកថា ស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលរៀបចំឡើងនៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែកសហគ្រិនវ័យក្មេង ដោយមានការអញ្ជើញចូលរួមពីឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង,លោក ហៀន សូប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្វាយរៀង សិស្ស និងនិស្សិតសរុបប្រមាណ១៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង បានចាត់ទុកថា សហគ្រិនដើរតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគនៅក្នុងស្រុក និងក្នុងតំបន់ ដែលរួមចំណែកបង្កើតការងារ​ បង្កេីនប្រាក់ចំណូល មុខរបរ និងបង្កើតភាពធន់ ជាពិសេស ក្នុងខេត្តស្វាយរៀងជាខេត្តមួយធ្លាប់ជាតំបន់សមរភូមិ ប៉ុន្តែឥឡូវនេះបានក្លាយជាតំបន់វិនិយោគ […]
News & ជាតិ
photo_2026-04-29_09-01-25
ស្ថាប័នអន្តរជាតិប្តេជ្ញា​បន្ត​ជួយ​គាំទ្រកម្មសិទ្ធិបញ្ញាលើមុខទំនិញកម្ពុជា
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្ថាប័នអន្តរជាតិសំខាន់ៗ រួមានអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្ថានទូតអូស្រ្តាលីប្រចាំព្រះកម្ពុជា និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា បានប្តេជ្ញាបន្តជួយគាំទ្រ និងលើកម្ពស់កម្មសិទ្ធិបញ្ញា លើមុខទំនិញកម្ពុជាដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ការប្តេជ្ញាចិត្តបែបនេះនៅក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា ស្តីពីការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនេះ លោកស្រី ប៊្រីហ្គេត ខូល្លៀ (Bridget Collier) ភារធារីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា,លោកស្រី រេបេកាស បេល (Rebakah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ,លោក គុយ ប៉េសាច (Guy Pessach) ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានលើកឡើងព្រមគ្នាក្នុងជួយគំាទ្រលើការលើកម្ពស់កម្មសិទ្ធិបញ្ញាលើមុខទំនិញកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធិភាព និងការប្រកួតប្រជែងជាពិសេស រក្សាបាននូវគុណតម្លៃ […]
News & ជាតិ
photo_2026-04-29_08-10-13
កម្ពុជា​រៀបចំ​​ទិវាកម្មសិទ្ធិបញ្ញា​ពិពភពលោក ​ឆ្នាំ​២០២៦ ក្រោមមូលបទ​​ “​កម្មសិទ្ធិបញ្ញា និងកីឡា”​ស្តីពីការ​​ត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត
ដោយ ឡុង សារេត​ ភ្នំពេញ​៖ ​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី​២៨ ខែមេសា  ឆ្នាំ២០២៦នេះ បាន​រៀបចំ​​ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា” ស្តីអំពីការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត ​ និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ​,ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ប្រ៊ីហ្គេត ខូល្លៀ (Bridget Collier) ភារធារីស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី រេបាកាស បេល (Rebakah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លោក  ហ្គុយ ប៉េសាច (Guy Pessach) ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។​ ក្នុងឱកាសនោះដែរ […]
News & ជាតិ
656118397_1691975215506580_8845695424526081353_n
សហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ កែច្នៃ​ការ៉ុងស៊ីម៉ងត៍សម្រាប់ដាំបន្លែដើម្បីជួយ​​ការពារបរិស្ថាន
ដោយ នៅ ស៊ីវុត្ថា សៀមរាប៖ សហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ​មានគំនិតច្នៃប្រឌិតខ្ពស់ ​បាន​យកសំបកការ៉ុងស៊ីម៉ងត៍ដែលគេបោះចោលយក មកប្រើប្រាស់ជំនួសផើងសម្រាប់ដាំដុះដំណាំបន្លែ ដើម្បីជួយដល់ការការពារបរិស្ថាន។ ​អ្នក​ស្រី គួន អូន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការកែច្នៃ​ការ៉ុងស៊ីម៉ងត៍​សម្រាប់​ដាំបន្លែនៅក្នុងសហគមន៍ គឺដើម្បី​រួមចំណែកកាត់បន្ថយសំរាម ដែលត្រូវបានយកទៅកប់ចូលទៅក្នុងដី ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ អ្នក​ស្រី ​បន្តថា បើសិនជាយកការ៉ុងស៊ីម៉ងត៍នោះដុចចោលក៏ធ្វើឱ្យមានផ្សែងពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ។ដូច្នេះ ដើម្បីរួមចំណែកការការពារបរិស្ថាន សហគមន៍ក៏មានគំនិតយកមកដាក់ដីដាំបន្លែ  ដែលមានភាពងាយស្រួលក្នុងការធ្វើបំលាស់ទី និងគ្រប់គ្រងជីបានល្អ។ ទាក់ទិននឹងបញ្ហានេះដែរ លោក ឡុច សាន់ ជាកសិករគំរូ ក្នុងសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានឱ្យដឹងថា ការសម្រេចយកការ៉ុងស៊ីម៉ងត៍មកធ្វើជាផើងដាំដំណាំ បានផ្ដល់ងាយស្រួលក្នុងការដាំដុះ, ការផ្លាស់ទី និងមិនរើសទីតាំងដីដាំដុះ ជាពិសេសចៀសសវាងការយកសំបកការ៉ុងទៅដុតចោល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។ លោកថា ការដាំដុះដំណាំក្នុងការ៉ុងនេះ អាចដាំបានគ្រប់ប្រភេទបន្លែ មានដូចជាបន្លែស្លឹក បន្លែម៉ើម និងបន្លែផ្លែ ហើយវាក៏ទទួលបានទិន្នផលល្អដូចដាំដុះលើដីផ្ទាល់ ជាពិសេសកសិករងាយស្រួលក្នុងការជំរះយកស្មៅចេញ។ កសិករគំរូខាងលើបានឱ្យដឹងទៀតថា បើដាំលើផ្ទាល់ដីវាធ្វើឱ្យស្មៅ ឬរុក្ខជាតិផ្សេងៗស្រូបយកជីវជាតិពីបន្លែ […]
News & ជាតិ
p1
រយៈពេលបីខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង៣៧៦លានដុល្លារពីការនាំចេញដំឡូងមី
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង៣៧៦លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦  (មករា​-មីនា) កើនឡើង១៦,២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ ខណៈកម្ពុជាបានបង្កើនការកែច្នៃលើកកម្ពស់គុណភាពដំឡូងមីស្របតាមតម្រូវការទីផ្សារ។ តម្លៃដំឡូងមីស្រស់បានកើនឡើងវិញដល់ជាង៣០០រៀល ក្នុងមួយគីឡូ ចាប់តាំងពីដើមខែកុម្ភៈ ខែ២០២៦ ដោយសារការកើនឡើងនៃតម្រូវការសកល។ តម្លៃដំឡូងមីស្រស់នៅភាគខាងជើងប្រទេសកម្ពុជា លក់បាន២៩០រៀល ក្នុងមួយគីឡូក្រម នៅភូមិភាគកណ្ដាល មានខេត្តកំពង់ធំ ខេត្តកំពង់ចាម ឡើងដល់៤០០រៀល ក្នុងមួយគីឡូក្រាម និងភាគខាងលិចមានខេត្តបាត់ដំបង ខេត្តប៉ៃលិន ឡើងដល់ជាង៣០០រៀល ក្នុងមួយគីឡូក្រាម»។ បើតាមប្រធានសមាគមដំឡូងមីខ្មែរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ កសិករភាគច្រើនធ្វើដំឡូងមីស្ងួត ដែលទទួលបានតម្លៃខ្ពស់ រហូតដល់ជាង៦០០រៀល ក្នុងមួយគីឡូក្រាម។ ទីផ្សារដំឡូងមីកម្ពុជា មានប្រទេសវៀតណាម ចិន និងការប្រើប្រាស់ក្នុងស្រុក។ រាជរដ្ឋាភិបាលបានខិតខំជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ១០លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ២០២៥។ យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន៦៤៦លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤។ បរិមាណនាំចេញដំឡូងមីស្រស់មានចំនួន៣ ១០៥ ៥០០តោន ធ្លាក់ចុះ៩,៨២ភាគរយ នៅក្នុងឆ្នាំ២០២៥ […]
News & ជាតិ
photo_2026-04-28_08-22-34 (5)
ស្រ្តីខ្មែរមួយរូបកែច្នៃផលិតផលជាង៣០មុខ ចេញពីវត្ថុធាតុដើមក្នុងស្រុក​​ ធ្វើជាគ្រឿងទេស​សម្រាប់ឆ្លើយតបតម្រូវការទីផ្សារ​
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ផ្តើមចេញពីការធ្វើហូបជាលក្ខណៈគ្រួសារ ស្រ្តីខ្មែរមួយរូបបានកែច្នៃផលិតផលជាង ៣០មុខ ចេញពីវត្ថុធាតុដើម​ក្នុង​វិស័យកសិកម្ម ដូចជា ម្ទេស ប៉េងបោះ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ញី ដែលបានដាំដុះនៅក្នុងស្រុក និងរំដេងពីឃុំអូរសោមជាដើម។ អ្នកស្រី សែម សុជាតា ម្ចាស់សិប្បកម្មនាងរំដេង បានផលិតគ្រឿងទេស និងទឹកជ្រលក់ខ្មែរជាច្រើនមុខ រហូតដល់ជាង៣០មុខ ដោយអ្នកស្រីអះអាងប្រាប់ទូរទស្សន៍ ARDBថា គ្រឿងផ្សំទាំងអស់ អ្នកស្រីបានប្រមូលទិញពីតំបន់នានា ដែលបានដាំដុះនៅក្នុងស្រុក ជាពិសេសរំដេង អ្នកស្រីយកមកពីឃុំអូរសោម ដើម្បីទុកផលិតជាគ្រឿងទេស និងទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងបោះ ព្រមទាំងគ្រឿងទេសខ្មែរជាច្រើនមុខទៀត។ អ្នកស្រីថា អ្នកស្រីឧស្សាហ៍ធ្វើទុកញុំា ព្រោះផ្ទះអ្នកស្រីនៅឆ្ងាយ គឺនៅខេត្ត ជួនណាពីរអាទិត្យ ឬបីអាទិត្យ ទើបឡើងមកម្តង ដូច្នេះអ្នកស្រីធ្វើទុកនៅផ្ទះឱ្យកូន និងស្វាមីញុំា ហើយអ្វីដែលធ្លាប់ធ្វើ អ្នកស្រីតែងតែថ្លឹងគ្រឿងវាល់គ្រឿង និងតែងតែយកសំណាកទុក ដើម្បីដឹងថា ទុកបានរយៈពេលប៉ុន្មាន និងទទួលបានការគាំទ្រពីមិត្តភក្តិផងដែរ។ សិប្បកម្មផលិតផលិតផលខ្មែរ ជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចក្នុងស្រុក និងការអភិរក្សវប្បធម៌ជាតិ ព្រមទាំងសេដ្ឋកិច្ចគ្រួសារ។ […]
News & ជាតិ
2-2
ដំណាំកាហ្វេកំពុងជួយកសិករខ្មែររកចំណូលបានច្រើន ដោយសារទីផ្សារមានតម្រូវការខ្ពស់
ដោយ រស្មី ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការ កាហ្វេនៅកម្ពុជាបានកំពុងមានទីផ្សារខ្ពស់បន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ស្រុកឃុំ រហូតដល់ភូមិ ការនិយមផឹកកាហ្វេមាននិន្នាការកាន់តែច្រើនឡើង។ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីតម្រូវការកាន់តែច្រើននៃទីផ្សារកាហ្វេពិសេសការដាំកាហ្វេក្នុងស្រុកគឺជាតម្រូវការចាំបាច់មួយ។ ក្រៅពីដំណាំកាហ្វេ ដែលដាំក្នុងស្រុកសម្រាប់តម្រូវការប្រើប្រាស់លើទីផ្សារហើយ កាហ្វេក្រៅប្រទេសក៏ជាតម្រូវការចាំបាច់មួយសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាដែរ។ សមាគមកាហ្វេកម្ពុជាបានឱ្យដឹងផងថា កសិករដាំកាហ្វេនៅកម្ពុជានោះទំហំខ្នាតតូចដែលមានចាប់ពីមួយហិកតា ដល់ប្រាំហិកតាមានចំនួនច្រើន តែសម្រាប់ខ្នាតធំ ដែលមានទំហមចាប់ពី៥ ដល់១០ហិកតានោះមានចំនួនតិចតួចនៅឡើយ ពោលគឺមានប្រមាណប្រាំភាគរយប៉ុណ្ណោះ។ ដោយឡែកអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិ (International Development Enterprises-IDE) កម្ពុជាវិញ បានឱ្យដឹងថា សម្រាប់កសិករខ្នាតតូចដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានអនុវត្តវិធីសាស្រ្តដាំដុះតាមបែបប្រពៃណីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី ក៏បានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញនាកន្លងមកច្រើន ក្នុងនោះរាប់ទាំងបំណុល ទិន្នផលថយចុះ ការប្រែប្រួលអាកាសធាតុ និងការកង្វះទំនាក់ទំនងទីផ្សារជាដើម។ ទោះបីយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមស្តីពីការដាំកាហ្វេតាមបែបកសិកម្មបែបថ្មីបានកកើតឡើងវិញ តាមរយៈអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិកម្ពុជាធ្វើឱ្យកសិកម្មបែបថ្មីនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់អនុវត្តកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ បានកសាងសមត្ថភាពកសិករឱ្យមានសមត្ថភាពកាន់ខ្ពស់ក្នុងការដាំដំណាំកាហ្វេបែបថ្មីនេះ។ អង្គការ អភិវឌ្ឍន៍សហគ្រាសអន្តរជាតិ កម្ពុជា មិនត្រឹមតែជួយឱ្យកសិករអនុវត្តកសិកម្មបែបកកើតឡើងវិញដោយផ្ទាល់នោះទេក្នុងនោះជាមួយដៃគូថែមទាំងបានផ្តល់នូវ ចំណេះដឹងបច្ចេកទេស ការថែទាំ និងប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ។ក្រៅពីនេះក៏បាន កសាងតួអង្គមូលដ្ឋាន ដែលអាចពង្រីកឥទ្ធិពលទៅដល់កសិកររាប់រយនាក់ផ្សេងទៀត ដោយរក្សាបាននូវជំនាញ និងភាពជាអ្នកដឹកនាំឱ្យស្ថិតនៅក្នុងសហគមន៍ និងមានភាពជាម្ចាស់ការដោយផ្ទាល់នៅក្នុងមូលដ្ឋានទៀតផង។ ទាក់ទិនក្នុងការដាំកាហ្វេនៅកម្ពុជានេះដែរ […]
News & ជាតិ
680548048_1366552802169205_4311842262005945880_n
កម្ពុជាបានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាផ្លូវការលើផលិតផលសក្តានុពលបួនមុខបន្ថែមទៀត
ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលរបស់កម្ពុជាចំនួនបួនមុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំងបួនមុខរួមមាន ​ទី១ សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតគ្មានសារធាតុគីមី។ ទី២ ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃនៃតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ ទី៣ ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។ ទី៤ ស្វាយឧត្តរមានជ័យ (Oddar Meanchey […]
News & ជាតិ
photo_2026-04-27_08-15-43
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងរកចំណូលបានជាង១២លានរៀលពីការប្រមូលផលម្ទេសដៃនាង
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហគមន៍ផ្ញើជូនទូរទសស្សន៍អនឡាញ ARDBកាលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦នេះ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រកចំណូលបានចំនួន ១២,៤លានរៀល ពីការប្រមូលផលម្ទេសដៃនាងចំនួន៤១៥៥,៧២គីឡូក្រាម។ របាយការណ៍ដដែលបន្តថា ចំនួនម្ទេសដៃនាងខាងលើនេះ ត្រូវបានប្រមូលពី៣៦ គ្រួសារ ដែលជាសមាជិករបស់សហគមន៍ក្នុងទំហំដី១៤,៧២ហិកតា។ បន្ទាប់ពីប្រមូលផល និងលក់ទៅឱ្យឈ្មួញ សហគមន៍បានចែកប្រាក់ជូនកសិករ ដែលជាសមាជិកប្រមូលផលលើកដំបូងបានចំនួន២៦គ្រួសារ នៅសល់ប្រាំបីគ្រួសារ ដែលមិនទាន់មកទទួលប្រាក់។ លោក ពៅ សំណាង ប្រធានសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងបានបង្ហាញនូវមោទនភាពចំពោះការម្រេចបាននូវសមិទ្ធិផលនេះ។ សមិទ្ធផលនេះ បានរួមចំណែកលើកកកម្ពស់ជីវភាពរបស់សមាជិករបស់សហគមន៍កាន់តែល្អប្រសើរ។ លោកបន្តថា ជាមួយគ្នានេះ សហគមន៍ក៏មានផែនការថ្មីពង្រីកការដាំម្ទេស បន្លែក្នុងសំណាញ់ និងការចិញ្ចឹមមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សមាជិក របស់សហគម ដោយបន្តដាំម្ទេសចំនួន៣១ហិកតាបន្ថែមទៀត និងសាងសង់ផ្ទះសំណាញ់សម្រាប់ដំាបន្លែចំនួន៤៣ខ្នងទទឹង១០ម៉ែត្រ បណ្តាយ៣០ម៉ែត្រ។ លោកសង្កត់ធ្ងន់ទៀតថា សហគមន៍កសិកម្មទំនើបដំណាក់ត្រយឹង បច្ចុប្បន្នទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្នុងការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ បើតាមលោក លោក ពៅ សំណាង គម្រោងអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បាននឹងកំពុងអនុវត្តការងារសាងសង់ ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ៩០ភាគរយ […]
News & ជាតិ
photo_2026-04-24_09-03-30
កសិករ គ្រឿន ណាត ប្រែក្លាយការចិញ្ចឹមកង្កែបខ្នាតតូចឱ្យក្លាយជាមុខរបរចម្បងជួយទ្រទ្រង់ជីវភាពគ្រួសារ
ដោយ ឡុង សារេត ព្រៃវែង៖ កសិករ គ្រឿន ណាត រស់នៅភូមិអ្នកតាជ័យ ស្រុកកញ្ចៀក ខេត្តព្រៃវែង បានអះអាង បន្ទាប់ពីសាកល្បងចិញ្ចឹមកង្កែបលក្ខណៈគ្រួសារនៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ អាចរកបានចំណូលច្រើនគួរសមសម្រាប់ទ្រទ្រង់ដល់ការចំណាយខែនៅក្នុងគ្រួសារ ។ ពោលមុខរបរខ្នាតតូចមួយនេះកំពុងដើរតួយ៉ាងសំខាន់ បើប្រៀបធៀបទៅនិងការដាំបន្លែពីមុនៗ។ បើតាមកសិករ គ្រឿន ណាត នៅក្នុងឆ្នាំ២០១៩ គ្រួសាររបស់លោកបានដាំបន្លែចំនួន៣ ហើយនៅឆ្នាំ២០១៩ក្រោយពីបានស្វែងយល់អំពីការចិញ្ចឹមកង្កែបនៅតាមបណ្តាញទំនាក់ទំនងសង្គម លោកបានចំណាយប្រាក់៨០ម៉ឺនរៀលទិញកូនកង្កែបពូជចំនួន២ពាន់ក្បាលយកមកចិញ្ចឹម ដើម្បីបានប្រាក់ចំណូលបន្ថែមសម្រាប់ជួយដល់គ្រួសារ។ ក្រោយពីសាកល្បងលើកដំបូងទួទួលបានជោគជ័យលើការចិញ្ចឹមកង្កែប លោកក៏បានសម្រេចចិត្តបោះបង់ការដាំបន្លែចោល  ដោយផ្តោតតែទៅលើការចិញ្ចឹមកង្កែបនិងបង្កាត់ភ្ញាស់កង្កែបសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់។ លោក គ្រឿន ណាត បានឱ្យដឹងថា បច្ចុប្បន្នលោកផ្តោតខ្លាំងលើការបង្កាត់ភ្ញាស់កូនកង្កែបជាជាងការចិញ្ចឹមកង្កែបសាច់ ព្រោះតម្រូវការកូនកង្កែបពូជមានច្រើន តួយ៉ាងកាលឆ្នាំ២០២៥កន្លងទៅនេះ លោកអាចផ្គត់ផ្គង់កូនកង្កែបបានដល់៤០ម៉ឺនកូន ជាមួយនិងតម្លៃលក់ចេញចន្លោះពីជាង២០០ទៅ៣០០រៀលក្នុងក្បាល ឬលើសពីនេះអាស្រ័យលើទំហំកូនកង្កែបជាក់ស្តែង។ បើតាមកសិករ គ្រឿន ណាត ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០២៦កន្លងទៅនេះលោកបានបញ្ចេញកូនកង្កែបពូជបានប្រមាណ៧ម៉ឺនកូន ហើយតម្លៃមានការឡើងចុះគួរឱ្យបារម្ភ។ តែទោះជាបែបនេះក្តីលោកជឿថាប្រសិនបើតម្លៃកង្កែបសាច់សិករលក់បានលើសពី៧ពាន់រៀលក្នុងមួយគីឡូក្រាម នោះកសិករ ក៏ដូចជាខាងសហគមន៍នូវតែតម្រូវការកូនកង្កែបពូជសម្រាប់យកទៅចិញ្ចឹមដដែល៕
News & ជាតិ
photo_2026-04-24_08-24-53 (8)
សត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វជិតផុតពូជ១៥ក្បាល​ ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិក្នុងខេត្តក្រចេះ
ដោយ នូវ ស៊ីវុត្ថា ក្រចេះ៖ ​ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែង​កន្ធាយ​ក្បាលកង្កែបចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំង​សំបុក​កន្ធាយ ដើម្បីពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិ​អូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។ ដំណើរបេសកកម្មនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ គឺដឹកនាំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាន​នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀង គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរ​ភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។ […]
News & ជាតិ
680099746_1424711543026306_463717691039680062_n
ធនាគារពិភពលោកប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ
ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។ ក្នុងជំនួបនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន, […]

កាលវិភាគផ្សព្វផ្សាយ